ថ្ងៃនេះ ខ្ញុំចង់សាកល្បងស្វែងយល់អំពីទស្សនៈរបស់សុភាសិតបូរាណខ្មែរយើង ដែលយើង គ្រប់គ្នាចេះចាំរត់មាត់គ្រប់គ្នាគឺពាក្យថា «សម្តីសជាតិមារយាទសត្រកូល» ដោយឆ្លុះបញ្ចាំងពីចរិត របស់អ្នកនយោបាយដែលកំពុងដើរ តួសម្តែងបោកប្រាស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ថ្មីៗនេះ លោក សម រង្ស៊ី ដែលអស់សង្ឃឹមថានឹងបានចូលរួមការបោះឆ្នោតបាននិយាយដ៏គួរឲ្យអស់សំណើច តាមវិទ្យុអាស៊ីសេរីថា គាត់នឹងធ្វើយុទ្ធនាការឲ្យអង្គការសហប្រជាជាតិដកកៅអីពីរាជរដ្ឋាភិបាល ក្រោយការបោះឆ្នោតខែកក្កដាខាងមុខ។
វាមិនចម្លែកទេដែលអ្នកនយោបាយរូបនេះប្រើសម្តី បន្ទាបបន្ថោកកិត្យានុភាពជាតិរបស់ខ្លួន និងជាសម្តីឥតគ្រាប់មាត់ឥតគម្របចេះតែបង្ហូរវាចារខ្វះការ ទទួលខុសត្រូវដើម្បីបោកប្រាស់ប្រជាពល រដ្ឋមួយចំនួនឲ្យលង់ជឿ។ គ្រាន់តែលឺពាក្យនេះ រូបខ្ញុំក៏ ដូចជាពលរដ្ឋខ្មែរជាច្រើនចង់សើចផង និង ហួសចិត្តផងថាមិនគួរលោក សម រង្ស៊ី ចេះនិយាយ បែបនេះចេញមកកើត? ជាបឋម សំណួរមួយ បានផុសឡើងជាស្វ័យប្រវត្តិថា តើចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ ពេលដែលរបបខ្មែរក្រហមសម្លាប់ ខ្មែរស្ទើរដាច់ពូជទៅហើយនោះ ម្តេចគេមិនបានឃើញ និងមិនបានលឺលោក សម រង្ស៊ី ចេញមុខ ស្នើអង្គការសហប្រជាជាតិឲ្យដកកៅអីកម្ពុជាពី ពួកខ្មែរក្រហម? ម្តេចលោក សម រង្ស៊ី មិនចេញ មុខទាមទាររកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សផង? បើគាត់បានធ្វើពេលនោះវិញមិនដឹង ប្រជាពលរដ្ឋត្រេកអរយ៉ាងណានោះទេ? តែស្ងាត់ឈឹងស្ងាត់ដូចចោរលួចសេះ។
ម្យ៉ាងទៀត ចេះតែឆ្ងល់ថា តើលោក សម រង្ស៊ី និយាយពាក្យបែបនេះទៅកើតយ៉ាងដូចម្តេច? អង្គការសហប្រជាជាតិណាគេទៅទទួលស្គាល់ចលនាឧទ្ទាមក្រៅច្បាប់ ហើយផាត់ចោលរាជរដ្ឋា ភិបាលដែលកើតចេញពីការបោះឆ្នោតនោះ? រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតខែកក្កដា ខាងមុខនេះគឺជារាជរដ្ឋាភិបាលដែលកើត ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរអ្នកបោះឆ្នោតគាំទ្រ។ ការបោះឆ្នោតទៀតសោត រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល បង្កើតឡើងដោយច្បាប់កម្ពុជា និងដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ មានដូចជាប្រទេស ជប៉ុន រុស្ស៊ី ចិន និងប្រទេសជាច្រើនទៀតជួយជ្រោមជ្រែង។ រីឯការបោះឆ្នោតនេះក៏មានគណបក្ស ជាច្រើនចូល ប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ។
តើអ្នកណាគេយកលទ្ធិប្រជាធិបតេយ្យនៃប្រទេសមួយទាំងមូលទៅចងភ្ជាប់ជាមួយគណបក្ស នយោបាយមួយនោះ? ខ្ញុំពិតជាមិនដែលបានលឺទាល់តែសោះហើយ ទើបតែលឺលោក សម រង្ស៊ី ម្នាក់នេះគត់ដែលហាក់ដូចជាចេះតែនិយាយឲ្យតែរួចពីមាត់។ លោក សម រង្ស៊ី ប្រហែលនៅចាំបាន សូម្បីជំនាន់ខ្មែរក្រហមប្រល័យពូជសាសន៍ឯងយ៉ាងរង្គាលគង់អង្គការសហប្រជាជាតិទទួលស្គាល់ នោះទើបជារឿងគួរឲ្យឆ្ងល់។ ចុះទម្រាំបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្គាល់ការអភិវឌ្ឍន៍យ៉ាងសម្បើម មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងមានកំណើន សេដ្ឋកិច្ចខ្ពស់ថែមទៀត តើលោក សម រង្ស៊ី ដេកស្រមៃយ៉ាងម៉េចទើបនិយាយពាក្យបែបនេះចេញ?
ប្រហែលជាលោក សម រង្ស៊ី មិនល្ងង់ដល់ម្លឹងទេ ប៉ុន្តែសារជាតិជាអ្នកនយោបាយដែលមិន ដែលសប្បាយនឹងឃើញការរីកចម្រើនរបស់ប្រទេសដែលមិនមែនខ្លួនជាអ្នកដឹកនាំក៏ចេះតែពោល ពាក្យឥតប្រយោជន៍ដើម្បីតែគោលដៅនយោបាយតែភ្លេចគិតពីភាពសមរម្យអស់រលីង។ កាលពី ពេលថ្មីៗនេះ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធមិនចចារជាមួយដោយសារ តែលោក សម រង្ស៊ី បានវាយប្រហារ និងប្រមាថធ្ងន់ធ្ងរបុគ្គលទៅលើគ្រួសារ លោកនាយករដ្ឋមន្ត្រី ហើយលោក សម រង្ស៊ី បែរជានិយាយថាអ្នកនយោបាយដែលយករឿងបុគ្គលជាធំជាអ្នក នយោបាយគំនិតរាក់។ ពាក្យនេះធ្លាក់ទៅលើលោក សម រង្ស៊ី ខ្លួនឯងទាំងស្រុង ពីព្រោះ គឺលោក សម រង្ស៊ី នេះហើយដែលមួយជីវិតនយោបាយរបស់ខ្លួនយកតែរឿងបុគ្គលមកធ្វើជាបន្ទាត់នយោបាយ របស់ខ្លួន។ លោក សម រង្ស៊ី វាយប្រហារ និងប្រមាថតែទៅលើបុគ្គលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីជារៀងរហូតមក។ ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី ដែលដឹកនាំបក្សប្រឆាំងចាប់ពីគណបក្សជាតិខ្មែរ គណបក្សដែលមានឈ្មោះខ្លួនឯង និងរហូតដល់ គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនដែលអង្គុយគិតពីគោលនយោបាយដើម្បីយកមក ប្រកួតជាមួយគណបក្សកាន់អំណាចឡើយគឺគិតតែពីការវាយប្រហារបុគ្គលតែប៉ុណ្ណោះ។
រហូតដល់ថ្ងៃដែលគណបក្សសង្គ្រោះជាតិរលាយ ក៏គណបក្សនេះនៅតែមិនទាន់មានគោល នយោបាយច្បាស់លាស់នៅឡើយ។ ទើបតែចុងក្រោយនេះ មានពួកបរទេសជួយជ្រោមជ្រែងពី ក្រោយទើបបានជជែកពីគោលនយោបាយតែក៏មិនទាន់បានចេញជារូបរាងពិតប្រាកដផង ក៏ត្រូវ តុលាការរំលាយចោលបាត់។ នេះសបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយគំនិតរាក់កំផែល ដូចគាត់និយាយមែន។ ដោយសារគំនិតរាក់កំផែល នេះហើយបានជាបោះឆ្នោតមិនដែលឈ្នះ គណបក្សកាន់អំណាច ហើយទីបំផុតងាក ទៅរកវិធីផ្តួលរំលំរាជរដ្ឋាភិបាលតាមបែបបដិវត្តន៍ពណ៌ វិញនោះ។
ប៉ុន្តែ ដោយសារតែគំនិតរាក់កំផែលនេះដដែលទើបធ្វើឲ្យផែនការបដិវត្តន៍ពណ៌ត្រូវបរាជ័យ ហើយទីបំផុតគណបក្សក៏រលាយថែមទៀត។ ទោះជារលាយហើយក៏ដោយ ក៏សារជាតិអ្នក នយោបាយដែលពោរពេញដោយគំនិតឈ្នានិស នៅតែបន្តឃោសនាប្រជាភិថុតិបោកប្រាស់ពលរដ្ឋ ខ្លួនឯង និងបោកប្រាស់សហគមន៍អន្តរជាតិ មិនព្រមឈប់ឡើយ។ តែពាក្យចាស់បូរាណពោល ថា «ភូតច្រើនចាញ់អាត្មា» មានន័យថា ភូតញឹកពេកគ្មានអ្នកជឿ ហើយទីបំផុតក៏កុនខ្លួនឯង។ ជាក់ ស្តែងពីដំបូងឡើយ សម រង្ស៊ី និងបក្ខពួក ខំអួតក្តែងៗថា បើហ៊ានរំលាយបក្សសង្គ្រោះជាតិពលរដ្ឋ កន្លះនគរនឹងងើបបះបោរ តែពេលគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូលគ្មានពលរដ្ឋ ណាម្នាក់តវ៉ាសោះមានន័យថា ពួកគេមិនខ្វល់ពីការរំលាយបក្សនយោបាយមួយនេះទេ។ សម រង្ស៊ី បន្តភូតទៀតថា គាត់ នឹងធ្វើចលនាឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុង ភ្នំពេញ។ ដល់ពេលគាត់ធ្វើចលនាអស់ចិត្ត សហគមន៍អន្តរជាតិក៏នៅស្ងៀមឈឹងគ្មានអ្នកណា ធ្វើតាមសំណើរបស់គាត់ឡើយ។ សម រង្ស៊ី អស់ក្រឡាក៏ស្រាប់តែងាកមអង្វររកការចរចារជា មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញដោយនិយាយថាមានតែខ្មែរ និងខ្មែរទេទើបអាចនិយាយ គ្នាបាន។ សំណើរនេះក៏ត្រូវបានទាត់ចោលដោយបក្សកាន់អំណាចទៀត។ សម រង្ស៊ី កាន់តែអស់ ក្រឡាទ័លច្រកមែនទែន ក៏បែរមកនិយាយភូតទៀតថា គាត់នឹងធ្វើយុទ្ធនាការឲ្យអង្គការសហប្រជា ជាតិដកកៅអីកម្ពុជាពីរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតខែកក្កដា ខាងមុខ។ មិនដឹងថាបោះឆ្នោត ហើយពេលដែលគ្មានអ្នកណាជួយគាត់សោះ អ្នកនយោបាយត្រឡប់ត្រឡិនបាយបិណ្ឌជាបាយបាត្រ រូបនេះមានក្បាច់អីមកភូតទៀតទេ។
ប៉ុន្តែអ្វីដែលពលរដ្ឋខ្មែរស្គាល់ក្រយៅគាត់ច្បាស់ គឺផែនការបដិវត្តន៍ពណ៌ដែលមានបរទេស នៅពីក្រោយខ្នង និងមានបណ្តាញជាអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិមួយចំនួន និងបណ្តាញ ផ្សាយព័ត៌មានបរទេសដូចជាវិទ្យុអាស៊ីសេរីជាដើមនោះ ដែលជាផែនការចុងក្រោយត្រូវបរាជ័យ ទាំងស្រុងនៅកម្ពុជា។ អ្វីដែលគេស្គាល់កាន់តែច្បាស់ទៀតនៅពេលនេះ គឺសម្តីរបស់ សម រង្ស៊ី ជា សម្តីបំផ្លាញជាតិ បំផ្លាញកិត្តិយសប្រទេសខ្លួនឯង ដើម្បីតែចង់បានអំណាច។ ចំណែកមារយាទ របស់ សម រង្ស៊ី គឺបញ្ជាក់ពីនយោបាយក្បត់ជាតិតពូជរបស់គ្រួសារត្រកូលគាត់យ៉ាងពិតប្រាកដ សមដូចជាសុភាសិតបូរាណខ្មែរថា «សម្តីសជាតិ មារយាទសត្រកូល»។ ជនក្បត់ជាតិដែលប្រឆាំង នឹងផលប្រយោជន៍ពលរដ្ឋខ្លួនឯង មិនដែលទទួលបានជោគជ័យឡើយ។ សូម លោក សម រង្ស៊ី ឬ អ្នកនយោបាយដទៃទៀតចាំទុកចុះ៕ កូនខ្មែរ