ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

សិល្បករល្បីៗជាច្រើនរូបបរិច្ចាកថាវិការជួយទប់ស្កាត់ការរីករាលដាលជំងឺCovid -19

ភ្នំពេញ៖ ស្របពេលមានការព្រួយបារម្ភខ្លាំងពីមនុស្សនៅជុំវិញពិភពលោកមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានចូលរួមប្រយុទ្ធនឹងការរីករាលដាលនៃជំងឺ Covid-19 តាមរយៈការបញ្ជ្រាបសារជាច្រើន។ ជាមួយគ្នានេះសិល្បករមួយចំនួនក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនរួមជាមួយសប្បុរសជនជាច្រើននៅកម្ពុជាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះជាមួយរដ្ឋាភិបាលផងដែរ។ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជននានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទីតាំងទាំង២កន្លែងទាំងនោះរួមមាន៖កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ... Read More »

កំពុងបូមប្រេងឥន្ធនៈដាក់ស៊ីទែនស្តុកទុកផ្ទុះរបួសមនុស្សពីរនាក់ឪពុកនិងកូន

ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ក្នុង ករណីផ្ទុះស៊ីទែនប្រេងឥន្ធនៈក្នុងស្ថានីយ៍មួយ របស់ឈ្មោះ យាយលី បង្កជាអគ្គិភ៧យនិងធ្វើឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នារត់ជាន់ជើងគ្នា ព្រមទាំងហៅរថយន្តពន្លត់អគិភ័យមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥និង៤០ល្ងាចថ្ងៃអាទិត្យ ១៤រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ... Read More »

ប្ដីកាប់ប្រពន្ធមួយកាំបិតប៉័ងតោរបួសយ៉ាងដំណំផ្ដើមចេញពីរឿងរកសោរផ្ទះ

កណ្ដាល៖ ផ្ដើមចេញពីរឿងរកសោរផ្ទះ ប្ដីប្រពន្ធ២នាក់បានបង្កជាទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅ ធ្វើឲ្យបុរសជាប្ដីទប់កំហឹងពុំបាន ស្ទុះទៅយកកាំបិតប៉័ងតោកាប់ត្រូវក្បាលនារីជាប្រពន្ធរងរបួសក្បាលយ៉ាងដំណំ ។ ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ... Read More »

វិភាគព័ត៍មានអន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជូនកម្លាំងការពារជាតិ មកធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ វិញម្តង

អាមេរិក៖ អាមេរិកបានហក់ឡើងលំដាប់ទី ៣ហើយ ពីចំនួនអ្នកឆ្លងកូវីដ-១៩ ហើយអាមេរិកអាចនឹងធ្លាក់ក្នុងកន្លងប្រទេសអ៊ីតាលី ប្រសិនបើ មិនមានវិធានការទប់ស្កាត់តឹងតែងទេនោះ។ កម្លាំងយោធានឹងចូលរួម ការពារ រិតត្បិតការធ្វើដំណើរនៅតាមបណ្តាលរដ្ឋមានអ្នកឆ្លងខ្ពសបំផុត។ នៅពេលនេះ មានមន្ត្រីជាន់ខ្ពស់ អាមេរិក មានការឆ្លងកូវីដ-១៩ គឺជាសមាជិកព្រឹទ្ធសភា ... Read More »

យន្តហោះដឹកក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 និងសម្ភារៈប្រឆាំងនឹងជម្ងឺវីរុស ជាជំនួយមិត្តចិនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញហើយ

ភ្នំពេញ ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 និងសម្ភារៈប្រឆាំងនឹងជម្ងឺវីរុស ដែលជាជំនួយ​របស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា ត្រូវបានចុះចតក្នុងអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ នៅព្រឹកនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោកសាស្រ្តាចារ្យបណ្ឌិត ... Read More »

យុវជនម្នាក់ខឹងបងស្រីស្ដីបន្ទោសមិនអោយលេងទូសព្ទសម្រេចចិត្តចងកបញ្ចប់ជីវិត

ខេត្ដឧ​ត្ត​រ​មានជ័យ​ ៖​ យុវជន​ម្នាក់​ ខឹង​​​បងស្រី ស្ដីបន្ទោស ​មិន​ឲ្យ​លេង​ទូរសព្ទ​ សម្រេចចិត្ត​ចងក​​បញ្ចប់​ជីវិត នៅ​ចំណុច​ក្នុង​ព្រៃ​វាលស្រែ ខាងកើត​ភូមិ​ចម្ងាយ​ប្រហែល​៣០០ ម៉ែត្រ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុង​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តាវ ... Read More »

រថយន្តពីរគ្រឿងបុកគ្នាត្រង់ចំណុចស្តុបបែកជាបួន ប្រកែករក ត្រូវរៀងខ្លួន

ភ្នំពេញ ៖  បុរសម្នាក់បើករថយន្តហ្វតរ៉េនជ័រមួយគ្រឿងជ្រុលទៅបុកមុខបញ្ឆិតមុខតូយូតាព្រូសត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ភាគីទាំងសងខាងប្រកែកគ្នាយកត្រូវរៀងខ្លួនថាបើកបរចរាចរណ៍ភ្លើងខៀវដូចគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៤០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចស្តុបបែកជាបួនតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ១០៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វតរ៉េនជ័រមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-6811ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងខាងលើស្តុបបែកជាបួនកែងនឹងផ្លូវ ... Read More »

រថយន្តកូរ៉ូឡាបុករះសួនចែកទ្រូងផ្លូវដាច់កង់ក្រោយទាំងពីររងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកូរ៉ូឡាមួយគ្រឿងក្នុងល្បឿនលឿនដូចហោះរេចង្កូតទៅបុករះសួនច្បារចែកទ្រូងផ្លូវបណ្ដាលឲ្យដាច់កង់រថយន្តខាងក្រោយទាំងពីរចេញពីតួនិងជាច្រើនជុំខូចខាតស្ទើរទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ នៅចំណុចមុខសកលវិទ្យាល័យកម្ពុជា តាមបណ្ដោយផ្លូវណតប្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដែរដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងរដ្ឋម្នាក់ទៀតបើករថយន្តកូរ៉ូឡាពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2P-4822ធ្វើដំណើរទិសដៅពីត្បូងទៅជើងទៅក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបានរេចង្កូតទៅខាងឆ្វេងដៃបុករះឃឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យដាច់ចុងក្រោយខាងឆ្វេងខាងរថយន្តមិនទាន់អស់ល្បឿនបានបន្តដំណើរមកមុខស្អាតជាង ... Read More »

ទំនាស់គ្នាក្នុងវង់ផឹកស៊ីឈានទៅដល់ប្រើហិង្សាដេញវាយប្រហារស្លាប់ម្នាក់

ភ្នំពេញ បុរសពីរនាក់ចូលផឹកស៊ីក្នុងហាងមួយកន្លែងមានទំនាស់ជាមួយជនដៃដល់១ក្រុមទៀតចេញមកវិញត្រូវបានក្រុមជនដៃដល់ជិះម៉ូតូជាច្រើនគ្រឿងដេញវាយនិងដុំថ្មបណ្តាលឲ្យស្លាប់ម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនទាន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង ៤០ នាទីភ្លឺឈានចូលថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០នៅចំណុចមុខសាលាមតិយ្យវត្តកោះ តាមបណ្ដោយផ្លូវ ៦៣ កែងនឹងផ្លូវ១៧៤ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះតាំង ... Read More »

លីកបាល់ទាត់នៅប៊ែលឡារូសបន្តប្រកួតទោះបីផ្ទុះវីរុសកូរ៉ូណាទូទាំងអឺរ៉ុប

លីកកំពូលបាល់ទាត់ប្រទេសប៊ែលឡារូស (Belarus Premier League) បាន​បើក​រដូវកាលថ្មីដោយ​ប្រកួត​បាន​២គូ​ហើយ បើទោះបីប្រទេសនៅអឺរ៉ុបភាគច្រើនកំពុងព្រួយបារម្ភ និងមានកីឡាករ មួយចំនួន​បានឆ្លងវីរុសកូរ៉ូណាក៏ដោយ។ ប្រធាន​សហព័ន្ធបាល់ទាត់ប៊ែលឡារូស លោក Vladimir Bazanov បានបញ្ជាក់​ថា ទោះជាប្រទេសផ្សេងៗបាន​ផ្អាក ឬលើកពេលក៏ដោយ ... Read More »

នាយកផ្នែកបច្ចេកទេសក្លិប AC Milan និងកូនប្រុសគាត់មាន​ផ្ទុក​វីរុស​កូវីដ ១៩

ប្រទេសអ៊ីតាលី ៖ លោក Paolo Maldini នាយកផ្នែកបច្ចេកទេសរបស់ក្លិប AC Milan ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី និង​កូន​ប្រុស​របស់​គាត់កីឡាករ Daniel ដែល​លេង​តួនាទី​ខ្សែប្រយុទ្ធ​នៅ​ក្លិប AC Milan ដែរនោះត្រូវបានធ្វើ​តេស្ដ​វិជ្ជមាន​ផ្ទុកវីរុស​កូរ៉ូណា។ ... Read More »

អតីតខ្សែបម្រើក្រុមបិសាចក្រហម Fellaini ឆ្លងCovid-19

ប្រទេសអង់គ្លេស៖ ខ្សែបម្រើសក់សំពោង Fellaini ត្រូវបាន គេ រកឃើញថា មានផ្ទុកមេរោគ Covid-19 ក្រោយពីរូបគេ បានធ្វើដំណើរ ដល់ខេត្ត Jina ប្រទេសចិនកាលពីថ្ងៃទី២០ ខែមីនា ។ ... Read More »

ដើម្បីទប់ស្កាត់ COVID-19 ពលរដ្ឋខ្មែរ ទើបសម្រុកចេញពីថៃ ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងទៅជួបគ្រូពេទ្យជាបន្ទាន់ នៅពេលលេចចេញរោគសញ្ញា

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាកុំឲ្យឆ្លងជំងឺ COVID-19 កាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលទើបសម្រុកចេញពីប្រទេសថៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ព្រមទាំងទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដែលដឹងខ្លួនថា ... Read More »

លួចម៉ូតូមិនបានសម្រេចពលរដ្ឋមកទាន់ចាប់បានម្នាក់ខណះបក្សពួកម្នាក់ទៀតគេចខ្លួនបាត់

ភ្នំពេញ ៖  ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋវាយទ្រោមខ្លួនចាប់ក្របួចឲ្យសមត្ថកិច្ចចំណែកបក្សពួកម្នាក់ទៀតគេខ្លួនបាត់។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ ឈ្មោះ ផាត់ អឿន​ ... Read More »

អាមេរិកចំណាយសម្រាប់ជួយសេដ្ឋកិច្ចមានទឹកប្រាក់កើនដល់២ពាន់លានដុល្លារ

មហាអំណាចទី១លើពិភពលោក ដែលរងផលប៉ះពាល់យ៉ាងខ្លាំង​ដល់វិស័យសេដ្ឋកិច្ច ដោយសារតែការឆ្លងរាលដាល់នៃ វីរុសកូវីដ-១៩ នៅពេលនេះអាមេរិកបង្កើនការចំណាយទ្វេដង ដើម្បីជួយដល់វិស័យសេដ្ឋកិច្ច គិតជាទឹកប្រាក់កើនឡើងដល់ទៅ​២ពាន់ពាន់លានដុល្លារ (២០០០ កោដិ)។ ពេលថ្មីៗនេះលោកត្រាំ ទើបតែចុះហត្ថលេខា ចំណាយប្រាក់​១ពាន់ពាន់លានដុល្លារ ជួយដល់សេដ្ឋកិច្ច​ ក្នុងនោះមាន​៥០០ពាន់លានដុល្លារចែកចាយដល់ពលរដ្ឋអាមេរិក ម្នាក់ ... Read More »

Update ៖ ស្លាប់និងឆ្លងបន្តកើនឡើងខ្ពស់នៅអុីតាលី និងបារាំងករណីកូវីដ១៩

ប្រទេសអុីតាលី៖ ក្នុងរយៈពេល​២៤ម៉ោង​ អ៊ីតាលីមានអ្នកស្លាប់ដោយកូវីដ-១៩ មានរហូតដល់ទៅ​៧៩៣ ជាចំនួនយ៉ាងច្រើនបំផុត មិនធា្លប់មាន ។ ចំនែកអ្នកស្លាប់សរុបកើនដល់ទៅ​៤៨២៥នាក់ក្នុងរយៈពេលមួយថ្ងៃ។ នេះជាសោកនាដកម្មរបស់អ៊ីតាលី មិនដែលកើតមានពីមុនមកឡើយ។ ចំណែកអ្នកឆ្លងវិញ មានដល់ទៅ​៦៥៥៧នាក់ ក្នុងមួយថ្ងៃធ្វើឲ្យអ្នកឆ្លងសរុបកើនឡើង​ជាង​ជិត​៥៤ពាន់នាក់ហើយ​។ ដោយឡែកនៅក្នុងប្រទេសបារាំងវិញ សារព័ត៌មាន​បារាំង ... Read More »

ទប់ស្កាត់ការរីករាលដាល COVID-19 ថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រថយន្តដឹកទំនិញចេញចូលធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃទទួលបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា៖ ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ប្រទេសថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា ... Read More »

ការឆ្លងកូវីដ-១៩​នៅថៃ ដល់ទៅជិត​២០០នាក់ក្នុងមួយថ្ងៃជាក្តីបារម្ភដល់តំបន់ទាំងមូល

ទីក្រុងបាងកក៖ សារព័ត៌មានស៊ីនហួ បានផ្សាយ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០បញ្ជាក់ថា៖ ក្រសួងសុខាភិបាល​សាធារណៈ​ប្រទេសថៃ​បាន​ថ្លែងការណ៍​បញ្ជាក់ថា ករណីជំងឺកូវីដ ១៩ ថ្មី​ចំនួន​១៨៨​ករណី ត្រូវបានកត់ត្រា​ក្នុងមួយថ្ងៃ គឺជាការកើនឡើង​ដ៏ខ្ពស់បំផុត​ចាប់តាំងពីជំងឺនេះឆ្លងរាតត្បាត​​នៅក្នុងប្រទេសថៃ ។ ប្រទេសនេះ មានកត់ត្រាថា អ្នកជំងឺ​កូវីដ ... Read More »

មនុស្ស៣៦នាក់ ដែលទាក់ទងជាមួយអ្នកឆ្លង COVID-19 ៣នាក់ នៅសង្កាត់ច្រាំងចំរេះ ត្រូវបានឲ្យនៅដាច់ពីគេ ១៤ថ្ងៃ ក្រោយលទ្ធផលតេស្តអវិជ្ជមានទាំងអស់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព៏ត៌មានថា៖ ប្រជាជនខ្មែរចំនួន ៣៦នាក់ ដែលមានទំនាក់ ទំនងជាមួយអ្នកឆ្លង COVID-19 ចំនួន ... Read More »

ប្រកាសស្ដីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសស្ដីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សូមអានទាំងស្រុងដូចខាងក្រោម៖ Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់​ ​ករណី​ឆក់ទូរស័ព្ទ

ភ្នំពេញៈ-នារីម្នាក់ខណៈកំពុងជិះម៉ូតូត្រូវបានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយតែរត់មិនរួចត្រូវ កម្លាំងព្រហ្មទណ្ឌខណ្ឌឬស្សីកែវ ស្រាវជ្រាវចាប់បាន ជនសង្ស័យម្នាក់ ចំណែកជនសង្ស័យម្នាក់រត់គេចខ្លួនបាត់។ ហេតុកាលនេះកើតឡើងកាលពី វេលាម៉ោង 14និង05នាទីរសៀល នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2020 ចំណុចផ្លូវជាតិលេខ ... Read More »

ខ្មែរនិងបារាំង៣៧នាក់ ដែលទាក់ទងជាមួយបុរសបារាំងឆ្លង COVID-19 ពីរនាក់ នៅខេត្តព្រះសីហនុ កំពុងធ្វើតេស្ត និងរងចាំលទ្ធផល

ខេត្តព្រះសីហនុ៖ បើតាមការបញ្ជាក់អោយដឹងពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ខ្មែរនិងបារាំង៣៧នាក់ ដែលទាក់ទងជាមួយបុរសបារាំងឆ្លង COVID-19 ពីរនាក់ នៅខេត្តព្រះសីហនុ ត្រូវបានយកទៅទុកដាច់ដោយឡែក ... Read More »

បុរសម្នាក់បើកម៉ូតូបុករថយន្តផ្លោកបោកក្បាលនឹងបង្គោលភ្លើងស្លាប់នៅនឹងកន្លែង

ភ្នំពេញ:បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើកម៉ូតូធុនធំយ៉ាងលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹង ផ្លោងរថយន្តបោកក្បាលផ្ទប់និងបង្គោលភ្លើង។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលម៉ោង៩និង៤០នាទីយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវលេខ២៦៥ចំណុចគល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះអ៊ូ វាសនា អាយុ៣៧ឆ្នាំអាសយដ្ឋានផ្លូវលេខ១ភូមិ១៥សង្កាត់ស្រះចកខណ្ឌដូនពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូធុនធំមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CQ 1334 ទើបតែចេញពីកម្មវិធីមង្គលការ យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានអាកាស៧មករា ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តលុចស៊ីRX300ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទ

 ភ្នំពេញ ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ធ្វើការគាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះបានសម្រេច កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២១ ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវដួងងៀបក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ ​      ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះសុវណ្ណ ចាន់រ៉ាឌីអាយុ២០ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ ... Read More »

លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យមាន​ការរើសអើងសាសនិកខ្មែរ ដែលផ្ទុកវីរុសកូវីដ-១៩

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានធ្វើការអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យមានការរើសអើងសាសនិកខ្មែរ ដែលផ្ទុកវីរុស​កូវីដ-១៩បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមពិធីសាសនាមួយនៅទី​នោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ ... Read More »

អ្នកនាំពាក្យរដ្ឋបាលរាជធានីសូមច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ខណ្ឌបឹងកេងកងនឹងបិទមិនអោយជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ខណ្ឌបឹងកេងកងនឹងបិទមិនអោយជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ ។ លោកម៉េត មាសភក្តី នាល្ងាចថ្ងៃទី២១ មិនានេះបានបានបញ្ជាក់យ៉ាងច្បាស់ថា ជុំវិញព័ត៌មានដែលថា មានការបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសប្តាហ៍ក្រោយនេះ វាជាព័ត៌មានមិនមានការពិតនោះទេ។ លោកម៉េត ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវ ឈានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យម្នាក់ និង រកឃើញថ្នាំ ចំនួន៣កញ្ចប់តូច កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច ក្រុម៦ ភូមិលូ ... Read More »

សេចក្ដីជូនដំណឹងរដ្ឋបាលខណ្ឌបឹងកេងកង

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន ជាពិសេស លោក លោកស្រីដែលមានទីលំនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមានខ្លឹមសារដូចខាងក្រោម៖ Read More »

លោក ថេដ យ៉ូហូ (Ted Yoho) តំណាងរាស្រ្តអាមេរិក សរសេរលិខិតថ្លែងអំណរគុណសម្តេច ហ៊ុន សែន ដែលឲ្យ Westerdam ចូលចត

ភ្នំពេញ៖ តំណាងរាស្រ្តអាមេរិកម្នាក់ មកពីគណបក្សសាធារណរដ្ឋ លោក ថេដ យ៉ូហូ (Ted Yoho) ដែលកន្លងមកធ្លាប់តែរិះគន់រដ្ឋាភិបាលកម្ពុជា ហើយក៏ជាអ្នកធ្លាប់ផ្តួចផ្តើមគំនិតតាក់តែងច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាផងដែរនោះ បានសរសេរលិខិតថ្លែងអំណរគុណ ជូនមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងរបស់អាមេរិកឈ្មោះ ... Read More »

បញ្ជូនជនសង្ស័យ ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន

ខេត្តព្រះសីហនុ ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចក្រុម១៧ ... Read More »