ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោក ហេង សុខណាង បានអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃ អាទិត្យ ១១កើត ខែបឋមាសាឍ ឆ្មាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៦៥ ត្រូវនឹងថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២១នៅអគារស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង ... Read More »

ស្រុតសាលារៀននៅបែលហ្សុិក ស្លាប់និងរបួសជាង១០នាក់

មានហេតុការណ៍បាក់ស្រុតសាលារៀននៅក្នុងទីក្រុង Antwerp ប្រទេសបែលហ្ស៊ិកបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់និង៩នាក់ទៀតរងរបួស។ ភ្លាមៗនោះព្រះមហាក្សត្រ Philippe និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo បានទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យស្ថានភាព។ នៅថ្ងៃទី១៩ ខែមិថុនា ក្រុមពន្លត់អគ្គិភ័យទីក្រុងAntwerp ប្រទេសបែលហ្ស៊ិក បានឱ្យដឹងថា ... Read More »

ប៉ូលិសបារាំងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកពិធីជប់លៀងមានមនុស្សចូលរួម១៥០០នាក់

កម្លាំងប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពិធីជប់លៀងខុសច្បាប់មួយនៅក្នុងតំបន់ Redon ភាគខាងលិចប្រទេសបារាំង។ អំពើហិង្សាបានកើតឡើង ក្រោយពេលក្រុមអ្នកចូលរួមពិធីជប់លៀងខុសច្បាប់ បានគប់ដុំថ្ម គ្រាប់បែកសាំងទៅលើកម្លាំងប៉ូលិស ។ តាមការលើកឡើងរបស់មន្ត្រីបារាំង បានឱ្យដឹងថា មានប៉ូលិស៥នាក់រងរបួស និងអ្នកចូលរួមពិធីជប់លៀង២នាក់ផងដែរ ក្នុងនោះមានយុវជនម្នាក់ដាច់ដៃម្ខាង។ ភាពចលាចលបានកើតឡើង នៅយប់ថ្ងៃទី១៨ខែមិថុនា ... Read More »

ថ្ងៃ​នេះ​​! កម្ពុជា​ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៥៩នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦២១នាក់​ និងអ្នក​ស្លាប់​ ១៧នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ​ទី២០ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៥៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦២១នាក់ និងករណីស្លាប់​ ១៧នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៩ ខែមិថុនា​​ ... Read More »

ចៅក្រមអុីរ៉ង់ លោក Ebrahim Raisi ជាប់ឆ្នោតជាប្រធានាធិបតីថ្មី

លោក Ebrahim Raisi អាយុ៦០ឆ្នាំ ជាបុគ្គលដែលរិះគន់យ៉ាងខ្លាំងដល់បណ្តាប្រទេសលោកខាងលិច ទទួលបានការគាំទ្រខ្ពស់ក្នុងការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់ ។ លោកគឺជាចៅក្រមតុលាការ កំពូល ហើយលោកនឹងបន្តរក្សាតំណែងជាចៅក្រមដដែលរហូតដល់ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីនាដើមខែសីហាឆ្នាំ២០២១។ លោក Raisi កើតនៅខែធ្នូឆ្នាំ១៩៦០នៅទីក្រុង Mashhad ភាគខាងកើតប្រទេសអុីរ៉ង់ ... Read More »

កម្លាំងយោធាល្បាតតាមព្រំដែនឃាត់ពលករ១៦នាក់ បម្រុងឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ពលករ ចំនួន ១៦នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង វរសេនាតូចលេខ៥១១ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅវេលាម៉ោង ១និង២៥នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួន ... Read More »

ម្ដាយឪពុកទៅធ្វើការនៅថៃផ្ញើកូននៅជាមួយជីដូនតែត្រូវលង់ទឹកស្លាប់ទាំង២នាក់

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រី២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម គ្រាដែលសុំយាយលេងនៅវាលស្រែហើយមកផ្ទះមុនបែរជានាំគ្នាទៅងូតទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់នៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកវាលក្បាលគោ ចម្ងាយ២,៥០០ម៉ែត្រពីភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ  ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសូភី បានឲ្យដឹងថា កុមាររងគ្រោះទាំង០២នាក់ទី១-ឈ្មោះវឿត យ៉ុង អាយុ៧ឆ្នាំភេទស្រីនិងទី២ឈ្មោះ ... Read More »

បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៥នាក់ទៀត និងជាសះស្បើយចំនួន២នាក់នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅខេត្តឧត្តរមានជ័យបានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២៥នាក់ទៀត និងព្យាបាលជាសះស្បើយចំនួន២នាក់ផងដែរ នៅថ្ងៃទី១៩ខែមិថុនានេះ។ នេះបើតាមរដ្ឋបាលខេត្តឧត្តរមានជ័យ នៅ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង២៥នាក់ មាន៥នាក់ ឆ្លងក្នុងសហគមន៍ និង២០នាក់ទៀតជាពលករមកពីប្រទេសថៃ។ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣១នាក់ បន្ថែមទៀត

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣១នាក់ បន្ថែមទៀត នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយមចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ក្រសួងធនធានទឹកនិងឧតុនិយមចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ១-កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី ២០ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង ៧ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រ ៖និងកម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី ២១ខែមិថុនា២០២១ ដល់ថ្ងៃទី២៣ ខែមិថុនា២០២១តាមបណ្តាស្ថានីយជលសាស្ត្រមានដូចខាងក្រោម ៖ ដោយ៖សុខ ខេមរា Read More »

បុរសម្នាក់បើករថយន្តទៅបុកគូទរថយន្តបែនដឹកដីចតស្ងៀមពីក្រោយពេញទំហឹងគាបជាប់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកSUZUKIមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្តបែនដឹកដីដែលចតស្ងៀមតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យអ្នកបើកគាបជាប់នៅក្នុងកាប៊ីនស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវត្តស្ងួនពេជ្រប្រមាណជិត១០០ម៉ែត្រ ស្តិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ។   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកSUZUKIពណ៌សមួយគ្រឿង ... Read More »

សម្តេចតេជោហ៊ុនសែន ៖ នៅទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា,នៅទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ ... Read More »

ភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទ iPhone អាចធ្វើឱ្យ WiFi ទូរស័ព្ទឈប់ដំណើរការបាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, នៅពេលដែលលោកអ្នកចង់ភ្ជាប់ទូរស័ព្ទ ឬកុំព្យូទ័រទៅប្រព័ន្ធ WiFi ដើម្បីប្រើអុីនធឺណិត លោកអ្នកត្រូវដឹងពីឈ្មោះសម្គាល់របស់ប្រព័ន្ធ WiFi នោះដែលជាភាសាអង់គ្លេសគេហៅកាត់ថា SSID។ ដើម្បីងាយស្រួលក្នុងការសម្គាល់ប្រព័ន្ធ WiFi ... Read More »

សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ឃាត់ខ្លួន​ជនសង្ស័យបានចំនួន៦នាក់ពាក់ព័ន្ធ​នឹងគ្រឿង​ញៀន​

ខេត្តកំពង់ចាម​ ៖​ បន្ទាប់ពីទទួល​ការងារ​ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និង​ មានការសម្របសម្រួល​ពីលោក ហាក់ ហ៊ាន់ ព្រះរាជ​អាជ្ញា​រង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃខេត្ត​កំពង់ចាម​បានបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរ​ និងប្រើប្រាស់ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់យកមកដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​ ... Read More »

រថយន្តម៉ាកឡង់គ្រីស័រ​ បិទLogo Police បុកជាមួយរថយន្តហាយឡេនឌ័រ​ រងការខូចខាត​យ៉ាងដំណំ

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តហាយឡេនឌ័របុកជាមួយរថយន្តស៊េរីទំនេីបឡង់គ្រីស័រ​ ដែលបិទLogo Police​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង​ និងបានរំខានដល់ដំណេកប្រជាពលរដ្ឋកាលពីវេលាម៉ោង១២​ និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣​ កែងនិឹងផ្លូវលេខ៤៦៨​ ក្នុងសង្កាត់ទួលទំពូង១​ ខណ្ឌចំការមន​ ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខរដ្ឋ ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តពាក់ស្លាកលេខរដ្ឋ មួយគ្រឿងជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉ូឡា ... Read More »

បុរសម្នាក់ត្រឡប់ពីដឹកអីវ៉ាន់ឲ្យភ្ញៀវ ត្រូវក្មេងស្ទាវដេញវាយផ្អេីលពេញផ្លូវត្រូវពលរដ្ឋជួយទាន់

ភ្នំពេញ​ ៖​ មានក្មេងស្ទាវមួយក្រុមប្រមាណជាង១០នាក់​ បានជិះម៉ូតូដេញវាយបុរសម្នាក់តាំងពីស្ពានអាកាសស្ទឹងមានជ័យរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ​  និងស្ទាក់វាយដោយខ្សែក្រវ៉ាត់​និងកាំបិត​ បណ្ដាលឲ្យបុរសរងគ្រោះរបួសជាំខ្លួននិងបែកមាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយបំបែក​ កាលពីវេលាម៉ោង៧​ និង៤០នាទីយប់​ ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុចមុខហាង​ មីហឹរ​ ច្រមុះជ្រូកស្ទឹងមានជ័យ​ ... Read More »

អាជ្ញាធរខេត្តកោះកុង រកឃើញ និងបង្ហាញអត្តសញ្ញាណករណីវិជ្ជមានកូវីដ-១៩ចំនួន ៦៧ នាក់ និងមានអ្នកជាសះស្បើយ ចំនួន០២ នាក់ទៀត នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១

ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង  សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៦៧នាក់ ... Read More »

រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ចំនួន ១០៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១៨ – ១៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ ... Read More »

ហាងកាហ្វេ Brown ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ និងមិត្តភក្តិ បានចូលទៅទិញកាហ្វេ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាងកាហ្វេ Brown ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ និងមិត្តភក្តិ បានចូលទៅទិញកាហ្វេ នៅទីតាំងខាងលើនេះ ! ... Read More »

លោក ហ៊ុន ម៉ានី រំឮកកាលពី៤៤ឆ្នាំមុន អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លើផេកផ្លូវការ លោក ហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការចេញដំណើរទៅធ្វើបេសកកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ... Read More »

គូដណ្ដឹងមួយគូស្លាប់ទាំងអាក្រាតកាយ​ក្នុងបន្ទប់ជួលផ្កាម្លិះ​ស្ទឹងមានជ័យ សង្ស័យពុលស្រា​និងអាហារ

ភ្នំពេញ​ ៖​ មនុស្សប្រុសស្រី២នាក់ត្រូវជាគូដណ្ដឹងនឹងគ្នាបានដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានកាលពីរសៀលថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុចផ្ទះជួលផ្កាម្លិះ​ ជាប់ផ្លូវលេខ២៨៣​ ក្នុងភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។     ជនរងគ្រោះទាំង២នាក់ដែលស្លាប់រួមមាន​៖ ... Read More »

ប្រជាការពារ២នាក់បានស្លាប់គ្រាជិះម៉ូតូល្បាតក្នុងភូមិជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ ប្រជាការពារឃុំចំនួន០២នាក់ បានស្លាប់នៅនឹងកន្លែង គ្រាជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រពេលយប់តាមដងផ្លូវជាតិលេខ១៥៩C  ត្រូវគោយន្តកែច្នៃ​ដឹកពាងលក់បុកម៉ូតូនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩C ក្នុងភូមិរោងគោដើម ឃុំចំណោម ស្រុកមង្គលបូរី ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់ ជាប្រជាការពារឃុំ ចំណោម ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៥៥នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ១៧នាក់តាមក្រសួងសុខាភិបាលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៥៥នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ១៧នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១៤៣៦នាក់ស្រី៨៣២នាក់, ជាសះស្បើយ ចំនួន៩២៦នាក់,ស្រី៥៤១ កំពុងសម្រាកព្យាបាល ចំនួន៥០០នាក់ស្រី២៨៩នាក់ និងស្លាប់ចំនួន៩នាក់ស្រី២។ ... Read More »

ក្រោយករណីកីឡាករ Ronaldoនិងកូកា ពេលនេះ Pogbaនិងក្រុមហ៊ុន Heinekenម្ដង គណៈកម្មការរៀបចំការប្រកួតយូរ៉ូពិបាកដោះស្រាយ

គណៈកម្មការរៀបចំការប្រកួតបាលទាត់យូរ៉ូឆ្នាំ២០២០ (លើកពេលមកខែមិថុនាឆ្នាំ២០២១) ពិបាកក្នុងការដោះស្រាយដោយសារតែតារាបាល់ទាត់ បានបដិសេធជាបន្តបន្ទាប់ដែលយកភេសជ្ជៈជាម្ចាស់ឧបត្ថម្ភ មកដាក់លើតុ ពេលសម្ភាសន៍ដើម្បីបង្ហាញលើកញ្ជក់ទូរទស្សន៍ ។ ប៉ុន្តែក្នុងពេលឡើងសម្ភាសន៍ កីឡាករ Ronaldo បានរុញកូកាកូឡាចំនួន ២ ដបចេញពីតុ ហើយនិយាយស្នើដល់ពលរដ្ឋ ផឹកទឹកសុទ្ធ ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖​ អ្នកណាបង្កើតម៉ាស់អនាម័យ…​ ?

ភ្នំពេញ​៖​ ​រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ លោក​ ខៀវ​ កាញារិទ្ធ​ នៅល្ងាចថ្ងៃសៅរ៍​ទី១៩​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានសរសេរ​បង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ ថា​៖​ អ្នកណាបង្កើតម៉ាស់អនាម័យ ? គេតែងគិតថាម៉ាស់អនាម័យត្រូវបានបង្កើតឡើងដោយគ្រូពេទ្យបស្ចឹមប្រទេស។ តាមពិតអ្នកដែលបង្កើតម៉ាស់អនាម័យនេះ គឺជាគ្រូពេទ្យចិនម្នាក់ឈ្មោះ ... Read More »

ផ្សារទំនើប ម៉ាក្រូ ដែលមានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ ពីរនាក់បងប្អូន បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ ផ្សារទំនើប ម៉ាក្រូ ដែលមានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ ពីរនាក់បងប្អូន បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ ! ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែមិថុនា ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ សម្រេចបញ្ចប់ការបិទខ្ទប់ធ្វើដំណេីរចេញ-ចូល​ ជាបណ្តោះអាសន្នលើទីតាំងមួយផ្នែកនៃភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមសេចក្ដីជូនដំណឹងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរ៍ទី១៩​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានចុះហត្ថលេខាសម្រេចបញ្ចប់ការបិទខ្ទប់​ ក្នុងការធ្វើដំណេីរចេញ-ចូល​ ជាបណ្តោះអាសន្នលើទីតាំងមួយផ្នែកនៃភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​។ គួរជម្រាបដែរថា​ រដ្ឋបាលខេត្តបន្ទាយមានជ័យ ... Read More »

ហាង Oskar Bistro ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៥៩ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាល១​ មានអ្នកជំងឺកូវីដ១៩​​ បានចូលទៅហូបអាហារពេលល្ងាច នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាង Oskar Bistro ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៥៩ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាល១​ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅហូបអាហារពេលល្ងាច នៅទីតាំងខាងលើនេះ។ ... Read More »

មន្ទីរព័ត៌មានខេត្ត ៖ ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ជាង ៦០នាក់ ក្រោយមានការឆ្លងចូលសហគមន៍ ក្នុងក្រុងបានលុង

ខេត្តរតនគិរី ៖ យោងតាមប្រភពព័ត៌មានពី អង្គភាពមន្ទីរព័ត៌មានខេត្តរតនគិរី បានបញ្ជាក់អោយដឹងថា,បន្ទាប់ពីធ្វើតេស្ដវិជ្ជមានលើបុគ្គល ២នាក់ប្ដីប្រពន្ធ ដែលប្ដីមានឈ្មោះ សូ​ វណ្ណា អាយុ​ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ អៀក សុខឃៀង​ ​អាយុ​ ... Read More »