ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជា៖ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ គំរាមកំហែងដ៏ធ្ងន់ធ្ងរលើសុវត្ថិភាពនិងសុខុមាលភាពអាយុជីវិតមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ៖ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ គំរាមកំហែងដ៏ធ្ងន់ធ្ងរលើសុវត្ថិភាពនិងសុខុមាលភាពអាយុជីវិតមនុស្សជាតិ។ នេះជាការលើកឡើងរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមុិញ។

ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ បានផ្ញើសេចក្តីថ្លែងការណ៍រួមទៅកាន់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក ដោយបានសង្កត់ធ្ងន់ថាក្រោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរលើសុវត្ថិភាពនិងសុខុមាលភាពអាយុជីវិតមនុស្សជាតិ សហគមន៍អន្តរជាតិត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសកូវីដ និងអំពាវនាវឱ្យអង្គការសុខភាពពិភពលោកធ្វើការស្រាវជ្រាវស្វែងរកពីប្រភពដើមនៃជំងឺវីរុសដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ប្រឆាំងដាច់ខាតចំពោះការយកបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុសធ្វើនយោបាយូបនីយកម្ម។ 

សូមបញ្ជាក់ថា, ថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានទទួលបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានXinhua ដោយលោកបានលើកឡើងថា ការតាមដានប្រភពដើមនៃជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រដ៏តឹងរឹងបំផុត គួរតែប្រកាន់ខ្ជាប់នូវស្មារតីវិទ្យាសាស្ត្រ ជំនាញ និងភាពជាក់ស្តែង។ លោកប្រឆាំងដាច់ខាតចំពោះទង្វើដែលយកបញ្ហាតាមដានប្រភពដើមនៃជំងឺវីរុសកូវីដធ្វើនយោបាយូបនីយកម្ម។ គាំទ្រនិងណែនាំឈានទៅរកទិសដៅត្រឹមត្រូវសម្រាប់កិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសជាសកលនិងការតាមដានប្រភពដើមនៃជំងឺវីរុស។ 

ឆ្លើយតបជាមួយការលើកឡើងរបស់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក(WHO)ដែលបានលើកឡើងអំពីគម្រោងផែនការដំណាក់កាលទី២ស្តីពីការតាមដានប្រភពដើមនៃជំងឺវីរុស។ លោកបានលើកឡើងថា ផែនការនេះ មិនត្រូវគ្នាជាមួយនឹងសេចក្តីសន្និដ្ឋាននិងអនុសាសន៍ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងWHOថា“មិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍”។ បានស្ដែងយ៉ាងច្បាស់ថា នេះបានទទួលរងការជ្រៀតជ្រែកពីផ្នែកនយោបាយណាមួយ បានបាត់បង់ស្មារតីវិទ្យាសាស្ត្រនិងកិច្ចសហប្រតិបត្តិការ។ 

លោកយល់ថា ចិនបានធ្វើជាគំរូល្អដល់ប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុស។ ហើយបស្ចឹមប្រទេសមួយចំនួនបន្ទាប់ទទួលរងផលវិបាកលើកិច្ចប្រយុទ្ធប្រឆាំងនៅក្នុងប្រទេសខ្លួន ដើម្បីជាការបិទបាំងផលប៉ះពាល់អវិជ្ជមាននិងបង្វែរការមិនពេញចិត្តរបស់ប្រជាជន បាន“ទម្លាក់កំហុស ”ទៅលើចិនដោយមិនពិចារណាពីភាពជាក់ស្តែង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖