ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ទិវាជនភៀសខ្លួនអន្តរជាតិពិភពលោកមិនទាន់អាចដោះស្រាយវិបត្តិជនភៀសខ្លួនបាន

ទិវាជនភៀសខ្លួនពិភពលោក ត្រូវបាន បង្កើតឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០០១ ក្រោយពេលដែលមានជនភៀសខ្លួនជាច្រើននៅជុំវិញពិភពលោក ។តាំងពីពេលនោះមកជនភៀសខ្លួនបានកើនឡើងជាបន្តបន្ទាប់ដោយសារតែសង្គ្រាមវាយ ប្រហារនៅអាហ្វហ្គានីស្ថាន អីុរ៉ាក់ ក៏ដូចជា បដិវត្តន៍ផ្កាម្លិះ នៅអារ៉ាប់ បង្កឲ្យមាន ... Read More »

កូរ៉េខាងជើងត្រៀមប្រគល់ធាតុទាហានអាមេរិកតាមកិច្ចព្រមព្រៀង

កាលពីថ្ងៃទី២០ ខែមិថុនា មន្ត្រីជាន់ ខ្ពស់អាមេរិកបានឲ្យដឹងថា កម្លាំងទាហានអាមេរិកនេះបានត្រៀមលក្ខណៈទទួល ធាតុទាហានអាមេរិកពីកូរ៉េខាងជើង។ សកម្មភាពខាងលើជាសញ្ញាមួយបង្ហាញ ឲ្យឃើញពីកិច្ចសហប្រតិបត្តិការរវាង អាមេរិក នឹងកូរ៉េខាងជើង ក្រោយកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១២ ខែមិថុនា នៅក្នុង ប្រទេសសិង្ហបុរី។ អ្នកនាំពាក្យកម្លាំងទាហានអាមេរិក ... Read More »

អតីតរដ្ឋមន្ត្រីការបរទេសថៃត្រូវកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំពីបទផ្តល់លិខិតឆ្លងដែនឲ្យលោកថាក់ស៊ីន

តុលាការកំពូលប្រទេសថៃ កាលពីថ្ងៃទី ២០ ខែមិថុនា បានប្រកាសដាក់ទោស អតីតរដ្ឋមន្ត្រីការបរទេស លោក Surapong Tohvichakchaikul ជាប់ពន្ធនាគារ២ឆ្នាំ ពី បទផ្តល់លិខិតឆ្លងដែនឲ្យលោក ថាក់ស៊ីន ដោយខុសច្បាប់ ក្នុងពេលដែលលោក ... Read More »

Real Madrid ទិញបានអ្នកចាំទី Andriy Lunin ពីក្រុម Zorya Luhansk

ក្រុមស្តេចស Real Madrid របស់អេស្ប៉ាញបានឈានដល់កិច្ចព្រមព្រៀង ចុះហត្ថលេខានាំយកអ្នកចាំទីអន្តរជាតិអ៊ុយក្រែន Andriy Lunin នៅរដូវក្តៅនេះពីក្រុម Zorya Luhansk ។ អ្នកចាំទីវ័យក្មេងរូបនេះបានបង្ហាញសមត្ថភាពមិនឲ្យមានការស៊ុតបញ្ចូលទី (ធ្វើបាន Cleansheet) ចំនួនសរុប២០ដងក្នុង ... Read More »

អ៊ុយរ៉ាហ្គាយដឹកដៃម្ចាស់ផ្ទះរុស្សុីទៅវគ្គ១៦ក្រុម

ការ​ប្រកួត​ World Cup បាន​លេង​ចប់​ប្រកួត​ទី​ពីរ​នៅ​ពូល​មួយ​ចំនួន​ ខណៈ​ក្រុម​ដែល​កក់​កៅអី​វគ្គ​បន្ត​ និង​ក្រុម​ធ្លាក់​ចេញ​ពី​កម្មវិធី​ក៏​បាន​រក​ឃើញ​បណ្ដើរៗ​ដែរ។ នៅ​ពូល​ A ម្ចាស់​ផ្ទះ​ រុស្ស៊ី​ និង​អ៊ុយរ៉ាហ្គាយ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជា​ស្ថាពរ​ បើ​ទោះ​ជា​សល់​១​ប្រកួត​ទៀត​ទើប​ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ក៏​ដោយ។​ ២​ក្រុម​ដែល​ហាល​អាវ​គឺក្រុមជម្រើសជាតិអេហ្ស៊ីប​ និងក្រុមជម្រើសជាតិ​អារ៉ាប៊ីសាអូឌីត​ដែលស្ថិតនៅក្នុងពូល A។ ... Read More »

ក្រុមជម្រើសជាតិដែលស៊ុតចូលច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ជាព្រឹត្តិការណ៍ដ៏ធំមួយដែលមានប្រជាប្រិយ ភាពខ្លាំងជាងគេក្នុងចំណោមព្រឹត្តិការណ៍បាល់ទាត់ផ្សេងៗ។ ចាប់តាំងពីបង្កើតព្រឹត្តិការណ៍ នេះមកក្រុមជម្រើសជាតិជាច្រើនបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏ធំមួយនេះ ក្នុង នោះមានតែក្រុមជម្រើសជាតិប្រេស៊ីលមួយគត់ដែលឈ្នះពានរង្វាន់មួយនេះច្រើនជាងគេ។ ចំណែកចំនួនគ្រាប់បាល់ដែលកីឡាករក្រុមជម្រើសជាតិមួយនេះរកបានក៏ច្រើនជាងគេដែរ។ ខាងក្រោមនេះគឺជាក្រុមជម្រើសជាតិទាំង៨ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិ សាស្ត្របាល់ទាត់ពិភពលោក៖ ១-ក្រុមជម្រើសជាតិប្រេស៊ីល ចូលរួមបាន ២០លើក ... Read More »

ទស្សនៈពលរដ្ឋ៖ អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជាពិតប្រាកដជានរណា?

ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជាបានរីកចម្រើនលូតលាស់ជាង ២០ ឆ្នាំមកហើយ និងកាន់តែរីកលូតលាស់ខ្លាំងចាប់ពីពេលដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មក។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានរីកធំធាត់រហូតដល់សព្វថ្ងៃ សិទ្ធិមនុស្សត្រូវបានគោរពនិងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាត្រូវបានធានាបានយ៉ាងល្អក៏ព្រោះតែកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជាតិ។ លទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងមាននេះនឹងមិនអាចកើតឡើងនៅក្នុងប្រទេសដែលកំពុងតែមានសង្គ្រាម និងអស្ថិរភាពឡើយ។ ក្នងនាមជាអ្នកជួយសង្គ្រោះ ... Read More »

អារ៉ាប៊ីសាអ៊ូឌីត«ចំណាយភ្នំប្រាក់»ជីកព្រែកយ៉ាងធំប្រែក្លាយប្រទេសកាតារទៅជាកោះមួយ

អារ៉ាប៊ីសាអ៊ូឌីត បានដាក់ឲ្យដេញថ្លៃ ជ្រើសរើសក្រុមហ៊ុនសាងសង់ទទួលបន្ទុកជីកព្រែក យ៉ាងធំ ដើម្បីកាត់ផ្តាច់ប្រទេសនេះចេញពីប្រទេសកាតារ និងប្រែក្លាយ កាតារ ទៅជាប្រទេសកោះមួយ។ មានក្រុមហ៊ុនបរទេសចំនួន៥ បានចូលរួមនៅក្នុងការដេញថ្លៃជីកព្រែក នៅ ថ្ងៃទី២៥ខែមិថុនា ។ សារព័ត៌មាន Saudi ... Read More »

សភាអាមេរិក អនុញ្ញាតឲ្យមានការធ្វើសមយុទ្ធរួមជាមួយកោះតៃវ៉ាន់, ចិនខឹងសម្បាយ៉ាង​ខ្លាំង

កាលពីថ្ងៃទី១៩ ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តទៅលើច្បាប់ផ្តល់សិទ្ធិដល់ក្រសួងការពារជាតិ ឆ្នាំ ២០១៩ ដោយមានសំឡេងគាំទ្រ ៨៥ និង ប្រឆាំងតែ ១០ប៉ុណ្ណោះ ។ នៅក្នុងការបោះ ឆ្នោតនោះ នឹងបង្កើនប្រាក់ចំណាយបន្ថែមសម្រាប់សកម្មភាពយោធាដល់ទៅ ១៦ ... Read More »

អ្នកគាំទ្រគិតថាប្រេស៊ីលឈ្នះដោយស្រួលតែកីឡាករថាគ្រប់ការប្រកួតស៊ុទ្ធតែពិបាក

កីឡាករ Philippe Coutinho ខ្សែបម្រើរបស់ក្រុមជម្រើសជាតិប្រេស៊ីល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានអ្នកគាំទ្រជាច្រើនគិតថាប្រេស៊ីលអាចយកឈ្នះ លើគូប្រកួតរបស់ខ្លួនដោយងាយស្រួល ប៉ុន្តែគ្រាប់ការប្រកួតនៅWorld Cupស៊ុទ្ធតែ ពិបាកទាំអស់។ ខ្សែបម្រើរបស់ក្លិបBarcelonaនេះបានបញ្ជាក់ថា ការប្រកួតនីមួយៗចាត់ទុកដូចជាការ ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រអ៊ីចឹងហើយក្រោយការប្រកួតនោះកីឡាករទាំងអស់ត្រូវមានទំនួលខុសត្រូវនិងធ្វើឲ្យប្រសើឡើងសម្រាប់ការប្រកួតបន្ទាប់ទៀត។ ក្រុមជម្រើសជាតិប្រេស៊ីលទទួលបានតែមួយពិន្ទុប៉ុណ្ណោះក្នុងប្រកួតដំបូងរបស់ខ្លួន ដោយស្មើនឹងក្រុមជម្រើសជាតិស្វុីស ... Read More »

កាំភ្លើងធំទិញបានអ្នកចាំទីអាល្លឺម៉ង់ម្នាក់ ខណៈខ្សែបម្រើ Jack Wilshere ប្រកាសដើរចេញ

ក្រុមកាំភ្លើងធំArsenalបានទទួលជោគជ័យក្នុងការទិញអ្នកចាំទីអន្តរជាតិអាល្លឺម៉ង់ Bernd Leno ក្នុងតម្លៃខ្លួន២០លានផោនពីក្រុម Bayer Leverkusen។ អ្នកចាំទីវ័យ២៦ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យក្រុមកាំភ្លើងធំ៥ឆ្នាំ។ លោក Unai Emery អ្នកចាត់ការទូរទៅថ្មីរបស់ក្រុមArsenalបាននិយាយថា “Bernd គឺជាអ្នកចាំទីដែល មានបទពិសោធន៍និងគុណភាពខ្ពស់។ គាត់ជាប់ជម្រើសដំបូងនៅក្នុងក្រុម ... Read More »

អាមេរិកនឹងក្លាយជាមហាអំណាចឯកោនៅលើពិភពលោកក្រោយសម្ពន្ធមិត្តដកខ្លួនបន្តិចម្តងៗងាកទៅរកចិន

បច្ចុប្បន្នអាមេរិកនៅមានតែប្រទេស សម្ពន្ធមិត្តនៅក្នុងតំបន់អឺរ៉ុបគាំទ្រប៉ុណ្ណោះ តែពេលនេះកំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារតែសកម្មភាព និងនយោបាយ ដឹកនាំតាមបែបអាត្មានិយមគិតតែផល ប្រយោជន៍ខ្លួនឯង មិនគិតពីអ្នកដទៃរង គ្រោះធំប៉ុនណា នោះទេ។ អ្វីដែលធ្វើឲ្យអាមេរិកកាន់តែនៅឯកោនោះគឺការដកខ្លួនចេញពីអង្គការកំពូលៗ របស់ពិភពលោក ក៏ដូចជាដកខ្លួនចេញពី កិច្ចព្រមព្រៀងនានាពេលកន្លងមក។ មិនតែប៉ុណ្ណោះ ... Read More »

ថៃរងការរិះគន់យ៉ាងខ្លាំងក្រោយអនុវត្តទោសប្រហារជីវិត បន្ទាប់ពីអាក់ខានរយៈពេល៩ឆ្នាំ

រយៈពេល៩ឆ្នាំកន្លងមក ចាប់តាំងពីឆ្នាំ ២០០៩ ថៃមិនដែលប្រហារជីវិតអ្នកទោសនោះឡើយ ប៉ុន្តែនៅពេលនេះក្រោមការ ដឹកនាំរបស់រដ្ឋាភិបាលយោធា ថៃចាប់ផ្តើមអនុវត្តទោសប្រហារជីវិតជាថ្មីបង្កឲ្យមានការតវ៉ា រិះគន់យ៉ាងខ្លាំងពីពលរដ្ឋ។ ការប្រហារជីវិតជាលើកទីមួយកើត ឡើង កាលពី១៨ខែមិថុនា ទៅលើអ្នក ទោសមនុស្សឃាតម្នាក់ ។ ពិរុទ្ធជនដែល ... Read More »

ខឹងគេញ៉ែសង្សារខ្លួន ទាញកាំបិតប៉័ងតោកាប់ជនរងគ្រោះរបួសដៃឆ្វេងក្លាយជាអ្នកទោស

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះធាវ អ៊ី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃ អាទិត្យ ៥ កើត ខែ បឋមាសាឍ ... Read More »

អភិបាលរដ្ឋញូវយ៉កប្តឹងលោក ត្រាំ ដែលធ្វើឲ្យគ្រួសារត្រូវបែកបាក់

អភិបាលរដ្ឋញូវយ៉កកាលពីថ្ងៃទី១៩ ខែមិថុនា បានប្រកាសថា រដ្ឋញូវយ៉កនឹង ប្តឹងរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលបានបំបែកកុមារអន្តោប្រវេសន៍ពី ឪពុកម្តាយរបស់ពួកគេដោយរារាំងឆ្លង ព្រំដែនខុសច្បាប់។ ការបំបែកម្តាយ និងកូន ហើយរក្សាកុមារនៅព្រំដែនភាគខាងត្បូងជាប់មិុច ស៊ីកូ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក។ ... Read More »

ប្រធានការិយាល័យសេតវិមានលាលែងពីតំណែង

មន្ត្រីជាន់ខ្ពស់មួយរូបទៀតហើយនៅ ក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលាលែងចេញពី តំណែងដោយមិនបញ្ជាក់ពីមូលហេតុ នោះឡើយ។ លោក Joe Hagin ជាអ្នកដើរតួនាទី យ៉ាងសំខាន់នៅក្នុងការរៀបចំជំនួប អាមេ រិក-កូរ៉េខាងជើង និងជាមន្ត្រីដ៏សំខាន់ ... Read More »

ឯកអគ្គរដ្ឋទូតអាមេរិកប្រកាសដកខ្លួនចេញពីគណៈកម្មាធិការសិទ្ធិមនុស្សអន្តរជាតិ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Laley កាលពីថ្ងៃទី១៩ ខែមិថុនា បានប្រកាសដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ ដោយសារតែអង្គការមួយនេះមិន ផ្តល់តម្លាភាពដល់អុីស្រាអែល។ នៅក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅទីក្រុងវ៉ាស៊ីនតោន លោកស្រី ... Read More »

ស្រឡាងដឹកលើសចំណុះលិចនៅប្រទេសឥណ្ឌូនេស៊ីបាត់ខ្លួនអ្នកជិះជាង១៩០នាក់

ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីបានខិតខំប្រជែងនឹងពេលវេលានៅក្នុងការស្វែងរកអ្នកដែលបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់លិចស្រឡាង ដឹកអ្នកដំណើរលើស ចំណុះ។ កាលពីថ្ងៃទី១៩ ខែមិថុនា ក្រុមជួយ សង្គ្រោះ បានខិតខំស្វែងរកអ្នកបាត់ខ្លួនជាង ១៩០នាក់ នៅក្នុងបឹងToba ដែលជា តំបន់ទេសចរណ៍ដ៏ល្បីបំផុត នៅតំបន់​ភាគខាងជើង កោះស៊ូម៉ាត្រា ... Read More »

កីឡាករទាំង១៣នាក់ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup

ចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup ត្រូវបង្កើតឡើងមក កីឡាករជាង១.២០០នាក់ធ្លាប់រកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍នេះ។ ក្នុងចំណោមកីឡាករជាច្រើននោះមានតែកីឡាករ១៣នាក់ប៉ុណ្ណោះ ដែលធ្លាប់រកគ្រាប់បាល់បានចាប់ពី១០គ្រាប់ឡើងទៅ។ កីឡាករទាំង១៣នាក់នោះភាគច្រើនគឺជា កីឡាករក្នុងក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ ហើយមិនទាន់មានកីឡាករណាបំបែក កំណត់ត្រានេះនៅឡើយទេ ដោយគ្រាប់បាល់ច្រើនជាងគេគឺ១៦គ្រាប់។ ខាងក្រោមនេះគឺជាឈ្មោះកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេទាំង១៣រូបនៅក្នុង ក្រុមជម្រើសជាតិរបស់ខ្លួន៖ ... Read More »

ហេតុអ្វីបានជាប្រទេសចិនបង្កើនចំនួនក្បាលគ្រាប់បរមាណូ ចំណែកប្រទេសផ្សេងទៀតកាត់បzន្ថយ z

ចិនមានហេតុផលរបស់ខ្លួននៅក្នុងការបង្កើនចំនួនក្បាលគ្រាប់បរមាណូក្នុងពេលដែលប្រទេសផ្សេងទៀតកាត់បន្ថយ។ ការបង្កើនក្បាលគ្រាប់បរមាណូរបស់ចិន គឺក្នុងពេលដែលកូរ៉េខាងជើងសម្រេចលុបបំបាត់បរមាណូ តាមការព្រមព្រៀងជាមួយអាមេ រិក។ តាមរបាយការណ៍របស់អង្គការ ស្រាវ ជ្រាវពីសន្តិភាព អន្តរជាតិ SIPRI ចិនគឺជា ប្រទេសបរមាណូ តែមួយគត់ក្នុងចំណោមប្រទេសមហាអំណាចបរមាណូផ្សេងទៀតដែលបានបង្កើនចំនួនក្បាលគ្រាប់បរមាណូរបស់ខ្លួននៅក្នុងឆ្នាំ២០១៧ ។ តាមតួ ... Read More »

ការបាញ់ប្រហារជាបន្តបន្ទាប់បានកើតឡើងនៅអឺរ៉ុប

ការបាញ់ប្រហារនៅអឺរ៉ុបកំពុងតែក្លាយទៅជាក្តីកង្វល់យ៉ាងខ្លាំង ដល់រដ្ឋាភិបាល ដោយរយៈពេលកន្លងមកមានការវាយ ប្រហារអត់ឈប់ឈរ ទាំងគំនុំផ្ទាល់ខ្លួនក៏ ដូចជាការ វាយប្រហារភេរវកម្ម ។ កាលពីពីថ្ងៃទី១៨ ខែមិថុនា មានការ ផ្ទុះអាវុធនៅទីក្រុង Malmo ភាគខាងត្បូង ប្រទេសស៊ុយអែត ... Read More »

ប្រធានាធិបតីសហរដ្ឋអាមេរិកគំរាមដំឡើងពន្ធ២០០ពាន់លានដុល្លារដល់ទំនិញនាំចូលពីចិន

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ខែមិថុនា បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានគំរាមដំឡើងពន្ធនាំចូលទំនិញពីចិនមានទឹកប្រាក់រហូតដល់ទៅ ២០០ពាន់លានដុល្លារ ។សកម្មភាពខាង លើ គឺជាសញ្ញាអាក្រក់មួយនៅក្នុងវិស័យពាណិជ្ជកម្មអាមេរិក-ចិន ក៏ដូចជាពិភព លោកទាំងមូល ។ នៅក្នុងសេចក្តីប្រកាស ប្រធានាធិបតី ដូណាល់ ... Read More »

មហាសេដ្ឋីពិភពលោកបច្ចុប្បន្នបានទៅលើប្រធានក្រុមហ៊ុន Amazon

ជាច្រើនឆ្នាំកន្លងមកម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gates គឺជា មហា សេដ្ឋីទីមួយលើពិភពលោក ចូលនិវត្តន៍ និងចំណាយប្រាក់ជាច្រើនសម្រាប់សកម្មភាពមនុស្សធម៌ បានធ្វើឲ្យលោកបាត់បង់ប្រាក់ជាច្រើន និងបាត់តំណែងជាមហាសេដ្ឋីទីមួយពិភពលោក។ តាមទស្សនាវដ្តី Forbes បានផ្សាយថា ... Read More »

Cristiano Ronaldoចង់រកគ្រាប់បាល់ឲ្យបានច្រើនទៀតពេលប៉ះម៉ារ៉ុក

ខ្សែប្រយុទ្ធCristiano Ronaldo បានថ្លែងថាគាត់ចង់រកគ្រាប់បាល់ឲ្យបានច្រើនទៀតពេលប៉ះក្រុមជម្រើសជាតិម៉ារ៉ុក ដូចពេលដែលគាត់រកបាន៣គ្រាប់ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញអ៊ីចឹង។ ក្នុងពេលក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតស្មើនឹងក្រុមជម្រើសជាតិអេស្ប៉ាញ3-3 កីឡាករCristiano Ronaldoរកបាន៣គ្រាប់តែម្នាក់ឯង ឬហៅថា “hat-trick”។ នោះគឺជាការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងមួយប្រកួតលើកទី៥១នៅក្នុអាជីពរបស់ខ្សែប្រយុទ្ធរបស់ក្លិបReal Madrid ហើយវាក៏ជាលើកទី៥១នៅក្នុងកម្មវិធីWorld Cupផងដែរ។ Cristiano Ronaldoបាននិយាយថា ... Read More »

Steven Gerrardនាំកូនក្រុមរបស់ខ្លួនមកហ្វឹកហាត់យ៉ាងសកម្មនៅក្នុងប្រទេសអេស្ប៉ាញ

អ្នកចាត់ការទូទៅថ្មីរបស់ក្រុមស្កុតឡេនRangers លោកSteven Gerrardបានដឹកនាំកូនក្រុមរបស់គាត់មកហ្វឹកហាត់យ៉ាងសកម្មនៅក្នុងទីក្រុងMalagaប្រទេសអេស្ប៉ាញដើម្បីត្រៀមប្រកួតដណ្តើមជើងឯកនៅក្នុងរដូវកាលក្រោយ។ អតីតខ្សែបម្រើរបស់ហង្សក្រហមLiverpoolវ័យ៣៧ឆ្នាំនេះត្រូវបានក្លិបRangers តែងតាំងជាអ្នកចាត់ការទូទៅថ្មីកាលពីដើមខែនេះដោយចុះកិច្ចសន្យារយៈពេល៤ឆ្នាំ។ ក្លិបRangersដែលធ្លាប់តែល្បីល្បាញនៅក្នុងប្រទេសស្កុតឡេនបានឈរលេខរៀងទី៣កាលពីរដូវកាលមុនក្នុងក្របខ័ណ្ឌស្កុតឡេនPremiership។ ពួកគេនឹងស្នាក់នៅក្នុងប្រទេសអេស្ប៉ាញរយៈពេល១០ថ្ងៃដើម្បីហ្វឹកហាត់៕ ដេវីត Read More »

ខ្សែប្រយុទ្ធNikola Kalinicរបស់ក្រូអាតត្រូវបានបណ្តេញមកផ្ទះវិញ

ខ្សែប្រយុទ្ធNikola Kalinicរបស់ក្រុមជម្រើសជាតិក្រូអាតត្រូវបានបណ្តេញឲ្យមកផ្ទះវិញក្រោយពេលដែលគាត់បដិសេធលេងបាល់ជាកីឡាករបម្រុងពេលក្រូអាតយកឈ្នះលើនីហ្សេរីយ៉ា2-0។ ក្រោយបញ្ចូលកីឡាករវ័យ៣០ឆ្នាំនេះទៅស្រុកកំណើតវិញ ក្រុមជម្រើសជាតិក្រូអាតមិនអាចជំនួសកីឡាករថ្មីឡើយ មានន័យថាពួកគេត្រូវលេងគ្នាតែ២២នាក់រហូតដល់ចប់កម្មវិធីប្រកួតWorld Cupនៅក្នុងប្រទេសរុស្ស៊ី។ ខ្សែប្រយុទ្ធKalinicរបស់ក្លិបAC Milanនេះបានប្រាប់ថាគាត់មិនអាចលេងបានដោយសារតែឈឺខ្នង ហើយគាត់ក៏ធ្លាប់ប្រាប់បែបនេះដែរពេលក្រុមក្រូអាតប្រកួតចាញ់ប្រេស៊ីល2-0ក្នុងជំនួបមិត្តភាព។ ចំណែកលោកZlatko Dalicគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតបានថ្លែងថា “ខ្ញុំត្រូវការកីឡាករទាំងអស់មានសុខភាពល្អនិងអាចលេងបាន។ ពេលប្រកួតជាមួយនឹងនីហ្សេរីយ៉ា Nikola Kalinic ... Read More »

Son Heung-minខកចិត្តនឹងទម្រង់លេងអន់របស់ខ្លួនក្រោយចាញ់ស៊ុយអែត

កីឡាករSon Heung-minខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាសTottenhamបានសម្តែងការខកចិត្តយ៉ាងខ្លាំងនិងបន្ទោសខ្លួនឯងថាលេងអន់ពេលកូរ៉េខាងត្បូងចាញ់ក្រុមជម្រើសជាតិស៊ុយអែតក្នុងប្រកួតដំបូងរបស់ខ្លួននៅWorld Cup។ ក្រុមជម្រើសជាតិស៊ុយអែតយកឈ្នះកូរ៉េខាងត្បូងដោយលទ្ធផល ១-០ ហើយទទួលបាន៣ពិន្ទុនៅពូល F។ការប្រកួតនៅវគ្គទី១ ស៊ុយអែតបានព្យាយាមវាយសម្រុកយ៉ាងខ្លាំងនិងមានឱកាសបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ព្រមទាំងស៊ុតជាច្រើនលើកប៉ុន្តែត្រូវបានអ្នកចាំទីរបស់កូរ៉េខាងត្បូងជួយសង្គ្រោះបាន។ចំណែកកូរ៉េខាងត្បូងវិញ ក្រៅពីប្រើប្រព័ន្ធការពារខ្លាំងក៏បានព្យាយាមវាយបកម្តងម្កាលដែរ។ យ៉ាងណាការវាយបកនេះត្រូវបានខ្សែការពារស៊ុយអែតរារាំងបានយ៉ាងល្អ។ ៤៥នាទីវគ្គទី២បានចាប់ផ្តើមឡើងដោយក្រុមកូរ៉េខាងត្បូងបានបង្កើនការគ្រប់គ្រងបាល់និងព្យាយាមសម្រុកវិញម្តង ប៉ុន្តែគ្មានប្រសិទ្ធភាព។ផ្ទុយទៅវិញការសម្រុករបស់ស៊ុយអែតនៅតំបន់គ្រោះថ្នាក់បណ្តាលឲ្យខ្សែការពារកូរ៉េខាងត្បូងបង្កកំហុសហើយអាជ្ញាកណ្តាលបានផ្តល់ពិន័យ១១ម៉ែត្របន្ទាប់ពីពិនិត្យមើលវីដេអូជំនួយអាជ្ញាកណ្តាលរួច។បាល់ប៉េណាល់ទីដោយ Andreas Granqvistនៅនាទី៦៥ សមល្មមនឹងផ្ដល់៣ពិន្ទុដល់ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត។ ... Read More »

គោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិករងការរិះគន់យ៉ាងខ្លាំងពីមហាជន

គ្រួសារជាច្រើនដែលបានព្យាយាមឆ្លងកាត់ព្រំដែនចូលទៅកាន់អាមេរិកសុំភៀសខ្លួនរស់នៅកំពុងតែប្រឈមនឹង បទល្មើសព្រហ្មទណ្ឌដោយសារតែការចូលទឹកដី អាមេរិកខុសច្បាប់។ គោលនយោបាយមិនយោគយល់ របស់អាមេរិក (Zero Tolerance) របស់រដ្ឋាភិបាលដូណាល់ ត្រាំដើម្បីរារាំង ជនអន្តោប្រវេសន៍ ខុសច្បាប់ចូលក្នុងទឹកដី អាមេរិក កំពុងតែ រងការថ្កោលទោសយ៉ាង ខ្លាំង ... Read More »

កង្វះទឹកស្អាតសម្លាប់មនុស្សជាង២សែននាក់ក្នុងមួយឆ្នាំនៅឥណ្ឌា

ឥណ្ឌាជាប្រទេសដែលតែងតែជួបនូវគ្រោះធម្មជាតិ រាំងស្ងួត និងកម្តៅក្តៅខ្លាំងជាងគេបំផុតនៅក្នុងតំបន់ ដោយក្នុងមួយឆ្នាំៗមានមនុស្សរាប់សែននាក់ស្លាប់ ពាក់ ព័ន្ធនឹងគ្រោះរាំងស្ងួត ក្នុងនោះមានទាំង កង្វះទឹកស្អាតប្រើប្រាស់ផងដែរ។ គ្រោះរាំងស្ងួតបង្កឲ្យមានវិបត្តិកង្វះទឹកស្អាតកើតឡើងនៅឥណ្ឌា ដែលជាដើម ហេតុបណ្តាលឲ្យមានមនុស្សរាប់សិបមឺុននាក់ស្លាប់។ តាមទីភ្នាក់ងារសិក្សាគោល នយោបាយរបស់រដ្ឋាភិបាលឥណ្ឌា NITI Aayog ... Read More »

គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកទី៣

ក្រោយពេលមានសកម្មភាពខុសប្រក្រតីមិនធ្លាប់មានពីមុនមក គឺផ្ញើផ្កាជូនពរខួប កំណើតមេដឹកនាំចិន ស៊ី ជីនពីង មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១៩ ខែ មិថុនា នឹងបន្តទៅកាន់ប្រទេសចិនជាលើក ទី៣ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ... Read More »