ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

នាយក CIA បំពេញទស្សនកិច្ចជាសម្ងាត់ទៅកាន់ទីក្រុងប៉េកាំង

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីអាមេរិកម្នាក់នៅថ្ងៃ២ខែមិថុនានេះបាននិយាយថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក William Burns បានបំពេញដំណើរទស្សនកិច្ចជាសម្ងាត់មួយទៅកាន់ប្រទេសចិន កាលពីខែឧសភាកន្លងទៅ ដើម្បីសាកល្បងស្ដារបណ្ដាញទំនាក់ទំនងឡើងវិញជាមួយទីក្រុងប៉េកាំងនៅចំពោះមុខភាពតានតឹងនៅក្នុងទំនាក់ទំនងទ្វេភាគីនៃមហាអំណាចទាំង២។ ... Read More »

រដ្ឋ Odisha ប្រកាសកាន់ទុក្ខដល់ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុកគ្នានៅឥណ្ឌា ស្លាប់និងរបួសជាង១២០០នាក់

លោក Naveen Patnaik អភិបាលរដ្ឋ អូឌីសា ប្រទេសឥណ្ឌា នៅថ្ងៃទី ៣ខែមិថុនា បានប្រកាសកាន់ទុក្ខដល់ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបុកគ្នាស្លាប់មនុស្ស ២៣៣នាក់និងជាង ៩០០នាក់រងរបួស។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ... Read More »

អ្នកចាត់ការទូទៅក្លិប Leeds លោក Sam Allardyce ចាកចេញពីក្រុមក្រោយធ្លាក់ចេញពី Premier League

អ្នកចាត់ការទូទៅលោក Sam Allardyce បានចាកចេញពីក្លិប Leeds United បន្ទាប់ពីដឹកនាំរយៈពេល៤ប្រកួតរបស់គាត់បានបញ្ចប់ដោយការកាត់ចេញពី Premier League។ បុរសវ័យ៦៨ឆ្នាំរូបនេះបានដឹកនាំចាញ់៣ដង និងស្មើម្តងក្នុងចំណោមការប្រកួតរបស់គាត់ដោយបានស្នងតំណែងពីលោក Javi Gracia នៅថ្ងៃទី៣ ខែឧសភា។ ... Read More »

ខ្សែបម្រើកណ្តាល Jesse Lingard ស្ថិតក្នុងចំណោមកីឡាករ៦នាក់ដែលត្រូវផុតកុងត្រានៅ Nottingham Forest

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Jesse Lingard ស្ថិតក្នុងចំណោមកីឡាករ៦នាក់ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លិប Nottingham Forest បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់។ Lingard បានចូលរួមជាមួយ Nottingham Forest កាលពីរដូវក្តៅមុន និងបានបង្ហាញខ្លួនចំនួន២០ដងក្នុងឆ្នាំ២០២២–២០២៣។ ទោះបីជាយ៉ាងណាក៏ដោយគាត់បានធ្លាក់ចេញពីការពេញចិត្តនៅឯ City ... Read More »

តម្លៃជួលផ្ទះនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេសកើនឡើងខ្លាំង

​របាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថាតម្លៃជួលផ្ទះនៅក្នុងប្រទេសអង់គ្លេសមានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានពីមុន ដែលធ្វើឲ្យអ្នកជំនាញអចលទ្រព្យប្រមានថាការកើនឡើងតម្លៃជួលជារៀងរាល់ខែអាចធ្វើឲ្យផលលំបាកដល់ទាំងអ្នកជួលនិងម្ចាស់ផ្ទះ។ ​ក្រុមហ៊ុនអចលនទ្រព្យរបស់អង់គ្លេស HomeLet បានឱ្យដឹងថាការជួលជាមធ្យមក្នុងចក្រភពអង់គ្លេសមានចំនួន £1,213 ក្នុងមួយខែក្នុងខែឧសភា កើនឡើង 1.2 ភាគរយពី 1,199 ផោនកាលពីខែមុន។ លោក Andy Halsteadមកពីក្រុមហ៊ុន HomeLet និយាយថា ... Read More »

តម្លៃប្រេងស្ថិតក្រោម៩០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៣នេះ ដោយក្តីបារម្ភពីសេដ្ឋកិច្ចសកល

ការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញកាលពីថ្ងៃពុធថា តម្លៃប្រេងនឹងកើនឡើងពីកម្រិតបច្ចុប្បន្ន ខណៈដែលក្រុមប្រទេសផលិតប្រេងរបស់អង្គការ OPEC+ រក្សាការរឹតបន្តឹងលើការផ្គត់ផ្គង់ ប៉ុន្តែការធ្លាក់សេដ្ឋកិច្ចនឹងរក្សាប្រេងឱ្យស្ថិតនៅក្រោម ៩០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ។ ការស្ទង់មតិមួយទៅលើសេដ្ឋវិទូ និងអ្នកវិភាគចំនួន ៤៣នាក់បានព្យាករថា ប្រេងឆៅប្រភេទ Brent នឹងមានតម្លៃជាមធ្យម ៨៤,៧៣ដុល្លារក្នុងមួយបារ៉ែលក្នុងឆ្នាំ២០២៣ ... Read More »

អុីរ៉ង់នឹងក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រតិបត្តិការសៀងហៃនៅខែកក្កដា

រដ្ឋមន្ត្រីការបរទេសអុីរ៉ង់លោក Hossein Amir-Abdollahian ថ្មីៗនេះបានប្រកាសថា ប្រទេសនេះនឹងបញ្ចប់នីតិវិធីដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅដើមខែកក្កដា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន IRIB រដ្ឋមន្ត្រីការបរទេស Amir-Abdollahian បាននិយាយថា បន្ទាប់ពីត្រូវបានអនុម័តដោយសភា Kyrgyz សមាជិកស្ថាបនិកទាំងអស់នៃ ... Read More »

គ្រូបង្វឹក Marseille លោក Tudor នឹងលាលែងពីតំណែងពីក្លិបនៅចុងបញ្ចប់រដូវកាលនេះ

គ្រូបង្វឹក្លិបOlympique de Marseille លោក Igor Tudor នឹងលាឈប់ពីតួនាទីរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើតាមប្រធានក្លិប Ligue 1 លោក Pablo Longoria បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។ អតីតកីឡាករជម្រើសជាតិក្រូអាតលោក ... Read More »

កូរ៉េខាងត្បូងបាញ់សាកល្បងមីស៊ីលការពារដោយជោគជ័យជាលើកទីបី

ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្នុងសប្តាហ៍នេះ កូរ៉េខាងត្បូងទើបតែទទួលជោគជ័យជាថ្មីទៀត ក្នុងការធ្វើតេស្តមីស៉ីលសម្រាប់បាញ់ស្ទាក់ដ៏សំខាន់មួយ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍក្នុងស្រុក ខណៈទីក្រុងសេអ៊ូលកំពុងតែព្យាយាមបង្កើនកិច្ចប្រឹងប្រែង ដើម្បីទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង។ ប្រព័ន្ធមីស៉ីល L-SAM ... Read More »

Elon Musk ជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន មុនពេលចាកចេញពីទីក្រុងប៉េកាំង

នេះជាលើកទីមួយហើយដែលឧបនាយករដ្ឋមន្ត្រីចិនបានជួបនាយកប្រតិបត្តិនៃក្រុមហ៊ុនបរទេស ដោយបង្ហាញពីសារៈសំខាន់របស់ក្រុមហ៊ុន Tesla ចំពោះសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ មហាសេដ្ឋី Elon Musk បានចាកចេញពីទីក្រុងសៀងហៃកាលពីថ្ងៃទី ១ ខែមិថុនា ដោយបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដែលក្នុងនោះគាត់បានជួបជាមួយមន្ត្រីកំពូលរបស់ចិន និងបានទៅទស្សនារោងចក្រទំនើបរបស់ក្រុមហ៊ុន Tesla ក្នុងទីក្រុងសៀងហៃ។ Reuters ... Read More »

UEFA រង់ចាំ​របាយការណ៍​បន្ទាប់​ពី​អ្នក​ចាត់​ការ​ក្លិប Roma ជេរ​អាជ្ញាកណ្ដាលអំឡុងប្រកួតផ្តាច់ព្រ័ត្រ Europa League

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងរង់ចាំរបាយការណ៍ពីមន្ត្រីការប្រកួត និងគណៈប្រតិភូមុនពេលសម្រេចចិត្តថា តើត្រូវចាត់វិធានការប្រឆាំងនឹងអ្នកចាត់ការទូទៅក្លិប Roma លោក Jose Mourinho ចំពោះការជេរប្រមាថអាជ្ញាកណ្តាលលោក Anthony Taylor បន្ទាប់ពីការប្រកួត Europa League ... Read More »

ព្យុះទីហ្វុង Mawar ជិតមកដល់ ជប៉ុនរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុងម៉ាវ៉ា (Mawar) កាន់តែជិតបោកបក់មកដល់ ដោយនឹងនាំមកនូវខ្យល់និងភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ជំរុញឱ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ឱ្យធ្វើការជម្លៀសខ្លួន។ ព្យុះទីហ្វុងម៉ាវ៉ា (Mawar) ... Read More »

គ្រូបង្វឹក Celtic អះអាងថាមិនចាប់អារម្មណ៍ដឹកនាំក្លិប Tottenham នោះទេ

អ្នកចាត់ការក្រុម Celtic លោក Ange Postecoglou បាននិយាយថា ការចាប់អារម្មណ៍ពីក្លិប Tottenham មិនអាចនឹងកើតមាននោះទេជាមួយគាត់ ខណៈដែលគាត់រៀបចំសម្រាប់ផែនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Scottish Cup។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានឲ្យដឹងថា Spurs កំពុងរៀបចំការផ្លាស់ប្តូរសម្រាប់បុរសសញ្ជាតិអូស្ត្រាលីរូបនេះ ... Read More »

ប្រធានាធិបតីលោក ចូ បៃដិន ជំពប់ជើងដួលតែមិនមានរបួសនោះទេ

សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំពប់ជើងដួលនៅលើវេទិកា ខណៈដែលរូបលោកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតយោធានៅឯសាលាកងទ័ពអាកាសក្នុងរដ្ឋ Colorado នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ភ្លាមៗនោះដែរ ... Read More »

គ្រូបង្វឹក PSG បញ្ជាក់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Lionel Messiនៅរដូវកាលក្រោយ

អ្នកចាត់ការទូទៅលោក Christophe Galtier បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messi នឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមParis St-Germain ទល់នឹងក្រុម Clermont នៅថ្ងៃសៅរ៍នេះ។ សារព័ត៌មាន BBC Sport ... Read More »

ការ​ផ្លាស់​ប្តូ​រ​ ​ក្នុង​តំបន់រស់នៅរបស់​ជនជាតិ​ខ្មែរ ស្ថិតនៅ​វៀតណាម​ខាង​ត្បូង

​ឆ្លងកាត់ពេលវេលាយូអង្វែងរស់នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម និងដើរតាមនិន្នាការអភិវឌ្ឍន៍រួម ជនជាតិខ្មែរបានរួមបញ្ចូលបន្តិចម្តងៗ ហើយក្លាយជាផ្នែកមួយនៃចំនួនប្រជាជននិងការអភិវឌ្ឍន៍កាន់តែប្រសើឡើង។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះរដ្ឋាភិបាលវៀតណាមបានចេញនូវគោលនយោបាយវិនិយោគជាច្រើន ការគាំទ្ររួម និងផ្តល់អាទិភាពលើការបែងចែកធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅ សម្ភារៈ និងស្មារតី ដល់ជនជាតិខ្មែរនៅភាគខាងត្បូងនៃប្រទេសនេះ។ ដល់ភូមស្រុក របស់ប្រជាជនខ្មែរនៅភាគខាងត្បូងវៀតណាម យើងអាចគត់សម្គាល់ឃើញថា មានថាមពលថ្មី ... Read More »

អ៊ុយក្រែនបន្តទទួលបានការផ្តល់ជំនួយទឹកប្រាក់៣០០លានដុល្លារពីអាមេរិក

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ កាលពីថ្ងៃពុធសប្តាហ៍នេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីទៀតទំហំ៣០០លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវចម្រុះរាប់លានគ្រាប់ ប៉ុន្តែបានព្រមានទីក្រុងកៀវថា សព្វាវុធរបស់អាមេរិកមិនគួរត្រូវយកទៅប្រើប្រាស់ដើម្បីវាយប្រហារចូលក្នុងទឹកដីនៃប្រទេសរុស្ស៉ីឡើយ។ លោក ចន ... Read More »

អាមេរិកចាប់ផ្តើមទទួលផលវិបាកពីការបង្កកទ្រព្យសម្បត្តិរុស្ស៊ី

សហរដ្ឋអាមេរិកបានទទួលរងផលវិបាកយ៉ាងឆាប់រហ័សនៃការបង្កកប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់រុស្ស៊ី។ ការយល់ឃើញខាងលើត្រូវបានធ្វើឡើងដោយអ្នកវិភាគហិរញ្ញវត្ថុ Christian Dehemer។ រដ្ឋបាល Biden កំពុងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកកាន់តែខ្លាំងឡើងជាអាវុធប្រឆាំងនឹងគូប្រជែងរបស់ខ្លួន។ ជាពិសេស សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងធំលើរុស្ស៊ី និងបានបង្កកផ្នែកនៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន។ យោងតាមអ្នកជំនាញ Christian Dehemer នៅក្នុងការវិភាគមួយដែលត្រូវបានចេញផ្សាយនៅក្នុង Energy ... Read More »

ប្រធានាធិបតីចិន ជូនពរកុមារទាំងអស់ នៅទូទាំងប្រទេសចិនរីករាយទិវាកុមារអន្តរជាតិ១ មិថុនា

ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅដល់សាលា Yuying ក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដើម្បីសួរសុខទុក្ខគ្រូបង្រៀននិងសិស្សានុសិស្ស និងសម្តែងការជូនពរទិវាកុមារអន្តរជាតិចំពោះកុមារ និងក្មេងជំទង់នៅទូទាំងប្រទេសចិន ។ លោក Xi ... Read More »

Sevilla ជាក្រុមដំបូងគេដែលឈ្នះ Europa League ៧សម័យកាល

ក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla បានឈ្នះជើងឯក Europa League ជាលើកទី៧ ខណៈដែលពួកគេបានផ្តួលក្រុមមកពីអ៊ីតាលី Roma ដោយបាល់ប៉េណាល់ទី ៤ទល់១ បន្ទាប់ពីស្មើគ្នា១ទល់១ នៅកីឡដ្ឋាន Puskas Arena ក្នុងទីក្រុង ... Read More »

បង្កើតការកសាងទំនុកចិត្តជាយុទ្ធសាស្រ្តក្នុងការដោះស្រាយវិវាទនៅសមុទ្រចិនខាងត្បូង

កិច្ចសន្ទនា Shangri-La លើកទី ២០ ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) នឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La ក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ខែមិថុនា ឆ្នាំ ២០២៣។ នេះគឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំ ... Read More »

អតិផរណារបស់ប្រទេសបារាំងបានធ្លាក់ចុះមកដល់កម្រិតទាបបំផុត

​អតិផរណារបស់បារាំងបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំ ខណៈដែលតម្លៃថាមពល និងអាហាររបស់ប្រទេសនេះក៏ធ្លាក់ចុះដូចគ្នា។ ​តម្លៃទំនិញបានកើនឡើង ៦ ភាគរយនៅក្នុងខែឧសភា ធ្លាក់ចុះពី ៦.៩ ភាគរយនៅក្នុងខែមេសា និងទាបជាងការព្យាករជាច្រើន។ ​តម្លៃថាមពលបានកើនឡើងត្រឹមតែ ២ ភាគរយប៉ុណ្ណោះ ធៀបនឹង ៦.៨ ភាគរយនៅក្នុងខែមេសា។ តម្លៃម្ហូបអាហារបានធ្លាក់ចុះដល់ ១៤.១ ភាគរយនៅក្នុងខែឧសភាពី ១៥ ភាគរយកាលពីខែមុន។ ... Read More »

ក្រោយបរាជ័យកូរ៉េខាងជើងនឹងបន្តបាញ់ផ្កាយរណបក្នុងពេលដីខ្លី

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា អ្នកនាង គីម យ៉ូជុង ជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ផ្កាយរណបស៊ើបការណ៍យោធារបស់ប្រទេស ... Read More »

រដ្ឋមន្ត្រីការពារជាតិចិនបដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ដោយបដិសេធចូលរួមកិច្ចប្រជុំរវាងប្រមុខ ការពារជាតិអាមេរិកនិងចិន គឺជារឿងគួរឱ្យស្ដាយ ... Read More »

ចិនកំពុងតែឈានទៅរកការគ្រប់គ្រងក្នុងវិស័យឧស្សាហកម្មយន្តហោះពាណិជ្ជកម្ម

អស់កាលជាច្រើនឆ្នាំកន្លងមក យន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់ប្រទេសចិនគឺសុទ្ធតែបញ្ជាទិញពីបរទេស ។ យ៉ាងណាមិញ ស្របនឹងការវិវឌ្ឍរីកចម្រើនខាងបច្ចេកវិទ្យា ប្រទេសចិនបានបង្កើតស្នាដៃថ្មីៗជាច្រើនខាងវិស័យផលិតកម្ម ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំC919 ដែលស្រាវជ្រាវនិងអភិវឌ្ឍដោយឯករាជ្យម្ចាស់ការរបស់ប្រទេសចិន បានប្រសូត្រឡើងនិងដាក់ឱ្យដំណើរការជើងហោះហើរពាណិជ្ជកម្មជាផ្លូវការនៅថ្ងៃទី ២៨ ខែឧសភានេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការប្រើប្រាស់យន្តហោះដឹកអ្នកដំណើររបស់ចិន ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទាំងអតីតកាលនិងបច្ចុប្បន្នកាល ... Read More »

រុស្ស៊ីនិងចិនកំណត់សន្តិសុខទីផ្សារប្រេងថ្មីនៅលើពិភពលោក

សម្ព័ន្ធភាពចាស់និងអតីតមហាអំណាចពិភពលោកត្រូវបានផ្តល់យោបល់ថាលែងប៉ះពាល់ដល់ទីផ្សារប្រេងពិភពលោកទៀតហើយ។ ទីផ្សារប្រេងត្រូវបានគ្រប់គ្រងដោយរុស្ស៊ីនិងចិន ព្រមទាំងដៃគូផ្សេងទៀត បញ្ជីប្រទេសជារឿយៗត្រួតលើគ្នា មានន័យថាទីក្រុងមូស្គូ និងប៉េកាំងទាក់ទាញប្រទេសស្រដៀងគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ យោងតាមអ្នកជំនាញថាមពល លោក Simon Watkins នៅក្នុងអត្ថបទមួយនៃ OilPrice បានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីរហូតដល់ 10 ... Read More »

ប្រជាជន ១.៥លាននាក់នៅតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីទទួលបានលិខិតឆ្លងដែនរុស្ស៊ី

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា នាយករដ្ឋមន្ត្រីរុស្ស៉ី លោក មីកាអែល មីស៊ូទីន (Mikhail Mishustin) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៉ីបានផ្តល់លិខិតឆ្លងដែនដល់ប្រជាជនជិត ១.៥លាននាក់ ... Read More »

ប្រធានក្លិប Atletico Madrid បញ្ជាក់ពីការសម្រេចចិត្តរបស់ Chelsea ជុំវិញការផ្ទេរ Joao Felix

ប្រធានក្លិប Atletico Madrid លោក Enrique Cerezo បានបញ្ជាក់ថាក្លិបតោខៀវ Chelsea មិនមានគម្រោងបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់ខ្សែប្រយុទ្ធ Joao Felix ដែលខ្ចីជើងនោះទេ។ ខ្សែប្រយុទ្ធ Felix បានចូលរួមជាមួយក្រុម ... Read More »

Neco Williams និង David Brooks មានឈ្មោះក្នុងក្រុមវែលសម្រាប់វគ្គជម្រុះ Euro 2024

កីឡាករ Neco Williams និង David Brooks ត្រូវបានគ្រូបង្វឹកដាក់បញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិវែលក្នុងចំណោមកីឡាករចំនួន២៥នាក់សម្រាប់ការប្រកួតជម្រុះយូរ៉ូ២០២៤ (Euro 2024) ទល់នឹងអាមេនី និងទួរគីក្នុងខែមិថុនា ខណៈដែលកីឡាករ Tom Lockyer មិនមានឈ្មោះនោះទេ។ ... Read More »

កូរ៉េខាងជើងថា ការបាញ់បង្ហោះផ្កាយរណបយោធាដំបូងបំផុតរបស់ខ្លួនទទួលបរាជ័យ

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការបាញ់បង្ហោះផ្កាយរណបមួយរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះបានទទួលបរាជ័យ បន្ទាប់ពីមានបញ្ហានៅត្រង់កំណាត់ទី២នៃគ្រាប់រ៉ុក្កែត ដោយធ្វើឱ្យផ្កាយរណបនេះធ្លាក់ចូលទឹកសមុទ្រ។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA ... Read More »