ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈ

ទស្សនល្ងីល្ងើៈ « បានពីក្អែក ចែកតាវ៉ៅ »

ពំនោលបុរាណខ្មែរបានពោលថា « បានពីក្អែក ចែកតាវ៉ៅ » ដែលន័យនេះស្រដៀងនឹង ពាក្យសាមញ្ញថា« បានអីស៊ីចែកគ្នារស់ »គឺសំដៅពីការចែករំលែកផលរួមអ្វីមួយទៅដល់សមាជិកថ្នាក់ក្រោមបានរស់ទាំងអស់គ្នា ដោយមិនស៊ីដាច់តែឯង ។ ការពិតទៅពំនោលបុរាណខ្មែរនេះ ហាក់ដូចជាជំរុញឲ្យបុគ្គលទាំងឡាយនៅពេលទទួលបានផលអ្វីមួយដែលកើតចេញពីក្រុម ឬពួក រួមគ្នាធ្វើបានដោយជោគជ័យនោះ ... Read More »

ទស្សនល្ងីល្ងើៈ ធ្លាប់ទាត់កញ្រែ្ចង ពេលអត់កញ្រែ្ចងទាត់ តើធ្វើអី ?

ប្រមុខរាជរដ្ឋាភិបាលទើបចេញសារាចរ លុបចោលការបង់ថ្លៃ ចំពោះ ប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីតូចតាចតាមផ្សារ និងតាមចិញ្ចើមផ្លូវ កាលពីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ។ ពេលឃើញសារាចរនេះ ធ្វើឲ្យនាយជាលខ្ញុំនឹកស្រណោះដល់អាក្តាន់ជាក្លើ ដែលវា ... Read More »

លិខិតមិត្តអ្នកអាន៖ ចោរលួចហើយទើបធ្វើរបង?

ថ្មីៗនេះ អាជ្ញាធរអប្សរាបានធ្វើរបងព័ទ្ធគល់ដើមគ្រញូង ដែលគេកាប់យកដើមបាត់ទៅនោះ ។ នេះបើតាមខ្ញុំបាទ គឺ«ចោរលួចរួចហើយទើបធ្វើរបង» ។ វាជាការចំអកមួយយ៉ាងធំសម្រាប់ក្តីកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះ? ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាអ្នកដែលតវ៉ាខ្លាំងចំពោះការកាប់ដើមគ្រញូងនៅក្នុងតំបន់អង្គររហូតដល់ធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោបញ្ជាឲ្យចាប់អ្នកពាក់ព័ន្ធនឹងករណីដើមគ្រញូងនោះ ដាក់ពន្ធនាគារ ។ ដើម្បីបញ្ជាក់អំពីភាពរឹងមាំ និងយកចិត្តទុកដាក់ចំពោះសំណល់«គល់គ្រញូង» អាជ្ញាធរអប្សរាបានរៀបចំពិធីសែនព្រេន ... Read More »

លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅបណ្តោយផ្លូវលេខ២១៧ស្នើឲ្យអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមគោ

ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ២១៧ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញស្ទើរជារៀងរាល់ថ្ងៃខ្ញុំក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ ២១៧ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះមានអារម្មណ៍ធុញថប់នឹងសត្វ គោដែលដើរប្រសេចប្រសាចពេញផ្លូវយ៉ាងអនាធិបតេយ្យដែលរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ ចំពោះការរំខានដល់ការធ្វើដំណើរមិនសំខាន់ប៉ុន្មាននោះឡើយ ក៏ប៉ុន្តែសត្វគោដែលដើរពេសវាលពាសកាលទាំងហ្វូងៗវាអាចបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតអ្នកធ្វើដំណើរ ឬបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក៏ថាបាន ។ ខ្ញុំនឹកឆ្ងល់ថា ចុះហេតុអ្វីក៏ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយចំនួននៅជាយរាជធានីភ្នំពេញហាក់បីដូចជាមិនបានគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃ ... Read More »

ទស្សនល្ងីល្ងើៈ បើមានច្បាប់អ្នកមានទោសរត់គេចខ្លួន អាចមកធ្វើបុណ្យសពបានមិនដឹងសប្បាយយ៉ាងណា?

នៅមិនសុខ អង្គុយមិនស្រណុកចង់ស្តាប់អ្នកប្រាជ្ញប៉ាន់តែថ្ងៃនេះចង់ជជែកពីអ្វី ពាក់ ព័ន្ធនយោបាយនោះ ខ្ញុំទាញកង់កញ្ចាស់ធាក់រ៉ុយសំដៅទៅតូបកាហ្វេក្រោមដើមក្រខុបដែល ពោរពេញដោយមនុស្សចាស់ៗជាច្រើនកំពុងអង្គុយហូបកាហ្វេខ្មៅក្លែមតែចត់ និងក្លែមសម្តី ។ ខ្ញុំផ្អែកកង់កញ្ចាស់នឹងដើមក្រខុបរួចចូលទៅទៅអង្គុយតុចុងគេ រួចហៅកហ្វេទឹកកកមួយកែវមកក្រេបផ្សើមបំពង់ក ។ មិនបាន ប៉ុន្មានផងស្រាប់តែក្រុមអ្នកប្រាជ្ញទឹកតែបានជជែក គ្នារឿង ម្តាយក្មេកលោកសម ... Read More »

វិចារណកថា៖ សម រង្ស៊ីត្រូវដើរឆ្លងវិញ្ញាសារដ៏លំបាកមួយ

ថ្វីបើលោកសម រង្ស៊ីធ្លាប់អះអាងជាញយថា លោកនឹងត្រឡប់ចូលស្រុកដោយមិនខ្លាចគុកច្រវាក់យ៉ាងណាក្តី ក៏សម្តីនោះ មិនឃើញលេចចេញជាការពិតនោះឡើយ ។ ម្តងនេះ វាជាការលំបាកបំផុតសម្រាប់ឆាកជីវិតនយោបាយរបស់លោកសម រង្ស៊ី នៅគ្រាដែលម្តាយក្មេករបស់លោកទទួលមរណភាពនៅឯរាជធានីភ្នំពេញ ដែលបានលេចចេញជាសំណួរថា តើមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសនេះ ហ៊ានប្រថុយប្រថានចូលស្រុកដើម្បីគោរពសពម្តាយក្មេកលាគ្នាជាចុងក្រោយបានដែរឬទេ? គ្រានេះ ... Read More »

លិខិតមិត្តអ្នកអាន៖ ផ្លូវលំច្រើនខ្សែក្នុងស្រុកមេសាងមានការខូចខាត

ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅស្រុកមេសាង ខេត្តព្រៃវែង កំពុងជួបប្រទះនឹងការលំបាកក្នុងការធ្វើដំណើរនៅចុងរដូវវស្សានេះដោយសារតែស្ថានភាពផ្លូវរងការខូចខាត ស្ទើរគ្រប់កន្លែង ។ ប្រជាពលរដ្ឋនៅក្នុងស្រុកខ្ញុំបាទ ជាពិសេសសិស្សសាលា ដែលត្រូវជិះកង់ ម៉ូតូ ទៅសាលារៀន ប្រឈមនឹងការដួល ប្រឡាក់សម្លៀកបំពាក់ ឬខាតបង់ពេលវេលាក្នុងការរៀនសូត្រ ។ ករណីនេះ ... Read More »

លិខិតមិត្តអ្នកអាន៖ ព្យាបាលមនុស្សស្លាប់បានត្រឹមបិទគ្លីនិក

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទមានចម្ងល់ចំពោះករណីដែលមន្ទីរពេទ្យព្យាបាលជំងឺប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់ ប៉ុន្តែស្ថាប័នមានសមត្ថកិច្ចបានត្រឹមតែបិទគ្លីនិកឯកជនទាំងនោះប៉ុណ្ណោះ ។ ខ្ញុំមិនដឹងថា ច្បាប់កំណត់យ៉ាងដូច្នេះ ឬក៏ត្រូវមានទោសទណ្ឌចំពោះម្ចាស់គ្លីនិក ឬពហុព្យាបាលដែលមានកំហុងសទាំងនោះដែរឬទេ? តាមការសង្កេតរបស់ខ្ញុំបាទ ករណីដែលធ្វើឲ្យមនុស្សមិនគួរស្លាប់ បែរជាត្រូវស្លាប់ឆៅៗ កន្លងមកគ្លីនិកឯកជននានាត្រូវបានបិទ ប៉ុន្តែម្ចាស់គ្លីនិកមិនត្រូវបានផ្តន្ទាទោសនោះឡើយ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ស្អីគេ! ទិញសិទ្ធិរឿងថៃ នាងផ្កាយព្រឹកមកផលិត?

ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥បានទិញសិទ្ធិរឿងភាគ របស់ថៃមកផលិតឡើងវិញ ដើម្បីចាក់ផ្សាយក្នុងស្ថានីយរបស់ខ្លួន ។ ក្នុងនាមខ្ញុំបាទជា ប្រជាពលរដ្ឋម្នាក់ មិនយល់ទាល់តែសោះចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំនៅក្នុង ស្ថានីយទូរទស្សន៍ខ្មែរមួយនេះ ។ ដោយសាររឿងនាយផ្កាយព្រឹកបានធ្វើឲ្យមានបញ្ហាធំកើតឡើង កាលពីឆ្នាំ២០០៣ ហើយបណ្តាហាងទំនិញ ក្រុមហ៊ុន រួមទាំងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ផង ត្រូវបាតុករ ... Read More »

ទស្សនល្ងីល្ងើៈ មើលមុខ តើសង្សារគេឬយើង ពេលប៉ូលិសបង្ហាញជនល្មើសក្នុងបុណ្យអុំទូក ?

ប្រឹងសន្សំកំប៉ុងប៊ីយ៉ែរជាងមួយខែទើបបានលក់ឲ្យអេតចាយថ្ងៃនេះបានលុយល្មមហូប សាច់គោអាំងមួយចាន និង ឡាប់យ៉េ(ស្រាបៀរ)មួយថូ ។ ខ្ញុំទុកម៉ូតូកញ្ចាស់នៅក្រៅហាងសាច់ អាំងម្តុំទួលគោក រួចចូលទៅអង្គុយតុមួយនៅឆ្ងាយពីគេ តែក្បែរតុក្មួយស្រីវ័យជាង២០ឆ្នាំ ប្រមាណ៥-៦នាក់ កំពុងហូបសាច់គោអាំងជជែកគ្នាស្ទើរបែកពពុះមាត់ ។ អ្នករត់តុមកសួរខ្ញុំ លោកពូពិសាអី ? ... Read More »

លិខិតមិត្តអ្នកអាន៖ ខាងណាទទួលខុសត្រូវរឿងសំរាមនៅតំបន់អង្គរ

ដូចរូបភាពដែលបានបង្ហាញនេះ គឺជារឿងដែលគួរឲ្យខ្លោចផ្សាចំពោះតំបន់អង្គរដ៏ល្បីល្បាញ បែរជាពោរពេញទៅដោយសំរាមទៅវិញ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំសោកស្តាយចំពោះអ្វីដែលបានកើតឡើងនៅតំបន់អង្គរ ជាពិសេសបញ្ហាសំរាមនេះតែម្តង ។ គេមិនអាចវាយតម្លៃចំពោះអ្វីដែលបានឃើញនៅពេលនេះនោះទេ ប៉ុន្តែវាជារឿងមួយដែលមិនគួរកើតមានទាល់តែសោះ ពីព្រោះក្រៅពីការស្តីបន្ទោសទៅលើប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតំបន់អង្គរថា គ្មានចំណេះដឹងអំពីបញ្ហាបរិស្ថាន ដោយចោលសំរាមផ្តេសផ្តាសនោះ អាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកកើបលុយនៅតំបន់នេះ គួរតែមានលទ្ធភាពក្នុងការធ្វើឲ្យតំបន់អង្គរគ្មានសំរាម ... Read More »

ទស្សនៈល្ងីល្ងើ៖ ស្រុកខ្មែរមានពេស្យាចារប្រុស ?

ល្ងាចមិញ នៅសុខៗអាម្លាញ់ខ្ញុំបើកអាឆ្លាមទៅយកខ្ញុំដល់ផ្ទះ ដើម្បីស្រស់ស្រូបអាហារ ពេលល្ងាចនៅព្រែកលៀប ។ នៅខ្យូសជាច្រើនក្នុងហាងមួយដែលនាយជាលសុំមិនបញ្ចេញ ឈ្មោះហាងនេះ មានភ្ញៀវក្មេងចាស់ប្រុសស្រីជាច្រើនចូលទៅរួមផឹកស៊ីយ៉ាងឆ្ងាញ់និងសើចសប្បាយ ព្រោះមានតន្រី្តប្រគំកំដរ និងជាថ្ងៃចុងសប្តាហ៍ផង ។ អ្វីដែលនាយជាលចាប់អារម្មណ៍នៅពេលនោះ គឺអាសម្លាញ់ខ្ញុំអូសដៃទៅអង្គុយនៅក្នុង ខ្យូសស្បូវមួយក្បែរខ្យូសស្រី្តវ័យជិត៥០ឆ្នាំម្នាក់ដែលកំពុងអង្គុយជាមួយបុរសមានវ័យប្រមាណ២៤ឆ្នាំម្នាក់ក្នុងភាពស្និទ្ធិស្នាលដូចម្តាយនឹងកូនពេលពិសាអាហារពេលល្ងាច ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាងខ្នងក្មួយអ្នកធំមិនខ្លាចសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈរំលោភផ្លូវសាធារណៈនិងខុសស្តង់ដារ ?

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៤៣កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន កំពុងនាំគ្នាព្រួយបារម្ភខ្លាចមានហានិភ័យណាមួយកើតឡើងនៅពេលអនគត ព្រោះតែបានឃើញគេកំពុងសាងសង់ស្ថានីយប្រេងឥន្ធនៈមួយនៅទីតាំងដីឡូត៍កែងផ្លូវពីរនេះ គ្រាដែលសាលារាជធានីភ្នំពេញបានហាមឃាត់មិនឲ្យពង្រីកស្ថានីយ៍ប្រេងឥន្ធនៈកណ្តាលទីក្រុងនោះ ។ ប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ថា មូលហេតុដែលស្ថានីយប្រេងឥន្ធនៈខាងលើនេះសាងសង់ឡើងបានរលូននោះ គឺដោយសារមានកូនក្មួយអ្នកធំម្នាក់ជាអ្នករត់ការ ទោះបីដឹងថា នៅទីនោះប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងមានប្រតិកម្មនឹងការសាងសង់ស្ថានីយ៍ប្រេងនេះក៏ដោយ ។អ្វីដែលគួរឲ្យហួសចិត្តទៀតនោះឮថា អាជ្ញាធរថ្នាក់មូលដ្ឋានបានចុះហត្ថលេខាលើសំណុំឯកសារសុំច្បាប់សាងសង់បញ្ជូនទៅថ្នាក់លើរួចរាល់ហើយ ប៉ុន្តែមិនដឹងថា ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រសួងសុខាភិបាលបានត្រឹមព្រមានក្រុមហ៊ុន​ដែលមិនដាក់សារលើកញ្ចប់បារី

ហាក់ដូចជាលាប់ឡើងវិញអំពីបញ្ហាសារព្រមានសុខភាពលើកញ្ចប់បារី ពីព្រោះខ្ញុំបាទក្នុងនាមប្រជាពលរដ្ឋម្នាក់សង្កេតឃើញថា ក្រុមហ៊ុនផលិតបារីមួយចំនួននៅតែបន្តចរាចរណ៍ ឬដាក់លក់បារីដែលគ្មានដាក់សារព្រមានលើកញ្ចប់បារី ។ ក្រសួងសុខាភិបាលជាថ្មីម្តងទៀតបានព្រមានចំពោះក្រុមហ៊ុនទាំងនោះ ។ សម្រាប់ខ្ញុំបាទ យល់ឃើញថា វាដល់វេលាដែលត្រូវអនុវត្តច្បាប់ហើយ ឬមួយថា ច្បាប់កំណត់ត្រឹម«ព្រមាន» ប៉ុណ្ណឹងទេ? ជាក់ស្តែងកញ្ចប់បារី Hero ... Read More »

ទស្សនៈអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន

ភ្នំពេញៈ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននឹង ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតាមការអញ្ជើញរបស់ព្រះ ករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា។ នៅពេលលោក ស៊ី ... Read More »

ទស្សនល្ងីល្ងើៈ «តិរច្ឆាន» «ខ្មោចស៊ីពែ»

ចាស់បុរាណតែងប្រៀបធៀបមនុស្សមួយចំនួនដែលមិនខិតខំរកស៊ីឬបញ្ចេញកម្លាំងខ្លួន ដោយខ្លួនឯងបែរជារង់ចាំដង្ហើមអ្នកដទៃដើម្បីបានរស់ទោះគេប្រើឲ្យធ្វើអីក៏ធ្វើដែរ។មនុស្សជំពូកនេះគេហៅថា « ខ្មោចស៊ីពែរ » ។ និយាយជារួមទៅចាស់ៗលោកចង់និយាយសម្តៅមនុស្ស ខ្ជឹលពឹងផ្អែកកម្លាំងគេ ធ្វើម៉េចឲ្យតែបានរស់ ។ ឥឡូវពាក្យ«ខ្មោចស៊ីពែ» នេះនាយជាលទើបតែដឹងកាលពីម្សិលម្ង៉ៃ ថាមានអ្នក នយោបាយក្រៅស្រុកមួយចំនួនតូចដែលទន់ជោរគាំទ្រគណបក្សសង្រ្គោះជាតិ យកទៅប្រើប្រាស់យ៉ាងអសុរោះ ... Read More »

ទស្សនល្ងីល្ងើ៖ បើមិនជុះ សុំកុំឲ្យឆ្កែអរ !

ប៉ុន្មានថ្ងៃមុននេះ នាយជាលឮថា មានក្រុមហ៊ុនដឹកជញ្ជូនចំនួន១៤ បានសន្យាជាមួយ ក្រសួងសាធារណការនិងដឹកជញ្ជូន ថានឹងមិនឡើងថ្លៃឈ្នួលរថយន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រ ពៃណីខ្មែរនេះទេ ។ ដំណឹងនេះធ្វើឲ្យនាយជាលត្រេកអរមិនស្ទើរព្រោះនឹកគិតថា វាអាចរំដោះទុក្ខការលំបាករបស់ប្រជាពលរដ្ឋខ្មែរយើង បានមួយផ្នែកដែរ ជាពិសេសគឺកម្មករ កម្មការិនីធ្វើដំណើរទៅស្រុកកំណើតតែម្តង។ នាយជាលយល់ថា ការសន្យានេះត្រូវតែធ្វើឲ្យបាន ... Read More »

លិខិតមិត្តអ្នកអាន៖ រឿងភាគខ្មែរ ចង់ជិះសេះលែងដៃ

ប៉ុន្មានថ្ងៃនេះ ខ្ញុំបាទបានឮការជជែកគ្នានៅក្នុងចំណោមអ្នកផលិតខ្សែភាពយន្តភាគខ្មែរ និងមន្ត្រីជំនាញនៅតាមក្រសួងនានា ជាពិសេសក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ។ គេជជែកគ្នាថា រឿងភាគភាពយន្តខ្មែរ មិនចាំបាច់មានការត្រួតពិនិត្យពីក្រសួងវប្បធម៌ទេ ។ ក្រសួងវប្បធម៌ទាមទារពិនិត្យមុនចាក់ផ្សាយរឿង ។ រីឯក្រសួង ព័ត៌មានថា ... Read More »

ទស្សនល្ងីល្ងើ៖  ​ប្រយ័ត្នក្រុមប្រេតឆៅសាងបាបក្នុងរដូវភ្ជុំបិណ្ឌ

  ប្រេតមានពីរបែប គឺទី១ប្រេតតាមការស្រមើស្រមៃ ឬតាមគម្ពីរបុរាណចែងក្នុងព្រះពុទ្ធសាសនាសម្រាប់អ្នកធ្វើបាបស្លាប់ទៅមិនទាន់ទៅចាប់ជាតិរសនៅក្រោមការឃុំគ្រងរបស់យមបាល និងទី២ គឺជាប្រេតនៅមានជីវិតរស់ នៅលើភពផែនដីមិនទាន់ស្លាប់ទៅចាប់ជាតិជាប្រេតដូចក្នុងគម្ពីរ ពោលគឺមនុស្សសព្វថ្ងៃដែលមិនខំសាងអំពើល្អ គិតតែសាងបាប តាមរយៈឆក់លួចប្លន់ កាប់សម្លាប់គ្នាមិនញញើតដៃ មានមហិច្ឆតាលោភលន់ ច្រណែនឈ្នានីស ជា ដើម…នោះហើយគេហៅថា« ... Read More »

លិខិតមិត្តអ្នកអាន៖ ទីតាំងអ៊ីនធើណេតពេញនិយម Live ល្បែងស៊ីសងពីកាស៊ីណូ

ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ តែងទទួលបាននូវរាល់ព័ត៌មានសមត្ថកិច្ចចុះបង្ក្រាបទីតាំងបនល្បែងស៊ីសង សម្បុកចែកចាយប្រើប្រាស់គ្រឿងញៀន ទីតាំងអ៊ីនធើណេតបង្កប់ជាល្បែងស៊ីសង ពិសេស មានរហូតដល់ទីតាំងអ៊ីនធើណេតដ៏ច្រើនទៀត សុទ្ធតែ Live ពីកាស៊ីណូវផ្សេងៗ សម្រាប់ជាការភ្នាល់ចាញ់ ឈ្នះ និងពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ ។ ការបង្ក្រាបកាន់តែខ្លាំង ... Read More »

លិខិតមិត្តអ្នកអាន៖ រថយន្តធំៗនៅតែបរកណ្តាលក្រុងទាំងថ្ងៃ

បើទោះបីជាអាជ្ញាធររាជធានីភ្នំពេញប្រកាសរិតបន្តឹងមិនអនុញ្ញាតឲ្យរថយន្តធំៗ ធ្វើចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថា រថយន្តធំៗ សណ្តោងរ៉ឺម៉កវែងៗនៅតែបន្តធ្វើចរាចរណ៍ កណ្តាលក្រុងដដែល ។ មានន័យថា បទបញ្ជារបស់អាជ្ញាធរ មិនមានប្រសិទ្ធភាពសម្រាប់ម្ចាស់រថយន្តធំៗទាំងនោះទេ ។ មានហានិភ័យច្រើនណាស់ នៅគ្រាដែលរថយន្តធំៗ បើកបរកណ្តាលរាជធានីនោះ ។ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសចិនកំពុងប្រឈមនឹងការផ្តាច់ខ្លួនឯករាជ្យនៅតំបន់ស្វយ័តជាច្រើន

ក្រោយពេលដែលក្រុមយុវជនហុងកុងឯករាជ្យនិយមជាប់ឆ្នោតក្នុងការបោះឆ្នោតនៅកោះហុងកុងនាពេលកន្លងមកធ្វើឲ្យ រដ្ឋាភិបាលចិនដីគោកកាន់តែពិបាកក្នុងការ ការពារបូរណភាពទឹកដីដោយកោះហុង កុងអាចនឹងផ្តាច់ខ្លួនចេញពីចិនដីគោកទៅជា តំបន់ឯករាជ្យ មានការគ្រប់គ្រងរដ្ឋបាលដោយខ្លួនឯងមិនស្ថិតនៅក្រោមឥទ្ធិពល របស់ចិន។ កោះហុងកុងក៏ដូចជាតៃវ៉ាន់ពេលនេះមានអ្នកដឹកនាំឯករាជ្យនិយមជាប់ឆ្នោតកាន់ តំណែងដឹកនាំតំបន់ជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលចិនដីគោកដែលកំពុងតែខិតខំពង្រីកទឹកដីនោះ។ កន្លងមកលោកស្រី Tsai Ing-wen ទើបតែបាន ប្រកាសថា លោកស្រីគឺជាប្រធានាធិបតីកោះតៃវ៉ាន់។ ... Read More »

លិខិតមិត្តអ្នកអាន៖ សៀវភៅសរសេរភាសាខ្មែរថ្នាក់ទី១ មានខុសអក្ខរាវិរុទ្ធ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទហាក់ដូចជាមិនអស់ចិត្តចំពោះកំហុសឆ្គងតូចមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបោះពុម្ពផ្សាយសៀវភៅសម្រាប់ឲ្យកុមារា កុមារី រៀនសូត្រ ដែលមានការខុសឆ្គងធ្ងន់ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ សោកស្តាយជាខ្លាំងមិនគួរណាក្រសួងអប់រំបណ្តោយឲ្យមានកំហុសឆ្គងបែបនេះទេ ។ នៅក្នុងសៀវភៅសរសេរភាសាខ្មែរថ្នាក់ទី១ នៅទំព័រ១៣៣ មេរៀនទី១០៣ ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រសួងអប់រំគួរពិនិត្យមើលសៀវភៅភាសាខ្មែរសម្រាប់កម្មវិធីបឋមសិក្សាព្រោះមានខុសអក្ខរាវិរុទ្ធ

ខ្ញុំតែងតែឆ្លៀតពេលទំនេរពីការងារ និងកិច្ចការផ្ទះសម្បែងបង្ហាត់បង្រៀនកូនរបស់ ខ្ញុំដែលសិក្សានៅថ្នាក់ទី១ សាលាបឋមសិក្សាសន្ធរម៉ុក សម្រាប់ឆ្នាំសិក្សា២០១៦- ២០១៧នេះគេនឹងចូលរៀននៅថ្នាក់ទី២ នៃសាលាបឋមសិក្សាសន្ធរម៉ុក ។ នៅថ្ងៃមួយ ខ្ញុំបានយកសៀវភៅភាសាខ្មែរថ្នាក់ទី១ និងទី២ មកបង្ហាត់បង្រៀនកូនរបស់ខ្ញុំក៏ឃើញ នៅត្រង់ទំព័រ១៣៣ មេរៀនទី១០៣ (អ្នកគ្រូខ្ញុំ) ... Read More »

ទស្សនល្ងីល្ងើៈ ឮផ្គរ កុំអាលលាងពាង !

ម្សិលមិញនេះក្រុមសហជីពជាច្រើនបានជួបប្រជុំគ្នារកដំណោះស្រាយជូនសមាជិក របស់ខ្លួនជាកម្មករ កម្មការិនី ដើម្បីបានប្រាក់ខែគោលអប្បបរិមាមួយយ៉ាងសមស្រប សមនឹង ជីវរស់នៅប្រចាំថ្ងៃ ។ នាយជាលឮដំណឹងថា ក្រុមសហជីពទាំងនោះបានចំណាយពេលច្រើនថ្ងៃដើម្បីពិភាក្សាការងារនេះ ហើយទីបំផុតបានឯកភាពគ្នារកប្រាក់ខែអប្បបរិមាជូនកម្មករខ្វះតែ៤០សេន បាន១៨០ដុល្លារ ពោលគឺ 179,60 ដុល្លារ ក្នុង១ខែ ... Read More »

លិខិតមិត្តអ្នកអាន៖ ជីកដីដាក់លូនៅមេម៉ាយយូរថ្ងៃហើយ ប្រជាពលរដ្ឋរកផ្លូវចូលផ្ទះមិនបាន

តើឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះរបស់ពួកគាត់ម៉េចទៅ បើអស់លោក អាជ្ញាធរមូលដ្ឋានធ្វើតែរបៀបហ្នឹង! សូមលោកចៅសង្កាត់ទួលសង្កែ ក៏ដូចជាថ្នាក់ដឹក នាំខណ្ឌឫស្សីកែវមេត្តាជួយចុះមកពិនិត្យមើលផង នៅផ្លូវលំបញ្ឈិតមុខវត្តទួលសង្កែ ស្ថិតក្នុងក្រុមទី៥ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ(សូមមើលរូប)។ ប្រព័ន្ធលូ ផ្លូវ គឺពិតជាសំខាន់សម្រាប់មូលដ្ឋាន សហគមន៍ ក្នុងការបញ្ជៀសទឹកពី ... Read More »

លិខិតមិត្តអ្នកអាន ៖ ផ្លូវជាតិលេខ៥ចាប់ពីគល់ស្ពានជ្រោយចង្វាអនាធិបតេយ្យខ្លាំង

ផ្លូវជាតិលេខ៥ចាប់ពីខាងក្រោមស្ពានជ្រោយចង្វា រហូតដល់កែងផ្លូវលេខ៦៨ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានក្លាយទៅជាកន្លែងចំណតរថយន្តតាក់ស៊ីឈប់ចាំហៅម៉ូយយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈគ្មានចំណតត្រឹមត្រូវ ហើយក៏គ្មានអ្នកគ្រប់គ្រង និងរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយនោះដែរ។ ខ្ញុំបាទសង្កេតឃើញថា នៅរៀងរាល់ថ្ងៃបើនៅពេលព្រឹកក្រុមអ្នកបើករថយន្តតាក់សីុបានបើករថយន្តរបស់ខ្លួនមកចតពេញផ្លូវនេះហើយ ដោយមិនដែលឃើញខាងអាជ្ញាធរ រៀបចំ រឺក៏រកតាំងណាមួយសំរាប់ពួកធ្វើជាបេនឡានដល់ពួកគាត់នោះទេគេឃើញមានតែសមត្ថកិច្ចមូលដ្ឋានចុះមកប្រមូលលុយពីក្រុមអ្នករត់តាក់ស៊ីនេះទៅវិញ ។ សកម្មភាពទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ... Read More »

វិចារណកថាៈ ទប់ស្កាត់ទំនិញគ្មានគុណភាពចូលស្រុក ប្រសើរជាងការដើរប្រាប់ប្រជាពលរដ្ឋកុំឲ្យទទួលទានអាហារគ្មានគុណភាព

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សមត្ថកិច្ចកាំកុងត្រូលបានចុះអប់រំណែនាំប្រជាពលរដ្ឋតាមសហគមន៍ កុំឲ្យទទួលទានចំណីអាហារដែលមានសារធាតុគីមិ ឬហួសកាលបរិច្ឆេទ ។ នៅឯតាមផ្សារ ក៏ឃើញមន្ត្រីកាំកុងត្រូលចុះពិនិត្យទំនិញ គ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់ហួសកាលបរិច្ឆេទ និងគ្មានគុណភាពនោះដែរ ។ ប៉ុន្តែវិធានការចាំបាច់មួយ ដែលត្រូវធ្វើមុនគេនោះ ... Read More »

លិខិតមិត្តអ្នកអាន៖ រឿង«ទុំទាវ» Update ទៅជារឿង «ភក្តីស្នេហ៍ទ្វេភព»

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋ និយាយតាមត្រង់ គ្មានចំណេះដឹងជ្រៅជ្រះបញ្ហាកុនល្ខោនអ្វីនោះឡើយ ។ ដោយសារតែគ្មានចំណេះខាងអក្សរសិល្ប៍ ទើបមានចម្ងល់ក្នុងការដែលទូរទស្សន៍ PNN នឹងចាក់ផ្សាយរឿងភាគ «ភក្តីស្នេហទ្វេភព» ដែលតាមខ្ញុំមើលសាច់រឿងសង្ខេបប្រហែល២នាទីនោះ វាជារឿង«ទុំទាវ» ។ បើយ៉ាងដូច្នេះមែន មានន័យថា រឿង«ទុំទាវ» ... Read More »