ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោក អូស្មាន ហាស្សាន់ ៖ នៅតែបន្ដគាំទ្រជានិច្ច ចំពោះកីឡាករ ដែលខិតខំ ដណ្ដើម មេដាយមាស និងសំរិទ្ធ 

ភ្នំពេញ៖ វីរកីឡាករជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជើងឯកផ្នែកម៉ូតូទឹក របស់សហព័ន្ធកិឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៨ មុននឹងបានចូលខ្លួនបំបែកឯតទគ្គកម្មជាប្រវត្តិសាស្រ្តជូនមាតុភូមិកម្ពុជា ជាមួយនឹងមេដាយមាស និងសំរឹទ្ធ នាឆ្នាំ២០១៨​ នេះ កីឡាករ លោក សាលី អ៊ូមើត ... Read More »

មានជំងឺប្រចាំកាយធ្វើអត្តឃាតស្លាប់លើដើមស្វាយ

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ ដោយសារមានជំងឺប្រចាំកាយមិនចង់ឲ្យប្រពន្ឋ កូនលំបាកមើលថែ បានព្យាយាមធ្វើអត្តឃាតជាច្រើនលើក តែបានប្រពន្ធឃើញជួយសង្គ្រោះទាន់ ។ លុះប្រពន្ឋ មិននៅផ្ទះបានព្យាយាមចងកលើមែកស្វាយខាងក្រោយផ្ទះ ស្លាប់ចោលប្រពន្ធកូន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីម៉ោង២រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

កម្មកររោងចក្រយីហោ «ជីម លី» ជាង៥០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា ថៅកែរោងចក្រមិនទូទាត់លុយអត្ថប្រយោជន៍ផ្សេងៗលុយបំណាច់ឆ្នាំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្មកររោងចក្រយីហោ «ជីម លី» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង៥០០នាក់ ក្នុងចំណោមកម្មករសរុបចំនួន២៥០០នាក់ បានប្រមូលផ្តុំគ្នា លើដងផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ... Read More »

រថយន្តដឹកកម្មករ បើកបុកម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ បើកម៉ូតូដឹកគ្នាគ្មានពាក់មួកសុវត្ថិភាព ត្រូវរថយន្ដដឹកកម្មករ១គ្រឿងបើកបរបញ្ច្រាសទិស បុកចំពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើររបួសធ្ងន់។ ចំណែកអ្នកបង្ក ក្រោយបង្កហេតុ បានរត់គេចខ្លួនចោលរថយន្ត និងកម្មករ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៤ ... Read More »

កម្លាំងចម្រុះ២ស្រុកចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

ខេត្តសៀមរាប ៖កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកពួក និងស្រុកជីក្រែង នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ម៉ៅ វិសុទ្ធ និងលោកដោក វណ្ណ នេត ចូលរួម ពីមន្ត្រីជលផល ចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្មុងភូមិសាស្ត្រជាប់បឹងទន្លេសាប ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីហិង្សា គ្រាន់តែជម្លោះពាក្យសំដី

ខេត្តស្វាយរៀង៖ បុរសសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាយកមួកសុវត្ថិភាពវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយគ្រាន់តែមានជម្លោះគ្នាតាមផ្លូវបន្តិចបន្តួចប៉ុណ្ណោះ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ... Read More »

យុវជន៣នាក់ជាប់ចោទរំលោភលើសេចក្តីទុកចិត្ត ចូលលួចទិន្នន័យដីលំនៅឋាន ត្រូវគេឃាត់ខ្លួនប្រគល់ឲ្យនគរបាល

ខេត្តព្រះសីហនុ៖ យុវជន៣នាក់ ដែលអះអាងថា ជាក្រុមការងាររបស់ក្រសួងសាធារណការ ផ្នែកបច្ចេកទេសវាស់វែងដីធ្លី ដោយម៉ាសុីន (Total) ត្រូវបានជាប់ចោទពីម្ចាស់ផ្ទះពីបទរំលោភលើសេចក្តីទុកចិត្ត លួចចូលទៅក្នុងរបងដីលំនៅឋាន របស់លោកស្រី វង្ស និមល ដើម្បីលួចយកទិន្នន័យដីលំនៅឋានរបស់អ្នកស្រី ដោយមិនមានការអនុញ្ញាតពីអ្នកស្រី ។ ... Read More »

ប្រជាពលរដ្ឋរិះគន់មន្ត្រីបម្រើការនៅក្នុងសាលាខេត្តបន្ទាយមានជ័យធ្វើប័ណ្ណឆ្លងដែនក្នុងតម្លៃខ្ពស់

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើមន្ត្រី ដែលធ្វើបណ្ណ័ព្រំដែន (Border Pass) មួយចំនួននៅសាលាខេត្តបន្ទាយមានជ័យ បានលួចធ្វើបណ្ណ័ព្រំដែន Border Pass) មានតម្លៃខ្ពស់ក្នុង១នាក់ពី១៥ម៉ឺនរៀល និង២២០០បាត(ប្រាក់ថៃ) ឲ្យទៅពលរដ្ឋខ្មែរ ដោយសន្យាថា មានរយះពេលពីរទៅបីថ្ងៃប៉ុណ្ណោះ ។ ... Read More »

អាវុធហត្ថបង្រ្កាបការដឹកជញ្ជូនផលអនុផលព្រៃឈើប្រគល់ឲ្យមេព្រៃបន្តនីតិវិធីទៀតហើយ សង្ស័យមួយចំអិនកំពឹសដោះលែងបាត់ទៀត

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍កម្លាំងកងរាជអាវុធហត្ថ មូលដ្ឋាន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លើផ្ទៃប្រទេស សហការគ្នាបង្រ្កាបការដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយមធ្យោបាយគោយន្តកន្រ្តៃចំនួន ១៣គ្រឿង ខណៈកំពុងបណ្ដើរគ្នា លើកំណាត់ផ្លូវជាតិលេខ៥៥ ដូចហែកឋិនទាន ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអនុវត្តបន្ត ប៉ុន្តែក្នុងនោះ ... Read More »

បុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័បោះពូយយ៉ាងលឿន ជ្រុលទៅបុករថយន្តពីក្រោយស្លាប់ភ្លាម

ខេត្តរតនគិរី ៖ យុវជនម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុល ទៅបុករថយន្តស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯរថយន្តបើករត់គេចបាត់ស្រមោល ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង១៨នាទី ថ្ងៃព្រហស្បតិ៍ ១១ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

ចាញ់ល្បិចក្រុមទម្លាក់យោង អស់ទ្រព្យសម្បត្តិ គ្រឿងអលង្ការ សរុបរាប់ពាន់ដុល្លារ នឹកស្តាយសន្លប់ស្តូក

ភ្នំពេញ ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ដោយសារចាញ់ល្បិចក្រុមជំនាញទម្លាក់ហោង បាត់បង់អស់ទ្រព្យសម្បត្តិ លុយកាក់ គ្រឿងអលង្ការ ពីខ្លួនរលីងស្អាត ហេតុតែឃើញគ្រឿងបញ្ឆោតសន្ធឹកសន្ធាប់ ក្រហមច្រាល នឹកស្តាយរបស់ខ្លួន រហូតដល់ភ័យសន្លប់ស្តូក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ... Read More »

បុរសកម្មករសំណង់ប្រើថ្នាំញៀនហួសកម្រិតម្នាក់យកកាំបិតចិតបន្លែ ក្នុងហាងលក់ស៊ុបចង្កាក់ យីហោ Volcanoអារ.កខ្លួនឯងរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកម្រឹត ទាញកូនកាំបិតចិតបន្លែអារ.កខ្លួនឯង រងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខហាងស៊ុបចង្កាក់ Volcano ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ... Read More »

កម្លាំងចម្រុះស្រុកបាកានចុះពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកបាកានរួមមាន នគរបាល កងរាជអាវុធហត្ថ រដ្ឋបាលជលផល មន្ត្រីសហគមន៍នេសាទ បានសហការចុះត្រួតពិនិត្យការនេសាទការប្រើប្រាសនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល ខណៈនារដូវនេះជារដូវបិទនេសាទ ដែលច្បាប់បានហាមឃាត់ ដោយបានធ្វើកិច្ចសន្យាឲ្យជនប្រព្រិត្តរុះរើខ្លួនឯងត្រឹមរយៈ ៥ថ្ងៃ ។ ប្រតិបត្តិការរបស់កម្លាំងចម្រុះស្រុកខាងលើចាប់ផ្ដើមធ្វើនាព្រឹករហូតដល់រសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែស្រាពណ៍ ... Read More »

រថយន្ដRANGE ROVER បុកជាមួយនឹងរថយន្ដPRLUSក្នុងទិសដៅបញ្ចាស់គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំនិងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្ដម៉ាក RANGE ROVER បានធ្វើដំណើរបំរុងនិងជិះឆ្លងផ្លូវស្រាប់តែរថយន្ដ PRLUS បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួមទាំងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី ... Read More »

ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ០០នាទីរសៀល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ... Read More »

នគរបាលស្រុកមុខកំពូលចាប់ខ្លួនជនសង្ស័យ២នាក់និងដកហូតថ្នាំញៀន៧កញ្ចប់

ខេត្តកណ្ដាល៖ នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបង សហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀស្រុក ចុះបង្រ្កាបចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ជាមុខសញ្ញាជួញដូរគ្រឿងយ៉ាងសកម្ម និងដកហូតថ្នាំញៀនចំនួន៧កញ្ចប់ ។ ប្រតិបត្ដិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវបេតុងនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ... Read More »

វរសេនីយ៍ឯក អ៊ាង ភារៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ប្រចាំខែសីហា

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ... Read More »

ផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នាយកកូនកាំបិតចាក់ទៅលើបុរសម្នាក់បណ្ដាលឲ្យរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីផឹកស្រាជាមួយគ្នារហូតស្រវឹងស្រឿងបង្កជាទំនាស់ពាក្យសម្ដីទ្រាំពុំបានធ្វើឲ្យបុរសម្នាក់យកកូនកាំបិតចាក់ទៅលើគូកនរបស់ខ្លួនដែលអង្គុយផឹកជាមួយគ្នាបណ្ដាលឲ្យរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី ត្រ់ងចំណុចសួនច្បារមាត់ស្ទឹង ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

បញ្ជារថយន្តស្ទូចបង្គោលភ្លើងបំរុងដាំ ប៉ះខ្សែភ្លើងឆក់ស្លាប់ម្នាក់

ភ្នំពេញ ៖ បុរសវ័យ២២ឆ្នាំ ជាអ្នកបើករថយន្តស្ទូចដាក់បង្គោលភ្លើងម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ខណៈកំពុងបញ្ជារថយន្តស្ទូចដើម្បីដាំបង្គោលភ្លើង ស្រាប់តែដងស្ទូចប៉ះកកិតនឹងខ្សែភ្លើង បណ្តាលឲ្យរលាត់ឆ្លងចរន្ត ឆក់ស្លាប់មួយរំពេចបង្កការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង ១៧និង៣៥នាទី ថ្ងៃទី៦ ខែកញ្ញា ... Read More »

ឡិចស៊ីសបុក​អាព្រូស សង៤៥០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុ

ភ្នំពេញ៖ រថយន្តពីរគ្រឿង បុកគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកម្ពុជាក្រោម ខាងមុខសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

អស្ចារ្យពេលឃើញគម្រោងម្កុដ របស់កញ្ញាម៉ាយ៉ា ត្រៀមយកទៅបង្ហាញម៉ូដនៅអាមេរិក

ភ្នំពេញ៖ តារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Claisហៅម៉ាយ៉ា គ្រោងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិនាសហរដ្ឋអាមេរិក ដែលប្រព្រឹត្តិទៅនៅអំឡុងខែតុលា ឆ្នាំ២០១៨ ។ អ្នកជំនាញផ្នែកច្នៃម៉ូដកំពុងខិតខំរចនាម្កុដ ដ៏ស្រស់ស្អាតទាក់ទាញបំផុតសម្រាប់នាងគ្រងក្នុងព្រឹត្តិការណ៍ដ៏សម្បើមនេះ។ កញ្ញា Marianne Clais ហៅ សោម៉ា ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមន្រ្តីថ្នាក់ អនុរដ្ឋលេខាធិការ តាមបណ្តាក្រសួង សម្រាប់អាណត្តិទី៦

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមន្រ្តីថ្នាក់ អនុរដ្ឋលេខាធិការ តាមបណ្តាក្រសួង សម្រាប់អាណត្តិទី៦ Read More »

ចូលចិត្តច្នៃគ្រាប់ និងយកគ្រាប់គប់គំរាមប្រពន្ធ ផ្ទុះសុះពេញខ្លួនរងររបួសធ្ងន់

ខេត្តព្រះវិហារ ៖ បុរសម្នាក់ដែលអ្នកភូមិតែងនិយាយថា ធ្លាប់ប្រើហិង្សាដោយយកគ្រាប់ចាស់ៗកែច្នៃ និងគប់គំរាមប្រពន្ធរត់ពេញផ្ទះ ប៉ុន្តែនៅថ្ងៃកើតហេតុបុរសរូបនេះបានយកគ្រាប់បេសែសិបមកដំកែច្នៃទាំងអាការស្រវឹង បណ្តាលឲ្យខុសបច្ចេកសទេសផ្ទុះរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍ផ្ទុះនេះកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមផ្ទះបុរសរងគ្រោះ ស្ថិតក្នុងភូមិទឹកក្រហម ... Read More »

សារលិខិតអបអរសាទររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលសម្តេចត្រូវបានរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា

សារលិខិតអបអរសាទររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលសម្តេចត្រូវបានរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា។ Read More »

ព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់តំណែងរដ្ឋលេខាធិការគ្រប់រូបនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការតែងតាំងមុនថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ និងតែងតាំងឥស្សរជន ជារដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់តំណែងរដ្ឋលេខាធិការគ្រប់រូបនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការតែងតាំងមុនថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ និងតែងតាំងឥស្សរជន ជារដ្ឋលេខាធិការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា Read More »

សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្រ្តី

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្រ្តនៃរដ្ឋសភាជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិនៃកម្ពុជាដែលមានសមាជិក១២៥រូប បានបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តជា ... Read More »

សង្ស័យឡើងលួចចាប់សត្វព្រាបធ្វើម្ហូបក្លែមភ្លាតស្នៀតធ្លាក់ស្លាប់យ៉ាងរន្ធត់

ខេត្តពោធិ៍សាត់៖ ផ្អើលអស់អ្នកភូមិ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញសាកសពបុរសម្នាក់នៅលើបេតុងឃឿនវិហារក្នុងបរិវេណវត្ត ដែលករណីនេះ ត្រូវបានគេសង្ស័យអាចបណ្ដាល មកពីឡើងលួចចាប់សត្វព្រាបក្នុងគោលបំណងយកមកធ្វើម្ហូបក្លែម ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច ... Read More »

ខ្ចីទូរស័ព្ទតេមួយភ្លែត ភ្លេចខ្លួនយកទៅបាត់

ភ្នំពេញ ៖ យុវជន​ម្នាក់​បានធ្វើដំណើរទៅប្តឹង សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ខណៈបុរសម្នាក់ជាអ្នកស្គាក់គ្នាបានសុំខ្ចីទូរស័ព្ទយកទៅតេ ពេលកំពុងលេងបាល់ ហើយក៏យកទៅបាត់ ។ ហេតុការណ៍​នេះបង្កការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ... Read More »

រថយន្តដឹកខ្សាច់សើមលើផ្លូវជាតិលេខ១កំពុងធ្វើឲ្យអ្នកដំណើររិះគន់

ភ្នំពេញ៖ ទោះបីជាអាជ្ញាធរស្រុកបានចេញសេចក្តីជូនដំណឹង កោះហៅម្ចាស់រថយន្តដឹកដី ដឹកខ្សាច់មកធ្វើការណែនាំ និងធ្វើកិច្ចសន្យា ឲ្យអនុវត្តតាមគោលការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត_ស្រុកយ៉ាងណា ក៏ដោយ ក៏នៅតែមានរថយន្តដឹកដី ដឹកខ្សាច់មួយចំនួនមិនអនុវត្តតាមឡើយ ។ នេះជារូបភាពវីដេអូបង្ហាញពីសកម្មភាព រថយន្តដឹកខ្សាច់មួយគ្រឿងពាក់ស្លាកលេខ ពណ៌ក្រហម សម្គាល់ថាជារថយន្តចង្កូតស្តាំកំពុងធ្វើចរាចរលើផ្លូវជាតិលេខ១ ដោយដឹកខ្សាច់សើមផ្ទុកលើសទ្រុងមិនមានគ្របកៅស៊ូតង់នោះទេ ... Read More »