ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Breaking News៖ក្លឹប Man City តវ៉ាបានសម្រេចដាក់បំរាមរយៈពេល២ឆ្នាំមិនឲ្យលេងChampions League

កីឡាអន្តរជាតិ៖ យោងតាម BBC Sport នៅរសៀលថ្ងៃនេះ ក្លឹប Manchester City បានតវ៉ាបានសម្រេចនូវការចោទប្រកាន់នៃការធ្វើខុសច្បាប់ហិរញ្ញវត្ថុ ដោយតុលាការអាជ្ញាកណ្ដាលអឺរ៉ុបបានសម្រួលការចោទប្រកាន់ពីមុន ដែលមិនអនុញ្ញាតឲ្យក្លឹបមួយនេះប្រកួតក្នុងកម្មវិធី Champions League រយៈពេល២ឆ្នាំ។ ការប្តឹងឧទ្ធរណ៍របស់ក្លឹប Manchester ... Read More »

ក្លឹប Barcelona ពិចារណាទិញយុវជនប្រេស៊ីល Maia ពីក្លឹប Sao Paulo

អន្តរជាតិ៖យោងតាមរបាយការណ៍សារព័ត៌មាននៅប្រទេសអាមេរិកខាងត្បូងបានឱ្យដឹងថា ក្រុមអ្នកមានបុណ្យ Barcelona មានពេលរហូតដល់សប្តាហ៍នេះដើម្បីអនុវត្តលក្ខខណ្ឌមួយចំនួនក្នុងការចុះហត្ថលេខាលើកីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីល Gustavo Maia ។ ក្លឹបនៅតំបន់កាតាឡាន់មួយនេះបានចំណាយប្រាក់ចំនួន១លានអឺរ៉ូ (១,១លានដុល្លារសហរដ្ឋអាមេរិក) ដើម្បីទទួលបានសិទ្ធិផ្ទេរ Maia កាលពីខែមីនាបន្ទាប់ពីបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករវ័យ១៩ឆ្នាំ សម្រាប់ក្រុមអាយុក្រោម២០ឆ្នាំរបស់ក្លឹប Sao Paulo ... Read More »

កីឡាករប្រដាល់សេរី វង្ស ណយ ប្រកាសលាឈប់ពីប្រដាល់មកលក់ងៀតក្របី ដោយសារវាយយូរហើយល្បីតែឈ្មោះ គ្មានសល់អ្វី ខ្លាចពិការខានរកស៊ីចិញ្ចឹមកូន

ភ្នំពេញ៖ប្រិយមិត្តប្រាកដជាធ្លាប់ដឹងហើយពីភាពល្បីល្បាញរបស់កីឡាករប្រដាល់ វង្ស ណយ ដែលមានឈ្មោះល្បីល្បាញកក្រើកសង្វៀនធ្លាប់បានប្រកួតឈ្នះគូប្រកួតទាំងអ្នកប្រដាល់ជនជាតិខ្មែរខ្លួនឯងនិងអ្នកប្រដាល់បរទេសមិនចេះតិចនាក់នោះទេ តែស្រាប់តែកាលពីយប់ថ្ងៃទី១២ ខែកក្កដាកន្លងមកនេះគាត់បានបង្ហោះសារលើហ្វេសប៊ុកថាគាត់សុំលាឈប់ពីជីវិតជាអ្នកប្រដាល់វិញ ដោយសារតែគាត់អស់កម្លាំងវាយ ហើយខ្លាចពិការខានបានរកស៊ីចិញ្ចឹមកូន ដោយគាត់បានប្រកាសឲ្យបងប្អូនគាំទ្រងៀតក្របីរបស់គាត់វិញ។ កីឡាករប្រដាល់ វង្ស ណយ បានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមនេះ៖  « ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ... Read More »

បិសាចក្រហម Man United កំពុងនាំមុខគេទិញយកកីឡាករ Ben Chiwell សម្រាប់រដូវកាលក្រោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Live Score បានឲ្យដឹងនៅព្រឹកនេះថា ក្លឹបបិសាចក្រហម Manchester United នៅតែកំពុងបន្តប្រជែងជាមួយនឹងក្លឹបតោខៀវ Chelsea និងមេឃខៀវ Man City ក្នុងការនាំយកកីឡាករខ្សែការពារ Ben Chiwell ... Read More »

ក្លឹបនៅប្រទេសអាហ្សង់ទីនចំនួន៤បានស្នើឲ្យមានការពន្យារពេលប្រកួតពានរង្វាន់ Copa Libertadores

ក្លឹបបាល់ទាត់អាហ្សង់ទីនចំនួន៤ក្នុងចំណោមក្លឹបទាំង ៥ ដែលចូលរួមក្នុងកម្មវិធីប្រកួត Copa Libertadores នៅឆ្នាំនេះបានស្នើសុំឲ្យមានការពន្យារពេលនៃការប្រកួតឡើងវិញដែលត្រូវពន្យារពេលយ៉ាងហោចណាស់មួយសប្តាហ៍។ ការប្រកួតប្រជែងនៅក្លឹបកំពូលរបស់អាមេរិកខាងត្បូងត្រូវបានបញ្ឈប់នៅខែមីនាបន្ទាប់ពីការប្រកួតជុំទី២ដោយសារជំងឺកូវីដ-១៩ ។ សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL) កាលពីសប្តាហ៍មុនបានប្រកាសថាការប្រកួតប្រចាំឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខដោយលេងបិទទ្វារហើយការត្រួតពិនិត្យសុខភាពត្រូវបានរឹតបន្តឹង ។ លីគអាមេរិចខាងត្បូងជាច្រើនបាននិយាយថាពួកគេនឹងចាប់ផ្តើមឡើងវិញនៅមុនខែកញ្ញានេះសមាគមបាល់ទាត់អាហ្សង់ទីនមិនទាន់បានបញ្ជាក់ថាតើពេលណាអាហ្សង់ទីនអាចនឹងចាប់ផ្តើមឡើងវិញឡើយ។ យោងតាមរបាយការណ៍នៅក្នុងកាសែតរបស់ប្រទេសអាហ្សង់ទីនបានឱ្យដឹងថា ... Read More »

មាន់ខ្នាយមាសTottenham បំបាក់កាំភ្លើងធំ Arsenal ខណៈចចកកំណាច Leicester ប្រឈមធ្លាក់មកលេខ៥វិញ

អង់គ្លេស៖ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតសប្តាហ៍ទី៣៥នៃក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី១២ កក្កដាយប់មុិញ។ ចំណែកក្រុមម្ចាស់ផ្ទះ AFC Bournemouth ... Read More »

មានអត្ថប្រយោជន៍ច្រើនក្នុងការជិះកង់ហាត់ប្រាណដែលយើងមិនសូវចាប់អារម្មណ៍

នៅពេល​​រាង​កាយ​យើងបញ្ចេញ​សកម្មភាព​​ច្រើន ទោះ​ជា​សកម្ម​ភាពអ្វី​ក៏​ដោយ សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព គ្រាន់​តែ​​ស្ថិត​នៅ​ក្នុង​កម្រិត​ផ្សេងៗ​​គ្នា។ ដើរ រត់ ជិះ​កង់ ហែល​ទឹក ​លេងបាល់ទាត់រឺបាល់ទះមានប្រយោជន៍ខ្លាំង។ថ្ងៃនេះយើងសុំលើកឡើងពីអត្ថប្រយោជន៍ដល់សុខភាព ​ពីការជិះកង់ហាត់ប្រាណវិញម្តង និងអានទាំងអស់គ្នាដើម្បីដឹងពីអត្ថប្រយជន៍៖ ១- ដុត​បំផ្លាញ​កាឡូរី យើង​នឹង​បាត់​បង់​កាឡូរី​ជា​ច្រើន​ពេល​ជិះ​កង់។ ជាក់ស្ដែង ... Read More »

កីឡាករ ម៉ន ភារម្យ រងរបួសជង្គង់ធ្ងន់ធ្ងរ គួរឱ្យខ្លោចចិត្ត!

ភ្នំពេញ៖ ជាតិជាកីឡាករប្រដាល់តែងតែមានទៅមានមក សម្លេងស្រែក បង្ហាញពីការឈឺចាប់របស់កីឡាករ ម៉ន ភារម្យ ក្រោយរងរបួសគ្រិចក្បាលជង្គង់ខាងស្តាំ ក្នុងជំនួបប៉ះ ពេជ្រ ប៊ុនសិទ្ធិ នៅសង្វៀនគូប៊ូតាកាលពីម្សិលមុិញនេះ។ ការប្រកួតរបស់អ្នកទាំង២ពិតជាទាក់ទាញ ដោយការវាយអស់ពីសមត្ថភាពរៀងៗខ្លួន ទាំងការប្តូរកែង កណ្តាប់ដៃ ស្ទើរគ្រប់ក្បាច់។ ក្នុងទឹកទី៥ ម៉ន ភារម្យ បានដួលយកជង្គង់ស្តាំរបស់ខ្លួនច្រត់ ធ្វើឲ្យគ្រិចមិនអាចងើបរួច បើតាមអ្នកទស្សនាមួយចំនួនបានយល់ច្រឡំថាកីឡាកររូបនេះសន្លប់ដោយសារជង្គង់ហោះរបស់ ពេជ្រ ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗក្នុងវិស័យកីឡាលើពិភពលោកប្រចាំសប្តាហ៍នេះ

បរទេស៖ តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកក្នុងវិស័យកីឡានៅលើពិភពលោកសម្រាប់មួយសប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លឹប Manchester City អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi វ័យ៣៣ឆ្នាំនៅពេលកុងត្រារបស់គាត់ផុតកំណត់នៅរដូវក្តៅខាងមុខនេះ ប្រសិនបើអ្នកចាត់ការ ... Read More »

ក្លឹប Nashville SC ដកខ្លួនចេញពីការប្រកួតលីកកំពូលអាមេរិក MLS ដោយសារការបារម្ភបញ្ហាកូវីដ-១៩

បរទេស៖ ការប្រកួតបាល់ទាត់លីកកំពូលអាមេរិក (MLS) បានប្រកាសថា ក្លឹបNashville SC ត្រូវបានដកខ្លួនចេញពីការប្រកួតលីកកំពូលមួយនេះហើយ បន្ទាប់ពីក្លឹបនេះត្រូវបានរងការវាយប្រហារដោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ស្ថាប័នលីកកំពូលអាមេរិកបានបញ្ជាក់ថា ចាប់តាំងពីការប្រកួតត្រូវចាប់ផ្តើមឡើងវិញ និងលេងដោយគ្មានអ្នកគាំទ្រនោះ កីឡាករចំនួន៩ នាក់របស់ក្លឹប Nashville SC បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

អតីតកីឡាកររបស់ក្លឹបតោខៀវ Gael Kakuta ចូលរួមជាមួយក្លឹបបារាំង RC Lens

បរទេស៖ អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Gael Kakutaបានយល់ព្រមចូលរួមជាមួយក្លឹប RC Lens ដែលជាក្រុមរបស់ក្របខ័ណ្ឌកំពូលបារាំង Ligue 1 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cassio បានផ្លាស់ទៅកាន់ក្លឹប Porto

បរទេស៖ យោងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូងបានឲ្យដឹងថា ក្លឹប Porto បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Igor Cassio ពីក្លឹប Botafogo ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ Globo Esporte របស់ប្រេស៊ីលនៅព្រឹកថ្ងៃសៅរ៍នេះ។ សារព័ត៌មាន Globo ... Read More »

ព្រឹត្តិការណ៍ AFC Champions League រំពឹងថានឹងចាប់ផ្តើមឡើងវិញនៅខែកញ្ញា

យោងតាមប្រតិទិនថ្មីដែលចេញផ្សាយដោយសហព័ន្ធបាល់ទាត់អាស៊ីបានឱ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់ AFC Champions League (ACL) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញនៅខែកញ្ញាបន្ទាប់ពីផ្អាកដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ។ កាលវិភាគនៃវគ្គចែកពូលរបស់កម្មវិធី ACL នៅអាស៊ីខាងលិចនឹងត្រូវធ្វើឡើងនៅខែកញ្ញា បន្ទាប់មកមានវគ្គចែកពូលជាមួយនឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងត្រូវបញ្ចប់នៅដើមខែតុលាខាងមុខ។ ការប្រកួតដែលនៅសល់នៃវគ្គជម្រុះតាមពូលក្នុងតំបន់អាស៊ីបូព៌ានឹងត្រូវចាប់ផ្តើមពីពាក់កណ្តាលខែតុលាជាមួយនឹងវគ្គជម្រុះ និងត្រូវប្រកួតនៅខែវិច្ឆិកា។ ... Read More »

កម្មវិធីប្រកួតពានរង្វាន់ Champions League និង Europa League ឡើងវិញ បានកំណត់កាលបរិច្ឆេទហើយ

ការប្រកួតក្របខ័ណ្ឌ Champions League និងពានរង្វាន់ Europa League នឹងវិលត្រឡប់នៅខែសីហាដោយមានការប្រកួតបិទទ្វារដើម្បីដណ្តើមពានរង្វាន់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសុក្រនេះ។ នៅថ្ងៃសុក្រនេះការចាប់រង្វាន់នឹងធ្វើឡើងសម្រាប់វគ្គ ១/៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងនៅទីក្រុងលីសបោន ... Read More »

បិសាចក្រហម Manchester United បំបាក់ Aston Villa ធ្លាក់ដល់តំបន់កាត់ចោល

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ធ្វើបានល្អនៅក្រៅទឹកដីរបស់ខ្លួនកាលពីយប់មុិញ ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះធ្វើឲ្យក្រុមបិសាចក្រហមបន្តកំណត់ត្រាមិនដែលចាញ់ក្នុងការបន្តឲ្យលេងឡើងវិញក្រោយពីផ្អាកដោយសារកូវីដ-១៩។ ក្រុមបិសាចក្រហមធ្វើបានល្អដោយ៤ប្រកួតជាប់ៗគ្នាអាចស៊ុតបញ្ចូលទី៣គ្រាប់ជាប់ៗគ្នានៅលីកកំពូលអង់គ្លេស Premier League ។ ជ័យជម្នះទៅលើ ... Read More »

ថវិការៀបចំព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ត្រូវបានសិក្សានៅដំណាច់ឆ្នាំនេះ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងពិនិត្យមើលហានិភ័យនៃការចំណាយបន្ថែមសម្រាប់ព្រឹត្តិការណ៍នេះដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចុងឆ្នាំនេះ។ ប្រធានាធិបតីបារាំងលោក​ អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោកថូម៉ាស បាច ... Read More »

រដ្ឋបាលទីក្រុង Sao Paulo ប្រទេសប្រេស៊ីលប្រកាសចាប់ផ្តើមបាល់ទាត់ឡើងវិញ

ប្រទេសប្រេសុីល៖ លោក Joao Doria អភិបាលរដ្ឋសៅប៉ូឡូ (Sao Paulo) បាននិយាយកាលពីថ្ងៃពុធថា ការប្រកួតជើងឯកបាល់ទាត់ក្នុងតំបន់របស់ទីក្រុង Sao Paulo នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២២ ខែកក្កដានៅពេលដែលការប្រកួតធំៗរបស់ប្រទេសប្រេស៊ីលប្រកាសពីការបិទទ្វារដោយសារជំងឺឆ្លងកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក Doria ... Read More »

ហង្សក្រហម Liverpool បន្តឈ្នះចង់បំបែកកំណត់ត្រា១០០ពិន្ទុ ខណៈមេឃខៀវ Man City បំបាក់ក្រុមភ្ញៀវ Newcastle ៥-០

អង់គ្លេស៖ក្រុមម្ចាស់ជើងឯកលីកកំពូលអង់គ្លេស Premier League យកឈ្នះក្រុមម្ចាស់ផ្ទះ Brighton ក្នុងលទ្ធផល ៣ទល់១ នៅកីឡដ្ឋាន Amex ។ ចំណែកក្រុមមេឃខៀវ Man City បានបំបាក់ក្រុមភ្ញៀវ Newcastle ... Read More »

ម្ចាស់ជើងឯកពិភពលោកកីឡាជិះស្គីលើទឹកកកលង់ទឹកស្លាប់ពេលកំពុងនេសាទត្រីនៅអូស្ត្រាលី

ម្ចាស់ជើងឯកពិភពលោកកីឡាជិះស្គីលើទឹកកករបស់អូស្ត្រាលីកីឡាករAlex Pullin បានលង់ទឹកស្លាប់ ខណៈពេលដែលគាត់កំពុងនេសាទត្រីនៅឆ្នេរខ្សាច់ Gold Coast កាលពីថ្ងៃពុធ ទី៨ ខែកក្កដាដែលបានធ្វើឱ្យសហគមន៍កីឡារដូវរងាររបស់ប្រទេសនេះសម្តែងការសោកស្តាយ និងកាន់ទុក្ខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia។ ទូរទស្សន៍រដ្ឋរបស់អូស្រ្តាលីបានរាយការណ៍ថា ... Read More »

FIFA បញ្ជាឲ្យក្លឹបអុីរ៉ង់ Persepolis បង់ប្រាក់៥៨០.០០០ដុល្លារដល់អតីតគ្រូបង្វឹក Calderon

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាឱ្យក្លិបបាល់ទាត់អុីរ៉ង់ឈ្មោះ Persepolis បង់ប្រាក់ចំនួន៥៨០.០០០ ដុល្លារអាមេរិកដល់អតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Gabriel Calderon ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្លឹប Persepolis បានចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនGabriel Calderon កាលពីខែមករាក្រោយដឹកនាំរយៈពេល៦ខែ ... Read More »

អតីតតារាឆ្នើម Maldini មិនប្រាកដអំពីអនាគតនៅ AC Milan ទេ ក្នុងនាមជាគ្រូបង្វឹកបច្ចេកទេស

កីឡាករ Paolo Maldini អតីតតារាឆ្នើមរបស់ AC Milan បានសារភាពថា គាត់មិនច្បាស់ទេថាតើគាត់នឹងនៅតែជាគ្រូបង្វឹកបច្ចេកទេសនៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia នៅព្រឹកថ្ងៃពុធនេះ។ ការថ្លែងរបស់គាត់បែបនេះបន្ទាប់ពីមានរបាយការណ៍ជាច្រើននៅក្នុងបណ្តាញសារព័ត៌មានអ៊ីតាលីថា ក្រុម ... Read More »

ក្រុម Chelsea បំបាក់ Crystal Palace ឡើងឈរចំណាត់ថ្នាក់លេខ៣

ក្រុមតោខៀវ Chelsea កំពុងធ្វើបានល្អដោយរំកិលខ្លួនឡើងឈរចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Premier League ដោយទទួលបានជ័យជម្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៣ទល់២ នៅក្នុងការប្រកួតនៅឯកីឡដ្ឋាន Selhurst Park កាលពីរាត្រីថ្ងៃទី៧ កក្កដាម្សិលមិញ។ ... Read More »

ខេមរសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹករយៈពេល ៤ខែ

ភ្នំពេញ៖ ខេមរសហព័ន្ធ តេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកតេក្វាន់ដូ WT កម្រិតគ្រូបង្វឹករយៈពេល ៤ខែ ដល់សិក្ខាកាមជិត ១០នាក់ ឲ្យក្លាយគ្រូបង្វឹក កីឡាប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិប ... Read More »

ប្រទេសវៀតណាមគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Formula 1 នៅក្នុងខែវិច្ឆិកា

សារព័ត៌មាន Channel New Asia បានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា ប្រទេសវៀតណាមអាចធ្វើជាម្ចាស់ផ្ទះនៃការប្រណាំងរថយន្ត Formula 1លើកដំបូងនៅចុងខែវិច្ឆិកានេះ ខណៈដែលប្រទេសនេះជិតឈានដល់៣ខែដោយគ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីកើតឡើង ដោយមានចំនួនអ្នកឆ្លងត្រឹមតែ៣៦៩នាក់ប៉ុណ្ណោះដែលភាគច្រើនបានជាសះស្បើយ និងមិនមានសេចក្តីរាយការណ៍ពីការស្លាប់នោះទេ។ ការប្រណាំងរថយន្តកម្មវិធី Grand Grand Prix ... Read More »

លីកបាល់ទាត់ និងបាល់បេស្បលរបស់ជប៉ុនអនុញ្ញាតឱ្យអ្នកគាំទ្រចូលកីឡដ្ឋាននៅសប្តាហ៍នេះ

ជប៉ុន៖ លីកបាល់បេស្បលអាជីព និងបាល់ទាត់របស់ជប៉ុននឹងចាប់ផ្តើមអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាប្រកួតចាប់ពីថ្ងៃទី១០ ខែកក្កដាខាងមុខនេះទោះបីប្រទេសនេះកំពុងប្រឈមនឹងការគំរាមកំហែងនៃការឆ្លងជំងឺកូវីដ-១៩ក៏ដោយ ។ កាសែតជប៉ុនថែមស៍បានឲ្យដឹងនៅថ្ងៃនេះថា ទាំងបាល់បោះអាជីព Nippon និងJ League នៅតែប្តេជ្ញាចិត្តចំពោះផែនការ របស់ពួកគេដែលនឹងអនុញ្ញាតឱ្យអ្នកគាំទ្ររហូតដល់៥.០០០នាក់ចូលទៅក្នុងពហុកីឡដ្ឋាននៅថ្ងៃសុក្រខាងមុខ។ ក្លឹបនានានឹងត្រូវបានអនុញ្ញាតឱ្យដំណើរការទីលានរហូតដល់អនុញ្ញាតឲ្យចូលមើលត្រឹមពាក់កណ្តាលនៃចំនួនមនុស្សចូលមើលពេញចាប់ពីថ្ងៃទី១ ខែសីហា។ ស្នងការរបស់ស្ថាប័ន NPB ... Read More »

Buffon វ៉ាដាច់ Maldini ក្លាយជាកីឡាករបង្ហាញខ្លួនច្រើនជាងគេនៅ Serie A

អ្នកចាំទី Gianluigi Buffon បានក្លាយជាអ្នកបង្ហាញខ្លួនលើទីលានប្រកួតច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌអុីតាលី Serie A ដែលបានយកឈ្នះកីឡាករ Paolo Maldini អតីតកីឡាករនៅក្លឹប AC Milan។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃអង្គារនេះ។ ... Read More »

ប្រេស៊ីលកំពុងសម្លឹងមើលកីឡដ្ឋាន Maracana ដើម្បីចាប់ផ្តើមវគ្គជម្រុះ World Cup

ប្រទេសប្រេស៊ីលអាចបើកយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន Maracana របស់ទីក្រុង Rio de Janeiro ក្រោមផែនការដែលត្រូវបានពិចារណាដោយសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF)។ ការប្រកួតជម្រុះ World Cup ... Read More »

ប្រធានក្លឹបបញ្ជាក់ថា Lionel Messi នឹងបញ្ចប់អាជីពរបស់ខ្លួននៅ Barcelona

ប្រធានក្លឹប Barcelona បាននិយាយថា កីឡាករ Lionel Messi នឹងបញ្ចប់ការងារ និងបាល់ទាត់របស់គាត់នៅបាសេឡូណា។ លោក Josep Maria Bartomeu បានច្រានចោលរបាយការណ៍ដែលកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះមិនមានបំណងបន្តកុងត្រាថ្មីនៅពេលដែលផុតកំណត់នៅឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

កីឡាករវាយកូនហ្គោលអាមេរិក DeChambeau ឈ្នះពានរង្វាន់ Rocket Mortgage Classic

សារព័ត៌មានស៊ីនហួរបានផ្សាយកាលពីព្រឹកម្សិលមុិញថា កីឡាករវាយកូនហ្គោលជនជាតិអាមេរិកឈ្មោះ Bryson DeChambeau បានឈ្នះពានរង្វាន់កម្មវិធី Rocket Mortgage Classic ដែលបានប្រារព្ធធ្វើនៅក្រុង Detroit រដ្ឋ Michigan ។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានប្រកួតនៅឯក្លឹបវាយកូនហ្គោល Detroit ... Read More »

BREAKINGNEWS៖ កីឡាករក្លឹប Nashville SC ៥នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនការវិលត្រឡប់លីកកំពូលអាមេរិក

សារព័ត៌មានស៊ីនហួរបានឲ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា កីឡាករក្លឹបNashville SC ចំនួន៥នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវី-១៩ នៅពេលមកដល់កីឡដ្ឋាន Orlando មុនការប្រកួតដណ្តើមពានរង្វាន់លីកកំពូលអាមរិក MLS ។ ក្នុងចំណោមនោះមានម្នាក់បានធ្វើតេស្តវិជ្ជមានម្តងទៀតហើយ៤នាក់ទៀតកំពុងរងចាំការធ្វើតេស្តជាលើកទី២ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ក្នុងការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ក្លឹប Nashville SC គ្រោងនឹងជាមួយនឹងក្លឹប Chicago ... Read More »