ខេត្តត្បូងឃ្មុំ÷ លោកឧត្តមសេនីយ៍ទោ ចិន នី ផ្ញើសារទៅយុវជនយុវនារី សូមប្អូនកុំប្រពឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម ត្រូវកែខ្លួនឡើងវិញដើម្បីគ្រួសារនិងសង្គមជាតិយើង។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ... Read More »
Author Archives: Roth Sopha
ខឹងម្តាយក្មេងទម្លាយអាថ៌កំបាំងរបស់ខ្លួនក៏នាំក្មួយអាយុ៥ ឆ្នាំទៅសម្លាប់នៅវាលស្រែ,ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ
ខេត្តសៀមរាប៖ នគរបាលខេត្តសៀមរាប បានបើកការ ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ១នាក់ ភ្លាមៗ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងប្រុសម្នាក់ នៅស្រុកប្រាសាទបាគង។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ... Read More »
ភ្លៀងកក់ខែ១មេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាល ឲ្យរលំផ្ទះប្រជាពលរដ្ឋ១ខ្នងរាបដល់ដី និងប៉ើងដំបូលជាង ២០ ខ្នងផ្ទះ
ខេត្តត្បូងឃ្មុំ៖ ភ្លៀងកក់ខែ១មេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋ១ខ្នង រាបដល់ដី នៅសល់តែជើងសសរ,ជណ្ដើរឈរឆ្កឹង និងប៉ើងដំបូលសរុប ២៤ ខ្នងផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២៦ ជាថ្ងៃចូលឆ្នាំទី ... Read More »
ភ្លៀង១ម៉ោង រន្ទះបាញ់សម្លាប់ម្នាក់ របួសម្នាក់ នៅវត្តវិហាធំសរសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ
ខេត្តក្រចេះ៖ ករណីគ្រោះថ្នាក់ធម្មជាតិដ៏គួរឱ្យរន្ធត់មួយបានកើតឡើងក្រោមដំណក់ទឹកភ្លៀងកក់ខែ បន្ទាប់ពីមានភ្លៀងធ្លាក់ប្រហែល១ម៉ោង នៅស្រុកសំបូរ បណ្ដាល ឲ្យមានរន្ទះបាញ់ទៅលើមនុស្ស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧:១៥ នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចវត្តវិហាធំសរសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ... Read More »
ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន
កំពត៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍បាននាំគ្នាសម្រុកទៅកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជា ដួងទេ និងខ្សែរ៉ក ឧទ្យានដងព្រែកជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ... Read More »
ខឹងប្រពន្ធសរសៃខ្ចី ចូលរាំលេងថ្ងៃចូលឆ្នាំ ប្តីវាយផង ទាត់ផង រួចនិយាយថាជាការព្រមាន និងបារម្ភ
ខេត្តកំពង់ស្ពឺ៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋឃាត់ខ្លួនខណៈដែលខឹងប្រពន្ធ សរសៃខ្ចីចូលរាំលេង ហើយប្ដីទប់កំហឹងមិនបានវាយ៣ដៃនិងទាត់ចំនួន១០ជើង បណ្តាលឱ្យរងរបួសជាការព្រមាន។ប្រពន្ធអស់ទ្រាំក៏ប្តឹងនគរបាលឲ្យឃាត់ខ្លួនបុរសជាប្ដីដៃដល់។ នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅមុនពេលឃាត់ ខ្លួនបុរសជាប្ដីខាងលើ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ ណន សំណាង ភេទស្រី ... Read More »
ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម! បុរសម្នាក់ជាប់គាំងក្នុងរថយន្តអគ្គិសនី សុំជួយសង្គ្រោះ ខណៈរថយន្តរលត់ និងជាប់សោទ្វារ
ខេត្តកណ្តាល៖ មានហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា ជាប់គាំងនៅក្នុងរថយន្តអគ្គិសនីម៉ាក Mazda EZ-60 មួយគ្រឿង ខណៈរថយន្តបានរលត់ភ្លាមៗ និងជាប់ប្រព័ន្ធសោទ្វារ មិនអាចបើកចេញបាន។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ព្រែកខ្សាយ ឃុំស្វាយប្រទាយ ស្រុកស្អាង ... Read More »
ជិះម៉ូតូឌុបប្រពន្ធ បុកជាមួយរថយន្តលោកតាវ័យ៧៣ឆ្នាំបើកឆ្លងផ្លូវ បណ្តាលឱ្យស្លាប់ប្តី ប្រពន្ធរបួសធ្ងន់
ខេត្តកំពង់ស្ពឺ៖ បុរសជាប្ដីបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូឌុបប្រពន្ធហើយបុកជាមួយរថយន្តរបស់លោកតាវ័យ៧៣ឆ្នាំ កំពុងបើកបរបត់ឆ្លងផ្លូវពេញទំហឹង។ ហេតុការណ៍ម៉ូតូបុកជាមួយរថយន្តបត់ឆ្លងផ្លូវបានកើត ឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៦នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះ បង្គោលគីឡូម៉ែតលេខ៣៧ ទៅលេខ៣៨ ត្រង់ចំណុចភូមិក្រសាំងជីមែ ... Read More »
ស្លាប់មនុស្សចំនួន១នាក់ ឆេះខូចខាតផ្ទះចំនួន ៣ខ្នង ក្នុង គ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅភូមិ អូរចិញ្ចៀន ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន៣ខ្នង ... Read More »
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!
ភ្នំពេញ ៖ នាថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងទីបញ្ជាការ ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ... Read More »
កងទ័ពជើងទឹកសហរដ្ឋអាមេរិកផ្តល់ការត្រួតពិនិត្យការពិតយ៉ាងរហ័សដល់អ្នករត់ពន្ធប្រេងរបស់អ៊ីរ៉ង់
អន្តរជាតិ ៖ នាវាពិឃាតមីស៊ីលដឹកនាំថ្នាក់ Arleigh Burke របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានស្ទាក់ចាប់នាវាដឹកប្រេងឆៅអ៊ីរ៉ង់ពីរគ្រឿងដែលកំពុងព្យាយាមលួចចេញពីកំពង់ផែ Chabahar ក្នុងឈូងសមុទ្រអូម៉ង់កាលពីថ្ងៃអង្គារ។ នាវាចម្បាំងអាមេរិកបានហៅនាវាទាំងនោះតាមវិទ្យុ ហើយបានបញ្ជាឱ្យពួកគេបង្វែរទិសដៅ ហើយធ្វើដំណើរត្រឡប់ទៅកំពង់ផែវិញ។ ពួកគេបានធ្វើតាមភ្លាមៗ។ នេះមិនមែនជាការល្បាតដាច់ដោយឡែកនោះទេ។ វាសម្គាល់ការអនុវត្តចុងក្រោយបំផុតនៃការបិទផ្លូវកងទ័ពជើងទឹករបស់ប្រធានាធិបតី Trump ... Read More »
នគរបាលក្រុងកំពង់ចាមឃាត់ខ្លួនមុខសញ្ញាម្នាក់ប៉ុនប៉ងលួចក្នុងពិធីបុណ្យចូលឆ្នាំ
ខេត្តកំពង់ចាម៖ មន្ត្រីនគរបាលក្រុងកំពង់ចាមបានឲ្យ ដឹងនៅថ្ងៃទី១៥ ខែមេសានេះថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យគ្រប់កម្លាំងជំនាញខិតខំ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទ ល្មើស ពិសេសក្នុងព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ចាម ដើម្បីរក្សាបាន ... Read More »
Update៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ
ភ្នំពេញ៖ ឈាមស្រែកស្បែកហៅ ជនដៃដល់ដែលជាអតីតប្តីបាញ់និងវាយសម្លាប់ប្រពន្ធ ត្រូវកម្លាំងនគរបាលចាប់បានហើយនៅស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃ១៥ ខែ មេសា ឆ្នាំ២០២៦។ ជនសង្ស័យត្រូវបានបញ្ជូនមកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី។ អតីតប្ដីដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះធូក ជី អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំមៀន ... Read More »
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញទស្សនាការសម្តែងសិល្បះ និងទស្សនាស្តង់ពិព័រណ៌ផលិតផលនានានៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជេីញទស្សនា ការសម្តែងសិល្បះគុណល្បុកតោ និងការសម្តែងរបាំកណ្តូបសេះ ដែលរៀបដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តស្វាយរៀង។ ជាមួយនោះសម្តេចនិងប្រតិភូអមដំណេីរបានញ្ជេីញទស្សនាស្តស្តង់ពិព័រណ៌នានា ... Read More »
អគ្គីភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ មានអគ្គិភ័យ បានឆាបឆេះទីតាំងឃ្លាំងស្តុកក្រណាត់មួយកន្លែង កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ។ ទីតាំងកើត ហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងមូលដ្ឋានសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ... Read More »
នគរបាលឃាត់ខ្លួនបានហើយ ជនមួយក្រុមកាប់ក្មេងវត្តម្នាក់ដាច់ប្រអប់ដៃធ្លាក់ដល់ដី និងស្រាំលលាដ៏ក្បាលធ្ងន់ធ្ងរ កាល២ថ្ងៃមុន
ខេត្តកំពង់ចាម៖ ក្មេងវត្តម្នាក់មានជីវិតអភ័ព្វត្រូវបានឪពុកម្ដាយបោះបង់ចោលឱ្យមកនៅជាមួយព្រះសង្ឃក្នុងវត្តបឹងកុក ក្រុងកំពង់ចាម តាំងតែពីអាយុប្រមាណ៥ឆ្នាំ ដោយសារឪពុកពិការជើងសង្ខាងគ្មានលទ្ធភាពចិញ្ចឹម។ លុះដល់អាយុ១៦ឆ្នាំ បែរជាត្រូវជនសង្ស័យប្រើដាវកាប់ បណ្ដាលឱ្យដាច់ប្រអប់ដៃឆ្វេងម្ខាងធ្លាក់លើដី និងស្រាំលលាដ៏ក្បាល របួសជាទម្ងន់ឈាមហូរស្រោចពេញខ្លួន ប្រាណនៅចំណុចក្បែរទីតាំងស្ថានីយ៍បូមទឹករដ្ឋាករទឹកខេត្តមាត់ទន្លេ ក្រុងកំពង់ចាម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១២ មេសា ឆ្នាំ២០២៦ ... Read More »
លោក Xi Jinping ជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Khaled ព្រះរជ្ជទាយាទអាប៊ូដាប៊ីនៃអេមីរ៉ាតអារ៉ាប់រួម
អន្តរជាតិ ៖ ព្រឹកថ្ងៃទី១៤ ខែមេសា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់Khaledព្រះរជ្ជទាយាទអាប៊ូដាប៊ីនៃអេមីរ៉ាតអារ៉ាប់រួមដែលកំពុងធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។ លោកXi Jinpingបានលើកឡើងថា អេមីរ៉ាតអារ៉ាប់រួមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិនជានិច្ចកាល ភាគីចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអេមីរ៉ាតអារ៉ាប់រួម។បច្ចុប្បន្ន បម្រែបម្រួលពិភពលោក បម្រែបម្រួលយុគសម័យនិងបម្រែបម្រួលប្រវត្តិសាស្ត្រកំពុងលាតចេញតាមរបៀបដែលមិនធ្លាប់មាន សង្គមមនុស្សជាតិប្រឈមមុខនឹងជម្រើសជាប្រវត្តិសាស្ត្រ គឺសន្តិភាពឬសង្គ្រាម សាមគ្គីគ្នាឬការប្រឈមមុខដាក់គ្នា ... Read More »
ការបិទផ្លូវរបស់សហរដ្ឋអាមេរិកបានកំទេចខ្សែជីវិតប្រេងរបស់អ៊ីរ៉ង់ ខណៈដែលកប៉ាល់ដឹកប្រេងដែលមានគោលដៅទៅកាន់ប្រទេសចិនបានងាកចេញ
អន្តរជាតិ ៖ លោកប្រធានាធិបតី Trump មិនបានខ្ជះខ្ជាយពេលវេលាទេ បន្ទាប់ពីកិច្ចចរចាសន្តិភាពចុងសប្តាហ៍ជាមួយអ៊ីរ៉ង់បានបរាជ័យ។ នៅថ្ងៃទី 13 ខែមេសា ឆ្នាំ 2026 កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបិទផ្លូវកងទ័ពជើងទឹកលើកំពង់ផែអ៊ីរ៉ង់ និងតំបន់ឆ្នេរសមុទ្រនៅក្នុងច្រកសមុទ្រ Hormuz ដោយបានបិទលំហូរសាច់ប្រាក់របស់របបនេះពីការនាំចេញប្រេង។ ... Read More »
អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីស្ថានការណ៍មជ្ឈិមបូព៌ា ព្រមទាំងអធិប្បាយពីគោលជំហររបស់ចិនលើបញ្ហាច្រកសមុទ្រ Hormz
អន្តរជាតិ ៖ ថ្ងៃទី ១៣ ខែមេសា លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីស្ថានការណ៍មជ្ឈិមបូព៌ា ព្រមទាំងអធិប្បាយពីគោលជំហររបស់ចិនលើបញ្ហាច្រកសមុទ្រ Hormz ថា ដំណោះស្រាយនៃបញ្ហាជាប់គាំងខាងការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormz គឺសម្រេចបទឈប់បាញ់ក្នុងពេលឆាប់ៗ។ ... Read More »
លោក Tô Lâm អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមធ្វើដំណើរទៅដល់ក្រុងប៉េកាំងជាដំណើរចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅចិន
អន្តរជាតិ ៖ តបតាមការអញ្ជើញរបស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោកTô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។ នៅព្រឹកថ្ងៃទី ១៤ ... Read More »
នគរបាលស្រុកគងពិសីឃាត់ខ្លួនប្ដីកំណាចក្រោយទាញចបជីកវាយប្រពន្ធនិងកាន់កាំបិតផ្គាក់គំរាមរកសម្លាប់
ខេត្តកំពង់ស្ពឺ ៖ បុរសជាប្ដីចិត្តកំណាចម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនខណៈដែលទាស់ពាក្យសម្ដីជាមួយប្រពន្ធតិចតួចក៏ទាញចបជីកវាយប្រពន្ធបែកក្បាល និងស្ទុះទៅយកកាំបិតផ្គាក់គំរាមរកសម្លាប់ប្រពន្ធថែមទៀតផង។ ដោយទ្រាំនឹងទង្វើរបស់ប្ដីលែងបាន ស្ត្រីជាប្រពន្ធក៏ដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនប្តីតែម្ដង។ ករណីហិង្សាប្ដីចិត្តកំណាចវាយប្រពន្ធបែកក្បាល និងគំរាមរកសម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង០៥នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិក្រាំងឡង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ... Read More »
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ... Read More »
ឃាត់ខ្លួន៣នាក់ កាប់ដើមសំរ៉ងប្រមូលផ្លែខុសច្បាប់ ក្នុងឧទ្យានជាតិវីរៈជ័យ បញ្ជូនទៅតុលាការ
ខេត្តរតនគិរី៖ មនុស្សចំនួន៣នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សឃាត់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីប្រព្រឹត្តសកម្មភាពកាប់ដើម និងប្រមូលផ្លែសំរ៉ងខ្ចីដោយខុស ច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរទុង នៃឧទ្យានជាតិវីរៈជ័យ ស្ថិតនៅចំណុចអូរចាណោះផាច ភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១០ ... Read More »
សមត្ថកិច្ចនគរបាលបញ្ជូន ក្រុមក្មេងទំនើង ចំនួន ១០នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី បង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)
ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន ១០នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី បង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)។ នគរបាលស្រុកកំពង់រោទិ៍បានអោយដឹងថា កាលពីថ្ងែទី០៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ... Read More »
នគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួនឪពុកចុងម្នាក់រំលោភកូនស្រីដេីមសម្រេច២ដង ខណៈនាងទ្រាំលែងបាន ទម្លាយរឿងប្រាប់ម្តាយមីង
ភ្នំពេញ៖ ឪពុកចុងម្នាក់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីប្តីដេីមអាយុ១២ឆ្នាំ រហូតបានសម្រេច ២ដង រួចហើយគំរាមនាងមិនឲ្យនិយាយប្រាប់ម្ដាយឡើយ។ ប៉ុន្តែក្រោយមក ដោយមិនអាចទ្រាំបាននិងភ័យខ្លាចឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ទៀត ទើបក្មេងស្រីរងគ្រោះយករឿងនោះទៅប្រាប់ឲ្យម្ដាយមីងបង្កើតបានដឹង ហើយម្ដាយមីងក៏នាំនាងទៅដាក់ពាក្យបណ្ដឹងឲ្យ សមត្ថកិច្ចឃាត់ខ្លួនឪពុកចុងនោះ ចាត់ការតាមច្បាប់ ។ ហេតុការណ៍នេះបានបែកធ្លាយកាលពី ថ្ងៃទី០៣ និង ... Read More »
រដ្ឋបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៤៩នាក់ពាក់ព័ន្ធOnline Scam និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី៨ និង ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅមិនស្របច្បាប់របស់ជនបរទេស១០ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិសាស្រ្តខេត្ត។ ជាលទ្ធផលក្នុងចំណោម១០ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារ អ៊ូថុង ... Read More »
សមត្ថកិច្ចស្រុករតនមណ្ឌល ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចកាត់ខ្សែកាបអុបទិច និងដុំបញ្ជូនទិន្នន័យ
ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុករតនៈមណ្ឌលបានឲ្យដឹងនៅថ្ងៃទី១១ ខែមេសានេះថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២១និង១៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានទទួលបណ្ដឹងពីឈ្មោះ ទឿប វិសាល ភេទប្រុស អាយុ ... Read More »
នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគារ
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគារ។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ មានជនសង្ស័យបានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា ... Read More »
សហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងឆាប់បានសះស្បើយពីព្រះរោគាពាធ
ភ្នំពេញ ៖ សហភាពអឺរ៉ុបប្រចាំកម្ពុជា សូមចូលរួមជាមួយប្រជារាស្ត្រខ្មែរក្នុងប្រទេស ក្នុងការថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ... Read More »
បុរសម្នាក់កាន់កាំបិតដើរគំរាមសម្លាប់អ្នកដទៃ និងគប់ឡាន ទីបំផុតត្រូវនគរបាលចាប់ដាក់ខ្នោះ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់បុរសម្នាក់ ខណៈដែលគំរាមកំហែង និងយកដុំថ្មគប់ទៅលើរថយន្តរបស់អ្នកដទៃ។ នគរបាលស្រុកសំរោងទងបានឱ្យដឹងថា កាលពីវេលាម៉ោង៧ និង១៩នាទីយប់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៦ មានឈ្មោះ ទ្រី គឹមហួ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច