ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធធារាសាស្ត្រម្កាក់ត្រូវបានយកចិត្តទុកដាក់ថែទាំ និងជួសជុលឡើងវិញជាបន្តបន្ទាប់ ពីសំណាក់សហគមន៍ មន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម

ចែករំលែក៖

ខេត្តសៀមរាប ៖ ដោយមានប្រភពទឹកហូរចូលមកពីស្ទឹងជីក្រែងនៅប៉ែកខាងលើមកប៉ែកខាងក្រោមទន្លេសាប ប្រព័ន្ធធារាសាស្រ្តម្កាក់ ដែលបានកសាងតាំងពីឆ្នាំ១៩៧៣ ស្ថិតនៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាបានចំនួន ២៥ ០០០ហិកតា ស្រូវប្រាំងបានចំនួន ៨០០០ហិកតា និងដំណាំរួមផ្សំចំនួន ១០០០ហិកតា ក្នុងនោះកសិករដែលទទួលផលពីប្រព័ន្ធធារាសាស្ត្រនេះមានចំនួន ២០ ០៦១ គ្រួសារ។ ដោយឡែក កាលនៅថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយសហការី ជាតិ និងអន្តរជាតិ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធ​ធារាសាស្រ្ត​ព្រែកពោធិ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

 លោករដ្ឋលេខាធិការបានបញ្ជាក់ថា គិតមកដល់ពេលនេះវឌ្ឍនភាពនៃការដ្ឋាន​ សម្រេចបាន​លើសពី​ផែនការ​ការងារដែលបានគ្រោងទុក។​ គម្រោងនេះនឹងពង្រីកការស្រោចស្រពដល់ស្រុកខ្សាច់កណ្តាល ខេត្ត​​កណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។ ប្រព័ន្ធធារាសាស្រ្តនេះមានស្ថានីយ​បូមទឹក​ដែល​បំពាក់​ដោយបច្ចេកវិទ្យាទំនើបខ្នាតធំ​អូសទឹកពីទន្លេមេគង្គ​ដែលមានសក្តានុពល​ជា​អតិបរមា ដើម្បីផ្គត់ផ្គង់ ទឹកលើគ្រប់វិស័យ​​​ទាំងរដូវប្រាំង និងទាំងរដូវវស្សា។

 សូមជម្រាបថា​ ការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តព្រែកពោធិគឺក្នុងគោលបំណង​ ដើម្បីទប់ទល់ទៅ​នឹង​បម្រែ​បម្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។​ ក្រសួងធនធានទឹក និងឧតុនិយម​បាន​សហការ​​​យ៉ាង​ល្អជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្រោមហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​ និង​ធនាគារវិនិយោគអីរ៉ុប(EIB)​ វិនិយោគលើគម្រោង​សាងសង់​ប្រព័ន្ធ​ធារា​សាស្រ្ត​ព្រែកពោធិ​នេះ។ ក្រសួង​ក៏​នឹង​​ធ្វើការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) ស្របតាម​ច្បាប់​ស្តីពី​ភាពជា​ដៃគូរវាង​រដ្ឋ និងឯកជន (PPP) និងគោលនយោបាយស្តីពីការ​អភិវឌ្ឍ​យន្តការ​ភាព​ជាដៃគូ​រវាងរដ្ឋ និង​ឯកជន ដែល​រៀបចំដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដើម្បីដំណើរ​កា​រ​ប្រកប​ដោយ​និរន្តរភាព​លើ​ប្រព័ន្ធ​ធារាសាស្រ្ត​​​នេះផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖