ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

បុគ្គលិកសុខាភិបាលបារាំង៣ពាន់នាក់ត្រូវបញ្ឈប់ពីការងារដោយសារតែមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

បុគ្គលិកសុខាភិបាលបារាំង ប្រមាណ៣ពាន់នាក់ត្រូវបានបង្ខំឲ្យផ្អាកពីការងារ ដោយសារតែមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ សារព័ត៌មាន RTL របស់បារាំងបានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង Olivier Véran បានសម្រេចបញ្ឈរជើងបុគ្គលិកសុខាភិបាលដែលមិនព្រមចាក់វ៉ាក់សាំង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ការសម្រេចផ្អាកការងារនេះគ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ ហើយបុគ្គលិកសុខាភិបាលជាច្រើនរូបក្នុងចំណោម៣ពាន់នាក់បានសម្រេចទៅចាក់វ៉ាក់សាំងដើម្បីបានវិលត្រឡប់ទៅធ្វើការវិញ ។ ... Read More »

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានរយៈពេលមួយសប្តាហ៍ទៀត!

ខេត្តកំពង់ស្ពឺ៖ សេចក្ដីសម្រេច របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពី ការបន្តដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី ១៧ខែកញ្ញា រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ... Read More »

ចិនបានដាក់លិខិតចូលជាសមាជិក CPTPP

នៅថ្ងៃទី១៦ ខែកញ្ញា ប្រទេសចិនបានដាក់ពាក្យស្នើសុំចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោកWang Wentao បានផ្ញើលិខិតស្នើសុំចូលជាសមាជិក CPTPP ទៅកាន់រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសនូវែលហ្សេឡង់លោក Damien O’Connor។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រី ... Read More »

សមត្ថកិច្ចឃាត់ខ្លួនអ្នកល្មើសចំនួន៧២ករណី និងពិន័យជាប្រាក់ ៣,០០០,០០០រៀល នាយប់ថ្ងៃទី១៦ខែកញ្ញា

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងថា សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ការអនុវត្តវិធានការច្បាប់មានចំនួន៧២ករណី ឃាត់ខ្លួន (អប់រំ និងពិន័យ)២៣៦នាក់ឃាត់យានយន្ត (រថយន្ត៩គ្រឿងនិងម៉ូតូ ២៨គ្រឿង) ពិន័យជាប្រាក់ចំនួន ... Read More »

ពលករខ្មែរប្រុស-ស្រី៨នាក់ លួចឆ្លងដែនត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចថៃនៅតែបន្តរឹតបន្តឹងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលដោយខុសច្បាប់ របស់ពលករខ្មែរ និងដើម្បីការពារការរាតត្បាតជម្ងឺកូវីដ-១៩ កាលពីថ្ងៃទី១៦កញ្ញា២០២១ អង្គភាពទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហការជាមួយទាហានកងរយទី១៣០២ និងនគបាលខ្លង ណាំសៃ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំថាប់ ព្រិច ... Read More »

ភ្នាក់ងារកីឡាករ Ansu Fati និងក្លិប Barcelona ជួបគ្នាដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មី

ការបន្តកុងត្រាថ្មីរបស់កីឡាករវ័យក្មេង Ansu Fati ជាមួយក្រុម Barcelona គឺកាន់តែខិតជិតមកដល់ហើយបន្ទាប់ពីភ្នាក់ងាររបស់តារាវ័យក្មេងរូបនេះលោក Jorge Mendes បានមកដល់ទីក្រុងបាសេឡូណាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិប។ កិច្ចប្រជុំលើកទី២ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីឯកភាពពីព័ត៌មានលម្អិត។ ថ្វីបើមានការរំជើបរំជួលនៅបាសេឡូណាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ Ansu Fati ដែលជាកីឡាករវ័យក្មេងនៅក្លិបនេះត្រូវបានកំណត់ឱ្យមានកិច្ចពិភាក្សាថ្មីបន្ថែមទៀត។ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានចំអកឲ្យក្រុមអគតិមួយចំនួនថា តែងតែបានជេរប្រមាថការដឹកនាំរបស់សម្តេចថាជាការដឹកនាំបែបកុម្មុយនីស្ត ប៉ុន្តែពួកទាំងនោះបានបង្ខំឲ្យរាជរដ្ឋាភិបាលធ្វើកុម្មុយនីស្តទៅវិញ !

ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអកឲ្យក្រុមអគតិមួយចំនួនថា តែងតែបានជេរប្រមាថការដឹកនាំរបស់សម្តេចថាជាការដឹកនាំបែបកុម្មុយនីស្ត ប៉ុន្តែពួកទាំងនោះបានបង្ខំឲ្យរាជរដ្ឋាភិបាលធ្វើកុម្មុយនីស្តទៅវិញ ខណៈពួកទាំងនោះមិនទាន់ទាំងដឹងពីសេដ្ឋកិច្ចផែនការ និងទីផ្សារសេរីផងនោះ។ សម្តេចតេជោ ហ៊ុន សែន ... Read More »

លោកគួច ចំរើន និងភរិយាអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ... Read More »

លោក វ៉ា ថន អភិបាលខេត្ត អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ក្នុងសង្កាត់ក្រចេះ

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក វ៉ា ថន អភិបាលខេត្ត ... Read More »

ក្រសួង​សុខាភិបាល​​កម្ពុជា​! ​​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៩៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៦៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១១នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រ​ទី​១៧ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៩៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៦៥នាក់ និងករណីស្លាប់​ ១១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៦ ខែកញ្ញា​​​​​ ... Read More »

មុខរបរមានច្រើនមិនរកបែរជារកស៊ីគ្រឿងញៀនចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាបនិងឃាត់ខ្លួនជាបន្តបន្ទាប់។ ប្រតិបត្តិការខាងលើនេះ ជំហានដំបូងធ្វើឡើងនៅវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។  ... Read More »

វត្តមានសត្វត្រយ៉ងចង្កំក.ស និងសត្វព្រៃជាច្រើនប្រភេទទៀត ត្រូវបានអ្នកស្រាវជ្រាវចុះប្រមូលទិន្នន័យធ្វើបច្ចុប្បន្នភាព

ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះ ដោយមានការចូលរួមនិងគាំទ្រពីគម្រោងស្រាវជ្រាវរបស់អង្គការ WWF បានចុះសិក្សាស្រាវជ្រាវទីតាំងទ្រនំ និងធ្វើជំរឿនត្រយ៉ងចង្កំក.សនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងនោះបានប្រទះឃើញទីតាំងទ្រនំត្រយ៉ងចង្កំក.សចំនួន ៣កន្លែង ដែលមានសត្វត្រយ៉ងចង្កំកសចំនួន ១១ក្បាល ... Read More »

សហព័ន្ធបាល់ទាត់អាមេរិកផ្តល់កិច្ចសន្យាលើប្រាក់ឈ្នួលស្មើគ្នារវាងក្រុមបុរស និងស្ត្រី

សហព័ន្ធកីឡាបាល់ទាត់អាមេរិក (United States Soccer Federation–USSF) បានផ្តល់កិច្ចសន្យាដូចគ្នាដល់ក្រុមបាល់ទាត់ជម្រើសជាតិបុរសនិងនារីរបស់ខ្លួនក្នុងគោលបំណងដោះស្រាយវិវាទប្រាក់ឈ្នួលយេនឌ័ររបស់ខ្លួន។ កាលពីខែឧសភា ឆ្នាំ ២០២០ បណ្តឹងពីក្រុមស្ត្រីដើម្បីទាមទារប្រាក់ឈ្នួលស្មើគ្នាត្រូវបានចៅក្រមច្រានចោលដោយបណ្តឹងឧទ្ធរណ៍មិនទាន់សម្រេច។ សហព័ន្ធបាល់ទាត់អាមេរិកបានឲ្យដឹងថា រចនាសម្ព័ន្ធប្រាក់ឈ្នួលស្មើគ្នាតែមួយគឺជា “ផ្លូវឆ្ពោះទៅមុខដ៏ល្អបំផុត” ។ នៅក្នុងបណ្តាញសង្គមធ្វីតធ័រសមាគមកីឡាបាល់ទាត់ក្រុមជម្រើសជាតិស្ត្រីអាមេរិក ... Read More »

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះកុមារអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំបន្ទាប់ពីចាក់វ៉ាក់សាំង២ដូសរួច ត្រូវតែមានចាក់ដូសទី៣

ភ្នំពេញ៖ នៅក្នុងការធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះកុមារអាយុចាប់ពី ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម នាំយកឧបករណ៍ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ លេខ៧២៤ កងពលតូចអន្តរាគមន៍លេខ១៤

 ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១  លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធាន ... Read More »

ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ បានអញ្ជេីញត្រួតពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា តាមផែនការ ... Read More »

អភិបាលខណ្ឌចំការមនបន្តចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ​មានអាយុចាប់ពី​០៦​ ដល់ក្រោម១២​ឆ្នាំ​ ដូសទី១​នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ​១១កេីត​ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧​ ខែកញ្ញាឆ្នាំ២០២១លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញបន្តចុះត្រួតពិនិត្យុយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ​ដែលមានអាយុចាប់ពី​០៦​ដល់ក្រោម១២​ឆ្នាំ​ដូសទី១​ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។ សូមបញ្ជាក់ផងដែរថា​ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា !

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

កម្លាំងកងការពារព្រំដែនលេខ៥០៣ឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ចំនួន២៦នាក់

ខេត្តបន្ទាយមានជ័យ ៖ ពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនបាន ២ករណី ចំនួន២៦នាក់ខណៈដែលពួកគេកំពុងត្រូវបានដឹកនាំឆ្លងដែនទៅប្រទេសថៃ ។ ករណីនេះកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២:០៥នាទី រហូតដល់ ម៉ោង ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នទៅបុករថយន្តស៊េរីទំនើបកំពុងឈប់ភ្លើងស្តុបពីក្រោយ​បណ្តាលឲ្យរងការខូចខាត​ រួចសង១.៨០០$បញ្ចប់រឿង

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន​ ហេីយជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងដែលកំពុងឈប់ភ្លើងស្តុប​ពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសអ្នកជិះម៉ូតូនេះបោកផ្ទប់នឹងកញ្ចក់រថយន្តរងរបួសយ៉ាងដំណំ​ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបប៉ុស្តិ៍ទឹកល្អក់៣  តាមបណ្តោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ​    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ... Read More »

ទុស្សេចរន្តអគ្គិសនីឆេះជាន់ទី២ហាងជនជាតិចិនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍

ភ្នំពេញ ៖ មានករណីទុស្សេចរន្តអគ្គិសនី ឆេះជាន់ទី២ហាងជនជាតិចិនមួយកន្លែងក្រោយផ្សាររតនាផ្លាហ្សា កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងក្រោយផ្សាររតនាផ្លាហ្សា ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុខណៈដែលម្ចាស់ទីតាំងខាងលើកំពុងតែនៅខាងក្រោមក៏ស្រាប់តែមានផ្សែងហុយចេញពីជាន់ខាងលើបង្កជាផ្សែងខ្មៅ ហើយភ្លាមៗនោះប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយធ្វើអន្តរាគមន៍។ ... Read More »

រថយន្តព្រូស២គ្រឿងពាក់ស្លាកលេខតែមួយ ផ្អើលសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍សួរនាំ

ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាព្រូស ចំនួន២គ្រឿង មានពាក់ស្លាកលេខដូចគ្នា ត្រូវបានម្ចាស់រថយន្តម្ខាងជួបចៃដន្យតាមផ្លូវ​ ឃាត់សួរនាំនិងប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅបុរីឈូក វ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ... Read More »

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ !

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។  ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ... Read More »

សង្ស័យជាភ្លើងប្រចណ្ឌ ស្លាប់១របួសធ្ងន់២ តែសាច់ញាតិថាជារឿងមិនពិត

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតនិង២នាក់ទៀតរងរបួសធ្ងន់ ខណៈអ្នកនៅជុំវិញកើតហេតុសង្ស័យថាស្នេហាត្រីកោណតែត្រូវសាច់ញាតិបដិសេធ រីឯសមត្ថកិច្ចមិនទាន់សន្និដ្ឋានជារឿងអ្វីឲ្យពិតប្រាដកទេ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅនៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត។ នគរបាលបានឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ អ្នកពាក់ព័ន្ធមាន ៖ ១.ឈ្មោះ ... Read More »

ប្រតិភូសាខាសមាគមនារីកម្ពុជារបស់ក្រសួងបរិស្ថាន​៖ នាំយកថវិកាចំនួន ៣,៥០០ដុល្លារ ជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ ដើម្បីចូលរួមសាងសង់ផ្ទះជូនអតីតយុទ្ធជនពលីពិការ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ!

ភ្នំពេញ​៖​ នៅទីស្ដីការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ​ លោកស្រី​ ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៥នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស!

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបន្តចាត់ឲ្យក្រុមការងារ ... Read More »

ចោរដាច់យ៉ៃឆក់យកអាវអ្នកលក់តាមផ្លូវបានសម្រេចហើយតែរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់៤នាក់

     ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពឆក់យកអាវអ្នកលក់ដាក់តាមរទេះនៅតាមដងផ្លូវបានសម្រេចកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវរថភ្លេីង​ កែងមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​  ហេីយព្យាយាមជិះម៉ូតូរត់គេចខ្លួនរហូតទៅដល់ផ្លូវបេតុង​ ក្នុងសង្កាត់កំបូល​ខណ្ឌកំបូល​ ត្រូវកម្លាំងសមត្ថកិច្ចដេញឃាត់បានចំនួន៤នាក់​ ក្នុងនោះជនសង្ស័យទី១-ឈ្មោះអាវ​ ខេរា​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ “តាមចាប់ពួកក្បត់ជាតិ ត្រូវចូលដល់កន្លែងពួកក្បត់ជាតិ ទើបចាប់បាន !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ “តាមចាប់ពួកក្បត់ជាតិ ត្រូវចូលដល់កន្លែងពួកក្បត់ជាតិ ទើបចាប់បាន។ យល់ទេ? ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិ វាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ប្រភពពី (AKP) ... Read More »