ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានគេដឹងថា មានដើមកំណើត មកពីប្រទេសបង់ក្លា ដែស ក្នុងសម័យកាលគ្រប់គ្រងដោយអង់គ្លេស។ ពេលនេះក្រុមជនជាតិរ៉ូហ៊ីងយ៉ាង មិនអនុញ្ញាតរៀបការជាមួយ ជនជាតិបង់ ក្លាដែសឡើយ ។ចំណែកក្រុមជនជាតិបង់ក្លដែសវិញបើអ្នកណារៀបការជាមួយជនជាតិរ៉ូហ៊ីងយ៉ាងនឹងត្រូវជាប់គុកយ៉ាងតិច៧ឆ្នាំ។
តុលាការមួយក្នុងប្រទេសបង់ក្លាដែស បានសម្រេចចិត្តរក្សាទុកជាបានការដដែល នូវច្បាប់ដែលហាមមិនឱ្យជនជាតិរ៉ូហ៊ីងយ៉ា រៀបការនៅលើទឹកដីបង់ក្លាដែស ខណៈអ្នកល្មើសនឹងច្បាប់នេះ អាចប្រឈម មុខជាប់ពន្ធនាគារ ៧ឆ្នាំ។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមច្បាប់តាក់តែងឡើងកាលពីឆ្នាំ២០១៤ បានហាមឃាត់មន្ត្រីអត្រានុ កូលដ្ឋាន ក្នុងការចេញសំបុត្រអាពាហ៍ពិពាហ៍ដល់គូស្វាមីមានសញ្ជាតិបង់ក្លាដែស និង ជនជាតិរ៉ូហ៊ីងយ៉ា ក្រោយរដ្ឋាភិបាលអះ អាងពីការរំលោភបំពាន លើការទទួលបានសិទ្ធិជាពលរដ្ឋបង់ក្លាដែស។ ដោយឡែក ទាក់ទិននឹងច្បាប់នេះដែរ បើតាមប្រព័ន្ធ ផ្សព្វផ្សាយនៅ ក្នុងស្រុកករណីខាងលើត្រូវបានលើកឡើងដោយបុរសម្នាក់ ដែលកូន របស់គាត់មានអាយុ ២៦ឆ្នាំ បានរត់គេចពីប៉ូលិសចាប់តាំងពីគេបានរៀបការ ជាមួយ ស្រ្ដីរ៉ូហ៊ីងយ៉ាម្នាក់អាយុ១៨ឆ្នាំ។
គួរបញ្ជាក់ថា បើតាមច្បាប់ខាងលើបើ គេរកឃើញថា ជនជាតិបង់ក្លាដែសណា ម្នាក់ ដែលបានរៀបការជាមួយជនជាតិរ៉ូហ៊ីងយ៉ា អាចនឹងប្រឈមមុខជាប់ពន្ធនាគារ៧ឆ្នាំ នៅក្នុង បរិបទដែលជនជាតិរ៉ូហ៊ីងយ៉ាជាងពាក់កណ្ដាលលាននាក់ បានភៀស ខ្លួនពីមីយ៉ានម៉ា មកកាន់បង់ក្លាដែសកាល ពីឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់រស់នៅរបស់ក្រុមជនជាតិរ៉ូហ៊ីងយ៉ានោះដែរ ក្រុមឧទ្ទាមជនជាតិរ៉ូហ៊ីងយ៉ាបានសារភាពថា បានលួចវាយឆ្មក់ទៅលើកម្លាំងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ក្រុមឧទ្ទាមនៃកង ទ័ពរំដោះរ៉ូហ៊ីងយ៉ាក្នុងរដ្ឋអារ៉ាខាន់ហៅកាត់ Arsa បានប្រកាសសារភាពនាថ្ងៃអាទិត្យ ទី៧ មករាថា ពួកគេពិតជាបានធ្វើការវាយឆ្មក់លើកម្លាំងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បណ្តាលឲ្យមានអ្នករងរបួសជាច្រើនកាលពីថ្ងៃទី៥ មករាកន្លងទៅក្នុងរដ្ឋរ៉ាក់ឃីន។ ការវាយប្រហារដោយប្រើយុទ្ធសាស្រ្តរបៀបនេះរបស់ពួកឧទ្ទាមត្រូវបានគេចាត់ទុកជាលើកទី១ តាំងពីមានភាពរំជើបរំជួលខ្លាំងនៅក្នុងរដ្ឋដែលសម្បូរដោយជនជាតិភាគតិចរ៉ូហ៊ីងយ៉ាង អ្នកកាន់សាសនាអ៊ិស្លាម រស់នៅជាច្រើនតាំងពីប៉ុន្មានសប្តាហ៍កន្លងទៅ។
គឺនៅក្នុងបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួនកងទ័ពរំដោះរ៉ូហ៊ីងយ៉ាងនៃរដ្ឋអារ៉ាខាន់ហៅកាត់ Arsa បានសារភាពពីការវាយឆ្មក់លើក្បួនរថយន្តយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ទី៥ មករា។ តាមអង្គការ Arsa មានពួករ៉ូហ៊ីងយ៉ាប្រមាណជា១០នាក់បានចូលរួមនៅក្នុងប្រតិបត្តិការនោះដោយពួកគេបានប្រើគ្រាប់មីនច្នៃបណ្តាលឲ្យ របួសមន្រ្តីយោធាចំនួន ២រូប និងអ្នកបើក បរម្នាក់។ អង្គការ Arsa បានសរសេរបន្ថែម ទៀតថា ពួកគេបានបើកប្រតិបត្តិការវាយប្រហារលើពួកទាហានមីយ៉ាន់ម៉ាជាភេរវជន និងថា រាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាស្តីពីតម្រូវការជំនួយមនុស្សធម៌ និងអនាគតនយោបាយរបស់ពលរដ្ឋ រ៉ូហ៊ីងយ៉ាត្រូវតែសួរ ពិគ្រោះយោបល់ជា មួយប្រជាជនរ៉ូហ៊ីងយ៉ាជាមុនសិន។
រហូតមកដល់ពេលនេះ គេគ្មានព័ត៌មានណាមួយដែលអាចបញ្ជាក់ពីសមត្ថភាព និងលទ្ធភាពរបស់អង្គការ Arsa ទេ។ តែ របាយការណ៍របស់អង្គការអន្តរជាតិ Crisis Group ចេញផ្សាយថ្មីៗនេះឲ្យដឹងថា កងទ័ពរំដោះរ៉ូហ៊ីងយ៉ាងនៃរដ្ឋអារ៉ាខាន់មួយនេះហាក់បានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រមូល កម្លាំង និងអាចបន្តជាក្តីសង្ឃឹមជួយផ្តល់ការគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅតាមជំរំនានា។ សូមរម្លឹកជូនឡើងវិញថា កងទ័ពមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការវាយប្រហារលើពួក ឧទ្ទាមរ៉ូហ៊ីងយ៉ាក្នុងរដ្ឋរ៉ាក់ឃីនក្នុងខែសីហាឆ្នាំទៅមិញ ក្រោយពីពួកឧទ្ទាមបានវាយ ប្រហារលើប៉ូស្តិ៍ប៉ូលិស។
ប្រតិបត្តិការពីសំណាក់ទាហានមីយ៉ាន់ម៉ាពេលនោះបានបង្ខំឲ្យមានពលរដ្ឋរ៉ូហ៊ីងយ៉ាប្រមាណជា ៦៥ម៉ឺននាក់រត់ភៀសខ្លួនទៅជ្រកកោននៅក្នុងប្រទេសបង់ក្លាដែសជាប្រទេសក្បែរខាង។ ទង្វើរបស់ទាហានមីយ៉ាន់ម៉ានេះត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាការបោសសម្អាតជនជាតិភាគតិចដែលមិនខុសគ្នានឹងអំពើប្រល័យពូជសាសន៍ទេ៕ ម៉ែវ សាធី