ខេត្តមណ្ឌលគិរី៖ មន្ត្រីនគរបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៥ខែសីហានេះថា កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងពាក់ព័ន្ធ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ... Read More »
Author Archives: Khai
កូនប្រុសអកត្តញ្ញូ០១នាក់ ខឹងសុំលុយម្តាយ១០ម៉ឺនរៀល លោះទូរស័ព្ទមិនបាន,ទាញកាំបិតផ្គាក់ដេញកាប់ម្តាយ, ត្រូវបានកម្លាំងអាវុធហត្ថស្រុកថ្ពង វាយខ្នោះ
ខេត្តកំពង់ស្ពឺ÷ បុរសម្នាក់ ត្រូវបានកម្លាំងកកងរាជអាវុធ ហត្ថស្រុកថ្ពង ខេត្តកំពង់ស្ពឺឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់បងប្រុសខ្លួនឯង បន្ទាប់ពីបុរសជាជនសង្ស័យ បានទាញកាំបិតផ្គាក់ដេញកាប់ម្ដាយបង្កើត ព្រោះតែរឿងសុំលុយចំនួន ១០ម៉ឺនរៀល មិនបានដើម្បីយកទៅលោះទូរស័ព្ទ វិញ បន្ទាប់ពីបញ្ចាំនៅកុងស៊ី ០១កន្លែង ... Read More »
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបង្ក្រាបសកម្មភាពជីករុករករ៉ែមាសខុសច្បាប់នៅមណ្ឌលគិរី
ខេត្តមណ្ឌលគិរី÷ យោងតាមទំព័រហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឱ្យដឹងនៅថ្ងៃទី១៥ខែសីហា នេះថា ពលរដ្ឋប្រុស-ស្រីចំនួន ២២ នាក់ (ស្ត្រី០១នាក់) ត្រូវបានក្រុមការងារចម្រុះខេត្តមណ្ឌលគិរី ធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់ សកម្មភាពជីករុករករ៉ែមាសខុសច្បាប់! បន្ទាប់ពីក្រុមការងារចុះត្រួតពិនិត្យ និងបង្ក្រាបនៅតំបន់ភ្នំលូងឈូង ... Read More »
អគ្គីភ័យបានលេបត្របាក់ផ្ទះ០២ខ្នងអស់ទាំងស្រុងនៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ ផ្ទះចំនួន០២ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ០៧និង០០នាទី ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងក្រោយវត្តរំដួល ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ប្រភពពីម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើបាន ឱ្យដឹងថា ករណីអគ្គីភ័យនេះអាចកូនប្រុសរបស់លោកជាអ្នកដុត ... Read More »
រញ្ជួយដីកម្រិត ៧.៧វ៉ិចទ័រវាយប្រហារឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃ សៅរ៍នេះ
ប្រទេសឥណ្ឌូនេស៊ី៖ រញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃសៅរ៍ (ថ្ងៃទី ១៥ ខែសីហា) នេះដោយបានធ្វើឱ្យមនុស្សរាប់ពាន់នាក់រត់គេចខ្លួនដោយភ័យស្លន់ស្លោបន្ទាប់ពីអាជ្ញាធរបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ។ អាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីរាក់នេះមានទីតាំងស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងនៃកោះ ចម្ងាយប្រហែល ៦៨ គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងឆ្នេរសមុទ្រ ... Read More »
អបអរសាទរ ខេត្តកំពង់ធំទទួលបានគម្រោងវិនិយោគរ៉ែមាសនិងរោងចក្រកែច្នៃគជ់ខ្យងតម្លៃ៧២លានដុល្លារ
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បាមឱ្យដឹងថា ខេត្តកំពង់ធំ ទទួលបានគម្រោងវិនិយោគធំចំនួន២ ដែលតម្លៃសរុប ៧២លានដុល្លារអាម៉េរិក។ នោះជាគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងរោងចក្រកែច្នៃគជ់ខ្យង ... Read More »
អាជ្ញាធរឡាវ បានចាប់បញ្ជូនជនជាតិថៃចំនួន ១៥៣នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធ Scammer ត្រឹមរយៈពេលតែ២ថ្ងៃ!
ទីក្រុងវៀងចន្ទន៍៖ យោងតាមសេចក្តីរាយការណ៍របស់ Amarin TV កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បាននិយាយថា កម្លាំងសមត្ថកិច្ចរបស់ប្រទេសឡាវ បានបន្តចុះបង្ក្រាបទ្រង់ទ្រាយធំ លើបណ្តាញឆបោកតាមអនឡាញ នៅក្នុងទីក្រុងវៀងចន្ទន៍ ដោយបានចាប់បញ្ជូនខ្លួនជនជតិថៃ ជា ... Read More »
រថយន្តមួយគ្រឿងបើកបុករះបង្គោល ភ្លើងបំភ្លឺផ្លូវ រួចបន្តទៅបុកបង្គោលស្លាកយីហោវីងនិងបន្តបុកផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋទើបរថយន្តទៅមុខលែងរួច
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក CHANGAN DEEPAL S05 មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រលំ១ដើម រួចបន្តទៅបុកបង្គោលដាក់ស្លាកយីហោវីងបាក់មួយដើមទៀត អូសតាមរថយន្តទៅបុកផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋទើបទៅមុខលែងរួចរងការខូចខាតធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »
រកឃើញជនបរទេស និងខ្មែរ ១៤៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំ ចំនួន ៣ទីតាំងនៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះដឹកនាំដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) ចំនួន ៣កន្លែងផ្សេងគ្នា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្ដិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុ ... Read More »
កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ២៥នាក់ ជាជនជាតិចិន ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងស្នាក់នៅគ្មានលិខិតឆ្លងដែន ឯកសារពាក់ព័ន្ធត្រឹមត្រូវ
ខេត្តព្រះសីហនុ៖ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែងចំនួន ១០ទីតាំង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online ... Read More »
អភិបាលខេត្តព្រះវិហារ៖ ម្នាក់ជេរទាហានយកទៅវាស់កម្ពស់ ចំណែកម្នាក់ទៀតដើរទៅដាល់មន្ត្រីពន្ធនាគារសុំចូលនៅតែម្ដង!
ខេត្តព្រះវិហារ៖ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ថា៖ ម្នាក់ជេរទាហានយកទៅវាស់កម្ពស់ ចំណែកម្នាក់ទៀតដើរទៅដាល់មន្ត្រីពន្ធនាគារសុំចូលនៅតែម្ដង! លោក គីម រិទ្ធី បានបន្តថា ... Read More »
លោកយោធាស័ក្តិ៥ បោកលុយនាយករងសាលាគថ្លង់ និងពិការភ្នែក ជាងពីរម៉ឺនដុល្លារដើម្បីបានសាច់ញាតិចូលធ្វើទាហាន !
ភ្នំពេញ ៖ រឿងដដែលជាដដែរ ធ្លាប់កើតមានក្នុងសង្គមជាបន្តបន្ទាប់ ប៉ុន្តែអ្នកលង់ខ្លួនក៏មានការរងគ្រោះ ខាតបង់ថវិកា ជារឿយៗ ។ ក្នុងបណ្តាញសង្គមថ្ងៃនេះ ! បានបង្ហោះថា , នាយករងសាលាគថ្លង់ និងពិការភ្នែក បង់លុយជាងពីរម៉ឺនដុល្លារ ... Read More »
នគរបាលស្រុកព្រៃកប្បាសបង្ក្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀន២ទីតាំងឃាត់ខ្លួនជនសង្ស័យ ៥នាក់
ខេត្តតាកែវ÷អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖ នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង០១ និង២៥ នាទី លោកវរសេនីយ៍ឯក ... Read More »
បុរសជនជាតិប៉ូឡូញម្នាក់ស្លាប់នៅក្រុងកោះរ៉ុងដោយ សារការផឹកស្រាច្រើនពេកបណ្ដាលឲ្យគាំងបេះដូង
ខេត្តព្រះសីហនុ÷នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានចុះពិនិត្យករណីបុរសជនជាតិប៉ូឡូញម្នាក់ស្លាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ MAKSYMOWICZ SZYMON ភេទប្រុស ជនជាតិប៉ូឡូញ ... Read More »
សម្តេចតេជោ ហ៊ុន សែន ព្រមានឲ្យចាត់វិធានការលើបុគ្គលជេរប្រមាថតាមបណ្តាញសង្គម ដែលបំផ្លាញក្រមសីលធម៌របស់កម្ពុជា, មិនត្រូវលើកលែងឡើយ!
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានឲ្យចាត់វិធានការលើបុគ្គលជេរប្រមាថតាមបណ្តាញសង្គម ដែលបំផ្លាញក្រមសីលធម៌របស់កម្ពុជា, មិនត្រូវលើកលែងឡើយ! ការព្រមានធ្ងន់ៗនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចតេជោ ... Read More »
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ឃាត់ខ្លួនក្មេងទំនើង០៥នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ ។ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នៅចំណុចផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ... Read More »
កម្មករជាង២០នាក់ធ្វើកូដកម្មបិទផ្លូវ ទាមទារថៅកែបើកប្រាក់ឈ្នួល
ខេត្តតាកែវ៖ កម្មករជាង២០នាក់បាននាំគ្នាធ្វើកូដកម្ម និងបិទផ្លូវ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ឈ្នួលដែលពួកគេអះអាងថា មិនទាន់បានបើកជូនពួកគេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចអគារសំណង់រោងចក្រមួយកន្លែង ស្ថិតក្នុង ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ... Read More »
កម្លាំងនគរបាលស្រុកកៀនស្វាយបញ្ជូនខ្លួនជនសង្ស័យ ០២នាក់ទៅតុលាតុការបទល្មើសលួចកាត់ខ្សែភ្លើងនិងអាគុយ
ខេត្តកណ្តាល÷នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៦កម្លាំងព្រហ្មទណ្ឌលស្រុកកៀនស្វាយបញ្ចូនខ្លួនជនសង្ស័យ ០២នាក់ទៅតុលាការករណីលួចកាត់ខ្សែភ្លើង។ មន្ត្រីនគរបាលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មានអំពើលួចសកម្ម(ខ្សែភ្លើងនិងអាគុយលីចូម) នៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ ជនរងគ្រោះឈ្មោះហាក់ សំណាងភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ... Read More »
សមត្ថកិច្ចបញ្ចូនខ្លួន ស្រ្តីម្ចាស់ហាងទូរស័ព្ទម្នាក់ ពាក់ព័ន្ធករណីជេរប្រមាថកងទ័ពជួរមុខ ទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចូនខ្លួនស្ដ្រីម្នាក់ ដែលជេរប្រមាថកងទ័ពជួរមុខទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។ សូមជម្រាបថា នៅវេលាម៉ោងប្រមាណជិត ៨ ព្រឹក ថ្ងៃទី១៣ ខែសីហា ... Read More »
គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាមួយតំណាងរាជរដ្ឋាភិបាល
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីរដ្ឋសភាកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ គណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ លោក កែប ជុតិមា និងគណៈកម្មការនីតិកម្ម ... Read More »
មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ជាង២១គីឡូក្រាម ក្នុងផ្សារស្រុកមោងឫស្សី
ខេត្តបាត់ដំបង÷ បាត់ដំបង៖ មន្ត្រីជំនាញ ក.ប.ប. ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគបរិភោគនៅផ្សារធំស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព សរុបចំនួន ២១.៥០គីឡូក្រាម ក្នុងនោះមានពពុះសណ្តែកដែលមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ... Read More »
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ៣២នាក់ ប្រព្រឹត្តបទល្មើសចំនួន ០៦ករណី ផ្សេងគ្នា
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ... Read More »
មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបីនាក់
ខេត្តកំពត÷ដោយមានការចង្អុលបង្ហាញពីលោក ឧត្តម សេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពតនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ... Read More »
ក្រុមការងារចម្រុះចុះធ្វើរដ្ឋបាលចំហរ និងត្រួតពិនិត្យទីតាំង ២កន្លែង នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ៖ មន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ខែសីហានេះថាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ដឹកនាំ និងសម្របសម្រួលនីតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះធ្វើរដ្ឋបាលចំហរ និងត្រួតពិនិត្យទីតាំងចំនួន ២ ក្នុងភូមិសាស្ត្រឃុំត្រពាំងផ្លុង ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងករណី លួចយកាបូបស្ពាយ មានឡេបថប០១គ្រឿង,កាមេរ៉ា០១គ្រឿង និងឯកសារផ្សេងៗ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះស្រាវជ្រាវឈានដល់ការឃាត់បានរហូតដល់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រតិបត្តិការខាងលើនេះដឹកនាំកម្លាំងផ្ទាល់ដោយលោក វរសេនីយ៍ទោ គួច សុភា អធិការងទទួលផែនព្រម្មទណ្ឌ កំលាំងផ្នែកព្រម្មទណ្ឌ មន្ត្រីជំនាញកម្លាំងប៉ុស្តិ៍ និងដោយមានបញ្ជាពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យនិងសម្ភារៈមួយចំនួន។ ... Read More »
ចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់រួមទាំងថៅកែហាងសង្ស័យពាក់ព័ន្ធករណីលួចបម្រើសេវាផ្លូវភេទខុសច្បាប់
ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញខណ្ឌមានជ័យ បានឆ្មក់បង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែងយីហោដារ៉ា៧២ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់រួមទាំងថៅកែហាងនិងវត្ថុតាងមួយចំនួនសង្ស័យលួចបង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុង លូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »
ក្រុមហ៊ុនរុស្ស៊ីផលិតរថយន្តដឹកទំនិញនិងសម្រេចចិត្ដវិនិយោគនៅរាជធានីភ្នំពេញ
:::::::::::::::: ភ្នំពេញ៖ ... Read More »
កម្លាំងកងរាជអាវុធហត្ថស្រុកក្រឡាញ់ បង្ក្រាបក្រុមក្មេងទំនើងចំនួន ៣នាក់ និងដកហូតម៉ូតូចំនួន ២គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខ ១២៩៦
ខេត្តសៀមរាប÷កម្លាំងកងរាជអាវុធហត្ថស្រុកក្រឡាញ់ បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន ៣នាក់ និងដកហូតម៉ូតូចំនួន ២គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខ ១២៩៦ ពាក់ព័ន្ធនឹងសកម្មភាពបង្ហោះម៉ូតូ បង្កការរំខាន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤៖៤០នាទីរសៀល ថ្ងៃទី១១ ខែសីហា ... Read More »
មន្រ្តីជាន់ខ្ពស់កម្ពុជា៖ ក្រុមហ៊ុនបារាំង មានគម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានពិភាក្សាជាមួយក្រុមហ៊ុនបារាំង លើគម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ ដើម្បីបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ។ ... Read More »
លោក ទូច គង្គា៖ ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង គាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្ម ស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់
ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្មនេះដោយស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់លើគ្រប់វិស័យកសិកម្មទាំងអស់ក្នុងខេត្ត។ ការលើកឡើងបែបនេះរបស់លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង នាឱកាសកម្មវិធីជួបសំណេះសំណាលតម្រង់ទិស ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច