ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ឈើក្តារប្រភេទក្តារងឿខ្នាតយក្សជិត២០សន្លឹក ដែលឈ្មួញគរទុកធ្វើអាជីវកម្មដឹកជញ្ចូនលក់បន្ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប

ខេត្តសឹ្ទងត្រែង៖ ឈើក្តារងឿខ្នាតយក្សប្រមាណជិត២០សន្លឹក ដែលឈ្មួញលាក់ទុកនៅខាងក្រោយវត្តរំដេង ត្រៀមដឹកយកលក់បន្តត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញធ្វើការចុះបង្ក្រាបហើយ តាមបទបញ្ជាលោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងលោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដឹកនាំដោយលោកហ៊ិន សំអឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី២៦ ខែមករា ... Read More »

ដឹកឆ្កែដើរលេងរកបានប្រាក់ចំណូលដល់ទៅ១២០ពាន់ដុល្លារក្នុងមួយឆ្នាំ

លោក Michael Josephs បានបោះបង់អាជីពជាគ្រូបង្រៀន ដោយបង្វែរទៅធ្វើការងារដឹកឆ្កែដើរលេង។ ការងារនេះបានជួយឱ្យលោករកបានប្រាក់ចំណូលដល់ទៅ ១២០ពាន់ដុល្លារក្នុងមួយឆ្នាំ គឺច្រើនជាងប្រាក់ខែគ្រូបង្រៀនដល់ទៅ៣ដង ។ លោក Michael Josephs រកបានប្រាក់ចំណូលមិនដល់ ៤០ពាន់ដុល្លារផងក្នុងមួយឆ្នាំ ក្នុងការងារជាគ្រូបង្រៀន ... Read More »

ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នានៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់និងប្រុសស្រីរបួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាលាន់សូរដូចរន្ទះផ្អើលអ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣  លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង។ ... Read More »

ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងបទល្មើសផលអនុផលព្រៃឈើជំនួញវល្លិរមៀតត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងបទល្មើសផលអនុផលព្រៃឈើប្រមាណជិត១០តោនត្រូវសមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។      ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះកើតឡើងកាលពីថ្ងៃទី២៤មករាឆ្នាំ២០២៣នៅចំណុចចុងភូមិថ្មដា ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។    ... Read More »

ផឹកស៊ីជាមួយគ្នារហូតឈានដល់ស្រវឹងប្រើហិង្សាម្នាក់ដេកពេទ្យម្នាក់ជាប់ខ្នោះនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងនៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៣នេះថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានប្រើហិង្សាវាយបុរសរងគ្រោះម្នាក់ដែលផឹកស៊ីជាមួយគ្នាបណ្ដាលអោយរងរបួសក្បាលធ្ងន់ធ្ងរដោយសារមានទំនាស់ពាក្យសម្តីនឹងគ្នា។      សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ននៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។      ជនសង្ស័យមានឈ្មោះ តឹក ហ៊ន  អាយុ៣៧ឆ្នាំ ... Read More »

រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយ​ បុកម៉ូតូហុងដាឌ្រីមមួយគ្រឿងអូសជាប់ជាច្រើនម៉ែត្រ​ តែសំណាងល្អម្ចាស់ម៉ូតូរមៀលខ្លួនចេញពីក្រោមកង់រថយន្តរងរបួសស្រាល

ភ្នំពេញ​ ៖​ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន​ផែស្ងួត​ តេងឡាយ​មួយគ្រឿង​បានបេីកបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងដែលកំពុងឈប់ភ្លើងស្តុបអូសជាប់ក្រោមកង់រថយន្តជាច្រើនម៉ែត្រ​រងការខូចខាត​យ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានរមៀលខ្លួនចេញពីកង់រថយន្តរងរបួសស្រាល​ ។        ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែ មករា ឆ្នាំ២០២៣​ ស្ថិតនៅតាមមហាវិថីចោមចៅ​ ... Read More »

រថយន្តអាលផាតបុកផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ រថយន្តម៉ាកអាលផាតមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបេីកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្តាលឱ្យរងការខូចខាតដាច់កាឡេទៅមុខលែងរួចចំណែកផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់​ ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ជិតបន្ទាយកងពលតូចលេខ៧០​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ រថយន្តបង្កម៉ាកអាលផាត​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BK 9301 ... Read More »

តំបន់អាស៊ាននឹងមានសភាពអ៊ូអរ ខណៈភ្ញៀវទេសចរចិនចាប់ផ្តើមដំណើរកម្សន្តក្រោយជួបជុំគ្រួសារថ្ងៃចូលឆ្នាំ

លំហូរនៃអ្នកទេសចរចិនទៅបរទេសបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំ 2023 ហើយនឹងកើនឡើងបន្ថែមទៀតនៅរដូវក្តៅក្រោយ។ យោងតាមទិន្នន័យចុងក្រោយបំផុតពី ForwardKeys គោលដៅនៅអាស៊ីអាគ្នេយ៍នឹងទទួលបានអត្ថប្រយោជន៍មុនគេពីការត្រលប់មកវិញនៃភ្ញៀវមកពីប្រទេសនេះ។ យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុនទិន្នន័យការធ្វើដំណើរ ForwardKeys ការប្រកាសរបស់រដ្ឋាភិបាលចិនក្នុងការបើកព្រំដែនចាប់ពីថ្ងៃទី ៨ ខែមករាបានបណ្តាលឱ្យមានការកក់ជើងហោះហើរកើនឡើងភ្លាមៗ។ ចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ដល់ថ្ងៃទី ... Read More »

អង្គការសហប្រជាជាតិអំពាវនាវឱ្យមានការសន្ទនាគ្នាដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសប៉េរូ

វិបត្តិនយោបាយសង្គមធ្ងន់ធ្ងរនៅប្រទេសប៉េរូ បានបណ្តាលឱ្យមនុស្សយ៉ាងតិច៤៧នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ផងដែរ។ ជនស៊ីវិលនិងប៉ូលិសជាង ៥០០ នាក់បានរងរបួស។ មនុស្សជាង ៣២០នាក់ត្រូវបានចាប់ខ្លួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានកិច្ចសន្ទនាប្រកបដោយអត្ថន័យនិងទូលំទូលាយ ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសប៉េរូ។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ... Read More »

អង្គការអន្តរជាតិខាងការងារ (ILO) ៖ ជារៀងរាល់ឆ្នាំ មានកម្មករប្រមាណជា ៣ លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារ

ភ្នំពេញ៖ ការលើកកម្ពស់ការសិក្សាពេញមួយជីវិតនៅលើ សុវត្ថិភាពនិងសុខភាពការងារអាចជួយកម្មករនិយោជិត និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមាន ក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារចាំបាច់។ នេះជាការលើកឡើងរបស់លោក ចាប ឫទ្ធី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​១៦១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​២៦​ មករា​នេះ!

  ​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៦ ខែមករា​ ឆ្នាំ​២០២៣​ បានឱ្យដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១០៧​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.២០៥​គ្រឿង​ ម៉ូតូ​ចំនួន​ ៨២៤​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោក នាម អៀង ជាទីប្រឹក្សា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង លោក នាម អៀង ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន ... Read More »

លោក Pep Guardiola ពន្យល់មូលហេតុដែល Gabriel Jesus និងOleksandr Zinchenko ទៅ Arsenal

លោក Pep Guardiola បានបង្ហើបថា កីឡាករ Gabriel Jesus និង Oleksandr Zinchenko ត្រូវបានលក់ទៅឱ្យក្លិបកាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុន ដោយសារតែពួកគេចង់ចាកចេញពី Manchester ... Read More »

អាជ្ញាធរជាតិអប្សរា ៖ អ្នកភូមិ នគរក្រៅតែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខ តាមជំនឿរៀងៗខ្លួន

ខេត្តសៀមរាប ៖ អ្នកភូមិនគរក្រៅតែងប្រារព្ធពិធីឡើង មាឃឬឡើងអ្នកតាដើម្បីសុំសេចក្តីសុខតាមជំនឿរៀងៗខ្លួន ដែលពិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ។ ជាក់ស្តែងនៅថ្ងៃ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២៣នេះ ... Read More »

សមត្ថកិច្ចនាំខ្លួនអន្ទិត នួន ឆានី ករណីប្រើប្រាស់ហិង្សាដោយចេតនា បញ្ជូនទៅតុលាការ ខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី

ខេត្តតាកែវ ៖ បន្ទាប់ពីផ្ទុះករណីប្រើអំពើហិង្សាដោយ ចេតនា រវាងព្រះសង្ឃនិងព្រះសង្ឃដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងវត្តទ្រព្យគរស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្ត តាកែវ ជនបង្កហេតុត្រូវបានកម្លាំងសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី។ លោក ជួង ... Read More »

មនុស្ស​ស្លាប់​និងរបួស​ចំនួន​ ២១​នាក់​ កើតឡើង​១០​លើក​​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែមករា​!

​ភ្នំពេញ​៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២២៣នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​៦​នាក់​ របួសធ្ងន់​ចំនួន​១១​នាក់​(​ស្រី​៣​នាក់​)​ របួសស្រាល​ចំនួន​៤​នាក់​(​ស្រី​២​នាក់​)​ ។​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ... Read More »

ម្ចាស់ក្លិប Everton អះអាងថាមិនលក់ក្លិបទេ ប៉ុន្តែនឹង​វិនិយោគលើការសាងសង់​កីឡដ្ឋានថ្មី

ម្ចាស់ក្លិប Everton លោក Farhad Moshiri បាននិយាយថា ក្លិបនៅPremier League មួយនេះមិនមែនសម្រាប់លក់ទេ ប៉ុន្តែគាត់ជិតទទួលបានការវិនិយោគដើម្បីជួយសាងសង់កីឡដ្ឋានថ្មីមួយ។ លោក Moshiri បានប្រាប់ក្រុមប្រឹក្សាភិបាលអ្នកគាំទ្រ (FAB) របស់ក្លិបថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាក្លាយជាគោលដៅនៃការវិនិយោគ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាក្លាយជាគោលដៅនៃការវិនិយោគដោយសារកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ។ សម្ដេចតេជោ ហ៊ុន ... Read More »

យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីបានហោះឡើងយ៉ាងច្រើនសន្ធឹក បន្ទាប់ពីមានព័ត៌មានថាលោកខាងលិចបានផ្តល់រថក្រោះដល់អ៊ុយក្រែន

អ៊ុយក្រែនបានកាត់ផ្តាច់ថាមពលជាបន្ទាន់ទៅកាន់តំបន់ជាច្រើន ហើយបានចេញការព្រមានពីការវាយឆ្មក់តាមអាកាសទូទាំងទឹកដី មិនយូរប៉ុន្មានបន្ទាប់ពីខ្លួនបានរកឃើញក្រុមយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីមួយក្រុមហោះចេញ។ នៅថ្ងៃទី២៦ ខែមករា ទីភ្នាក់ងារសារព័ត៌មាន PravdaUkraine បានផ្សាយថា ការព្រមានអំពីការវាយប្រហារតាមអាកាសមួយត្រូវបានដំណើរការនៅទូទាំងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភថា រុស្ស៊ីអាចបើកការវាយប្រហារដោយកាំជ្រួចមីស៊ីលទ្រង់ទ្រាយធំថ្មីទៅលើគោលដៅសំខាន់ៗ។ អភិបាលក្រុង Mykolaiv ភាគខាងត្បូងអ៊ុយក្រែន លោក ... Read More »

វិធីព្យាបាលប្រភេទជំងឺសើសែ្បកមួយចំនួន ដែលកើតលើកេ្មងតូចៗ!

ភ្នំពេញ ៖ ខាងជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា, ប្រភេទជំងឺសើសែ្បកមួយចំនួននេះ អាចកើតលើកេ្មងតូចៗ! យើងតែងតែរំពឹងថា ស្បែកកូនក្មេងជាស្បែកផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាសែ្បកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗ អាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។ សូមងាកមកសែ្វងយល់ពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច ដូចខាងក្រោមនេះ៖ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិជប៉ុន ១៩នាក់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនជាតិជប៉ុន ចំនួន ១៩នាក់​ គិតចាប់ពីម៉ោង ... Read More »

សហរដ្ឋអាមេរិកចូលរួមក្នុងការស៊ើបអង្កេតស៊ីរ៉ូក្អកដែលបានសម្លាប់កុមារ៣០០នាក់

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) និងភ្នាក់ងារនិយតកម្មបរទេស ដើម្បីជួយដល់ការស៊ើបអង្កេតលើទឹកថ្នាំស៊ីរ៉ូក្អកដែលមានជាតិពុល។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា FDA បាននិយាយថា ខ្លួនមិនបានឃើញការចង្អុលបង្ហាញណាមួយដែលថាស៊ីរ៉ូក្អកដែលមានជាតិពុលបានចូលទៅក្នុងចង្វាក់ផ្គត់ផ្គង់ថ្នាំរបស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាកំពុងស៊ើបអង្កេតពីផលប៉ះពាល់ដែលអាចកើតមាន និងវិសាលភាពនៃគ្រោះថ្នាក់នេះជាមួយនឹងផលិតផលដែលគ្រប់គ្រងដោយ ... Read More »

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាបន្ត លើសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី

ភ្នំពេញ ៖ ទីស្ដីការក្រសួងយុត្តិធម៌  នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ, លោក កើត ... Read More »

កម្ពុជា និង អង្គការ UNICEF បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, “អង្គការ UNICEF បានអះអាងអំពីការបន្តផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា” នេះ ជាការបញ្ជាក់របស់ លោក William Parksតំណាងតែងតាំងថ្មីនៃអង្គការមូលនិធិកុមាររបស់អង្គការ សហប្រជាជាតិ (UNICEF) ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោក លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ច សន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទី ស្នាក់ការអាជ្ញាធរមីន មានការរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីនគាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” ក្រោមអធិបតីភាពឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកង យោធពលខេមរភូមិន្ទ,មេបញ្ជាការកងទ័ពជើងគោក ... Read More »

លោក គង់ សោភ័ណ្ឌ បានថ្លែងថា លោកនឹងយកសំណើទៅពិនិត្យជូន ហើយឲ្យពលរដ្ឋរស់នៅទីនេះបណ្ដោះអាសន្ន រង់ចាំការគិតគូរតាមក្រោយ ករណីបាក់ព្រែកថី នៅក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ពលរដ្ឋ៧៧គ្រួសារ ដែលរងគ្រោះដោយសារបាក់ព្រែកថី នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានសំណូមពរអភិបាលខេត្តឲ្យដីពួកគាត់ម្នាក់១ប្លង់ ដើម្បី បានរស់នៅសមរម្យ , លោក គង់ សោភ័ណ្ឌ បានថ្លែងថា លោកនឹងយកសំណើទៅពិនិត្យជូន ... Read More »

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធសាលធម្មសភា និងសមិទ្ធផលនានា នៅវត្តកោះពន្លាជ័យ ស្រុកថ្ពង

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ព្រមទាំងសមាជិកព្រឹទ្ធសភា និងរដ្ឋសភាប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធសាលធម្មសភា សមិទ្ធផលនានា នៅវត្តកោះពន្លាជ័យ ឃុំអមលាំង ស្រុកថ្ពង ... Read More »

ជនជាតិអាហ្វហ្គានីស្ថាន៦លាននាក់រងគ្រោះដោយការអត់ឃ្លានក្នុងរដូវរងានេះ

អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់កាលពីម្សិលមិញ (២៥ មករា) បានព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានប្រហែល ៦ លាននាក់កំពុងរងគ្រោះដោយសារភាពអត់ឃ្លានក្នុងរដូវរងា ដែលជាកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។ លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយថា ... Read More »

នគរបាលផែនការងារគ្រឿងញៀនសហការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់

ខេត្តបាត់ដំបង​៖​ នៅថ្ងៃ​ព្រហស្បតិ៍​៥កេីត ខែ​មាឃ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០និង១០នាទីនៅចំណុចភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុងបា​ត់​​ដំបង ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ... Read More »

បញ្ជូនខ្លួនឧក្រិដ្ឋជនគ្រឿងញៀន៤នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសថ្នាំញៀនជាង១០០គីឡូក្រាម

ភ្នំពេញ ៖ ក្រុមជួញដូរគ្រឿងញៀន ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង១០០គីឡូក្រាម ។     ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនី យ៍សន្តិបណ្ឌិត នេត ... Read More »