ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង៖សរុបរហូតមកដល់ព្រឹកថ្ងៃទី០៣ខែមិថុនានេះមាន​អ្នក​ជំងឺ​កូវីដ-១៩ចំនួន​៩៣០នាក់ ស្រី ៥៤៧នាក់ អ្នកជំងឺជាសះស្បើយ៤៦៣នាក់ ស្រី ២២២នាក់ អ្នកជំងឺស្លាប់៦នាក់ជា​ជនជាតិ​ខ្មែរ

ខេត្តស្វាយរៀង៖ លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១នេះ មាន​អ្នក​ជំងឺ​កូវីដ-១៩សរុប៩៣០នាក់ ស្រី ៥៤៧នាក់ (ជនជាតិខ្មែរ៨៨៦នាក់,ជនជាតិបរទេស៤៤នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប  ៤៦៣នាក់ ស្រី ២២២នាក់ អ្នកជំងឺស្លាប់៦នាក់ជា​ជនជាតិ​ខ្មែរ ។​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា៖ ការបាត់បង់លោក ត្រាំ អុីវតឹក គឺជាការបាត់បង់ ឥស្សរជនឆ្នើមមួយរូប ក្នុងកិច្ចការបម្រើជាតិមាតុភូមិ

ភ្នំពេញ៖ ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោក ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឈ្នះរង្វាន់ពីក្រុមហ៊ុនកូកា-កូឡា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក ដែលមានខ្លឹមសារថា “ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ 200000រៀល”។ នេះបើតាមការបញ្ជាក់ផ្លូវការពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី២ ខែមិថុនាឆ្នាំ២០២១។បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ... Read More »

មន្ទីរសម្រាកព្យាបាល​ ឧត្តមភាព​ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ​៥ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានអ្នកជំងឺកូវីដ១៩​​ បានទៅមើលម្តាយ​ ដែលកំពុងសម្រាកព្យាបាលនៅទីតាំងខាងលើនេះប្រហែល ៣០នាទី

ភ្នំពេញ៖ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មន្ទីរសម្រាកព្យាបាល​ ឧត្តមភាព​ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ​៥ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានអ្នកជំងឺកូវីដ-១៩​​ បានទៅមើលម្តាយ​ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត !

ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី២ខែមិថុនា២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម៖ ១- ស្រុកព្រះស្ដេច ចំនួន៣០នាក់ ២- ... Read More »

នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ៖ នៅយប់ថ្ងៃទី២ ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងមួយកន្លែងនៅស្រុកបរកែវ

ខេត្តរនតគិរី ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់អស់ទាំងស្រុង និងខូចខាតសម្ភារអស់មួយចំនួនធំ ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬផ្ទះអ្នកជិតខាងនោះទេ។ហេតុការណ៍នេះបានកើតឡើងនារសៀលវេលាម៉ោង ០២និង១៥នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១  ... Read More »

យោធិនយោធភូមិភាគពិសេសទទួលបានអាវភ្លៀង របស់សម្តេចតេជោ សម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស និងលោកមេបញ្ជាការរង នាយសេនាធិការ បានអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ចេញបង្ហាញទស្សនៈយោបល់ជាច្រើនមកកាន់ហ្វេសប៊ុកផ្ទាល់ខ្លួន រឿងចំងល់ថាតើក្រសួងបាន និងកំពុងជួយអ្វីខ្លះជូនដល់កសិករ !

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា, កន្លងមកក្រសួងបានទទួលបានយោបល់ និងសំណូមពរជាច្រើន មកកាន់ក្រសួង ជាពិសេសមកកាន់រូបខ្ញុំផ្ទាល់ ដែលមានចំងល់ថាតើក្រសួងបាន ... Read More »

វៀតណាមរកឃើញអ្នកឆ្លងកូវីដ-១៩ បន្ថែម១២៨នាក់ទៀតសរុប២៤១នាក់

នៅយប់ថ្ងៃទី២ ខែមិថុនា ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែម១៣៨នាក់ ក្នុងនោះមានអ្នកឆ្លងកូវីដ-១៩ នាំចូលពីក្រៅចំនួន១០នាក់ និង១២៨នាក់ឆ្លងក្នុងសហគមន៍។ អ្នកឆ្លងក្នុងថ្ងៃនេះ មាននៅក្នុងខេត្តក្រុងចំនួន៥ ក្នុងនោះមានទីក្រុង Bac Giang ឆ្លងច្រើនជាងគេមានរហូតដល់ទៅ៧៤នាក់ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងសូមចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១

      ខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀងមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ដោយ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។  រដ្ឋបាលខេត្តស្វាយរៀងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកពេជ្រ ភឿន អាយុ៤២ឆ្នាំ មានទីលំនៅក្នុង ភូមិបាវិតកណ្ដាល ... Read More »

ឥណ្ឌូនេស៊ីអំពាវនាវដល់អាស៊ាន តែងតាំងឧបការីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ា

ការអំពាវនាវរបស់ឥណ្ឌូនេស៊ីនេះកើតឡើងក្រោយពេលមួយខែដែលអាស៊ានបើកកិច្ចប្រជុំហើយឯកភាពគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិវាទនៅប្រទេសតំបន់អាស៊ានមួយនេះ។ នៅថ្ងៃទី២ខែមិថុនា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានអំពាវនាវដល់សមាគមអាស៊ាន តែងតាំងឧបការី ទទួលបន្ទុកដោះស្រាយវិវាទនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ តាមអនឡាញនៅទីក្រុងហ្សាការតា លោកស្រី Retno Marsudi បានបញ្ជាក់ថា ... Read More »

អាចប្រឈមនឹងការលិចហៀរប្រេងទ្រង់ទ្រាយធំពីការឆេះនាវានៅតំបន់សមុទ្រស្រីលង្កា១៣ថ្ងៃកន្លងមក

កម្លាំងទាហានការពារដែនសមុទ្រស្រីលង្កា នៅថ្ងៃទី២ខែមិថុនាបានប្រកាសថា នាវាដឹកកុងតឺន័របានឆាបឆេះរយៈពេល១៣ថ្ងៃកន្លងមកនៅតំបន់សមុទ្រស្រីលង្កា ហើយអាចប្រឈមនិឹងការលិចជាមួយនឹងប្រេងរាប់រយតោន អាចហៀរចូលក្នុងសមុទ្រ។ សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីការពារបរិស្ថានដែនសមុទ្រស្រីលង្កា លោក Dharshani Lahandapura បានឱ្យដឹងថា ក្រុមមន្ត្រីបរិស្ថានកំពុងតែវាយតម្លៃ ពីការខូចខាត ... Read More »

សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក រួមគ្នាគំាទ្រការត្រៀមបង្ការ និងឆ្លើយតប ក៏ដូចជាការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា

នៅសបា្តហ៍នេះ សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ–១៩ និងការគំរាមកំហែងសនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា។ សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់សរុបជាង ២,៨ លានអឺរ៉ូ(៣,៥លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់រយៈពេល ៣ឆ្នាំ ខាងមុខ ដើម្បីផ្តល់ការគាំទ្រតាមរយៈអង្គការសុខភាពពិភពលោក ... Read More »

លោក ឃួង ស្រេង ៖ រាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅ ក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិ៍សែន ជ័យ រក្សាជាតំបន់លឿងទុំ ដដែល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់១សប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៩ មិថុនាឆ្នាំ២០២១ រាជធានីភ្នំពេញ នៅតែរក្សាតំបន់លឿងដដែល លើកលែងតែ២ភូមិនៅក្នុងខណ្ឌឬស្សីកែវនិងខណ្ឌពោធិ៍សែនជ័យ ដោយ២ភូមិនេះ គឺនៅរក្សាជាតំបន់លឿងទុំដដែល ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ... Read More »

ពលករខ្មែរអះអាងថាមេខ្យល់នាំឆ្លងដែនក្នុងម្នាក់៥.០០០បាតត្រូវទាហានថៃ ចាប់ខ្លួន

      ក្រុងប៉ោយប៉ែត៖ ទាហានថៃបានល្បាតតាមព្រំដែន ចាប់ពលករខ្មែរចំនួន៥នាក់ លួចឆ្លងចូលប្រទេសថៃ តែអះអាងថា ចំណាយលុយក្នុងម្នាក់៥,០០០បាតឲ្យមេខ្យល់។ សេចក្ដីរាយការណ៍ពីប្រទេសថៃថាៈកាលពីវេលាម៉ោង១២នឹង២០នាទី ថ្ងៃទី២ មិថុនា ២០២១ នេះសមត្ថកិច្ចទាហានស្រុកតាព្រះយ៉ា កងកម្លាំងបូរផា បានទទួលសរចក្ដីរាយការណ៍ពីក្រុមល្បាតនគបាលល្បាតព្រំដែនទី១២ ... Read More »

Update ៖ សាលាដំបូងខេត្តកណ្ដាលសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្រុមឧក្រិដ្ឋជនគ្រឿងញៀន៦នាក់ដាក់ពន្ធនាគារហេីយ

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២១​នេះ​ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិវៀតណាម-ចិនចំនួន៦នាក់ ដាក់ពន្ធនាគារខេត្តកណ្ដាល ដោយចោទប្រកាន់ពីបទកែច្នៃ,​រក្សាទុក, ដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។     គួររំឭកថា កាលពីថ្ងៃទី២៨ ... Read More »

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រឡាបញ្ជី និងមន្រ្តីរាជការ​ឲ្យទៅបម្រើការងារនៅសាលាដំបូងខេត្តកែប

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ សូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាក្រឡាបញ្ជី និងមន្ត្រីរាជការបម្រើការងារនៅរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ឱ្យបានជ្រាបថា សាលាដំបូងខេត្តកែប នឹងត្រូវដាក់ឱ្យដំណើរការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ ... Read More »

ធនាគារអអេចប៊ីខេមបូឌា ប្រកាសបង្ហាញកម្មវីធី goWave អាចជួយយុវជនខ្មែរស្វែងយល់លើផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល

ភ្នំពេញ៖ ធនាគារ អ អេច ប៊ី ខេមបូឌា សូមណែនាំកម្មវិធីgoWave by RHB – ជាប្រព័ន្ធមាតិកាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា តាមរយៈអត្ថបទខ្លីៗដ៏មានអត្ថប្រយោជន៍ ហើយឧបរកណ៍ហិរញ្ញវត្ថុទៀតសោត មានការរីកសាយភាយទៅក្នុងបណ្តុំព័ត៌មានឌីជីថល ... Read More »

ហាងលក់សម្លៀកបំពាក់ #Zendo សាខាទល់មុខផ្សារទំនើប​​ City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ #Zendo សាខាទល់មុខផ្សារទំនើប​​ City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកធ្វើការនៅទីតាំងខាងលើនេះ យោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ ... Read More »

អំណោយឧបត្ថម្ភ របស់មេបញ្ជាការកងទ័ពជើងគោកប្រគល់ជូននាយកសាលា និងយោធាចារ្យ សាលាពលទាហានទី៤

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរងយោធភូមិភាគទី៤ តំណាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក,មេបញ្ចាការយោធភូមិភាគទី៤ និងក្រុមការងារ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសំខាន់ៗនៃជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Ruth Sherman

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី វិនឌី រូត្ស ស៊ើមែន ... Read More »

អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាវិថីតេជោ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ៧រោច ខែជេស្ឋឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១​ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាវិថីតេជោ​ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ ... Read More »

ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវ៤៥០ កែងផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ បានទៅអង្គុយផឹកកាហ្វេ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវ៤៥០ កែងផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ បានទៅអង្គុយផឹកកាហ្វេ ... Read More »

អាជ្ញាធរខណ្ឌកំបូលចុះស្ដារប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ប្រវែងប្រមាណ ៤ពាន់ម៉ែត្រ

      ភ្នំពេញ៖ ក្រោមគម្រោងស្ដារប្រឡាយឲ្យទាន់ពេលវេលានារដូវវស្សារបស់រដ្ឋបាលរាជធានីភ្នំពេញ  អាជ្ញាធរខណ្ឌកំបូល ក៏បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះបានពន្លឿនការស្ដារប្រឡាយអមសង ខាងផ្លូវជាតិលេខ៤ ចាប់ពីចំណុចអូដឹម ដល់ផ្សារបែកចានប្រវែងជាង៤ពាន់ម៉ែត្រ ដើម្បីបញ្ចៀសមុខទឹកមិនឱ្យជន់លិចនៅរដ្ដូវវស្សាឆ្នាំនេះ ... Read More »

ទុស្សេខ្សែភ្លើងកន្លែងឡដុតនំបុ័ងហាងស្ទឹងមានជ័យ​ផ្អើលដល់កម្មករនិងអាជ្ញាធរខណ្ឌដង្កោចុះធ្វើអន្តរាគមន៍

ភ្នំពេញ​ ៖​ កន្លែងឡដុតនំនៅហាងនំបុ័ងស្ទឹងមានជ័យ​ សាខាចំការដូង​ បានទុស្សេខ្សែភ្លើងឆេះផ្អើលដល់បុគ្គលិកក្នុងហាង​ រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោ​ឲ្យជួយធ្វើអន្តរាគមន៍​កាលពីវេលាម៉ោង២រសៀលថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចហាងនំប៉័ងស្ទឹងមានជ័យ ក្នុងភូមិព្រែកជ្រៃ​ សង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ ។ ​    ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ !

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ០១ ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ១៩នាក់ និងករណីជាសះស្បើយចំនួន ... Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ដូចមានរាយនាមខាងក្រោម៖ ... Read More »

រដ្ឋបាលខេត្តកែប បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៧ នាក់ទៀត នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១

ខេត្តកែប ៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស ... Read More »