ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

សារលិខិតថ្វាយព្រះពរ របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល៦៨ព្រះវស្សា

ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរ របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៧ ... Read More »

សារលិខិតថ្វាយព្រះពរ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល៦៨ព្រះវស្សា

ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល៦៨ព្រះវស្សា ៕ដោយ៖សុខ ខេមរា ... Read More »

សារលិខិតថ្វាយព្រះពរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា

ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ ... Read More »

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ចាប់ក្របួចចោរឆក់៤នាក់ ក្រោយធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃអ្នកដំណេីរ

ភ្នំពេញ៖​ ជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ធ្វេីការបង្ក្រាបបានភ្លាមៗ បន្ទាប់ពីពួកគេនាំគ្នាធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃ អ្នកដំណេីរតាមផ្លូវ តែមិនបានសម្រេច ។ ហេតុការណ៍នេះ បានកេីឡេីងនៅវេលា ម៉ោង៨ និង០៥នាទី យប់ថ្ងៃទី១១ ... Read More »

ចាប ចៀន ច្រានចោលដំណឹងថ្ងូរសុំជំនួយតាមហ្វេសប៊ុក

   ភ្នំពេញ ៖ តារាកំប្លែងនាយ ចាប ចៀន បានថ្លែងសារហួសចិត្តនឹកគិតមិនដល់មួយក្រោយពីមានសាររិះគន់ទៅកាន់លោកថាបានថ្ងួចថ្ងូរស្នើសុំជំនួយពីមហាជនតាមហ្វេសប៊ុក។ សារបដិសេធថាលោកមិនបានទាមទារជំនួយនេះធ្វើឡើងក្រោយពីលោកថ្លែងសារអាណិតកូនប្រុសស្រីដែលបាត់បង់ការងារព្រោះជំងឺកូវីដ១៩។ ​តារាកំប្លែងនាយចាបចៀន បានលើកឡើងថា កាលពីចុងខែមេសានេះលោក​ធ្លាប់បានបង្ហោះសារលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនជុំវិញការព្រួយបារម្ភរបស់លោកជាឪពុក​​ចំពោះអនាគតកូនប្រុសស្រី ខណៈកូវីដ១៩ រាតត្បាតបណ្ដាលឲ្យបាត់បង់ប្រាក់ចំណូលមួយ​ចំនួន​នោះស្រាប់តែមានការផ្សព្វផ្សាយដកស្រង់ចុះផ្សាយហាក់ខុសពីគោលបំណងទៅវិញ​ដោយលើកឡើងនាយ ចាប ចៀន ... Read More »

អំពាវនាវឱ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនយោធាម្នាក់បាញ់សម្លាប់ប្រពន្ធខ្លួនឯងនិងប្រពន្ធអ្នកដទៃ រួចគេចខ្លួនដោយមានកាំភ្លើងជាប់ខ្លួន

ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានយោធាម្នាក់ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈ នាយចំណង់ អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ ... Read More »

ប្រគល់គ្រាប់យុទ្ធភណ្ឌមិនផ្ទុះចំនួន១៥គ្រាប់ជូនអង្គភាពហេឡូត្រាសកម្ទេចចោល

 ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៥គ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាមត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២០នៅចម្ងាយពីបង្គោលសីមាលេខ៣២ប្រហែល១៧០ម៉ែត្រ( ព្រំដែនថៃ-កម្ពុជា ) ស្ថិតក្នុងភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។   លោកវរសេនីយ៍ឯក ឡុង សំណាង ... Read More »

មន្ត្រី ឧទ្យានុរក្ស ការបង្ក្រាបបទល្មើសជាក់ស្តែង កាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃ

ខេត្តព្រះវិហារ៖ក្រសួងបរិស្ថានបានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២០នេះបានអោយដឹងថាក្រុមមន្ត្រីឧទ្យានុរក្សស្នាក់ការច្រក៩១ ស្នាក់ការកាប៉ុក និងស្នាក់ការថ្មកែវ នៅដែនជម្រកសត្វព្រៃព្រះរកា ភូមិសាស្ត្រខេត្តព្រះវិហារ បានចុះល្បាតទៅតាមគោលដៅចំណុចដំណាក់ជ្រៃ ចំណុចអូរស្កាច និងចំណុចអូរកាប៉ុកលើ ដកហូតរណារយន្តសរុប ៥គ្រឿង អាវុធកែច្នៃ ១ដើម ... Read More »

ប្រាសាទកណ្ដាលស្រះស្រង់ ដែលត្រូវបាក់រលំរាប់រយឆ្នាំនោះ នឹងផុសចេញរូបរាងពិតនៅចុងឆ្នាំនេះ

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា៖ ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ១១៨៦។ នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។ ក្រសួងទេសចរណ៍បានបន្តថា៖ នាពេលថ្មីៗនេះ ... Read More »

ចោរលួចរថយន្តបានមួយសន្ទុះយកទៅប្លុងចោលខាងក្រោយផ្សារឯករាជ្យ១

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្តរបស់គេ១គ្រឿងយកទៅប្លុងចោលមួយសន្ទុះ ក៏ត្រូវសមត្ថកិច្ចល្បាតរកឃើញវិញ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវលំភូមិខាងក្រោយផ្សារឯករាជ្យ១ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

បុរសម្នាក់បើកម៉ូតូបុករថយន្តសណ្តោងទូកុងតឺន័របណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តសណ្តោងទូកុងតឺន័របណ្តាលឲ្យដួលម៉ូតូរងរបួសយ៉ាងធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព​ជាប្រចាំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះថា៖ តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកគឺបានកេីនជាង៤លាននាក់។ នេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។ សម្តេចបន្តថា៖ ... Read More »

សាមណេរ ចន្ទធម្មោ ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដោយស្មោះចំពោះបងប្អូន បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីដូនជាទីគោរពស្រលាញ់របស់ព្រះអង្គ

ខេត្តត្បូងឃ្មុំ៖ សាមណេរ ចន្ទធម្មោ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បាន បង្ហោះលើ Facebook ផ្លូវការព្រះអង្គដោយសង្ឃដិកាថា៖ ក្នុងនាមគ្រួសារសពរបស់មហាឱបាសិកា ប៊ុន ស៊ាងលី ... Read More »

រថយន្ត​ហ៊ីណូ​បុកប៉ះប៊ីដុងដាក់ប្រេងធ្លាយឆ្លងឆេះផ្អេីលពេញផ្លូវ

ខេត្តកំពង់ចាម ៖​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលផ្តេីមឡេីងពីការបេីកបរ​ធ្វេសប្រហែសបាន​វាក់អេីជាមួួយរថយន្តមួយ​ទៀតហេីយចាប់ហ្វ្រាំងបង្ខំ​បណ្តាលអោយក្បាលរថយន្តបត់ប៉ះនឹងប៊ីដុងដាក់​ ប្រេងធ្លាយឆ្លងឆេះផ្អេីលពេញផ្លូវធ្វេីដំណេីរ​។ តាម​របាយការណ៍​សមត្ថកិច្ចបាន​អោយដឹងថា​ ករណី​នេះ​កេីតឡេីង​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១៖២០នាទី លើផ្លូវជាតិលេខ៦ ចំណុច​មុខមន្ទីរពេទ្យបង្អែកស្រុកបាធាយ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ... Read More »

ល្បាតប៉ះគោយន្តដឹកឈើអារឃាត់ទុកបន្តនីតិវិធី

ខេត្តពោធិ៍សាត់៖ អភិបាលរងស្រុកតាលោសែនជ័យ ដឹកនាំកម្លាំងអធិការដ្ឋាន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង និងតាលោសែនជ័យ ចុះល្បាតការពារសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រទះឃើញគោយន្ត ១គ្រឿងមានផ្ទុកឈើអារដែលសង្ស័យថាគ្មានលិខិតអនុញ្ញាត ក៏ឃាត់ទុកដើម្បីរង់ចាំបន្តនីតិវិធី ។  ករណីល្បាតប្រទះឃើញគោយន្តដឹកឈើអារខាងលើ គឺនៅវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ... Read More »

រណ្តៅដីជ្រៅៗជាច្រើនកន្លែងនៅក្រុងដូនកែវក្រោមលេសស្តារបឹង

ខេត្តតាកែវ៖ រណ្តៅដីធំៗក្នុងបឹងដែលឈ្មួញកំពុងសម្រុកកាយយកដីទៅចែកចាយលក់យ៉ាងកក្រើកផ្លូវក្នុងទីរួមខេត្តតាកែវ កំពុងដំណើរការយ៉ាងរលូនក្រោមលេសស្តារបឹងសម្រាប់ស្តុកទឹកប្រើប្រាស់។ ករណីឈ្មួញឃុបឃិតជាមួយនិឹងអាជ្ញាធរពាក់ព័ន្ធបំភាន់ភ្នែកមហាជន ដោយសំអាងបម្រើផលប្រយោជន៍សាធារណៈនោះ ជាពាក្យមួយដែលកំពុងពេញនិយមសម្រាប់ឈ្មួញនិងមន្ត្រីខិលខូចមួយចំនួន តែធាតុពិតសម្រាប់តែបម្រើផលប្រយោជន៍ស៊ីតាមជំនាញរៀងៗខ្លួនប៉ុណ្ណោះ ឬអាចនិយាយថា កន្ទេលធំបន្លំដេកបានទៀតផង។ ជាក់ស្តែងតាមលិខិតមួយច្បាប់ដែលឈ្មួញកាយដីបឹងយកលក់បានបង្ហាញឱ្យឃើញថា ដីបឹងដែលមានទីតាំងស្ថិតនៅទល់មុខបុរីរស្មី អូរចំបក់ ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ... Read More »

ផឹកស្រាស្រវឹងប្រចណ្ឌខ្លាំងវាយប្រពន្ធសន្លប់ស្ដូក

ខេត្តស្វាយរៀង៖ បុរសជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបន្ទាប់ពីបុរសរូបនេះប្រើហិង្សាវាយប្រពន្ធបណ្ដាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុខណៈផឹកស្រាស្រវឹងហើយប្រចណ្ឌប្រពន្ធនឹងអ្នកភូមិ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២០ នៅត្រង់ចំណុចភូមិថ្មី ឃុំបុស្សមន ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះអ៊ុំ សាបន អាយុ ៤៧ ឆ្នាំមុខរបរកសិករ ... Read More »

ស្រវឹងស្រាជិះម៉ូតូលឿនជ្រុលទៅបុករុឺម៉កដឹកបន្លែពេញទំហឹងរបួសធ្ងន់ស្រាល២នាក់​ ថែមទាំងជេរនគរបាលនិងអ្នកសារព័ត៌មានទៀត

 ភ្នំពេញ​ ៖​ មិនដឹងជាស្រវឹងស្រាមកពីទីណា​ទេ យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករុឺម៉កដឹកបន្លែយ៉ាងពេញទំហឹង​ បណ្ដាលឲ្យភាគីខាងរុឺម៉ក រងរបួសធ្ងន់ស្រាលពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ កាលពីវេលាម៉ោង ១២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ... Read More »

លួចបានម្តងញ៉ាមមកម្តងទៀតជាប់ខ្នោះ

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៤នាក់បានធ្វេីសកម្មភាពលួចគាស់ធុងលក់ភេសជ្ជៈដើម្បីលួចយកសម្ភារតែមិនទាន់បានសម្រេចផងក៏ត្រូវប្រជាការពារសង្កាត់ទំនប់ទឹក​ប្រទះឃេីញក៏សួរនាំធ្វើឱ្យជនសង្ស័យភ័យក៏បានព្យាយាមរត់គេចខ្លួនតែមិនរួចត្រូវប្រជាការពារឃាត់ខ្លួនបាន២នាក់ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១១ខែឧសភា​  ឆ្នាំ២០២០​ នៅចំណុចជាប់របងមន្ទីរពេទ្យរុស្ស៊ី​ផ្នែកខាងកេីត​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​  រាជធានីភ្នំពេញ​  ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ កន្លងមកទីតាំងខាងលេីធ្លាប់មានជនសង្ស័យគាស់ទូនិងធុងលួចយកភេសជ្ជៈម្តងរួចមកហេីយ​ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន៤នាក់បេីករ៉ឺម៉កម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពគាស់ទូនិងធុងម្តងទៀត​ តែខណៈកំពុងធ្វេីសកម្មភាពស្រាប់តែប្រជាការពារសង្កាត់ទំនប់ទឹក​ល្បាតប្រទះឃេីញក៏សួរនាំភ្លាមនោះជនសង្ស័យចំនួន២នាក់បានបេីករ៉ឺម៉កគេចខ្លួនបាត់ចំណែកបក្ខពួក២នាក់ទៀតព្យាយាមរត់គេចខ្លួនតែត្រូវប្រជាការពារសហការជាមួយសន្តិសុខមន្ទីរពេទ្យរុស្ស៊ីដេញចាប់បានមកវិញហេីយបានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថដេីម្បីចុះមកនាំខ្លួនជនសង្ស័យទាំង២នាក់ទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌបឹងកេងកងដេីម្បីសាកសួរនិងស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀត៕ដោយ៖សុខាសែនជ័យ​ Read More »

មកទល់ថ្ងៃនេះកម្ពុជា មានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន១២១នាក់, នៅសល់តែម្នាក់គត់កំពុងបន្តព្យាបាល និងគ្មានអ្នកឆ្លងថ្មីឡើយ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ១នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ១២១នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

ទីបំផុតតុលាកាសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្មលើកុមារីអាយុ ៧ឆ្នាំ

 ខេត្តពោធិ៍សាត់៖ ទីបំផុតលោកចៅក្រមសើុបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្មលើកុមារី អាយុ ៧ឆ្នាំ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន លេខ៣០៨ យ.ខ/២០ និងលេខ៣០៦ យ.យ.ខ/២០ ចុះថ្ងៃចន្ទ ៥រោច ខែពិសាខ ... Read More »

អនុប្រធានាធិបតី អាមេរិក និងមេបញ្ជាការកងទ័ពជើងទឹក ត្រូវកាត់ផ្តាច់ដោយឡែក

អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងអគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោក Michael Gilday ត្រូវបានគ្រូពេទ្យឲ្យកាត់ផ្តាច់ដោយឡែកនៅក្នុងផ្ទះក្រោយ ជំនួយការរបស់មន្ត្រីទាំងពីររូបខាងលើរកឃើញវិជ្ជមានកូវីដ១៩។ សារព័ត៌មាន Bloomberg បានដកស្រង់សំដីលោក Deven O’Malley ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី​-ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញ សេចក្តីសម្រេច​ ស្តីពីការបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី​-ខេត្ត។ នៅក្នុងសេចក្តីសម្រេច​នេះ លោករដ្ឋមន្ត្រីជាប្រធាន និងមានអនុប្រធាន២រូប សមាជិក៥រូប ... Read More »

រញ្ជួយដីកម្រិត ៤រ៉ិចទ័រ កើតឡើងនៅកូរ៉េខាងជើង

មជ្ឈមណ្ឌលតាមដានការរញ្ជួយដី EU (EMSC)បានប្រកាសថា មានការរញ្ជួយដីកម្រិត ៤រ៉ិចទ័រវាយប្រហារកូរ៉េខាងជើង ។ទីតាំងរញ្ជួយដីមានចម្ងាយពី ទីក្រុង Kosan របស់កូរ៉េខាងជើង ២៨គីឡូម៉ែត្រ។ សារព័ត៌មានរ៉យទ័របានដកស្រង់ ប្រភពព័ត៌មានពី(EMSC) បានបញ្ជាក់ថា រញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។ ... Read More »

រញ្ជួយដីកម្រិតស្រាលនៅទីក្រុងរ៉ូម ប្រទេសអុីតាលី

ទីក្រុងរ៉ូម៖រញ្ជួយដី កម្រិត ៣,៣រ៉ិចទ័រ នៅទីក្រុងរ៉ូមប្រទេសអុីតាលី បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋខណៈដែលពលរដ្ឋត្រូវនៅតែក្នុងផ្ទះតាមច្បាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ ជាសំណាង ការរញ្ជួយដីកម្រិតស្រាល ប្រសិនបើ កម្រិតធ្ងន់វិញនោះ នឹងមានពលរដ្ឋអុីតាលី រាប់មុឺននាក់ទៀតស្លាប់ ដោយសារតែផ្ទះ ... Read More »

ទីប្រឹក្សាសេដ្ឋកិច្ចលោកត្រាំ៖ សេដ្ឋកិច្ចអាមេរិករីកចំរើនខ្ពស់៣ឆ្នាំកន្លងមកត្រូវបំផ្លាញក្នុងពេល៦០ថ្ងៃ

អាមេរិក៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Peter Navarro នៅថ្ងៃទី ១១ខែឧសភា បានបញ្ជាក់ថា ប្រធានាធិបតីដូណាល់ ត្រាំ បានខិតខំកសាងសេដ្ឋកិច្ចជាតិរីកចំរើនខ្ពស់ អាចនិយាយថាល្អបំផុតលើពិភពលោក ក្នុងរយៈពេលជាង ... Read More »

Update៖ អុីរ៉ង់ប្រកាសថាមានទាហាន១៩នាក់ស្លាប់ និងរបួស១៥នាក់

អុីរ៉ង់៖ មកទល់ពេលនេះ អុីរ៉ង់ បានប្រកាសថា មានទាហាន១៩នាក់ស្លាប់ និង ១៥នាក់រងរបួស នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត របស់កម្លាំងទាហានជើងទឹកអុីរ៉ង់ ។ សារព័ត៌មានអុីរ៉ង់ FARS បានផ្សាយថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយក៏បានជួយដល់ទាហានរងរបួសបញ្ជូនមកកាន់កំពង់ផែ ដើម្បីព្យាបាល។ ... Read More »

ហុងកុងចាប់ផ្ដើមបាតុកម្ម​ជាថ្មីម្តងទៀត ដើម្បីតវ៉ា​ឲ្យ​មេដឹកនាំ​លាលែង​ពីតំណែង ខណៈ COVID-19 បានធូរស្រាល

ហុងកុង៖ បន្ទាប់ពីក្រុងហុងកុង បានធូរស្រាលនៃជំងឺ COVID-19 ដ៏កាចសាហាវភ្លាម ពលរដ្ឋមួយចំនួនបាននាំគ្នាប្រមូលផ្ដុំ​គ្នា​ចំ​ថ្ងៃ​ទិវា​ម្ដាយ​អន្តរជាតិដើម្បីស្រែក​តវ៉ា​ឲ្យ​មេដឹកនាំ​ហុងកុង អ្នកស្រី ការី ឡាំ លាលែង​ចេញពីតំណែង និង​អូស​ហុងកុង​ចេញពី​ក្រញាំ​ក្រុង​ប៉េកាំង​ ។ ប៉ុន្តែការតវ៉ានេះ ត្រូវបានក្រុមប៉ូលិស​ហុងកុង ដេញ​បង្ក្រាប​ក្រុមបាតុករ ដែល​ធ្វើ​សកម្មភាព​តវ៉ា​នៅតាម​ផ្សារ​ទំនើប ... Read More »

លីកកំពូលអង់គ្លេស Premier League មិនទាន់ច្បាស់ថាប្រកួតឡើងវិញ១០០%នៅឡើយទេ

អង់គ្លេស៖លោក Oliver Dowden រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេសបានព្រមានថាព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League មិនទាន់មានភ្លើងខៀវថានឹងប្រកួតឡើងវិញបន្តទៀត១០០%នៅឡើយទេប៉ុន្តែលោកអះអាងថា រដូវកាលនេះ អាចត្រូវបានបញ្ចប់ ។ ក្លិបទាំងអស់ក្នងក្របខ័ណ្ឌ Premier League កំពុងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីផែនការចុងក្រោយ សម្រាប់គម្រោងស្តារឡើងវិញមួយថ្ងៃ បន្ទាប់ពីការបន្ធូរបន្ថយតិចតួច ... Read More »

កីឡាករ​៥​នាក់នៅ​អេស្ប៉ាញធ្វើតេស្តវិជ្ជមាន Covid-19 ​ពេលចាប់ផ្តើមហ្វឹកហាត់ឡើងវិញ

អេស្ប៉ាញ៖កីឡាករនៅក្របខ័ណ្ឌបាល់ទាត់កំពូលអេស្ប៉ាញ La Liga ចំនួន៥នាក់បានរកឃើញមានផ្ទុកមេរោគ Covid-19 ខណៈដែល​ក្លឹប​ទាំង​អស់​ចាប់​ផ្ដើម​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​ឡើង​វិញ ។ ​កីឡាករ​ទាំង​៥​នាក់​នោះ ​មាន​នៅ​លីកកំពូល​ និង​លីក​លំដាប់​ទី​២របស់អេស្ប៉ាញ។ ការ​រក​ឃើញ​នេះ ដោយសារ​តែ​ក្របខ័ណ្ឌ​ទាំង​២ ​បាន​កោះ​ហៅ​កីឡាករ​មក​ប្រមូល​ផ្ដុំ​ដើម្បី​ធ្វើ​តេស្ដ​រក​មេរោគ ​មុន​ឱ្យ​ពួកគេ​ទាំង​អស់​ហាត់​ជុំ​គ្នា។ ​ដោយ​ក្នុង​ចំណោម​នោះ ... Read More »