ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកទឹកចិត្តដល់កីឡាកម្ពុជា ដោយសរសេរថា, កម្ពុជាឈ្នះៗ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា, … តោះគាំទ្រអត្តពលិកម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ ពីផ្ទះ និងគ្រប់ទីកន្លែងដែលលោកអ្នកស្ថិតនៅ តាមពេលវេលាដូចខាងក្រោម។  សូមជូនពរអត្តពលិកកម្ពុជាទទួលបានជោគជ័យ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកឡើងថា, សូមបងប្អូនទាំងអស់គ្នា រង់ចាំទស្សនា ... Read More »

សូមជូនពរអត្តពលិកកម្ពុជា ក្នុងការ​ប្រ​កួត Tokyo Olympic Games 2020

ភ្នំពេញ៖ Tokyo-Olympic-Game-2020 យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា! កីឡារស់ក្នុងសន្ដិភាព!    សូមជម្រាបជូនថា  អត្តពលិកហែលទឹកកម្ពុជា ២រូប បានឈានមកដល់ថ្ងៃប្រកួត​របស់​ខ្លួនក្នុង​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​រដូវ​ក្ដៅ នា​ទី​ក្រុង​តូក្យូ​ហើយ នា​វេ​លា​ម៉ោង៥​ល្ងាច​នេះ (ម៉ោង​នៅ​កម្ពុជា) ដែលរួម​មាន៖ កីឡាករ ហែម ... Read More »

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករឱ្យចូលរួមអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១ពីម៉ោង៩៖០០ដល់ម៉ោង៣៖០០នាទី

        ភ្នំពេញ៖ ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាពហើយប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនប្រកបមុខរបរលក់ដូរតាមដងផ្លូវទាំងអស់ឲ្យចូលរួមអនុវត្តនូវបម្រាមគោចរនេះឲ្យបានគ្រប់ៗគ្នាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។    រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏មិនខុសពីខណ្ឌដទៃទៀតដែរ នៅរាត្រីថ្ងៃទី ២៩ ខែកក្កដា ... Read More »

ខេត្តស្វាយរៀងស្លាប់២នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៧២នាក់ និងជាសះស្បើយ៥០នាក់នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណ អ្នកស្លាប់២នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៧២នាក់ ស្រី៣៥នាក់ និងជាសះស្បើយ៥០នាក់ ស្រី២៧នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។   ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ... Read More »

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចជាស្ថាពរ នាខែសីហា !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ គេហទំព័រ Cambodia SEA GAMES 2023 បានបញ្ជាក់អោយដឹងថា, ការសាងសង់កីឡដ្ឋានធំ (Main Stadium) បានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ... Read More »

ជនជាតិចិនស្រវឹងស្រាបើករថយន្តបុករះសសរសំយាបផ្ទះ ដើមឈើរួមទាំងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាខ្លាំងបានបើករថយន្តLEXUS RX-400h បុកសសរសំយាបផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្ដាលឲ្យបាក់ដាច់អស់៣ដើមហើយបន្តទៅបុកដើមក្ងោកនិងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតបាក់រាយប៉ាយជាច្រើនកំណាត់ ឯរថយន្តទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១ នៅក្នុងបុរីឈូកវ៉ា២  ផ្លូវលេខ១ ភូមិរុក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅក្នុងបុរីកន្លែងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក​ ចុះអនុវត្តបម្រាមគោចរ​ទាំងកណ្ដាលយប់ និងណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចិញ្ចេីមផ្លូវ​ ភោជនីយដ្ឋាន អាហារដ្ឋាន

​    ភ្នំពេញ​ ៖​ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង២៣ៈ៥៩នាទី ... Read More »

រថយន្ត​ LEXUS​ RX450h បុកខឿនផ្លូវនិងបុកទម្លុះជញ្ជាំងផ្ទះពលរដ្ឋនៅគល់ស្ពានដែកបាឡេរងការខូចខាតយ៉ាងដំណំ​

​    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​LEXUS​ RX450h​ក្នុងល្បឿនលឿន​មិនប្រយ័ត្នបានជ្រុលទៅបុកខឿនផ្លូវហេីយផ្លោងទៅបុកទម្លុះជញ្ជាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតបង្កឱ្យរងការខូចខាតយ៉ាងដំណំ​។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចគល់ស្ពានដែកបាឡេ​ តាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។ ... Read More »

រថយន្ដដឹកខ្សាច់​បុកនិងកិនម៉ូតូហុងដាឌ្រីម​នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

​   ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ​​ត្រូវរថយន្ដដឹកខ្សាច់បុកពីមុខពេញទំហឹងនិងកិនអូសជាង៥០ម៉ែត្រ​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន

ភ្នំពេញ៖ ដោយមានការណែនាំពីលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចាត់ឱ្យមន្ត្រីក្រោមឱវាទដឹកនាំកម្លាំងចុះណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹងនាពេលយប់ ... Read More »

កម្លាំងចម្រុះខណ្ឌមានជ័យចុះហាមឃាត់ទីតាំងអាហារដ្ឋាន​ សម្រស់បុប្ផា271​ ដែលល្មេីសបម្រាមគោចរ

ភ្នំពេញ​ ៖​ កម្លាំងចម្រុះ​នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បានចុះហាមឃាត់និងបិទទីតាំង​អាហារដ្ឋាន​ សម្រស់បុប្ផា២៧១ ដែលមិនអនុវត្តតាមវិធានការរដ្ឋបាល​រាជធានីភ្នំពេញ​ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ចាក់អង្រែលេី​ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ដែលករណីនេះធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខវិទ្យាល័យឫស្សីកែវ តាមផ្លូវបេតុង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

រថយន្ត៣គ្រឿងបុកគ្នាផ្អើលអ្នកភូមិ តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្ស នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ បន្ទាប់ពីមានរថយន្ត៣គ្រឿងបុកបន្តគ្នាកាលពីវេលាម៉ោង១១និង៣៩នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ។   នគរបាលក្រុងស្វាយរៀងបានឱ្យដឹងថារថយន្តបង្កហេតុម៉ាកDAEWOO CONCRETE ពណ៌ស ពាក់ស្លាកលេខ ... Read More »

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនពលរដ្ឋខ្មែរ៦នាក់ហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា

ប៉ោយប៉ែត៖ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨៩១បានអោយដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ បានឆ្លងដែនដោយហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រង់ចំណុចគោលដៅរោងម៉ាស៊ីនក្រុមហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងប៉ុស្តិ៍ក្បាលស្ពាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ឃាត់ខ្លួនបាននៅវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ ... Read More »

ហាង​ Carl’s Jr. Burgers ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១៥​ ផ្លូវ២១៧​ សង្កាត់មានជ័យ​ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ ហាង​ Carl’s Jr. Burgers ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១៥​ ផ្លូវ២១៧​ សង្កាត់មានជ័យ​ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ ! ... Read More »

ក្រោយរយៈពេលជាង៤ខែ នាវា Ever Given ជាប់កឿងនៅអេហ្ស៊ីបពេលនេះបានទៅដល់កំពង់ផែ Rotterdamហើយ

នាវាដឹកទំនិញEver Given បានចូលចតនៅកំពង់ផែ Rotterdam ប្រទេសហុល្លង់នាព្រឹកថ្ងៃទី២៩ខែកក្កដានេះហើយ ក្រោយរយៈពេលជាង៤ខែជាប់គាំងនៅព្រែកជីក Suez ប្រទេសអេហ្ស៊ីប ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សកម្មភាពដឹកទំនិញតាមព្រែកជីកដ៏មមាញឹកបំផុតលើពិភពលោក។ សារព័ត៌មាន AFP បានផ្សាយថា នាវាដឹកទំនិញមានប្រវែង ៤០០ម៉ែត្រ ... Read More »

មានមនុស្សស្លាប់និងចូលមន្ទីរពេទ្យរាប់សិបនាក់ក្រោយការបែកធ្លាយសារធាតុគីមីនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

នៅថ្ងៃទី២៨ ខែកក្កដា មន្ត្រីអាមេរិកបានឱ្យដឹងថា មានមនុស្ស ២នាក់ស្លាប់ និងជាង៣០នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយបែកធ្លាយសារធាតុគីមីក្នុងទីក្រុង La Porte ជិតឈូងសមុទ្រម៉ិចស៊ីកូ រដ្ឋតិចសាស់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងក្រុមហ៊ុន Lyon dell ... Read More »

ក្នុងរយៈពេល៦ខែចិនធ្វើសមយុទ្ធ ២០លើក ព្រមានដល់កោះតៃវ៉ាន់

ចាប់តាំងពីដើមឆ្នាំ២០២១មកដល់ពេលនេះកម្លាំងទាហានចិនបានធ្វើសមយុទ្ធ២០លើករួចមកហើយដោយមានយុទ្ធសាស្រ្តវាយប្រហារឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ ទាំងនោះជាការព្រមានដល់កោះតៃវ៉ាន់ដែលមានបំណងចង់ប្រកាសឯករាជ្យ។ សាព័ត៌មានSCMPបានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានចិនដែលបានឱ្យដឹងថា ប្រទេសនេះទើបតែធ្វើសមយុទ្ធវាយឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ សមយុទ្ធជាការត្រៀមលក្ខណៈពេលមានសង្រ្គាមផ្ទុះឡើងជាមួយកោះតៃវ៉ាន់។ ក្រៅពីនេះកម្លាំងទាហានជើងទឹកចិនក៏បានធ្វើសមយុទ្ធជាច្រើនលើកផ្សេងទៀតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងពេលដែលក្រុមនាវាផ្ទុកយន្តហោះរបស់កម្លាំងទាហានជើងទឹកចក្រភពអង់គ្លេសHMS Queen Elizabet ដឹកនាំក្រុមនាវាចម្បាំងចូលទៅកាន់សមុទ្រចិនខាងត្បូង។ តាមការប្រកាសរបស់កម្លាំងទាហានចិនបានឱ្យដឹងថា កងពលលេខ73នៃកម្លាំងទាហានជើងទឹកវាយឡើងគោកដែលមានមូលដ្ឋាននៅទីក្រុងសៀមិញ បានធ្វើសមយុទ្ធនៅតំបន់ឆ្នេរសមុទ្រចិនភាគអាគ្នេយ៍ ដើម្បីត្រួតពិនិត្យសមត្ថភាពក្នុងការវាយលុកឡើងគោករបស់កងពលនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ... Read More »

ស្ត្រីអាហ្វហ្គានីស្ថានព្រួយបារម្ភខ្លាចប្រទេសវិលត្រឡប់ទៅកាន់«ដំណាក់កាលខ្មៅងងឹត»ក្រោមការគ្រប់គ្រងរបស់តាលីបង់

ក្នុងពេលដែលក្រុមតាលីបង់ ដណើ្តមបានសិទ្ធិគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កក្តីបារម្ភភ័យខ្លាចកាន់តែខ្លាំងដល់ស្ត្រីនៅក្នុងប្រទេសនេះ ដែលអាចធ្លាក់នៅក្នុងស្ថានភាពអាក្រក់ ខ្មៅងងឹតដូចកាលពីដើមមុនពេលអាមេរិកវាយប្រហារ។ ក្រុមទាហានតាលីបង់បានបើកការវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងទឹកដីជាច្រើន ក្រោយពេលអាមេរិកនិងណាតូប្រកាសដកទាហានចេញពីប្រទេសនេះ។ ក្រុមតាលីបង់បានវាយប្រហារចូលដល់ជិតទីតាំងគ្រប់គ្រងរបស់កម្លាំងទាហានរដ្ឋាភិបាល ដូចជាតំបន់ Badakhshan និង Kandahar ។ ពលរដ្ឋអាហ្វហ្គានីស្ថាននិងសហគមន៍អន្តរជាតិបានបង្ហាញក្តីបារម្ភខ្លាចក្រុមតាលីបង់គ្រប់គ្រងទាំងស្រុងប្រទេសនេះ ។ ... Read More »

ចិនសន្យាជួយដល់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន

ចិនបានសន្យាថានឹងជួយដល់ក្រុមតាលីបង់ក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសអាហ្វហ្គានីស្ថានជាថ្មីឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមតាលីបង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាមនៅតំបន់ភាគខាងកើត Turkestan (ETIM)។ សារព័ត៌មាន South China Morning Post បានផ្សាយថា ចិនបានសន្យាជួយដល់ក្រុមតាលីបង់ក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមនេះកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាម ETIM ដែលជាក្រុមត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាក្រុមនៅពីក្រោយការវាយប្រហារនៅតំបន់ស៊ីនជាំង។ ការសន្យាខាងលើ ... Read More »

លោក គឹម សន្តិភាព ៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែត្រូវប្រកបអាជីវកម្មរបស់ខ្លួនត្រឹមតែជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ !

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រលប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ... Read More »

អភិបាលខេត្តឧត្ដមានជ័យ៖ ប្រគល់អំណោយជូនរដ្ឋបាលទាំងប្រាំក្រុង-ស្រុក ដើម្បីយកទៅឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ទាំង៣១ទីតាំង

ខេត្ត​ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ... Read More »

រដ្ឋបាលខេត្តឧត្តរមានជ័យ៖ សម្រេចអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ក្នុងភូមិសាស្ត្ររបស់ខ្លួន

ខេត្ត​ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហារ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ ... Read More »

អភិបាលខេត្តព្រះសីហនុ៖ ចេញបញ្ជាឱ្យអភិបាលក្រុង-ស្រុក ត្រូវ​ចាត់វិធានការដាច់ខាតចំពោះការប្រមូលផ្តុំ ជួបជុំគ្នាផឹកស៊ី នៅតាមភោជនីយដ្ឋាន ខារ៉ាអូខេ បារ និងរង្គសាល

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចេញបទបញ្ជាដល់អភិបាលក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ... Read More »

រដ្ឋាភិបាល​កម្ពុជា៖​ សម្រេច​ផ្អាកនាំចូលសាច់បង្កកពីបរទេសជាលេីទី២បណ្តោះអាសន្ន ក្រោយរកឃើញវីរុសកូវីដ-១៩​ នៅលើសាច់ក្របីបង្កកចំនួន​ ៣កុងតឺន័រ

ភ្នំពេញ៖​ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា​ បានរកឃើញមេរោគកូវីដ-១៩ នៅលើសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន​ ៣កុងតឺន័រ​នាពេលថ្មីៗនេះ​។ រដ្ឋាភិបាលកម្ពុជា​ បានសម្រេចផ្អាកការនាំចូលសាច់បង្កកពីក្រៅប្រទេសបណ្តោះអាសន្ន ពីប្រទេសដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង។ បើ​តាមការបញ្ជាក់ពី​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ វេង សាខុន កាលពីរសៀលថ្ងៃទី២៨​ ... Read More »

ជីដូនម្នាក់ត្រូវឆ្កែខាំ ពេលស្លាប់ ក្រុមគ្រូពេទ្យរកឃើញ វិជ្ជមាន កូវីដ-១៩

ខេត្តបន្ទាយមានជ័យៈ ដូនចាស់ម្នាក់ត្រូវឆ្កែខាំហេីយមានការៈមិនស្រួលខ្លួន កូនៗបានយកទៅឲ្យលោកតាអាចារ្យធ្វើពិធី សូត្រមន្តសង្ឃទានជូនគាត់ ពេលដឹកមកផ្ទះបានស្លាប់តាមផ្លូវ ក្រុមគ្រូពេទ្យបាន ចុះមកពិនិត្យសំណាកតេស្តរហ័ស រកឃេីញវិជ្ជមានកូវីដ.១៩ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅភូមិអង្គាបុស្ប សង្កាត់កោះពង់សត្វ ... Read More »

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររអបអរសាទរជូន លោកប្រធានាធិបតី នៃសាធារណរដ្ឋប៉េរូ»

ភ្នំពេញ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ លោក Pedro Castillo ក្នុងឱកាសនៃពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋប៉េរូ។ ... Read More »

យន្តហោះអ៊ុយក្រែនដាំក្បាលចុះបុកផ្ទះពលរដ្ឋស្លាប់៤នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងដាំក្បាលចុះបុកទៅលើដំបូលផ្ទះពលរដ្ឋនៅភាគខាងលិចប្រទេសអ៊ុយក្រែន។ ប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់បុកផ្ទះពលរដ្ឋនៅក្នុងភូមិ Prykarpattia ភាគខាងលិចប្រទេសអ៊ុយក្រែន នៅវេលាម៉ោង១និង៤០នាទី (ពេលវេលាក្នុងតំបន់)នាថ្ងៃទី២៨ ខែកក្កដា បណ្តាលឲ្យផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំង។ ក្រុមពន្លត់អគ្គិភ័យប្រមាណ១០នាក់ បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព។ អណ្តាតភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១និង៥៨នាទី។ ក្រោយការពន្លត់ភ្លើង ... Read More »

លោកបណ្ឌិត ជា មុនីឫទ្ធិ: ប្រឆាំងដាច់ខាតចំពោះទង្វើដែលយកបញ្ហាតាមដានប្រភពដើមនៃជំងឺវីរុសកូវីដធ្វើនយោបាយធូបនីយកម្ម !

ភ្នំពេញ, ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលើកឡើងថា, ថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានទទួលបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានXinhua ដោយលោកបានលើកឡើងថា ការតាមដានប្រភពដើមនៃជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រដ៏តឹងរឹងបំផុត គួរតែប្រកាន់ខ្ជាប់នូវស្មារតីវិទ្យាសាស្ត្រ ជំនាញ ... Read More »

នគរបាលខណ្ឌចំការមនសហការ ជាមួយ នគរបាល ប៉ុស្តិ៍ ស្ទឹង មាន ជ័យ ទី ១ឡោម ព័ទ្ធ ចាប់ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់បានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ក្នុង ចំណោម បក្ខពួក ពីរ នាក់ ត្រូវ បាន សមត្ថកិច្ច ខណ្ឌចំការមន សហការ ជាមួយ សមត្ថកិច្ច ... Read More »