ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អ្នកបើករថយន្តចូលក្នុងរបងសេតវិមានត្រូវចោទប្រកាន់ពីបទគំរាមលោក Biden

យុវជនម្នាក់ដែលបានបើកឡានបុករបងសន្តិសុខនៅជិតសេតវិមានកាលពីយប់ថ្ងៃចន្ទត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងប្រធានាធិបតីអាមេរិក Joe Biden បន្ទាប់ពីអាជ្ញាធរបាននិយាយថាវាជាការប៉ះទង្គិចដោយចេតនា។ រូបភាពនេះថែមទាំងបង្ហាញទង់ជាតិដែលមាននិមិត្តសញ្ញា Nazi លេចឡើងជាមួយឡានដឹកទំនិញនៅពេលឧប្បត្តិហេតុបានកើតឡើង។ រថយន្តនេះបានបុករបាំងនៅ Lafayette Square ដែលជាតំបន់មួយក្នុងសេតវិមាន។ អ្នកបើកបរត្រូវបានគេស្គាល់ថាឈ្មោះ Sai Varshith Kandula ... Read More »

អឺរ៉ុបបន្តបញ្ជូនគ្រាប់កាំភ្លើងធំ ២២០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែនដើម្បីតទល់ជាមួយរុស្ស៊ី

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បាននិយាយថា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្ដល់គ្រាប់កាំភ្លើងធំ ២២០,០០០គ្រាប់ សម្រាប់អ៊ុយក្រែន ... Read More »

ថៃបានកាត់ទោសពាក់ព័ន្ធ ការប្រទាញប្រទង់គ្នាក្នុងការប្រកួតស៊ីហ្គេមលើកទី៣២

សហព័ន្ធកីឡាបាល់ទាត់ថៃ – FAT ទើបតែបានប្រកាសដាក់បម្រាមពី៦ខែដល់១ឆ្នាំពីក្រុម U-22 ថៃ ដែលបង្កហិង្សានៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជាជាមួយក្រុមបាល់ទាត់ឥណ្ឌូនេស៊ី ។ យោងតាមព័ត៌មានពី Siam Sport (ប្រទេសថៃ) សមាជិកចំនួន ... Read More »

គណបក្សទាំង ៨ ក្នុងប្រទេសថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ

កាលពីថ្ងៃទី ២២ ឧសភា គណបក្ស Move Forward និងគណបក្សនយោបាយចំនួន ៧ ផ្សេងទៀតបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដែលមានរបៀបវារៈចំនួន ២៣ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ គណបក្សចំនួន៨បានចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ... Read More »

អគ្គនាយកអង្គការ WHO អំពាវនាវឲ្យមានការកែទម្រង់ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងជំងឺឆ្លងជាថ្មី

ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក នៅថ្ងៃទី២២ខែឧសភាបានអំពាវនាវដល់បណ្តាប្រទេស មានការកែទម្រង់ជាចាំបាច់ដើម្បីត្រៀមលក្ខណៈទប់ស្កាត់នឹងជំងឺឆ្លងជាថ្មី ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះទទួលបានការអនុម័តជាមូលដ្ឋានសម្រាប់កញ្ចប់ថវិកាចំនួន ៦.៨៣ពាន់លានដុល្លារ ... Read More »

ឆេះអន្តេវាសឹកដ្ឋានក្នុងប្រទេសហ្គីយ៉ាន ផ្តាច់ជីវិតក្មេងៗចំនួន១៩នាក់

ព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ូលិសនិងទីភ្នាក់ងារពន្លត់អគ្គិភ័យនៃប្រទេសហ្គីយ៉ាន (Guyana) នៅឯតំបន់អាមេរិកខាងត្បូង បានឱ្យដឹងថា ករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់សិស្ស នៅឯសាលារៀនមួយ បានផ្តាច់ជីវិតក្មេងៗចំនួន១៩នាក់ ... Read More »

Real Madrid រាយការណ៍​ពី​ឧប្បត្តិហេតុ​បំពាន​ពូជសាសន៍​លើ Vinicius Jr ទៅ​ព្រះរាជអាជ្ញា​ថា​ ជា​ឧក្រិដ្ឋកម្ម​គួរឱ្យស្អប់ខ្ពើម

ក្លិបបានប្រកាសថា ឧប្បត្តិហេតុចុងក្រោយនៃការរំលោភបំពានការរើសអើងជាតិសាសន៍ទៅលើខ្សែប្រយុទ្ធរបស់ក្លិប Real Madrid គឺ Vinicius Jr ត្រូវបានរាយការណ៍ទៅការិយាល័យរដ្ឋអាជ្ញាអេស្ប៉ាញថាជាឧក្រិដ្ឋកម្មក៏គួរឲ្យស្អប់ខ្ពើមបំផុត។ ការប្រកួត La Liga របស់ Real នៅ Valencia ... Read More »

អាមេរិកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយស្តីពីការផ្ទុះនៅមន្ទីរបញ្ចកោណ ធ្វើឱ្យផ្សារហ៊ុនអាមេរិកធ្លាក់ថ្លៃយ៉ាងខ្លាំង

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ រូបភាពក្លែងក្លាយមួយសន្លឹកនៃហេតុការណ៍ផ្ទុះមួយនៅឯមន្ទីរបញ្ចកោណត្រូវបានស៊ែរបន្តនៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងផុលផុស ដោយបង្កឱ្យទីផ្សារ ហ៊ុនអាមេរិករង្គោះរង្គើអស់រយៈពេល១០នាទី នៅថ្ងៃចន្ទសប្ដាហ៍នេះ ក៏ដូចជាកំពុងបង្កឱ្យការព្រួយបារម្ភថា បច្ចេកវិទ្យា AI អាចនឹងបង្កបញ្ហាដល់សង្គមនៅពេលអនាគត។ រូបភាពស្ដីពីហេតុការណ៍ផ្ទុះខាងលើ ... Read More »

Juventus ត្រូវពិន័យដក១០ពិន្ទុនៅ Serie A លើកិច្ចព្រមព្រៀងផ្ទេរកីឡាករ

ក្រុមសេះបង្កត់ Juventus ត្រូវបានពិន័យដក១០ពិន្ទុបន្ទាប់ពីសវនាការថ្មីលើកិច្ចព្រមព្រៀងផ្ទេរកីឡាករកន្លងមករបស់ក្លិប។ ដំបូងឡើយ Juventus ត្រូវបានពិន័យ១៥ពិន្ទុក្នុងខែមករា ប៉ុន្តែតុលាការកីឡាខ្ពស់បំផុតរបស់ប្រទេសអ៊ីតាលីបានបដិសេធការសម្រេចចិត្តនោះក្នុងខែមេសា ហើយបានបញ្ជាឱ្យពិនិត្យករណីនេះឡើងវិញ។ សេចក្តីសម្រេចថ្មីត្រូវបានប្រកាសកាលពីថ្ងៃចន្ទ មុនពេលក្រុមចាញ់ ៤-១នៅទឹកដីក្រុម Empoli។ ការ​ពិន័យ​នេះ​បាន​ទម្លាក់ Juventus មក​ឈរ​នៅ​លេខ​រៀង​ទី​៧​ក្នុង​ក្រប​ខ័ណ្ឌ ... Read More »

ក្លិប Everton ឈានដល់កិច្ចព្រមព្រៀងវិនិយោគផ្តាច់មុខជាមួយ MSP Sports Capital

សារព័ត៌មាន BBC Sport បានផ្សាយថា ក្លិប Everton បានឈានដល់កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន MSP Sports Capital ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កសម្រាប់ការវិនិយោគនៅក្នុងក្លិបថ្មី។ ​កិច្ច​ព្រម​ព្រៀង​នេះ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ប៉ុន្តែ​កិច្ច​ពិភាក្សា​កំពុង​ដំណើរ​ការ​ជុំវិញ​ការ​ផ្តល់​មូលនិធិ។ ក្លឹបត្រូវការថវិកាសម្រាប់កីឡដ្ឋានថ្មីរបស់ពួកគេដែលត្រូវបានសាងសង់នៅលើ Bramley ... Read More »

នាយករដ្ឋមន្ត្រីរុស្ស៊ី ទៅដល់ទីក្រុងសៀងហៃ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន

តាមគម្រោងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីដើម្បីពិភាក្សាបញ្ហាសំខាន់ៗ ស្តីពី ទំនាក់ទំនងទ្វេភាគី នឹងបញ្ហាដែលប្រទេសទាំងពីរ បារម្ភ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ... Read More »

Newcastle កក់កៅអី Champions League រដូវកាលក្រោយបន្ទាប់ពីការរង់ចាំ២០ឆ្នាំ

ក្រុមសារិកាព្រៃ Newcastle ធានាបាននូវកៅអីក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំជាមួយនឹងលទ្ធផលស្មើ ០ទល់០ ដោយគ្មានគ្រាប់បាល់ទល់នឹងក្រុម Leicester ដែលកំពុងស្ថិតក្នុងការកាត់ចោល ខណៈជោគវាសនារបស់ក្រុមនេះឥឡូវនេះកំពុងឈរលេខ១៨ក្នុងតំបន់កាត់ចោលដោយនៅសល់១ប្រកួតទៀតចប់រដូវកាល។ ក្រុមរបស់លោក Eddie Howe បានបរាជ័យក្នុងការបំបែកភាពជាប់គាំងក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ... Read More »

អ៊ុយក្រែនភ្ញាក់ខ្លួនហើយឬ? ដែលអាវុធលោកខាងលិចផ្តល់ជូនគិតលុយតែហួសសម័យប្រើមិនមានប្រសិទ្ធភាព

កន្លងមកប្រធានាធិបតីអ៊ុយក្រែនធ្លាប់បានប្រកាសថា អាវុធដែលលោកខាងលិចផ្តល់ជំនួយនោះមិនមែនហ្វ្រីនោះឡើយ គឺគិតលុយទាំងអស់។ ប៉ុន្តែអាវុធដែលលោកខាងលិចផ្តល់ជូនគឺមិនមានប្រសិទ្ធភាពឡើយ។ ប្រធានាធិបតីអ៊ុយក្រែន ហៅអាវុធអឺរ៉ុបថា គ្មានប្រយោជន៍។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំង លោកប្រធានាធិបតី Zelensky បានភ្ញាក់ផ្អើលនៅពេលដែលលោកបានប្រកាសថា ប្រព័ន្ធការពារដែនអាកាសអឺរ៉ុបជាច្រើនដែលជួយអ៊ុយក្រែនគឺគ្មានប្រយោជន៍។ ការភ្ញាក់ផ្អើលដ៏ធំជាមួយនឹង«ធុងបិសាច» MT-LB / ... Read More »

ការនាំចេញប្រេងរបស់រុស្ស៊ីឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីមានជម្លោះជាមួយអ៊ុយក្រែន

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ការនាំចេញប្រេងរបស់រុស្ស៊ីក្នុងខែមេសា ឆ្នាំ 2023 បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីជម្លោះរបស់ប្រទេសនេះជាមួយអ៊ុយក្រែន។ សារព័ត៌មាន AFP បានដកស្រង់របាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ IEA ដែលនិយាយថាការនាំចេញប្រេងរបស់រុស្ស៊ីបានកើនឡើង 50.000បារ៉ែល ដល់ 8.3 ... Read More »

Leicester អាចនឹងធ្លាក់ទៅលេងនៅ Championship ប្រសិនបើបរាជ័យពេលប៉ះ Newcastle នៅរាត្រីនេះ

ការតស៊ូរបស់ក្រុម Leicester សម្រាប់ការរស់រានមានជីវិតនៅលីកកំពូលអង់គ្លេស Premier League នឹងមិនងាយស្រួលនោះទេ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ក្រុមម្ចាស់ផ្ទះ Newcastle United ដែលសង្ឃឹមក្នុងក្របខ័ណ្ឌ Champions League ដែលនឹងត្រូវប៉ះគ្នានៅរាត្រីថ្ងៃចន្ទនេះ។ ក្រុម Newcastle ... Read More »

ឥណ្ឌា ៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN ជារឿងចាំបាច់

សារព័ត៌មាន TASS នាថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃចន្ទនេះបាននិយាយថា ការធ្វើកំណែទម្រង់នៅអង្គការសហប្រជាជាតិ (UN) ... Read More »

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃពិចារណាលើបណ្តឹងប្រឆាំងនឹងមេដឹកនាំគណបក្សរីកចម្រើនទើបតែឈ្នះឆ្នោត

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃកំពុងពិចារណាលើញត្តិដែល Pita បរាជ័យក្នុងការប្រកាសពីភាពជាម្ចាស់ភាគហ៊ុនចំនួន 42,000 នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV មុនពេលគាត់ចូលកាន់តំណែងនៅឆ្នាំ 2019 ។ យោងតាមកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី 22 ខែឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) ត្រូវបានគេរំពឹងថានឹងគ្រប់គ្រងថាតើមេដឹកនាំគណបក្សរីកចម្រើន ... Read More »

រុស្សី៖ ណាតូកំពុងចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយថាការប្រគល់យន្ដហោះចម្បាំង F-16 ... Read More »

លោក Erik ten Hag នៅតែជឿជាក់លើ David de Gea ក្រោយឈ្នះពានរង្វាន់ស្រោមដៃមាសរដូវកាលនេះ

អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag នៅតែអះអាងថា អ្នកចាំទីDavid de Gea នៅតែជាអ្នកចាំទីកំពូលបន្ទាប់ពីទទួលបានពានរង្វាន់ស្រោមដៃមាសនៅក្របខ័ណ្ឌPremier League រដូវកាលនេះសម្រាប់ការរារាំងមិនឲ្យស៊ុតចូលទី ឬClean ... Read More »

ចិនតវ៉ាសេចក្តីប្រកាសស្តីពីសេចក្តីថ្លែងការណ៍ G7 ដោយកោះហៅឯកអគ្គរាជទូតជប៉ុន

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្សាយថា ក្រសួងការបរទេសចិនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅបានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក ស៊ុន វៃតុង (Sun Weidong) បានកោះហៅ ... Read More »

Tottenham បើកការពិភាក្សាឡើងវិញជាមួយលោក Nagelsmannសម្រាប់ការងាររបស់អ្នកចាត់ការទូទៅ

លោក Julian Nagelsmann ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រឡប់​មក​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ក្លិបមាន់ខ្នាយមាស Tottenham ប៉ុន្តែ​គាត់​កំពុង​ទាមទារ​ឱ្យ​មាន​ការ​ធានា​លើ​ប្រធាន​កីឡា​ថ្មី​របស់​ក្លិប។ បុរសសញ្ជាតិអាឡឺម៉ង់វ័យ៣៥ឆ្នាំគឺជាគូប្រជែងឈានមុខគេដើម្បីក្លាយជាអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក Antonio Conte ដែលបានចាកចេញពីក្លិបកាលពីខែមីនា ប៉ុន្តែក្លិប Spurs ហាក់ដូចជាបានសម្រេចចិត្តប្រឆាំងនឹងការផ្លាស់ប្តូរសម្រាប់លោក Nagelsmannហើយបានទទូចថា ... Read More »

Man City ឈ្នះពាន Premier League ជាលើកទី៥ក្នុងរយៈពេល៦រដូវកាល

ក្រុមមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ Premier League ជាលើកទី៥ក្នុងរយៈពេល៦រដូវកាល បន្ទាប់ពីក្រុមលេខ២ Arsenal បានចាញ់ ១–០ នៅលើទឹកដីក្រុម Nottingham Forest កាលពីថ្ងៃសៅរ៍ ... Read More »

អាមេរិកបន្តផ្តល់ជំនួយយោធាជាទឹកប្រាក់ ៣៧៥លានដុល្លារក្នុងជំនួប G7

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា នាថ្ងៃទី២១ខែឧសភា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ៣៧៥លានដុល្លារ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន ... Read More »

រដ្ឋអារ៉ាប់បញ្ជាក់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិសុខ តំបន់មជ្ឈិមបូព៌ា

កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ (AL) លើកទី៣២ ទើបតែបានប្រព្រឹត្តទៅនៅទីក្រុង Jeddah (ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ចាត់ទុកថាជាសន្និសីទប្រវត្តិសាស្ត្រ នៅពេលដែលជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលកិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋសមាជិកទាំង២២និងរដ្ឋសង្កេតការណ៍ចំនួន៥។ សន្និសីទបានអនុម័តសេចក្តីប្រកាស Jeddah ដែលបានបញ្ជាក់ឡើងវិញនូវជំហរបង្រួបបង្រួមរបស់ AL លើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិសុខ និងស្ថិរភាពនៅទូទាំងពិភពអារ៉ាប់។ ... Read More »

កងទ័ពនិងទាហានប៉ារ៉ាចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់រយៈពេល៧ថ្ងៃ

នៅថ្ងៃសៅរ៍សប្តាហ៍នេះ ភាគីជម្លោះនៅស៊ូដង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ថ្មី ដែលមានរយៈពេល៧ថ្ងៃ ខណៈដែលការប្រយុទ្ធគ្នាដែលបានធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពវឹកវរ និងធ្វើឱ្យមនុស្សសរុបជាង ១លាននាក់ព្រាត់ប្រាស់ពីផ្ទះសម្បែង បានឈានដល់សប្តាហ៍ទី៦ហើយ។ សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត ដែលជាអ្នកគាំទ្រដល់កិច្ចចរចារវាងភាគីជម្លោះស៊ូដង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា បទឈប់បាញ់នោះនឹងចូលជាធរមាននៅម៉ោង ៩៖៤៥នាទីយប់ថ្ងៃចន្ទសប្តាហ៍ក្រោយ (ពេលវេលានៅទីក្រុងខាទុំ)។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ... Read More »

ប្រជ្រៀតជាន់គ្នានៅកីឡដ្ឋានមួយក្នុងប្រទេស ElSalvadorយ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់

យ៉ាងហោចណាស់មនុស្សក៏មានមនុស្ស12 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានមួយក្នុងប្រទេស El Salvador កាលពីថ្ងៃទី ២០ ខែឧសភា។ សារព័ត៌មាន AP បានផ្សាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលអ្នកគាំទ្របានចោមរោមមើលការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្ររវាងក្រុម Alianza នឹង ... Read More »

សង្គ្រាមសម្ងាត់រវាងកិច្ចប្រជុំកំពូល G7 ទាំងពីរ នឹងចិន-អាស៊ីកណ្តាល

យោងតាមអ្នកជំនាញបានឱ្យដឹងថា កិច្ចប្រជុំកំពូល G7 ទាំងពីរ និងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល បានធ្វើឡើងយ៉ាងជិតស្និទ្ធជាមួយគ្នា ឆ្លុះបញ្ចាំងពីការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័សដើម្បីឥទ្ធិពលរវាងទីក្រុងប៉េកាំង នឹងទីក្រុងវ៉ាស៊ីនតោន។ ក្នុងសប្តាហ៍នេះ កិច្ចប្រជុំកំពូលរបស់ចិនជាមួយបណ្តាប្រទេសអាស៊ីកណ្តាលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសជិតខាងទាំងនេះ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមកពីក្រុមប្រទេសឧស្សាហកម្មរីកចម្រើន (G7) បានរៀបចំកិច្ចប្រជុំកំពូលនៅប្រទេសជប៉ុន ... Read More »

កិច្ចប្រជុំកំពូល G7៖ អាមេរិក ជប៉ុន ពង្រឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្ម G7 គឺសំដៅលើវត្ថុនានាក្នុងវិស័យដែលទាក់ទងនឹងយោធារបស់រុស្ស៊ី។ កាលពីថ្ងៃទី ១៩ ខែឧសភា សហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសថាពួកគេនឹងដាក់ទណ្ឌកម្មលើអង្គការ និងបុគ្គលរាប់រយនាក់ដែលពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ G7 ក្នុងការបង្ខំទីក្រុងម៉ូស្គូឱ្យបង់ថ្លៃ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល G7 ... Read More »

អតីតប្រធានាធិបតី អូបាម៉ា ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ៥០០នាក់ត្រូវបានរុស្ស៉ីហាមមិនឱ្យចូលក្នុងប្រទេស

សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះនៃពលរដ្ឋអាមេរិក៥០០នាក់ ដែលត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៉ី ... Read More »

ខ្សែការពារ Phil Jones នឹងចាកចេញពីក្លិប Man Utd នៅរដូវក្តៅនេះ

កីឡាករ Phil Jones នឹងចាកចេញពីក្លិបបិសាចក្រហម Manchester United នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ បន្ទាប់ពី​ស្ថានភាពលំបាកខ្លាំងរយៈពេល២–៣ឆ្នាំដោយសារតែរបួសញឹកញាប់។ កីឡាករវ័យ៣១ឆ្នាំជាសមាជិកក្រុមជម្រើសជាតិអង់គ្លេសបង្ហាញខ្លួនបាន២៧ប្រកួត និងបង្ហាញខ្លួន២២៩ប្រកួតឱ្យក្លិប Man Utd និងស៊ុតបញ្ចូលទីបាន៦គ្រាប់។ ខ្សែការពាររូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមកាលពីឆ្នាំ២០១១ ពីក្រុម ... Read More »