ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នាពាក់កណ្តាលខែកក្កដាខាងមុខនេះ! សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ

ភ្នំពេញ​៖​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព​ នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១​ ដល់ថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ​២០២៤ខាងមុខនេះ តបតាមការអញ្ជើញរបស់ លោក ... Read More »

រាយខ្សែភ្លេីងការពារចោរលួចរ៉ឺម៉កបណ្តាលឱ្យឆក់ក្មេងម្នាក់ស្លាប់គេចខ្លួន២ថ្ងៃ ពេលនេះចូលខ្លួនសារភាពហេីយ

ភ្នំពេញ៖​ បុរសម្នាក់បានរាយខ្សែភ្លេីងដាក់ជាប់រ៉ឺម៉កការពារខ្លាចចោរលួចនិងខ្លាចសត្វកណ្តុរស៉ីបន្លែ​ បែរជាឆក់ក្មេងប្រុសម្នាក់ស្លាប់​ រួចយកសពទៅបោះចោលហើយគេចខ្លួនអស់រយៈពេល២ថ្ងៃ​ ពេលនេះចូលខ្លួនមកសារភាពហេីយ​ នៅព្រឹកថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។  ក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារលិច ... Read More »

បង្ក្រាបទីតាំងផលិតទឹក «ស្លឹកកាធុំ» ចំនួនពីរកន្លែង

ខេត្តបន្ទាយមានជ័យ៖ ទីតាំងចំនួន២កន្លែងដែលនាំចូលស្លឹកកាធុំពីប្រទសថៃ ដើម្បីយកមករំងាស់ជាទឹកចែកចាយឲ្យក្មេងហូបនៅក្រុងប៉ោយប៉ែតត្រូវគណៈបញ្ជាការឯកភាពខេត្តសហការជាមួយសមត្ថកិច្ចក្រុងធ្វើការបង្ក្រាបនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ។ ប្រតិបត្តិការខាងលើដឹកនាំបញ្ជាផ្ទាល់ ដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ប្រភពព័ត៌មានបានបញ្ជាក់ថា ... Read More »

សហរដ្ឋអាមេរិកនឹងផ្តល់កញ្ចប់សព្វាវុធដែលមានតម្លៃជាង 2.3 ពាន់លានដុល្លារដល់អ៊ុយក្រែន

ឆាប់ៗនេះ សហរដ្ឋអាមេរិកនឹងប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមួយដែលមានតម្លៃជាង 2.3 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន… នេះជាព័ត៌មានដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានប្រកាសក្នុងជំនួបជាមួយសមភាគីអ៊ុយក្រែននៅមន្ទីរប៉ង់តាហ្គោន។ យោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក កញ្ចប់ជំនួយរួមមានអាវុធដូចជា អាវុធប្រឆាំងរថក្រោះ និងឧបករណ៍ស្ទាក់ចាប់ការពារដែនអាកាស។ ក្នុងពេលជាមួយគ្នានោះ កញ្ចប់ជំនួយអនុញ្ញាតឱ្យអ៊ុយក្រែនពន្លឿនដំណើរការទិញឧបករណ៍ស្ទាក់ចាប់ប្រព័ន្ធការពារដែនអាកាស NASAMS ... Read More »

ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤របស់អគ្គបញ្ជាការ

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៤ របស់អគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ។  កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣ ខែកក្កដា ... Read More »

ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឱ្យដំណើរការពីថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យ (ឈប់សម្រាកនៅថ្ងៃចន្ទ និងអង្គារ) សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតាប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី០១ ខែកក្កដា ... Read More »

លោក ស៊ូ ម៉ុល ៖ បន្ទាប់ពីទទួលបាន នូវសុខសន្តិភាពពេញលេញ វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការ នៃការកសាងធនធានមនុស្ស សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរ

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបាន នូវសុខសន្តិភាពពេញលេញ វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការ នៃការកសាងធនធានមនុស្ស សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរ។ ការមានប្រសាសន៍ បែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៣ ... Read More »

សម្តេចធិបតី និងលោកស្រីបណ្ឌិត ឧបត្ថម្ភសម្ភារគ្រឿងសំណង់ដល់ទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨

   ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកសម្ភារគ្រឿងសំណង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ... Read More »

លោក ពូទីន ទៅដល់ប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO ដែលមានប្រធានាធិបតីចិន ចូលរួមផង​ដែរ

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា វិមានក្រឹមឡាំង បានឱ្យដឹងថា នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសកាហ្សាក់ស្ថាន ... Read More »

អភិបាលខណ្ឌច្បារអំពៅដឹកនាំមន្ត្រីរាជការ ចុះកាយសំរាម នៅតាមប្រឡាយជាប់ព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ-សង្កាត់ ចុះពិនិត្យ និងសម្អាតប្រឡាយ ដែលជាព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីឲ្យមានបរិស្ថានល្អ អនាម័យ និងមានសោភ័ណភាព ជាពិសេសចៀសវាងការរាំងស្ទះផ្លូវទឹកដោយសារសម្រាម ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៥នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៤នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​  មានអ្នកឆ្លងថ្មី​​ ០៥នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៤នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

សត្វល្អូត ដែលជាសត្វស្លាបរូបរាងដ៏ស្រស់ស្អាតសម្បូរនៅបឹងព្រែកល្ពៅ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ សត្វល្អូត ឬ អែអូត គឺជាសត្វស្លាបដែលមានពណ៌សំបុរដ៏ស្រស់ស្អាត និងគួរជាទីស្រឡាញ់មួយប្រភេទនៅកម្ពុជាក៏ដូចជានៅបរទេសមួយចំនួនផងដែរ ។ សត្វស្លាបមួយប្រភេទនេះត្រូវបានគេចាត់ទុកថា ... Read More »

ក្រុមយុវជនសង្គមស៊ីវិល នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ និង គាំទ្រសាលក្រមផ្តន្ទាទោសចំពោះក្រុមយុវជនចលនាខុសច្បាប់

ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត សូមថ្កោលចំពោះជនណា ឬបុគ្គលណា ដែលតែងតែរិះរកវិធីសាស្ត្របង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាពយកវិស័យបរិស្ថាន និងសិទ្ធមនុស្ស ជាឈ្នាន់នយោបាយ តាមការ ញុះញង់របស់ជនបរទេស ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ ចលាចល ... Read More »

មនុស្ស ១១៦ នាក់បានស្លាប់នៅក្នុងការប្រជ្រៀតជាន់គ្នានៅទីក្រុង Hathras ប្រទេសឥណ្ឌា

សោកនាដកម្មនៃការប្រជ្រៀតជាន់គ្នាបានកើតឡើងនៅក្នុងពិធីសាសនាហិណ្ឌូមួយនៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃទី 2 ខែកក្កដា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ជាង 116 នាក់បានស្លាប់។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍សាសនាមួយនៅក្នុងភូមិមួយក្នុងស្រុក Hathras ក្នុងរដ្ឋ Uttar Pradesh ចម្ងាយប្រហែល ... Read More »

Man Utd សម្រេចតែងតាំងលោក Ashworth ជានាយកកីឡាថ្មី

ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ថា លោក Dan Ashworth ច្បាស់លាស់ក្នុងការចាប់ផ្តើមការងារជានាយកកីឡាថ្មីរបស់ពួកគេ។ លោក Ashworth វ័យ៥៣ឆ្នាំបានឈប់សម្រាកតាំងពីខែកុម្ភៈបន្ទាប់ពីបានប្រាប់ក្លិប Newcastle United ថា គាត់ចង់ចូលរួមក្នុងការរៀបចំដែលបានកែលម្អក្រោមការដឹកនាំរបស់ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ ឃាត់ខ្លួន​មនុស្ស ៥៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនម្សិលមិញនេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ៥៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន​ កាលពីថ្ងៃទី០២ ... Read More »

ទស្សនៈកូនខ្មែរ៖ បណ្តាញសង្គម CoolApp គឺជាមោទនភាពជាតិក្នុងសម័យបច្ចេកវិទ្យាឌីជីថល

បណ្តាញទំនាក់ទំនងសង្គម CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គមបែបទំនើបថ្មីមួយ ដែលត្រូវបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ កម្មវិធីនេះ គឺពិតជាមោទនភាពរបស់ជាតិយើងពិតៗដែលអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាពក្នុងដែនសន្តិសុខជាតិខ្មែរ។ CoolApp អាចផ្ញើរូបភាព វីដេអូ និងសម្លេងបានលឿន រក្សាការសម្ងាត់ និងឯកជនភាព ដោយប្រជាពលរដ្ឋអាចចូលរួមប្រើប្រាស់ប្រកបដោយទំនុកចិត្តខ្ពស់។  CoolApp មាននិមិត្តសញ្ញាបញ្ជាក់ថាសារទាំងអស់ត្រូវបានអ៊ិនគ្រីបពីចុងឃ្លាមួយទៅចុងឃ្លាមួយទៀត ... Read More »

មន្ត្រីយោធាម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តកំពត៖ កាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ រថយន្តចំណុះ ១តោនកន្លះ១គ្រឿងបានបុកម៉ូតូចំពីមុខ បណ្តាលឱ្យមន្ត្រីយោធាម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង នៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំព ។មន្ត្រីយោធាដែលបានស្លាប់ក្នុងករណីខាងលើឈ្មោះ ប៉ែន ភក្តិ ... Read More »

រដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះបំភ្លឺព័ត៌មានទាក់ទងនឹងការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេសនិយាយជាភាសាខ្មែរទាក់ទងនឹងមូលហេតុនៃភ្លើងឆេះផ្ទះ

ខេត្ត​ក្រចេះ ​៖​ យោងតាម​សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ ទាក់ទងនឹងការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេសនិយាយជាភាសាខ្មែរទាក់ទងនឹងមូលហេតុនៃភ្លើងឆេះផ្ទះ។  នៅក្នុង​សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកសំបូរ​ បានបញ្ជាក់ថា​ ថ្មីៗនេះមាន ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA)បានបង្ហោះសារព័ត៌មានស្តីពី ក្រុមហ៊ុនវៀតណាម និងបន្តចុះដុតផ្ទះ ... Read More »

«កិច្ចពិភាក្សាតុមូលស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍»

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ លោក លឹម វិសាល រដ្ឋលេខាធិការ ចូលរួមបើកវគ្គ «កិច្ចពិភាក្សាតុមូល ... Read More »

អ៉ីស្រាអែលទម្លាក់គ្រាប់បែកលើភាគខាងត្បូងតំបន់ហ្កាហ្សា មនុស្សរាប់ពាន់នាក់រត់ចេញពីផ្ទះ

សារព័ត៌មាន Reuters នៅថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ កងទ័ពអ៉ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៃភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវរត់ចេញពីផ្ទះសម្បែងរបស់ខ្លួន ដោយគេអាចនិយាយបានថា នេះជាការបង្កើនសកម្មភាពយោធានៅដំណាក់កាលចុងក្រោយក្នុងសង្រ្គាមជាង ៩ខែនៅទីនោះ។ មន្រ្តីសុខាភិបាលនិយាយថា ប្រជាជនប៉ាឡេស្ទីន៨នាក់បានស្លាប់និងជាច្រើននាក់រងរបួស។ ចំណែកយោធាអ៉ីស្រាអែលនិយាយថា ... Read More »

រដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខ័ណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខ័ណ្ឌកម្មវិធី FAO New Country ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាលក្ខណៈក្របខ័ណ្ឌតូចជាមួយលោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ នៅល្ងាចថ្ងៃទី ២ ... Read More »

អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ស្វែងយល់ពីប្រភេទសត្វជញ្ជក់រុក្ខរសពីស្លឹកស្រូវ «រុយ ស» និងវិធានការគ្រប់គ្រង

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានជួយរម្លឹកដល់បងប្អូនប្រជាកសិករ  ស្វែងយល់ពីប្រភេទសត្វជញ្ជក់រុក្ខរសពីស្លឹកស្រូវ «រុយ ស» ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ... Read More »

តើតំណែងណា ទើបបាន គោរមងារ ជា ឯកឧត្តម លោកជំទាវ ?

ភ្នំពេញ ៖ សូមរម្លឹកឡើងវិញ ក្រែងមន្ត្រីរាជការយើងអាចយល់កាន់តែច្បាស់ថា ! ឯកឧត្តម លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រីដែលមានឋានន្តរសក្តិខ្ពស់ក្នុងក្រុងកម្ពុជាធិបតីបច្ចុប្បន្ន ។ គោរមងារ ឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមរយៈសំណើរបស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ... Read More »

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៧៣ឆ្នាំ កម្ពុជាចូលជាសមាជិករបស់អង្គការ UNESCO

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សូម អបអរសាទរខួប៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)(៣ កក្កដា ... Read More »

ភាគខាងកើតប្រទេសចិនត្រូវជម្លៀសប្រជាជនជាង២៤០ ០០០នាក់ដោយសារព្យុះភ្លៀង

សារព័ត៌មាន AFP បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធ ទី៣ ខែកក្កដានេះបានរាយការណ៍ថា មនុស្សជាង ២៤០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព នៅឯភាគខាងកើតនៃប្រទេស ស្របពេលព្យុះភ្លៀងកំពុងលុកលុយតំបន់ជាច្រើន និងធ្វើឱ្យកម្ពស់ទឹកទន្លេ Yangtze រួមទាំងទន្លេដទៃទៀតហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ទីភ្នាក់ងារសារព័ត៌មានចិន ... Read More »

បុរសជនជាតិវៀតណាមម្នាក់ស្លាប់ក្នុងបរិវេណកាស៊ីណូអូឡាងអូភី សង្ស័យប្រើប្រាស់សារធាតុញៀននៅក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមម្នាក់ស្លាប់ក្នុងបរិវេណកាស៊ីណូ អូឡាងអូភី សង្ស័យប្រើប្រាស់សារធាតុញៀន បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ នៅក្រុងបាវិត ។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ថាច វ៉ាន់ធឿង (Thach van thuong)  ជនជាតិវៀតណាម ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ )

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ... Read More »