ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ស្នេហាត្រីកោណបណ្តាលឱ្យយុវជនពីរនាក់ទាស់សម្តីគ្នារួចទាញកាំបិតផ្គាក់កាប់​យុវជនម្នាក់បណ្តាលឱ្យរង​របួស

ខេត្ត​ប៉ៃលិន ៖ ស្នេហាត្រីកោណបណ្តាលឱ្យយុវជនពីរនាក់ទាស់​សម្តី​គ្នារួចហើយត្រូវបានយុវជនជាគូទំនាស់ទាញ​កាំបិតផ្គាក់កាប់​បណ្តាលឱ្យយុវជន​ម្នាក់​​រង​របួស​ដៃឆ្វេងដេ​រ​អស់២ថ្នេរ ។     ក្រោយកើតហេតុជនរងគ្រោះបានមក​ដាក់​ពាក្យ​បណ្តឹង​នៅប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់កាលពី​​ម៉ោង​០៩និង៣៥នាទី​ព្រឹក​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ​​ជើង ឃុំ​ស្ទឹ​ង​កាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ​។     ... Read More »

ព្រឹកស្អែក ! សម្តេចតេជោ និង​សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត នឹងអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹកស្អែក ! សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។  រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើឆ្លងកាត់ ផ្លូវប្រសព្វចោមចៅ ... Read More »

អគ្គនាយក​ស៉ីម៉ាក់​ ៖​ ទស្សនវិជ្ជារបស់សម្តេចតេជោ​”..​.ការដាក់ចេញនូវគោលនយោបាយ​ជាប្រការសំខាន់​ តែត្រូវមានអ្នកប្រតិបត្តិដ៏ស្មោះត្រង់​ ​និងមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនុវត្ត​ ទេីបគោលនយោបាយបានជោគជ័យ…”​

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បាននៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅព្រឹកថ្ងៃ​ពុធ​ទី​៣០ ខែមីនា ឆ្នាំ២០២២​នេះថា៖​ ទស្សនវិជ្ជារបស់សម្តេចតេជោ​”..​.ការដាក់ចេញនូវគោលនយោបាយ​ជាប្រការសំខាន់​ តែត្រូវមានអ្នកប្រតិបត្តិដ៍ស្មោះត្រង់​និងមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនុវត្ត​ ទេីបគោលនយោបាយបានជោគជ័យ…”​។  លោក​ ហេង​ រតនា​ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ៣៣នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៧១នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ​ពុធ​ទី​៣០ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៣នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៧២នាក់ អ្នកជំងឺស្លាប់​​គ្មាន។ សូមជម្រាបថា​ ... Read More »

ប្រធានាធិបតីបារាំង ៖ លោកខាងលិចនឹងមិនទូទាត់ថ្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ីឡើយ

ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានបញ្ជាក់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកពូទីនថា ប្រទេសលោកខាងលិចនឹងមិនទូទាត់តម្លៃឧស្ម័នហ្គាស ដោយប្រើប្រាស់ប្រាក់រុស្ស៊ីនោះឡើយ។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៅវិមាន Elysee ដែលបានបញ្ជាក់ថា ប្រធានាធិបតី ម៉ាក្រុង បញ្ជាក់ថា ប្រទេសលោកខាងលិចមិនអាចទូទាត់តម្លៃឧស្ម័នដោយប្រើប្រាស់ប្រាក់រុស្ស៊ីនោះឡើយ ... Read More »

ឯកឧត្តម ឃួង ស្រេង ផ្ញើរសារលិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

ភ្នំពេញ ៖ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! នាថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ... Read More »

មន្ត្រី ក.ប.ប. បន្តទប់ស្កាត់អំពើទុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈ ខណៈ​តម្លៃប្រេងឥន្ធនៈអន្តរជាតិមានការកើនឡើង

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្ត្រី ក.ប.ប. បន្តទប់ស្កាត់អំពើទុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈ កំឡុងពេលដែលតម្លៃប្រេងឥន្ធនៈអន្តរជាតិ​ ហាក់មានការកើនឡើង។  ជាក់ស្ដែង​កាលពីថ្ងៃទី២៩ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរស០២នាក់ករណីលេងល្បែងស៊ីសងខុសច្បាប់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឧដុង្គបានឆ្មក់បង្ក្រាបនិងឃាត់ខ្លួនបុរសពីរនាក់ក្នុងចំណោមមនុស្សច្រើននាក់ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់(បាញ់អាប៉ោងភ្នាល់ដាក់លុយ)។ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២២នេះថា យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋានថាមានករណីជួបជុំលេងល្បែងអាប៉ោងនៅចំណុចទីតាំងខាងលើ លោកក៏បានចាត់កម្លាំងជំនាញចុះបង្ក្រាបភ្លាមៗ ដោយក្នុងនោះឃាត់ខ្លួនអ្នកលេងបានចំនួនពីរនាក់ក្នុងចំណោមអ្នកលេងផ្សេងទៀត។ លោកអធិការបានឱ្យដឹងទៀតថាអ្នកឃាត់ខ្លួនទាំង២នាក់ខាងលើមានឈ្មោះ ... Read More »

ភេសជ្ជៈកូកាកូឡា​ ជាច្រើន​ត្រូវបានមន្ត្រី ក.ប.ប. ដកហូត និងធ្វើការបំផ្លាញចោល​ ខណៈ​ទំនិញចម្រុះខូចគុណភាព ពុំមានអនុលោមភាព រំលោភបំពានសិទ្ធិផ្តាច់មុខសរុបប្រមាណ ៤តោន

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ សាខា ក.ប.ប. រាជធានីភ្នំពេញ ជាពិសេស ខេត្តតាកែវ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ... Read More »

ក្រសួងបរិស្ថាន​ និងអង្គការ FAO ពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Rebekah Bell ប្រធានអង្គការកសិកម្ម និងស្បៀងសហប្រជាជាតិ (FAO) ... Read More »

តោះ​! អ្នក​ក្រុងភ្នំពេញ​ ​ចង់ដឹង​អត់ថា​តំបន់ណាខ្លះត្រូវដាច់​ភ្លើង​នៅថ្ងៃនេះ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គិសនី​កម្ពុជា​ បានចេញសេចក្ដីជូនដំណឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖អគ្គិសនីកម្ពុជា នៅវេលាម៉ោង ០៩​ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២​ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F4A)ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំលែកបន្ទុក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ ៖ ផ្លូវជាតិលេខ១ ... Read More »

អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន១៩៣នាក់ មកកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលប្រជាពលរដ្ឋចំនួន ១៩៣នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់រកឃើញគ្រឿងញៀនចំនួន១០កញ្ចប់

ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដឺកាបង្គាប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ នគរបាលប្រាប់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាពី លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ... Read More »

បើកម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្តាលឱ្យរបួសធ្ងន់នៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាលហូរឈាមពេញផ្ទៃមុខខណៈជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយដែលកំពុងឈប់ចាក់សាំងយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់ខែចេត្របង្កការភ្ញាក់ផ្អើលទាំងយប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨និងលេខ៣៩ នៅចំណុចភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះគឹម ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅក្រុងបានលុង

ខេត្តរតនគិរី ៖ ព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២២កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបញ្ជូនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។  ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន កាលពីវេលាម៉ោង២និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ ការឃាត់ខ្លួននេះធ្វើឡើងនៅពេលដែលកម្លាំងការិយាល័យព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ល្បាតមកដល់ចំណុចផ្លូវជាតិលេខ៧៨ ... Read More »

លោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានផ្តល់ឯកសណ្ឋានប្រយុទ្ធជូនដល់កម្លាំងនគរបាលខណ្ឌចំការមន

   ភ្នំពេញ ៖ ជាការយកចិត្តទុកដាក់ដល់កងកម្លាំងក្នុងការពារសុខសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌចំការមន លោក យិន សាន អធិការខណ្ឌចំការមន តំណាងឱ្យលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់ឯកសណ្ឋានឈុតខ្មៅជូនដល់កងកម្លាំងសរុប៨០កំប្លេ ... Read More »

សម្ដេចក្រឡាហោម​ ស​ ខេង ​៖​ ក្រេីនរំលឹក​បងប្អូនជនរួមជាតិអំពីស្ថានភាពគ្រោះថ្នាក់​ និងការអុវត្តច្បាប់ចរាចរណ៍ក្នុងប្រទេស

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​ពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ បងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះខ្ញុំសូមរំលឹក​ និងជម្រាបជូនបងបងប្អូនរួមជាតិអំពីស្ថានភាពគ្រោះថ្នាក់និងការអុវត្តច្បាប់ចរាចរណ៍ក្នុងប្រទេសយើងអស់រយៈពេលប្រមាណពីរទសវត្សរ៍ចុងក្រោយនេះដែលមានការវិវត្តិប្រកបដោយភាពវិជ្ជមានផង និងឆ្លងកាត់បញ្ហាប្រឈមផង ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ។ ប្រសាសន៍​របស់​សម្ដេច​ក្រឡា​ហោម​ ... Read More »

ជំនឿ និងយល់ដឹងពីប្រវត្តិពិធីបុណ្យឆេងម៉េង (QingMing) ឬសែនផ្នូរ

តាមជំនឿរបស់បងប្អូនជនចិនវៀតណាម គឺនៅដើមខែមេសានៃឆ្នាំនីមួយៗត្រូវរៀបចំពិធីសែនផ្នូរ(ឆេងម៉េង) នេះជាចាំបាច់។    ដើម្បីយល់ដឹងពីអត្ថន័យនៃការសែនផ្នូរ ដែលនៅឆ្នាំ ២០២២ បងប្អូនជនជាតិចិន និងវៀតណាមត្រូវប្រារព្ធធ្វើនៅពេលដ៏ខ្លីខាងមុខនេះ យើងសូមលើកជីវប្រវត្តិសង្ខេប នៃពិធីនេះដូចខាងក្រោម÷    ពិធីបុណ្យឆេងម៉េង ដែលភាសាចិនហៅថា ឆីងមីង (QingMing) ឬភាសាអង់គ្លេសថា “Tomb Sweeping Day” សំដៅទៅលើពិធីសែនផ្នូរ បុណ្យជម្រះចិត្តឲ្យជ្រះថ្លា ... Read More »

រថយន្តស៊េរីទំនើបមួយគ្រឿង​បេីកធ្លាក់ផ្លូវ៣០ម៉ែត្ររងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក​ហ៊ីយ៉ាន់ដាយស្តារិច ស៊េរីឆ្នាំ២០២២​ មួយគ្រឿង​ ក្នុងល្បឿនលឿន​ល្មមទេ ប៉ុន្តែខណៈបើកដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលចង្កូតធ្លាក់ផ្លូវទៅមុខលែងរួចនិងរងការខូចខាត​យ៉ាងដំណំ កាលពីវេលាម៉ោង១​និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវកែង៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ​ ... Read More »

Ubdate ៖ សមត្ថកិច្ចគួរស្រាវជ្រាវលើការដ្ឋានបូបខ្សាច់ លក់ខ្សាច់យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យក្មេងស្រី២នាក់ក្នុងចំណោម៨នាក់លង់ទឹកស្លាប់

      ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ស្រាវជ្រាវជាក់ស្ដែងលើករណីក្មេងស្រីចំនួន២នាក់ក្នុងចំណោម៨នាក់ ដែលបានលង់ទឹកស្ទឹងកន្លែងរណ្ដៅបូបខ្សាច់ លក់ខ្សាច់មួយកន្លែង យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ ។  ... Read More »

ពលរដ្ឋអតីតយុទ្ធជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០៧គ្រួសារទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្ត

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋអតីតយុទ្ធជនចំនួន ១០៧គ្រួសារស្ថិតនៅភូមិតេជោសន្តិភាព តំបន់ការេ ២ ឃុំប៉ោយចារស្រុកភ្នំស្រុករងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បង្កឲ្យផ្ទះសំបែងរងការខូចខាត ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ លោក អ៊ុំ រាត្រី ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យសមិទ្ធផលស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះការដ្ឋានទាំងមូលបានបញ្ចប់១០០ភាគរយហើយ ដោយគ្រោងនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ប្រធានាធិបតីបារាំង លោកម៉ាក្រុង ចាប់ផ្តើមឃោសនាបោះឆ្នោតជាលើកដំបូង

ការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០២២ បានចាប់ផ្តើមហើយនៅថ្ងៃទី២៨ខែមីនា ។ ខុសពីបេក្ខភាព១១រូបផ្សេងទៀត ប្រធានាធិបតីម៉ាក្រុងរយៈពេលកន្លងមក បានផ្តោតសំខាន់ទៅលើការដោះស្រាយស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានជះឥទ្ធិពលអាក្រក់ដល់បារាំងក៏ដូចជាតំបន់អឺរ៉ុបទាំងមូល។ នៅក្នុងសកម្មភាពឃោសនាបោះឆ្នោតជាលើកដំបូងនៅទីក្រុង Dijon ភាគអាគ្នេយ៍នៃប្រទេសបារាំង ប្រធានាធិបតីបារាំងបានលើកឡើងពីគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រីកអាជីវកម្ម ជាការបង្កើនការងារធ្វើដល់ពលរដ្ឋ។ ប្រធានាធិបតីម៉ាក្រុងបានបញ្ជាក់ថា ... Read More »

ស្រវឹងស្រារករឿងវាយតប់រាល់ថ្ងៃ ប្រពន្ធទប់ចិត្តមិនបានទាញដំបងជ្រុលដៃវាយប្ដីស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីជាប្រពន្ធខឹងប្តីស្រវឹងស្រា រករឿងវាយតប់រាល់ថ្ងៃពេក ទប់ចិត្តមិនបានក៏ទាញដំបងវាយជ្រុលដៃបណ្ដាលឱ្យស្លាប់។  ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២១ នឹង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ... Read More »

ព័ត៌មានបឋម ៖ រន្ធត់ណាស់!មានករណីក្មេងជំទង់លង់ទឹកកន្លែងបូបដីខ្សាច់ស្លាប់២នាក់ ក្នុងចំណោម៥នាក់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុឱ្យដឹងថា ប្រជាពលរដ្ឋបានមុជទឹករាវរកសពក្មេងស្រីជំទង់២នាក់យ៉ាងសង្វេក ខណៈគេដឹងមានក្មេងៗចំនួន៥នាក់បានទៅលេងទឹកស្ទឹង ប៉ុន្តែជាអកុសល្យកន្លែងនោះមានការបូបដីខ្សាច់ បណ្ដាលឲ្យមានអន្លង់ជ្រៅៗ ។  សេចក្តីរាយការណ៍បន្តទៀតថា ហេតុការណ៍ដ៏សែនរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជិត៤ រសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ... Read More »

លោកអភិបាលក្រុងបាវិតនិងក្រុមការងារចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលថ្មមិចនៅសង្កាត់ច្រកម្ទេសដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់

ខេត្តស្វាយរៀង ៖ លោកលឹម សៀងហេង អភិបាលក្រុងបាវិតរួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី២៩ខែមីនាបានចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលថ្មមិច ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិតដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ។    ការចុះពិនិត្យនេះមានការចូលរួមពីលោក ជូ ខេមរិទ្ធ អភិបាលរងក្រុង  លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ... Read More »

គណៈប្រតិភូអ៊ុយក្រែន-រុស្ស៊ីចាប់ផ្តើមពិភាក្សាគ្នាដោយមិនមានការចាប់ដៃស្វាគមន៍នោះឡើយ

កិច្ចពិភាក្សាសន្តិភាពលើកទី៥ រវាងរុស្ស៊ីនឹងអ៊ុយក្រែនបានចាប់ផ្តើមឡើងហើយនៅថ្ងៃទី២៩ខែមីនា នៅក្នុងទីក្រុង អុីស្តង់ប៊ុល ប្រទេសតួកគី ក្រោមការធ្វើអាជ្ញាកណ្តាលពីប្រធានាធិបតីតួកគី លោក Tayyip Erdogan ។ តាមប្រភពពីសារព័ត៌មានរ៉យទ័របានឱ្យដឹងថា មហាសេដ្ឋី Roman Abramovich ក៏មានវត្តមាននៅក្នុងកិច្ចពិភាក្សានោះដែរ។ ... Read More »

ផ្ទុះទំនាស់ពាក្យសម្តីរវាង សូ ដានីតា និងយ៉ែម សំអូន

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល  បន្ទាប់ពីសារផ្លែផ្កាឲ្យគ្នាលេចឡើងនៅ ថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២២នេះ។  តារាសម្តែង សូដានីតា បង្ហោះរូបមួយសន្លឹកជាមួយតារាចម្រៀង លោក យ៉ែម សំអូន ... Read More »

កម្ពុជាដែលធ្លាប់ញ៉ាំញីដោយសង្រ្គាមស៊ីវិល បានក្លាយជាប្រទេសរួមចំណែកកងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សិង្ហបុរីលុបរាល់ការរឹតត្បិតកាត់បន្ថយការធ្វើតេស្តសម្រាប់អ្នកទេសចរ

សិង្ហបុរីបានសម្រេចលុបចោល រាល់ការរឹតត្បិត ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ក៏ដូចជាការធ្វើតេស្តសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ ការចាប់ផ្តើមអនុវត្តគឺនៅដើមខែមេសាឆ្នាំ២០២២ ។ នេះជាជំហានថ្មីដើម្បីរស់នៅជាមួយកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀងឡុង បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា នៅតាមទីតាំងសាធារណៈក៏មិនមានការបង្ខំឱ្យពាក់ម៉ាស់ដូចកាលពីមុនដែរ ហើយពលរដ្ឋក៏បានជួបជុំគ្នាបានច្រើនផងដែរ។ លោកលី បញ្ជាក់ថា នេះជាជំហានវិជ្ជមានមួយនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ ... Read More »