ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ... Read More »
Author Archives: David
COVID-19 បានសម្លាប់ប្រជាជនអាមេរិក ច្រើនជាងចំនួនទាហានអាមេរិកដែលស្លាប់ក្នុងសង្គ្រាមវៀតណាមទៅទៀត
វ៉ាស៊ីនតោន៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ តាមការចេញផ្សាយដោយសារព័ត៌មាន CNBC បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនលើសចំនួនកងទ័ពអាមេរិកដែលបានពលីជីវិត កាលពីសម័យសង្រ្គាមវៀតណាមទៅទៀត ។ ប៉ុន្តែមន្ត្រីសុខាភិបាលសាធារណៈរបស់អាមេរិក ព្រមានថា ចំនួនអ្នកឆ្លងពិតប្រាកដ អាចមានច្រើនជាងនេះ ព្រោះការធ្វើតេស្តនៅមានកម្រិត ដោយសារខ្វះអ្នកជំនាញ និងឧបករណ៍។ យោងតាមមជ្ឈមណ្ឌលឯកសារជាតិអាមេរិក បញ្ជាក់ថា កងទ័ពអាមេរិកសរុប ៥៨,២២០នាក់ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមវៀតណាមដែលបានចាប់ផ្ដើមពីឆ្នាំ១៩៥៥ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥ ។ ប៉ុន្តែគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជំងឺរាតត្បាតសកល COVID-19 បានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាងចំនួនកងទ័ពអាមេរិក ដែលបានស្លាប់នៅក្នុងសង្រ្គាមវៀតណាមទៅទៀតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះផ្ទុះឡើង នៅក្នុងសហរដ្ឋអាមេរិក ដំបូងកាលពីខែមករាមក ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៥៩,២៦៦នាក់ ក្នុងចំណោមករណីឆ្លងលើស ១លានករណីខណៈចំនួនអ្នកជាសះស្បើយឡើងវិញមានសរុប ១៤១,២៣៨នាក់។ នេះបើតាមគេហទំព័រ worldometers ។ តាមគម្រោងព្យាករណ៍របសសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចនឹងកើនឡើងដល់លើស ៧៤,០០០នាក់នៅខែសីហា ឆ្នាំ២០២០ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ ប្រសិនបើរដ្ឋនានារបស់សហរដ្ឋអាមេរិក បើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឆាប់រហ័សពេក ។ សូមជម្រាបថា រដ្ឋញូវយ៉ក ដែលជាកន្លែងផ្ទុះជំងឺ COVID-19 ខ្លាំងក្លាមួយនៅអាមេរិក មានករណីឆ្លង ៣០ភាគរយ នៃករណី COVID-19 ទាំងអស់នៅអាមេរិក។ ខណៈរដ្ឋមួយចំនួនទៀត ក៏មានចំនួនច្រើនដែរ ដូចជារដ្ឋញូវជឺស៊ី រដ្ឋម៉ាសាឈូសេត រដ្ឋកាលីហ្វ័រនីញ៉ា និងរដ្ឋផេនស៊ីលវ៉ានីជាដើម ៕ ដោយ៖ស តារា Read More »
រដ្ឋាភិបាលកូរ៉េ តម្រូវអោយអ្នកកាន់ ទិដ្ឋាការ A1&A2 និងជនបរទេស កាន់ទិដ្ឋាការ A3 ធ្វើតេស្តរកCOVID-19
ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ តម្រូវអោយអ្នកកាន់ ទិដ្ឋាការ A1&A2 និងជនបរទេស កាន់ទិដ្ឋាការ A3 ធ្វើតេស្តរកCOVID-19។ នេះបើយោងតាមសេចក្តីជូនដំណឹង ពីសេអ៊ូល នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ របស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ ... Read More »
អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ផ្តល់ថវិការនិងអង្ករដល់កងកម្លាំងនគរបាលនិងអាវុធហត្ថ
ភ្នំពេញ៖ ផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលនិងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានខណ្ឌដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ជាពិសេសយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ... Read More »
វិធានការនានារបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
ភ្នំពេញ៖ វិធានការនានារបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ សូមអាននូវខ្លឹមសារទាំងស្រុង៖ … ដោយ៖ សុខ ខេមរា Read More »
ប្រទះឃើញគ្រាប់បែកដៃ១គ្រាប់សល់ពីសម័យសង្រ្គាមនៅក្បែររបងផ្ទះផ្អើលទាំងព្រឹក
ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់បែកដៃ១គ្រាប់នៅក្បែររបងផ្ទះរបស់ខ្លួន ធ្វើឲ្យភ្ញាក់ផ្អើលនិងប្រញាប់រត់ទៅរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះទៅរក្សាទុករង់ចាំកម្ទេចចោល។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹក ថ្ងៃទី ២៩ខែ មេសាឆ្នាំ .2020 ស្ថិតនៅភូមបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅ វេលាម៉ោង ៨ព្រឹកថ្ងៃខែខាងលើនេះ ... Read More »
ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន ប្រកាសថាព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោល ប្រសិនបើមិនអាចដំណើរបាន ដោយសារ COVID-19
ប្រទេសជប៉ុន៖ លោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន បានប្រកាសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោលតែម្តង ប្រសិនបើមិនអាចដំណើរបាននៅឆ្នាំ២០២១ទេនោះ ហើយគ្មានឡើយការពន្យារពេលជាលើកទីពីរ បើជំងឺ COVID-19 នៅតែមិនអាចគ្រប់គ្រងបានដល់ឆ្នាំក្រោយ ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkan Sports លោក Mori ត្រូវបានអ្នកសារព័ត៌មានសួរថា តើអូឡាំពិក ... Read More »
Breaking News ៖ ចឹងតើបានជាពលរដ្ឋអាមេរិកឆ្លងកូវីដ-១៩ ច្រើនជាងគេនៅលើពិភពលោក
អាមេរិក៖ ប្រធានគណៈកម្មការ ទប់ស្កាត់កូវីដ-១៩ គឺជាអនុប្រធានាធិបតីអាមេរិក Mike Pence បានទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ក្នុងពេលមានអ្នកស្លាប់និងឆ្លងកូវីដ-១៩បន្តកើនឡើង។ ការថ្កោលទោសនេះគឺដោយសារតែ លោក Mike Pence ទៅសួរសុខទុក្ខអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយមិនបានពាក់ម៉ាស់ការពារ ខណៈមនុស្សជុំវិញខ្លួនគាត់ពាក់ម៉ាស់ទាំងអស់។ បច្ចុប្បន្នមហាអំណាចអាមេរិកត្រូវបានកត់ត្រាថា ... Read More »
ចូលចាក់សាំង ហើយអោយបក្ខពួកចូលលួចលុយអស់៣ម៉ឺនដុល្លារ ពីផ្ទះវេលុយ Wing
ខេត្តកំពង់ចាម៖ ផ្ទះវេរលុយមួយកន្លែង ត្រូវជនសង្ស័យ មួយក្រុមប្រើល្បិចចូលលួចប្រាក់អស់ចំនួន៣មុឺនដុល្លារ ហើយគេចខ្លួនបាត់ ។ ប៉ូលិសបានអោយដឹងថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី សមកិច្ចនគរបាលបានទទួលបណ្តឹងពី ឈ្មោះ ស្រ៊ុនវ៉ានថាន ... Read More »
ពលរដ្ឋរស់នៅសង្កាត់ទួលស្វាយព្រៃទី១ នាំគ្នារិះគន់ការដ្ឋានរបស់ក្រុមហ៊ុនជីប ម៉ុង ប្រើប្រាស់អេស្កាវ៉ាទ័រកាយប៉ះខ្សែ តង់ស្យុង(MV)ក្រោមដី ដាច់ភ្លើងរាល់ម៉ោង
ភ្នំពេញ ៖ បន្ទាប់ពីការដ្ឋានរបស់ក្រុមហ៊ុនជីប ម៉ុង បានប្រើប្រាស់អេស្កាវ៉ាទ័រ កាយប៉ះចំខ្សែតង់ស្យុងមធ្យម(MV)ក្រោមដី បណ្ដាលឲ្យដាច់ភ្លើងរាល់ម៉ោង ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នាំគ្នារិះគន់ថាគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមស្តង់ដា ។ យោងតាមប្រភពព័ត៍មានពីបណ្ដាញសង្គមហ្វេសប៊ុករបស់អគ្គិសនីកម្ពុជា ប្រកាសនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ... Read More »
ចាប់ត្រាក់ទ័ររបស់ឯកឧត្តមលោកជាជំទាវដែលលួចឈួសឆាយទន្ទ្រានដីការពារដោយព្រះរាជក្រឹត្យ
ខេត្តកំពង់ស្ពឺ៖ សម័យនេះគឺជាសម័យដែលគេគ្រប់គ្នាគោរពច្បាប់ និងរក្សាការពារសេចក្តីថ្លៃថ្នូររបស់ខ្លួនតែបែបរជាឧត្តម លោកជំទាវ ម្ចាស់ចំការស្វាយមួយកន្លែងបានយកត្រាក់ទ័រ១គ្រឿង មកឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ(កោះសាងស្នេហ៍) ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនដោយមិនខ្លាចក្រែងច្បាប់បន្តិចណាទាល់តែសោះ បើទោះជាដឹងថា ដីនោះត្រូវការពារដោយព្រះរាជក្រឹត្យក៏ដោយ។ ការចុះបង្ក្រាបត្រាក់ទ័រខាងលើ កាលពីវេលាម៉ោង១និង៤០ នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ... Read More »
Breaking News ៖ កូរ៉េខាងជើងត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ចទៅកាន់ចិនក្នុងពេលមានពាក្យចចាមអារ៉ាមពី សុខភាព គីម ជុងអ៊ុន
ប្រទេសកូរ៉េខាងជើង៖ កូរ៉េខាងជើងបានត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ច ទៅកាន់ ប្រទេសចិនដើម្បីពិភាក្សាពីការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយពេលកូវីដ-១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង។ សកម្មភាពខាងលើកើតឡើង ក្នុងពេលមានពាក្យចចាមអារ៉ាមស្តីពិសុខភាព របស់មេដឹកនាំ គីម ជុងអ៊ុន។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គណៈប្រតិភូសេដ្ឋកិច្ច ... Read More »
កីឡាអូឡាំពិកនឹងត្រូវលុបចោលប្រសិនបើមិនអាចធ្វើបាននៅឆ្នាំ២០២១
លោក Yoshiro Mori ប្រធានផ្នែកកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនមានប្រសាសន៍ថា ការពន្យារពេលកីឡាអូឡាំពិកដែលត្រូវបានពន្យារពេលនឹងត្រូវលុបចោលប្រសិនបើពួកគេមិនអាចធ្វើបាននៅឆ្នាំ២០២១ ។ កីឡាអូឡាំពិកដែលធ្វើនៅទីក្រុងតូក្យូឆ្នាំ២០២០ គ្រោងនឹងដំណើរការពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហាឆ្នាំក្រោយបន្ទាប់ពីត្រូវបានពន្យារពេលដោយសារការឆ្លងរាលដាលនៃជំងឺកូរ៉ូណា។ អ្នកជំនាញផ្នែកសុខភាពបានដាក់ការសង្ស័យលើថា តើព្រឹត្តិការណ៍កីឡានេះអាចត្រូវបានធ្វើឡើងនៅរដូវក្តៅខាងមុខប្រសិនបើគ្មានវ៉ាក់សាំង ឬថ្នាំដែលមានប្រសិទ្ធភាពដើម្បីព្យាបាលជំងឺ Covid-19 ... Read More »
សាហាវមែន! ម៉ូតូ២គ្រឿងបុកគ្នាលាន់ស្នូរដូចរន្ទះស្លាប់២នាក់ទាំងសងខាង
ខេត្តបន្ទាយមានជ័យ៖ មន្រ្តីនគរបាលចរាចរស្រុកព្រះនេត្រព្រះបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែមេសានេះថា មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងរវាងម៉ូតូហុងដាឌ្រីមបុកជាមួយម៉ូតូហុងដាហ្វីនន័របណ្តាលឲ្យស្លាប់មនុស្ស២នាក់ទាំងសងខាងដោយម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង២៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជនត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើង០៣៣៦-០៣៣៧ ខាងកើតស្ពានដែកប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុង ... Read More »
ប្រជាពលរដ្ឋសង្កាត់រកាក្នុងក្រុងដូនកែវឆ្ងល់រឿងធ្វើលូមុខផ្ទះម្តងថា រដ្ឋចេញលុយម្តងថាពលរដ្ឋចេញលុយ
ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិចក សង្កាត់រកាក្នុង ក្រុង ដូនកែវ មិនពេញចិត្តចំពោះទាល់តែសោះចំពោះក្រុមហ៊ុនម៉ៅការ កាយដីដាក់លូដែលជាគម្រោងលទ្ធកម្ម របស់សាលាខេត្តតាកែវដោយ និយាយមិនច្បាសលាស់ជាមួយ និងប្រជាពលរដ្ឋបណ្តាលអោយ កើតមានការងឿងឆ្ងល់ និងការកាយដាក់លូមិនមានលក្ខណៈសមស្រប ទៅតាមការគូសវាស់របស់ជំនាញ និងមិនមានបច្ចេកទេសពិនិត្យឲ្យបានត្រឹមត្រូវ ... Read More »
រាជរដ្ឋាភិបាលថៃដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែបន្ថែមទៀត
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បាន ចេញសេចក្តីជូនដំណឹងមកថា រាជរដ្ឋាភិបាលថៃដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែបន្ថែមទៀត។ ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាជ្រាបជាព័ត៌មាន និងសហការណ៍ជាមួយអជ្ញាធរថៃក្នុងការអនុវត្តតាមវិធានការនានាឱ្យបានខ្ជាប់ខ្ជួន។ សូមអាននូវខ្លឹមសារ នូវសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម៖ ដោយ៖ សុខ ខេមរា Read More »
អាសូរណាស់ដល់ថ្នាក់ វេជ្ជបណ្ឌិតអាមេរិកម្នាក់សម្រេចចិត្តសម្លាប់ខ្លួនឯង ក្នុងនាមជាអ្នកប្រយុទ្ធជាមួយ COVID-19
អាមេរិក៖ ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចកើនឡើងដល់ច្រើនជាង៧៤,០០០នាក់ នៅខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមការព្យាករណ៍ទុកជាមុន របស់សាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។ ខណៈនេះដែរ ... Read More »
មិននៅស្ងៀមឡើយ ចិនប្រតិកម្មតបតសម្តីលោក ត្រាំ ទាមទារចិនសងសំណង ពាក់ព័ន្ធកូវីដ១៩
ការប្រឈមមុខតានតឹងរវាងមហាអំណាចសេដ្ឋកិច្ច ទី១ ទី២លើពិភពលោក កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការចោទប្រកាន់របស់អាមេរិក ទៅលើចិន នៅតែបន្តធ្វើឡើង។ ពេលថ្មីៗនេះ ប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថា នឹងទាមទារចិនសងសំណងពីការខាតបង់សេដ្ឋកិច្ចបង្កឡើងដោយកូវីដ១៩។ មិនត្រឹមតែចិនប៉ុណ្ណោះទេ លោកត្រាំបានចោទប្រកាន់អង្គការសុខភាពពិភពលោក WHO ត្រូវតែទទួលខុសត្រូវចំពោះបរាជ័យក្នុងការទប់ស្កាត់កូវីដ១៩ រាល់ដាលនៅលើពិភពលោក។ ... Read More »
អាជ្ញាធរអៈអាងថា ពលករចំណាកស្រុកមកពីប្រទេសថៃ ចំនួន០៨នាក់ បានមកមណ្ឌលសុខភាព ដើម្បីត្រួតពិនិត្យសុខភាព
ខេត្តកំពង់ឆ្នាំង៖ ពលករចំណាកស្រុក មកពីប្រទេសថៃ ចំនួន០៨នាក់ ស្រី០៤នាក់ បានមកដល់មណ្ឌលត្រួតពិនិត្យសុខភាព នៅទីតាំង សាលាបឋមសិក្សាគំរូក្រុង ដើម្បីត្រួតពិនិត្យសុខភាព និងណែនាំពីការធ្វើចត្តាឡីស័កនៅមូលដ្ឋានរបសពួកគាត់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៦និង០០នាទី ... Read More »
ឆ្លងចរន្ដអគ្គិសនីឆ្នាំងដាំបាយឆេះផ្ទះមួយខ្នង និងសម្ភារៈមួយចំនួន
ខេត្តសៀមរាប៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅភូមិទំនាបស្វាយ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ តួ ទឿន ភេទប្រុស ... Read More »
អ្នកនាំពាក្យ៖ដោយសាកូវីដ១៩ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានធ្លាក់ចុះជាង៥០ភាគរយ
ភ្នំពេញ៖ ដោយសារកូវីដ ១៩ បានធ្វើឲ្យវិស័យកាត់ដេរនៅកម្ពុជាជួបប្រទះវិបត្តិយ៉ាងខ្លាំងដែលគិតត្រីមាសទី១ ឆ្នាំ ២០២០ នេះការនាំចេញសម្លៀកបំពាក់បាន ធា្លក់ចុះប្រមាណពី ៥០ ទៅ ៦០ ភាគរយបើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១៩ និង រោងចក្រប្រមាណ១៣០ ... Read More »
បើកៗបង្កអោយឆេះទំនិញលើរថយន្ត នៅស្រុកជីក្រែង ភ្ញាក់ផ្អើលអ្នកដំណើរ
ខេត្តសៀមរាប៖ មានករណីអគ្គិភ័យ ភ្លើងឆាបឆេះទំនិញលើរថយន្តកំពុងបើក នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង១៤នឹង៤៥នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ ករណីអគ្គិភ័យឆាបឆេះទំនិញលើរថយន្តដឹកទំនិញ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់កម្មករបោះកន្ទុយបារីចោល។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកឧត្តមសេនីយ៍ត្រី ភឹង ... Read More »
មន្រ្តីយោធាកងពលតូចង៧០ ២នាក់ ត្រូវនគរបាលខណ្ឌ៧មករា ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនបុរស២នាក់ ដែលជាមន្រ្តីយោធានៅអង្គភាពកងពលតូចង៧០ ជាបន្ទាប់បន្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងចំនួន២ករណី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយករណីទី១ នៅចំណុចមុខសណ្ឋាគារ អេន ... Read More »
បុរសម្នាក់មានជំងឺប្រចាំកាយលួចចង.កសម្លាប់ខ្លួនព្រៃឧទ្យានអង្គរ
ខេត្តសៀមរាប៖ ពលរដ្ឋប្រទះឃើញយុវជនម្នាក់ចង.ក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចរោងយាមអាជ្ញាធរអប្សរាព្រៃឧទ្យានអង្គរ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ សមត្ថកិច្ចបានអោយដឹងថា ... Read More »
កម្លាំងចម្រុះចុះបង្ក្រាប និងបិទការដ្ឋានជីកយកអាចម៍ដីគ្មានច្បាប់នៅស្រុកពួក ខេត្តសៀមរាប
ខេត្តសៀមរាប៖ កម្លាំងចម្រុះបានចុះបង្ក្រាបការដ្ឋានជីកយកអាចម៍ដីចំនួន០១កន្លែង គ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិតាតូក ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ។ សមត្ថកិច្ចបានអោយដឹងថា៖ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានមានចំណាត់ការជាមួយម្ចាស់អាជីវកម្ម គឺអោយធ្វើកិច្ចសន្យាផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន។ ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀន
ខេត្តពោធិ៍សាត់៖ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកនគរបាល ស្រុកវាលវែង ស្រាវជ្រាវ និងបង្រ្កាបករណីរក្សាទុក.ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួន២នាក់ដកហូតវត្ថុតាងមួយចំនួន ។ ករណីបង្រ្កាបពាក់ព័ន្ធគ្រឿងញៀនខាងលើ ធ្វើឡើងនារសៀលថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ... Read More »
De Gea និយាយពីអនាគតខ្លួននៅ Man United
អ្នកចាំទីសញ្ជាតិអេស្ប៉ាញកីឡាករ David de Gea របស់ក្លិបបិសាចក្រហម Manhester United បានថា គាត់សង្ឃឹមនឹងអាចនៅក្លិបបិសាចក្រហមនេះ ច្រើនឆ្នាំ តទៅមុខទៀត។ អ្នកចាំទីដៃស្អិតរូបនេះបន្តថា ” ... Read More »
Rafael Nadal, Andy Murray និង Johanna Konta ចូលរួមប្រកួតកម្មវិធី Virtual Madrid Open
កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានអះអាងអំឡុងពេលជជែកតាមកម្មវិធី Instagram ជាមួយកីឡាករ Andy Murray ថា គាត់បានចាប់ផ្តើមរៀបចំខ្លួនរួចជាស្រេចសំរាប់ការប្រកួតកម្មវិធី Madrid Madrid ដែលជិតមកដល់ក្នុងពេលឆាប់ៗ។ Murray និយាយបែបកំប្លែងថា ... Read More »
ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ ប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ ប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន ដែលជានិស្សិតមកធ្វើកម្មសិក្សានៅប្រទេសជប៉ុន ហើយជ្រុះបាត់ សូមអញ្ជើញមកយកនៅស្ថានទូតកម្ពុជា ជៀសវាងការធ្វើដំណើរដោយមិនស្របច្បាប់។ យោងតាមសេចក្ដីប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន របស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ បានបញ្ជាក់ថា៖ សូមធ្វើការប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន ឈ្មោះ៖ បូរ បាន (BO ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៧ ភូមិលូ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច