ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នារីម្នាក់បើករថយន្តឡិចសុីសRX350 ជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងនៅផ្លូវជាតិលេខ១រងការខូចខាតយ៉ាងខ្លាំង

     ភ្នំពេញ ៖ រថយន្តឡិចសុីសRX350មួយគ្រឿង ដែលបើកបរដោយនារីម្នាក់មិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងបណ្ដាលឱ្យរថយន្តដាច់កាឡេនិងបែកកង់ទៅមុខលែងរួច តែសំណាងដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្តនិរោធរង្សី ... Read More »

ក្មេងប្រុស-ស្រី៣នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្របីឡើងកដេញជល់ម៉ូតូកណ្តាលក្រុងបានលុង

ខេត្តរតនគិរី ៖ ករណីក្របីឡើងកជល់ម៉ូតូបានកើតឡើង នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ តាមផ្លូវជាតិលេខ៧៨ ក្បែររង្វង់មូលក្រុងបានលុង ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ក្របីឡើងក១ក្បាល បានរត់ដេញបុក,ជល់និងវ័ធប្រជាពលរដ្ឋ ... Read More »

អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងកំពង់ចាម​ និង​ស្រុក​ស្ទឹងត្រង់​

ខេត្តកំពង់ចាម ៖ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នារសៀល​ថ្ងៃទី​១៨​ ខែមេសា​ ឆ្នាំ​២០២២​ នេះ​ បានអញ្ជើញ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ចំនួន​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ ដែល​ក្នុង​នោះផ្លូវបេតុងនៅភូមិឡឥដ្ឋចំនួន២ខ្សែ ប្រវែងសរុប ... Read More »

មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនក្រោយប៉ះទង្គិចគ្នាជាមួយប៉ូលិសឥណ្ឌា

នៅថ្ងៃទី១៨ ខែមេសា កម្លាំងប៉ូលិសឥណ្ឌា បានប្រកាសថា មានមនុស្ស៨៨នាក់ត្រូវបានចាប់ខ្លួន ក្រោយពីបង្កអំពើហិង្សាទៅលើកម្លាំងសន្តិសុខ ពាក់ព័ន្ធនឹងការលើកឡើងពីបញ្ហាសាសនាដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ជាក់ស្តែង ក្រុមបាតុករជ្រុលនិយម បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅយប់ថ្ងៃតី១៦ខែមេសាក្នុងទីក្រុង Hubli ភាគខាងជើងប្រទេសឥណ្ឌា ។ អំពើហិង្សាកើតឡើងក្រោយពេលប៉ូលិសបានលើកឡើងប៉ះពាល់ដល់អ្នកកាន់សាសនាអ៊ិស្លាម ... Read More »

នគរបាលខណ្ឌជ្រោយចង្វា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញមុខ​ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ​ ត្រៀម​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ឃាត់ខ្លួនយកមកសាកសួរ​បញ្ចប់​នីតិវិធី​។  របាយការណ៍ដដែល​ បានបន្តថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៦ ... Read More »

ឧបការីអាមេរិកទៅកាន់កូរ៉េខាងត្បូងពិភាក្សាពីបញ្ហាប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង

ឧបការីអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim បានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៨ខែមេសា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងទីក្រុងសេអ៊ូលស្តីពីការប្រឈមមុខតានតឹងជុំវិញកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង ។ ឧបទ្វីបកូរ៉េប្រឈមមុខតានតឹង ក្រោយពេលដែលកូរ៉េខាងជើង សាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះមានកាំជ្រួចមីស៊ីលឆ្លងទ្វីបផងដែរ ។ អាមេរិកនិងកូរ៉េខាងត្បូងបារម្ភពីការសាកល្បងគ្រាប់បែកបរមាណូជាថ្មី ... Read More »

ក្រសួង​សុខាភិបាល ​៖​ ​ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មាន​ ស្ដីពី​ការព្រួយបារម្ភ​មានការឆ្លងកូវីដ-១៩​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​កម្ពុជា​ បានឱ្យដឹងថា៖​ ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៍មានជាច្រេីននៅថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២២​នេះ​ សូមជម្រាបជូនថា​ ការព្រួយបារម្ភ​មានការឆ្លងកូវីដ-១៩​ ឫមិនព្រួយបារម្ភ​ យេីងគួរពិនិត្យមេីលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយេីង​ ហេីយក៏ជាការទទួលខុសត្រូវ​ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ​ និងក្រុមគ្រួសារដែរ​ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។  យេីងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡេីយទេ​ ព្រោះទេីបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយេីង​ ... Read More »

ភាគខាងលិចអ៊ុយក្រែនរង«ភ្លៀងមីស៊ីល» រុស្ស៊ីប្រកាសពីលទ្ធផលនៃការវាយប្រហារ

អភិបាលក្រុង Lviv ស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ជិតព្រំដែនប្រទេសប៉ូឡូញ បានរងការវាយប្រហារពីកម្លាំងទាហានរុស្ស៊ី ពេញមួយយប់ ហើយនៅព្រឹកថ្ងៃទី១៨ ខែមេសា ក៏រងការវាយប្រហារដោយមីសុីល៥គ្រាប់បន្ថែមទៀត។ សារព័ត៌មាន Guardian បានដកស្រង់សម្តីលោក Andriy Sadovyi អភិបាលក្រុង ... Read More »

កំណត់ត្រាមូសនៅកម្ពុជា

ភ្នំពេញ ៖ បើយោងពីប្រភពពី៖ នាយកដ្ឋាន ជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត/ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, មូសជាសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចសម្រាប់ខាំជញ្ជក់ (វចនានុក្រមខ្មែរ ១៩៦៧)។ ... Read More »

ក្រសួងសុខាភិបាល ៖ បើមានអាការៈសង្ស័យជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំប្រញាប់ធ្វើតេស្តរហ័ស

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែមេសានេះបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលត្រឡប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីតាមបណ្ដាខេត្តនានាប្រសិនបើសង្ស័យមានអាការៈជំងឺកូវីដ១៩សូមប្រញាប់ធ្វើតេស្តរហ័ស។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលហាក់ដូចជាមានសុទិដ្ឋិនិយមនៅ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះមើលទៅហានិភ័យអំពីជំងឺកូវីដ-១៩មានតិចតួច។  ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានបន្តក្រើនរម្លឹក ប្រជាពលរដ្ឋ ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួសរាន់ធ្វើតេស្តរហ័ស ដើម្បីការពារការចម្លងជំងឺទៅក្រុមគ្រួសារ ... Read More »

លោក ឯម ច័ន្ទមករា ៖ ប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួសត្រាយផ្លូវថ្មី និងបានស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រី​ និងកុមារីដែលមានពិការភាព

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីភាពប្រទាក់ក្រឡាក្នុងការអនុវត្តរវាងយេនឌ័រពិការភាព និងសេវាឆ្លើយតប ដើម្បីលើកកម្ពស់ការទទួលបានសេវាដល់សមាជិកក្រុមការងារបញ្ច្រាបយេនឌ័រក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ​ បានលើកឡើងថា៖​ ... Read More »

កម្ពុជា​នៅត្រីមាសទី១ ឆ្នាំ២០២២​!​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទទួលបានចំណូលជាង ៩៩លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទើប​ទទួល​បាននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖​ កម្ពុជា​ ​នៅត្រីមាសទី១ ឆ្នាំ២០២២នេះ​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ ទទួលបានចំណូលជាង៩៩លានដុល្លារ។ របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា គិតត្រឹមត្រីមាសទី១ ... Read More »

សុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ

ខេត្តកំពត ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លងមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស <<សុខសន្តិភាពនេះហើយ ... Read More »

Ajax កំពុងទាក់ទាញចិត្តលោក Erik ten Hag ឲ្យដឹកនាំក្លិបបន្ត ដើម្បីរក្សាគាត់មិនឲ្យទៅ Manchester United

អ្នកចាត់ការបច្ចេកទេសក្លិបលោក Gerry Hamstra បាននិយាយថា ក្លិប Ajax បានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរក្សាលោក Erik ten Hag ឲ្យដឹកនាំក្លិបបន្ត ចំពេលមានគោលដៅចាប់អារម្មណ៍ក្លាយជាអ្នកចាត់ការ Manchester United ... Read More »

រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២គ្រឿង ត្រូវ​បាន​ឃាត់​ទុក​និងពិន័យថវិកាជាង ៤៩៩លានរៀល ក្នុងខែមីនា ឆ្នាំ២០២២

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្រ្តី​ជំនាញ​ បានចាប់ឃាត់រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩ លានរៀល ក្នុងខែមីនា ... Read More »

Elaine Thompson-Herah ក្លាយជាកីឡាការិនីរត់ចម្ងាយ១០០ម៉ែត្រលឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះ

ម្ចាស់ជើងឯកអូឡាំពិក៥សម័យកាលកីឡាការិនី Elaine Thompson-Herah បានរត់ចម្ងាយ១០០ម៉ែត្ររបស់ស្ត្រីលឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះនៅឯការប្រកួតកីឡា Golden Games ក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ។ កីឡាការិនី Thompson-Herah របស់ប្រទេស Jamaica បានឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់នាងក្នុងរយៈពេល១០.៨៩វិនាទី ដែលជាការរត់ចម្ងាយ១០០ម៉ែត្រដំបូងរបស់នាងក្នុងរដូវកាលនេះ។ បន្ទាប់មកនាងបានជ្រើសរើសចេញពីវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានឈ្នះកីឡាការិនីជនជាតិអាមេរិក ... Read More »

ចាប់ខ្លួនបុរសម្នាក់វាយបំផ្លាញកញ្ចក់រថយន្តនិងទូរស័ព្ទដៃជនរងគ្រោះរស់នៅក្នុងភូមិជាមួយគ្នា

ខេត្តបាត់ដំបង ៖ នៅវេលា​ម៉ោង៧ និង​៣០​នាទីយប់ ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​  លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ករណីបទល្មើស ធ្វើឲ្យខូចខាត​ដោយ​ចេតនា​ (​វាយ​កញ្ចក់​រថយន្ត​)​ ត្រង់​ចំណុច​ក្រុម​ទី​០៣​ ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋបានសម្រេចហើយ តែត្រូវសមត្ថកិច្ចតាមទាន់ចាប់វាយខ្នោះបានទាំងពីរនាក់

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែងបានសម្រេចហើយ តែរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចបន្ទប់ពិគ្រោះព្យាបាលប៉អៃ ជាប់គល់ស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    ... Read More »

សត្វប្រម៉ង់ OSPREY​ មានឈ្មោះ​វិទ្យា​សាស្ត្រ​ ​Pandion haliaetus

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ សត្វប្រម៉ង់ OSPREY​ មានឈ្មោះ​វិទ្យា​សាស្ត្រ​ ​Pandion haliaetus ជាប្រភេទ​រងគ្រោះ​តិចតួច​(LC)​ នៅលេីពិភពលោក​ ក្នុង​បញ្ជី​ក្រហម​របស់ IUCN វាជាប្រភេទទេស​ន្តរប្រវេសន៍​នៅប្រទេសកម្ពុជា។  ... Read More »

ក្រសួងបរិស្ថាន ៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិ សត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ

ខេត្តមណ្ឌលគិរី ៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិដូចជាសត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងបរិស្ថាននៅថ្ងៃទី 18 ខែមេសា ឆ្នាំ2022។ ក្រសួងបរិស្ថានបានបញ្ជាក់ថា , អ្នកស្រាវជ្រាវបានធ្វើការបែងចែកជាក្រុមរួមមាន ៖ ... Read More »

ភ្ញៀវទេសចរមកលេងកម្សាន្តជាង៣៣ម៉ឺននាក់រយៈពេល៣ថ្ងៃនៃកំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២២

ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺបានទទួលភ្ញៀវទេសចរណ៍ប្រមាណជាង១៤ម៉ឺននាក់មកលេងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ខណៈភ្ញៀវទេសចរណ៍មានការកើនឡើងទ្វេរដងជារៀងរាល់ថ្ងៃ។នេះបើយោងតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២២។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា ក្នុងសង្ក្រាន្តឆ្នាំថ្មី២០២២នេះគឺមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនដោយក្នុងនោះភ្ញៀវបានទៅលេងនៅគ្រប់រមណីយដ្ឋានសហគមន៍នានាក្នុងខេត្ត ហើយអ្វីដែលភ្ញៀវចាប់ចិត្តដក់អារម្មណ៍ខ្លាំងគឺរមណីយដ្ឋានធម្មជាតិគីរីរម្យ ទឹកធ្លាក់ជ្រាវ និងកសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ។នៅថ្ងៃទី១នៃសង្ក្រាន្តភ្ញៀវទេសចរណ៍មានត្រឹមតែ៤៩.២៨៨នាក់ប៉ុណ្ណោះដែលមកលេងកម្សាន្តក្នុងខេត្តកំពង់ស្ពឺ ហើយបានហក់ឡើងខ្ពស់ទ្វេរដងនៅថ្ងៃសង្ក្រាន្តទី២ដែលមានរហូតដល់ជាង១០ម៉ឺននាក់និងហក់ខ្ពស់បន្ថែមទៀតនៅថ្ងៃសង្ក្រាន្តទី៣គឺមានចំនួនជាង១៨ម៉ឺននាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្តលោក ... Read More »

Real Madrid បន្តកាន់កាប់កំពូលតារាង ក្រោយយកឈ្នះ Sevilla នៅចុងម៉ោង

ខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់បាល់ឈ្នះនៅចុងម៉ោងជួយឲ្យក្រុមអធិរាជស Real Madrid បានវាយបកវិញពីការស៊ុតបញ្ចូលទីដើម្បីផ្តួលក្រុមម្ចាស់ផ្ទះ Sevilla និងខិតក្នុងការដណ្តើមពានរង្វាន់ La Liga នៅរដូវកាលនេះ។ ក្រុមម្ចាស់ផ្ទះ Sevilla បានធ្វើឱ្យក្រុម ... Read More »

គណៈប្រតិភូស្រីលង្កាទៅកាន់អាមេរិកស្វែងរកជំនួយ៤ពាន់លានដុល្លារពី IMF

នៅក្នុងឆ្នាំ២០២២នេះ ស្រីលង្កាត្រូវសងបំណុលគេ៧ពាន់លានដុល្លារ ប៉ុន្តែប្រទេសនេះមិនមានលទ្ធភាពសងបំណុលនោះឡើយ ក៏បានសម្រេចប្រកាស«បែកបំណុល»ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៤៨មក។ នៅថ្ងៃទី១៧ខែមេសា គណៈប្រតិភូស្រីលង្កាបានធ្វើដំណើរទៅកាន់អាមេរិកដើម្បីពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ស្តីពីកញ្ចប់ជំនួយ៤ពាន់លានដុល្លារ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ ដែលកំពុងប្រឈមនឹងវិបត្តិយ៉ាងខ្លាំង។ គណៈប្រតិភូស្រីលង្កាដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី លោក Ali Sabry នឹងទៅកាន់អាមេរិក ... Read More »

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន​ នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គីសនី​កម្ពុជា​ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P1827 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលប្រអប់ហ្វ៊ុយស៊ីបខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលរថយន្តបើកបុកបណ្ដាលឲ្យខូច ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ... Read More »

គ.ជ.ប បញ្ចប់​ដំណើរការ​ពិនិត្យ​ចំពោះបណ្តឹង​បញ្ជី​បេក្ខជន ​ខណៈបញ្ជី​បេក្ខជន​ចំនួន ១៣ ត្រូវ​បាន​លុប

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ដំណើរការពិនិត្យលើបណ្តឹងចំពោះបញ្ជីបេក្ខជនគណបក្ស នយោបាយនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជី និងបេក្ខជនចំនួន៨៦នាក់ ត្រូវបានលុប។  លោក ... Read More »

អំពើហិង្សាកើតឡើងនៅក្នុងប្រទេសស៊ុយអែត មានរថយន្តជាច្រើនរងការដុតបំផ្លាញ

ការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនឹងក្រុមបាតុករនៅក្នុងទីក្រុងជាច្រើននៃប្រទេសស៊ុយអែតបានអូសបន្លាយ៤ថ្ងៃកន្លងមកហើយ។ អំពើហិង្សាកើតឡើងក្រោយពេលក្រុមជ្រុលនិយមប្រឆាំងនឹងលំហូរចូលនៃជនអន្តោប្រវេសន៍។ ក្រុមជ្រុលនិយមក៏បានដុតបំផ្លាញគម្ពីរធម៌គូរ៉ាន (Quran)ផងដែរ ។ តាមបណ្តាញព័ត៌មាន BBC និងរ៉យទ័របានផ្សាយថា នៅថ្ងៃទី ១៧ខែមេសា មានមនុស្ស៣នាក់រងរបួសក្នុងទីក្រុង Norrkoping នៅភាគខាងកើតប្រទេសស៊ុយអែត ។ កម្លាំងប៉ូលិសក៏បានបាញ់ព្រមានទៅលើអាកាសដល់ក្រុមជ្រុលនិយម ... Read More »

នគរបាលខេត្តកណ្តាល ទទួលព័ត៌មានពិតពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ គឺចុះស្រាវជ្រាវជាក់ស្តែងភ្លាម !

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារគណនីហ្វេសប៊ុកផ្លូវការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ជល់មាន់នៅភូមិឬស្សីស្រុក ឃុំឈើទាល ... Read More »

តោខៀវ Chelsea យកឈ្នះ Crystal Palace ២ទល់០ ឡើងប៉ះ Liverpool វគ្គផ្តាច់ព្រ័ត្រ FA Cup

ក្រុមតោខៀវ Chelsea បានរៀបចំជំនួបនៅកីឡដ្ឋាន Wembley ជាលើកទី២ជាមួយក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះ ខណៈដែលពួកគេបានយកឈ្នះក្រុម Crystal Palace ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ... Read More »

ស្លាប់ម្នាក់នឹងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តនឹងម៉ូតូបុកគ្នា

ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បាន​ស្លាប់​នៅនឹងកន្លែង និងម្នាក់​ទៀត រងរបួស​ធ្ងន់ ដោយសារ​រថយន្តនិង​ម៉ូតូបុក​គ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​ម៉ោង​ជិត១០យប់ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល គីឡូម៉ែត្រ លេខ ... Read More »

ទូតជប៉ុនប្រចាំកម្ពុជា៖ “សូមជូនពរលោក ស៊ូ សំអឿន និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២១ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន”

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា សូមអបអរសាទរចំពោះលោក ស៊ូ សំអឿន ដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២១ ដែលលោកកំពុងសិក្សាមុខជំនាញផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ លោកត្រូវទៅប្រទេសជប៉ុនដើម្បីធ្វើការសិក្សានៅឯសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ២០២១ ... Read More »