ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

យេម៉ែន ៖ សង្គ្រាមវាយប្រហារគ្នានៅតែបន្ត ស្លាប់៧០នាក់

មន្ត្រីយោធាយេម៉ែនបានឱ្យដឹងនៅថ្ងៃទី១១ខែមេសាថាការវាយប្រហារគ្នាកើតឡើងរវាងកម្លាំងទាហានរដ្ឋាភិបាលនឹងក្រុមឧទ្ទាមហ៊ូធី នៅទីក្រុងយុទ្ធសាស្ត្រ Marib បណ្តាលឲ្យមានអ្នកស្លាប់ជាង៧០នាក់ទៀតក្នុងពេល២៤ម៉ោងកន្លងមក។ ការវាយប្រហារគ្នានៅលើសមរភូមិ៣ផ្សេងគ្នា ស្ថិតនៅជាយក្រុង Marib ខណៈដែលក្រុមហ៊ូធីព្យាយាមវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាល ។ កាលពីថ្ងៃទី ១០ ខែមេសា ក៏មានការវាយប្រហារគ្នាបណ្តាលឲ្យទាហានទាំងសងខាង ៥៣នាក់ស្លាប់ ក្នុងរយៈពេល ... Read More »

រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែល ដើម្បីពិភាក្សាពីកម្មវិធីបរមាណូអុីរ៉ង់

លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែលនៅថ្ងៃទី ១១ខែមេសា ដើម្បីជួបពិភាក្សាផ្តោតសំខាន់ទៅលើកម្មវិធីបរមាណូអុីរ៉ង់។ លោក Lloyd Austin បំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅទីនោះ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលលោកបៃឌិនទៅកាន់ប្រទេសអុីស្រាអែល។ ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីការពារជាតិ Lloyd ... Read More »

លោកត្រំាសន្យា ដណ្តើមសេតវិមាន និងរដ្ឋសភា មកឲ្យគណបក្សសាធារណរដ្ធវិញ

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា នឹងជួយដល់គណបក្សសាធារណរដ្ឋដណ្តើម សិទ្ធិគ្រប់គ្រងរដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតសភានាឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១១ ខែមេសា បានផ្សាយថា អតីតប្រធានាធិបតីដូណាល់ ... Read More »

១​គ្រាប់​នៅ​ម៉ោង​បន្ថែមរបស់Alexander-Arnold ​ជួយ Liverpool ​យក​ឈ្នះ Aston Villa ​២ទល់១ សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ

កីឡាករ Alexander-Arnold ​រក​គ្រាប់​បាល់​ចុង​ម៉ោងជួយ​ក្រុម Liverpool ​យក​ឈ្នះ​លើ​ក្រុម Aston Villa ​​ក្នុង​លទ្ធផល ២–១ សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ​នេះ​។ ​ការ​ប្រកួត​នៅ​នាទីទី​៤៣​ Watkins ​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុមភ្ញៀវ ... Read More »

ក្រុម Real Madrid ​ហក់​ឈរ​កំពូល​តារាង La Liga របស់អេស្ប៉ាញ ​ក្រោយ​ឈ្នះ Barcalona ក្នុងលទ្ធផល ២-១​

ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ២–១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Ligaរបស់អេស្ប៉ាញ​នៅ​យប់មិញ​នេះ​។​ នៅ​តង់​ទី​១ ​ក្រុម Real Madrid ... Read More »

បាតុករមីយ៉ាន់ម៉ាជាង ៨០នាក់ស្លាប់នៅក្នុងការបំបែកពីកម្លាំងយោធា

ក្រុមសកម្មជននៅក្នុងតំបន់បានឲ្យដឹងថាកម្លាំងទាហាន មីយ៉ាន់ម៉ា បានបាញ់ប្រហារទៅលើក្រុមបាតុករ នៅក្នុងស្រុកមួយជិតទីក្រុង Yangon បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅជាង ៨០នាក់។ សារព័ត៌មាន Maynmar Now ដែលជាសារព័ត៌មាន ត្រូវ កម្លាំងទាហានដកអាជ្ញាប័ណ្ណ បានផ្សាយថា មានបាតុករ ... Read More »

លោក Jose Mourinho អះអាងថា Spurs ចង់មានឥទ្ធិពលក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើអ្នកលេងតាមអុីនធើណេត

អ្នកចាត់ការទូទៅលោក Jose Mourinho បាននិយាយថា ក្លិប Tottenham Hotspur ចង់ធ្វើឱ្យមានឥទ្ធិពលលើការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអុីនធើណេតបន្ទាប់ពីខ្សែការពារ Davinson Sanchez ត្រូវបានគេកំណត់គោលដៅកាលពីសប្តាហ៍មុន ហើយអាចចូលរួមក្រុមផ្សេងទៀតនៅក្នុងការធ្វើពហិការក្នុងបណ្តាញសង្គម។ ម្ចាស់ជើងឯកស្កុតឡេន Rangers និងក្រុមលំដាប់ទី២អង់គ្លេស ... Read More »

Leeds United បង្អាក់ដំណើររបស់ Man City ក្នុងការលើកពាន

ក្រុម Leeds United បានយកឈ្នះក្រុមខ្លាំងកំពូលតារាងមេឃខៀវ Manchester United ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣១ កាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ សារព័ត៌មាន ... Read More »

អតីតខ្សែបម្រើ De Rossi បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយឆ្លងជំងឺកូវីដ-១៩

កីឡាករ Daniele De Rossi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរកឃើញថាឆ្លងជំងឺកូវីដ–១៩។ អតីតខ្សែបម្រើក្រុម Roma បច្ចុប្បន្នកំពុងធ្វើការជាបុគ្គលិករបស់គ្រូបង្វឹកលោក Roberto Mancini ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ហើយគាត់បានឆ្លងជំងឺនេះអំឡុងពេលសម្រាកប្រកួតអន្តរជាតិថ្មីៗនេះ។ De Rossi វ័យ៣៧ឆ្នាំបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៣១ ... Read More »

ក្រុមឧទ្ទាមជនជាតិភាគតិចប្រដាប់ដោយអាវុធវាយប្រហារទីតាំងប៉ូលិស ស្លាប់១៤នាក់នៅមីយ៉ាន់ម៉ា

នៅថ្ងៃទី១០ខែមេសា ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានផ្សាយថា ក្រុមឧទ្ទាមជនជាតិភាគតិចប្រដាប់ដោយអាវុធបានវាយប្រហារទីតាំងប៉ូលិសនៅក្នុងរដ្ឋ Shan បណ្តាលឱ្យមនុស្ស១០នាក់ស្លាប់។ ក្រុមឧទ្ទាមជនជាតិភាគតិច បានគាំទ្រក្រុមបាតុករប្រឆាំងរដ្ឋាភិបាលយោធា ។ ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងប៉ូលិសនៅក្នុងតំបន់ Naungmonរដ្ឋ Shan រងការវាយប្រហារ នៅព្រឹកថ្ងៃទី១០ ... Read More »

យេម៉ែន៖ បាញ់ប្រហារគ្នាយ៉ាងចាស់ដៃនៅតំបន់ Marib ខ្មាន់កាំភ្លើង៤៣នាក់ស្លាប់

នៅថ្ងៃទី១០ខែមេសា មន្ត្រីយោធា គាំទ្ររដ្ឋាភិបាលយេម៉ែន បានឱ្យដឹងថា ការបាញ់ប្រហារគ្នាក្នុងតំបន់ Marib កាន់តែខ្លាំងឡើង ដោយមានទាហាន៤៣នាក់ស្លាប់ ទាំងសងខាង គឺទាហានគាំទ្ររដ្ឋាភិបាល និងកម្លាំងទាហានក្រុមហ៊ូធី។ ប្រភពព័ត៌មានបានឱ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅតំបន់ភាគខាងលិចទីក្រុង Marib ។ ... Read More »

ទាហានមីយ៉ាន់ម៉ា បដិសេធដំណើរទស្សនកិច្ចរបស់ឧបការីអង្គការសហប្រជាជាតិ មកកាន់ប្រទេសនេះ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបដិសេធដំណើរទស្សនកិច្ច របស់ឧបការីអង្គការសហប្រជាជាតិ លោកស្រី Christine Schraner Burgener មកកាន់ប្រទេសនេះ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ ។ សារព័ត៌មាន AFP បានផ្សាយថា លោកស្រី Christine ... Read More »

មីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតមនុស្ស១៩នាក់ពីបទសម្លាប់ទាហាន

បណ្តាញទូរទស្សន៍ Myawaddy គ្រប់គ្រងដោយយោធា នៅថ្ងៃទី៩ខែមេសា បានឱ្យដឹងថា មានមនុស្ស១៩នាក់ត្រូវកាត់ទោសប្រហារជីវិតពីបទសម្លាប់ប្រធានក្រុមយោធាម្នាក់។ នេះគឺជាការកាត់ទោសប្រហារជីវិតដែលបានប្រកាសជាសាធារណៈដំបូងបង្អស់ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ។ តាមការផ្សាយរបស់បណ្តាញទូរទស្សន៍ខាងលើ មន្ត្រីទាហានដែលរងការសម្លាប់នោះ គឺកាលពីថ្ងៃទី២៧ខែមីនានៅតំបន់ Okkalapa ក្នុងទីក្រុង Yangon ។ ... Read More »

អាមេរិកបន្តលក់អាវុធឲ្យកោះតៃវ៉ាន់ ក្រោយរដ្ឋកាលរបស់ប្រធានាធិបតីបៃឌិន

នៅថ្ងៃទី១០ ខែមេសា អាមរិកបានសម្រេចលក់មីស៊ីលប្រឆាំងរថក្រោះប្រភេទ FGM-148 Javelin ដល់កោះតៃវ៉ាន់ចំនួន ៤០០ដើម ហើយអាវុធទាំងនោះនឹងប្រគល់ជូននៅឆ្នាំ២០២២។ កាំជ្រួចមីស៊ីល FGM-148 ជាប្រភេទអាវុធអាចនាំផ្លូវដោយស្វ័យប្រវត្តិ អាចវាយកម្ទេចរថក្រោះ នៅគ្រប់ភូមិសាស្ត្រ។ សារព័ត៌មាន Liberty ... Read More »

ហុងកុង​៖​ ដោយព្រួយបារម្ភអំពីសុវត្ថិភាព​ រឿងវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដែលខ្លួនបញ្ជាទិញ​ នឹងពន្យាពេលនាំចូលសិន

អន្តរជាតិ​៖​ អាជ្ញាធរ​ទីក្រុង​ហុងកុង ដោយក្ដីព្រួយបារម្ភអំពីសុវត្ថិភាព​រឿងវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដែលខ្លួនបញ្ជាទិញ​ ក្រោយមានការរាយការណ៍ទាក់ទងនឹងបញ្ហាស្ទះសរសៃឈាមនោះ។ ស្រាប់​តែ​នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២១ម្សិលមិញ​នេះ​ ហុងកុង​ បានអះអាងថា ខ្លួននឹងពន្យាពេលនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ក្នុងឆ្នាំនេះ។ ... Read More »

ប្លែកៗ​ អ្នកនយោបាយនៅម៉ិកស៊ិក​ម្នាក់៖ ចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត​ ដោយចេញ-ចូលក្នុង​មឈូស

អន្តរ​ជាតិ៖​ វាជា​រឿងប្លែកៗមួយ​ បន្ទាប់ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP​​ បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា​ ឆ្នាំ​២០២១ថា​ លោក Carlos Mayorga ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario (ជំនួបសាមគ្គី) ប្រចាំរដ្ឋ ... Read More »

ប្រទេសឥណ្ឌូនេស៊ីបានត្រៀមរៀបចំកម្មវិធីប្រកួតប្រណាំងម៉ូតូនៅខែមីនា ឆ្នាំ២០២២

អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃសុក្រ ទី៩ មេសាថា ការប្រកួតប្រណាំងម៉ូតូ MotoGP រដូវកាលថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនៅលើកោះឡាមុកត្រូវបានត្រៀមរួចរាល់សម្រាប់ការបង្ហាញម៉ូតូនៅខែមីនា ឆ្នាំ២០២២ បន្ទាប់ពីត្រូវបានចុះបញ្ជីជាកន្លែងបំរុងនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រ។ អ្នកផ្សព្វផ្សាយ Dorna បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការត្រួតពិនិត្យការប្រណាំងថា ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ភាគីពាក់ព័ន្ធទាំងអស់បានយល់ព្រមរង់ចាំរហូតដល់ផ្នែកដំបូងនៃរដូវកាល២០២២ ... Read More »

វីរបុរសកីឡាគ្រីឃីតរបស់ឥណ្ឌាលោក Tendulkar បានចេញពីមន្ទីរពេទ្យបន្ទាប់ពីជាពីជំងឺកូវីដ-១៩

អតីតវីរបុរសកីឡាគ្រីឃីតរបស់ឥណ្ឌាលោក Sachin Tendulkar បាននិយាយកាលពីថ្ងៃសុក្រ ទី៨ មេសាថា គាត់ត្រូវបានគេឲ្យចេញពីមន្ទីរពេទ្យមួយសប្តាហ៍បន្ទាប់ពីគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ប៉ុន្តែគាត់នឹងនៅតែនៅដាច់ដោយឡែកនៅផ្ទះរបស់គាត់។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Tendulkar ដែលមានអាយុ៤៨ឆ្នាំនៅចុងខែនេះត្រូវបានព្យាបាលនៅផ្ទះរបស់គាត់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩បន្ទាប់ពីមានរោគសញ្ញាស្រាល។ Tendulkar បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ... Read More »

ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan ពិភាក្សាជុំវិញកិច្ចព្រមព្រៀងថ្មី

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan គឺកីឡាករ Zlatan Ibrahimovic កំពុងពិភាក្សាដើម្បីបន្តកុងត្រាថ្មីជាមួយក្លិបអ៊ីតាលីមួយនេះ ដែលបច្ចុប្បន្នខ្សែប្រយុទ្ធវ័យជ្រេរូបនេះកំពុងលេងឡើងជើងនៅលីកកំពូលអ៊ីតាលី។ BBC Sport បានផ្សាយថា កីឡាករវ័យ៣៩ឆ្នាំរូបនេះ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់គឺរហូតដល់ខែមិថុនា។ គាត់រកគ្រាប់បាល់បាន១៥គ្រាប់ក្នុងរដូវកាលនេះសម្រាប់ក្រុម AC ... Read More »

ប្រធានក្រុម Aston Villa បានអវត្តមានរយៈពេល២សប្តាហ៍ទៀតបន្ទាប់ពីជួបបញ្ហារបួស

ប្រធានក្រុម Aston Villa កីឡាករ Jack Grealish ត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានរយៈពេល២សប្តាហ៍ទៀតបន្ទាប់ពីទទួលរងការខកខានក្នុងការវិលត្រឡប់របស់គាត់ពីបញ្ហារបួស។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ ខ្សែបម្រើរូបនេះបានខកខានការប្រកួតលីគកំពូលអង់គ្លេសចំនួន៧ប្រកួតដែលមានបញ្ហារាងចាលក៏ដូចជាការប្រកួតជម្រុះ ... Read More »

ពិតជាអស្ចារ្យមែន៖​ ជប៉ុន អាចការវះកាត់ប្តូរជាលិកាសួត ពីអ្នកមានជីវិតទៅឲ្យ អ្នកជំងឺកូវីដ-១៩ ដែលបានខូចខាតសួតធ្ងន់ធ្ងរ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា ក្រុមវេជ្ជបណ្ឌិតនៅប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃទី៨​ ខែមេសា​ថា ពួកគេទើបទទួលជោគជ័យជាលេីកដំបូង ក្នុងវះកាត់ផ្លាស់ប្តូរជាលិកាសួត ដំបូងបំផុតលើពិភពលោក ដោយជាលិកានោះគឺជាការបរិច្ចាគពីអ្នកនៅមានជីវិត ... Read More »

អង់គ្លេសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាដែលត្រូវថ្នាក់ក្រោមធ្វើរដ្ឋប្រហារបន្តរស់នៅទីក្រុងឡុងដុង

អង់គ្លេសបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានដកតំណែងឯកអគ្គរដ្ឋទូត Kyaw Zwar Minn ប្រចាំនៅក្នុងប្រទេសអង់គ្លេស ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឱ្យអតីតឯកអគ្គរដ្ឋទូតដែលត្រូវគេបណ្តេញចេញរស់នៅក្នុងទឹកដីអង់គ្លេស។ ក្រសួងការបរទេសអង់គ្លេសបានប្រកាសថា «យើងថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់យោធាមីយ៉ាន់ម៉ា ដែលបានដកតំណែងឯកអគ្គរដ្ឋទូត ហើយបណ្តេញមិនឲ្យចូលស្ថានទូត ។ យើងខ្ញុំកោតសរសើរដល់ទឹកចិត្តក្លាហានរបស់លោក ... Read More »

ស្វាមីព្រះមហាក្សត្រី Elizabeth II ចូលទិវង្គត នាយករដ្ឋមន្ត្រីអង់គ្លេសទៅចូលរួមគោរពវិញ្ញាណក្ខន្ធ

រាជវាំង Buckingham បានប្រកាសថា ស្វាមីរបស់ព្រះមហាក្សត្រី Elizabeth II បានចូលទិវង្គត ក្នុងព្រះជន្ម ៩៩ ព្រះវស្សា។ នេះបើតាមសេចក្តីប្រកាសពីព្រះរាជវំាងនៅវេលាម៉ោង ១២ ថ្ងៃទី៩ខែមេសា ។ ថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងជួរដ្ឋាភិបាលអង់គ្លេស ... Read More »

ឃ្លាំងអាវុធបរមាណូរបស់អាមេរិកនិងរុស្ស៊ី គ្រប់គ្រាន់ក្នុងការបំផ្លាញពិភពលោកទាំងមូល

នៅក្នុងកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញា START-3 ការផ្លាស់ប្តូរទិន្នន័យស្តីពីឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ី – អាមេរិក គឺមានប្រហាក់ប្រហែលគ្នា។ សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START-3) រវាងអាមេរិក និឹង សហភាពសូវៀតត្រូវបានវាយតម្លៃថា ជាកូនសោនៃស្ថិរភាពយុទ្ធសាស្ត្រពិភពលោក។សន្ធិសញ្ញានោះបានអនុវត្តចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១១។ តាមលក្ខខណ្ឌនៃសន្ធិសញ្ញា ភាគីទាំងសងខាងត្រូវកាត់បន្ថយអាវុធបរមាណូ ... Read More »

កូរ៉េខាងត្បូង៖​ ដោយក្ដីបារម្ភពីរលកទី៤ នៃកូវីដ-១៩​ សម្រេច​បង្គាប់ឲ្យបិទក្លឹបកម្សាន្ត, បារ​ និងខារ៉ាអូខេ​ ជាបណ្ដោះអាសន្ន

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី០៩ ខែមេសា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រនេះ​ថា​ នឹងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រីដូចជា​ បារ ខារ៉ាអូខេ និងកន្លែងកម្សាន្តពេលរាត្រីផ្សេងៗទៀត។ បន្ទាប់ពីចំនួនករណីឆ្លងជំងឺ COVID-19 ... Read More »

ស្ថានភាពមីយ៉ាន់ម៉ា៖ ក្រុមបាតុករច្នៃអាវុធ គ្រាប់រំសេវដើម្បីប្រឈមមុខជាមួយយោធា

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា ក្នុងអំពើហិង្សាកាលពីថ្ងៃទី៨ខែមេសា បានសម្លាប់មនុស្សដល់ទៅ១១នាក់ ។ សារព័ត៌មាន Myanmar Now និង Irrawaddy បានផ្សាយថា ក្រុមបាតុករបានច្នៃកាំភ្លើង កាំបិត និងគ្រាប់បែក ដើម្បីទប់ទល់ជាមួយកម្លាំងយោធាស្ថិតនៅក្នុងស្រុក Taze ... Read More »

នូវែលហ្សេឡង់ ប្រកាសបិទការធ្វើដំណើរទាំងអស់ពីឥណ្ឌា​ ខណៈរកឃេីញអ្នកដំណើរទៅពីឥណ្ឌាឆ្លងកូវីដ-១៩​

អន្តរជាតិ​៖​ បន្ទាប់​ពី​នូវែលហ្សេឡង់​ បានរកឃើញករណីវិជ្ជមានជាច្រើនលើអ្នកដំណើរដែលមកពីប្រទេសឥណ្ឌា​ ស្រាប់​តែ​នៅថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២១​ ប្រទេស​មួយ​នេះ​ បានសម្រេច​ប្រកាសបិទការធ្វើដំណើរទាំងអស់ពីឥណ្ឌាជាបណ្តោះអាសន្ន។​ ជាក់ស្ដែង​អ្នកដំណើរទាំងអស់ទៅពីឥណ្ឌា រាប់ទាំងជនជាតិនូវែលហ្សេឡង់ផ្ទាល់ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅនូវែលហ្សេឡង់ចំនួនពីរសប្ដាហ៍ ក្រោយប្រទេសតំបន់អូសេអានីមានករណីនាំចូលជំងឺកូវីដ-១៩ ច្រើនពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ បេីតាមរបាយកា​ណ៍របស់អាជ្ញាធរនូវែលហ្សេឡង់​ នៅថ្ងៃទី៨ ... Read More »

អ្នកគាំទ្រ​ ​Man Utdម្នាក់៖​ លួចរត់ស្រាតចូលទីលាន ក្រោយ​Man Utd យកឈ្នះ Granada ២-០

វាជា​រឿងនឹកស្មានមិនដល់មួយបានកើតឡើង បន្ទាប់ពីមានអ្នកគាំទ្រ​ក្រុមបាល់ទាត់ Man Utd​ ស្រាតននលគករត់ចូលទីលាន បើទោះការប្រកួតដំណើរការដោយបិទកីឡដ្ឋានក្តី។​ ខណៈដែល​ Manchester United បានយកឈ្នះ Granada ដោយលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ... Read More »

អុីរ៉ង់ដោះលែងនាវាដឹកប្រេងរបស់កូរ៉េខាងត្បូង ក្រោយរយៈពេល៣ខែដែលបានចាប់

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នៅថ្ងៃទី៩ខែមេសា អុីរ៉ង់ បានដោះលែង នាវាដឹកប្រេង MT Hankuk Chemi ព្រមទាំងនាវឹក៣នាក់ ក្រោយការចាប់នាវារក្សាទុក៣ខែកន្លងមកដោយចោទប្រកាន់ពីបទបង្កឲ្យមានការលិចហៀរប្រេង។ នាវាដឹកប្រេង MT Hankuk Chemi ... Read More »

ខ្សែការពារ Gerard Pique ចូលរួមហ្វឹកហាត់ជាមួយក្រុម២ថ្ងៃមុនជំនួបClasico

កីឡាករ Gerard Pique បានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍នៅមុន ជំនួបClasico រវាង Barcelona និង Real Madrid នៅថ្ងៃសៅរ៍ស្អែកនេះ។ ខ្សែការពារកណ្តាលវ័យ៣៤ឆ្នាំរូបនេះក៏បានបំពេញការងារនៅឯកន្លែងហ្វឹកហាត់របស់ Barcelona កាលពីថ្ងៃពុធទោះបីជាលោក Ronald ... Read More »