សាលារាជធានីភ្នំពេញបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសថ្មើរជើង២ខ្សែដែលមានទីតាំងស្ថិតនៅកាត់ទទឹងផ្លូវជាតិលេខ៤ក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងមកស្ពានទាំង២ខ្សែនេះត្រូវបានប្រជា ពលរដ្ឋសម្តែងការថ្នាំងថ្នាក់ព្រួយបារម្ភរឿងចរាចរណ៍ ព្រោះមុនពេលត្រូវឆ្លងស្ពានគឺ ត្រូវឆ្លងថ្នល់មុនសិនទើបអាចឆ្លងស្ពានបាន ។ ក្នុងនាមប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើខ្ញុំសង្កេតឃើញថា ស្ពានអាកាសថ្មើរ ជើងទាំង២នេះពិតជាមានសារសំខាន់ណាស់ជួយសម្រួលដល់ការធ្វើដំណើរបាន ច្រើនខុសពីពេលមុនដែរ ហើយក៏បានសំណូមពរទៅសាលារាជធានីភ្នំពេញជួយសាងសង់ដំបូលស្ពានទាំង២នោះផង ។ ... Read More »
ទស្សនៈ
លិខិតមិត្តអ្នកអាន៖ គំនូសចរាចរណ៍លើផ្លូវ ជួយតម្រង់ទិសឲ្យអ្នកបើកបរគោរពច្បាប់
ថ្ងៃនេះនាងខ្ញុំមានមតិខ្លះៗចង់ប្រាប់ដល់សមត្ថកិច្ចចរាចរ និងមន្ត្រីជំនាញមន្ទីរ សាធារណការរាជធានី-ខេត្តឲ្យជ្រាបថា ផ្លូវកៅស៊ូក្តី ផ្លូវបេតុងក្តីនៅរាជធានី និងបណ្តា ផ្លូវជាតិភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅតាមបណ្តាខេត្ត ខណ្ឌនានាក្នុងព្រះរាជាណាចក្រ កម្ពុជាមួយចំនួនមិនមានគំនូសចរាចរណ៍ពណ៌ស ឬពណ៌លឿងនោះឡើយ។ ប្រការ នេះកើតមានយូរយារហើយ បើទោះបីជាផ្លូវនោះមានសភាពចាស់ទ្រុឌទ្រោម ឬក៏ទើប ធ្វើហើយក្តីក៏មិនដែលឃើញមានគំនូសចរាចរណ៍នោះដែរ។ ... Read More »
លិខិតមិត្តអ្នកអាន៖ សមត្ថកិច្ចគួរកំុមើលរំលងភ្ញៀវទេសចរដុតកាំជ្រួចនៅឆ្នេរអូរឈើទាល
តាមពិតនាងខ្ញុំមិនមែនជាអ្នករស់នៅក្រុងព្រះសីហនុនោះទេ ពោលគឺខ្ញុំជាអ្នករស់ នៅទីក្រុងភ្នំពេញដែលកាលពីប៉ុន្មានថ្ងៃមុននេះខ្ញុំបានធ្វើដំណើរតាមរថយន្តទៅលំហែ កាយនៅក្រុងព្រះសីហនុ។ ប៉ុន្តែអ្វីដែលនាងខ្ញុំចាប់អារម្មណ៍គឺមានក្រុមអ្នកច្បាប់មួយ ចំនួនដែលបានជជែកគ្នានៅឆ្នេរអូរឈើទាល ខណៈដែលអ្នកច្បាប់ទាំងនោះទទួល ទានអាហារនារាត្រីដ៏សែនមនោរម្យ ហើយបានជជែកប្រាជ្ញព្រោកគ្នា ។ នៅឆ្នេរអូរឈើទាលចាប់ពីព្រលប់រហូតដល់កណ្តាលអធ្រាត្រនៅតែមានភ្ញៀវទេសចរមូលមីដេរដាសអង្គុយលំហែអារម្មណ៍ដើម្បីស្រូបយកទិដ្ឋភាពដ៏ស្រទន់នៃឆ្នេរអូរឈើទាលដោយមានភ្ញៀវទេសចរខ្លះអង្គុយទទួលទានអាហារ រីឯភ្ញៀវមួយចំនួនទៀត ពិសាគ្រឿងស្រវឹងជាលក្ខណៈគ្រួសារជួបជុំមិត្តភក្តិក្រុមការងារជាដើម។ ប៉ុន្តែមានភ្ញៀវ ទេសចរជាតិនិងអន្តរជាតិមួយចំនួនដែលអង្គុយនៅមាត់សមុទ្រក៏បានទិញកាំជ្រួចដុតបង្ហោះដើម្បីជាការកែសម្សាន្ត ... Read More »
វិចារណកថា៖ ២០ ឧសភា ទិវាការចងចាំនៃឧក្រិដ្ឋកម្មខ្មែរក្រហមបដិសេធដាច់ខាតការបំផ្លាញសន្តិភាព
ទិវាចងចាំ ២០ ឧសភា ឆ្នាំនេះខុសពី២០ ឧសភាឆ្នាំមុនៗបន្តិច ខណៈប្រជាពល រដ្ឋទូទាំងប្រទេសកំពុងប្រារព្ធទិវានេះយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ក៏បានចាប់ផ្តើមផងដែរ។ ជាព្រឹត្តិការណ៍ពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែមានខ្លឹមសារទាក់ទងគ្នា។ ចាប់តាំងពីឆ្នាំ១៩៨៣មក កម្ពុជាបានប្រារព្ធទិវានៃការចងចាំដែលកន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ២០ ឧសភា ចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានធ្វើទុក្ខបុកម្នេញ ... Read More »
ទស្សនៈល្ងីល្ងើ៖ ចាស់ទុំនយោបាយហើយ សូមកុំឌឺដង សង្គ្រឺតធ្មេញដាក់គ្នា
ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៧ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជាគណបក្សនយោបាយ ទាំង១២ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា«គជប»អនុញ្ញាតឲ្យធ្វើការឃោសនារកសំឡេងឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ទ្រង់ទ្រាយធំដោយតម្លាភាពនិងមិនមានអំពើហិង្សាដាក់គ្នា ។ ពេញមួយថ្ងៃគត់ដែលនាយជាលខ្ញុំបានធ្វើការតាមដានរាល់សកម្មភាពឃោសនារបស់ គណបក្សនយោបាយនីមួយៗដោយគ្មានអ្នកនាចាត់តាំងក្រៅពីចង់ដឹងខ្លួនឯង។ នាយជាលសង្កេតឃើញថា ក្នុងអាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់ទី៤នេះ ថ្វីបើមានភាពអវិជ្ជមានតិចតួចក៏ ... Read More »
លិខិតមិត្តអ្នកអាន៖ ផ្លូវនៅក្រុងសៀមរាបខូចខាតដោយសារចាក់ស្ដើងស៊ីក្រាស់
ខេត្តសៀមរាប៖ ផ្លូវមួយចំនួន នៅក្រុងសៀមរាប បានទទួលរងនូវការ ខូចយ៉ាងធ្ងន់ធ្ងរ ។ ដូចជាផ្លូវវត្តត្រាំនាគ ផ្លូវនៅភូមិស្លក្រាម ផ្លូវផ្សារដើមក្រឡាញ់ នឹងផ្លូវមួយចំនួនទៀតដែលអាជ្ញាធរ មន្ទីរជំនាញ មិនយកចិត្តទុកដាក់ ថែរក្សាផ្លូវ នឹងធ្វើការជួសជុល កែលម្អឡើងវិញ ... Read More »
លិខិតមិត្តអ្នកអាន៖ សមត្ថកិច្ចដាក់ប៉ុស្តិ៍នៅខាងលិចផ្សារព្រៃផ្តៅបើកឱកាសឲ្យអ្នកបើករថយន្តបំផ្លាញផ្លូវលំក្នុងភូមិអូរក្រាំងអំបិល
បើតាមអ្នកភូមិអូរក្រាំងអំបិល និងភូមិផ្សារព្រៃផ្តៅ ក្នុងឃុំត្រពាំងគង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺបានប្រាប់ថា សមត្ថកិច្ចមួយក្រុមបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ខាងលិចផ្សារព្រៃផ្តៅស្ថិតក្នុងឃុំត្រពាំងគងបាននិង កំពុងបើកឱកាសឲ្យអ្នកបើកបរយានយន្តតូចធំបំផ្លាញផ្លូវលំក្នុងភូមិអូរក្រាំងអំបិល។ គាប់ជួនរដូវនេះជារដូវវស្សាផងកាន់តែធ្វើឲ្យផ្លូវងាយប្រឈមនឹងការខូចខាត។ កាលពីឆ្នាំទៅមិញសមត្ថកិច្ចបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចខាងលើនេះម្តង ហើយៗរថយន្តតូចធំបានបើកវាងពីចំណុចប៉ុស្តិ៍ដែលសមត្ថកិច្ចដាក់ប្រចាំការ ព្រោះថា ករណីដែលអ្នកបើកបរយានយន្តបើកវាងយ៉ាងដូច្នេះអាស្រ័យដោយសមត្ថកិច្ច បើពិនិត្យ ... Read More »
លិខិតមិត្តអ្នកអានៈ ចង់អាណាងាប់ក៏ងាប់ទៅ ឲ្យតែអញរស់?
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានមើលឃើញពីភាពមិនប្រក្រតីមួយចំនួនរបស់រថយន្តដឹកកង់តឺន័រ ដែលផ្ទុកទំនិញពេញៗ បើកចេញចូលក្នុងរាជធានីភ្នំពេញពេលថ្ងៃ ជាហេតុបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងធ្វើឲ្យកកស្ទះចរាចរណ៍ស្ទើរ រាល់ថ្ងៃ ។ ខ្ញុំមិនដឹងថា រាល់សកម្មភាពរថយន្តកង់តឺន័របើកចូលក្រុងជាទីប្រជុំជនមនុស្សស្អេកស្កះ នាពេលថ្ងៃ អាជ្ញាធររាជធានីភ្នំពេញបានជ្រាបដែរឬទេ ខណៈដែលកន្លងមកសាលា រាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងមិនឲ្យរថយន្តធុនធំ ជាពិសេសរថយន្តកុងតឺ ... Read More »
លិខិតមិត្តអ្នកអាន៖ គ្រាដែលចរាចរណ៍កកស្ទះរាល់ថ្ងៃនៅមានរោងការសង់បិទផ្លូវថែមទៀត
ក្នុងនាមបុគ្គលិក មន្ត្រីរាជការ ដែលបម្រើការងារនៅតាមក្រសួងមន្ទីរ នាងខ្ញុំមិនអស់ចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរចុះហត្ថលេខាឲ្យមានរោងការសង់បិទផ្លូវទាំងស្រុង នៅគ្រាដែលចរាចរណ៍នៅក្នុងទីក្រុងមួយនេះ កំពុងកកស្ទះជារៀងរាល់ថ្ងៃនោះ ។ ការយោគយល់គ្នារវាងជាតិសាសន៍មួយ គឺជារឿងសំខាន់ ពីព្រោះថា គ្មានអ្នកណា ស្លាប់ពីរដង ឬរៀបការរាល់ថ្ងៃនោះទេ ។ ដូច្នេះ ... Read More »
លិខិតមិត្តអ្នកអាន៖ ជយោ! ក្រសួងវប្បធម៌
ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំមានមោទនភាពចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៅលើអ្នកសំដែងគឺនារីឈ្មោះ ដេននី ក្វាន់ ដែលមិនអនុញ្ញាតឲ្យមានមុខរយៈពេល១ឆ្នាំ ។ ចំណាត់ការនេះ មិនត្រឹមតែនាងខ្ញុំនោះទេ ដែលគាំទ្រ សូម្បីប្រជាពលរដ្ឋទូទាំងប្រទេសដែលដឹងរឿងនេះ ក៏សូមស្រែកថា «ជយោ! ក្រសួងវប្បធម៌» ។ ... Read More »
លិខិតមិត្តអ្នកអាន៖ ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង គ្រាន់តែជាតំបន់ឆ្លងកាត់បទល្មើស
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលចូលចិត្តអានព័ត៌មាន ខ្ញុំបាទសង្កេតឃើញថា មួយរយៈចុងក្រោយនេះ បទល្មើសឆ្លងកាត់ព្រំដែនជាច្រើនឆ្លងកាត់ខេត្តត្បូងឃ្មុំ, ព្រៃវែង និងស្វាយរៀង ។ អាជ្ញាធរមានសមត្ថកិច្ចខេត្តទាំងឡាយនេះ ទទួលបានផលប្រយោជន៍ដោយសុខស្រួល ព្រោះថា បទល្មើសទាំងនោះ គ្រាន់តែឆ្លងកាត់ មិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ បទល្មើសភាគច្រើនគឺការដឹកជញ្ជូនឈើប្រណីតឆ្ពោះទៅប្រទេសវៀតណាម ... Read More »
ទស្សនៈល្ងីល្ងើៈ ដាច់សិលនឹងអាចៅបង្ហាញហ្វេសប៊ុកទាំងព្រឹក
បើកភ្នែកឡើងមិនទាន់លប់មុខទេ ខ្ញុំដុតធូប៣សរសៃបម្រុងថ្វាយបង្គំព្រះ តែមិនទាន់ដោតធូបស្រួល បួលផង ស្រាប់តែអាចៅអាយុ១០ឆ្នាំ ហុចទូរស័ព្ទដៃមកឲ្យខ្ញុំ ហើយវានិយាយថា តាតា! កុំទាន់សូត្រធម៌តាមើលចំណីភ្នែកនេះសិនទៅ ! ខ្ញុំយកដៃញីភ្នែករួចយកទូរសព័្ទពីដៃចៅមើលក្នុងទូរស័ព្ទ ។ ចុម ! ខ្ញុំលាន់មាត់ ... Read More »
លិខិតមិត្តអ្នកអាន៖ រង់ចាំអ្នកប្តឹងទើបចាត់ការ?
ផ្អើលពេញហ្វេសប៊ុករឿងអ្នកបោកតាមទូរស័ព្ទត្រូវឆ្នោតនេះ ឆ្នោតនោះ ប៉ុន្តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចតាមចាប់ជនឆបោកនោះឡើយ ។ ទំនងជាសមត្ថកិច្ចយល់ថា គ្មានអ្នកប្តឹងទើបមិនចាត់ការជនឆបោកទាំងនោះ បើទោះបីជាជនរងគ្រោះបានបង្ហាញលេខទូរស័ព្ទតាមរយៈហ្វេសប៊ុកនោះហើយក៏ដោយ ។ ប្រការនេះធ្វើឲ្យមានពលរដ្ឋស្លូតត្រង់ចាញ់បោកជនទុច្ចរិតជារៀងរាល់ថ្ងៃបន្តទៀត ។ ខ្ញុំបាទចាប់អារម្មណ៍ចំពោះព័ត៌មានដែលត្រូវបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម ករណីបុរសម្នាក់បានក្លែងជាមន្ត្រីក្រុមហ៊ុនឯកជន ហើយប្រាប់អតិថិជនរបស់ខ្លួនថា ត្រូវរង្វាន់ ។ ... Read More »
លិខិតមិត្តអ្នកអាន៖ ចាប់អ្នកលេងល្បែងនៅកំពង់សោម ជាសារបញ្ជាក់ថា កាស៊ីណូនៅតែឲ្យខ្មែរចូលលេង
ក្រោមកិច្ចស្នើអន្តរាគមន៍របស់ថៅកែកាស៊ីណូ យ៉ាឌូលី ឲ្យចាប់ពលរដ្ឋខ្មែរជាង១០នាក់ចូលលេងល្បែងស៊ីសងប្រើល្បិចនោះ វាជាសារបញ្ជាក់ច្បាស់ថា កាស៊ីណូទាំងឡាយនៅតំបន់មាត់សមុទ្រ ខេត្តព្រះសីហនុ នៅតែអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ។ បែបនេះ ការស្នើរកកិច្ចអន្តរាគមន៍របស់អាជ្ញាធរខេត្តសុំឲ្យថៅកែកាស៊ីណូទាំងឡាយកុំអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងល្បែង គឺជារឿងឥតប្រយោជន៍ ពីព្រោះគ្មានកាស៊ីណូណាមួយឈឺក្បាល និងអនុវត្តតាមសេចក្តីស្នើរបស់អាជ្ញាធរខេត្តនេះឡើយ ។ ថ្មីនេះ ... Read More »
ទស្សនៈល្ងីល្ងើ៖ អាក្នុងអ្នកចាប់ អាក្រៅអ្នក នាំចូល តើថ្ងៃណាបានអស់?
កំពុងតែតាមដានព្រឹត្តិការណ៍សមត្ថកិច្ចបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនរយៈ ២ខែមកនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែប៉ុន្មានថ្ងៃមកនេះនាយជាលទទួលព័ត៌ មានថា នៅឯខេត្តស្ទឹងត្រែងឯណោះសមត្ថកិច្ចចាប់បានមេខ្លោងជនជាតិឡាវម្នាក់ និង បានរឹបអូសថ្នាំញៀនដែលគេនាំចូលពីឡាវមកកម្ពុជាដល់ទៅជាង៥គីឡូក្រាម ។ ពុទ្ធោអឺយ! ចឹងតើបានជាបង្រ្កាបមិនចេះអស់ អាក្នុងចេះតែបង្ក្រាបទៅបើអាក្រៅនៅតែនាំចូលគ្មានញញើតយ៉ាងនេះ តើថ្ងៃណាកម្ពុជាអស់ថ្នាំញៀន? ទាំងនេះនៅមិនទាន់គិតថ្នាំញៀនមួយចំនួនដែលសមត្ថកិច្ចចាប់មិនបាន និងអាក្នុងមួយចំនួនលួចលាក់ ផលិតខ្លួនឯងផងតើទៅជាយ៉ាងណា ... Read More »
លិខិតមិត្តអ្នកអាន៖ ការបង្ហាត់បង្រៀនសិស្សឲ្យចេះសម្អាតអនាម័យគឺជាថ្នាលបណ្តុះនូវវប្បធម៌ល្អ
នាងខ្ញុំតែងតែសង្កេតសម្គាល់ពីការងារសម្អាតអនាម័យបរិស្ថាន តួយ៉ាងសំរាមទាំង នៅរាជធានីភ្នំពេញ និងតាមទីប្រជុំជនខេត្ត ខណ្ឌនានាហាក់ដូចជាមានកម្រិតអន់នៅ ឡើយ ពោលគឺបញ្ហាសំរាម កាកសំណល់ផ្សេងៗនៅរាយប៉ាយហើរតាមខ្យល់នៅ តាមផ្លូវជាដើម។ នេះជាបញ្ហាដែលយើងគ្រប់គ្នាចូលរួមសម្អាតដោយចាប់ផ្តើមពីខ្លួន យើងមុនដំបូង បន្ទាប់មកគឺអ្នកដែលនៅជិតយើង ឬរស់នៅជាមួយយើង។ ការងារសម្អាតអនាម័យមិនមែនចាំតែមើលបំណាំគ្នានោះទេ តាមពិតទាល់តែមាន ... Read More »
ទស្សនៈល្ងីល្ងើ៖ ប្តូរគោឆ្វេងដាក់គោស្តាំ គោក្នុងនឹមតែមួយ ប្រយ័ត្នបាក់នង័្គលខានភ្ជួរ
អង្គុយហូបគុយទាវតាមចិញ្ចើមថ្នល់មិនទាន់អស់មួយចានផង លោកពូសែមដែលខ្ញុំ ទើបស្គាល់គាត់បានជាងមួយខែដោយសារគាត់ពូកែព្រោកប្រាជ្ញខាងនយោបាយនៅតុកាហ្វេ បានមកកេះខ្នងខ្ញុំខ្វាច់ធ្វើឲ្យខ្ញុំភ្ញាក់ចង់ជ្រុះចង្កិះពីដៃ ។ លោកពូសែមញញឹមដាក់ខ្ញុំរួចនិយាយ បែបកប្លែងថា យើស! លោកក្មួយបានគុយទាវហូប គ្មានងាកឆ្វេងស្តាំហៅគេឯងហូបជាមួយផងទេណ ? ម៉េចខ្លាចគេឲ្យចេញលុយហី ? ខ្ញុំក្រឡេកទៅកាន់គាត់រួចស្វាគមន៍អញ្ជើញគាត់ហូបគុយទាវជាមួយ ហើយបានសំណេះសំណាលពីនេះពីនោះជាមួយគាត់ ... Read More »
លិខិតមិត្តអ្នកអាន៖ ថ្នាំព្យាបាល, ថ្នាំកែសម្ផស្សលក់ពេញអនឡាញ
ដោយសារបច្ចេកវិទ្យារីកចម្រើន ការលក់សម្ភារតាមប្រព័ន្ធអ៊ីនធើណេត ក៏កំពុងកើតមានព្រោងព្រាតគួរឲ្យចាប់អារម្មណ៍ ។ សម្ភារប្រើប្រាស់ សម្លៀកបំពាក់… ការលក់តាមប្រព័ន្ធអនឡាញ ហាក់ដូចជាមិនចោទជាបញ្ហាប៉ុន្មានទេ ។ ប៉ុន្តែការលក់ថ្នាំពេទ្យ, ឱសថព្យាបាលជំងឺផ្សេងៗច្រើនប្រភេទ ក៏កំពុងវាយលុកតាមប្រព័ន្ធអនឡាញដែរ ។ គេមិនដឹងថា តើថ្នាំពេទ្យ ... Read More »
ទស្សនៈល្ងីល្ងើ៖ ទុកមាត់ ស៊ីមាន់
នៅវង់ផឹកស៊ីមួយសម្បូរដោយអ្នកព្រោកប្រាជ្ញ កំពុងនាំគ្នានិយាយពីចរឹតមនុស្ស មួយចំនួនក្នុងសង្គមខ្មែរយើងដែលចូលចិត្តរពឹសមាត់ និយាយដើមគេ ឬនិយាយគ្មានមូលដ្ឋាន ច្បាស់លាស់ គ្មានបានប្រយោជន៍ បានត្រឹមមានទោសធ្លាក់មកលើខ្លួនឯងប្រៀបបីដូចត្រីកំភ្លាចស្លាប់ព្រោះមាត់ ។ មិនដឹងជារឿងឆាកកំប្លែង ឬជារឿងលេងសើចនោះទេ នៅពេលកំពុងផឹកស៊ីពួកគាត់ បានជជែកអំពីរឿងនេះ ហើយពេលនោះនាយជាលបានទៅដល់នឹងគេដែរ ត្រូវបានពួកគាត់ ... Read More »
លិខិតមិត្តអ្នកអាន៖ រឿងកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ
ចាប់តាំងពីមានការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមកឃើញថាមានការប្រឹងប្រែងអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតគួរឲ្យកោតសរសើរ។ ប៉ុន្តែមាន បញ្ហាមួយដែលរំខានចិត្តរាស្ត្រកាន់តែខ្លាំងទៅៗនោះគឺបញ្ហាកកស្ទះចរាចរណ៍។ បញ្ហានេះបានក្លាយជាប្រធានបទសកលមួយដែលគេលើកយកមកនិយាយជាបែប កំប្លែងក៏មានជាកង្វល់ដ៏ធំធេងពិតប្រាកដក៏មាន។ អ្នកខ្លះណែនាំមិត្តភក្ដិបរទេស ឬក្រុមគ្រួសារមកពីក្រៅប្រទេសថា បើកបរនៅទីក្រុង អច្ឆរិយៈបើគោរពច្បាប់ចរាចរណ៍ពេកគឺពិតជាមិនអាចទៅមុខរួចទេ។ អ្នកខ្លះថាបើអ្នកអាចបើកបរនៅរាជធានីភ្នំពេញបានគឺអ្នកអាចបើកបរនៅទីណាក៏បានដែរនៅលើពិភពលោកនេះ។ អាជ្ញាធរថា ការកកស្ទះភាគច្រើនបណ្ដាលមកពីអ្នកបើកបរមិនគោរព ច្បាប់ចរាចរណ៍បើកជែងដណ្ដើមគ្នាទៅមុន មិនមានការយោគយល់គ្នាជាដើម។ ឮថាមានបម្រាមរថយន្តដឹកទំនិញធុនធ្ងន់បើកបរចូលក្រុងមុនម៉ោង៩យប់ដើម្បីកាត់ ... Read More »
ទស្សនល្ងីល្ងើៈ កុំភ្លើតភ្លើនភ្លាត់ស្នៀតក្នុងថ្ងៃបុណ្យសង្សារ
បើបានជាជ្រុលឆាប់ចម្លងវប្បធម៌បរទេសឃាត់មិនឈ្នះទៅហើយ នាយជាលសូមតែ ម្យ៉ាងចំពោះយុវវ័យយើង គឺ សុំកុំធ្វើអ្វីឲ្យហួសព្រំដែន និងជាន់ឈ្លីវប្បធម៌ប្រពៃណីខ្មែរយើង ឲ្យសោះ និងយ៉ាងហោចណាស់អាសូរដើមទ្រូងឪពុកម្តាយខ្លះផង ។ អ្នកណាក៏ដឹងដែរថា នៅថ្ងៃទី១៤កុម្ភៈ ជារៀងរាល់ឆ្នាំ គេប្រារព្ធថ្ងៃនេះជា ទិវានៃសេចក្តី ស្រលាញ់ ... Read More »
លិខិតមិត្តអ្នកអាន៖ អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញត្រូវទទួលខុសត្រូវ រាល់បទល្មើសព្រៃឈើ
សកម្មភាពបទល្មើសព្រៃឈើទាំងការកាប់បំផ្លាញ ការប្រមូលទិញ និងការដឹកជញ្ជូន ចែកចាយក្នុងស្រុក ក៏ដូចជានាំចេញក្រៅប្រទេស តើអ្នកណាជាអ្នកទទួលខុសត្រូវ? ការពិត រាល់សកម្មភាពបទល្មើសព្រៃឈើ ងាយស្រួលបំផុត ក្នុងការទប់ស្កាត់ ប្រសិនបើអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ មានវិធានការ ប្រកបដោយឆន្ទៈទទួលខុសត្រូវ ... Read More »
ទស្សនៈល្ងីល្ងើ៖ «ប្រជាធិបតេយ្យក្មេងខ្ចីអីតែខ្មែរ បិតាប្រជាធិបតេយ្យអីតែអាមេរិក ? »
បានជួបអ្នកព្រោក និង អ្នកប្រាជ្ញ នៅតូបកាហ្វេដើមក្រខុបព្រឹកមិញ ធ្វើឲ្យអ្នកផឹកកាហ្វេ ខ្មៅ និងកាហ្វេទឹកកកមិនតិចជាង១០នាក់ នាំគ្នាជជែកអំពីស្ថានការណ៍នយោបាយនៅប្រទេសបិតាប្រជាធិបតេយ្យគឺសហរដ្ឋអាមេរិក ខណៈដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ជាប្រធាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបារ៉ាកអូបាម៉ា ... Read More »
ទស្សនៈល្ងីល្ងើ៖ «លោកសាំងចេះតែឡើងថ្លៃ លោកទំនិញផ្សេងៗបើកភ្នែកម៉ក់ៗចង់ឡើងនឹងគេដែរ»
មានម៉ូតូកញ្ចាស់មួយគ្រឿងគ្រាន់ជិះនឹងគេដែរ តែវាមិនមែនកំពូលស៊ីសាំងទេ គឹវាកំពូលផឹកសាំងតែម្តង ។ ពីមុនមាន៦០០០រៀលចាក់សាំងបានពីរលីត្រ ជិះបាន៣ថ្ងៃនឹងគេដែរ តែអីឡូវនេះមាន៦០០០រៀលចាក់សាំងសឹងមិនបាន១លីត្រកន្លះផង តើហេតុអីទៅ? ជាការកត់សម្គាល់របស់នាយជាលនៅចុងឆ្នាំ២០១៦ ឈានចូលដើមឆ្នាំ ២០១៧ នេះ លោកសាំងបានហក់ឡើងថ្លៃពី ៣០០០រៀល ជិតដល់៤០០០រៀលហើយក្នុងមួយលីត្រ ... Read More »
លិខិតមិត្តអ្នកអាន៖ ទាល់តែប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យបង្ក្រាបបទល្មើសគ្រឿងញៀនទើបសមត្ថកិច្ចចាត់វិធានការ
ប៉ុន្មានថ្ងៃកន្លងមកខ្ញុំបាទបានអានកាសែតក្នុងស្រុករួមនឹងមើលទូរទស្សន៍ដោយ បានសង្កេតឃើញព័ត៌មានចុះផ្សាយពីសកម្មភាពសមត្ថកិច្ចបើកយុទ្ធនាការយ៉ាងសកម្ម ចាត់វិធានការបង្ក្រាប និងឃាត់ខ្លួនអ្នកសេព អ្នកចែកចាយ និងជួញដូរថ្នាំញៀន។ ប្រតិបត្តិការនេះធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស ស្របពេលដែលប្រមុខរាជ រដ្ឋាភិបាលកម្ពុជាជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីហ្វុីលីពីនរួចមក។ ក្រោយមករាជរដ្ឋាភិបាលក៏បានប្រកាសឲ្យអាជ្ញាធរ សមត្ថកិច្ចយកចិត្តទុកដាក់ចាត់ វិធានការបញ្ហាគ្រឿងញៀនដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសង្គមជាតិ ។ ខ្ញុំនឹកឆ្ងល់ថា ... Read More »
ទស្សនៈល្ងីល្ងើៈ «ដើមឆ្នាំ ២០១៧ ថ្នាក់លើធ្វើកំណែតម្រង់ច្រើន ខ្លាចតែថ្នាក់ក្រោមមិនអនុវត្តតាម កាន់តែស៊ីលើសដើម ! »
ឈានដល់ដើមឆ្នាំ២០១៧ភ្លាម នាយជាលឃើញថា ចំណាត់ការរបស់រាជរដ្ឋាភិបាល និងនៅស្ថាប័នក្រសួងមួយចំនួន ហាក់ដូចជាមានការកែទម្រង់របៀបរបបធ្វើការងារច្រើន ទៅអ្វីដែលគេហៅថា « ដើម្បីកាត់បន្ថយពេលវេលា និងចំណាយថវិការបស់ប្រជាពលរដ្ឋ » ។ ការធ្វើសមាហរណកម្ម របៀបរបបធ្វើការនេះ ប្រជាពលរដ្ឋនឹងសម្តែងអបអរសាទរ ប្រសិនបើធ្វើទៅបានជោគជ័យ ... Read More »
ទស្សនៈល្ងីល្ងើៈ «ចាំអ៊ុតមើលយុទ្ធនាការបង្រ្កាបគ្រឿងញៀនជោគជ័យឬអត់ ?»
តាមនាយជាលដឹង ចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៧ នេះតទៅ ក្រសួងមហាផ្ទៃនឹង ចាប់ផ្តើមបើកយុទ្ធនាការធំក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ទោះបីដឹងថា សព្វថ្ងៃនេះបទល្មើសមួយនេះកើតមានពេញបន្ទុក ហើយសមត្ថកិច្ចគ្រប់ថ្នាក់រួមគ្នាបង្រ្កាប និង ទប់ស្កាត់យ៉ាងមមាញឹកក៏ដោយតែហាក់មិនបានជោគជ័យទាល់តែសោះ ។ ... Read More »
លិខិតមិត្តអ្នកអាន៖ នៅថ្ងៃនេះចរាចរណ៍អាចនឹងកកស្ទះបើសិនសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់
នាងខ្ញុំគ្រាន់តែរំលឹកដល់មន្ត្រីសមត្ថកិច្ចឲ្យបានជ្រាបថា នៅថ្ងៃសៅរ៍នេះ វេលាម៉ោង ៦ល្ងាចនាចកកស្ទះចរាចរណ៍ជាងថ្ងៃធម្មតាព្រោះជាថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០១៧ ដែលប្រជាពលរដ្ឋខ្មែរក៏ដូចជាប្រជាជាតិលើពិភពលោកអបអរឆ្នាំថ្មី។ កាលពីឆ្នាំទៅមិញនាងខ្ញុំចាំបានថា នៅថ្ងៃបុណ្យចូលឆ្នាំសកល២០១៦នេះដែរចរាចរណ៍ ក្នុងរាជធានីភ្នំពេញកកស្ទះស្ទើរគ្រប់ច្រកល្ហកចាប់ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង៩ យប់ឯណោះ ទើបចរាចរណ៍មានសភាពធូរស្រាល ។ ប្រការកកស្ទះចរាចរណ៍ឆ្នាំនោះដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ ប្រុសស្រីបានចរចេញដើរកម្សាន្តច្រើន ទើបបណ្តាលឲ្យស្ទះចរាចរណ៍ ... Read More »
ខ្សែភ្លើងដាច់ធ្លាក់រប៉ាត់រប៉ាយកាត់ទទឹងផ្លូវលេខ២៥៣កែងផ្លូវកម្ពុជាក្រោមគ្មានអ្នកមើល
២-៣ថ្ងៃកន្លងមកនេះខ្ញុំបានឃើញខ្សែភ្លើងដាច់ធ្លាក់រប៉ាត់រប៉ាយកាត់ទទឹងផ្លូវលេខ ២៥៣កែងផ្លូវកម្ពុជាជិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួល គោករហូតមកដល់ពេលនេះមិនឃើញមានមន្ត្រីអាជ្ញាធរដែនដី ឬមន្ត្រីអគ្គិសនីចុះមក រៀបចំឲ្យមានរបៀបរបបនៅឡើយទេ។ មិនដឹងថា គេទុកដល់ពេលណាទៀតទើប រៀបចំឲ្យមានសណ្តាប់ធ្នាប់ ឬក៏ទុកដើម្បីលម្អទីក្រុងគជ់អាសុី ។ បើទុកឲ្យខ្សែភ្លើងដាច់ធ្លាក់បែបនេះវាអាចមានក្មេងក្មាងរពឹសដៃទៅកាន់ ឬប៉ះ បណ្តាលឲ្យឆក់ក៏ថាបាន ... Read More »
លិខិតមិត្តអ្នកអាន៖ រឿងទុំទាវ អាប់ដេត បានសម្រេច
ស្ថានីយទូរទស្សន៍ PNN បានកំពុងចាក់ផ្សាយរឿងភាគខ្មែរមួយ ដែលមានចំណងជើងថា «ភក្តីស្នេហ៍ទ្វេភព» ដែលក្រុមអ្នកអក្សរសិល្ប៍ខ្មែរអះអាងថា ខ្សែភាពយន្តនេះកើតចេញពីការអាប់ដេត (Update) រឿងទុំទាវ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់ដើម ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់មិនយល់ស្របចំពោះការអាប់ដេតនេះទេ ។ ប៉ុន្តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ... Read More »