កោលាហលបើបកប្រែតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបានន័យថាសេចក្តីភ្ញាក់ផ្អើលជ្រួលជ្រើម។
បើប្រៀបធៀបរឿងនយោបាយនៅស្រុកខ្មែរវិញពាក្យកោលាហលត្រូវបានធ្លាក់មកលើក្រុមប្រឆាំងនាពេលបច្ចុប្បន្ននេះគឺអតិតគណបក្សសង្រ្គោះជាតិដែលកំពុងជ្រួលជ្រើមធ្វើអោយមានភាពកោលហលខណ:ទណ្ឌិតសមរង្ស៊ីជាមេខ្លោងទទទួលបរាជ័យជាបន្តបន្ទាប់ក្នុងការធ្វើរដ្ឋប្រហារមិនបានសម្រេចនាពេលថ្មីៗនេះ។
នាយជាលគិតថា ការបរាជ័យជាបន្តបន្ទាប់របស់អតិតគណបក្សប្រឆាំងនេះគឺដោយសារលោកសមរង្ស៊ីធ្វើអោយបរាជ័យទាំងកោលាហលដោយទី១កុហកបោកប្រាស់មតិជាតិអន្តរជាតិ ជាពិសេសសមាជិករបស់ខ្លួនថាបានចូលស្រុកនៅថ្ងៃ៩វិច្ឆិកា២០១៩តែការពិតអត់បានចូលសោះ។ទី២ ចង់យកឈាមពលករខ្មែរធ្វើជាឈ្នាន់ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់និងចង់ផ្តួលរំលំរបបរាជានិយមត្រូវបរាជ័យ។ទី៣បាត់ជំនឿពីអ្នកគាំទ្រដែលធ្លាប់ស្ម័គ្រស្មោះនឹងគាត់ទាំងនៅក្នុងស្រុកឬនៅអាមរិក បារាំង អូស្ត្រាលី។ល។ទី៤លែងមានពាក្យថាសមរង្ស៊ី កឹមសុខា តែមួយឃើញតែពាក្យសមរង្ស៊ី អេងឆៃអ៊ាង មូរ សុខហួរ ពោលបានន័យថាខាងកឹមសុខា បានដកខ្លួនឆ្ងាយពីសមរង្ស៊ី។
ការបរាជ័យផ្ទួនៗគ្នានេះហើយដែលធ្វើអោយសមរង្ស៊ីកោលាហលរត់ឆ្លេឆ្លាអោយសហភាពអឺរ៉ុបផ្តាច់EBAពីកម្ពុជាដែលខ្លួនឯងមិនស្លាប់មកស្លាប់ឯកម្មករ ពលករខ្មែរឯណេះវិញ។សមរង្ស៊ីដែលកំពុងឆ្លេឆ្លាដូចមាន់រកពងនិងកំពុងកោឡាហលចេញពីប្រទេសមួយទៅប្រទេសមួយ
ដោយសារតែចង់បានអំណាចទណ្ឌិតរូបនេះមិនខ្លាចបំផ្លាញការរស់នៅការសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរនោះទេខណ:ដែលកម្ពុជាមានសន្តិភាពពេញលេញទៅហើយនោះ។
ដូច្នេះនាយជាលគិតថា បន្ទាប់ពីទទួលការបរាជ័យជាបន្តបន្ទាប់ធ្វើអោយមានភាពកោលាហលបែបនេះតើទណ្ឌិតសមរង្ស៊ីមានក្រឡាអុកអីទៀត?យ៉ាងណាបើស្មានមិនខុសទេ លោកសមរង្ស៊ីតទៅថ្ងៃមុខប្រជាពលរដ្ឋអស់ជំនឿមានតែទៅបួសលាងបាបទេទើបរួចខ្លួននិងលែងកោលាហលដូចពេលនេះទៀត៕ នាយជាល