ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ ៖ រៀនពីអតីតកាលដើម្បីយល់ពីបច្ចុប្បន្នដើម្បីគូសវាសអនាគត – ភាគ ៥

ចែករំលែក៖

ភ្នំពេញ ៖ អ្វីដែលខុសគ្នាពីសង្គ្រាមដែលអុីស្រាអែលបានធ្វើពីមុនមក គឺចំនួនមនុស្សស្លាប់ និង រយៈពេលនៃសង្គ្រាមដែលពីមុនៗមក សង្គ្រាមមានរយៈពេលខ្លីជាង និង មានមនុស្សស្លាប់តិចជាង ។ នេះជាការបញ្ជាក់ពី លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ 

លោកបន្តថា៖ មកទល់នឹងពេលនេះ សង្គ្រាមហាម៉ាស់ – អុីស្រាអែលបានចូលដល់ខែទី ៣ ហើយ ។ អាជ្ញាធរប៉ាលេស្ទីន បានអោយដឹងថាមកទល់នឹងពេលនេះ មានប្រជាជនប៉ាលេស្ទីន ១៧ ៩៩៧ នាក់បានស្លាប់ ក្នុងនោះមានកុមារជាង ៨ ០០០ នាក់ និង ស្ត្រីជាង ៥ ០០០ នាក់ ។ បើប្រៀបធៀបទៅនឹងការប្រយុទ្ធដើម្បីយកទីក្រុង Mosul ( អុីរ៉ាក់ ) ពីពួក ISIS ដែលមានរយៈពេល ៩ ខែ មានពលរដ្ឋសុីវិលស្លាប់ជាង ៩ ០០០ នាក់ តែប៉ុននោះ ។

អុីស្រាអែលខ្លួនឯងវិញក៏មានការខាតបង់ច្រើនដែរ ។ ក្រៅពីចំនួនមនុស្សត្រូវពួកហាម៉ាស់សម្លាប់ជាង ១ ៤០០ នាក់នៅថ្ងៃទី ៧ តុលា ២០២៣ ក្រសួងការពារជាតិអុីស្រាអែល បានអោយដឹងថា តាំងពីថ្ងៃវាយលុកដោយកងទ័ពថ្មើរជើងចូលក្នុងភាគខាងជើងតំបន់ហ្កាហ្សាមក កងទ័ពអុីស្រាអែលបានបាត់បង់ជីវិតអស់ចំនួន ១០១ នាក់ និង របួស ៥៥៩ នាក់ ។ ថ្វីត្បិតតែមានការខាតបង់ច្រើន តែអុីស្រាអែលនៅតែមិនអាចកម្ចាត់ក្បាលម៉ាសុីនដឹកនាំក្រុមហាម៉ាស់បាន ក៏ដូចជាមិនអាចរំដោះចំណាប់ខ្មាំងជាង ១៣០ នាក់ទៀតបាន ក្នុងពេលដែលសម្ពាធអន្តរជាតិចេះតែសង្កត់ខ្លាំងឡើងទៅលើអុីស្រាអែលអោយរកដំណោះស្រាយដោយសន្តិវិធីមួយលើការប្រឈមនេះ ។ 

មួយវិញទៀត បើសង្គ្រាមនេះអូសបន្លាយ ប្រទេសក្នុងតំបន់នេះ ពិសេសអុីស្រាអែលខ្លួនឯង និង អេហ្សុីប ក្រិក និង Cyprus នឹងត្រូវប្រឈមមុខនឹងវិបត្តិថាមពលដោយហេតុថាអណ្តូងឧស្ម័នក្នុងសមុទ្ទដែលនៅជិតឆ្នេរអុីស្រាអែលត្រូវបិទព្រោះបង្ការការវាយលុកជាយថាហេតុណាមួយពីពួកហាម៉ាស់ ( នៅឆ្នាំ ២០២២ ប្រទេសអេហ្សុីបនាំចូលឧស្ម័នពីប្រទេសអុីស្រាអែលចំនួន ៦ ២៧០ ប៊ីលានម៉ែត្រគូប  ) នេះមិនគិតដល់ការបាត់បង់ចំណូលសម្រាប់សេដ្ឋកិច្ចអុីស្រាអែលផងដែរទេ ។

ប៉ុន្តែតើហេតុអ្វីបានជាពួកហាម៉ាស់បើកការវាយលុកទៅលើអុីស្រាអែលក្នុងពេលនេះ ហើយតើពួកហាម៉ាស់បានចំណេញអ្វីខ្លះដូចដែលពួកយៀកកុងបានចំណេញនៅក្នុងការវាយលុករដូវតេតឆ្នាំ ១៩៦៨ ដែរទេ ?

នៅរសៀលថ្ងៃទី ១០ ធ្នូ ២០២៣ នាពេលបិទមហាសន្និបាទវិសាមញ្ញគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករា ទីក្រុងភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ បានធ្វើការវិភាគយ៉ាងវាងវៃលើមូលហេតុនៃការវាយលុករបស់ពួកហាម៉ាស់ នោះគឺការ«ទប់ស្កាត់ការខិតចូលគ្នារវាងក្រុមប្រទេសអារ៉ាប់ នឹង អុីស្រាអែល» ដោយផាត់ចោលបញ្ហាប៉ាលេស្ទីន ។

តាមពិត ពួកហាម៉ាស់ ដែលមានឈ្មោះពេញជាភាសាអង់គ្លេស គឺ Islamic Resistance Movement ( ចលនាតស៊ូអុី ស្លាម ) គឺជាកូនក្រៅខោរបស់ លោក Benjamin Netanyahu ពោលគឺពេលកកើតឡើងនៅឆ្នាំ ១៩៨៧ លោក Netanyahu បានគាំទ្រក្រុមនេះជាប្រយោលដើម្បីយកឥទ្ធិពលពួកនេះបន្សាបឥទ្ធិពលក្រុមចលនារំដោះប៉ាលេស្ទីន PLO ដែលអន្តរជាតិទុកជាតំណាងពេញលេញរបស់ប្រជាជនប៉ាលេស្ទីន និង អង្គការប្រដាប់អាវុធ Fatah របស់អង្គការនេះ ។ តែពេលនេះ កូនខ្លាបានក្លាយជាខ្លាមានចង្គូមមុតស្រួចនិងមានកម្លាំងគ្រប់គ្រាន់ហើយ ។

ការខិតចូលគ្នារវាងអុីស្រាអែល នឹង ក្រុមប្រទេសអារ៉ាប់បានចាប់ផ្តើមចេញពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham នៅឆ្នាំ ២០២០ នៅក្នុងទីក្រុងវ៉ាសុីនតោន សហរដ្ឋអាមេរិក ដែលនៅពេលនោះ អុីស្រាអែល ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រទេស Bahrain ស៊ូដង់ និង ម៉ារ៉ុក បានព្រមព្រៀងដាក់ស្ថានទូតជាមួយគ្នា ។ ជាបន្តបន្ទាប់ប្រទេសអារ៉ាប់មួយចំនួនទៀតក៏បានបង្ហាញឆន្ទៈចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែលអាចនាំអោយពួកប៉ាលេស្ទីនមានការបារម្ភថាវាសនារបស់ខ្លួន ( ការបង្កើតរដ្ឋប៉ាលេស្ទីន ) នឹងត្រូវគេទុកចោលកៀនជញ្ជាំង ។ នៅមាន ត ……៕

ដោយ ៖ សហការី


ចែករំលែក៖