ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញសម្រេចឲ្យបើកឡើងវិញទីតាំងចំនួន៣២៦កន្លែង ក្រោយបិទដោយសារពាក់ព័ន្ធជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកឲ្យដំណើរការឡើងវិញ ទីតាំងចំនួន៣២៦កន្លែងនៅរាជធានីភ្នំពេញ បន្ទាប់ពីបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩។

នេះបើតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។

ការសម្រេចអនុញ្ញាតឲ្យបើកទីតាំងទាំងនេះឡើងវិញ បន្ទាប់ពីមន្ដ្រីសុខាភិបាល និងអាជ្ញាធរបានពិនិត្យឃើញថា មិនមានអ្នកកើតជំងឺកូវីដ-១៩បន្ដទៀតចេញពីទីតាំងដែលបានបិទនោះទេ៕

ដោយ៖ សំរិត


ចែករំលែក៖