ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ប្រជាពលរដ្ឋ កម្មករ កម្មការិនី រស់នៅខណ្ឌកំបូលជាង៨ពាន់នាក់ បន្តសម្រុកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី១ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី រស់នៅ ក្នុងខណ្ឌកំបូល ប្រមាណជាង៨ពាន់នាក់ បានបន្តនាំគ្នាទៅចាក់វ៉ាក់ សាំងបង្ការជំងឺ កូវីដ-១៩ លើកទី(ដូសទី១) ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស ... Read More »

អភិបាលស្រុករមាសហែកអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋសូមកុំបន្តលែងសត្វគោក្របីតាមផ្លូវសាធារណៈព្រោះងាយ និងកើតគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនិងធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំបន្តលែងសត្វគោក្របីតាមផ្លូវ ទីសាធារណៈទៀតព្រោះងាយនឹងកើតករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈព្រមទាំងបាត់បង់សោភណភាពក្នុងស្រុកផងដែរ។ ការអំពាវនាវបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២១នៅក្នុងសាលប្រជុំសាលាស្រុករមាសហែកខេត្តស្វាយរៀង។ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបន្តថា ... Read More »

រថយន្តទំនេីបឡង់គ្រីស័រ​មួយគ្រឿងត្រូវរថយន្តកូរ៉េបេីកកៀរទាំងកំរោល​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តកូរ៉េមួយគ្រឿងមិនប្រយ័ត្ន ហេីយបើកវ៉ាជែងមិនផុតបានទៅកៀររថយន្តស៊េរីទំនេីបម៉ាកឡង់គ្រីស័រ១គ្រឿងទាំងកំរោលបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសម្ដីបុរសដែលជាតៃកុងរថយន្តកូរ៉េបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានបើកបររថយន្តកូរ៉េមួយគ្រឿង ... Read More »

លោកឃួង ស្រេង ទទួលអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន នូវថវិកា៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-១៩

ភ្នំពេញ៖ ថវិកាចំនួន៣០ម៉ឺនដុល្លារ(សាមសិបម៉ឺនដុល្លារ) ដែលជាថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានផ្ដល់ជូនលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះទៅបែងចែកនិងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ពិធីប្រគល់និងទទួលថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែននេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅចុះពិនិត្យបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយតាមដងទន្លេ

ភ្នំពេញ៖ អនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរុះរើឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោករស់ ... Read More »

លោកឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញ : សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ !!!

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងយ៉ាងដូច្នេះថា ,មន្ត្រីទាំងអស់ត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អ​ ជាពិសេសការធ្វេីសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត​ ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ​ និងលោកនាយប៉ុស្តិ៍​ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ទៀតហើយ !

ខេត្តកំពង់ចាម៖ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះស្រុកព្រៃឈរ ១៥នាក់ ស្រុកកងមាស ០១នាក់ ស្រុកបាធាយ ០៥នាក់ ស្រុកជើងព្រៃ ១០នាក់ និងមកពីខេត្តកំពត ០១នាក់ ក្នុងថ្ងៃទី០២ ... Read More »

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប សន្ទនាការងារជាមួយ លោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ... Read More »

អភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងគណបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំង ក្លឹបកម្សាន្ត​ បារបារាំង និងអាជីវកម្មផ្សេងទៀតដែលល្មើសនឹងការណែនាំរបស់អជ្ញាធរ…

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃពុធ ៧រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ... Read More »

នាង Angelina Jolie ចាញ់ក្តី អតីតស្វាមី Brad Pitt

នាង Angelina Jolie បង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយតុលាការកាត់ក្តីឲ្យនាងចាញ់។ នាង Angelina Jolie ប្រកាសថានឹងមិនលើកលែងដល់អតីតស្វាមីនោះឡើយ។ ប៉ុន្មានថ្ងៃមុន ពេលតុលាការកាត់ក្តី លោក Brad Pitt នឹងចែករំលែកពីសិទ្ធិចិញ្ចឹមកូន ។ ... Read More »

Barcelona ចុះកុងត្រាជាមួយខ្សែការពារសញ្ជាតិប្រេស៊ីល Emerson Royal ពីក្លិប Real Betis

ក្រុម Barcelona បានចុះហត្ថលេខាលើកីឡាករទី៣របស់ពួកគេក្នុងសប្តាហ៍នេះជាមួយខ្សែការពារសញ្ជាតិប្រេស៊ីល Emerson Royal ពីក្លិបReal Betis។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២ ខែមិថុនា។ កីឡាករ Emerson មានវ័យ២២ឆ្នាំដែលបានចូលរួមជាមួយ ... Read More »

កីឡាករ៦នាក់ទៀតខកខានការប្រកួតមិត្តភាពឲ្យស្កុតឡេនបន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩

កីឡាករស្កុតឡេនចំនួន៦នាក់ទៀតបានខកខានការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍រវាងក្រុមជម្រើសជាតិស្កុតឡេនទល់នឹងហុល្លង់ដោយសារតែមានករណីឆ្លង Covid-19 បន្ទាប់ពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករ John Fleck ។ កីឡាករទាំង៦នាក់នោះរួមមាន David Marshall, Stephen O’Donnell, Nathan Patterson, Grant Hanley, ... Read More »

ខ្សែបម្រើវ័យក្មេង Phil Foden ទទួលបានពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA

ខ្សែបម្រើ Phil Foden របស់ក្រុម Manchester City ត្រូវបានគេតែងតាំងជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាករបាល់ទាត់អាជីព (PFA ) និងជាកីឡាករឆ្នើមប្រចាំឆ្នាំនៅលីគកំពូលអង់គ្លេសផងដែរ។ សារព័ត៌មាន BBC Sport បានផ្សាយថា ម្ចាស់ជើងឯកក្របខ័ណ្ឌ ... Read More »

Alexander Zverev ឈានដល់ជុំទី៣នៃព្រឹត្តិការណ៍ French Open ឆ្នាំ២០២១

កីឡាករវាយតឺន្នីសលំដាប់លេខ៦ពិភពលោក Alexander Zverev បានឈានដល់ជុំទី៣នៃពានរង្វាន់ French Open ជាមួយនឹងជ័យជម្នះ ៧-៦ (៧-៤) ៦-៣ ៧-៦ (៧-១) លើកីឡាករ Roman Safiullin ... Read More »

ព្រឹកនេះអ្នកស្លាប់ដោយពុលស្រាកើនដល់១០នាក់និង អ្នកមានអាការ:ធ្ងន់ស្រាលមាន៨១នាក់ ខណ:សមត្ថកិច្ចឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធ ជាអ្នកផលិតស្រា

ខេត្តពោធិ៍សាត់ ៖ តាមការរាយការណ៍បន្តពីនាយនគរបាលប៉ុស្តិ៍អន្សាចំបក់បានឲ្យដឹងថា មកដល់ម៉ោង១១ព្រឹកថ្ងៃទី៣ ខែមិថុនានេះ អ្នកស្លាប់ដោយពុលស្រាកើនដល់១០នាក់ និងអ្នកមានអាការ:ធ្ងន់ស្រាលកំពុងព្យាបាលក្នុងមន្ទីរពេទ្យមាន៨១នាក់ ខណ:សមត្ថកិច្ចឃាត់ខ្លួនប្តីប្រពន្ធ២នាក់ជាអ្នកផលិតស្រាបណ្តាលឲ្យពុល។ ប្រភពដដែលបានឲ្យដឹងទៀតថាករណីពុលស្រា.ស  ស្លាប់ជាបន្តបន្ទាប់នេះកើតឡើង នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចំនួន៣ភូមិ ភូមិសានសរ ភូមិថ្គោលធំ ... Read More »

មន្ទីរវប្បធម៌ខេត្តក្រចេះ៖​ គ្រោងរៀបចំផ្ទះសសរ ១០០​ ធ្វើជាសារមន្ទីរខេត្ត

ខេត្ត​ក្រចេះ​ ៖​ មន្ទីរវប្បធម៌ខេត្តក្រចេះ​ គ្រោងរៀបចំផ្ទះសសរ ១០០ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ ដើម្បីបន្សល់ទុកជាបេតិកភណ្ឌជាតិ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់។ នេះបើ​យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា។ បេីតាមការ​លេីក​ឡេី​ងរបស់អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោកស្រី ហ៊ុក ផល្លីនី បានមានប្រសាសន៍ថា៖ កន្លងមកនេះមន្ទីរបានធ្វើការប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានាដែលមានអាយុកាលរាប់រយឆ្នាំ ... Read More »

មនុស្ស២នាក់បានស្លាប់និងម្នាក់រងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា

ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុកការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីផ្សេង ដោយម៉ូតូបុកជាមួយគោយន្តកន្ត្រៃនិងករណីមួយទៀតរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះ​នេត្រព្រះ  ។ លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖នៅវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី២ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ... Read More »

ខឹង​បុរស​ជនជាតិ​ចិន​ យកដៃបិចថ្ពាល់នារីជាគូដណ្ដឹង​ ខណៈ​ជិះរថយន្តជាមួយ​ ​បេីក​ម៉ូតូ​ដេញតាមស្ទាក់ឈ្លោះគ្នាផ្អេីលទាំងយប់

ភ្នំពេញ៖ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ បានបេីកម៉ូតូមួយគ្រឿងទៅស្ទាក់រថយន្តមួយគ្រឿងបេីកបរដោយជនជាតិចិន​ ខណៈ​ដែលខ្លួន​​បានឃេីញគូដណ្ដឹងជិះរថយន្តជាមួយជនជាតិចិន​ ហេីយ​បានយកមួកការពារសុវត្ថិភាពវាយកញ្ចក់រថយន្ត​ បណ្ដាលឲ្យបែកបង្កភាពភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅជួយធ្វេីអន្តរាគមន៍។ ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចខាងមុខភោជនីយដ្ឋាន K&S តាមផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ... Read More »

បុរសចំណាស់ម្នាក់ធ្លាក់ពីលើរបងផ្ទះគេស្លាប់ផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិប្រទះឃើញបុរសម្នាក់ធ្លាក់ពីលើរបងនិងរាយការណ៍មកសមត្ថកិច្ចជួយសង្គ្រោះតែអកុសលយឺតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១  ស្ថិតនៅភូមិចេក ឃុំសំរោងស្រុកចន្ទ្រា។ សមត្ថកិច្ចនគរបាលរដ្ឋបាលសំរោង បានឱ្យដឹងថាបុរសខាងលើមានឈ្មោះ យូ គឿន  អាយុ៥២ សញ្ជាតិវៀតណាម មានទីលំនៅភូមិកណ្តាល សង្កាត់ចេក ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសព្រៃឈើ រីឯ៩នាក់ទៀតរត់គេចបាត់

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលការពារព្រំដែនគោកប្រចាំស្រុកសំឡូតបានឃាត់ខ្លួនបុរសម្នាក់និងរឹបអូសវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងបទល្មើសបំផ្លាញព្រៃឈើ។ ការឃាត់ខ្លួនបុរសនេះធ្វើឡើងកាលពីថ្ងៃពុធ​ ៧រោច​ ខែ​ជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ​២០២១នៅភូមិ​ស្រែអណ្តូង​ ឃុំ​សំឡូត​ ស្រុក​សំឡូត ខេត្តបាត់ដំបង។ លោកអនុសេនីយ៍ទោ កែ ... Read More »

ក្រសួងសុខាភិបាល ​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧២៩នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៧២១នាក់​ និងអ្នក​ស្លាប់​ ០៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៧២៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧២១នាក់ និងករណីស្លាប់​ ០៦នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

នគរបាលខណ្ឌដង្កោ​ឃាត់ខ្លួនជនសង្ស័យម្នាក់​ករណីគាស់បង្អួចលួចយកទ្រព្យសម្បត្តិយាយជីនៅវត្តសំបួរមាស

​   ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោបើកការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួន​បានក្រោយពីធ្វើសកម្មភាពគាស់បង្អួចលួចយកទ្រព្យសម្បត្តិយាយជីស្នាក់នៅក្នុងវត្តសំបួរមាសបានសម្រេច រួចរត់គេចខ្លួនបាត់មួយថ្ងៃ​ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង០០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះសំណាក់ស្លឹងមាស ផ្លូវលេខ៣៧១  ស្ថិតនៅភូមិម័ល ... Read More »

សាលាដំបូងខេត្តពោធិ៍សាត់សម្រចឃុំខ្លួនឃាត.កកាប់ចិញ្រ្ចាំសម្លាប់គូដណ្ដឹង

ខេត្តពោធិ៍សាត់ ៖ នៅរសៀលម្សិលមិញថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ តុលាការបានសម្រចឃុំខ្លួនឃាត.កកាប់ចិញ្រ្ចាំសម្លាប់គូដណ្ដឹងយ៉ាងឃោរឃៅម្នាក់ ។នេះបើយោងតាម(ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន)លេខ៥២១ ឃ.ខ/២១ ចុះថ្ងៃទី២ ... Read More »

ទើបតែឆេះនាវាធំបំផុត ពេលនេះអុីរ៉ង់ឆេះរោងចក្រចម្រាញ់ប្រេងមួយទៀត

មានករណីឆាបឆេះរោងចក្រចម្រាញ់ប្រេងនៅភាគខាងត្បូង រដ្ឋធានីតេអុីរ៉ង់ នៅថ្ងៃទី២ខែមិថុនា បង្កឲ្យមានផ្សែងខ្មៅគ្រប់ដណ្តប់ក្នុងបរវេណ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា«អណ្តាតភ្លើងឆាបឆេះចេញពីបំពង់បង្ហូរឧស្ម័ននៅក្នុងរោងចក្រចម្រាញ់ប្រេង Tondquyan ក្នុងរដ្ឋធានីតេអុីរ៉ង់»។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់និងរបួសនៅឡើយទេ ។ ក្រុមពន្លត់អគ្គិភ័យបានព្យាយាមគ្រប់គ្រងស្ថានភាព។ តាមសារព័ត៌មាន ISNA បានផ្សាយថា មិនទាន់ដឹងមូលហេតុបណ្តាលឲ្យឆាបឆេះរោងចក្រខាងលើនៅឡើយទេ។ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុឲ្យបានច្បាស់។ ... Read More »

អ្នកគាំទ្រ”ល្អហួស” នៅប្រទេសថៃសរសើរពីសមត្ថភាព ពិសេសសម្រស់របស់នាងថាកាន់តែស្រដៀងតារាថៃ នាង Yaya ខ្លាំង

  កាន់តែធំពេញរូបពេញរាងបន្តិច កុមារីល្អហួស កាន់តែមានសម្រស់ស្រស់សោភា ដែលអាចឆក់បានការគាំទ្រច្រើនពីទស្សនិកជន និងអ្នកគាំទ្រនៅកម្ពុជា។ នាងទើបនឹងទទួលបានការចាប់អារម្មណ៍ជាថ្មីពីប្រជាជនថៃក្រោយពីនាងបានបញ្ចេញបទចម្រៀងសំនៀងជាភាសាថៃ អមដោយការសរសើរពីរូបសម្រស់របស់នាងកាន់តែស្រដៀងគ្នា នឹងតារាលំដាប់ជួរមុខថៃ នាង Yayaនោះ។    ឆ្នាំនេះកុមារីល្អហួស មានអាយុ១២ឆ្នាំ។ នាងគឺ ... Read More »

ពាណិជ្ជករម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាមសាលក្រមតុលាការ​ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួនស្ត្រី​ម្នាក់​ ដែល​ជាពាណិជ្ជករ​​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ ​​បញ្ជូន​ទៅសាលាដំបូង​រាជធានី​ភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់​ កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១។ បេីយោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ បានឲ្យដឹងថា​ ស្ត្រី​ជាប់ចោទ​រូបនេះ​មានឈ្មោះ ឌួ​ង ... Read More »

រដ្ឋបាលខេត្តស្វាយរៀងទទួលអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ពីលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំដោយលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោក ខាំ សុផារី ... Read More »

សមត្ថកិច្ចចុះដកនិងដុតកម្ទេចចោលដំណាំកញ្ឆាខុសច្បាប់ ចំនួន៩ទីតាំង ក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់  សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញផលដំណាំកញ្ឆាជាច្រើនពាន់ដើមខណ:ជនខិលខូចលួចដាំខុសច្បាប់ នៅទីតាំងចំនួន០៩ និងកម្ទេចអាងស្តុកទឹកចំនួន៦ផងដែរ។ ការចុះទៅបង្រ្កាបដំណាំកញ្ឆាខុសច្បាប់នេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២១ត្រង់ចំណុចដុបកំរ៉ែងស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ លើផ្ទៃដីប្រមាណ៣.៨១២ម៉ែត្រការ៉េ ។ លោកវរសេនីយ៍ឯក យុគ​ សារ៉ាត់ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលផ្ទះសំណាក់ សុខ ហេង និងទីតាំងហាងអ៊ុតសក់ ប្រាក់ រិទ្ធី សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមានចូលទីនោះ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលផ្ទះសំណាក់ សុខ ហេង និងទីតាំងហាងអ៊ុតសក់ ប្រាក់ រិទ្ធី សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​  ព្រោះមានអ្នកវិជ្ជមាន៣នាក់ចូលទៅទីនោះ។   រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា ព្រោះមានអ្នកជំងឺកូវីដ-១៩ទាំង៣នាក់មាន ៖ ទី១-ឈ្មោះ ឈួន រដ្ឋា ... Read More »

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រីពេជ្រ ចន្ទមុន្នី តែងផ្តល់អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩

ភ្នំពេញ៖ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ជាអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ... Read More »