ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មិចស៊ីកូរកឃើញផ្លូវក្រោមដីដឹកជញ្ជូនគ្រឿងញៀននៅអាមេរិក

មន្ត្រីមិចស៊ីកូបានប្រកាសឲ្យដឹងថា បានរកឃើញផ្លូវក្រោមដីអាថ៌កំបាំងមួយតភ្ជាប់ពីរដ្ឋ Sorona ភាគខាងលិចប្រទេសនេះចូលទៅកាន់រដ្ឋ Arizona របស់អាមេរិក ។ តាមគណៈបកម្មាធិការសន្តិសុខជាតិមិចស៊ីកូបានឲ្យដឹងថា ផ្លូវសម្ងាត់ក្រោមដីនេះ មានប្រវែង ៣១,៥ម៉ែត្រ ក្នុងនោះមានកំណាត់ផ្លូវនៅក្នុងទឹកដីអាមេរិកប្រវែង៣០ម៉ែត្រ ។ ផ្លូវក្រោមដី ដែលបានជីករួចប្រើប្រាស់ ... Read More »

យក្សពីរនៅអង់គ្លេស និងអេស្ប៉ាញបន្តឈ្នះ ខណៈយក្សនៅបារាំងចាញ់ជាលើកដំបូង

ចាប់តាំងពីបើករដូវកាលដំបូងមកក្រុម យក្សរបស់អង់គ្លេស Manchester City និង ក្លិបធំ Barcelona នៅប្រទេសអេស្ប៉ាញបាន បន្តទម្រង់លេងល្អ១០០ភាគរយគឺឈ្នះរហូត ប៉ុន្តែក្រុមជើងខ្លាំង Paris Saint-Germain របស់បារាំងបែរជាបរាជ័យជាលើកដំបូងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ។ ក្លិបបាល់ទាត់ ... Read More »

យន្តហោះដឹកអ្នកដំណើរ១០៤នាក់ ផ្ទុះមាស៊ីនពេលកំពុងហោះហើរ

ម៉ាស៊ីនយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដឹកអ្នកដំណើរ១០៤នាក់ រួមទាំងក្រុមពហុនិកា ហោះហើរពីទីក្រុង News Orleans ទៅកាន់ Orlando កាលពីថ្ងៃទី២៨ បានផ្ទុះម៉ាស៊ីលស្លាប់ នៅកណ្តាលអាកាស ធ្វើឲ្យអ្នកដំណើរ ភ័យស្លន់ស្លោ មុខស្លេតគ្រប់គ្នា។ ការផ្ទុះបង្កឲ្យមានសម្លេង ... Read More »

អចលនទ្រព្យ​ជាវិស័យ​ទាក់ទាញ​បំផុតទី២ ​នៅក្នុង​ការវិនិយោគ​ផ្ទាល់ពីបរទេស​របស់​វៀតណាម​

  មូលធនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់បានបន្តហូរចូលទៅក្នុងវិស័យអចលនទ្រព្យនៅវៀតណាម  ពោលភាគច្រើនបានមកពីលំហូរដ៏ច្រើនរបស់អ្នកវិនិយោគសិង្ហបុរី និងបណ្តាប្រទេសអាស៊ីមួយចំនួន ។ ទិន្នន័យរបស់ភ្នាក់ងារវិនិយោគផ្ទាល់ពីបរទេសបានបង្ហាញថា វិស័យអចលនទ្រព្យមានប្រហែលជា ៥,៣ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប នៅពាក់កណ្តាលទី១នៃឆ្នាំ២០១៦នេះ។ ក្នុងនោះមូលធនបរទេសមាន ៦០៤,៨ ស្មើនឹង ២៥គម្រោងអចលនទ្រព្យថ្មីដែលទទួលបានអាជ្ញាប័ណ្ណ ខណៈដែលឆ្នាំមុនមានតែ ៤៦៥,៤លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ... Read More »

តម្លៃ​គេហដ្ឋាន​របស់សហរ​ដ្ឋអាមេរិក​កើនឡើង១,២​ភាគរយ​ក្នុង​ត្រីមាសទី២ នៃឆ្នាំ​២០១៦នេះ​

តម្លៃគេហដ្ឋាននៅសហរដ្ឋអាមេរិកបានកើនឡើង ១,២ភាគរយនៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១នៃឆ្នាំនេះ ខណៈដែលសន្ទុះនៃការងើបឡើងនេះកំពុងតែធ្លាក់ចុះវិញ ដោយសារតែតម្លៃគេហដ្ឋានកាន់តែថ្លៃ ។ ដោយយោងទៅតាមទីភ្នាក់ងារ Federation Housing Agency-FHFA បានឱ្យដឹងថា តម្លៃផ្ទះនៅក្នុងត្រីមាសទី២នេះបានកើនឡើង ៥,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ លោក Andrew ... Read More »

អ.ស.ប. បោះឆ្នោតជាសម្ងាត់ជ្រើសរើសអគ្គលេខាធិការជំនួសលោក​បាន គីមូន

កាលពីថ្ងៃទី២៩ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(អ.ស.ប.) បានបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសតំណែងលោកបាន គីមូន ដែលនឹងត្រូវបញ្ចប់អាណត្តិនៅពេលខាងមុខ ។ មន្ត្រីរដ្ឋទូតប្រទេសទាំង១៥ របស់ អ.ស.ប. នឹងសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយដើម្បីជ្រើសរើសអគ្គលេខាធិការ ។ នៅក្នុងការបោះឆ្នោតនោះមាន ... Read More »

ក្រុមហ៊ុន​អចលនទ្រព្យធំៗ​របស់ថៃ​បានទស្សន៍ទាយថា វិស័យអចលនទ្រព្យ​នឹងកើនឡើង​ខ្លាំ​ងនៅចុង​ឆ្នាំនេះ​ 

ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ Pruksa Real Estate មានភាពជឿជាក់ថា វិស័យអចលនទ្រព្យនឹងកើនឡើង៨ភាគរយក្នុងមួយឆ្នាំ បើទោះបីជាការលក់ធ្លាក់ចុះ ៤,៥ភាគរយនៅក្នុងទីក្រុងបាងកក ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះក៏ដោយ ។ ភាពជឿជាក់របស់ក្រុមហ៊ុននេះបានកើតចេញពីការវិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដែលនឹងចាប់ផ្តើមផ្តល់ផ្លែផ្កានៅពាក់កណ្តាលចុងក្រោយនៃឆ្នាំនេះ។ លោកThongmaVijitpongpun នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានផ្តល់នូវការទស្សទាយប្រកបដោយសុទិដ្ឋនិយមចំពោះចក្ខុវិស័យពាណិជ្ជកម្មកាលពីថ្ងៃម្សិលមិញ។ ក្រុមហ៊ុននេះបានទស្សទាយថា ទីផ្សារអលចនទ្រព្យនៅក្នុងទីក្រុងបាងកក ... Read More »

ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗដែលកើតឡើងកាលពីសប្តាហ៍កន្លងមកតាមរយៈរូបភាព

រូបភាពនៅក្នុងព្រឹត្តិការណ៍សំខាន់ៗក្នុង មួយសប្តាហ៍កន្លងមកដែលមានបណ្តាញព័ត៌មានជាច្រើនបានផ្សព្វផ្សាយហើយមាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះមានការរញ្ជួយដីនៅអីុតាលី ទាហានទួរគីវាយលុកដោយថ្មើរជើងចូលទៅក្នុងប្រទេសស៊ីរី និងស្ថានភាពសន្តិសុខ នយោបាយនៅក្នុងអាស៊ីជាច្រើនទៀត ទទួលបានការចាប់អារម្ភយ៉ាងខ្លាំង។ ការវាយប្រហារដោយថ្មើរជើងនៅស៊ីរី កន្លងមកការប៉ុនប៉ងវាយប្រហារដោយថ្មើរជើងពីប្រទេសទួរគីទៅលើប្រទេសស៊ីរីត្រូវបានរារាំងដោយប្រទេសរុស្ស៊ី ប៉ុន្តែក្រោយ ពេលដែលរុស្ស៊ីនិងទួរគីត្រូវរូ៉វគ្នាវិញនោះ ប្រទេសនេះក៏បានចាប់ផ្តើមបើកការវាយប្រហារតែម្តង។ ការវាយប្រហារកាលពីថ្ងៃ ទី២៤ ... Read More »

វាយប្រហារគ្រាប់បែកនៅស្នាក់ការប៉ូលិសស្លាប់និងរបួស៧០នាក់

យ៉ាងហោចណាស់ក៏មានមានុស្ស៩ នាក់ស្លាប់និងជាង៦០នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកមួយនៅខេត្ត Sinak ភាគខាងកើតប្រទេស ទួរគី។ ការវាយប្រហារនោះធ្វើឡើងដោយរថយន្តបង្កៃគ្រាប់បែក។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៅក្នុងខេត្តខាងលើបានឲ្យដឹងថា ការវាយប្រហារគ្រាប់បែកកាលពីថ្ងៃទី២៥ ខែសីហាកន្លងមក បាន ធ្វើឲ្យមនុស្ស៦៤នាក់រងរបួស និងបំផ្លាញទីតាំងប៉ូលិសស្ទើរតែទាំងស្រុង។ រូបភាពដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ ទួរគីបានឲ្យឃើញថា ផ្សែងខ្មួលខ្មាញ់លេចចេញពីកន្លែងវាយប្រហារ។ ... Read More »

អុីតាលីកាន់ទុក្ខទូទាំងប្រទេសដល់ជនរងគ្រោះស្លាប់ដោយរញ្ជួយដី

កាលពីថ្ងៃទី២៧ ខែសីហា អុីតាលីរៀបចំ ពិធីកាន់ទុក្ខទូទាំងប្រទេសដល់ជនរងគ្រោះ ស្លាប់ដោយរញ្ជួយដីកាលពីថ្ងៃទី២៣ ខែ សីហាសម្លាប់មនុស្សយ៉ាងតិច២៨១នាក់។ ពិធីកាន់ទុក្ខធ្វើឡើងនៅទីក្រុង Ascoli Piceno ជាកន្លែងដែលរងការវាយប្រហារដោយរញ្ជួយដីខ្លាំងបំផុតដោយមានការ ចូលរួមពីប្រធានាធិបតីអុីតាលីលោក Sergio Mattarella និងនាយករដ្ឋមន្ត្រី ... Read More »

រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំ ប្រធានាធិបតីអ៊ុយក្រែនខ្លាចបាត់បង់ប្រទេសទាំងមូល

រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែនបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសអ៊ុយក្រែនដែលកំពុងតែមានភាពតានតឹងជាមួយរុស្ស៊ី ។ ការធ្វើសមយុទ្ធរបស់រុស្សីគឺដូចជាការត្រៀមលក្ខណៈវាយប្រហារគ្រប់គ្រងប្រទេសអ៊ុយក្រែនទាំងមូល ។ កាលពីថ្ងៃទី២៥ខែសីហា រដ្ឋមន្ត្រីក្រសួង ការពារជាតិរុស្ស៊ីលោក Sergei Shoigu ប្រកាសថា ការធ្វើសមយុទ្ធជាបន្ទាន់នេះគឺធ្វើតាមការបញ្ជារបស់ប្រធានាធិបតីពូទីន។ លោកបន្តទៀតថា តាមការសម្រេចរបស់អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីលោកវ្លាឌឺមៀ ពូទីន បានចេញបញ្ជាឲ្យចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលការធ្វើសមយុទ្ធនោះមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនចូលរួមក្នុងនោះមានទាំងកម្លាំងឆត្រយោងទៀតផង ... Read More »

Barcelona, Sevilla, Gijón, Mallorca សង្ឃឹមរកបាន៣ពិន្ទុក្រៅទឹកដីនៅអេស្ប៉ាញថ្ងៃទី២៨ ខែសីហា

  ការប្រកួតបាល់ទាត់នៅអេស្ប៉ាញ សម្រាប់ដើមរដូវកាលថ្ងៃនេះក្រុមខ្លាំង Barcelona, Sevilla, Gijón, Mallorca នៅតែសង្ឈឹមមានឱការរកគ្រាប់បាល់ ក្រៅទឹកដីដើម្បីរក៣ពិន្ទុពីគូប្រកួតរបស់ខ្លួន ។ អេស្ប៉ាញ Primera Liga Palmas Vs ... Read More »

រដ្ឋាភិបាលហ្វីលីពីនរងការថ្កោលទោសយ៉ាងខ្លាំងដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀនបានសម្លាប់កុមារីអាយុ៥ឆ្នាំម្នាក់

ក្មេងស្រីទើបតែអាយុ៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងយុទ្ធនាការបោសសម្អាត់គ្រឿងញៀនរបស់រដ្ឋាភិបាលហ្វ៊ីលីពីនធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។ កាលពីថ្ងៃទី២៧ ខែសីហា បណ្តាញព័ត៌មានស៊ីអ៊ិនអ៊ិន បានផ្សាយថា តាមរបាយការណ៍ពីអង្គការឃ្លាំមើលសិទ្ធិមនុ្សបានបញ្ជាក់ថា ក្មេងស្រី អាយុ៥ឆ្នាំ មានឈ្មោះថាDanica May Garcia បានស្លាប់ដោយសារតែបុរសពីរនាក់ជិះម៉ូតូហើយបាញ់ចំក្បាលកុមារីនោះ ពេលកំពុងតែញំាអាហារជាមួយគ្រួសារនៅក្នុងភោជនីយដ្ឋាន ។ ... Read More »

ការស្រាវជ្រាវ៖ ម៉ូដែលទូរស័ព្ទថ្មីច្រើនពេក ត្រូវបានផលិតឡើងក្នុងមួយឆ្នាំៗ

ការស្រាវជ្រាវមួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូនជាច្រើនបាននឹងកំពុងតែផលិតម៉ូដែលទូរស័ព្ទច្រើនពេកក្នុងមួយឆ្នាំៗ។ ការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន៦បានបង្ហាញថាពាក់កណ្តាលនៃពួកគេដែលបានឆ្លើយនៅក្នុងការស្រាវជ្រាវនេះមិនសូវចង់ផ្លាស់ប្តូរម៉ូដែលទូរស័ព្ទរបស់ពួកគេទេ។ ទូរស័ព្ទដៃគឺជាប្រភេទផលិតផលអេឡិកត្រូនិកមួយ ដែលត្រូវបានគេផ្លាស់ប្តូរជាញឹកញាប់បំផុត។ ក្រុមហ៊ុនទូរស័ព្ទដៃដូចជា ក្រុមហ៊ុន Samsung និង Apple បានដាក់ ចេញនូវម៉ូដែលថ្មីៗជាច្រើនពោលគឺយ៉ាងហោចណាស់ក៏មួយម៉ូដែលដែរក្នុងមួយឆ្នាំ ដែលនេះបានបង្ហាញថា ក្រុមហ៊ុនទាំងនោះចង់បង្អូតនូវផលិតផលបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ពួកគេនៅក្នុងទីផ្សារទូរស័ព្ទនេះ។ លោក ... Read More »

បាល់ទាត់នៅអុីតាលី Serie A ថ្ងៃទី២៨ ខែសីហា InterMilan, Fiorentina, Torino, Udinese​ មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអុីតាលី Serie A ថ្ងៃទី២៨ សីហា ក្រុម InterMilan, Fiorentina, Torino, Udinese ជាក្រុមដែលមានប្រៀបជាងគូប្រកួតក្នុងទឹកដីសង្ឃឹមរកបាន៣ពិន្ទុនៅដើមរដូវកាលនេះ ។ InterMilan(19) Vs Palermo(17) InterMilan ... Read More »

តើប្រទេសមហាអំណាចអាចលូកដៃចូលក្នុងវិវាទលើពិភពលោកដែរឬទេ?

ក្នុងនាមជាប្រទេសមហាអំណាចទី១លើ ពិភពលោកអាមេរិកត្រូវតែមានតួនាទីរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើពិភពលោក ហើយមហាអំណាចមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាង ដែលប្រទេសដទៃទៀតមិនអាចធ្វើបាន។ ជាក់ស្តែងសង្គ្រាមនៅក្នុងប្រទេសអុីរ៉ាក់ អាហ្វហ្គានីស្ថាន លីបី ជាដើម គឺផ្តើមចេញពីអាមេរិកដើម្បីការពារពលរដ្ឋភាគច្រើននៅក្នុងប្រទេសនោះដើម្បីបញ្ចប់ការដឹកនាំផ្តាច់ការរបស់លោក សាដាមហូ៊សេន ហ្គា ដាហ្វី ជាដើម។ការសម្រេចធ្វើអ្វីមួយរបស់អាមេរិកដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីអង្គការសហប្រជាជាតិជាមុននោះឡើយ ពោលគឺធ្វើរួចទើបអនុម័តជា ក្រោយ។ ... Read More »

បោះឆ្នោតនៅអាមេរិក៩៥ភាគរយលោកស្រីគ្លីនតុនឈ្នះ

តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន រ៉យទ័របានបង្ហាញឲ្យឃើញថា ឱកាសដែល លោកស្រី គ្លីនតុន ទទួលបានជ័យជម្នះ មានរហូតដល់ទៅ៩៥ភាគរយគឺជាចំនួនយ៉ាងច្រើនដែលជាក្តីសង្ឃឹមរបស់លោកស្រីក្រោយបរាជ័យកាលពី៨ឆ្នាំមុន។ តាមការស្ទង់មតិលោកស្រី គ្លីនតុន នាំ មុខលោក ត្រាំ ៦ពិន្ទុ ហើយនៅក្នុងរដ្ឋធំៗ ចំនួន១៩ដែលមានពលរដ្ឋច្រើនជាងគេ ... Read More »

បើសង្គ្រាមបរមាណូកើតឡើងតើការបញ្ជាវាយប្រហារបរមាណូរបស់អាមេរិក ចិននិងរុស្ស៊ីមួយណាលឿនជាង

ក្នុងពេលដែលប្រទេសចិននិងរុស្ស៊ីបាន ត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយ អាមេរិកនោះ ចិនបានស្នើឲ្យពលរដ្ឋរបស់ខ្លួនត្រៀមខ្លួនក្នុងការធ្វើសង្គ្រាមបរមាណូ ចំណែករុស្ស៊ីវិញបានសាងសង់លេណដ្ឋាន សម្រាប់រក្សាជីវិតពេលមានសង្គ្រាមបរមាណូកើតឡើង។ ទាំងនោះហើយទើបមានសំណួរជាច្រើនបានចោទសួរថា បើមាន សង្គ្រាមបរមាណូមែននោះ តើប្រទេសណានឹងបើកការវាយប្រហារលឿនបំផុត? បើនិយាយពីការបញ្ជាវាយប្រហារដោយ គ្រាប់បែកបរមាណូលឿនជាងគេបំផុតនោះ គឺចិននិងរុស្ស៊ីមិនអាចយកឈ្នះអាមេរិកបាន ឡើយ ដោយចិននិងរុស្ស៊ីត្រូវបញ្ជាតៗគ្នា ... Read More »

បាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះ Chelsea, Leicester, Southampton ត្រូវការ៣ពិន្ទុក្នុងដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះក្រុម Chelsea, Leicester, Southampton ជាក្រុមដែល មានប្រៀបនិងមានសង្ឃឹមរកបាន៣ពិន្ទុពី គូប្រកួតក្នុងទឹកដីរបស់ខ្លួន ។ Tottenham(7) Vs Liverpool(11) Tottenham ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ ក្រុមខ្លាំង Juventus, Real Madrid, At.Madrid, Feyenoord, Celtic មាន ប្រៀបជាងគូប្រកួត

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម ខ្លាំង Juventus, Real Madrid, At.Madrid, Feyenoord, Celtic ជាក្រុមដែល មានប្រវត្តិល្អ និងមានសង្ឃឹមឈ្នះគូប្រកួត ទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ។ អុីតាលី ... Read More »

បើករដូវកាលថ្មីនៅអាល្លឺម៉ង់ Bundesliga ថ្ងៃនេះ Dortmund, Köln មានប្រៀបក្នុងផ្ទះ ខណៈ Schalke, Leverkusen ប្រកួតក្រៅទឹកដី

  ការប្រកួតបាល់ទាត់នៅអាល្លឺម៉ង់ Bundesliga សម្រាប់រដូវកាលថ្មីថ្ងៃនេះក្រុម Dortmund, Köln មានប្រៀបក្នុងផ្ទះរបស់ ខ្លួន ។ ចំណែកក្រុមខ្លាំង Schalke, Leverkusen ប្រកួតនៅទឹកដីសម្រាប់ការចាប់ ផ្តើមរដូវកាលនេះ ។ ... Read More »

Lyon, Nice, Montpellier, Metz រំពឹងឈ្នះនៅបារាំង Ligue 1 ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅបារាំង Ligue 1 ថ្ងៃនេះក្រុម Lyon, Nice, Montpellier, Metz ជាក្រុមដែលមានប្រវត្តិល្អ និងមាន រំពឹងឈ្នះគូប្រកួតទាំងក្នុង និងក្រៅទឹកដី។ Dijon(18) Vs Lyon ... Read More »

លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ៖ “អាមេរិកពេលនេះដូចជាត្រីនៅក្នុងកែវ”

មេដឹកនាំកូរ៉េខាងជើងនៅថ្ងៃទី២៥ ខែសីហាបានប្រកាសថាប្រទេសរបស់លោក”ទទួលបានជោគជ័យនៅក្នុងជោគជ័យ”ក្រោយសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យនោះ។ លោកគីមជុងអ៊ុនបញ្ជាក់ថា ការសាកល្បងជោគជ័យនោះមិនខុសអ្វីពីការក្តាប់ ទីតាំងនានារបស់អាមេរិកនៅក្នុងដៃ ហើយត្រូវបំផ្លាញក្នុងរយៈពេលខ្លីពីកូរ៉េខាងជើង។ កន្លងមកសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ ការបាញ់នោះធ្វើឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ ... Read More »

ប្រទេសដែលមានវិវាទជាមួយចិនគាំទ្រវត្តមានរបស់អាមេរិកដើម្បីរក្សាសន្តិសុខ ប្រទេសនៅក្នុងតំបន់អាស៊ានដែល

មានវិវាទជាមួយចិនបានបង្ហាញការពេញ ចិត្តយ៉ាងខ្លាំងសម្រាប់វត្តមានរបស់អាមេ រិកនៅតំបន់សមុទ្រចិនភាគខាងត្បូងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសេរីភាព ចរាចរណ៍នៅក្នុងដែនសមុទ្រអន្តរជាតិ និងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុង តំបន់។ មុនពេលធ្វើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ នៅវៀតណាមនាខែកញ្ញាខាងមុខលោកប្រធានាធិបតី Tran Dai Quang បានថ្លែង ... Read More »

ស្លាប់និងរបួសជាច្រើនក្នុងការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

សារព័ត៌មាន FoxNews បានផ្សាយថាមានករណីវាយប្រហារភេរវកម្មបង្កឡើងដោយក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការវាយប្រហារនោះកើតឡើង នៅសាលារៀនអាមេរិកមួយកន្លែងបណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួស។ បន្ទាប់ពីការការវាយប្រហារសិស្សសាលា ទាំងអស់បានបញ្ជូនទៅកាន់កន្លែងមាន សុវត្ថិភាពក្រោយរយៈពេល១២ម៉ោងបន្ទាប់ ពីការវាយប្រហារដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃ២៤ ខែសីហា។ ស្នងប៉ូលិស ក្រុងកាប៊ុលបានលើកឡើងថា សិស្សសាលា ... Read More »

ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនឹងធ្វើឱ្យការនាំចេញត្បូងនិងគ្រឿងអលង្ការធ្លាក់ចុះដែរ

អ្នកជំនាញផ្នែកឧស្សាហកម្មត្បូងបានឱ្យដឹងថា ការនាំចេញត្បូង និងគ្រឿងអលង្ការត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ១ភាគរយដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក្នុងប្រទេសជាច្រើន ហើយផលប៉ះពាល់ទៅលើទំនុកចិត្តរបស់អតិថិជន។ លោក Vibul Hongsrichinda ប្រធានសមាគមអ្នកនាំចេញប្រាក់ថៃបានមាន ប្រសាសន៍ថា ពាណិជ្ចកម្មគ្រឿងអលង្ការ និងត្បូងអាចប្រឈមមុខនឹងការលំបាកជាច្រើននៅក្នុងទីផ្សារជាច្រើន ខណៈដែល អ្នកប្រើប្រាស់ជាច្រើនកំពុងតែសន្សំប្រាក់ដើម្បីចំណាយទៅលើតម្រូវការផ្សេងទៀត។ លោកបានបន្តទៀតថាទោះបីជាយ៉ាង ណាក៏ដោយការលក់សម្ភារដែលមិនសូវទាន់សម័យមួយចំនួនដូចជា ... Read More »

ការលក់រថយន្តរបស់ក្រុមហ៊ុន Hyundai និង Kia ក្នុងប្រទេសចិនកើនឡើង ៣០ភាគរយ

ក្រុមហ៊ុន Hyundai Motor និង Kia Motor បានមើលឃើញកំណើននៃការលក់របស់ខ្លួនកាលពីខែមុននៅក្នុងប្រទេសចិន ដោយសារតែប្រជាប្រិយភាពរបស់រថយន្តប្រភេទ SUVs និងលក្ខខណ្ឌសេដ្ឋកិច្ចនៅទីនោះមានភាពល្អប្រសើរ។ ក្រុមហ៊ុន Hyundai Motor ដែលជា ក្រុមហ៊ុនផលិតរថយន្តធំទី១របស់កូរ៉េខាងត្បូងនិងក្រុមហ៊ុន ... Read More »

ប្រធានាធិបតី ​Duterte ៖ ហ្វីលីពីននឹងតស៊ូ​ធ្វើសង្គ្រាមប្រសិនបើចិនឈ្លានពានដែនអធិបតេយ្យ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃទី២៥ ខែសីហា បានប្រកាសថា កម្លាំងទាហានប្រទេសលោកនឹងប្តេជ្ញាធ្វើសង្គ្រាមដល់ទីបញ្ចប់ ប្រើសិនបើដែនអធិបតេយ្យរងការឈ្លានពានពីចិននោះ ។ មានប្រសាសន៍កាន់កម្លាំងយោធា នៅក្នុងជំរំនៅទីក្រុងម៉ានីល  លោកឌូទឺទេបញ្ជាក់ថា «ខ្ញុំសូមធានាថា ប្រសិនបើពួកគេ ... Read More »

ផ្ទុះខ្លាំងនៅមជ្ឈមណ្ឌលកីឡាក្នុងប្រទេសប៊ែលហ្ស៊ិច​ មនុស្សច្រើននាក់រងរបួស

មានករណីផ្ទុះយ៉ាងខ្លាំងកើតឡើងនៅក្នុងមជ្ឈមណ្ឌលកីឡា ក្នុងទីក្រុង Chinay ប្រទេសប៊ែលហ្សិច បំផ្លាញអគារជាច្រើនខ្នង និងមានមនុស្សជាច្រើនរងរបួស។ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា មានមនុស្សម្នាក់ស្លាប់នៅក្នុងហេតុការណ៍ខាងលើ ។ សារព័ត៌មាន Belga បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមជួយសង្គ្រោះបានឲ្យដឹងថា យ៉ាងហោចណាស ក៏មានមនុស្ស ម្នាក់ស្លាប់ និង២នាក់រងរបួស ... Read More »

ប៉ូលិសថៃ៖ ការវាយប្រហារគ្រាប់បែកកន្លងមកជាស្នាដៃក្រុមអិស្លាមនៅភាគខាងត្បូង

ក្រោយមានការស្រាវជ្រាវ ទៅលើការវាយប្រហារគ្រាប់បែកជាច្រើនលើក នៅក្នុងប្រទេសថៃនាពេលកន្លងមក បង្ហាញឲ្យឃើញថា ក្រុម អិស្លាមជ្រុលនិយមនៅភាគខាងត្បូង ជាអ្នកបង្កឡើង ។ ការចោទប្រកាន់របស់ប៉ូលិសថៃ ដែលមិនទាន់មានភស្តុតាងច្បាស់លាស់នោះ អាចបង្កឲ្យមានអំពើហិង្សាជាថ្មីកើតឡើងនៅក្នុងប្រទេសនេះ ។ តាមការសន្និដ្ឋានរបស់ប៉ូលិស ក្រុម ឧទ្ទាមអ៊ីស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដីភាគខាងត្បូងប្រទេស ... Read More »