ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រតិកម្មយ៉ាងខ្លាំងនៅពេលដែលអាល្លឺម៉ង់និយាយថា នឹងចាប់ខ្លួនលោកពូទីន ប្រសិនបើលោកចូលក្នុងទឹកដីរបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បាននិយាយថា ទីក្រុងប៊ែរឡាំងនឹងអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើលោកដើរលើទឹកដីអាល្លឺម៉ង់ ដែលជំរុញឱ្យទីក្រុងមូស្គូមានប្រតិកម្មតបតវិញយ៉ាងខ្លាំង។ កាលពីថ្ងៃទី ១៩ ខែមីនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ ... Read More »

ថៃរំលាយរដ្ឋសភាដើម្បីត្រៀមបោះឆ្នោតនៅខែឧសភាខាងមុខ

នៅក្នុងព្រះរាជសារដែលបានប្រកាសដោយរាជវាំងថៃ នៅថ្ងៃទី២០ខែមីនានេះ ព្រះមហាក្សត្រ Maha Vajiralongkorn បានចុះព្រះហស្គលេខារំលាយរដ្ឋសភា បើកផ្លូវសម្រាប់ការបោះឆ្នោត នៅពេលខាងមុខ។ ការសម្រេចនោះចូលជាធរមានភ្លាមៗ ។ តាមច្បាប់រដ្ឋធម្មនុញ្ញថៃ ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងក្នុងរយៈពេល ពី៤៥-៦០ថ្ងៃ ក្រោយការរំលាយរដ្ឋសភា។ សារព័ត៌មាន ... Read More »

Chelsea ចង់បានតារាឆ្នើម Illan Meslier របស់ Leeds United

សារព័ត៌មាន Football Insider បានឲ្យដឹងថា Chelsea បានចូលរួមការប្រណាំងដើម្បីចុះហត្ថលេខាលើអ្នកចាំទី Illan Meslier របស់ក្លិប Leeds United នៅរដូវក្តៅនេះ។ លោក Graham Potter ... Read More »

ពូទីន ៖ ទំនាក់ទំនងរវាងចិននឹងរុស្ស៉ី បានឈានដល់ចំណុចខ្ពស់បំផុត

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញការស្វាគមន៍ចំពោះឆន្ទៈរបស់ចិនក្នុងការដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយបិទបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ជាមួយការសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងចិននឹងរុស្ស៉ីបានឈានដល់ចំណុចខ្ពស់បំផុត។ ... Read More »

ឥណ្ឌាចាប់មនុស្ស១១២នាក់ បិទអុីនធើណេតដើម្បីតាមរកក្រុមបំបែកខ្លួនជ្រុលនិយម

ការស្វែងរកចាប់ខ្លួនមេដឹកនាំ Sikh រ៉ាឌីកាល់នៅក្នុងប្រទេសឥណ្ឌាបានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអាទិត្យ (19 មីនា) ខណៈដែលអាជ្ញាធរបានបិទអុីនធើណេតចល័តនៅទូទាំងរដ្ឋ Punjab និងចាប់ខ្លួនអ្នកគាំទ្ររបស់គាត់ចំនួន 112 នាក់ផងដែរ។ លោក Amritpal Singh បានលេចធ្លោក្នុងប៉ុន្មានខែថ្មីៗនេះសម្រាប់ការទាមទាររបស់គាត់ដើម្បីបង្កើត Khalistan ... Read More »

Arsenal បំបាក់​ Crystal Palace ឡើង​ដាច់​៨​ពិន្ទុនៅ Premier League

អ្នកចាត់ការទូទៅលោក Mikel Arteta បានដឹកនាំការប្រកួតប្រជែងជាមួយកីឡាករ Arsenal របស់គាត់ដើម្បីរក្សាតំណែងកំពូល បន្ទាប់ពីសម្រាកអន្តរជាតិបន្ទាប់ពីពួកគេបានយកឈ្នះក្រុមភ្ញៀវ Crystal Palace ៤ទល់១ ដើម្បីឈានទៅ៨ពិន្ទុដាច់នៅលើកំពូលតារាង Premier League។ ក្រុមកាំភ្លើងធំបានឈ្នះការប្រកួតលីកចំនួន៦ប្រកួតជាប់ៗគ្នា ខណៈដែលពួកគេមានគោលបំណងក្លាយជាជើងឯកជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣-២០០៤។ ... Read More »

Man Utd វាយបកយកឈ្នះ Fulham ដែលមានគ្នា៩នាក់ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ FA Cup

ក្រុមបិសាចក្រហម​ Manchester United បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​យក​ឈ្នះ​ក្រុម Fulham ដែលមានគ្នា៩​នាក់ និង​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup ជាមួយ​នឹង​ជ័យជម្នះ​ដ៏ចម្រូងចម្រាស​នៅ Old Trafford។ ក្រុមរបស់លោក Marco Silva ... Read More »

Barcelona យក​ឈ្នះ Real Madrid នៅ EL Clasico បន្តក្តីសង្ឃឹមលើកពាន La Liga

កីឡាករ Franck Kessie រកបានគ្រាប់បាល់ឈ្នះចុងម៉ោង ខណៈដែល Barcelona បានផ្តួលក្រុម Real Madrid ដើម្បីនាំមុខរហូតដល់១២ពិន្ទុដាច់នៅ La Liga។ Real Madrid បាននាំមុខមុនក្នុងការប្រកួត ... Read More »

អេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាលក្នុងការផ្សះផ្សាទំនាក់ទំនងរវាងអុីស្រាអែលនឹងប៉ាឡេស្ទីនមុនថ្ងៃបុណ្យ រ៉ាម៉ាឌន

អេហ្ស៊ីប បានទទួលស្វាគមមន្ត្រីអុីស្រាអែលនិងប៉ាឡេស្ទីន នៅថ្ងៃទី១៨ខែមីនា ក្នុងទីក្រុង រមណីយដ្ឋាន Sharm el-Sheikh ក្នុងគោលដៅផ្សះផ្សាទំនាក់ទំនងប្រទេសទាំងពីរ មុនថ្ងៃបុណ្យ រ៉ាម៉ាឌន (Ramadan) របស់សាសនាអ៊ិស្លាមចូលមកដល់។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ... Read More »

លោក Roy Hodgson ត្រូវបានចាត់ទុកជាអ្នកជំនួសលោក Patrick Vieira នៅ Crystal Palace

លោក Roy Hodgson អតីតគ្រូបង្វឹកក្លិប Crystal Palace កំពុងត្រូវបានចាត់ទុកថាជាជម្រើសមួយក្នុងការចូលកាន់តំណែងជាអ្នកចាត់ការនៅកីឡដ្ឋាន Selhurst Park បន្ទាប់ពីការបណ្តេញលោក Patrick Vieira ចេញ។ បុរសសញ្ជាតិបារាំង Vieira ... Read More »

អស់ពីបងដល់ប្អូន ហើយពេលនេះដល់កូនត្រកូលស៊ីណាវ៉ាត្រា កំពុងទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋថៃ

ពលរដ្ឋថៃភាគច្រើននៅតែបន្តគាំទ្រដល់ការដឹកនំារបស់ត្រកូល ស៊ីណាវ៉ាត្រ តាំងពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា យីងឡាក់ស៊ីណាវ៉ាត្រា ហើយពេលនេះគឺកូនស្រីលោកថាក់ស៊ីន ដែលទើបតែមានអាយុ៣៦ឆ្នាំប៉ុណ្ណោះ កំពុងទទួលបានការគាំទ្រខ្ពស់ពីមហាជន ។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ... Read More »

បទសម្ភាសន៍ ៖ កំណើនសេដ្ឋកិច្ចប្រទេសចិនបង្ហាញពីឱកាសដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុននិង អ្នកវិនិយោគបរទេស

លោក Nuno Matos នាយកប្រតិបត្តិនៃធនាគា Wealth and Personal Banking នៃក្រុមហ៊ុន HSBC Group បាននិយាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរកាលពីពេលថ្មីៗនេះជាមួយសារព័ត៍មានស៊ីនហួថា កំណើនរយៈពេលវែងនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបង្ហាញពីសក្ដានុពលនិងឱកាសដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគបរទេស។ ​ក្រឡេកទៅមើលឆ្នាំ ... Read More »

អតីតខ្សែបម្រើ Liverpool លោក Lucas Leiva ប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៦ឆ្នាំ ដោយសារជំងឺបេះដូង

អតីតខ្សែបម្រើក្រុម Liverpool កីឡាករ Lucas Leiva បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ៣៦ឆ្នាំដោយសារជំងឺបេះដូង។ បញ្ហានេះត្រូវបានគេរកឃើញក្នុងអំឡុងពេលធ្វើតេស្តជាមួយក្លិប Gremio ដែលជាក្លិបកុមារភាពរបស់ខ្សែការពារប្រេស៊ីលដែលគាត់បានចុះហត្ថលេខាឡើងវិញនៅរដូវក្តៅ។ Leiva ត្រូវបានចុះហត្ថលេខាពី Gremio ក្នុងតម្លៃ៥លានផោនដោយ Liverpool ក្នុងឆ្នាំ២០០៧ ... Read More »

Crystal Palace បណ្តេញ​អ្នក​ចាត់​ការ​ទូទៅ Patrick Vieira ​ចេញ​ បន្ទាប់​ពីដឹកនាំ​១២​ប្រកួត​មិន​ឈ្នះសោះ

ក្លិប Crystal Palace បានបណ្តេញអ្នកចាត់ការទូទៅលោក Patrick Vieira ចេញពីដំណែង បន្ទាប់ពីដឹកនាំមិនឈ្នះ១២ប្រកួត។ ក្រុម Crystal Palace មិនបានឈ្នះការប្រកួតក្នុងឆ្នាំ២០២៣ ហើយត្រូវបានក្រុម Brighton យកឈ្នះ ... Read More »

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីប្រកាសថា នឹងមិនជួយអាមេរិកការពារកោះតៃវ៉ាន់នោះឡើយបើមានសង្គ្រាមផ្ទុះឡើង

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បានប្រកាសថា អូស្ត្រាលីដាច់ខាតមិនចូលរួមនោះឡើយ ក្នុងការជួយអាមេរិកការពារកោះតៃវ៉ាន់។ សកម្មភាពខាងលើ ក្នុងគោលដៅបង្ហាញពីឆន្ទៈនៅក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយចិន ក្រោយពេលអូស្ត្រាលីប្រឈមមុខតានតឹង ដាក់គ្នាជាមួយទីក្រុងប៉េកាំងនោះ។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ... Read More »

ប្រធានាធិបតីរុស្ស៊ីបានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ Donbass ហើយបើករថយន្តទស្សនា Mariupol

កាលពីថ្ងៃទី១៩ ខែមីនា វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានទៅទស្សនាទីក្រុង Mariupol ទីក្រុង Donbass ដែលបានដាក់បញ្ជូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ កាលពីថ្ងៃទី ១៩ ខែមីនា សារព័ត៌មាន TASS បានដកស្រង់ព័ត៌មានពី វិមានក្រឹមឡាំងថា ... Read More »

អង់គ្លេស​បង្ហាញ​ឈ្មោះ​ក្រុម​កីឡាករ​២៥​នាក់​សម្រាប់​ការ​ប្រកួត​ជម្រុះ Euro 2024 ខាង​មុខ

លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ជាក់ពីក្រុមកីឡាករចំនួន២៥នាក់របស់គាត់សម្រាប់ការប្រកួតជម្រុះ Euro 2024 នាពេលខាងមុខជាមួយនឹងក្រុមអ៊ីតាលី និងអ៊ុយក្រែនដោយខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានខកខាន។ ក្រុមតោកំណាចអង់គ្លេសបានត្រលប់មកប្រកួតវិញនៅថ្ងៃទី២៣ ខែមីនា ជាលើកដំបូងចាប់តាំងពីការចាកចេញពីការប្រកួត World ... Read More »

រដ្ឋមន្ត្រីការបរទេសឥណ្ឌា ៖ ស្ថានភាពនៅព្រំដែនឥណ្ឌានិងចិន កាន់តែគ្រោះថ្នាក់

សារព័ត៌មាន AFP នៅថ្ងៃទី ១៨ខែមីនា បានផ្សាយថា រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Jaishankar) នៅថ្ងៃសៅរ៍នេះ បាននិយាយថា ស្ថានការណ៍រវាងឥណ្ឌានឹងចិននៅឯតំបន់Ladakh ភាគខាងលិចជួរភ្នំហិមាល័យ នៅបន្តមានភាពផុយស្រួយនិងគ្រោះថ្នាក់ដដែល ខណៈដែលកងកម្លាំងយោធានៃប្រទេសទាំងពីរ ត្រូវបានដាក់ពង្រាយកៀកគ្នាជាខ្លាំង ... Read More »

ប៉ូលិសសម្រុកចូលផ្ទះអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចាប់ខ្លួនមនុស្ស ៣០នាក់

ក្រុមមន្រ្តីប៉ាគីស្ថានបាននិយាយកាលពីថ្ងៃទី១៨ ខែមីនាថា កម្លាំងប៉ូលិសរបស់ប្រទេសនេះបានវាយឆ្មក់ផ្ទះអតីតនាយករដ្ឋមន្ត្រី អុីម៉ែន ខាន់ នៅទីក្រុងឡាហ័រ និងបានចាប់ខ្លួនមនុស្ស ៣០ នាក់។ សារព័ត៌មាន AP បានដកស្រង់សម្តីមន្រ្តី Suhail Sukhera ដែលកំពុងបញ្ជាឱ្យមានយុទ្ធនាការប៉ូលិសនៅទីក្រុង ... Read More »

លោកខាងលិចគ្រោងរារាំងរុស្ស៊ីពីការស្ដារបំពង់បង្ហូរឧស្ម័ន Nord Stream

លោកខាងលិចកំពុងព្យាយាមពន្យារពេលការស៊ើបអង្កេតលើការបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង Nord Stream ក៏ដូចជាធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រទេសរុស្ស៊ីពីការចូលរួមក្នុងដំណើរការស្តារប្រព័ន្ធបង្ហូរប្រេង។ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានចោទប្រកាន់ប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត ពីការបដិសេធមិនសហការជាមួយ FSB និងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ក្នុងការស៊ើបអង្កេតការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នដែលបែកធ្លាយ ... Read More »

ពលរដ្ឋកូរ៉េខាងជើងជិត១លាននាក់ចូលរួមបម្រើកងទ័ពដើម្បីប្រយុទ្ធជាមួយសត្រូវ

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា សារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី១៨ខែមីនា បានផ្សាយថា មានប្រជាជនកូរ៉េខាងជើងប្រហែល៨០០,០០០នាក់បានស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីប្រយុទ្ធតតាំងប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាសត្រូវដទៃៗទៀត។ សារព័ត៌មាន Rodong Sinmum បានអះអាងថា ពលរដ្ឋស្ម័គ្រចិត្តទាំងអស់នោះ ... Read More »

ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍ World Cup នារីឆ្នាំ២០២៣កើនឡើងដល់១៥០លានដុល្លារ

ប្រធាន FIFA លោក Gianni Infantino បាន​ប្រកាស​ក្នុង​សុន្ទរកថា ​បិទ​មហាសន្និបាត​ FIFA លើក​ទី​៧៣ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅ​ថា ប្រាក់​រង្វាន់​សម្រាប់​ព្រឹត្តិការណ៍ World Cup នារី​ឆ្នាំ២០២៣ នឹង​មាន​ចំនួន១៥០លាន​ដុល្លារ​អាមេរិក ... Read More »

អំពើហិង្សាបានផ្ទុះឡើងនៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង

នៅល្ងាចថ្ងៃទី១៧ ខែមីនា ប៉ូលិសប្រឆាំងកុបកម្មបារាំងបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ានៅកណ្តាលទីក្រុងប៉ារីសខណៈដែលក្រុមបាតុករនៅតែបន្តប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនអាយុចូលនិវត្តន៍។ ភាពចលាចលរហូតមកដល់ពេលនេះបានធ្វើឱ្យប្រធានាធិបតីបារាំង Emmanuel Macron ប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតចាប់តាំងពីរលកនៃការតវ៉ា “អាវកាក់ពណ៌លឿង” ក្នុងខែធ្នូ ឆ្នាំ 2018។ រូបភាពទូរទស្សន៍បានបង្ហាញឱ្យឃើញប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅទីលាន Concorde ក្បែរសភាបារាំង។ ... Read More »

សញ្ញានៃសង្គ្រាមលោកលើកទីបី បានកើតឡើងហើយពេលតុលាការឧក្រិដកម្មអន្តរជាតិចេញដីកាចាប់ខ្លួនលោកពូទីន

សញ្ញានៃសង្គ្រាមលោកលើកទីបី បានកើតឡើងហើយពេលដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក ពូទីន។ បើលោកពូទីនត្រូវបានចាប់ខ្លួននោះសង្គ្រាមបរមាណូនឹងកើតឡើង មនុស្សជាតិរាប់ពាន់លាននាក់នឹងរងផលប៉ះពាល់។ នៅពេលនេះប្រធានាធិបតីអាមេរិក លោកបៃឌិន ក៏បានលើកឡើងពីការសម្រេចរបស់តុលាការ ICC ផងដែរ ។ លោកបៃឌិន បញ្ជាក់ថា ... Read More »

កីឡាកររុស្ស៊ី Daniil Medvedev មានអារម្មណ៍សោកស្តាយចំពោះកីឡាករអ៊ុយក្រែនធ្វើដំណើរកំឡុងពេលសង្គ្រាម

កីឡាករវាយតឺន្នីស Daniil Medvedev របស់រុស្ស៊ីនិយាយថា គាត់សោកស្តាយសម្រាប់កីឡាករអ៊ុយក្រែនដែលប្រកួតប្រជែងក្នុងដំណើរទេសចរណ៍ចំពេលមានសង្រ្គាមកំពុងបន្ត។ កីឡាការិនី Lesia Tsurenkoរបស់អ៊ុយក្រែនបានដកខ្លួនចេញពីការប្រកួតរបស់នាងជាមួយ ArynaSabalenka ដែលមកពីប្រទេសបេឡារូសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីនៅឯ Indian Wells កាលពីដើមសប្តាហ៍នេះ។ Iga Swiatek ... Read More »

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន​ ត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួន ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ​៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះថា៖​ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រទី១៧​ ខែមីនា​ម្សិលមិញនេះ បានប្រកាសពីការចេញដីកាចាប់ខ្លួន សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ... Read More »

Real ប៉ះ Chelsea, Man City ប៉ះ Bayern វគ្គ៨ក្រុម UCL ខណៈ Man Utd ប៉ះ Sevilla, Juventus ជួប Sporting នៅ Europa League

ក្រុមខ្លាំងមកពីអេស្ប៉ាញ Real Madrid នឹងប្រកួតជាមួយ Chelsea ដែលធ្លាប់ឈ្នះឆ្នាំ២០២១ ក្នុងការប្រកួត Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈដែលក្រុមលោក Pep Guardiola មេឃខៀវ Manchester ... Read More »

បន្ទាប់ពីប៉ូឡូញដល់ស្លូវ៉ាគី ប្រកាសថានឹងបញ្ជូន MiG-29 ចំនួន១៣ គ្រឿងទៅកាន់អ៊ុយក្រែន

បន្ទាប់ពីប៉ូឡូញ ប្រទេសស្លូវ៉ាគី ក៏បានប្រកាសថា ខ្លួននឹងបញ្ជូន MiG-29 ចំនួន 13 គ្រឿងទៅកាន់អ៊ុយក្រែន ដើម្បីធានាថាអ៊ុយក្រែន “អាចការពារខ្លួន” និងអឺរ៉ុបប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ី។ នៅទី១៧ ខែមីនា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក ... Read More »

កម្លាំងទាហានជើងទឹករុស្ស៊ីព្យាយាម ទៅស្រង់យន្តហោះគ្មានមនុស្សបើក MQ-9A Reaper របស់អាមេរិក

សពយន្តហោះគ្មានមនុស្សបើក MQ-9A Reaper របស់អាមេរិកបានធ្លាក់នៅតំបន់សមុទ្រខ្មៅ ត្រូវបានគេរកឃើញបំណែកមានចម្ងាយប្រមាណ២៦០គីឡូម៉ែត្រពីតំបន់គ្រីមៀ។ នៅពេលនេះមាននាវារុស្ស៊ី ៨គ្រឿងនៅតំបន់ដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិកធ្លាក់។ ក្នុងព្រិត្តិការណ៍ពាក់ព័ន្ធនោះដែរ ក្រសួងការពារជាតិរុស្ស៉ីនាថ្ងៃសុក្រនេះ បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីលោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) ... Read More »

តើវិបត្តិសេដ្ឋកិច្ចនៅអាមេរិកអាចនឹងកើតមានក្នុងពេលឆាប់ៗនេះដោយសារធនាគារឬ?

ទិន្នផលរតនាគារ តម្លៃប្រេង និងភាគហ៊ុនទាំងអស់បានធ្លាក់ចុះយ៉ាងខ្លាំង រួមជាមួយនឹងការកើនឡើងនៃការប្រែប្រួលសញ្ញាទាំងអស់ដែលបង្ហាញថា អ្នកវិនិយោគមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលជិតមកដល់ហើយ។ នៅក្នុងវគ្គជួញដូរនៅថ្ងៃទី១៥ ខែមីនា ទីផ្សារភាគហ៊ុនសកលទាំងអស់បានធ្លាក់ចុះបន្ទាប់ពីភាគហ៊ុនរបស់ធនាគារស្វីស Credit Suisse ត្រូវបានលក់ចេញដោយសារតែព័ត៌មានមិនល្អទាក់ទងនឹងម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួន។ បញ្ហានេះកើតឡើងនៅពេលដែលទីផ្សារមានការព្រួយបារម្ភអំពីស្ថានភាពធនាគារនៅសហរដ្ឋអាមេរិកបន្ទាប់ពីការក្ស័យធនរបស់ធនាគារ Silicon Valley និង ... Read More »