ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

លោក ខៀវ កាញារីទ្ធ៖ទទួលអំណោយ ម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគ កូវិដ-១៩ពីប្រទេសជប៉ុន

ភ្នំពេញ៖ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩និងជំងឺផ្សេងៗ ក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន បាននាំយកអំណោយសប្បុរសធម៏ ម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគគ្រប់ប្រភេទមកផ្ដល់ជូន លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សម្រាប់ទុកប្រើប្រាស់ និងធានាសុវត្ថិ ភាពចំពោះរាល់ឯកសារនានាដែលបាននិងកំពុងប្រតិបត្តិការងារនៅក្នុងក្រសួង។   ... Read More »

Update ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១នាក់ទៀត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រឡប់ពីអាមេរិក

ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដើរបានធ្វើត្រឡប់មកពី សហរដ្ឋអាមេរិកឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េនិងបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលដោយបញ្ជាក់ថា៖ ស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់វិញមិនបាន។ ... Read More »

បញ្ជូន​បុរសម្នាក់ទៅសាលាដំបូងខេត្ត ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់​

​ខេត្តបន្ទាយមានជ័យ​ ៖​​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាជនសង្ស័យឈ្មោះផាត់ ភ័​ណ្ឌ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និ​ងការពារអនីតិជនខេត្តរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយនៅរសៀលថ្ងៃទី២២ខែឧសភា នេះ ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ ។ ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុំ​ សុផល​ ស្នងការ​រង​ ... Read More »

ថ្ងៃនេះកម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីម្នាក់ទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអោយដឹងថា៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ។ ជាសះស្បើយមានចំនួន១២២នាក់ , អ្នកកំពុងព្យាបាលចំនួន២នាក់ គឺមានស្រីម្នាក់ និងប្រុសម្នាក់ , ... Read More »

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្តាច់ខ្លួនដោយឡែក១៤ថ្ងៃ ក្រោយប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ-១៩

ម៉ាឡេសុី៖ ប្រធានការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី ២២ខែឧសភា បានប្រកាសថា នាយករដ្ឋមន្ត្រី Muhyiddin Yassinបានផ្តាច់ខ្លួននៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោយពេលដែលមន្ត្រីរបស់លោកចូលរួមកិច្ចប្រជុំជាមួយរូបលោកនាពេលកន្លងមករកឃើញឆ្លងកូវីដ-១៩ ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រី Muhyiddin Yassin ... Read More »

រុស្សុីបញ្ជូនផ្កាយរណបយោធាដោយជោគជ័យ

រុស្សុី៖នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រទេសនេះបានបាញ់បង្ហោះផ្កាយរណបយោធាឡើងទៅកាន់ តារាវិថីផែនដីដោយជោគជ័យ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ផ្កាយរណបខាងលើប្រើប្រាស់រ៉ុក្កែត Soyuz-2.1b បញ្ជូនទៅកាន់លំហអាកាស។ បណ្តាញទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយថា មីស៊ីលសម្រាប់រុញបានចាកចេញពីជើងទម្រនៅទីតាំងអវកាស Plesetsk ... Read More »

រថយន្តកុងតឺន័រក្រឡាប់លើផ្លូវជាតិលេខ៤ តែមិនមានមនុស្សរងគ្រោះធ្ងន់ទេ

ខេត្តព្រសីហនុ៖(ដំណឹងបឋម)  រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់ដោយខ្លួនឯងនៅលើកំណាត់ផ្លូវជាតិលេ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៩-១៤០ ស្ថិតក្នុងឃុំចម្ការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តបើកបរក្នុងទិសដៅ(ព្រះសីហនុ.ភ្នំពេញ) ហើយមូលហេតុក្រឡាប់គឺដោយសាររថយន្តបែកកង់មុខ និងថាមិនមានមនុស្សរងគ្រោះធ្ងន់ធ្ងរទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមាននគរបាល ... Read More »

បីថ្ងៃនគរបាលខេត្តកំពង់ឆ្នាំងឃាត់មនុស្សបាន២០នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ជួញដូរសារធាតុញៀននៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន២០នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញថា មនុស្សមួយក្រុមនេះបានប្រើប្រាស់ជួញដូរសារធាតុញៀនខុសច្បាប់ នៅក្នុងភូមិសាស្រ្តនៃស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនឹងកម្លាំងនគរបាលអធិការដ្ឋានស្រុកសាមគ្គីមានជ័យ ... Read More »

ប្រមុខការពារជាតិសម្តែងក្តីរំភេីបចំពោះវត្តមានរបស់ក្រុមគ្រូពេទ្យឯកទេសចិន និងសម្ភារតេស្តរោគកូវីដ-១៩

ភ្នំពេញ៖ សម្តេចពិជ័យសេនា  ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារប្រទេសចិន ដែលចាត់បញ្ជូនក្រុមអ្នកឯកទេសវេជ្ជសាស្ត្រ និងសម្ភារតេស្តរោគកូវីដ-១៩ពិនិត្យដល់កងយោធពលខេមរភូមិន្ទនិងក្រុមគ្រួសារប្រមាណជាង ១ពាន់នាក់នាពេលកន្លងមកនេះ។ សម្រាប់កងទ័ពទាំងពីរបានបង្ហាញនូវការសាមគ្គី និងចាត់ទុកជាប្រវត្តិសាស្ត្រនិងមិត្តដែកថែប។                             សម្តេចពិជ័យសេនាទៀ បាញ់ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបាត់ដំបងសហការជាមួយកម្លាំងនគរបាលស្រុកបាណន់ចុះឃាត់ខ្លួនបុរសម្នាក់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបានសហការជាមួយកម្លាំងនគរបាលជំនាញស្រុកបាណន់ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២២ ខែ ... Read More »

BREAKING NEWS៖ អ្នកដំណើរ និងអាកាសយានិកសរុប១០៧នាក់ នៅលើយន្ដហោះប៉ាគីស្ថានមួយគ្រឿង បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi

ប៉ាគីស្ថាន៖ យន្តហោះម៉ូដែល Airbus A320 របស់ប៉ាគីស្ថានមួយគ្រឿងបានដឹកអ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ១០៧នាក់ មកពីទីក្រុង Lahore បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi ។នេះបើតាមទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនិយាយថា យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិប៉ាគីស្ថាន (PIA) ដែលធ្វើដំណើរចេញពីទីក្រុង ... Read More »

រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅខេត្តចំនួន០៣បន្ថែមទៀត

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជូនដំណឹងមកថា រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅខេត្តចំនួន០៣បន្ថែមទៀត ។ សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។ ស្ថានឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ... Read More »

សារលិខិតជូនពររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ

ភ្នំពេញ៖ សារលិខិតជូនពររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ ៕ ... Read More »

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតរបស់សម្តេចគម្រប់ ៨៦ ឈានចូល ៨៧ឆ្នាំ

ភ្នំពេញ៖ សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតរបស់សម្តេចគម្រប់ ៨៦ ឈានចូល ៨៧ឆ្នាំ៕ ... Read More »

ជិះម៉ូតូឌុបម្តាយ​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​របួសទាំងពីរនាក់

ខេត្តត្បូងឃ្មុំ​ ៖​ ម្តាយ​និងកូនពីរនាក់​របួសធ្ងន់​និងស្រាល​ បន្ទាប់បេីកបរម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍​ជាមួយរថយន្តក្នុងទិសដៅ​បញ្ច្រាស់ទិស​ដែលករណីនេះ​ អ្នកបេីកបររថយន្តបានគេចបាត់ពីកន្លែង​កើតហេតុ​បន្សល់ទុកតែរថយន្តដល់​សមត្ថកិច្ច​ធ្វេីកំណត់ហេតុ​ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះកេីតឡេីង​ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២០​ វេលា​ម៉ោង០៥:០០នាទី លេីផ្លូវជាតិលេខ៧ ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ​ ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ ២១០គ្រួសារ​ នៅស្រុកឈូក​ និងស្រុកដងទង់​ ខេត្តកំពត​ ទទួល​បានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

ខេត្តកំពត៖ ដេីម្បីជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីទីស្នាក់ការកណ្តាល​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​យកទៅចែកជូន ដេីម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋទាំងនោះនៅតាមតំបន់រងគ្រោះនីមួយៗ។ ជាក់ស្តែង​ នៅថ្ងៃសុក្រ​ ទី​ ២២​ ... Read More »

ប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូតវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារត្រូវអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ដោយសារតែប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូតវង្វេងវង្វាន់ស្មារតី បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

តូចចិត្តនិងជីវភាពក្រីក្រចង.កក្រោមដើមជ្រៃទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់តូចចិត្តនិងជីវភាពក្រីក្របានដាច់ចិត្តចង.កសម្លាប់ខ្លួនក្រោមដើមជ្រៃខាងក្រោយផ្ទះចម្ងាយប្រហែល២៥ម៉ែត្របង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ខែ ឧសភាឆ្នាំ ២០២០នៅភូមិតាប៉ោឃុំសំឡីស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសគិតខ្លីមានឈ្មោះ ឈឹម សារិ អាយុ៣៤ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិតាប៉ោឃុំសំឡីស្រុកកំពង់រោទ៍។ ក្រោយពីទទួលបានព័ត៏មានថាមានមនុស្សស្លាប់ដោយចង.កសមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបានមកពិនិត្យសពដោយសន្និដ្ឋានថាស្លាប់ចង.កនឹងកន្សែង ពោះគោនិងដើមជ្រៃប្រាកដមែនមិនមានអ្វីដែលសង្ស័យជារឿងឃាតកម្មនោះទេ។ តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចទាំងក្ដុកក្ដួលថាកូនប្រុសគាត់ស្លូតណាស់និងរាក់ទាក់និងអ្នកភូមិប៉ុន្តែរយះពេល២ទៅ៣ថ្ងៃមុនកូនគាត់មិននិយាយស្ដីដូចសព្វដងនិងតែងតែនិយាយតូចចិត្តនិងវាសនាខ្លួនឯងក្រីក្រខុសពីគេ។ បច្ចុប្បន្នសពត្រូវសមត្ថកិច្ចនគរបាលស្រុកបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន ... Read More »

នគរបាលខេត្តប៉ៃលិន រៀបចំពិធី​ប្រកាស​ផ្ទេ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​មន្ត្រី​ចំនួន៧៦នាក់

​ខេត្ត​ប៉ៃលិន​ ៖​នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០២០​នេះ​  មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ខេត្តចំនួន៧៦នាក់។  ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ឧត្ដមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ និងមានការចូលរួមក្នុងពិធីនេះ រួម​មាន​លោកស្នងការ​រង​ នាយ​-​នាយ​រង​ការិយាល័យ​ ... Read More »

ផ្ទុះកំប៉ុងហ្គាសឆាបឆេះទីតាំងផលិតនំប៉ាវបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចខណ្ឌមានជ័យចុះមកធ្វើអន្តរាគមន៍

.    ភ្នំពេញ​ ៖​  ទីតាំងផលិតនំប៉ាវមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ​បេតុងលេខ២៤​ក្នុងសង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអគ្គិភ័យឆាបឆេះ​មួយឆាវ​ កាលពីវេលាម៉ោង​ ២និង៥០នាទី​ រសៀលថ្ងៃទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ​ ។  ​ ... Read More »

Update ៖ រត់គេចខ្លួន១៧ម៉ោង កូនបង្កើតសម្លាប់ឪពុកត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីយកអង្រែបុកអង្ករវាយសម្លាប់ឪពុកបង្កើត ហើយរត់គេចខ្លួនអស់រយៈពេល១៧ម៉ោងមកពេលនេះឃាតកត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅភូមិក្របៅ  ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។  សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនសង្ស័យជាកូនឈ្មោះថន ធួន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ... Read More »

អ្នកជំងឺរត់ប្រសាចដោយសារឆេះព្រៃកក់ក្បែរមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន

ខេត្តបន្ទាយមានជ័យ ៖ ​កម្មករម្នាក់បានដុតសំរាមរួចមិនពន្លត់ភ្លើងឲ្យបានត្រឹមត្រូវបណ្តាលឲ្យឆេះរាលដាលដល់ដើមកក់ក្នុងបឹងក្រោយមន្ទីរពេទ្យ ធ្វើឲ្យអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាំគ្នារត់ប្រសេចប្រសាច​ពេញ​ក្នុង​មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ យប់ ថ្ងៃ​២១ ខែឧសភា ២០២០​ក្រោយមន្ទីរពេទ្យខេត្ត មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ក្នុងស្រុក មង្គល​បូរី ... Read More »

រូបថតលោកដូណាល់ត្រាំពាក់ម៉ាស់ជាលើកដំបូង

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផលិតរថយន្ត Ford  ក្នុងរដ្ឋ Michigan ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានពាក់ម៉ាស់តែមួយភ្លែតប៉ុណ្ណោះក៏ដោះចេញវិញ។ការពាក់ម៉ាស់ គឺធ្វើតាមសំណើររបស់ ប្រធានក្រុមហ៊ុន Ford Motor បានប្រកាសថា លោកបានស្នើឲ្យប្រធានាធិបតីពាក់ម៉ាស់ពេលបំពេញទស្សនកិច្ចរោងចក្រនេះ។ ... Read More »

ភារកិច្ចការងារសង្គ្រោះមនុស្សធ្វើឲ្យគ្រូពេទ្យអុីរ៉ង់ជាង១០ពាន់នាក់ឆ្លងកូវីដ-១៩

អុីរ៉ង់៖ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ក៏មានគ្រួសារមានកូនចៅជាទីស្រឡាញ់កំពុងរង់ចាំនៅក្នុងផ្ទះដូចគ្នាដែរ។ ប៉ុន្តែដោយសារតែកាតព្វកិច្ចសង្គ្រោះមនុស្ស បង្ខំឲ្យគ្រូពេទ្យត្រូវធ្វើការនៅក្នុងស្ថានភាពគ្រោះថ្នាក់ ប្រឈមនិឹងហានិភ័យនៃការឆ្លងវីរុសខ្ពស់។ នៅក្នុងតំបន់មជ្ឈិមបូព៌ា អុីរ៉ង់ ជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេបង្អស់ ដោយមានអ្នកឆ្លងរហូតដល់ទៅជាង១២៩ពាន់នាក់ ក្នុងនោះមានអ្នកស្លាប់ ដល់ទៅ ជាង ... Read More »

កូវីដ-១៩ ធ្វើឲ្យធុញថប់ពេក គិលានុបដ្ឋាយិកាប្តូរស្តាយធ្វើឲ្យអ្នកជំងឺភ្លឺភ្នែកគ្រប់គ្នា

ប្រទេសរុស្សុី៖ គិលានុបដ្ឋាយិកាមើលថែអ្នកជំងឺកូវិដ-១៩នៅក្នុងមន្ទីរពេទ្យ Tula ភាគកណ្តាលប្រទេសរុស្ស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនាងបានធ្វើឲ្យបរិយាកាសអាប់អួនៅក្នុងមន្ទីរពេទ្យ ស្រស់ថ្លាឡើងវិញ។ គិលានុបដ្ឋាយិកាបានស្លៀតឈុតប៊ីគីនី ហើយពាក់ឈុតការពារកូវីដ-១៩ថ្លាឆ្វង់ មើលធ្លុះពិីម្ខាងទៅម្ខាងទៅមើលថែទាំអ្នកជំងឺ។ រូបភាពរបស់នាងបានបង្ហោះលើបណ្តាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ សារព័ត៌មាន RT របស់រុស្ស៊ី ក៏បានយកព័ត៌មាននិងរូបភាពរបស់គិលានុបដ្ឋាយិកាខាងលើមកផ្សព្វផ្សាយផងដែរ។ ... Read More »

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​យល់ព្រម​បន្ថែម​រយៈពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​មិថុនា

ប្រទេសថៃ៖ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ បទបញ្ជា​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ថៃ នឹង​ត្រូវអស់​សុពលភាព​នៅ​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខនេះខណៈ​តួលេខ​អ្នក​ឆ្លង COVID-19 ប្រចាំថ្ងៃ​នៅ​ថៃ បាន​ធ្លាក់ចុះ​ដល់​ចំនួន​ទាប​ប៉ុន្មាន​ថ្ងៃ​មកហើយ​។ ក្នុង​ថ្ងៃទី​២១ ខែឧសភា ថៃ​បាន​រាយការណ៍​ថាមាន​ករណី​ឆ្លង​ត្រឹមតែ ៣​ករណី​ប៉ុណ្ណោះ និង​មិនមាន​អ្នកស្លាប់​។ យោងតាមក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​យល់ព្រម​បន្ថែម​រយៈពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​មិថុនា ... Read More »

ស្ត្រី​៣​នាក់​ បានស្លាប់ និង៩នាក់​ទៀតរងរបួស​ធ្ងន់ ដោយសារគេរត់ជាន់ អំឡុងពេល​ដណ្ដើមគ្នា​យកលុយ​អំណោយ​៨​ដុល្លារ

ប្រទេសស្រីលង្កា៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ បន្ទាប់ពីស្រី្ត៣នាក់ ត្រូវបានគេរត់ជាន់រហូតដល់ស្លាប់យ៉ាងអាណោចអាធម៍ អំឡុងពេល​ប្រទាញប្រទង់​យកលុយ​អំណោយ​៨​ដុល្លារ​ នៅក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះបន្ទាប់ពី​ពលរដ្ឋ​ស្រីលង្កា​ជាច្រើន​រស់នៅ​យ៉ាង​លំបាក អំឡុងពេល​បិទ​ប្រទេស​ដើម្បីទប់ស្កាត់ជំងឺឆ្លងCOVID-19 ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពួកគេ​ ។ ​សូមជម្រាបថា មនុស្ស​ប្រមាណ​១០០០​នាក់ ... Read More »

បុរសម្នាក់ជូនប្អូនស្រីជីដូនមួយមកផ្ទះជួបគ្រោះថ្នាក់ចរាចរណ៍មានជនសង្ស័យឆ្លៀតឱកាសលួចយកម៉ូតូរគេចខ្លួនបាត់

ភ្នំពេញ ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២០ បុរសម្នាក់បានមកដាក់ពាក្យបណ្តឹង នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ហើយមានជនសង្ស័យឆ្លៀតឱកាសលួចយកម៉ូតូគេចខ្លួនទៅបាត់ ។ បើតាមសម្តីជនរងគ្រោះដែលមានឈ្មោះ ប៊ិ សុីល ... Read More »

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាធ្វើការឆ្លើយតបជាមួយសំណួរអ្នកសារព័ត៌មាន

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាធ្វើការឆ្លើយតបជាមួយសំណួរអ្នកសារព័ត៌មាន ដែលទាក់ទងជាមួយនៅក្នុងកិច្ចប្រជុំលើកទី ៣ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងធ្វើការត្រួតពិនិត្យសេចក្តីព្រាងសម្រេចស្តីពីការបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង សួរ៖ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំលើកទី ៣ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានឲ្យដឹងថា កិច្ចប្រជុំលើកនេះនឹងធ្វើការត្រួតពិនិត្យសេចក្តីព្រាងសម្រេចស្តីពីការបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។ សូមលោកជួយបង្ហាញគំនិតមួយនេះបន្តិច។ ... Read More »

សេចក្ដីប្រកាសព័ត៌មានលើសន្និសីសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានលើសន្និសីសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់។ នេះយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះ៕ដោយ៖សិ លា Read More »