ឃាតកម្មនៅលើពិភពលោកបានសម្លាប់មនុស្សច្រើន ជាង សង្គ្រាម ប្រឆាំងភេរវកម្ម ឬ អំពើហិង្សា ជម្លោះប្រដាប់អាវុធ ទៅទៀត ដែលជាក្តីបារម្ភយ៉ាងខ្លាំង របស់ថ្នាក់ដឹកនាំពិភពលោក ។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៧ មានមនុស្សស្លាប់ដោយអំពើឃាតកម្មមានរហូតដល់ទៅជាង ៤៦០ពាន់នាក់ ។
របាយការ ស្តីពីឃាតកម្មនៅឆ្នាំ២០១៨មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ដោយក្រុមអ្នកជំនាញកំពុងតែត្រួតពិនិត្យ ការពិត ។ដោយឡែក របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីអំពើឃាតកម្ម នៅឆ្នាំ២០១៧ ត្រូវបានចុះផ្សាយជាសាធារណ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ថា នៅជុំវិញពិភពលោក កាលពីឆ្នាំ២០១៧ មនុស្សប្រមាណ ៤៦៤.០០០នាក់ ត្រូវបានសម្លាប់ ក្នុងអំពើឃាតកម្ម ។
ការសិក្សាជាសាកលស្តីពីអំពើឃាតកម្ម២៩១៩ បានចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ថា តំបន់ដែលជនរងគ្រោះដោយអំពីមនុស្សឃាតច្រើនជាងគេបំផុត គឺនៅអាមេរិកតែម្តង ។ប៉ុន្តែរបាយការណ៍ របស់ការិយាល័យអង្គការសហប្រជាជាតិស្តីអំពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម ក៏មានដំណឹងល្អប្រសើរដែរ ។ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារតែអំពើហិង្សា មានកំណើនជាងគេអំឡុងពេល២៥ឆ្នាំកន្លងមកនោះ, អត្រាកំណើនពលរដ្ឋទូទាំងសកលលោក មានការកើនឡើងយ៉ាងឆាប់រហ័ស, ដូច្នេះហានិភ័យពីការស្លាប់ដោយសារតែអំពើឃាតកម្ម គឺមានការធ្លាក់ចុះ ។ អំពើឃាតកម្មក្នុងឆ្នាំ១៩៧២ ប្រៀបធៀបមនុស្ស ១០០,០០០នាក់ គឺមាន៧.២ភាគរយ បានស្លាប់ដោយសារតែអំពើឃាតកម្ម ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ ក្នុងចំណោម១០០,០០០នាក់ដដែល មានតែ៦.១ភាគរយប៉ុណ្ណោះដែលបាត់បង់ជីវិតក្នុងអំពើឃាតកម្ម គឺមានការធ្លាក់ចុះ ។
លោក Yury Fedotov អគ្គនាយកការិយាល័យអង្គការសហប្រជាជាតិ មូលដ្ឋាននៅទីក្រុង Vienna ប្រទេសអូស្ត្រាលី បានថ្លែងថា ការសិក្សានេះ គឺគោលបំណងស្វែងយល់ទាក់ទងការសម្លាប់មនុស្ស ពាក់ព័ន្ធទៅនឹងយែនឌ័រ, អំពើហិង្សាបង្កឡើងដោយក្រុមសង្គមងងឹត និងការប្រឈមមុខដទៃទៀត ដើម្បីគាំទ្រការការពារ និងអន្តរាគមន៍ ក៏ដូចជាចូលរួមដើម្បីកាត់បន្ថយអត្រាឃាតកម្មផងដែរ ។
ការសិក្សានេះ បានបង្ហាញផងដែរ អំពីកត្តាជំរុញឲ្យមានអំពើឃាតកម្មសម្លាប់មនុស្ស ដូចជាកត្តាវិសមភាព, ភាពគ្មានការងារធ្វើ, អស្ថិរភាពនយោបាយ, សមាសភាពយេនឌ័រ និងឧក្រិដ្ឋកម្មដែលមានការរៀបចំទុកជាដើម ។ ការសិក្សានេះ ក៏ចង្អុលបង្ហាញអំពីសារៈសំខាន់ដែលបណ្តាប្រទេសទាំងឡាយ គួរចូលរួមអនុវត្តនូវច្បាប់ទម្លាប់, ការដោះស្រាយបញ្ហាអំពើពុករលួយ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ ដើម្បីរួមចំណែកកាត់បន្ថយអំពើឧក្រិដ្ឋកម្មហិង្សា ។
តាមការសិក្សាស្រាវជ្រាវខាងលើដដែល បានបញ្ជាក់ថា ជនរងគ្រោះសរុប ៤៦៤.០០០នាក់បានស្លាប់ក្នុងអំពើឃាតកម្ម ប្រៀបធៀបជាមួយ ៨៩.០០០នាក់ ដែលស្លាប់ក្នុងជម្លោះប្រដាប់អាវុធ និង២៦.០០០នាក់ស្លាប់ដោយការវាយប្រហារភេរវកម្មក្នុងឆ្នាំ២០១៧ ។ ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៧ ជនរងគ្រោះក្នុងអំពើឃាតកម្មទូទាំងពិភពលោកកើនឡើង៤ភាគរយ ឬស្មើប្រហែល ១៩,០០០នាក់ ។ ការសិក្សានេះបានព្រមានថា បើនិន្នាការនេះនៅតែបន្តកើនឡើងនោះ, ទិសដៅរបស់អង្គការសហប្រជាជាតិស្តីអំពីកាត់បន្ថយរាល់ទម្រង់ទាំងអស់នៃអំពើហិង្សា និងអត្រាស្លាប់នៅឆ្នាំ២០៣០នោះ មិនសម្រេចបានតាមផែនការឡើយ ៕