ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រដ្ឋបាលខេត្តកំពតប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត

ខេត្តកំពត៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា , នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមអធិបតីភាព លោក ជាវ តាយ ... Read More »

ទៀតហើយ ! លោក ឈួន សោភា មេគយចល័តតំបន់៥ ឱ្យកូនចៅប្រើប្រាស់រថយន្តជាច្រើនគ្រឿងដេញតាមចាប់ប្រផាប់ប្រភីងទៅលើរថយន្តដឹកផ្លែឈើបណ្ដាលឱ្យក្រឡាប់ផ្ងារជើងមុខស្នាក់ការ ?

ខេត្តបន្ទាយមានជ័យ ៖ ការប្រើប្រាស់រថយន្តដេញចាប់ ប្រដេញ តាមកៀ ឈានដល់ក្រឡាប់រថយន្តបែបនេះ មិនមែនជាវិធានការអនុវត្តច្បាប់បង្ក្រាបអំពើរត់ពន្ធទេ ព្រោះងាយបណ្តាលអោយរងគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ សូមបញ្ជាក់ថា, លោក ឈួន សោភា មេគយចល័តតំបន់៥ អោយកូនចៅប្រើប្រាស់រថយន្តជាច្រើនគ្រឿងដេញតាមចាប់ប្រផាប់ប្រភីងទៅលើរថយន្តដឹកផ្លែឈើបណ្ដាលឱ្យក្រឡាប់ផ្ងារជើង នៅមុខស្នាក់ការគយចល័តស្រុកពួករបស់ខ្លួនតែម្តង។ ... Read More »

អបអរសាទរ! ភាពយន្តបែបកម្សត់របស់ខ្មែររឿង «ដើម្បីកូន» នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ «Cambodia Town Film Festival» នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ រឿង «ដើម្បីកូន» គឺបានឆ្លុះបញ្ចាំងពីជីវិតរស់នៅក្នុងសង្គមជាក់ស្ដែង និងបានបង្ហាញពីការតស៊ូគ្រប់បែបយ៉ាងរបស់ឪពុក មានចំពោះកូនក្នុងគ្រួសារក្រីក្រ។ភាពយន្តបែបកម្សត់នេះត្រូវបានផលិតដោយលោកហ៊ុយ យ៉ាឡេង និង ត្រូវបានជ្រើសរើសយកទៅដាក់បញ្ចាំង ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត សហរដ្ឋអាមេរិក «Cambodia Town Film Festival» ... Read More »

ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ទទួលសម្ភារជាគ្រឿងឧបភោគ-បរិភោគពីសប្បុរសជន

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នៅវេលាម៉ោង១០​ និង៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ប៉ៅអុីចល័ត ចំនួន៣០ទៀតត្រូវបានសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាបប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ ទទួលព័ត៌មានផ្លូវការពីរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា, នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ សាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប បាននាំយកប៉ៅអ៉ីចល័ត ចំនួន៣០ មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្រោមវត្តមានលោក ពិន ... Read More »

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ១០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ !

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថាមានករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ១០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ប្រជាពលរដ្ឋ ៖ លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បន្តកក្រើករឿងរំលោភដីប្រជាពលរដ្ឋទៀតហើយ !!

ខេត្តកណ្តាល៖ លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បន្តកក្រើករឿងរំលោភដីប្រជាពលរដ្ឋទៀតហើយ !! នៅស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលកំពុងប្រមូលផ្តុំគ្នាប្រឆាំងទៅនឹង ក្រុមការងារចុះទៅវាស់វែងដី ដោយពួកគាត់ប្រឆាំងយ៉ាងដាច់ខាតមិនឱ្យក្រុមការងារវាស់ដីនៅទីនោះឡើយ ដោយចោទប្រកាន់ថា, លោកផ្កាយ២ ... Read More »

អង្គជំនុំជម្រះតុលាការកំពូល រំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង ០០២/០២ ឆ្នាំ២០២២ខាងមុខក្រោយបើកសវនាការលើបណ្តឹងសាទុក្ខ

ភ្នំពេញ ៖ ក្រោយពេលបើកសវនាការលើបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូលរំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង ០០២/០២ នៅត្រីមាសទី៤ ឆ្នាំ២០២២ខាងមុខនេះ។ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង ... Read More »

បង្រ្កាបសង្វៀនបញ្ជល់មាន់ឃាត់អ្នកប្រព្រឹត្ត៦នាក់និងរឹបអូសវត្ថុតាងមួយចំនួន

ខេត្តបាត់ដំបង៖ ​លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ បញ្ជល់មាន់១​ករណី​ ហើយបានឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់និងរឹបអូសវត្ថុតាងជាច្រើន។ ប្រតិបត្តិការបង្រ្កាបល្បែងបញ្ជល់មាន់នេះប្រព្រឹត្តទៅនៅ​វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃពុធ​ ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២១​ ... Read More »

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយបុករួចបន្តទៅបុកទូលក់បាយរងរបួសមនុស្ស២នាក់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងក្បាលល្ងាចបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរបន្ទាប់ពីស្ត្រីម្នាក់ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូដែលបើកស្របគ្នាមកពីក្រោយបុកពេញទំហឹងរួចជ្រុលចង្កូតទៅបុកទូលក់បាយ-ម្ហូបរងរបួសមនុស្ស២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិចក ឃុំ កំពង់ចក ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីដែលបើកម៉ូតូបង្កហេតុមានឈ្មោះ ស៊ុន ស្រីពៅ ... Read More »

លទ្ធផលធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ !

ភ្នំពេញ, សេចក្ដីប្រកាសព័ត៌មានរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ស្ដីពីលទ្ធផលធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ... Read More »

នគរបាលស្រុកក្រូចឆ្មារបង្រ្កាបល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់+អាប៉ោង)​ដែលប្រឆាំងវិធានការសុខាភិបាលក្នុងបរិបទកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី​បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានបញ្ជាកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានឱ្យទៅធ្វើការបង្រ្កាបករណីលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់+អាប៉ោង)​ នៅចំណុចក្រោយភូមិក្តុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ... Read More »

ព័ត៌មានបន្ថែម៖ ស្លាប់៣នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករបុកជាមួយរថយន្តដឹកឥដ្ឋ

ខេត្តកំពង់ស្ពឺ ៖ មានកម្មករ៣នាក់ស្លាប់ និងជាង២០នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តដឹកកម្មករ (ឡានកូរ៉េ ២,៥តោន) បានបុកជាមួយរថយន្តដឹកឥដ្ឋ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ... Read More »

ក្រសួងទេសចរណ៍បន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ !

ភ្នំពេញ, នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្តីពីការបន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្របតាមខ្លឹមសារសេចក្តីណែនាំលេខ ០៤ ចុះថ្ងៃទី១១ ... Read More »

ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅផ្ទះចំនួន​ ១៣១គ្រួសារ​ នៅសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ ទទួល​អំណោយ​ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី១២ ខែសីហាឆ្នាំ២០២១នេះ បាននាំយកអំណោយ ... Read More »

លោក ឯម ច័ន្ទមករា ៖ សូមចូលរួមអបអរសាទចំពោះការដាក់សម្ពោធជម្រាលសម្រាប់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅសាលាឃុំចំនួន២២ នៃខេត្ត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ បាត់ដំបង និងក្រចេះ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្នូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជម្រាលគំរូនិងវីដេអូអប់រំស្តីពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពតាមរយៈវីដេអូ Zomm លោក ឯម ... Read More »

ជនជាតិថៃ៦នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនលួចឆ្លងដែនតាមច្រករបៀងចូលទៅប្រទេសកម្ពុជា

ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចនៅតាមគោលដៅបន្ទាត់ព្រំដែនកម្ពុជាបានឃាត់ខ្លួនជនជាតិថៃ៦នាក់កំពុងព្យាយាមលួចឆ្លងដែនចូលធ្វើការនៅប្រទេសកម្ពុជាកាលពីវេលាម៉ោង៥និង!២៥នាទី ថ្ងៃទី១២សីហា ២០២១ នេះ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈមានទាហានថៃកងកម្លាំងបូរផា សហការជាមួយកម្លាំងនគបាលល្បាតព្រំដែនទី១២ នឹងនគបាលស្រុកងាព្រះយ៉ា បានចាប់ឃុំខ្លួនជនជាតិថៃចំនួន៦នាក់ ក្នុងនោះប្រុស៥នឹងស្រីម្នាក់ ខណៈកំពង់លួចឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសកម្ពុជា ក្នុងភូមិសាស្រ្តភូមិណង យ៉ាកែវ ឃុំគោក/ស្រុកគោកឃ្យូង ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤២ និងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត AIPA លើកទី៤៣

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការជំនាញនានារបស់ក្រុមសភាជាតិ-អាយប៉ាកម្ពុជា ដើម្បីត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ និងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ... Read More »

លោក ថោង រដ្ឋសក្កិ ដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក OKADA Naoya លេខាទី២ ទទួលបន្ទុកវិស័យកសិកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Nabeshima Katsuhito ស្ថាបនិកក្រុមហ៊ុន Yamato Green

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក ថោង រដ្ឋសក្កិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក OKADA Naoya លេខាទី២ ទទួលបន្ទុកវិស័យកសិកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ... Read More »

ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាស្តីពី ” ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម “

ភ្នំពេញ៖ ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាស្តីពី ” ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ” បានរៀបចំធ្វើឡើងនៅទីស្តីការក្រសួង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់ជូនថវិកា សម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ដល់អ្នកលេខរៀង ទី ៨លាននាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅក្នុងខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ត្រូវបានយកមកប្រគល់ជូនបុគ្គលលេខរៀង ទី ៨លាននាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅក្នុងខេត្តស្ទឹងត្រែង។ សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី ... Read More »

ទុក្ខជាន់ទុក្ខ អេដវីន ជាប់ពន្ធនាគារ អតីតសង្សារបែកផ្លូវគ្នា ម្តាយទទួលមរណភាពទៀត

ភ្នំពេញ៖ ពិតជាមិនអាចទប់អារម្មណ៍មិនអាណិតចំពោះតារាសម្តែង អេដ វីន បាននោះទេក្រោយពីគេទទួលបានដំណឹងថា ម្តាយរបស់លោកបានទទួលមរណភាពកាលពីព្រឹកមិញនេះ។ ដំណឹងដ៏ក្រៀមក្រំសម្រាប់តារាចម្រៀងរូបនេះបានកើតមានឡើងក្រោយពីអតីតសង្សារទើបនឹងប្រកាសបែកផ្លូវគ្នាដើរ ខណៈដែលខ្លួនកំពុងតែជាប់ក្នុងពន្ធនាគារមិនអាចមកជួបអ្នកមានគុណបានសូម្បីតែដង្ហើមចុងក្រោយនោះ។ កន្លងទៅធ្លាប់មានការទម្លាយថាម្តាយរបស់លោកមានជំងឺប្រចាំកាយគឺជំងឺមហារីក ហើយដែលដំណឹងនៃការទទួលមរណភាពរបស់ម្តាយតារាសម្តែងប្រុសរូបនេះគឺត្រូវបានគេទម្លាយក្រោយពីគនីយហ្វេសប៊ុកមួយដែលត្រូវជាសាច់ញាតិរបស់លោក អេដវីដ បានប្រកាសអំពីដំណឹងដ៏ក្រៀមក្រំមួយនេះ។ គណនីឈ្មោះ Dimma Dolls ... Read More »

ក្រុមហ៊ុនវៀតណាម អ៊ែរឡាញ សាកល្បងដោយជោគជ័យ លិខិតឆ្លងដែនសុខភាព

នៅថ្ងៃទី១២ខែសីហា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ បានដំណើរការដោយជោគជ័យ លិខិតឆ្លងដែនសុខភាព អេឡិចត្រូនិក IATA Travel នៅលើជើងហោះហើរដំបូងបង្អស់ចេញពីទីក្រុងហាណូយទៅកាន់ ទីក្រុងណារីតា ប្រទេសជប៉ុន។ នេះជាលើកដំបូងដែលអ្នកដំណើរចូលរួមសាកល្បងដោយជោគជ័យ ដែលជាការចាប់ផ្តើមកម្មវិធីហោះហើរ IATA Travel ... Read More »

នាយករដ្ឋមន្ត្រីកាណាដារងការរិះគន់យ៉ាងខ្លាំងដែលទន់ជ្រាយជាមួយចិន

នៅថ្ងៃទី១១ខែសីហា កាណាដាបានរិះគន់យ៉ាងខ្លាំងដល់ប្រទេសចិនដែលបានកាត់ទោសជនជាតិកាណាដាឱ្យជាប់ពន្ធនាគារ១១ឆ្នាំ។ ពលរដ្ឋកាណាដា បានថ្កោលទោសនាយករដ្ឋមន្ត្រី Justin Trudeau ថា មានភាពទន់ជ្រាយជាមួយទីក្រុងប៉េកាំង។ កាលពីថ្ងៃទី១០ ខែសីហា តុលាការចិន បានកាត់ទោសអ្នកជំនួញជនជាតិកាណាដាលោក Michael Spavor ឱ្យជាប់ពន្ធនាគារ១១ឆ្នាំ ... Read More »

បាក់ដីនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ស្លាប់និងរបួសរាប់សិបនាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់ស្លាប់ ហើយរាប់សិបនាក់ទៀតរងរបួសនិងបាត់ខ្លួនដោយសារតែការបាក់ដីនិងថ្មចុះមកលើផ្លូវល្បឿនលឿននៅជើងភ្នំ ក្នុងរដ្ឋ Himachal Pradesh នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ។ សារព័ត៌មាន CNN បានផ្សាយថា ការបាក់ដីកើតឡើងនៅថ្ងៃទី ១១ខែសីហា ស្ថិតនៅតំបន់ភ្នំក្នុងស្រុក Kinnaur ... Read More »

បារាំងផ្តល់វ៉ាក់សាំង ចំនួន៦៧០ពាន់ដូសឲ្យវៀតណាម

ប្រធានាធិបតីបារាំង លោកម៉ាក្រុង នៅថ្ងៃទី១២ខែសីហាបានប្រកាសថា បានផ្តល់ជំនួយវ៉ាក់សាំងចំនួន ៦៧០ពាន់ដូសឲ្យទៅប្រទេសវៀតណាមតាមរយៈកម្មវិធី COVAX។ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីបារាំង បានលើកឡើងថា លោកនឹងផ្តល់ជំនួយវ៉ាក់សាំង ចំនួន៦៧០ពាន់ដូសឲ្យទៅវៀតណាមដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ប្រធានាធិបតីម៉ាក្រុងបានបញ្ជាក់ថា «ដើម្បីទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ... Read More »

ថៃត្រៀមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩បាញ់ចូលតាមច្រមុះ

ថៃបានប្រកាសឱ្យដឹងថាក្រសួងសុខាភិបាលថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងពីរប្រភេទប្រឆាំងកូវីដ-១៩បាញ់ចូលតាមច្រមុះ ដែលនឹងចាប់ផ្តើមសាកល្បងនៅចុងឆ្នាំ២០២១នេះ។ តាមសារព័ត៌មាន រ៉យទ័របានផ្សាយថា ថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងបាញ់តាមច្រមុះទៅលើមនុស្សនៅចុងឆ្នាំនេះ។ វ៉ាក់សាំងប្រភេទនេះទទួលបានជោគជ័យយ៉ាងខ្លាំងពេលសាកល្បងលើសត្វកណ្តុរ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បានឱ្យដឹងថា ប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយមជ្ឈមណ្ឌលជីវសាស្ត្រជាតិថៃ។ វ៉ាក់សាំងនេះនឹងចាប់ផ្តើមធ្វើតេស្តលើមនុស្សនៅចុងឆ្នាំ២០២១នេះ។ លោកស្រីបន្តទៀតថា ... Read More »

គម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន​ រួមចំណែកឆ្លើយតបនឹងការអភិវឌ្ឍឆាប់រហ័សរបស់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖​ បច្ចុប្បន្ននេះ​គេសង្កេត​ឃើញថា​ ខេត្ត​ព្រះសីហនុ​ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។ នេះបេី​យោង​តាមរយៈ​ការ​បញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី១២​ ខែសីហា​ ឆ្នាំ​២០២១។ ជាក់ស្ដែង​គម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ ... Read More »

មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅផ្លូវបេ ផ្ទះលេខ៣១ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ទាំងម៉ោង៦ព្រឹក !

ភ្នំពេញ៖ នៅវេលាម៉ោង ៦:០៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅផ្លូវបេ ផ្ទះលេខ៣១ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី ផេក ... Read More »