ព័ត៌មានទាន់ហេតុការណ៍៖

សុខភាព

តើ HoLEP ជាអ្វី ?

ភ្នំពេញ ៖ ការវះកាត់ក្រពេញប្រូស្តាតដោយប្រើបច្ចេកវិទ្យាទំនើប HoLEP នៅមន្ទីរពេទ្យកាល់ម៉ែត! តើ HoLEP ជាអ្វី ? HoLEP គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយមួយដែលពេញនិយមនៅលើសកលលោកក្នុងយុគសមយ័ថ្មីនេះដែលសម្រួលដល់ការព្យាបាល វះកាត់ ក្រពេញប្រូស្តាតដោយឃ្វាលយកដុំសាច់ដែលរីករំខានផ្លូវនោមចេញដោយប្រើម៉ាស៊ីនទំនើបឡាស៊ែរ។ អត្ថប្រយោជន៍នៃ HoLEP ... Read More »

Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ

ភ្នំពេញ ៖ Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ ដូចជាជំងឺរលាកសន្លាក់ ជំងឺហឺត ជំងឺអាលាក់ហ្ស៊ី និង ជំងឺអូតូអ៊ីម្យូនជាដើម។ ឱសថនេះមានទាំងទម្រង់ចាក់ លេប លាប និងហឺត។  ប៉ុន្តែការប្រើប្រាស់ឱសថប្រភេទនេះក៏បានផ្តល់នូវផលវិបាកជាច្រើនដូចជា៖ •ជំងឺទឹកនោមផ្អែម ... Read More »

អ្វីខ្លះជារោគសញ្ញា នៃជំងឺប្រឺសបេះដូង?

ភ្នំពេញ ៖ នៅក្នុងបេះដូងមនុស្សធម្មតាមានប្រឺស (Valves) ចំនួន៤ ។ ចំនួន២ នៅបេះដូងខាងឆ្វេង គឺប្រឺសមីត្រាល់ (Valve mitrale) និងប្រឺសសរសៃឈាមអាអក (Valve aortique)។ ចំនួន២ទៀត ... Read More »

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?

ភ្នំពេញ ៖ តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)? ១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ? ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ... Read More »

សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!

ភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន! ១. អ្វីទៅជាជំងឺមហារីកថ្លើម? ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។ ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថា CHC ... Read More »

វិធីសាស្ត្រក្នុងការតាមដាន និងព្យាបាលដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ( Polypes vésiculaire)!

ភ្នំពេញ ៖ ថង់ទឹកប្រមាត់ (Vésicule biliaire ) គឺជាផ្នែកមួយនៃប្រព័ន្ធទឹកប្រមាត់ ដែលស្ថិតនៅជាប់ក្រោមថ្លើម ហើយស្ថិតនៅក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ។ វាមានតួនាទីស្តុកទឹកប្រមាត់ ដែលផលិតដោយថ្លើម និងត្រូវបញ្ចេញវិញចូលក្នុងពោះវៀនតូចដើម្បីរំលាយអាហារ ជាពិសេសពេលដែលយើងបរិភោគជាតិខ្លាញ់។ ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ (Polypes ... Read More »

តើការកើតគីសក្រពេញគល់រោម លើខ្នង ឬលើខ្លួន ត្រូវព្រួយបារម្ភឬទេ?

ភ្នំពេញ ៖ គីសក្រពេញគល់រោម(Kyste Sébacé) គឺជាប្រភេទគីសដែលកើតឡើង ដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង (Accumulation de sébum sous la peau) ដែលស្ថិតជាប់ជាមួយរោមលើស្បែកនៃរាងកាយខ្លួនយើង ជាពិសេសលើខ្នង។ ក) ... Read More »

ស្វែងយល់អំពីជំងឺសើសែ្បកមួយចំនួន ដែលកើតលើកេ្មងតូចៗ!

ភ្នំពេញ ៖ ប្រភេទជំងឺសើសែ្បកមួយចំនួននេះ អាចកើតលើកេ្មងតូចៗ! យើងតែងតែរំពឹងថា ស្បែកកូនក្មេងជាស្បែកផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាសែ្បកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗ អាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។ សូមងាកមកសែ្វងយល់ពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច ដូចខាងក្រោមនេះ៖    ១. ... Read More »

តោះស្វែងយល់ អំពី ស្ត្រីមានផ្ទៃពោះ គួរប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ!

ភ្នំពេញ ៖ អំឡុងពេលមានផ្ទៃពោះ មិនមែនជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីធ្វើដំណើរឆ្ងាយឡើយ។ ដូចនេះអ្នកម្តាយទាំងឡាយគួរស្វែងយល់អំពីចំនុចខាងក្រោមដើម្បីទុកជាអត្ថប្រយោជន៍។ ក) ការធ្វើដំណើរផ្លូវឆ្ងាយត្រូវហាមឃាត់ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលដែលមាន៖ – ផ្ទៃពោះកូនភ្លោះ – ប្រវត្តិរលូតកូន – មានសញ្ញាគម្រាមកើតមិនគ្រប់ខែ – ... Read More »

តោះស្វែងយល់ អំពី វិធីសាស្រ្តបឋមដើម្បីបង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ!

ភ្នំពេញ ៖ វិធីសាស្រ្តបឋមដើម្បីបង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ! ១) អ្វីទៅជាជំងឺគ្រុនផ្តាសាយ ? ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus) ឬAllegie។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។ ២) ការចម្លងមេរោគ÷ ... Read More »

ស្វែងយល់ អំពី ជំងឺឬសដូងបាត នៅក្នុងអំឡុងពេលមានផ្ទៃពោះ!

ភ្នំពេញ ៖ ជំងឺឬសដូងបាត កើតនៅលើស្ត្រីមានផ្ទៃពោះប្រមាណពី ៨% ទៅ ៣៨%។ បន្ទាប់ពីសម្រាលហើយមានប្រមាណ ២០% នៃស្ត្រីដែលនឹងអាចមានរោគសញ្ញានៃជំងឺនេះ។  ជំងឺឬសដូងបាត គឺជាបណ្តុះសរសៃឈាមដែលស្ថិតនៅរន្ធបាត ដែលជាធម្មតាមានសរសៃឈាមក្រហម៣ ដែលបង្កើតបានជាដុំចំនួន៣ដែរ។ នៅពេលដែលឬសដូងបាតខាងក្នុងរីក ... Read More »

សុភាពនារី ស្វែងយល់ អំពី អត្ថប្រយោជន៍នៃការពិនិត្យក្រោយសម្រាល!

ភ្នំពេញ ៖ ស្ត្រីគ្រប់រូបក្រោយសម្រាលបុត្ររួចនៅមន្ទីរពេទ្យកាល់ម៉ែត តែងតែត្រូវបានណាត់ជួបក្រោយសម្រាល ដោយវេជ្ជបណ្ឌិតឯកទេស នៅរយៈពេល១ខែកន្លះ។ វេជ្ជបណ្ឌិតកំណត់យកពេលវេលានេះសំរាប់ធ្វើការណាត់ជួប ដោយសារនេះគឺជារយៈពេលដែលរាងកាយ និងស្បូនស្ត្រីត្រលប់មកសភាពដើមវិញ (Involution utérine)។ គោលបំណងនៃការពិនិត្យក្រោយសម្រាល៖ ១) ពិនិត្យមើលស្នាមរបួសដែលមានក្រោយពីសម្រាល ថាតើវាបានជាសះស្បើយល្អហើយ ... Read More »

សុភាពនារីគ្រប់រូប គួរស្វែងយល់ អំពី អ្នកជំងឺទឹកនោមផ្អែម និងការពពោះ!

ភ្នំពេញ ៖ ការពពោះ សម្រាលបុត្រ អាចនិយាយបានថាជាវិញ្ញាសារមួយដែលលំបាកសម្រាប់ស្ត្រីគ្រប់រូប ហើយវារឹតតែពិសេសទៅទៀតសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែល ចង់បានបុត្រ។ ជាការពិតណាស់ ស្ត្រី អាចរៀបចំផែនការគ្រួសារបាន ដូចនេះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ក្តី រឺទី២ក្តី គួរគប្បី ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ... Read More »

ត្រូវស្វែងយល់ អំពី វិបត្តិដំណេក

ភ្នំពេញ៖ មនុស្សយើងចាប់ពីវ័យជំទង់ទៅត្រូវការពេលវេលាសំរាកជាមធ្យម៨ម៉ោង ដែលថេរវេលានេះប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត ចន្លោះពី៣ម៉ោង ទៅ១០ម៉ោង។ ដំណេកមានសារៈសំខាន់ណាស់សម្រាប់សរីរាង្គយើង ដើម្បីស្តារភាពនឿយហត់របស់សាច់ដុំ និង ប្រព័ន្ធប្រសាទដែលបានដំណើរការអស់រយៈពេលមួយថ្ងៃមកហើយ។ ដំណេកជាពេលដែលខួរក្បាលសំអាតជាតិពុល និង រៀបចំការចងចាំរក្សាទុក។ ដំណេកធម្មតារបស់យើងម្នាក់ៗប្រព្រឹត្តទៅដោយចែកជាច្រើនដំណាក់កាល ដែលយើងអាចបែងចែកបានច្បាស់លាស់ដោយការវាស់រលកចរន្តអគ្គិសនីកោសិកាខួរក្បាល ដែលនឹងប្រែប្រួលទៅតាមកម្រិតសកម្មភាពរបស់កោសិកាទាំងនោះ។ ... Read More »

ស្វែងយល់ អំពី អាថ៏កំបាំងនៃភាពកម្សោយការស្តាប់!

ភ្នំពេញ ៖ ការបាត់បង់ការស្តាប់ វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង ជាពិសេសចំពោះការប្រាស្រ័យទាក់ទងគ្នា និងអាចនាំទៅរកភាពឯកោនៅក្នុងសង្គម បាក់ទឹកចិត្ត និងការព្រួយបារម្ភ។ ការបាត់បង់ការស្តាប់មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើន រួមមានដូចជា៖ ១- ចំពោះទារក៖    – ម្តាយកើតស្អូចកំឡុងពេលមានផ្ទៃពោះ ... Read More »

ព័ត៌មានសំរាប់ស្រ្តីគួរយល់ដឹង នៅពេលទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ

ភ្នំពេញ ៖ ព័ត៌មានសំរាប់ស្រ្តីគួរយល់ដឹង នៅពេលទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ!!!     ១. ត្រូវកត់ទុកនៅថ្ងៃ និង ខែ ដែលមករដូវចុងក្រោយ សំរាប់ជម្រាបប្រាប់មកគ្រូពេទ្យជំនាញនៅពេលដែលមកពិនិត្យលើកដំបូង។     ២. ... Read More »

ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !

ភ្នំពេញ ៖ ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។ ស្របពេលមានកម្មវិធីជាតិនានាដែលធ្វើការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។  ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។ ដូចដែលយើងបានដឹងកន្លងមកហើយថាអ្នកជំងឺទឹកនោមផ្អែម ... Read More »

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ភ្នំពេញ ៖ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។ ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ... Read More »

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke) អាចបង្ការបាន!

ភ្នំពេញ ៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល់គឺជាមូលហេតុចំបងទីមួយនៃ ពិការភាព នៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំនូលទាប និងមធ្យម។ ... Read More »

ស្វែងយល់អំពីការហូរឈាមច្រមុះ!

ភ្នំពេញ ៖ ឈាមច្រមុះ គឺជាការហូរឈាមមានប្រភពចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។ ក) មូលហេតុនៃការហូរឈាមច្រមុះ៖ ១) មូលហេតុនៅនឹងច្រមុះផ្ទាល់ – ការប៉ះទង្គិចលើមុខ និងក្បាល អាចបណ្តាលអោយបាក់ឆ្អឹងច្រមុះ (Fracture des ... Read More »

ការធ្វើរោគវិនិច្ឆ័យ នៃជំងឺទឹកដក់ក្នុងស្រោមសួត (Pleurésie)!

ភ្នំពេញ ៖ ការកោសសាច់ស្រោមសួត អាចជួយរុករករោគវិនិច្ឆ័យច្បាស់លាស់ នៃទឹកដក់ក្នុងស្រោមសួត ។ នេះជាវិធីសាស្រ្តដែលសាមញ្ញ ពុំសូវមានគ្រោះថ្នាក់ និងផល់វិបាកដែលប៉ះពាល់ដល់អ្នកជំងឺតិចតួចបំផុត ហើយនិងទទួលបានូវរោគវិនិច្ឆ័យពិតប្រាកដ មុនពេលដែលយើងប្រើប្រាស់ វិធីសាស្រ្តផ្សេងៗដែលប្រឈមមុខនិងគ្រោះថ្នាក់ ដើម្បីឈានទៅដល់ការព្យាបាល។ ការកោសសាច់ស្រោមសួតមានការចាំបាច់ គឺដើម្បីបែងចែកមូលហេតុនៃទឹកដក់ក្នុងស្រោមសួត ... Read More »

ការព្យាបាលដោយ Brachytherapy (ស្អំ)!

ភ្នំពេញ ៖ Brachytherapy គឺជាការព្យាបាលដោយការដាក់ប្រភពវិទ្យុសកម្មនៅក្បែរ រឺនៅក្នុងដុំសាច់មហារីក។ ប្រភពវិទ្យុសកម្មឈ្មោះ Iridium 192 នៅក្នុងម៉ាស៊ីន Brachytherapy ត្រូវបានបញ្ជូនទៅក្បែរ រឺនៅក្នុងដុំសាច់មហារីក ដោយប្រព័ន្ធកុំព្យូទ័រធ្វើប្លង់កាំរស្មីទំនើប តាមរយៈឧបករណ៍វេជ្ជសាស្រ្តដាក់ក្នុងខ្លួនអ្នកជំងឺដោយវេជ្ជបណ្ឌិតឯកទេស។  ការព្យាបាលដោយ ... Read More »

ចែករំលែកដើម្បីចំណេះដឹង ពីអត្ថប្រយោជន៍ទាំង ១០ របស់ «សេរ៉ូមប្រៃ»

ភ្នំពេញ ៖ សូមចែករំលែកដើម្បីចំណេះដឹង ពីអត្ថប្រយោជន៍ទាំង ១០ របស់ «សេរ៉ូមប្រៃ» ។  តើអត្ថប្រយោជន៍ទាំង ១០ នោះមានអ្វីខ្លះ ?  ១. សេរ៉ូមប្រៃ ជាថូន័រ ... Read More »

បច្ចេកវិទ្យាអង់ដូស្កុបវះកាត់ឆ្អឹងកងខ្នងដំបូងក្នុងប្រទេសកម្ពុជាដោយ យូប៊ីអ៊ី !

ភ្នំពេញ ៖ បច្ចេកវិទ្យាអង់ដូស្កុបវះកាត់ឆ្អឹងកងខ្នងដំបូងក្នុងប្រទេសកម្ពុជាដោយ យូប៊ីអ៊ី ! UBE (Unilateral Biportal Endoscopy)! ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) បានឈានទៅរកទំនើបកម្មថ្មីមួយទៀត គឺការវះកាត់ដោយចោះ (អង់ដូស្កូប) នៅក្នុងមន្ទីពេទ្យកាល់ម៉ែត។ ... Read More »

ការរលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ!

ភ្នំពេញ ៖ រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ ពេល​រលាក​ភ្លើង ទឹកក្តៅ ឬ​បំពង់​ស៊ីម៉ាំងម៉ូតូ ចាស់ៗ​តែងតែ​ឲ្យ​លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ​នៅ​លើ​កន្លែង​រលាក ដើម្បី​ឲ្យ​មុខ​របួស​ឆាប់ត្រជាក់ មិនក្រហល់​ក្រហាយ​ស្បែក។ តើ​ការ​ធ្វើ​បែប​នេះ​ត្រឹម​ទេ? ... Read More »

ក្មេងជាប់គល់អណ្ដាត បណ្ដាលមកពីអ្វី ហើយគួរព្យាបាលបែបណា?

ភ្នំពេញ ៖ ការជាប់គល់អណ្ដាត គឺជាអាការៈមួយដែលសន្ទះស្បែកស្ដើង ដែលតភ្ជាប់អណ្ដាតទៅនឹងផ្នែកខាងក្រោម នៃប្រអប់មាត់របស់ទារក មានសភាពខ្លីជាងធម្មតា។ ស្ថានភាពនេះនាំឱ្យអណ្ដាតរបស់ទារក ជាប់ជាមួយនឹងផ្នែកខាងក្រោមនៃប្រអប់មាត់ មិនអាចឱ្យទារកមិនអាចធ្វើចលនាបាន ជាពិសេសពិបាកក្នុងការបៅដោះម្ដាយ។ កត្តាហ្សែនគឺជាមូលហេតុបង្ក ការជាប់គល់អណ្ដាត ហើយទារកអាចជួបបញ្ហានេះ នៅពេលដែលទារកកើតមកភ្លាម ... Read More »

ស្វែងយល់ អំពី អ្វីទៅជាការមករដូវមិនទៀង?

ភ្នំពេញ៖ ជាទូទៅ​ ស្រីៗមាន​វដ្ដ​រដូវ​ចន្លោះ​ពី​ ១១-១៣ ​ដង​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​គ្នាយើង​ខ្លះ​អាច​មក​តិច​ដង​ និង​ខ្លះ​ទៀត​មក​ច្រើន​​ជាង​នេះ។ ដើម្បី​ដឹង​ថា​រដូវ​មក​ទៀង​ទាត់ ​ឬ​អត់ ​គួរ​​ចំណាំ​ការ​មក​រដូវ​យើង​ខ្លួនឯង ប្រសើរ​ជាង​ប្រៀប​ធៀប​ជា​មួយ​នរណា​ផ្សេង។ នេះជាការដកស្រង់ពី ផេក វេជ្ជបណ្ឌិត កម្ពុជា។ ... Read More »

ចៀសបានចៀសទៅ អាហារ ៥មុខ សម្បូរសារធាតុគីមីបំផុត

ភ្នំពេញ ៖ សម័យនេះពិបាករករបស់ធម្មជាតិសុទ្ធ គ្មានជាតិគីមីណាស់ មិនថា បន្លែផ្លែឈើ ឬអាហារនោះទេ ។  ដើម្បីរក្សាសោភ័ណភាព និងអាចទុកបានយូរ អ្នកផលិត អ្នកលក់មួយចំនួន បានច្នៃផលិតអាហារដោយបញ្ចូលនូវសារធាតុគីមីផ្សេងៗ ភ្លេចគិតដល់សុខភាពជាធំ ។ នេះជាការបញ្ជាក់លើផេកផ្លូវការ ... Read More »

ស្វែងយល់ អំពី ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត

ភ្នំពេញ ៖ ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត! ១) អ្វីទៅជារបួសគ្រាំទ្រូង-សួត៖    – គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង ... Read More »

ការដាក់រ៉ឺស័របើកបំពង់អាហារ! (Endoscopic esophageal stenting)

ភ្នំពេញ ៖ បំពង់អាហារគឺជាសរីរៈមួយ ដែលតភ្ជាប់ពីមាត់ទៅក្រពះ ហើយមានតួនាទីជាផ្លូវឱ្យចំណីអាហារចូលទៅក្នុងក្រពះ។ នៅក្នុងករណីជំងឺមួយចំនួនដូចជាមហារីកបំពង់អាហារ ដុំសាច់កៀបសង្កត់ទៅលើបំពង់អាហារ ឬក៏ដុំសាច់ស៊ីធ្លុះបំពង់អាហារ ធ្វើឱ្យអ្នកជំងឺមានវិបត្តិក្នុងការលេបចំណីអាហារ ស្ថិតក្នុងស្ថានភាពបែបនេះ ការព្យាបាលដោយដាក់រឺស័រក្នុងបំពង់អាហារ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដែលអនុញ្ញតអោយអ្នកជំងឺអាចទទួលទានអាហារឡើងវិញ ក្នុងន័យរក្សារបាននូវស្ថានភាពអាហារូបត្ថម្ភ ក៍ដូចជាលើកស្ទួយសភាពទូទៅរបស់គាត់ ដើម្បីរង់ចាំការព្យាបាលបន្តបន្ទាប់។ ... Read More »