ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

ទឹកស្ទឹងនៅរមណីយដ្ឋាន«ថ្មដាចម្ការទុរេន»ឆក់យកជីវិតក្មេងប្រុសម្នាក់ ក្រោយថ្ងៃបញ្ចប់បុណ្យចូលឆ្នាំខ្មែរ

ខេត្តបាត់ដំបង ៖ ក្មេងប្រុសជំទង់ម្នាក់ ត្រូវទឹកស្ទឹងនៅរមណីយដ្ឋាន«ថ្មដាចម្ការទុរេន» ដែលស្ថិតក្នុងទឹកដី ឃុំស៊ុង ស្រុកសំឡូត ឆក់យកជីវិតយ៉ាងសោកសៅ នៅរសៀលថ្ងៃទី១៧ មេសា គឺក្រោយមួយថ្ងៃនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល០៣ថ្ងៃ ត្រូវបានបិទបញ្ចប់។ របាយការណ៍មន្ត្រីមូលដ្ឋានឲ្យដឹងថា យុវជនដែលជួបគ្រោះថ្នាកអកុសលនោះឈ្មោះ ... Read More »

ម្ដាយចិត្តអប្រិយ៍! បោះកូនចោលក្នុងព្រៃ បង្កការភ្ញាក់ផ្អើលពលរដ្ឋស្រុកចិត្របុរី

ខេត្តក្រចេះ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើត ឡើង បន្ទាប់ពីមានការរកឃើញទារកត្រូវបានម្ដាយចិត្តអប្រិយ៍យកទៅបោះចោលក្នុងតំបន់ព្រៃ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទារកតូចត្រូវបានរកឃើញក្នុងស្ថានភាពគួរឲ្យអាណិត ខណៈពេលអ្នកភូមិចូលទៅមើល ហើយបានប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការជួយសង្គ្រោះជាបន្ទាន់។ ... Read More »

អ៊ីរ៉ង់ប្រកាសថាបើកច្រកសមុទ្រ Hormuz

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី ១៧ខែមេសាតាមម៉ោងក្នុងតំបន់ លោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា ដោយសារលីបង់និងអ៊ីស្រាអែលបានឈានដល់បទឈប់បាញ់ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ចំពោះនាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។ លោកបានសរសេរថា ច្រកសមុទ្រ Hormuz ... Read More »

ប្រធានរដ្ឋសភាអ៊ីរ៉ង់បានទាត់ចោលនូវសេចក្តីប្រកាសចំនួន ៧ ចំណុចដែលលោក Trump បង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម

អន្តរជាតិ ៖ នៅព្រឹកព្រលឹមថ្ងៃទី ១៨ ខែមេសា លោក Mohammad Bagher Ghalibaf ប្រធានរដ្ឋសភាអ៊ីរ៉ង់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ទាត់ចោលនូវសេចក្តីប្រកាសនចំនួន ៧ ចំណុចដែលលោក Trump ប្រធានាធិបតីអាមេរិកបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមកាលពីមួយម៉ោងមុន។ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃតាមទំនៀមទម្លាប់បានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ក៏ដោយ ក៏ប៉ុន្តែ ក្តីសប្បាយរីករាយនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបមិនទាន់ចប់នៅឡើយទេ

ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃតាមទំនៀមទម្លាប់បានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ... Read More »

រយៈពេល៦ថ្ងៃឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី ២០២៦នេះ! ពលរដ្ឋ និងកម្មករ កម្មការនីទទួលសេវារថយន្តក្រុង ជិត១២ម៉ឺននាក់ លើសពីឆ្នាំទៅ៣ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល៦ថ្ងៃ ប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវា រថយន្តក្រុងសាធារណ:របស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី ២០២៦នេះ។ លទ្ធផលនេះបានបង្ហាញថា ប្រជាពលរដ្ឋមកទទួលសេវា រថយន្តក្រុងមានការកើនឡើងជា៣ម៉ឺននាក់ បើប្រៀបកាលពីឆ្នាំមុន។ បើតាមលោកស្រី ... Read More »

អគ្គិភ័យឆេះបន្ទប់ស្តុកសាំងក្រអូប និងប្រេងម៉ាសូត នៅខណ្ឌកំបូលរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញ ៖ រោងចក្រមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ ស្តុកសាំងក្រអូប និងប្រេងម៉ាសូត អស់ជាច្រើនកាន បណ្តាលអោយរងការខូចខាត សម្ភារៈមួយចំនួន ប៉ុន្តែមិនបង្កអោយរាលដាលធ្ងន់ធ្ងរនោះឡើយ ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ... Read More »

Breaking News ៖ លោក Trump ទទួលបានជ័យជម្នះដ៏ធំសម្បើម៖ អ៊ីរ៉ង់ប្រគល់ឃ្លាំងស្តុកនុយក្លេអ៊ែរដោយឥតគិតថ្លៃ សហរដ្ឋអាមេរិកទទួលបន្ទុកនៅលីបង់

អន្តរជាតិ ៖ ប្រធានាធិបតី Trump ទើបតែបានវាយបកយ៉ាងធ្ងន់ធ្ងរទៅលើមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយមិនចំណាយប្រាក់មួយកាក់មួយសេន។ អ៊ីរ៉ង់បានយល់ព្រមប្រគល់អ៊ុយរ៉ាញ៉ូមចម្រាញ់ទាំងអស់របស់ខ្លួន – អ្វីដែលលោក Trump ហៅថា “ធូលីនុយក្លេអ៊ែរ” ដែលកប់ជ្រៅនៅក្រោមដីបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់យន្តហោះទម្លាក់គ្រាប់បែក B-2 កាលពីឆ្នាំមុន – ... Read More »

ដោះស្រាយគំនុំចាស់ដោយប្រេីកាំបិតខ្វែវកាប់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់នៅស្រុកឯកភ្នំ

នៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៦ នេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំបានបញ្ជូនជនសង័្សយចំនួន០២នាក់មកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបន្ទាប់ពីបានធ្វេីការសាកសួរបំពេញសំណុំរឿងចប់សព្វគ្រប់រួចមក។ កិច្ចការនេះគឺនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦វេលាម៉ោង១០:០០នាទី ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ ... Read More »

ឃើញក្មេងស្រីដើរតាមផ្លូវម្នាក់ឯង យុវជន២នាក់ហៅឡើងជិះម៉ូតូ ថាជូនទៅផ្ទះ ដល់ព្រៃស្ងាត់ចាប់រំលោភបូកបានសម្រេច

ខេត្តព្រៃវែង៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវយុវជន ២នាក់ បោកបញ្ឆោតអោយឡើងជិះម៉ូតូថាជូនទៅផ្ទះ តែពេលដល់ព្រៃស្ងាត់ក៏ចាប់រំលោភបូករហូតបានសម្រេចទាំង២នាក់។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង ៥០ នាទី យប់ថ្ងៃទី១៥មេសា ដែលជាថ្ងៃចូលឆ្នាំទី២ នៅក្នុងព្រៃ ខាងលិចភូមិព្រៃតាព្រំ ... Read More »

សហរដ្ឋអាមេរិកនឹងពន្យារពេលការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនដោយសារតែសង្គ្រាមអ៊ីរ៉ង់

អន្តរជាតិ ៖ វ៉ាស៊ីនតោន ថ្ងៃទី១៦ ខែមេសា (រ៉យទ័រ) បានផ្សាយថា ៖ piមន្ត្រីអាមេរិកបានជូនដំណឹងដល់សមភាគីអឺរ៉ុបមួយចំនួនថា ការដឹកជញ្ជូនអាវុធមួយចំនួនដែលបានចុះកិច្ចសន្យាពីមុនទំនងជាត្រូវពន្យារពេល ខណៈដែលសង្គ្រាមអ៊ីរ៉ង់នៅតែបន្តប្រើប្រាស់ស្តុកអាវុធ នេះបើយោងតាមប្រភពចំនួនប្រាំដែលស្គាល់ពីបញ្ហានេះ។ ប្រភពទាំងនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែការទំនាក់ទំនងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ... Read More »

មនុស្ស ១៧នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំ

ភ្នំពេញ៖ មនុស្សយ៉ាងហោច ១៧នាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលឈប់សម្រាក ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ការបើកបរក្នុងស្ថានភាពស្រវឹង និងលើសល្បឿនកំណត់ ជាមូលហេតុធំនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ បើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ពីថ្ងៃទី១៤ ... Read More »

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះលោក Guelleh ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីជីប៊ូទី

អន្តរជាតិ ៖ ថ្ងៃទី ១៧ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះលោក Ismail Omar Guelleh ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីសាធារណរដ្ឋជីប៊ូទី។ លោក Xi ... Read More »

សមត្ថកិច្ចជំនាញព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យ៤នាក់ធ្វើសកម្មភាពលួចទូរស័ព្ទប្រជាពលរដ្ឋដើរលេងកម្សាន្ត នគរសង្រ្កាន្តទួលទំពូង!

ភ្នំពេញ : ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦  លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ... Read More »

លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនជួបពិភាក្សាជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីតួកម៉េនីស្ថាន

អន្តរជាតិ ៖ នៅថ្ងៃទី១៦ ខែមេសា លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីតួកម៉េនីស្ថាន នៅទីក្រុងអាសហ្កាបាត។ លោក Ding Xuexiang ... Read More »

ចិន និងវៀតណាមចេញផ្សាយសេចក្តីថ្លែងការណ៍រួម និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន

អន្តរជាតិ ៖ រដ្ឋាភិបាលចិននិងវៀតណាមបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៅព្រឹកថ្ងៃទី ១៧ ខែមេសា ស្តីពីការរួមគ្នាកសាងសហគមន៍ជោគវាសនារួមចិន-វៀតណាមប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រក្នុងកម្រិតកាន់តែខ្ពស់ក្នុងយុគសម័យថ្មីជាបន្តបន្ទាប់ ។ ភាគីទាំងពីរឯកភាពជំរុញការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីររហូតដល់តភ្ជាប់ជាមួយទ្វីបអាស៊ីនិងអឺរ៉ុប ប្រទេសទាំងពីរចាត់ទុកកិច្ចសហប្រតិបត្តិការផ្លូវដែកជាចំណុចថ្មីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរសង្កត់ធ្ងន់ថានឹងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង សម្គាល់ឃើញថាគួរអនុវត្តតំបន់និយមដែលបើកទូលាយ ដើម្បីគាំពារទិសដៅធំស្តីពីភាពសុខដុមរមនា ការរាប់អានគ្នា សហប្រតិបត្តិការនិងឈ្នះ-ឈ្នះនៅអាស៊ីទាំងមូល ។ ... Read More »

ប្រជាពលរដ្ឋចោទថា ទីតាំងទទួលផ្ញេីម៉ូតូនៅអគារអ៉ិចឆេង លួចសុីគ្រឿងថ្លៃៗ

ភ្នំពេញ ៖ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយ ទីតាំងទទួលផ្ញេីម៉ូតូនៅអគារអ៉ិចឆេងស្វែ បាត់បង់គ្រឿងម៉ូតូ(ម៉ាញ៉េតូ)អធិការដ្ឋាន នគរបាលខណ្ឌដូនពេញបាន នាថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ បានចាត់កម្លាំងជំនាញចុះទៅដល់ទីតាំង នោះភ្លាម និងបានអញ្ជើញតំណាងម្ចាស់ទីតាំង និងម្ចាស់ម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដេីម្បីធ្វេីការសួរនាំពាក់ព័ន្ធករណីខាងលេី ។ ជាមួយគ្នានេះរវាងភាគីម្ចាស់ទទួលផ្ញើម៉ូតូនិងភាគីម្ចាស់ម៉ូតូ ចំនួន២៣គ្រឿង ... Read More »

ប្រធានាធិបតីអ៊ីរ៉ង់ជួបសន្ទនាជាមួយសេនាធិការកងទ័ពជើងគោកប៉ាគីស្ថានដែលជាភាគីសម្របសម្រួល

អន្តរជាតិ ៖ ទូរទស្សន៍ជាតិអ៊ីរ៉ង់បានផ្សាយដំណឹងនៅថ្ងៃទី ១៧ ខែមេសាថា លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានជួបសន្ទនាជាមួយលោក Asim Munir សេនាធិការកងទ័ពជើងគោកប៉ាគីស្ថានដែលជាភាគីសម្របសម្រួលនៅទីក្រុងតេអេរ៉ង់ដោយលើកឡើងថា អ៊ីរ់ង់ខិតខំសម្រេចសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាអចិន្ត្រៃយ៍ ប្រតិបត្តិការយោធាចំពោះមូលដ្ឋានយោធាអាមេរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ាគឺក្នុងគោលបំណងការពារ។ ... Read More »

លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនចូលរួមពិធីបើកសិក្ខាសាលាស្តីពីការរំលឹកខួប ២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឧស្ម័នធម្មជាតិចិន-តួកម៉េនីស្ថាន

អន្តរជាតិ ៖ ថ្ងៃទី ១៦ ខែមេសា នៅទីក្រុងអាសហ្កាបាត ប្រទេសតួកម៉េនីស្ថាន លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានចូលរួមពិធីបើកសិក្ខាសាលាស្តីពីការរំលឹកខួប ២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឧស្ម័នធម្មជាតិចិន-តួកម៉េនីស្ថាន។ លោក Ding ... Read More »

សោកនាដកម្ម ! ចាក់កូនស្រីស្លាប់ ម្តាយរបួសធ្ងន់ រួចឪពុកចុងចាក់ខ្លួនឯងស្លាប់

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីឪពុកចុងយកកាំបិតចុងស្រួចចាក់កូនស្រីម្នាក់ បណ្តាលឱ្យស្លាប់ រីឯស្ត្រីជាម្តាយ បានរងរបួសធ្ងន់ ចំណែកបុរសជាឪពុកចុងរូបនោះក៏បានចាក់ខ្លួន បណ្តាលឱ្យស្លាប់តាមក្រោយ ពេលសមត្ថកិច្ចចុះបង្ក្រាប ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ ផ្អើលកើតឡើងថ្ងៃទី ១៧ ខែមេសា ... Read More »

Messi ត្រឡប់ទៅទីក្រុង Barcelona វិញ ដើម្បីទិញយកក្លឹប Cornella

កំពូលខ្សែប្រយុទ្ធ Lionel Messi បានទិញយកក្លឹប Cornella ដែលលេងនៅក្របខណ្ឌលំដាប់ទីប្រាំរបស់អេស្ប៉ាញ។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំបីសម័យរូបនេះនៅតែលេងនៅសហរដ្ឋអាមេរិកសម្រាប់ក្លឹប Inter Miami ហើយត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការការពារពានរង្វាន់ World Cup ... Read More »

បរិមាណសំរាមនៅរាជធានីភ្នំពេញ បន្តថយចុះ ៤៨ភាគរយ នៅក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ការប្រមូលទុកដាក់សំរាម យកទៅទុកដាក់នៅទីលាន បានចំនួន ២ ១៩០,៤៥តោន ថយចុះ៤៨ភាគរយ ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃនៅថ្ងៃធម្មតា ក្នុងអំឡុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ ក្រសួងបរិស្ថានបានឱ្យដឹងថាបើយោងតាមទិន្នន័យរបស់សេវាប្រមូលសំរាម និងអាជ្ញាធរ បរិមាណសំរាមនៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ... Read More »

បទវិភាគ៖យល់ដឹងពីភាពធន់និងទីបង្អែករបស់សេដ្ឋកិច្ចចិន៖អត្ថន័យដ៏ជ្រាលជ្រៅនៅពីក្រោយការចាប់ផ្តើមដ៏ល្អប្រសើរដែលហួសពីការព្យាករណ៍

អន្តរជាតិ ៖ នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយរបាយការណ៍ថ្មីបំផុត ដោយបានសម្រួលបញ្ចុះ០,២ភាគរយនៃការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ដែលមានត្រឹមតែ៣,១ភាគរយ ។ ក្នុងបរិបទបែបនេះ នៅថ្ងៃទី ១៦ ខែមេសា ប្រទេសចិនបានប្រកាសតារាងពិន្ទុសេដ្ឋកិច្ចនៅត្រីមាសទីមួយនៃឆ្នាំនេះ ពោលគឺតាមការគណនាជាបឋម បានកើនឡើង៥,០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ និងកើនឡើង០,៥ភាគរយបើប្រៀបធៀបនឹងត្រីមាសទីបួននៃឆ្នាំ២០២៥ ... Read More »

ជនសង្ស័យ៥នាក់ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងបណ្ដោះអាសន្នក្នុងករណី លួច ,សមគំនិត ,ទទួលផលចោរកម្ម, កាន់កាប់អាវុធខុសច្បាប់ដោយគ្មានការអនុញ្ញាត, រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងបណ្ដោះអាសន្ន ពាក់ព័ន្ធ នឹងករណីលួច ,សមគំនិត ,ទទួលផលចោរកម្ម, កាន់កាប់អាវុធខុសច្បាប់ដោយគ្មានការអនុញ្ញាត, រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នេះបើតាមការអោយដឹងពីនគរបាលខេត្តស្វាយរៀងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ នគរបាលខេត្តស្វាយរៀងបានអោយដឹងថា ជនទាំងនោះមាន១ -ឈ្មោះ ... Read More »

លោក Trump ទះដៃតបវិញទៅកាន់សម្តេចប៉ាប Leo XIV៖ «ខ្ញុំគ្មានអ្វីប្រឆាំងនឹងសម្តេចប៉ាបទេ» ប៉ុន្តែអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរទេ លើកឡើងថាមានអ្នកតវ៉ាគ្មានអាវុធចំនួន ៤២.០០០ នាក់ត្រូវបានសម្លាប់

អន្តរជាតិ ៖ ប្រធានាធិបតី Trump បានលើកឡើងដោយផ្ទាល់នូវការមិនយល់ស្របរបស់គាត់ជាមួយសម្តេចប៉ាប Leo XIV លើអ៊ីរ៉ង់ ខណៈពេលកំពុងថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើវាលស្មៅសេតវិមាន។ លោក Trump បាននិយាយថា «ខ្ញុំគ្មានអ្វីប្រឆាំងនឹងសម្តេចប៉ាបទេ»។ «បងប្រុសរបស់គាត់ Maga ... Read More »

ខេត្តស្វាយរៀងរយៈពេល៣ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ទៅលេងកម្សាន្តតាមគោលដៅទេសចរសំខាន់ៗក្នុងកម្មវិធីសង្ក្រាន្តសរុប៤០៧,៩៦៩ 

ខេត្តស្វាយរៀង៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ខេត្តស្វាយរៀង មានភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ទៅលេងកម្សាន្តតាមគោលដៅទេសចរសំខាន់ៗក្នុងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀងយ៉ាងរលូននិងមានភាពសប្បាយរីករាយ។ យោងតាម មន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា សង្ក្រាន្តស្វាយរៀងរយះពេល៣ថ្ងៃ បានបញ្ចប់ទៅដោយភាពសប្បាយរីក សម្រាប់ថ្ងៃទី៣ (ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦) មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ... Read More »

លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Gurbankuly Berdymuhammedov មេដឹកនាំជនជាតិនៃតួកម៉េនីស្ថាន

អន្តរជាតិ ៖ ថ្ងៃទី ១៥ ខែមេសា នៅទីក្រុងអាសហ្កាបាត លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Gurbankuly Berdymuhammedov មេដឹកនាំជនជាតិតួកម៉េនីស្ថាន និងជាប្រធានក្រុមប្រឹក្សាប្រជាជនតួកម៉េនីស្ថាន។ លោក ... Read More »

នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្លែងថា នឹងជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់ដើរដល់កិច្ចព្រមព្រៀង

អន្តរជាតិ ៖ លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី ១៦ ខែមេសាថា ភាគីប៉ាគីស្ថាននឹងខិតខំជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់ដើរដល់កិច្ចព្រមព្រៀងក្នុងគោលបំណងសម្រេចសន្តិភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់។ លោកបានសរសេរថា លោកបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman Al ... Read More »

នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ប្រុស ប្រព្រឹត្តករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ ) បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

ខេត្តស្វាយរៀង៖ កំលាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ប្រុស ប្រព្រឹត្តករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ ) បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។ នគរបាលខេត្តស្វាយរៀង បានអោយដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ... Read More »

កម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ ៣នាក់ រកឃើញ «ម៉ាទឹកកក» និងវត្ថុតាង

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាង បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកក។ ប្រតិបត្តិការនេះ បានអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ចុះបង្ក្រាបនៅថ្ងៃទី១៥ ... Read More »