ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រសួងទេសចរណ៍សំណូមពរឱ្យ ICC-ANGKOR បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ លើ វិស័យ ទេសចរណ៍ កម្ពុជា

ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា លោក ថោង ខុន បានថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី ៣៥ របស់ (ICC-Angkor)នៅសណ្ឋាគារសូហ្វីតែលអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនានេះ ថា ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀតដើម្បីចូលរួមលើដំណើរការស្តាវិស័យទេសចរណ៍កម្ពុជាឡើងវិញឱ្យបានដូចកាលពី មុនពេលវិបត្តិជំងឺកូវីដ-១៩ គឺ ក្រសួង ... Read More »

រថយន្ត​ខ្នាត​យក្ស​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ដឹកឈើ​គ្រឿងផ្ទះ​ចាស់ លួចបង្កប់​ឈើ​ថ្មី​ជាច្រើន​ម៉ែត្រគូប​ ត្រូវ​មន្ត្រី​ជំនាញ​ឃាត់

ខេត្ត​​ព្រះវិហារ​៖ កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ សហការ​ជាមួយ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ម្លូព្រៃ​ពីរ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឆែប និង​មាន​ការចូលរួម​ពី អាជ្ញាធរ​ភូមិ​នៅ​ថ្នាក់មូលដ្ឋាន​ កាលពី​ម៉ោង ១​ និង៤៥​នាទី​យប់ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ បានបេីកប្រតិបត្តិការបង្ក្រាប​ចុះបង្រ្កាប​ ... Read More »

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom meeting)កក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល។   ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោក ... Read More »

សុន្ទរកថាសម្រាប់សន្និសីទសារព័ត៌មាន ថ្លែងដោយ លោក ប្រាក់ សុខុន មាន ៣៨ចំណុច ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី១របស់ប្រេសិតពិសេសប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, សុន្ទរកថាសម្រាប់សន្និសីទសារព័ត៌មាន ថ្លែងដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ... Read More »

លោក ងី ច័ន្ទ្រផល ណែនាំដល់មន្រ្តី និងសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី ត្រូវពង្រឹងកិច្ចសហការគ្នា ក្នុងការបង្ការទប់ស្កាត់បទល្មើសនានា និងដោះស្រាយបញ្ហាជូនពលរដ្ឋ ឱ្យមានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព

ខេត្តមណ្ឌលគិរី៖ ប្រភពពី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា, លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក ថង ... Read More »

សម្តេចក្រឡាហោម ស ខេង ឱ្យអាជ្ញាធរឃុំ ត្រូវលាតត្រដាងបង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងច្បាស់ពីមូលនិធិឃុំ ថាតើបានធ្វើអ្វីខ្លះ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អាជ្ញាធរឃុំ-សង្កាត់ ត្រូវលាតត្រដាងបង្ហាញជូនប្រជាពលរដ្ឋ ឱ្យបានដឹងច្បាស់ពីមូលនិធិឃុំ-សង្កាត់ ព្រោះថា ឃុំ-សង្កាត់ នាពេលបច្ចុប្បន្ន មានផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ។ ... Read More »

តំណាង សម្ដេចក្រឡាហោម ស ខេង និងលោកស្រី នាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកស្រី ចំនួន៥.០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពីស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម ចាប់ពីថ្ងៃទី១៩ ខែមីនាមកនោះ នៅថ្ងៃទី២៤ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ... Read More »

ពូទីនលេងមួយក្បាច់ជួយឱ្យប្រាក់រុស្ស៊ី ruble ឡើងថ្លៃខ្ពស់

ប្រាក់ ruble របស់រុស្ស៊ីបានកើនឡើងវិញហើយ គឺជិត៩៥ ruble ស្មើនឹង១ដុល្លារអាមេរិកនៅថ្ងៃទី២៣ ខែមីនា គឺឡើងខ្ពស់បំផុតមិនធ្លាប់មានក្រោយរយៈពេល ៣សប្តាហ៍កន្លងមក ។ ប្រាក់រុស្ស៊ីឡើងថ្លៃក្រោយពេលប្រធានាធិបតី ពូទីន ប្រកាសថា នឹងទទួលទូទាត់តម្លៃប្រេងតាមរយៈប្រាក់រុស្ស៊ីចំពោះប្រទេសដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ី។ នៅក្នុងទីក្រុងមូស្គូ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននាំយកទៅសាកសួរពាក់ព័ន្ធករណីឆក់ទូស័ព្ទតាមផ្លូវសាធារណៈ។ ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២២នៅចំណុច ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ជនសង្ស័យឈ្មោះ ថា ផានិត ហៅក្រៅវ៉ឺត ហៅ ... Read More »

លោក​ នេត្រ​ ភក្ត្រា​​៖​ «អនាគតដែលយើងប្រាថ្នា» ជាប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ

ភ្នំពេញ​៖​ «អនាគតដែលយើងប្រាថ្នា» ជាប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះដែលជំរុញឱ្យមានការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀតសម្រាប់និរន្តរភាពនៃភពផែនដី។ នេះបេី​តាមការបញ្ជាក់ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ព្រហស្បតិ៍​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២២។  លោក នេត្រ ភក្ត្រា​ ... Read More »

បងប្អូនអ្នកលក់វត្ថុអនុស្សាវរីយ៍និងអ្នកលក់ម្ហូបអាហារនៅតំបន់ទេសចរណ៍ អន្លង់ឈើទាលកំពុងត្អូញត្អែរក្នុងការបាត់ប្រាក់ចំណូល

ខេត្តស្ទឹងត្រែង ៖ បងប្អូនប្រជាពលរដ្ឋរស់នៅជាប់ព្រំប្រទល់កម្ពុជា-ឡាវ ដែលជាតំបន់សហគមន៍អេកូទេសចរណ៍អន្លង់ឈើទាល ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បាននាំគ្នាត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូល និងផលលំបាកក្នងបញ្ហារកចំណូលក្នុងវិស័យទេសចរណ៍ ក្រោយពីបាត់បង់សត្វផ្សោតមួយក្បាលចុងក្រោយ ដោយសារតែការនេសាទ របស់ភាគីឡាវបានដាក់មងនេសាទត្រី ដោយមិនគិតដល់វិស័យទេសចរណ៍នោះឡើយ ទើបធ្វើឱ្យសត្វផ្សោតមួយក្បាល ដែលសេសសល់ត្រូវបានងាប់ដោយសារជាប់មងនឹងកន្ទុយវារហូតទ្រាំនឹងការឈឺចាប់មិនបានក៏បានងាប់ផុតពូជទៅ ... Read More »

សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមគ្នាលុបបំបាត់ជំងឺរបេង

ភ្នំពេញ៖ នៅក្នុងសារលិខិតនៅទិវាពិភពលោកកំចាត់រោគរបេងដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ​ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តរួមគ្នាឲ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការលុបបំបាត់នូវជំងឺរបេង បើទោះបីជាបច្ចុប្បន្ននេះប្រទេសកម្ពុជា មានការធ្លាក់ចុះច្រើនជាងប្រទេសដទៃ​ចំពោះអ្នកឆ្លងនូវមេរោគរបេងក៏ដោយ។ តាមរយៈសាលិខិតក្នុងឱកាស ... Read More »

តោះមកស្គាល់ផ្លែគុយ​ ឈ្មោះខ្មែរ៖ វល្លិគុយ ,ឈ្មោះវិទ្យាសាស្ត្រ៖ Willughbeia edulis Roxb.

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ផ្លែគុយជា លតាជាតិ​មួយប្រភេទដែលដុះតោងដើមឈើធំៗ ក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម ដោយដើមមានសណ្ឋានជាឈើ ធំជាង លតាជាតិ​ដ៏ទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក ! សំបក​ដើម​មាន​សភាព​រលោង និង​មា​នពណ៌ត្នោត ... Read More »

មន្រ្តីជំនាញ ក.ប.ប. បន្តសកម្មភាពត្រួតពិនិត្យម្ហូបអាហារយ៉ាងសកម្មនៅលើទីផ្សារដើម្បីទប់ស្កាត់ភាពមិនអនុលោម

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែមីនា​ ឆ្នាំ​២០២២នេះថា​៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ និងខេត្តតាកែវ បន្តការងាររបស់ខ្លួនក្នុងការត្រួតពិនិត្យទំនិញម្ហូបអាហារគ្រប់ប្រភេទនៅលើទីផ្សារនៅតាមឃ្លាំងស្ដុក ចែកចាយ ... Read More »

សមត្ថកិច្ចចម្រុះនៅបន្ទាត់ព្រំដែនប្រគល់ពលរដ្ឋជាង១០០នាក់ឲ្យគ្រូរពេទ្យធ្វើតស្ដរកមេរោគកូវីដ-១៩

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥សហការជាមួយ​កម្លាំង​ផ្នែកសឹក​រង​ស្រុក​ប្រគល់ពលរដ្ឋចំនួន១៩៧នាក់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩នៅព្រឹកថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២២នេះបន្ទាប់ពីពួកគាត់វិលពីប្រទេសថៃចូលមកកម្ពុជា។  សមត្ថកិច្ខប្រាប់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ ... Read More »

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនប្រជា ពលរដ្ឋឱ្យបានល្អប្រសើរ

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក រួមនឹងក្រុមប្រឹក្សាឃុំទូទាំងស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ។ បន្ទាប់ពីកិច្ចសំណេះសំណាលប្រកប ដោយភាពស្និទ្ធស្នាលលោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ក្រុម ... Read More »

ប្រេីកូនកាំបិតភ្ជង់ប្លន់យកប្រាក់ចំនួន ៣,៨០០ ដុល្លារអាមេរិកបានសម្រេច នៅហាងអ៉ីនធើណេតមួយកន្លែង​ រួចគេចខ្លួនបាត់មួយរយៈត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ​៖​ ជនសង្ស័យ​ម្នាក់​ បានធ្វេី​សកម្មភាព​ប្រេីកូនកាំបិតភ្ជង់ប្លន់យកប្រាក់ចំនួន ៣,៨០០ ដុល្លារអាមេរិកបានសម្រេច នៅហាងអ៉ីនធើណេតមួយកន្លែង​ រួចគេចខ្លួនបាត់មួយរយៈ​ ក៏ត្រូវបា​នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន​ យកមកសាកសួរ​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ... Read More »

ក្រោយការបើករនាំងដែលលែងតម្រូវឱ្យមានការធ្វើតេស្តភ្ញៀវទេសចរហាក់មានកំណើនឡើងវិញ

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថាភ្ញៀវទេសចរចាប់ផ្ដើមមានកំណើនជាថ្មី នៅតាមគោល ដៅទេសចរណ៍ នានាទាំងរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្ត។ ការកើនឡើងជាថ្មី គឺសង្កេតឃើញក្រោយពេលដែលកម្ពុជា សម្រេចដកចេញរាល់រនាំងនានាសម្រាប់ការធ្វើដំណើរចូលកម្ពុជា។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានប្រកាសមិនតម្រូវឱ្យធ្វើចំពោះភ្ញៀវទេសចរណ៍ទៀតទេ។ នោះគឺវាបានចាប់ផ្ដើមការបើកទទួលភ្ញៀវទេសចរដោយសេរីជាថ្មី ដោយដោយលែងតម្រូវឱធ្វើតេស្ត PCR រយៈពេល ៧២ ​ម៉ោងមុនចូលមកកម្ពុជា ... Read More »

នារីម្នាក់មកលេងប្តីដែលជា​សន្តិសុខ​យាមផ្ទះលក់គ្រឿងសំណង់ ពេលដេកលក់ត្រូវម្ចាស់ផ្ទះបៀតបៀន​កេរ្តិ៍ខ្មាស

ភ្នំពេញ​៖ នារី​ម្នាក់មកលេង​ប្តីដែលជា​សន្តិសុខ​យាម​ផ្ទះរបស់​ថៅកែលក់​គ្រឿងសំណង់  ហើយយប់ឡើងពេលនាងដេកលក់ក៏​ត្រូវបាន​ម្ចាស់ផ្ទះធ្វើ​សកម្មភាព បៀតបៀន​កេរ្តិ៍ខ្មាសគួរឱ្យស្អប់ខ្ពើមបំផុត។     ​ហេតុការណ៍​នេះបានកើត​ឡើងកាលពីវេលាម៉ោង១០​និង៣០​នាទីយប់ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុច​ក្បែរសណ្ឋាគារ​បាលី ផ្ទះ​លេខ២៥-២៦ តាម​បណ្ដោយផ្លូវ​បេតុង ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌសែន​សុខ ។​ ... Read More »

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងនាំយកអនុសាសន៍ ៣៨ចំណុចទៅកាន់អង្គការសហប្រជាជាតិ

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងនាំយកអនុសាសន៍ចំនួន ៣៨ចំណុច ពាក់ព័ន្ធ នឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើរបាយការណ៍ទៅអង្គការសហប្រជាជាតិ (UN) ដែលជារបាយការណ៍ ពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបញ្ចប់ការពិនិត្យជាសាកលនៅឆ្នាំ២០១៩។ ក្នុងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្ដាលអាណត្តិ នៃការត្រួតពិនិត្យជាសាកលតាម កាលកំណត់ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនអ្នកគប់កញ្ចក់រថយន្ត តាមដងផ្លូវ៣នាក់​ បញ្ជូនទៅតុលាការ​

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរ​បាលខេត្តកំពង់ឆ្នាំង ធ្វេីការឃាត់ខ្លួន​ និងបញ្ជូនជនទៅតុលាការនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។        ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ​មាន ៖ ១-ឈ្មោះ​ ... Read More »

លោក ប៉ា សុជាតិវង្ស៖ គណបក្សយើងឈ្នះឆ្នោត ផ្អែកលើបរិមាណ គុណភាព សមាជិកបក្ស និងអំពើល្អរបស់មន្រ្តី !!

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២២នេះ​ ... Read More »

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ ៖ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា, នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩:៤៥នាទី កំម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទដៃ ខណៈដែលកម្លាំងចេញល្បាតក្នុងមូលដ្ឋាន ... Read More »

ក្រសួងសាធារណការ លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន លក់បានចំនួន ២០១,៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់អោយដឹងថា, លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២០១,៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ... Read More »

ព្រឹត្តិកាណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤សង្ឃឹមថានឹងលក់សំបុត្របាន១៣.៤លានសន្លឹក

ថ្នាក់ដឹកនាំគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកអន្តរជាតិបាននិយាយថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤សង្ឃឹមថានឹងលក់សំបុត្រចំនួន១០លានសន្លឹកសម្រាប់ការប្រកួតកីឡាអូឡាំពិក ខណៈចំនួន៣.៤លានសំបុត្រសម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក។ ព្រឹត្តិកាណ៍កីឡាអូឡាំពិកទីក្រុងឡុងកាលពីឆ្នាំ២០១២បានដាក់លក់សំបុត្រតិចជាង៩លានសន្លឹក ហើយលក់បានប្រហែល៨.២លានសំបុត្រ ខណៈព្រឹត្តិកាណ៍កីឡាអូឡាំពិកទីក្រុង Atlanta កាលពីឆ្នាំ១៩៩៦លក់បានប្រហែល៨.៣លានសំបុត្រ ក្នុងចំណោម១១លានសំបុត្រ។ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤បានឲ្យដឹងថា “យើងនឹងមានសំបុត្រចំនួន១៣.៤លានសន្លឹកសម្រាប់លក់។ ១០លានសម្រាប់កីឡាអូឡាំពិក និង៣.៤សំបុត្រសម្រាប់ប៉ារ៉ាឡាំពិក។ យើងជឿថា ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤នឹងមានតែមួយគត់។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ  ជាមួយលោក លីន បៃហ្វេង (Lin ... Read More »

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២២ …!!

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ... Read More »

រដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចនៅឥណ្ឌា ក្រោយការប្រឈមមុខតានតឹងតាមព្រំដែន

នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ សារព័ត៌មាន SCMP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នឹងបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌានៅក្នុងសប្តាហ៍នេះ។ នេះជាដំណើរទស្សនកិច្ចជាន់ខ្ពស់ចាប់តាំងពីមានវិវាទបណ្តាលឱ្យទាហានប្រទេសទាំងពីរជាច្រើនស្លាប់នៅតំបន់ជួរភ្នំហេមពាន្ត (Himalaya)។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រៅពីបញ្ហាវិវាទតាមព្រំដែន មន្ត្រីការបរទេសប្រទេសទាំងពីរនឹងពិភាក្សាទៅលើបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ។ ប្រទេសទាំងពីរគឺស្ថិតនៅកណ្តាល ... Read More »

កីឡាការិនីលេខ១ពិភពលោក Barty ប្រកាសចូលនិវត្តន៍ពីកីឡាវាយតឺន្នីសក្នុងវ័យ២៥ឆ្នាំ

កីឡាការិនីវាយតឺន្នីសលំដាប់លេខ១ពិភពលោក Ash Barty បានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាអាជីពនេះនៅវ័យ២៥ឆ្នាំ ហើយនៅកម្រិតកំពូលនៃការប្រកួតរបស់នាង ដោយលើកឡើងពីការសម្រេចបាននូវគោលដៅកីឡាវាយតឺន្នីស និងការអស់កម្លាំងរបស់នាងជាមួយនឹងជីវិតនៅលើការប្រកួត។ នាងបានចូលនិវត្តន៍ជាមួយនឹងពានរង្វាន់ចំនួន១៥តិចជាង២ខែបន្ទាប់ពីការឈ្នះពានរង្វាន់ Australian Open ដែលជាការឈ្នះពានរង្វាន់ Grand Slam ជាលើកទី៣របស់នាងបន្ទាប់ពីការប្រកួត Wimbledon ... Read More »

ហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២១សាកកម្លាំងជាមួយហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ស្លាប់ម្នាក់របួសស្រាល២ម្នាក់

   ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងមនុស្ស២នាក់ទៀតបានរងរបួសស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយនឹងម៉ូតូ។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ស្ថិតនៅលើខ្នងព្រែកធំ ភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទីខេត្តតាកែវ។     សមត្ថកិច្ចបានឱ្យដឹងថា  ... Read More »