ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

សាររបស់មេដឹកនាំ គីម ជុងអ៊ុន ទៅកាន់ពលរដ្ឋក្នុងទិវា៧៥ឆ្នាំថ្ងៃបង្កើត​បក្ស

ការទន្ទឹងរង់ចាំ ទាំងរូបភាព និង សារសំខាន់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ ក្នុងឱកាសខួប​៧៥ឆ្នាំថ្ងៃបង្កើតបក្ស ពេលនេះ បានបង្ហាញជាសាធារណៈហើយ។ ពិធីដង្ហែក្បួនបានធ្វើឡើងតាំងពីព្រឹកព្រលឹមថ្ងៃទី​១០ ខែតុលា ហើយត្រូវបានផ្សព្វផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ជាតិកូរ៉េខាងជើង​​។ មេដឹកនាំ កូរ៉េខាងជើង ... Read More »

ម៉ាឡេស៊ី​ចាប់ខ្លួនអ្នកនេសាទចិន​៦០នាក់ និងកប៉ាល់នេសាទ ៦គ្រឿង​

កម្លាំងការពារដែនសមុទ្រម៉ាឡេស៊ី​បានប្រកាសឲ្យដឹងនៅថ្ងៃទី១០ ខែតុលាថា បានចាប់ខ្លួនអ្នកនេសាទជនជាតិចិន៦០នាក់ និងកប៉ាល់នេសាទ​៦គ្រឿងដែលចូលក្នុងដែនសមុទ្រម៉ាឡេស៊ីខុសច្បាប់​។ នាយកដ្ឋានគ្រប់គ្រងដែនសមុទ្រ ម៉ាឡេស៊ី (MMEA) បានឲ្យដឹងថា មានពលរដ្ឋ៦០នាក់និងកប៉ាល់៦គ្រឿង ត្រូវកម្លាំងទាហានការពារដែនសមុទ្រប្រទេសនេះចាប់ខ្លួននៅតំបន់សមុទ្រ ភាគខាងត្បូង រដ្ឋ Johor កាលពីថ្ងៃទី​៩ខែតុលា​។ លោក ... Read More »

កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រា តាំងពីព្រឹកម៉ោង៤ ថ្ងៃទី១០ខែតុលា

មកទល់ពេលនេះមិនទាន់មានប្រព័ន្ធផ្សព្វផ្សាយណាមួយផ្សាយពាក់ព័ន្ធនឹងសកម្មភាពដង្ហែក្បួនព្យុហយាត្រទ្រង់ទ្រាយធំរបស់កូរ៉េខាងជើង ក្នុងឱកាសខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។ អគ្គមេបញ្ជាការកម្លាំងទាហានចម្រុះ កូរ៉េខាងត្បូង (JSC) បានបញ្ជាក់ថា កូរ៉េខាងជើងដូចជាបានដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ តាំងពីព្រឹកម៉ោង៤ទៀបភ្លឺថ្ងៃទី ១០ខែតុលា។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា «មានសញ្ញាជាច្រើនបង្ហាញឲ្យឃើញថា ការដង្ហែក្បួនព្យុហយាត្រាទ្រង់ទា្រយធំដោយមានអាវុធទំនើបៗជាច្រើន បានធ្វើឡើងនៅទីលាន ... Read More »

លោកត្រាំ៖ ខ្ញុំឈប់ប្រើប្រាស់ថ្នាំ ព្យាបាលជំងឺកូវីដ​-១៩ហើយ​

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានFox News កាលពីយប់ថ្ងៃទី៩ ខែតុលា (ពេលវេលាអាមេរិក) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានធ្វើតេស្តកូវីដ​-១៩ជាថ្មី ដោយមិនទាន់ដឹងលទ្ធផលនៅឡើយទេ​។​ជាមួយគ្នានោះលោកបញ្ចាក់ថា លោកបានឈប់ប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ហើយ​។ លោកត្រាំបានបញ្ជាក់ថា «ខ្ញុំ​ទទួលបានការធ្វើតេស្តជាថ្មី ... Read More »

ចិន ប្រកាសថា៖ ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO)

អន្តរជាតិ៖ នៅថ្ងៃសុក្រទី ៩ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានប្រកាសថា៖ ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO) ហើយចិន ក៏ប្រកាសផ្ដល់អាទិភាពដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលវ៉ាក់សាំងផងដែរ។ មិនតែប៉ុណ្ណោះចិននឹងក្លាយជាមានសេដ្ឋកិច្ចធំជាងគេដែលចូលក្នុងកម្មវិធីដែលបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយសមភាព និងមានតម្លៃសមរម្យមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ... Read More »

រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ ថា៖ ព្រះមហាក្សត្រ​ថៃ​មិនអាច​បំពេញ​រាជកិច្ច និង​កិច្ចការ​នយោបាយ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ឡើយ​

អន្តរជាតិ៖ ខណៈដែល​ស្ថានការណ៍​នយោបាយ​ថៃ​ កំពុងតែ​ជួប​បាតុកម្ម​ពី​សំណាក់​និស្សិត និង​ក្រុម​ប្រជាធិបតេយ្យ​និយម​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម ព្រះមហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ ពុំ​សូវ​មាន​ព្រះរាជ​វត្តមាន​ក្នុងប្រទេស​ឡើយ​។ ជា​ញឹកញយ ទ្រង់​ទៅ​សម្រាក​ព្រះកាយ​នៅ​និវេសនដ្ឋាន​ទឹកដី​អាល្លឺម៉ង់​ជាមួយ​បុត្រា​សំណព្វ​។ នៅ​ថ្ងៃទី​៧ ខែតុលាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ បាន​និយាយថាព្រះមហាក្សត្រ​ថៃ​មិនអាច​បំពេញ​រាជកិច្ច និង​កិច្ចការ​នយោបាយ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ឡើយ​។ ... Read More »

រយៈពេល៣ថ្ងៃជាប់គ្នា៖ ក្រុមបាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា នាំគ្នាប្រឆាំងនឹង​ច្បាប់​បង្កើត​ការងារ​ថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី

អន្តរជាតិ៖ ក្រុមបាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តារាប់ពាន់នាក់បាន​ចេញមក​ប្រឆាំងនឹង​ច្បាប់​បង្កើត​ការងារថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​៨ ខែតុលា​ថ្មីៗនេះ ស្របពេល​វិធានការ​រឹតត្បិត និង​បង្ការ COVID-19 កំពុង​អនុវត្ត​នៅក្នុង​ទីក្រុង​។ មិនតែប៉ុណ្ណោះ ច្បាប់​នេះ បង្ក​ការមិន​ពេញចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​ឥណ្ឌូនេស៊ី ព្រោះ​កាត់បន្ថយ​អត្ថប្រយោជន៍​របស់​កម្ម​ករ​និ​យោ​ជិ​ក​ដែល​ត្រូវ​ទទួលបាន​ពី​ការងារ​។ បន្ទាប់ពីក្រុម​សកម្មជន​ចំនួន​១៥ នៅ​ថ្ងៃទី​៥ ... Read More »

Manchester City ស្ថិតក្នុងជំហរនាំយកកីឡាករ Lionel Messi នៅរដូវក្តៅឆ្នាំក្រោយប្រសិនបើមានឱកាសកើតឡើង

ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឱ្យក្រុម Barcelona ភ្ញាក់ផ្អើលកាលពីខែសីហានៅពេលដែលគាត់បានស្នើសុំចាកចេញពីក្លិបដោយជូនដំណឹងដល់ ក្លិបកំពូលៗផ្សេងទៀតអំពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះ។ នៅទីបំផុតកីឡាករវ័យ៣៣ឆ្នាំរូបនេះបានយល់ស្របនៅក្លិបចាស់នេះរហូតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃការរំពឹងទុក និងការជជែកគ្នាយ៉ាងខ្លាំងជាមួយក្លិប ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនសប្បាយចិត្តចំពោះស្ថានភាពនេះទេ។ ក្លិប Man City គឺជាអ្នកដែលចាប់អារម្មណ៍ដោយចង់នាំយកខ្សែប្រយុទ្ធរូបនេះមកលេងនៅរដូវកាលក្រោយ។ ខណៈដែលកីឡាករជើងចាស់រូបនេះមិនសមនឹងទម្រង់លេងធម្មតារបស់កីឡាករដែលត្រូវបានគេដាក់គោលដៅនៅឯក្លិបនោះ ប្រធានក្លិបបានបញ្ជាក់ថា ... Read More »

ការប្រកួតក្របខ័ណ្ឌ AFC Champions League ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតារ

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ការប្រកួតពានរង្វាន់តំបន់អាស៊ី AFC Champions League នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតារបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយជាមួយសមាគមបាល់ទាត់ប្រទេសកាតារ (QFA) ។ គណៈគ្រប់គ្រងបាល់ទាត់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថាការប្រកួតវគ្គជម្រុះតំបន់អាស៊ីបូព៌ានៃពានរង្វាន់ AFC Champions League ... Read More »

Ibrahimovic ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងជំនួប Milan Derbyបន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩ជាថ្មី

ខ្សែប្រយុទ្ធ Zlatan Ibrahimovic មើលទៅទំនងជាខកខានការប្រកួតក្រុមខ្លាំងទាំង២គឺ Milan Derby ដែលជាការជួបគ្នារវាង AC Milan និង Inter Milan នៅខែនេះបន្ទាប់ពីក្លិបរបស់គាត់ AC Milan បានប្រកាសថា ... Read More »

Stefanos Tsitsipas និង Diego Schwartzman មានបំណងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ Novak Djokovic និង Rafael Nadal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

កីឡាករ Stefanos Tsitsipas នឹងព្យាយាមធ្វើឲ្យបានល្អជាងគូប្រកួតរបស់គាត់នៅពេលដែលគាត់ត្រូវទទួលរាប់រងសំខាន់មួយគឺប៉ះកីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open នៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះនៅ Roland Garros ។ កីឡាករសញ្ជាតិក្រិច វ័យ២២ឆ្នាំ ... Read More »

រុស្ស៊ី៖ ​អាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀង​ឈប់បាញ់គ្នាតាំងពីពាក់កណ្តាលយប់ថ្ងៃទី​១០ខែតុលា

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា​ប្រទេសអាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀងគ្នាឈប់បាញ់ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី​១០​ខែតុលា​ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ អគារជាច្រើនបានរងការបំផ្លាញក្នុងសង្គ្រាមរវាងកម្លាំងទាហាន Armenia និង​Azerbaijanក្នុងទីក្រុង Stepanakert ក្នុងតំបន់Nagorny-Karabakh ​ដែលមានវិវាទ​។​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei ... Read More »

ថៃ​ ​ចរ​ចា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងCOVID-19​ មួយចំនួនអង់គ្លេស ចិន និង​រុស្ស៊ី​ ដើម្បី​អាច​ទទួលបាន​វ៉ាក់សាំង​ឲ្យ​កាន់តែ​លឿន

អន្តរជាតិ៖ បើតាមការអះអាងពីលោក Nakorn Premsri អគ្គនាយក​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​ថៃ បាន​ប្រាប់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​ថា៖ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២០ មន្រ្តីក្រសួងសុខាភិបាលថៃ​ កំពុងតែ​ច​រចាជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​COVID-19 មួយចំនួន​នៅ​អង់គ្លេស ចិននិង​រុស្ស៊ី ​ដើម្បី​អាច​ទទួលបាន​វ៉ាក់សាំង​ឲ្យ​កាន់តែ​លឿន​តាមតែ​អាចធ្វើ​ទៅបាន​។​ ​លោក ... Read More »

ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាននៅមានករណីឆ្លងកូវីដ​-១៩ កើនឡើង

បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ​-១៩ នៅលើពិភពលោក​បានកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមគេហទំព័រ​ Worldometer គិតមកដល់វេលាម៉ោង​​២០ ថ្ងៃទី៩ ខែតុលាឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៣៦,៨២៤,១៥១នាក់ ស្លាប់១,០៦៧,៩៤៥នាក់ និងជាសះស្បើយ​២៧,៧០៦,២៦៤នាក់ផងដែរ​។ ដោយឡែកនៅក្នុងតំបន់អាស៊ាន មានប្រទេសជាច្រើនមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ឡើយ ឬមានឆ្លងដែរតែតិចតួច ក្នុងនោះមាន ... Read More »

ចិនហៅអាមេរិកថា«ចោរសមុទ្រសម័យទំនើប»ដោយគំរាមកាត់បន្ថយ WeChat Pay និង Alipay

ក្រោយទទួលបានព័ត៌មាន​ថា អាមេរិកកំពុងតែត្រួតពិនិត្យលើវិធានការ​ទៅលើមូលដ្ឋាន​នៃការទូទាត់រហ័សតាមអនឡាញរបស់ចិន ដែលទីក្រុងប៉េកាំងចាត់ទុកថា​ជាសកម្មភាព​ប្រើអំណាចនិងជា​«ចោរសមុទ្រសម័យទំនើប»។ នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ៩ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន​បានថ្កោលទោសយ៉ាងខ្លាំង​ដល់អាមេរិកដែលបានដាក់គំនាប គំរាមកំហែងដល់បណ្តាក្រុមហ៊ុនចិន ដូចជា​ហួវៃ , TikTok, WeChat ដោយមិនបានបង្ហាញភស្តុតាងណាមួយច្បាស់លាស់ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​Hua Chunying ... Read More »

ជ្រូក​ជាង១ពាន់​ក្បាល​ ត្រូវបានសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង ​រកឃើញ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​ក្នុង​កសិដ្ឋាន​មួយ

អន្តរជាតិ៖ យ៉ាងតិចណាស់សត្វជ្រូក​១៥០០​ក្បាល​ ត្រូវបានអាជ្ញាធរបង្ខំចិត្តសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង ​រកឃើញ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​ក្នុង​កសិដ្ឋាន​មួយក្នុង​ខេត្ត Gangwon ភាគ​ឦសាន​នៃ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី៨ ខែតុលា​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រសួងកសិកម្ម​កូរ៉េ​ខាង​ត្បូ​ង បាន​អះអាងថា នេះ​ជា​ករណី​ដំបូង​នៃ​ជំងឺ​នេះ​ក្នុង​ឆ្នាំ​២០២០​ ខណៈដែលជ្រូក​ងាប់​៣​ក្បាល ... Read More »

​🏆ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២០ រកឃើញម្ចាស់ហើយ​!

អន្តរជាតិ៖ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ​២០២០ បានរកឃើញម្ចាស់ហើយ ហើយម្ចាស់ពាននោះមិនមែនជាប្រធានាធិបតី រុស្ស៊ី លោកពូទីន និងក៏មិនមែនលោកត្រាំ ប្រធានាធិបតីអាមេរិកនោះដែរ​ … គឺមិនមានបុគ្គលណាមួយទទួលបានពាននេះឡើយ គឺបានទៅលើកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំជួយដល់ពលរដ្ឋ ជាច្រើនរងគ្រោះដោយសារសង្គ្រាម នៅជុំវិញពិភពលោក​។ សារព័ត៌មានរ៉យទ័រ ... Read More »

ក្តីសង្ឃឹមសម្រាប់សន្តិភាពរវាង Armenia និង Azerbaijan ក្រោយយល់ព្រមពិភាក្សានៅទីក្រុងមូស្គូ

សារព័ត៌មានរុស្ស៊ីRIA បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី​ដែលបានបញ្ជាក់ថា ប្រទេសដែលកំពុងផ្ទុះសង្គ្រាមនឹងគ្នាគឺ Armenia និង Azerbaijan បានព្រមព្រៀងឲ្យរដ្ឋមន្ត្រីការបទេសប្រទេសទាំងពីរទៅពិភាក្សាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅតំបន់ Nagorno-Karabakh ។ កិច្ចពិភាក្សានេះស្ថិតក្រោមការដឹកនាំរបស់រុស្ស៊ី ។ តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថា​ប្រទេស ... Read More »

អង្គការNATO មុននឹងខ្លួនដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលណាដែលប្រទេសមួយនេះ អាចមានសន្តិភាព ដោយគ្មានហានិភ័យ

អន្តរជាតិ៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងនាំយកកងទ័ពអាមេរិកទាំងអស់ពីប្រទេសអាហ្វហ្គានីស្ថានត្រឡប់ទៅវិញនៅថ្ងៃបុណ្យណូអែល (Christmas) ខាងមុខនេះ ។ ស្រាប់តែអគ្គលេខាធិការនៃអង្គការណាតូ (NATO) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយថា៖ សមាជិករបស់ខ្លួននឹងធ្វើការពិគ្រោះគ្នា ដើម្បីសម្រេចចិត្តលើពេលវេលាដ៏ស័ក្តិសមមួយ ក្នុងការដកទ័ពចេញពីប្រទេសមួយនេះ ។ ... Read More »

ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​ ទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងពិធីនៅទីសាធារណៈចាប់ពីថ្ងៃទី​១០ខែតុលា

អន្តរជាតិ៖ក្រុមគ្រូពេទ្យនៅសេតវិមាន បានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ មានសុវត្ថិភាព​ទាំងស្រុង ហើយអាច​វិលត្រឡប់ទៅចូលរួម​ក្នុងពិធី​នានាក្នុងទីសាធារណៈបានចាប់ពីថ្ងៃទី ១០ខែតុលា​ ។ គ្រូពេទ្យព្យាបាលលោកត្រាំបានប្រកាសថា​ «ខ្ញុំជឿជាក់ថា​ប្រធានាធិបតីមានសុវត្ថិភាព អាចវិលត្រឡប់​ទៅកាន់​ទីសាធារណៈជួបមហាជន​ចាប់ពីថ្ងៃទី​១០​ខែតុលា​»។​ គ្រូពេទ្យ​ឈ្មោះ Sean Conley ... Read More »

ករណី​ឆ្លង COVID-19 ប្រទេសមី​យ៉ាន់​ម៉ា​ កើនឡើងសរុបជាង​២​ម៉ឺន​នាក់ ខណៈករណីឆ្លងថ្មី​បន្តរកឃើញជាង​១​ពាន់​នាក់​

អន្តរជាតិ៖ បើយោងតាមរបាយការណ៍ប្រចាំថ្ងៃ នៃអត្រាឆ្លង COVID-19 នៅប្រទេសមី​យ៉ាន់​ម៉ា បានបញ្ជាក់ថា តួលេខ​ឆ្លង​សរុប​កើនឡើងមាន​២២៤៤៥​ករណី ហើយ​ស្លាប់មានចំនួន ​៥៣៥​នាក់​។​ ខណៈដែលអាជ្ញាធរមី​យ៉ាន់​ម៉ា បន្ត​រកឃើញ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​ដដែល មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១០១២​បន្ថែមទៀត​ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២០ ... Read More »

ជប៉ុន​ គ្រោងដកចេញ​បម្រាម​ធ្វើដំណើរ​ ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន១២

អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុន​ គ្រោង​លុបចោល​ការហាមឃាត់​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ចិន​និង​ប្រទេស​ចំនួន ១១ ផ្សេងទៀត​នៅ​ខែក្រោយ​នេះ​។ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ក៏មាន​ឈ្មោះ​ក្នុងប្រទេស​ទាំង​១២​នេះដែរ​។ នេះបើតាមកាសែត​ក្នុងស្រុក​ជប៉ុន Yomiuri បាន​រាយការណ៍​នៅ​ថ្ងៃទី​៨ ខែតុលា​ ឆ្នាំ២០២០ម្សិលមិញនេះ ។ ​កាសែត ... Read More »

រុស្ស៊ី៖ បង់ក្លាដែសនឹងទទួលបានការផ្តល់អាទិភាពទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ Sputnik V មុនគេ

រដ្ឋាភិបាលប្រទេស​បង់ក្លាដែស បានប្រកាសឲ្យដឹងថា បានទំនាក់ទំនងជាមួយភាគីរុស្ស៊ីដើម្បីទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ​Sputnik V ឲ្យបានឆាប់បំផុត​។ នៅពេលនោះរុស្ស៊ី ក៏បានប្រកាសផ្តល់អាទិភាព ដល់បង់ក្លាដែស។ រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស លោក Abul Kalam Abdul Momen ... Read More »

បារាំង រុស្ស៊ី និង​អាមេរិក កំពុង​ព្យាយាម​រក​ដំណោះស្រាយ ​ដើម្បី​ការបញ្ចប់​ជម្លោះ​រវាង​អា​មេ​នី និង​អា​ហ្សុែបៃ​ហ្ស​ង់

អន្តរជាតិ៖ ប្រទេស​មហាអំណាចចំនួន៣ ក្នុងនោះមាន៖ បារាំង រុស្ស៊ី និង​អាមេរិក កំពុង​ព្យាយាម​រក​ដំណោះស្រាយ ​ដើម្បី​ការបញ្ចប់​ជម្លោះ​រវាង​អា​មេ​នីនិង​អា​ហ្សុែបៃ​ហ្ស​ង់ ដោយ​បារម្ភ​ខ្លាច​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ប្រទេស​ទាំង២​ក្លាយជា​សង្គ្រាម​តំបន់​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចុះផ្សាយថា៖ប្រទេស​មហាអំណាច​ទាំង​៣​នេះ បាន​ជួប​ជជែក​គ្នា​ជាបន្ទាន់​នាទី​ក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃទី​៨ ខែតុលា និង​បន្ត​ជំនួប​ជាថ្មី​នៅ​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី​១២ ... Read More »

COVID-19 អាចស្លាប់ទារក​ក្នុង​ផ្ទៃ​ម្តាយបាន ,នេះបើតាមការអះអាងពីអង្គការសហប្រជាជាតិ (UN)

អន្តរជាតិ៖ ​យោងតាមរបាយការណ៍​របស់ អង្គការសហប្រជាជាតិ (UN) ចេញ​រួមគ្នា​របស់​អង្គការ UNICEF, អង្គការ​សុខភាព​ពិភពលោក(WHO) និង​ធនាគារពិភពលោក​ បាននិយាយថា៖ ទារក​ជិត​២​លាន​នាក់ ​បាន​ស្លាប់​ក្នុង​ផ្ទៃ​ម្តាយ​ជា​រៀងរាល់ឆ្នាំ​ដែល​ស្មើនឹង​មួយ​ករណី​ក្នុង​រយៈពេល​១៦​វិនាទី​។ជាក់ស្តែងក្នុង​របាយការណ៍​នៅ​ថ្ងៃទី​៨ ខែតុលា UN ក៏បាន​ព្រមានថា ការ​រាលដាល​ជំងឺ ... Read More »

ជម្រុះ World Cup តំបន់អាមេរិកខាតត្បូង៖ អ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីនទទួលលទ្ធផលល្អ ខណៈប៉ារ៉ាហ្គាយបានត្រឹមស្មើ

ការប្រកួតវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងមាន៣គូសម្រាប់ព្រឹកថ្ងៃទី៩ តុលានេះបានប្រកួតចប់ហើយ ដោយក្រុមអ៊ុយរ៉ាយហ្គាយបានយកឈ្នះក្រុមភ្ញៀវឈីលីក្នុងលទ្ធផល២ទល់១។ ខ្សែប្រយុទ្ធ Suárez​ ជាអ្នករកគ្រាប់បាល់នាំឲ្យអ៊ុយរ៉ាហ្គាយនៅនាទីទី៣៩ ដោយបាល់ប៉េណាល់ទី ប៉ុន្តែនៅនាទីទី៥៤ ខ្សែប្រយុទ្ធ Sánchez រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៩០+៣ ... Read More »

Akanji របស់ Dortmund ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅប្រទេសស្វីស

ក្លិបយក្សនៅលីគកំពូលអាល្លឺម៉ង់Bundesliga បានប្រកាសថាខ្សែការពាររបស់ក្រុម Borussia Dortmund កីឡាករ Manuel Akanjiបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈដែលកីឡាកររូនេះបំពេញកាតព្វកិច្ចប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសស្វីស។ ក្លិបបានអះអាថា សហព័ន្ធបាល់ទាត់ស្វីសបានប្រកាសពីការធ្វើតេស្តវិជ្ជមាននៅព្រឹកថ្ងៃពុធ ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំរូបនេះមិនមានរោគសញ្ញាអ្វីឡើយ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ក្រុមជម្រើសជាតិស្វីសដែលបានប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាតក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីថ្ងៃពុធ ដោយស្វីសបានចាញ់ក្រុមក្រូអាត២ទល់១ ... Read More »

Joshua Cheptegei បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ម៉ែត្រខណៈដែល Letesenbet Gidey បំបែកកំណត់ត្រាល្អបំផុតរត់៥.០០០ម៉ែត្រផ្នែកនារី

កីឡាករ Joshua Cheptegei របស់អ៊ូហ្គង់ដាបានបំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ ម៉ែត្រផ្នែកបុរស ខណៈដែលកីឡាការិនីLetesenbet Gidey របស់អេត្យូពីបានបំបែកកំណត់ត្រាផ្នែកនារីរត់ចម្ងាយ៥.០០០ម៉ែត្រនៅ Valencia ។ Cheptegei វ័យ២៤ឆ្នាំ បានប្រើថិរវេលា២៦នាទី និង១១វិនាទីដើម្បីផ្តួលកីឡាករវ័យ១៥ឆ្នាំ Kenenisa ... Read More »

សមាគម និងលីគបាល់ទាត់អង់គ្លេសជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងកីឡដ្ឋានឡើងវិញ

សមាគមកីឡាបាល់ទាត់អង់គ្លេស និងលីគបាល់ទាត់អង់គ្លេសបានជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកគាំទ្រវិលត្រឡប់ទៅកីឡដ្ឋានវិញដោយធានាដល់អ្នកគាំទ្រក្នុងលិខិតចំហថា ពួកគេអាចរៀបចំការប្រកួតប្រកបដោយសុវត្ថិភាព។ រដ្ឋាភិបាលសង្ឃឹមថានឹងអនុញ្ញាតឱ្យមានការត្រឡប់មកវិញនូវចំនួនមនុស្សពី២៥ទៅ៣៣ភាគរយចាប់ពីថ្ងៃទី១ ខែតុលា ប៉ុន្តែកាលពីខែមុននាយករដ្ឋមន្រ្តីលោក Boris Johnson បាននិយាយថា ផែនការទាំងនោះត្រូវបានរក្សាទុកជាផ្នែកមួយនៃការរឹតត្បិតថ្មីដើម្បីកំណត់ពីការរីករាលដាលនៃជំងឺCovid-19។ នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard ... Read More »

ឆេះអគារខុនដូកម្ពស់​៣៣ជាន់នៅកូរ៉េខាងត្បូងទាំងកណ្តាលយប់

កូរ៉េខាងត្បូង៖ អគារខុនដូ​មានកម្ពស់​៣៣ជាន់ (១០២ម៉ែត្រ)ស្ថិតនៅស្រុក Dal Dong ទីក្រុង​Ulsan ប្រទេសកូរ៉េខាងត្បូងបានឆាបឆេះនៅជិតពាក់កណ្តាលយប់ថ្ងៃទី៨ខែតុលា ។ មកទល់​ពេលនេះ​មិនទាន់​មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរបួសនោះឡើយ។ សារព័ត៌មាន Daily Mail បានផ្សាយថា គេឃើញអណ្តាតភ្លើងឆាបឆេះ​ដំបូងពីជាន់ទី​១២នៃអគារខុនដូនៅវេលាម៉ោង២៣និង​០៧នាទីយប់ថ្ងៃទី៨ ខែតុលា (ម៉ោងក្នុងតំបន់)។ ... Read More »