ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: David

លីប៊ី៖ កូវីដ-១៩ បានសម្លាប់អតីតនាយករដ្ឋមន្ត្រីដែលដើរតួនាទីសំខាន់ក្នុងការផ្តួលរំលំហ្គាដាហ្វី

អតីតនាយករដ្ឋមន្ត្រីលីបី​ដែលជាអ្នក ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តួលរំលំ អតីតមេដឹកនាំផ្តាច់ការ​លោក ហហ្គាដាហ្វី លោក Mahmoud Jibril ពេលនេះបានស្លាប់ ហើយដោយសារតែឆ្លងកូវីដ-១៩។ លោក Mahmoud Jibril ធ្លាប់ជាអតីតទីប្រឹក្សាសេដ្ឋកិច្ចម្នាក់របស់អតីតមេដឹកនាំលីប៊ី លោក Muammar ... Read More »

បញ្ជាការដ្ឋានអង្គរក្សទាំងមូល បានបរិច្ចាគថវិការចំនួន២០០,០០០,០០០រៀល (ពីរយលានរៀល) ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19)

ភ្នំពេញ៖ ដោយអនុវត្តន៍តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការខ.ភ.ម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ... Read More »

លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស អការៈរោគ COVID-19 មិនព្រមធូរស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

ទីក្រុងឡុងដ៍៖ យោងតាមវិមានដោននីងស្ទ្រីត (Downing Street) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០នេះថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ... Read More »

ផ្ទះ១១ខ្នងទទួលរងការខូចខាតដោយសារ​ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្ដាក់

ខេត្តឧត្ដរមានជ័យ​ ៖ ផ្ទះចំនួន១១ខ្នង បានទទួលរងការខូចខាត​វាយប្រហារពីកម្លាំងភ្លៀងលាយឡំនិងខ្យល់កន្រ្ដាក់ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី និងភូមិឈូក​ ឃុំចុងកាល់​ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលរងការខូចខាតនៅថ្ងៃទី៥មេសារួមមានរបើកដំបូលចំនួន០៧ខ្នង ហោះបាក់ខ្ទេចចំនួន០១ខ្នង ធ្លាក់ពីលើជើងតាងចំនួន០៣ខ្នង។ ... Read More »

លោក ដូណាល់ ត្រាំ៖ យើងកំពុងចាប់ផ្តើមឃើញពន្លឺទីបញ្ចប់នៃរូងក្រោមដីដ៏ជ្រៅ ខណៈអាមេរិកមានអ្នកឆ្លង ៣៣១.០០០នាក់ ក្នុងនោះជាង៩.៤០០នាក់ បានស្លាប់

អាមេរិក៖ អាមេរិកជិតឈានដល់ចំណុចកំពូលនៃការឆ្លងរាលដាលកូវីដ-១៩ ហើយក៏ជិតឃើញពន្លឺនៃចុងបញ្ចប់ រូងក្រោមដី មានន័យថា ក្តីសង្ឃឹមក្នុងការទប់ស្កាត់កូវីដ-១៩នៅអាមេរិក ជិតគ្រប់គ្រងបានទាំងស្រុងហើយ។ តាមសារព័ត៌មាន NDTV បានផ្សាយថា នៅថ្ងៃទី៦ខែមេសា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា ... Read More »

តំណាងអយ្យការបញ្ជាអោយឃាត់ខ្លួនមនុស្ស៣នាក់ ថ្លើមធំលើកគ្នាទៅរំដោះជនត្រូវចោទ ជាឈ្មួញរកសុីដីម្នាក់ ដល់តុលាការយប់មិញ

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ៣នាក់ ក្នុងចំណោម៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួន បន្ទាប់ពីលើកគ្នាទៅរំដោះជនត្រូវចោទ ឈ្មោះ ទួច ហឿន ក្នុងសំណុំរឿងព្រហ្មទណ្ឌ «ប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ » ដល់សាលាដំបូងខេត្ត តាមបញ្ជាតំណាងអយ្យការ។ លោក ... Read More »

នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះអធិការនគរបាលស្រុកតាវែង ដែលបាញ់ គម្រាម ប្រមាថកូនចៅដូចសត្វធាតុ

ខេត្តរតនគិរី៖ ទីបំផុត អធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី លោក សម្បត្តិ កុសល ដែលបានបាញ់គម្រាម សំឡុតជាច្រើនគ្រាប់ ជេរ ប្រមាថ កូនចៅដូចសត្វធាតុ ត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ... Read More »

រដ្ឋាភិបាលម៉ារ៉ុកដោះលែងអ្នកទោសជិត៦ពាន់នាក់​បង្កឆ្លងកូវីដ-១៩

កន្លងមកមានប្រទេសជាច្រើន បានសម្រេច ដោះលែងអ្នកទោស ដើម្បីបង្កើតបរិយាកាស់នៅក្នុងពន្ធនាគារ ល្អប្រសើរ មិនចង្អៀត ងាយស្រួលក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។ ពេលថ្មីៗនេះ មានប្រទេសអ៊ីរ៉ង់ អ៊ីរតាលី អង់គ្លេស… ហើយពេលនេះប្រទេសម៉ារ៉ុកក៏បានអនុវត្ត វិធីសាស្ត្រ ការពារឆ្លងកូវីដ-១៩ដលអ្នកទោសផងដែរ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ... Read More »

ប្រទេសតំបន់អាស៊ាន មានករណីឆ្លងកូវីដ-១៩ លើកលែងវៀតណាម និងកម្ពុជា មិនមានករណីឆ្លងថ្មីឡើយ

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក ក្នុងមួយថ្ងៃ មានអ្នកឆ្លងលើសពី​១សែននាក់។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានវិញ​ក៏មានប្រទេស មួយចំនួនដូចជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ មានករណីឆ្លង មិនតិចជាង​១០០នាក់ឡើយក្នុងមួយថ្ងៃ។ ជាក់ស្តែង ម៉ាឡេស៊ីរកឃើញឆ្លងកូវីដថ្មី១៧៩, ហ្វីលីពីន ... Read More »

នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ទោះបីប្រទេសយើងមិនទំនើបដូចគេ តែយើងមានវិធានការច្បាស់លាស់ ជូនពលរដ្ឋមិនឲ្យធ្លាក់ក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយ ជូនប្រជាពលរដ្ឋយើងបាន មិនឲ្យធ្លាក់ទៅក្នុងការភ័យខ្លាច បាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ»។ នេះបើយោងតាមរយៈ Facebook ... Read More »

សម្តេចតេជោ ហ៊ុន សែន​ ដាក់ផែនការឱ្យក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈគ្រប់គ្រាន់ជូនពលករមកពីប្រទេសថៃដែលត្រូវដាក់អោយនៅដាច់ដោយឡែក១៤ថ្ងៃ

ភ្នំពេញ​ ៖​ នៅថ្ងៃទី ៤ មេសា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាណែនាំបន្ថែមក្នុងការដោះស្រាយជូនបងប្អូនកូនក្មួយពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមកចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់។ ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ ... Read More »

អង់គ្លេសដោះលែងអ្នកទោស៤ពាន់នាក់ទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩

អង់គ្លេស៖ ចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ បង្ខំឲ្យ រដ្ឋាភិបាលទីក្រុងឡុងដុងសម្រេចដោះលែងអ្នកទោស៤ពាន់នាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ក្នុងរយៈពេល២៤ម៉ោង ក្នុងថ្ងៃទី៤ខែមេសា អង់គ្លេស មានអ្នកស្លាប់ ដោយកូវីដ-១៩ កើនឡើងដល់ទៅ ៧០៨នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះកើនឡើងដល់ទៅជាង៤៣០០នាក់ ... Read More »

ពលរដ្ឋជាង៥សែននាក់ ចុះហត្ថលេខា ស្នើប្រធានអង្គការសុខភាពពិភពលោកលាលែងពីតំណែង

លិខិតអនឡាញមួយច្បាប់ស្នើប្រធានអង្គការសុខភាពពិភពលោកWHO លោក Tedros Adhanom Ghebreyesus លាលែងចេញពីតំណែង ដោយសារតែ លោកមិនអាចដោះស្រាយវិបត្តិពាក់ព័ន្ធការឆ្លងរាលកូវីដ-១៩ ដល់២២១ប្រទេសនិងដែនដីនៅលើពិភពលោក ។ លិខិតខាងលើទទួលបាន ការគាំទ្រចុះហត្ថលេខា ពីពលរដ្ឋជិត៦សែននាក់ហើយ។ សំណើខាងលើ បានបង្ហោះនៅលើ ... Read More »

ចូលរួមជួយគ្នា ក្នុងគ្រាលំបាក ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ អុឹង ចាន់តារ៉ា និង លោក ឧត្តមសេនីយ៍ទោ សុត រតនះនិងភរិយា រួមនិងលោក វរសេនីយ៍ទោ ឈិន ជីវន្ត ... Read More »

ថៅកែអាហារដ្ឋាននួនប្រុស 3 ព្រួតគ្នាវ៉ៃភ្ញៀវស្រីរបួសគ្រាន់តែរឿងបែកកែវមួយ

ភ្នំពេញ៖ នារីម្នាក់ឈ្មោះ ចន្ទ វណ្ណាអាយុ៣២ឆ្នាំ ដែលជាបុគ្គលិកណាហ្គាវើលបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារទារសំណង២ពាន់ដុល្លារសហរដ្ឋអាមេរិកពីថៅកែហាងនួនប្រុស៣ និងបក្ខពួកដែលបានព្រួតគ្នាប្រើអំពើហិង្សាដោយវិធីចាប់ក្រៀកវាយទាត់ធាក់ និងទះកំភ្លៀងមកលើរូបនាងដែលជាភ្ញៀវចូលហូបក្នុងហាងនេះរងរបួសធ្ងន់។ នារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ ត្រូវបានមិត្តភក្កិហៅទៅញ៉ាំអាហារនៅហាងនួនប្រុស ៣ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ocicក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២០ វេលាម៉ោង៩ យប់។ពេលដែលនាងកំពុងហូបអាហារជាមួយនឹងមិត្តភក្កិ៦ទៅ៧នាក់ ... Read More »

មន្រ្តីយោធាម្ចាស់ក្លឹបស្នូកឃ័រ បង្កប់ល្បែងស៊ីសងបាញ់ប្អូនថ្លៃ ដូចបាញ់ចាប ដល់បាក់ជើង តែសមត្ថកិច្ចខេត្តបាត់ដំបង នៅមិនទាន់ចាប់ខ្លួន

ខេត្តបាត់ដំបង៖ អំពើដ៏ឃោឃៅ យង់ឃ្នងបង្កឡើងដោយមន្ត្រីយោធា បានបាញ់មនុស្ស ដូចបាញ់ចាប សំណាងល្អជនរងគ្រោះ មិនគ្រោះថ្នាក់ដល់ជីវិត ត្រឹមបណ្តាលអោយបាក់ជើងរបួសធ្ងន់ ។ ជនដៃដល់មានអត្តសញ្ញណច្បាស់លាស់ ជាយោធា ជាម្ចាស់ហាងស្នូកឃ័រ  និងបើកល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ល្បីឈ្មោះ ហើយបាញ់ប្អូនថ្លៃខ្លួនឯងថែមទៀត តែទីបំផុតជនបង្ក ... Read More »

បន្ទាប់ពីសម្តេចតេជោ ណែនាំមក ក្រសួងសុខាភិបាលដាក់វិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ និងថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ការពារកូវីដ១៩ នៅព្រឹកថ្ងៃទី៥ មេសានេះ គឺនៅរសៀលថ្ងៃខែដដែល ក្រសួងសុខាភិបាល ... Read More »

នៅអាមេរិក ករណីនៃវ៉ីរុសCOVID-១៩បានកើនដល់ ៣០០,០០០ករណី និងមានអ្នកស្លាប់ ៨.១៦២ នាក់

អាមេរិក៖ បើយោងតាមប្រភពនៃការផ្សព្វផ្សាយ Xinhua News បានបង្ហាញពីតួលេខ នៅអាមេរិក ករណីនៃវ៉ីរុសCOVID-១៩បានកើនដល់ ៣០០,០០០ករណី និងមានអ្នកស្លាប់ ៨.១៦២ នាក់។ ក្នុងបញ្ជាក់ថា៖ ករណីនៃវ៉ីរុសCOVID-១៩បានកើនដល់ ៣០០,០០០ករណី គិតត្រឹមម៉ោង ៣:៤០ នាទីថ្ងៃសៅរ៍ ម៉ោងក្នុងតំបន់ នេះបើយោងតាមមជ្ឈមណ្ឌល ប្រព័ន្ធវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។ តួលេខថ្មីបានឈានដល់ ៣០០.៩១៥ នាក់ដែលមានអ្នកស្លាប់៨.១៦២ នាក់៕ដោយ៖ សុខ ខេមរា Read More »

ប្រជាពលរដ្ឋអេស្ប៉ាញស្លាប់ដោយសារករណីឆ្លងវីរុសCOVID-១៩ ចំនួនសរុបកើនដល់ ១១.៧៤៤ នាក់

ប្រទេសអេស្ប៉ាញ៖ តាមប្រភពពី NHK World បានបញ្ជាក់អោយដឹងថា៖ នៅអេស្ប៉ាញមានករណីឆ្លងវីរុសCOVID-១៩ ច្រើនជាងគេលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងលើសប្រទេសអ៊ីតាលី។ រដ្ឋាភិបាលអេស្ប៉ាញបានប្រកាស កាលពីម្សិលមិញនេះថា៖ តួលេខអ្នកឆ្លងវ៉ីរុសបានកើនឡើងដល់ ៧.០២៦ គិតចាប់ពីថ្ងៃសុក្រដែលបាននាំមកនូវចំនួនសរុប ... Read More »

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅ២២១ប្រទេស និងដែនដី នាថ្ងៃទី​៥ ខែមេសា

គិតមកដល់ព្រឹកថ្ងៃទី​៥ ខែមេសាឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកបាន ​សរុប 1,197,405នាក់ ក្នុងនោះ ស្លាប់ 64,606 នាក់ និង 246,152នាក់ បានជាសះស្បើយ​ បើទោះបី​ថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំង​បង្ការ​នោះ មិនទាន់ត្រូវបានរកឃើញ​ក៏ដោយ ... Read More »

ប៉ូលិសហ្វីលីពីនបាញ់សម្លាប់ បុរសម្នាក់ ក្រោយបំពានលើ «វិធានការរឹតត្បិត» ប្រឆាំង COVID-19

ម៉ានីល៖ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន DW នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះថា មានករណីបុរសវ័យ៦៣ឆ្នាំម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីគាត់បដិសេធពាក់ម៉ាស និងប្រើហិង្សាលើអាជ្ញាធរ ។ ហើយនេះគឺជាករណីជនស៊ីវិលដំបូងគេបំផុតដែលត្រូវបានបាញ់សម្លាប់ ដោយសារតែបំពានលើវិធានការរឹតត្បិតប្រយុទ្ធប្រឆាំងនឹង COVID-19 ... Read More »

សង្ស័យករណីប្លន់បុរសម្នាក់ត្រូវបានឃើញចាក់សម្លាប់រុញទម្លាក់ពីលើឡាន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានប្រទះឃើញគេរុញទម្លាក់ពីលើឡានដោយមានកាំបិតចាក់នៅជាប់ពោះទៀតផងករណីនេះត្រូវបានសន្និដ្ឋានជំហានដំបូងថា អាចជាករណីប្លន់។ ក្រោយពីប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការអន្តរាគមន៍ តែក្រុមជនសងកស័យានរត់គេចខ្លួនបាតអស់ទៅហើយ។ ករណីប្រទះឃើញបុរសដែលត្រូវបានគេចាក់រួញទម្លាក់ពីលើរថយន្តនេះកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិពាណិជ្ជកម្មសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះ មឺុន ចេក ... Read More »

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតគ្រោងតំឡើងកាំមេរ៉ាពិនិត្យកំដៅបន្ថែម

ក្រុងប៉ោយប៉ែត៖ ប្រសាសន៏ក្នុងឱកាស់ជួបសំណេះណាលជាមួយកម្លាំងអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនិត្យស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត លើស្ពានមិត្តភាពកម្ពុជា-ថៃកាលពីវេលាម៉ោង៥និង៥៨នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គៀត ចន្ទ័ធារិទ្ធ  អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឃុន ... Read More »

ស្រ្តីម្នាក់សន្លប់នៅលើចិញ្ចើមផ្លូវសង្ស័យប្តីវាយធ្វើបាប

ភ្នំពេញ៖ ស្រ្តីម្នាក់សន្លប់នៅលើចិញ្ចើមផ្លូវសង្ស័យប្តីវាយធ្វើបាបត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកហៅរថយន្តសាមុយដឹងជនរងគ្រោះទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្បែរវិហារអ៊ិស្លាម តាមបណ្ដោយផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យថា មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ទៅប្រាប់ថា មានករណីហិង្សាតាមផ្លូវសាធារណ: ... Read More »

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជនសង្ស័យ២នាក់ករណីឆក់កាបូបមិនបានសម្រេច

ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យ កម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ម៉ោង ១៥  ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយ ជិះធ្វើសកម្មភាព ... Read More »

មេធាវី និងសប្បុរសជន១៨០រូប ក្នុងគណៈមេធាវី បានឧបត្ថម្ភ ដល់​ រាជរដ្ឋាភិបាលឬ គណកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់គណៈមេធាវី ស្តីពីការ រៃអង្កាសថវិកា ដើម្បីឧបត្ថម្ភជូនរាជរដ្ឋាភិបាល សម្រាប់ប្រើក្នុងសកម្មភាព បង្ការ និងទប់ស្កាត់ ការរាតត្បាតនៃមេរោគCOVID-19។ ឃើញថា៖ មានសប្បុរសជន មេធាវី នៅក្នុងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការបរិច្ចាគប្រាក់បៀវត្សនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ (COVID-19) ដែលកំពុងរាលដាល ... Read More »

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ខាងក្រោមនេះប្រកាស របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ សូមអានទាំងស្រុង៖ Read More »

សម្តេតតេជោ ហ៊ុន សែន ៖ អរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង

ភ្នំពេញ៖ សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៤ ខែមេសានេះ សូមអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង។ ហើយសម្តេចក៏សូមសួរសុខទុក្ខដល់ជនរួមជាតិ ដោយថ្លែងថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ... Read More »

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.០០០.០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តបន្ទាយមានជ័យ៖ ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ១លានរៀល សម្រាប់រយៈពេល ៦ខែ ចាប់ពីខែឧសភា ... Read More »