ខេត្តបន្ទាយមានជ័យ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំជាមួយថា្នក់ដឹកនាំខេត្ត បន្ទាយមានជ័យចាត់វិធានការបញ្ឈប់ការទន្ទ្រានដីដែន ព្រៃលិចទឹកតំបន់ទន្លេសាប ដើម្បីដកហូតមកាសម្បត្តិរដ្ឋ វិញនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាខេត្ត បន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំនោះក្រុមការងាររក ឃើញថាដីព្រៃបឹងទន្លេសាបនៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៥៣៥០ហិកតា ត្រូវបានជនល្មើសរំលោភយក។ នេះលទ្ធផលដែលក្រុមការងារចុះបេសកកម្ម ដោយយកចិត្តទុកដាក់តាមបញ្ជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមរបាយការណ៍របស់អភិបាលខេត្តបន្ទាយ មានជ័យលោក អ៊ុំ រាត្រី ដែលរាយការណ៍ជូនលោក ជា សុផារ៉ា ឱ្យដឹងថា រដ្ឋបាលខេត្តបានរកឃើញការរំលោភដី ព្រៃលិចទឹកបឹងទន្លេសាបក្នុងខេត្តនៅក្នុងស្រុក ព្រះនេត្រព្រះ ចំនួន២ឃុំ ដែលមានឃុំប្រាសាទ ចំនួន៣ទីតាំងជាង ៦០០ហិកតា និងឃុំភ្នំលៀប ចំនួន៨ទីតាំងស្មើ ៤៧០០ហិកតា។ លោកបញ្ជាក់ បន្ថែមទៀតថា ការរំលោភចូលទៅអាស្រ័យផលពីប្រជា ពលរដ្ឋចំនួន ៤៣៩នាក់ ក្នុងនោះពលរដ្ឋមូលដ្ឋាន ចំនួន៤១៩នាក់ និងពលរដ្ឋក្រៅស្រុកចំនួន២០នាក់។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា, ដីព្រៃលិច ទឹកក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដែលរកឃើញ មានការទន្ទ្រានកាន់កាប់ត្រូវដកហូតជាសម្បត្តិរដ្ឋវិញឱ្យ អស់ហើយត្រូវពង្រឹងការបង្ក្រាបទប់ស្កាត់ការរុករាន ទន្ទ្រានដីព្រៃលិចទឹកឱ្យបាន មិនឱ្យមានការរំលោភបំពាន បន្តទៀតនោះទេ។
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រិត្យលេខ១៩៧ ចុះ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បានកំណត់បង្កើតដែន ព្រៃលិចទឹកតំបន់ទន្លេសាបក្នុងខេត្តចំនួន៦ដែលមានមាន ផ្ទៃដី ៦៤៧ ៤០៦ហិកតាមានចំនួន៨០២ចំណុចយាម ក្នុងនោះខេត្តបន្ទាយមានជ័យមានផ្ទៃដី១២ ២៩៧ហិកតា។
សូមបញ្ជាក់ថា, លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ដឹកនាំក្រុមការងារអន្តរក្រសួង បន្តបេសកកម្មមកកាន់ខេត្តសៀមរាប។ និយាយរួមត្រូវចេះគ្រប់ខេត្តដែលនៅជុំវិញបឹងទន្លេសាប រួមមាន: ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ៕
ដោយ ៖ សិលា