កាលពីថ្ងៃទី ៦ ខែមិថុនា អាជ្ញាធរឥណ្ឌាបានអំពាវនាវដល់ក្រុមគ្រួសារនៃជនរងគ្រោះឱ្យជួយកំណត់អត្តសញ្ញាណសាកសពជាង 100នាក់ ដែលកំពុងត្រូវបានរក្សាទុកនៅក្នុងមន្ទីរពេទ្យនិងកន្លែងបញ្ចុះសព 4 ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយផ្លូវរថភ្លើងដែលបានសម្លាប់មនុស្ស 275 នាក់ នៅក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។ ប្រធានផ្នែកសុខភាពរដ្ឋ Odisha ... Read More »
ព័ត៌មានអន្តរជាតិ
អឺរ៉ុបស្រាប់តែដាក់ទណ្ឌកម្មធ្ងន់ៗលើអ៊ុយក្រែន
គណៈកម្មការអឺរ៉ុបបានពន្យារការហាមប្រាមការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ប្រទេសចំនួនប្រាំនៃសហភាពអឺរ៉ុបរហូតដល់ពាក់កណ្តាលខែកញ្ញា។ ទីភ្នាក់ងារសារព័ត៌មាន PAP របស់ប្រទេសប៉ូឡូញបានរាយការណ៍ថា ការនាំចេញត្រូវបានហាមឃាត់ទៅកាន់ប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី រូម៉ានី និងប៊ុលហ្គារី។ ការហាមប្រាមពីមុនបានបញ្ចប់នៅថ្ងៃចន្ទ ទី៥ ខែមិថុនា។ “EC បានពង្រីកការហាមឃាត់លើការនាំចូលស្រូវសាលី ពោត ... Read More »
ឪពុករបស់ Lionel Messi ផ្តល់ព័ត៌មានថ្មីៗពីការវិលត្រឡប់ទៅ Barcelona
ឪពុករបស់ខ្សែប្រយុទ្ធ Lionel Messi បានបញ្ជាក់ថា កីឡាករម្ចាស់ជើងឯក World Cup កំពុងតែសម្លឹងរកការត្រឡប់ទៅ Barcelona វិញនៅរដូវក្តៅនេះ។Messi បានប្រកាសពីការចាកចេញរបស់គាត់ពីក្លិប Paris Saint-Germain រួចហើយ ដោយបញ្ចប់ការស្នាក់នៅរយៈពេល២ឆ្នាំរបស់គាត់នៅប្រទេសបារាំងក្នុងក្តីសង្ឃឹមនៃការវិលត្រឡប់ទៅកាន់ Camp ... Read More »
ទំនប់ទឹកកម្ពស់ ៣០ ម៉ែត្រដែលផ្គត់ផ្គង់ទឹកដល់តំបន់គ្រីមៀ ត្រូវបានបំផ្លាញ អ៊ុយក្រែន និងរុស្ស៊ីបានបន្ទោសគ្នាទៅវិញទៅមក
កាលពីថ្ងៃទី ៦ ខែមិថុនា រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំផ្ទុះទំនប់ផ្គត់ផ្គង់ទឹកដល់ឧបទ្វីបគ្រីមៀ និងបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅភាគខាងត្បូងអ៊ុយក្រែន។យោងតាមទីភ្នាក់ងារសារព័ត៌មាន Alarabiya ទំនប់វារីអគ្គិសនីដែលមានឈ្មោះថា Nova Kakhovka មានទីតាំងនៅតំបន់ Kherson ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសរុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន ហើយវាត្រូវបានបំផ្លាញ ដែលបណ្តាលឱ្យតំបន់ខាងក្រោមលិចលង់។ ... Read More »
ក្រុមហ៊ុន Microsoft នឹងបង់ប្រាក់ពិន័យចំនួន ២០ លានដុល្លារអាមេរិកពីបទប្រមូលព័ត៌មានផ្ទាល់ខ្លួនកុមារដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ
គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បាននិយាយកាលពីថ្ងៃចន្ទ (ទី ៥ ខែមិថុនា)ថា ក្រុមហ៊ុន Microsoft នឹងបង់ប្រាក់ពិន័យចំនួន ២០ លានដុល្លារអាមេរិក ដើម្បីដោះស្រាយការចោទប្រកាន់របស់ខ្លួន ដែលថាក្រុមហ៊ុនMicrosoft បានប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយខុសច្បាប់ពីកុមារដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការពារឯកជនភាពរបស់កុមារ ... Read More »
វៀតណាមលើកលែងទោសពលរដ្ឋអូស្ត្រាលីពីរនាក់ដែលជាប់ទោសប្រហារជីវិត
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ពលរដ្ឋអូស្ត្រាលី២នាក់ដែលត្រូវបានតុលាការក្នុងប្រទេសវៀតណាមផ្តន្ទាទោសប្រហារជីវិត ទទួលបានការលើកលែងទោស បន្ទាប់ពីនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Anthony Albanese បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសក្នុងអាស៊ីអាគ្នេយ៍មួយនេះ កាលពីចុងសប្ដាហ៍កន្លងទៅ។ ... Read More »
ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ៤១ឆ្នាំ
កីឡាករវ័យជ្រេស Zlatan Ibrahimovic របស់ក្លិប AC Milan និងជម្រើសជាតិស៊ុយអែតបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ៤១ឆ្នាំ ដោយនាំយកមកនូវចុងបញ្ចប់នៃអាជីពដ៏ភ្លឺស្វាងបំផុតក្នុងយុគសម័យបច្ចុប្បន្ន។ កីឡាករស៊ុយអែតរូបនេះបានប្រាប់ហ្វូងមនុស្សនៅ San Siro បន្ទាប់ពីការប្រកួតចុងក្រោយកាលពីថ្ងៃអាទិត្យនៃរដូវកាលថា “ខ្ញុំនិយាយលាបាល់ទាត់ ប៉ុន្តែមិនមែនសម្រាប់អ្នកទេ”។ Ibrahimovic បានប្រកាសរួចហើយថា ... Read More »
Real Madrid ចង់បានខ្សែប្រយុទ្ធ Harry Kane ដើម្បីជំនួស Karim Benzema
ខ្សែប្រយុទ្ធ Harry Kane ស្ថិតក្នុងកំពូលតារាងដែលក្លិប Real Madrid ចង់បាន ខណៈដែលពួកគេស្វែងរកអ្នកជំនួស Karim Benzema ដែលបានចាកចេញ។ Kane វ័យ២៩ឆ្នាំនៅសល់កិច្ចសន្យាជាមួយ Tottenham ហើយមិនទាន់សម្រេចចិត្តលើអនាគតរបស់គាត់ទេ។ ការចាកចេញរបស់ ... Read More »
ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាននៅកាណាដា
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា កាណាដាកំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណៈដែលមានការព្យាករថា អាកាសធាតុក្តៅនិងស្ងួតនឹងបន្តរហូតដល់ចុងរដូវក្តៅនៃឆ្នាំ២០២៣នេះ។ ភ្លើងកំពុងឆេះព្រៃដែលកើតមាននៅក្នុងខេត្តនិងដែនដីស្ទើរតែទាំងអស់របស់កាណាដា ហើយមន្ត្រីរដ្ឋាភិបាលសហព័ន្ធបានព្រមានពីការកើនឡើងនូវហានិភ័យនៃភ្លើងឆេះព្រៃនេះរហូតដល់ខែសីហា។ អណ្ដាតភ្លើងបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅភាគខាងកើតប្រទេស ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនក្នុងតំបន់ណូវ៉ា ... Read More »
លោក Steven Gerrard ស្ថិតក្នុងបញ្ជីសម្រាំងដើម្បីធ្វើជាគ្រូបង្វឹកដឹកនាំក្លិប Leicester City
លោក Steven Gerrard គឺជាបេក្ខជនថ្មីនៅក្នុងបញ្ជីដែលចង់បាននៅក្លិបLeicester City ដែលត្រូវកាត់ទៅលេងនៅ Championship។ វីរបុរសរបស់ Liverpool និងអង់គ្លេសរូបនេះចង់ត្រឡប់ទៅគ្រប់គ្រងវិញបន្ទាប់ពីចាកចេញពី Aston Villa ហើយសង្ឃឹមថា ភាពជោគជ័យរបស់គាត់នៅ Rangers ... Read More »
ក្រោយមួយថ្ងៃ NATO បើកសមយុទ្ធបស់ខ្លួន រុស្ស៉ីចាប់ផ្តើមសមយុទ្ធយោធានៅសមុទ្របាល់ ទិក
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃចន្ទនេះប្រទេសរុស្ស៉ីបានប្រកាសថា ខ្លួនបានចាប់ផ្តើមប្រារព្ធការធ្វើសមយុទ្ធយោធាជើងទឹកនៅឯតំបន់សមុទ្របាល់ទិកពោលគឺត្រឹម១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបណ្តាប្រទេសជាសមាជិកអង្គការណាតូ (NATO) បានចាប់ផ្តើមសមយុទ្ធយោធាបាល់ទិកប្រចាំឆ្នាំរបស់ពួកគេ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សម្រាប់ខាង NATO ... Read More »
ឥណ្ឌូណេស៊ីបានអញ្ជើញអាមេរិក រុស្ស៊ី ចិន និងកូរ៉េខាងជើងដើម្បីធ្វើសមយុទ្ធរួម
សមយុទ្ធកងទ័ពជើងទឹក Komodo ដែលនឹងប្រព្រឹត្តទៅក្នុងដែនទឹកឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ៥ ខែមិថុនា នឹងប្រមូលផ្តុំកងកម្លាំងមកពី ៤៩ ប្រទេស រួមទាំងការចូលរួមពីមហាអំណាចសេដ្ឋកិច្ច និងយោធាជាច្រើន។ យោងតាមសារព័ត៌មាន South China Morning ... Read More »
ជំនន់ទឹកភ្លៀងហួរកួចទាំងរថយន្ត និងទូទឹកកករបស់ប្រជាជននៅខេត្ត ដុងណាយ
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហក់ឡើងយ៉ាងលឿនបង្កជាជំនន់ទឹកភ្លៀងដែលបានបំផ្លាញទ្រព្យសម្បត្តិនិងគ្រឿងសង្ហារិមជាច្រើនគ្រួសារនៅក្នុងខេត្តដុងណាយ(Dong Nai) ប្រទេសវៀតណាម ។ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួននៃស្រុក Nhon Trach (ខេត្ត Dong Nai) បានសម្អាតនិងជម្នះផលវិបាកបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃទី ៤-៦ ធ្វើឱ្យផ្លូវថ្នល់ជាច្រើនកន្លែង ... Read More »
ខ្សែប្រយុទ្ធ Karim Benzema នឹងចាកចេញពី Real Madrid ក្រោយស្នាក់នៅរយៈពេល១៤ឆ្នាំ
Karim Benzema នឹងចាកចេញពី Real Madrid បន្ទាប់ពីលេងឲ្យក្លិបរយៈពេល១៤ឆ្នាំនៅក្លិបនេះ។ ខ្សែប្រយុទ្ធដែលឈ្នះពានរង្វាន់ Ballon d’Or បានចូលរួមជាមួយក្លិបយក្សអេស្ប៉ាញពី Lyon ក្នុងឆ្នាំ២០០៩ នឹងចាកចេញដោយមិនគិតថ្លៃផ្ទេរនៅពេលដែលរដូវកាលនេះបញ្ចប់។ Benzema ដែលនៅសល់កុងត្រា១ឆ្នាំគ្រោងនឹងផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីតបន្ទាប់ពីទទួលបានការផ្តល់ជាកំណត់ត្រាពីក្លិប ... Read More »
នាវាចម្បាំងឥណ្ឌូណេស៊ីបានឆេះពេលកំពុងយាមល្បាតលើដែនសមុទ្រ
នៅថ្ងៃទី៣ ខែមិថុនា នាវាចម្បាំងឥណ្ឌូណេស៊ីបានបើកល្បាតនៅដែនសមុទ្រក៏ស្រាប់តែឆាបឆេះតែម្តង។ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា គ្មានមនុស្សណាម្នាក់ក្នុងចំណោមមនុស្ស ១១៩នាក់នៅលើនាវានោះរងរបួស ឬស្លាប់នោះឡើយ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama និង The Maritime នាវាដែលឆាបឆេះគឺជាប្រភេទ Hading Bay-538 ... Read More »
ប្រទេសឥណ្ឌា ៖ បាក់ស្ពានដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ Ganges
អាជ្ញាធរឥណ្ឌាបាននិយាយថា រូបភាពដែលបានថតដោយកាមេរ៉ាបង្ហាញថា ផ្នែកពីរនៃស្ពាន Aguwani-Sultanganj បានដួលរលំចូលទៅក្នុងទន្លេ Ganges ។ នៅល្ងាចថ្ងៃទី ៤ ខែមិថុនា (ម៉ោងក្នុងតំបន់) ស្ពាន Aguwani-Sultanganj ដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ Ganges ... Read More »
គ្រូបង្វឹក Chelsea ថ្មីចង់រក្សា Kai Havertz ចំពេល Real Madrid ចង់បាន
ក្លិប Real Madrid នឹងព្យាយាមចុះហត្ថលេខាលើ Kai Havertz ពី Chelsea នៅរដូវក្តៅនេះ ប៉ុន្តែលោក Mauricio Pochettino គ្រូបង្វឹកថ្មីរបស់ក្លិបតោខៀវមានបំណងរារាំងការផ្លាស់ប្តូរនេះ។ កីឡាករជម្រើសជាតិអាឡឺម៉ង់ Havertz ... Read More »
ព្យុះមីស៊ីលរុស្ស៊ីវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា រុស្ស៉ីបានអះអាងថាកងកម្លាំងរបស់ខ្លួនបានបង្រ្កាបការវាយលុកទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែននៅក្នុងតំបន់ដូណេត ដោយសម្លាប់កងទាហានអ៊ុយក្រែន ២៥០នាក់ និងកម្ទេចរថក្រោះរួមទាំងរថពាសដែកជាច្រើនគ្រឿង។ នៅក្នុងសារមួយបង្ហោះលើឆាណែលតេឡេក្រាម នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិរុស្ស៉ីបានគូសបញ្ជាក់ដូច្នេះថា «កាលពីព្រឹកថ្ងៃទី៤ ... Read More »
Tottenham ត្រៀមចរចាខ្សែប្រយុទ្ធជប៉ុន Kyogo Furuhashi ពី Celticក្នុងតម្លៃ៣០លានផោនដើម្បីជំនួស Harry Kane
ក្លិបមាន់ខ្នាយមាស Tottenham ចង់ឱ្យលោក Ange Postecoglou នាំយកខ្សែប្រយុទ្ធជប៉ុន Kyogo Furuhashi ពី Celtic ទៅជាមួយ។ កីឡាករឆ្នើមដែលបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Scottish Cup ទល់នឹងក្រុម ... Read More »
ការប្រកួតបាល់ទាត់ត្រូវលុបចោលក្នុងលីកកំពូលអាហ្សង់ទីនបន្ទាប់ពីអ្នកគាំទ្រធ្លាក់ពីលើកន្លែងឈរមើល
ការប្រកួតក្នុងលីកកំពូលមួយក្នុងប្រទេសអាហ្សង់ទីនត្រូវបានលុបចោល បន្ទាប់ពីអ្នកគាំទ្រម្នាក់បានធ្លាក់ពីលើអគារខ្ពស់នៅឯកីឡដ្ឋានដែលកំពុងលេង។ ការប្រកួតនៅលីកកំពូលអាហ្សង់ទីន Primera Division រវាងក្រុម River Plate ជាមួយក្រុម Defensa y Justicia នៅកីឡដ្ឋាន Monumental របស់ខ្លួនក្នុងទីក្រុង ... Read More »
អុីរ៉ង់បង្កើតសម្ព័ន្ធភាពទាហានជើងទឹកជាមួយប្រទេសក្នុងតំបន់ឈូងសមុទ្រ ជាមួយឥណ្ឌា និងប៉ាគីស្ថាន
អគ្គមេបញ្ជាការកម្លាំងទាហានជើងទឹកអុីរ៉ង់លោក Shahram Irani បានប្រកាសពីគម្រោងបង្កើតសម្ព័ន្ធភាពកម្លាំងទាហានជើងទឹក៣ប្រទេស គឺឥណ្ឌានិងប៉ាគីស្ថាន។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា មេបញ្ជាការទ័ពជើងទឹកអ៉ីរ៉ង់ ... Read More »
ប្រទេសឥណ្ឌា ៖ រកឃើញមូលហេតុនៃគ្រោះថ្នាក់រថភ្លើងដ៏សោកនាដកម្មនៅទីក្រុង Odisha
រដ្ឋមន្ត្រីផ្លូវដែកឥណ្ឌាបាននិយាយថា មូលហេតុនៃគ្រោះថ្នាក់រថភ្លើងដ៏សោកនាដកម្មនៅក្នុងរដ្ឋ Odisha ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 288 នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណ ក៏ដូចជាអ្នកដែលទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះផងដែរ។ យោងតាមកាសែត DW (អាល្លឺម៉ង់) កាលពីថ្ងៃទី 4 ខែមិថុនា រដ្ឋមន្ត្រីផ្លូវដែកឥណ្ឌាបាននិយាយថា ... Read More »
រដ្ឋមន្ត្រីចិន ៖ ការប្រឈមមុខដាក់គ្នារវាងអាមេរិកនឹងចិនគឺជាគ្រោះមហន្តរាយសម្រាប់ពិភពលោក
រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បាននិយាយថា ទីក្រុងប៉េកាំងស្វែងរកការសន្ទនាជាជាងការប្រឈមមុខជាមួយទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី – Shangri-La Dialogue នៅថ្ងៃទី ៤ខែមិថុនា រដ្ឋមន្ត្រីការពារជាតិចិន Li Shangfu បានព្រមានថា ... Read More »
ក្រុមអ្នកសារព័ត៌មានលោកខាងលិច មិនអនុញ្ញាតឱ្យចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St Petersburgនោះទេ
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ វិមានក្រឹមឡាំងបានប្រកាសថា ក្រុមអ្នកកាសែតមកពី «ក្រុមប្រទេសអមិត្ត» នឹងមិនត្រូវអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសាំងភីតស្បឺគ (St Petersbug) របស់ប្រទេសរុស្ស៉ីឡើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង ... Read More »
ប្រធានាធិបតីអ៊ុយក្រែន ត្រៀមលក្ខណៈជាស្រេចដើម្បីបើកប្រតិបត្តិការវាយបកប្រឆាំងរុស្ស៉ី
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Wall ... Read More »
គ្រោះថ្នាក់ផ្លូវដែកឥណ្ឌា ៖ មន្ទីរពេទ្យនៅជិតកន្លែងកើតហេតុធ្លាក់ក្នុងភាពចលាចលដូចក្នុងសម័យសង្រ្គាម
ក្រុមជួយសង្គ្រោះបានធ្វើការពេញមួយយប់ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុផ្លូវរថភ្លើងក្នុងរដ្ឋ Odisha នៃប្រទេសឥណ្ឌា។ កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិរបស់ឥណ្ឌា (NDRF) កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ Odisha (ODRAF) ប៉ូលិសក្នុងតំបន់ និងអង្គភាពពន្លត់អគ្គិភ័យត្រូវបានប្រមូលផ្តុំដោយប្រណាំងប្រជែងនឹងពេលវេលាដើម្បីដោះស្រាយបញ្ហា ជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងទូរថភ្លើងបន្ទាប់ពីឧបទ្ទវហេតុផ្លូវរថភ្លើងបង្កឱ្យមានសោកនាដកម្មមួយនៅក្នុងស្រុក Balasore , រដ្ឋ Odisha ... Read More »
Inter Miami បណ្ដេញគ្រូបង្វឹកលោក Phil Neville ចេញពីតំណែងបន្ទាប់ពីដឹកនាំបរាជ័យ១០ប្រកួត
ក្លិប Inter Miami នៃក្របខ័ណ្ឌ Major League Soccer នៅលីកកំពូលអាមេរិកបានបណ្តេញគ្រូបង្វឹកលោក Phil Neville ចេញពីក្រុមបាតតារាងនៃ Eastern Conference បន្ទាប់ពីដឹកនាំ១៥ប្រកួតបរាជ័យ១០លើក។ ការចាញ់ ... Read More »
កីឡាការិនីលេខ៣ពិភពលោក Jessica Pegula ធ្លាក់ចេញពី French Open 2023
កីឡាការិនី Jessica Pegula បានក្លាយជាកីឡាការិនីដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតដែលបានចាកចេញពីកម្មវិធី French Open ឆ្នាំ២០២៣រហូតមកដល់បច្ចុប្បន្ន ខណៈនាងត្រូវបានកីឡាការិនី Elise Mertensយកឈ្នះក្នុងសិតជាប់ៗគ្នា។ កីឡាការិនីវាយតឺន្នីសលំដាប់ទី៣ពិភពលោករបស់អាមេរិក Pegulaដែលជាអ្នកចូលរួមវគ្គ៨ក្រុមចុងក្រោយក្នុងទីក្រុងប៉ារីសកាលពីឆ្នាំមុន បានតស៊ូយ៉ាងស្វិតស្វាញ ប៉ុន្តែនៅតែបរាជ័យក្នុងលទ្ធផល 6-1 ... Read More »
ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានៅឥណ្ឌាកើនជិតដល់ ៣០០នាក់
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣នេះបានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបុកគ្នានៅក្នុងរដ្ឋ Odisha កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានកើនដល់ ២៨៨នាក់ហើយ ខណៈដែល៨៥០នាក់ផ្សេងទៀតរងរបួស។ សោកនាដកម្មរថភ្លើងបុកគ្នាខាងលើ គឺជាគ្រោះថ្នាក់លើផ្លូវរថភ្លើងដ៏អាក្រក់បំផុតក្នុងប្រទេសឥណ្ឌា ... Read More »
អាល្លឺម៉ង់៖ ប្រធានាធិបតីរុស្ស៊ីអាចនឹងត្រូវចាប់ខ្លួន ប្រសិនបើគាត់ចូលរួមកិច្ចប្រជុំ BRICS នៅអាហ្វ្រិកខាងត្បូង
ទាក់ទិននឹងដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានបញ្ជាក់ថា អាហ្រ្វិកខាងត្បូងជាសមាជិកនៃ ICC ប៉ុន្តែលោកស្រីមិនបានលើកឡើងពីផលវិបាកអ្វីនោះទេ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច