ព័ត៌មានទាន់ហេតុការណ៍៖

ទារិកាទី១ ចុះបញ្ជីកំណើតដោយជោគជ័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ចែករំលែក៖

ភ្នំពេញ ៖ សូមគាំទ្រ និងការដាក់ចេញគោលការណ៍ថ្មី! ទារិកាទី១ ចុះបញ្ជីកំណើតដោយជោគជ័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណះ កាន់តែល្អជូនប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ 

សូមបញ្ជាក់ថា ៖ ដោយមានការចង្អុលដឹកនាំពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានខិតខំអភិវឌ្ឍកម្មវិធី ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

កិច្ចការនេះ បានដាក់ឱ្យអនុវត្តសាកល្បងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមអបអរសាទរ ទារិកាឈ្មោះ រិទ្ធ ស្រីពេជ្រ កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជាទារិកាទី១ ដែលបានចុះសំបុត្រកំណើតដោយជោគជ័យ ពីប្រព័ន្ធជូនដំណឹងសុខាភិបាលទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

សូមអោយយន្តការរបៀបនេះ បន្តការងារ ប្រកបដោយសក្តានុពល រាល់កែទម្រង់រដ្ឋបាល ដោយបច្ចេកវិជ្ជា ប្រព័ន្ធ ឌីជីថល ដ៏ជឿនលឿននេះ ៕ 

ដោយ ៖ សហការី


ចែករំលែក៖