ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប្រជាការពារភូមិពោងពយឃាត់ខ្លួន ក្រោយរូបគេធ្វេីសកម្មភាពឆក់កាបូបមិនបានសម្រច កាលពីរវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវលេខ១១L កែងនឹងផ្លូវលេខ១១១ ក្នុងភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »
សង្គម
រថយន្តដឹកអេតចាយជាច្រើនគ្រឿងបើកបំផ្លាញផ្លូវនៅច្រកតំបន់ក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មានផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំឆ្ពោះមកកាន់ច្រកតំបន់ក្រសាំងជ្រំ ជាប់នឹងព្រំដែនវៀតណាម ស្ថិតក្នុងឃុំគ្រួស កំពុងត្រូវបំផ្លាញខូចស្ទើរតែទាំងស្រុង ដែលមានជង្ហុក ក្រលុក ធំៗ មានទឹកដក់ ខណៈដែលមានរថយន្តធុនយក្សដឹកដែកអេតចាយ ជាច្រើនគ្រឿងបើកឆ្លងកាត់ ទំនងជាមានការបង់លុយកាក់ ឲ្យសមត្ថកិច្ចជំនាញអស់ហើយ ។ ... Read More »
បុរសម្នាក់អង្គុយហូបគុយទាវងងឹតមុខដួលសន្លប់ស្តូកស្តឹង
ភ្នំពេញ ៖ បុរសជាអ្នកលក់មាន់ម្នាក់ បានដួលសន្លប់ស្តូកស្តឹង ខណៈកំពុងអង្គុយហូបគុយទាវ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យភ្លាម ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃសុក្រ ១៣កើតឆ្នាំចសំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែសីហា ... Read More »
ប្រទះឃើញបុរសម្នាក់សម្លាប់ខ្លួនក្រោមដើមព្រីងផ្អើលក្មេងឃ្វាលក្របី
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របីប្រញាប់រត់មករាយការណ៍ដល់អ្នកភូមិ ខណៈប្រទះឃើញបុរសចងកសម្លាប់ខ្លួនក្រោមដើមព្រីងកាលពីថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង៧ និង៣៥នាទីព្រឹក ស្ថិតនៅភូមិចំការលាវ ឃុំព្រៃគគីរ ... Read More »
ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា RHB សាខា ម៉ៅសេទុង ចេញសេចក្តីប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត
ភ្នំពេញ៖ ក្រោយពីករណីប្លន់ប្រដាប់អាវុធអស់ប្រាក់រាប់ម៉ឺនដុល្លារ, ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា RHB សាខា ម៉ៅសេទុង បានចេញសេចក្តីប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត ។ ធនាគារក៏បានអះអាងសូមធានាជូនអតិថិជនរបស់ខ្លួនទាំងអស់ថា រាល់ប្រាក់បញ្ញើសន្សំ ... Read More »
សមត្ថកិច្ចនគរបាលស្រុកទឹកផុស ចាប់ចោរលួចក្របីចំនួន ៣នាក់
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាមុខសញ្ញាចោរលួចក្របីចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស សហការជាមួយប្រជាពលរដ្ឋ ស្ទាក់ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនទី១-ឈ្មោះ រឿន វី ភេទប្រុសអាយុ ... Read More »
ជនសង្ស័យ២នាក់បម្រុងធ្វើសកម្មភាពលួច ត្រូវបានសន្តិសុខក្នុងបុរីភ្នំពេញថ្មី ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសន្តិសុខក្នុងបុរីភ្នំពេញថ្មី ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ បន្ទាប់ពីរូបគេ បម្រុងធ្វើសកម្មភាពលួចដែលក្នុងបុរីដឹកយកទៅលក់ ។ ករណីនេះ កើតឡើងវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបូរីភ្នំពេញថ្មី ក្រុម៣ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ... Read More »
ហាយឡេនឌឺចង់សាកកម្លាំងជាមួយកុងតឺន័ររបួសមនុស្ស៣នាក់
ខេត្តកំពង់ស្ពឺ៖ រថយន្តហាយឡេនឌឺមួយគ្រឿងកំពុងបើកសុខៗ ក៏រេចង្កូតទៅបុករថយន្តកុងតឺន័រដែលបើ្បញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នករួមដំណើរ០៣នាក់រងគ្រោះថ្នសក់ហើយត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។ករណីគ្រោះថ្បាក់ចរាចរណ៍ រថយន្ដបុក រថយន្ដ កើតឡើងកាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំចសំរិទ្ធស័កព-ស២៥៦២ ត្រូវថ្ងៃ២៣-០៨-២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ត្រង់ចំណុចលើស្ពាន ភូមិពាណិជ្ជកម្ម ... Read More »
គ្មានមនុស្សធម៌ក្នុងខ្លួនសោះ វាយធ្វើបាបគ្នាដល់ថ្នាក់ណឹង
ខេត្តកំពង់ស្ពឺៈ ឪពុកចុងម្នាក់់់់ដែលបានវាយធ្វើបាបកូនចុង របស់ខ្កួនបណ្តាលឲ្យមានរបួសសុះខ្លួន ព្រោះខឹងនឹងក្មេងដែលលេងដល់យប់ងងឹតត្រូវបានសាច់ញាតិកុមាររងគ្រោះដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។ ការឃាត់ខ្លួនឪពុកចុងបង្កហិង្សាលើកុមារនេះ កើតឡើងនាវេលាម៉ោង១៥:០០នាទី នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិបាយស្រា ឃុំ ទំព័រមាស ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងបួសធ្ងន់
ភ្នំពេញ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗខណះជិះម៉ូតូហើយបានបុកជាមួយម៉ូតូមួយគ្រឿងទៀតកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »
របួសធ្ងន់២នាក់ និងស្រាលម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ
ខេត្តកំពង់ធំ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យ របួសធ្ងន់២នាក់ និងស្រាលម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៨៩ និងលេខ១៩០ នៅចំណុចភូមិបាគង ... Read More »
ព្រះរាជអាជ្ញាររង សម្រេចចោទប្រកាន់ក្រុមជើងខ្លាំងខាងជិះ ម៉ូតូដេញបំបុករួចហើយទាត់ធាក់បន្ថែមឲ្យជនរងគ្រោះស្លាប់នោះហើយ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ លោក ហេង ផេង ព្រះរាជអាជ្ញាររងអមសលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ទៅលើ ក្រុមជើងខ្លាំងខាងជិះម៉ូតូដេញបំបុករួចហើយទាត់ធាក់បន្ថែមឲ្យជនរងគ្រោះស្លាប់ បណ្តោះអាសន្នហើយ ក្រោមបទចោទ “ហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ” ដែលប្រព្រឹត្តនៅចំណុចរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ ... Read More »
ទីតាំងបើកហ្គេមបាញ់ត្រី១កន្លែងក្នុងក្រុងបានលុងត្រូវបានសមត្ថកិច្ចបង្ក្រាប
ខេត្តរតនគិរី៖ សមត្ថកិច្ចឆែកឆេរផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីរឹបអូសបានទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងនាំខ្លួនមនុស្សប្រុស ស្រីចំនួន៥នាក់មកអធិការរដ្ឋាននគរបាល ក្រុងបានលុង ។ ករណីឆែកឆេរបង្ក្រាបទូរហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច ... Read More »
ក្រសួងធនធានទឹក៖ ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីអំពី ប្រព័ន្ធសម្ពាធទាបមួយបានកើតឡើងនៅលើតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជាក៏បាននិងកំពុងទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ ។ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម Read More »
លោក ឃួង ស្រេង៖ កោះប្រជុំជាបន្ទាន់ដើម្បីទប់ស្កាត់បទល្មើសនិងគ្រប់គ្រងបញ្ហាសន្ដិសុខឡើងវិញ ក្រោយពីមានក្រុមចោរប្រដាប់អាវុធចូលប្លន់ធនាគារទាំងកណ្ដាលថ្ងៃត្រង់បានលុយជិត២០ម៉ឺនដុល្លារ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ និងសមត្ថកិច្ច ពាក់ព័ន្ធ ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមកប្រជុំជាបន្ទាន់ ដើម្បីរិះរកគ្រប់វិធីនិងយុទ្ធសាស្ត្រឈានទៅដល់ការបង្ក្រាបបទល្មើស ពិសេសអំពើប្លន់ប្រដាប់អាវុធទៅលើធនាគារមួយកន្លែង ទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៣ សីហា ... Read More »
ផ្នែកខ្លះនៃខេត្តព្រៃវែងតែងទទួលរងនូវគ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំ
ខេត្តព្រៃវែង៖ ព្រៃវែងជាខេត្តមួយដែលមានដងទន្លេមេគង្គឆ្លងកាត់ តែងតែទទួលរងគ្រោះនូវទឹកជំនន់ ជារៀងរាល់ឆ្នាំ ដោយបានបង្កឲ្យមានការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងផលដំណាំ របស់ប្រពលរដ្ឋរួមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ ដែលតម្រូវឲ្យមានការឆ្លើយតប ជាបន្ទាន់ទៅនឹងគ្រោះមហន្តរាយនេះ រួមទាំងការស្តារឡើងវិញនៅក្រោយពេលគ្រោះទឹកជំនន់ នេះផងដែរ។ លោក ឌុច គន្ធា ... Read More »
ជាប់គុកត្រឹម១៣ថ្ងៃ ប៉ុណ្ណោះ , មន្ត្រីយោធា នួន ប៉ូ អាងអំណាចយកកាំភ្លើងវាយក្បាលអ្នកលក់ប្រហិត ត្រូវលោកចៅក្រម រស់ ពិសិដ្ឋ ដោះលែងវិញ
ភ្នំពេញ៖ មន្ត្រីយោធាឈ្មោះ នួន ប៉ូ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយ បន្ទាប់ពីជាប់ពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី ត្រឹមតែ១៣ថ្ងៃប៉ុណ្ណោះ ។ ... Read More »
ឆ្លងចរន្តអគ្គិសនីឆាបឆេះបង្គោលភ្លើងខ្ទេចមួយដើមនៅសង្កាត់បឹងកក់ទី១
ភ្នំពេញ៖ បង្គោលខ្សែភ្លើងមួយដើម ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឆ្លងចរន្តអគ្គិសនីឆាបឆេះខ្ទេច បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញភ្លាមៗ ដោយមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ។ ករណីឆ្លងចរន្តអគ្គិសនីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច ... Read More »
ក្រោមស្ពានអាកាសក្បាលថ្នល់ក្លាយទៅជាកន្លែងរត់ចាប់ម៉ូយដាក់រថយន្ត
ភ្នំពេញ ៖ នេះជាសកម្មភាពមួយបង្ហាញពីទង្វើរបស់បុគ្គលធ្វើ ឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ពេលឃើញសកម្មភាពឈរហៅម៉ូយដាក់រថយន្តបែបនេះបានធ្វើមហាជនដែលធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សន្និដ្ឋានថាជាបេនរថយន្តដឹកអ្នកដំណើរ តែការពិតជាក្រុមឆ្លៀតឱកាសដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។ នេះជារូបភាពបង្ហាញពីសកម្មភាពរបស់បុគ្គលមួយចំនួនកំពុងឈរហៅម៉ួយដាក់រថយន្តតាក់ស៊ីនៅក្រោមស្ពានអាកាសក្បាលថ្នល់ ។ កន្លងមកសកម្មភាពបែបនេះហាក់ដូចជាលប់បំបាត់បានមួយរយៈ ព្រោះមានកម្លាំងសន្តិសុខខណ្ឌចុះមកប្រចាំការនៅក្រោមស្ពាន ។ ពេលនេះចាប់ផ្តើមកើតឡើងវិញហើយ ... Read More »
សុខ ស្រីនាង ស្ងាត់បទចម្រៀងតែលេចធ្លោការសម្តែងភាពយន្ត
ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នមសម្បុរស្រអែមស្រស់ កញ្ញា សុខ ស្រីនាងហាក់ស្ងប់ស្ងាត់នឹងបទចម្រៀងដែលអាចផ្ទុះការគាំទ្រខ្លាំងដូចមុន ។ ប៉ុន្តែតារាស្រីរូបនេះទទួលបានឱកាសថតភាពយន្តថ្មីបន្តបន្ទាប់គ្នាពីររឿងឲ្យទូរទស្សន៍ហង្សមាស ។ ក្រោយពីសម្រេចចិត្តចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសជាច្រើនឆ្នាំ សុខ ស្រីនាងហាក់ទទួលបានការយកចិត្តទុកដាក់ច្រើនពីផលិតកម្ម ។ បើទោះបីជាមិនមានបទចម្រៀងថ្មីៗជាច្រើនក៏ដោយប៉ុន្តែមានបទចម្រៀងជាច្រើនបន្តបន្ទាប់ដែលធ្វើឲ្យនាងមិនបាត់ស្ងាត់មុខដូចតារាមួយចំនួនទៀតនោះទេ ។ ម្ចាស់បទ ... Read More »
រថយន្តfortonerបើកបុកផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ
ខេត្តកណ្តាល៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណុំចំណែកម្ចាស់រថយន្តរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ០៥៣ តាមបណ្តោយផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន ក្រុងតាខ្មៅ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកfortoner ពណ៍ស ... Read More »
បុរសម្នាក់បើករថយន្តបុករ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើងនិងរបួសបុរសម្នាក់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងបើករ៉ឺម៉កកង់បីហើយត្រូវរថយន្តបើកបុកពីក្រោយពេញទំហឹងក្រឡាប់ផ្ងារជើង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ... Read More »
រថយន្ដនិងម៉ូតូបុកគ្នាពេញទំហឹងបណ្ដោលឲ្យប្រុសស្រី២នាក់របួសធ្ងន់ស្រាល និងព្យាយាមបើករត់តាំងពីខណ្ឌមានជ័យ ដល់ខណ្ឌដង្កោ នៅតែរត់មិនរួច
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានរថយន្ដកាមរីឆ្លាមទៅបុកជាមួយម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល ហេីយរថយន្ដបង្កព្យាយាមបើករត់តាំងពីខណ្ឌមានជ័យ រហូតដល់ខណ្ឌដង្កោ ដោយត្រូវប្រជាពលរដ្ឋដេញចាប់បាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ... Read More »
ជិះម៉ូតូចេញពីធ្វើការសំណង់ត្រូវរថយន្តបុកពីក្រោយ និងកិនអូសប្រហែល១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ឯម្នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបេីកបុកម៉ូតូហុងដាឌ្រីមពីក្រោយ និងកិនម្ចាស់ម៉ូតូអូសប្រហែល១០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ... Read More »
អ្នកឯកទេសសេដ្ឋកិច្ចអាមេរិកទាំងអស់មានទស្សនៈដូចគ្នាគឺការដំឡើងពន្ធរបស់លោកត្រាំ ប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក
មិនមែនប្រទេសណាផ្សេងក្រៅពីអាមេរិក ដែលត្រូវខាតបង់ដោយសារតែគោល នយោបាយដំឡើងពន្ធដាររបស់លោកត្រាំនោះឡើយ ផ្ទុយទៅវិញ អាមេរិក ទើបជា អ្នកខាតបង់យ៉ាងពិតប្រាកដ។ ក្រុមអ្នកជំនាញស្តីពីសេដ្ឋកិច្ចអាមេរិក មានការវាយតម្លៃដូចគ្នា ថា នយោបាយដំឡើងពន្ធសព្វថ្ងៃរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ នឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់អាមេរិក។ នៅក្នុងការសិក្សា អង្កេតមួយ ... Read More »
កំពុងចំតិតគូថអ៊ុតអាប៉ោង នគរបាលចូលទៅក្របួចជាប់
ខេត្តកំពង់ស្ពឺ៖ មេអាប៉ោងនិងអ្នកចាក់១នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ខណៈកំពុងចំតិតអ៊ុតអាប៉ោង ក្រោយពេលអ្នកផ្សេងទៀតរត់បាតជើងសព្រាត បន្សល់តែម៉ូតូនៅនឹងកន្លែង ។ ការបង្ក្រាបអ្នកញៀនល្បែងអាប៉ោងនេះ ធ្វើឡើង នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »
ក្មេងខ្មែរ៦នាក់នាំគ្នាចូលទៅរកបង់ត្រីត្រូវជនជាតិថៃវាយកាប់របួសធ្ងន់២នាក់
ប៉ោយប៉ែត៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ម៉ោង១៥មានប្រជាពលរដ្ឋខ្មែរ (កូនក្មេង)៦នាក់ អាយុក្រោម១៥ឆ្នាំ បាននាំគ្នាចូលទៅរក បង់ត្រីនៅចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាបប្រាយ៉ា ប្រទេសថៃ ត្រូវបានជនជាតិថៃវាយ កាប់បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ។ ... Read More »
ខណ្ឌជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុកកំពង់ចាម
ខេត្តកំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះសហការជាមួយអាជ្ញាធរឃុំរអាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរអាង បើកប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផល ស្ថិតក្នុងស្រុកកំពង់សៀម ... Read More »
គ្រោះធម្មជាតិរន្ទះបាញ់ស្លាប់២នាក់ និងម្នាក់ទៀតរបួស ព្រមទាំងខូចខាតផ្ទះសម្បែង៧ខ្នង
ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្ស ២នាក់បានបាត់ជីវិតយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសស្រាលផងដែរ រួមទាំងរងការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៧ខ្នងថែមទៀត ដោយសារគ្រោះធម្មជាតិភ្លៀងលាយឡំទៅដោយខ្យល់កន្រ្ទាក់ និងផ្គររន្ទះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង០០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ខែស្រាពណ៍ ឆ្នាំច ... Read More »
ក្រសួងអប់រំ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និង កាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប
ភ្នំពេញ៖ នេះជាសកម្មភាពពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និង កាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមមណ្ឌលកំណែទាំង១០ ។ ហ្វេសប៊ុកផេកក្រសួងអប់រំ យុវជន និង កីឡា សរសេរថា ប្រធាន អនុប្រធានមណ្ឌលកំណែ និង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច