ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Liverpool និង Chelsea បានត្រឹមស្មើ ខណៈ Man City និង Man United ធ្វើបានល្អ

ការប្រកួតក្របខ័ណ្ឌអង់គ្លេស​ Premier League សប្តាហ៍ទី៥ កាលពីយប់មិញសុទ្ធតែក្រុមខ្លាំងៗ ដោយ ក្រុមម្ចាស់ផ្ទះ Everton បានត្រឹមស្មើក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool ២ទល់២ ខណៈក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានត្រឹមស្មើ៣ទល់៣ជាមួយក្រុមភ្ញៀវ Southampton ... Read More »

អតីតខ្សែការពាររបស់អាហ្សង់ទីន Zabaleta ចូលនិវត្តន៍ពីបាល់ទាត់

អតីតខ្សែការពារស្លាបស្តាំអន្តរជាតិរបស់ក្លិប Manchester City និងអាហ្សង់ទីនកីឡាករ Pablo Zabaleta បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយបន្ទាប់ពីប្រកបជាកីឡាករអាជីពមានរយៈពេលជិត២ទសវត្សរ៍។ បុរសវ័យ៣៥ឆ្នាំរូបនេះបានប្រកាសពីការសំរេចចិត្តដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមដែលក្នុងនោះគាត់បានថ្លែងអំណរគុណចំពោះអតីតមិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រដែលបានផ្តល់ ឱកាសរីករាយជាមួយពេលវេលាប្លែកៗ និងមិនអាចបំភ្លេចបាន ។ នៅលើធ្វីតទ័រលោក Zabaleta ... Read More »

ក្លិបមាន់ខ្នាយមាស Tottenham ទិញបានខ្សែការពារកណ្តាល Joe Rodon ពីក្លិប Swansea ក្នុងតម្លៃ១១លានផោន

ក្លិបមាន់ខ្នាយមាស Tottenham បានចុះកុងត្រាយកបានខ្សែការពារកណ្តាលសញ្ជាតិវែល Joe Rodon ពីក្លិប Swansea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃ១១លានផោន និងបូកបន្ថែមប្រាក់ឈ្នួលផ្សេងៗ។ កីឡាករ Joe Rodon វ័យ២២ឆ្នាំបានបង្ហាញខ្លួនចំនួន៥៤ដងសម្រាប់ក្លិប Swansea ដោយបានបង្ហាញខ្លួនជាលើកដំបូងរបស់ក្លិបអំឡុងយុទ្ធនាការរដូវកាល២០១៨-២០១៩ ... Read More »

ពលរដ្ឋអាមេរិក​​ជាង​២២លាននាក់ហើយ​ បានទៅបោះឆ្នោតមុនពេលកំណត់

នៅសល់ជាង​២សប្តាហ៍ទៀត ការបោះឆ្នោត អាមេរិក​នឹងចូលមកដល់ គឺនៅថ្ងៃទី​៣ខែវិច្ឆិកា​ ប៉ុន្តែមកទល់ថ្ងៃទី​១៧ខែតុលានេះ​ពលរដ្ឋអាមេរិក ដល់ទៅជាង​២២លាននាក់ហើយបានទៅបោះឆ្នោតមុនពេលកំណត់ ។ សារព័ត៌មាន​AP បានផ្សាយថា​ គិតដល់ថ្ងៃទី ១៦ខែតុលា(ត្រូវនឹងថ្ងៃទី១៧ នៅកម្ពុជា) មានពលរដ្ឋអាមេរិកដល់ទៅ​២២,២លាននាក់​បាននាំគ្នាទៅបោះឆ្នោត​ ។ ចំនួនពលរដ្ឋទៅបោះឆ្នោតមុនកំណត់ស្មើនិង​១៦ភាគរយ ... Read More »

បោះឆ្នោតនូវែលហ្សេឡង់៖ លោកស្រីនាយករដ្ឋមន្ត្រីបន្តជាប់ឆ្នោត​ជាថ្មី

ដូចដែលបានព្យាករទុកការបោះឆ្នោតនៅក្នុងប្រទេសនូវែលហ្សេឡង់​លោកស្រី Jacinda Ardern ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត​នាថ្ងៃទី​១៧ខែតុលានេះ​ ។ ពលរដ្ឋ​បានពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកស្រី ពិសេសគឺការទប់ស្កាត់ឆ្លងរាលដាលកូវីដ​-១៩ ។ សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា ក្រោយការរាប់សន្លឹកឆ្នោតបានប្រមាណជិត​៨០ភាគរយ គណបក្សពលកររបស់លោកស្រី​Jacinda Ardern ទទួលបានការគាំទ្រដល់ទៅ​៤៩ភាគរយ។ ចំណែក ... Read More »

អាមេរិកជិតមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ចំនួន២ប្រភេទ

តាមគម្រោងក្រុមហ៊ុនអាមេរិកចំនួនពីរ នឹងដាក់លិខិតស្នើសុំច្បាប់បន្ទាន់ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​នៅចុងខែវិច្ឆិកា​ខាងមុខ​។ សារព័ត៌មាន AFP បានផ្សាយថា ក្រុមហ៊ុនឱសថ​ Pfizer នៅថ្ងៃទី​១៧ខែតុលា បានប្រកាសថា ក្រុមហ៊ុននឹង​ស្នើសុំច្បាប់​ក្រោយពេលមានតួលេខស្តីពី​សុវត្ថិភាព​និងប្រសិទ្ធភាពនៃវ៉ាក់សាំង​។ នៅសប្តាហ៍ទី​៣ នៃខែវិច្ឆិកា ក្រុមហ៊ុននឹងចាប់ផ្តើមស្នើសុំការអនុញ្ញាតជាផ្លូវការ។ អគ្គនាយកក្រុមហ៊ុន Pfizer ... Read More »

ព្រះមហាក្សត្រ ថៃ៖ ពលរដ្ឋ​គួរតែស្រឡាញ់ជាតិ​ និងរបបរាជានិយម​

ក្នុងពេលដែលក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល និងរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn មានព្រះបន្ទូលថា​ «ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិ និងរបបរាជានិយម​» ។ មានព្រះរាជបន្ទូលតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី​១៦​ខែតុលា ព្រះមហាក្សត្រ Maha Vajiralongkorn បានអំពាវនាវ​ ... Read More »

«សង្គ្រាមវ៉ាក់សាំង»រវាងរុស្ស៊ីនិងអឺរ៉ុប​បានផ្ទុះឡើង «ចាក់វ៉ាក់សាំងអង់គ្លេសក្លាយទៅជាសត្វស្វា»

ការវាយប្រហារគ្នា បង្អាប់បំផ្លាញគ្នាពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដែលនៅពេលនេះរុស្ស៊ីបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ដោយត្រូវគេទម្លាក់កំហុសដោយមិនដឹងខ្លួន។ ​កាលពីថ្ងៃទី​១៦ ខែតុលា សារព័ត៌មានលោកខាងលិចបានផ្សាយថា ការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយសាកលវិទ្យាល័យ​Oxford របស់អង់គ្លេសនឹងក្លាយទៅជាសត្វស្វា។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំ​នៅអង់គ្លេស​បានឲ្យដឹងថា «​មានសារព័ត៌មានជាច្រើន​របស់ប្រទេសលោកខាងលិចបានព្យាយាមបំផ្លាញ កិត្តិយសរបស់រុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។ យើងមិនដែលផ្សព្វផ្សាយនិយាយអាក្រក់ពីភាគីណាមួយនោះឡើយពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ប្រទេសលោកខាងលិច​»។ មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ ... Read More »

លោកស្រី ចេស៊ីនដា អាដឺន ត្រូវបានរំពឹងថា នឹងជាប់ឆ្នោតម្ដងទៀត ព្រោះតែការទប់ស្កាត់កូវីដ-១៩ ដោយជោគជ័យនៅនូវែលហ្សេឡង់

អន្តរជាតិ៖ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីអាណត្តិថ្មី ប្រជាជននូវែលហ្សេឡង់នៅថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចាប់ផ្តើមទៅបោះឆ្នោតខណៈនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានរំពឹងថា នឹងជាប់ឆ្នោតម្ដងទៀត បន្ទាប់ពីលោកស្រីកំពុងនាំមុខនូវសំឡេងឆ្នោតភាគច្រើន ដែលមិនធ្លាប់មានពីមុនមក ក្នុងការធ្វើយុទ្ធនាការបោះឆ្នោត ... Read More »

ក្រោយគ្រូបង្រៀនម្នាក់ ត្រូវគេកាត់ក្បាល នៅជាយទីក្រុងប៉ារីស លោក ម៉ាក្រុង ប្រកាស៖«ថ្កោលទោសអំពើភេរវកម្ម»

អន្តរជាតិ៖ ចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃបំផុត បន្ទាប់ពីមានករណីគ្រូបង្រៀនម្នាក់ ត្រូវគេកាត់ក្បាល នៅជាយទីក្រុងប៉ារីស បានធ្វើឲ្យប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃសុក្រទី១៦ ខែតុលាម្សិលមិញនេះ បានចាត់ទុកថាជា«ការវាយប្រហារដោយអំពើភេរវកម្ម» ។ មិនតែប៉ុណ្ណោះមេដឹកនាំបារាំងរូបនេះ ... Read More »

កម្លាំងប៉ូលិសបារាំងចាប់ខ្លួនមនុស្ស​៤នាក់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម

សារព័ត៌មាន AFP បានផ្សាយថាកម្លាំងប៉ូលិសបារាំង​បានចាប់ខ្លួនមនុស្ស​៤នាក់ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មដោយកាំបិត​ទៅលើ​លោកគ្រូបង្រៀនប្រវត្តិសាស្ត្រ​នៅសាលារៀន​មួយក្នុងទីក្រុងប៉ារីស​។ ជនជាប់ពាក់ព័ន្ធទាំង​៤នាក់ដែលចាប់ខ្លួនបាន គឺជាសាច់ញាតិជនវាយប្រហារដែល​ត្រូវប៉ូលិស​បាញ់សម្លាប់ ។ ការចាប់ខ្លួនខាងលើ កើតឡើង​នៅវេលាម៉ោង​ ​១៧ថ្ងៃទី​១៦ ខែតុលា នៅតំបន់ Conflans-Sainte-Honorine ស្ថិតនៅក្នុងខេត្ត Yvelinesភាគខាងជើង​រដ្ឋធានីប៉ារីស​។ ជនដៃដល់បានប្រើកាំបិតអារ.កជនរងគ្រោះនៅកណ្តាលទីក្រុង ... Read More »

មន្រ្តីជាន់ខ្ពស់ចិន៖ ប្រាប់​រដ្ឋាភិបាល​កាណាដា​កុំផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយទៅឲ្យ​ឧក្រិដ្ឋជន​ហិង្សា​​ហុងកុង​

អន្តរជាតិ៖ លោក Cong Peiwu អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេសកាណាដាបាន​ប្រាប់​រដ្ឋាភិបាល​កាណាដា​ថា៖ បើ​កាណាដា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​ពលរដ្ឋ​ហុងកុង វា​អាច​ប៉ះពាល់​ដល់​សុខទុក្ខ និង​សុវត្ថិភាព​ពលរដ្ឋ​កាណាដា​ដែល​កំពុង​រស់នៅក្នុង​ក្រុង​ហុងកុង​។ ពាក់ព័ន្ធ​ការផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ឲ្យ​បាតុករ​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង​ រដ្ឋមន្ត្រីការបរទេស​កាណាដា ក៏បានប្រតិកម្ម​ផងដែរ ដែល​វា​ទំនងជា​បង្ក​ភាព​តានតឹង​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​។ ​លោក Cong Peiwu ... Read More »

WHO៖ សម្រាប់យុវជន និង​មនុស្ស​ដែលមាន​សុខភាព​ល្អ អាច​នឹងត្រូវ​ចាំ​រហូតដល់​ឆ្នាំ​២០២២ ទើប​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19

អន្តរជាតិ៖ ​បើទោះបីជា​ក្រុមហ៊ុន​ផលិត​ឱសថ​កំពុង​ស្វះស្វែង​ធ្វើតេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 និង​សង្ឃឹមថា​អាច​នឹង​ប្រើប្រាស់​បាន​នៅ​ឆ្នាំ​២០២១​ក្តី ប៉ុន្តែអង្គការ​សុខភាព​ពិភពលោក​(WHO) កាលពីថ្ងៃទី១៤ ខែតុលាថ្មីៗនេះ បាន​អះអាងថា ការទទួលបាន​វ៉ាក់សាំង​យ៉ាង​រហ័ស និង​ក្នុង​ទ្រង់ទ្រាយ​ធំ​ទំនងជា​មិនអាច​ធ្វើឡើង​ភ្លាមៗ​ឡើយ​។​ ដូច្នេះសម្រាប់យុវជននិង​មនុស្ស​ដែលមាន​សុខភាព​ល្អ អាច​នឹងត្រូវ​ចាំ​រហូតដល់​ឆ្នាំ​២០២២ ទើប​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​COVID-19​។ មិនតែប៉ុណ្ណោះអង្គការ​មួយនេះ​ ក៏បានសង្កត់ធ្ងន់ថា ... Read More »

នាយករដ្ឋមន្ត្រី​ថៃលោក ប្រា​យុទ្ធ ​អះអាងថា៖ លោក​នឹងមិន​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ​

អន្តរជាតិ៖ បន្ទាប់ពីក្រុម​បាតុករ នៅតែបន្តនាំគ្នាធ្វើបាតុកម្មដើម្បីទាមទារ​ឲ្យ​លោកនាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា​ ចុះ​ចេញពី​តំណែង​រយៈពេល៣​ថ្ងៃជាប់គ្នា និង​ក្រោយពេល​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ក្រឹត្យ​អាសន្ន​ដែល​ហាម​ការជួបជុំ​សាធារណៈ​លើសពី​៥​នាក់​នោះ នៅ​ថ្ងៃទី​១៦ខែតុលា​ម្សិលមិញនេះលោក ប្រា​យុទ្ធ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មានថា៖ លោក​នឹងមិន​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ​។ ​ជាក់ស្តែងនៅ​ព្រឹក​ថ្ងៃទី​១៦ តុលាម្សិលមិញនេះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចាថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ក្រោយពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បន្ទាន់ ... Read More »

Manchester United ចាប់ផ្តើមបន្តកុងត្រា១ឆ្នាំទៀតដល់ Paul Pogba

ក្រុមបិសាចក្រហម Manchester United បានបង្កើតជម្រើសមួយឆ្នាំលើកិច្ចសន្យារបស់ខ្សែបម្រើ Paul Pogba ដោយបន្តកុងត្រារបស់ខ្សែបម្រើរូបនេះរហូតដល់ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះ។ ខ្សែបម្រើជួយឲ្យបារាំងឈ្នះជើងឯកពិភពលោកវ័យ២៧ឆ្នាំរូបនេះនឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ Pogba បានចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសទាំង៣ លើកក្នុងរដូវកាលនេះក្នុងនោះរាប់បញ្ចូលទាំងការចាញ់ដោយលទ្ធផល ៦-១ ... Read More »

ប្រទេសវៀតណាមបានលុបចោលការប្រណាំង Formula 1 ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩

អ្នករៀបចំកម្មវិធីប្រណាំងរថយន្ត Formula 1 លើកដំបូងរបស់វៀតណាមកាលពីម្សិលមិញ បានឲ្យដឹងថា ខ្លួនបានលុបចោលការប្រណាំងនេះដោយបានពន្យារពេលព្រឹត្តិការណ៍ ដែលគ្រោងនឹងចាប់ផ្តើមនៅខែមេសាដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ។ ក្រុមហ៊ុន Vietnam Grand Prix Corp បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមអុីមែលថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែចាំបាច់ដើម្បីឈានទៅរកទិដ្ឋភាពនៃភាពមិនប្រាកដ ... Read More »

អូស្ត្រាលី​ស្វាគមន៍អ្នកទេសចរដំបូងបង្អស់​ក្រោយគ្រប់គ្រងស្ថានភាពបាន​ល្អ

អូស្ត្រាលី​បានស្វាគមន៍អ្នកទេសចរដំបូងគេបង្អស់ចាប់តាំងពី​ការផ្ទុះកូវីដ​-១៩ ហើយបានបិទព្រំដែន តាំងពីខែមីនា មកទល់ពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ ប៉ុន្តែនៅពេលនេះ​បានគ្រប់គ្រង​ទាំងស្រុងហើយ ទើបអូស្រ្តាលីសម្រេច បើកទ្វារដើម្បីដំណើរការសេដ្ឋកិច្ចប្រទេសជាតិវិញ។ កាលពីថ្ងៃទី​១៦ខែតុលា អ្នកទេសចរ មកពីប្រទេស នូវែលហ្សេឡង់ ២៣០ នាក់ បានទៅដល់ ... Read More »

មន្រ្តីជាន់ខ្ពស់ចិន ប្រាប់អាមេរិកថា៖«កិច្ចការ​ទី​បេ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​មិន​អនុញ្ញាត​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​បរទេស​ឡើយ​»​

អន្តរជាតិ៖ បន្ទាប់ពី​រដ្ឋបាល​អាមេរិក តែងតាំង​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់ ជា​អ្នកសម្របសម្រួល​កិច្ចការ​ទី​បេ​ បានធ្វើឲ្យរដ្ឋាភិបាលចិន កាលពីថ្ងៃទី​១៥ ខែតុលាថ្មីៗនេះ បាន​ខឹងច្រឡោតនិងចោទ​អាមេរិក​ថា ព្យាយាម​បង្ករ​អស្ថិរភាព​នៅក្នុង​តំបន់​ទី​បេ និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន។​ក្រោយតំណែង​ជា​អ្នកសម្របសម្រួល​សំណុំរឿង​ទី​បេនេះ ​ត្រូវបាន​រដ្ឋបាល​អាមេរិកទុក​ឲ្យ​ទំនេរ​តាំងតែ​ពី​ដើមឆ្នាំ​២០១៧ ។​ ការតែងតាំងលោក Robert Destro ... Read More »

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid លោក Luxemburgoចាកចេញពីក្លិប Palmeiras

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid សញ្ជាតិប្រេស៊ីលលោកVanderlei Luxemburgo ត្រូវបានក្លិប Palmeiras បណ្តេញចេញកាលពីថ្ងៃពុធបន្ទាប់ពីដឹកនាំចាញ់ក្រុម Coritiba ក្នុងលទ្ធផល ៣-១ ក្នុងពានរង្វាន់ Serie A របស់ប្រទេសប្រេស៊ីល។ ក្លិបម្ចាស់ជើងឯកលីគ ១០ ... Read More »

West Brom ចុះហត្ថលេខាយក Karlan Grant ពី Huddersfield ក្នុងតម្លៃ១៥លានផោន

ទីបំផុតក្រុម West Brom បានចុះហត្ថលេខាយកខ្សែប្រយុទ្ធ KarlanGrant ពីក្រុម Huddersfield Town ក្នុងតម្លៃ១៥លានផោន។ កីឡាករWest Grant វ័យ២៣ឆ្នាំបានចុះកុងត្រារយៈពេល៦ ឆ្នាំជាមួយក្រុមនៅPremier League ។ ... Read More »

រុស្ស៊ី​ចាប់ផ្តើមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទី៣របស់ខ្លួន

សារព័ត៌មាន​ TASS របស់រុស្ស៊ី នៅថ្ងៃទី​១៦ខែតុលា បានផ្សាយថា វ៉ាក់សាំង ប្រឆាំងកូវីដ-​១៩ ទី​៣ផលិតដោយមជ្ឈមណ្ឌល Chumakov មានទីតាំងនៅ​Novosibirsk ប្រទេសរុស្ស៊ី ផលិតបានជោគជ័យ​ ដោយចាប់ផ្តើមធ្វើតេស្តជាលើកចុងក្រោយ។ បច្ចុប្បន្នរុស្ស៊ី​បានអនុញ្ញាតជាផ្លូវដល់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ពីរប្រភេទរួចមកហើយ។ ... Read More »

ម៉ិចស៊ីកូ ​ចាប់បានគ្រឿងញៀនជាង​២តោន នៅឆ្នេរសមុទ្រភាគខាងត្បូង

កម្លាំងទាហានម៉ិចស៊ីកូ​នៅថ្ងៃ ទី​១៦ ខែតុលាបានឲ្យដឹងថា​ កាលពីថ្ងៃទី​១៥ ខែតុលា​កម្លាំងទាហានជើងទឹកប្រទេសនេះចាប់បានគ្រឿងញៀនជាង​២តោន ប្រភេទកូកាអ៊ីននៅតំបន់សមុទ្រ ជិតទីក្រុង Acapulco រដ្ឋ Guerrero។ ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹក បានឲ្យដឹងថា​យន្តហោះស៊ើបការណ៍ បានរក​ឃើញ​កញ្ចប់ កូកាអ៊ីន​អណ្តែតនៅលើផ្ទៃទឹក។ កម្លាំងទាហានបានចាត់បញ្ជូនទៅកាន់ទីនោះដើម្បីស្រង់​គ្រឿងញៀនទាំងអស់មានដល់ទៅ ... Read More »

សមាជិកព្រឹទ្ធសភាប្រេស៊ីលលាលែងចេញពីតំណែង ក្រោយរងការចោទប្រកាន់លាក់លុយពុករលួយក្នុងខោទ្រនាប់

កម្លាំងប៉ូលិសប្រេស៊ីលបានរកឃើញប្រាក់​​១៨ពាន់ដុល្លារនៅក្នុងផ្ទះរបស់លោកRodrigues ក្នុងចំណោមនោះមាន​ជាង៥៥០០ដុល្លារត្រូវបានលោកលាក់ក្នុងខោទ្រ​នាប់​ដែលកំពុងតែស្លៀកក្នុងពេលប៉ូលិសចូលទៅឆែកផ្ទះរបស់លោក​។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ការឆែកត្រូវបានធ្វើឡើងក្រោយពីលោករងការចោទប្រកាន់ពីបទពុករលួយ យកប្រាក់មូលនិធិសាធារណៈសម្រាប់ប្រឆាំងកូវីដ-១៩ ទៅប្រើប្រាស់ផ្ទាល់ខ្លួន ។ កាលពីថ្ងៃទី​១៥ខែតុលា កម្លាំងប៉ូលិសបានសម្រុកចូលផ្ទះរបស់លោក Chico Rodrigues ស្ថិតនៅរដ្ឋ Roraima ភាគខាងជើងប្រទេសនេះ ដើម្បីស្រាវជ្រាវពាក់ព័ន្ធករណីពុករលួយ​។ ... Read More »

ទីក្រុងជាស៊ីង ប្រទេសចិន អនុញ្ញាតឲ្យប្រជាជន ទិញ-ចាក់វ៉ាក់សាំង COVID-19 ក្នុងតម្លៃ ៦០ដុល្លារអាមេរិក

អន្តរជាតិ៖ អាជ្ញាធរនៅទីក្រុងជាស៊ីង (Jiaxing) នៅខេត្ត ជីជាំង(Zhejiang) ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាម្សិលមិញនេះបានអះអាងថា ប្រជាជនចិនរស់នៅក្នុងទីក្រុងមួយនេះ ដែលមានវ័យចន្លោះ១៨–៥៩ឆ្នាំ អាចស្វែងរកការពិគ្រោះយោបល់នៅតាមគ្លីនិក ដើម្បីស្នើសុំការចាក់វ៉ាក់សាំង COVID-19 មួយប្រភេទរបស់ក្រុមហ៊ុន សាយណូវ៉ាក់(Sinovac ... Read More »

រដ្ឋមន្រ្តីក្រសួងកីឡាអុីតាលីអះអាងថា Ronaldo រំលោភលើពិធីសារការពារ COVID-19

រដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសអុីតាលីលោក Vincenzo Spadaforaបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលានេះថា កីឡាករ Cristiano Ronaldo អាចបានរំលោភលើវិធានការ ការពារ COVID-19 របស់ប្រទេសអុីតាលីដោយវិលត្រឡប់ទៅទីក្រុង Turin ពីព័រទុយហ្គាល់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន។ នៅពេលត្រូវបានសួរថា តើការវិលត្រឡប់របស់តារាព័រទុយហ្គាល់វ័យ៣៥ឆ្នាំរូបនេះបានល្មើសនឹងច្បាប់ការពារ ... Read More »

កូរ៉េខាងត្បូងប្រកាសពីគម្រោង ធ្វើសមយុទ្ធរួម​ជាប្រចាំ

​នៅថ្ងៃទី​១៦ខែតុលា គណៈបញ្ជាការកម្លាំងទាហានចម្រុះ(JCS) របស់កូរ៉េខាងត្បូង​ បានឲ្យដឹងថា​ ប្រទេសនេះនឹងធ្វើសមយុទ្ធយោធាជាប្រចាំ​មានឈ្មោះថា​Hogukនៅសប្តាហ៍ក្រោយ។ ការធ្វើសមយុទ្ធ​នឹងចាប់ផ្តើមឡើងនៅថ្ងៃទី​១៩-៣០​ខែតុលា​នៅទូទាំងប្រទេស ដោយមានការចូលរួមពីកម្លាំងទាហានជើងទឹក ជើងគោក និងអាកាស រួមទាំងកម្លាំងទាហានជើងទឹកវាយឡើងគោក​ផងដែរ។ យុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធ នេះគឺបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្លាំងទាហាន​ទាំងអស់ក្នុងពេលមានសង្គ្រាម ។ តាមសេចក្តីប្រកាស​ ... Read More »

កាន់តែធ្ងន់ធ្ងរហើយប្រទេសហ្វីលីពីន៖ ក្នុងរយៈពេល២៤ម៉ោងប៉ណ្ណោះ បន្តរកឃើញអ្នកឆ្លង COVID-19 ជាង២ពាន់ករណី

អន្តរជាតិ៖ យោងតាមនាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថា៖ គិតត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២៦១ករណី នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ដោយធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៤៨,៦៩៨ករណី។ ... Read More »

មនុស្សជិត ៣ពាន់គ្រួសារ និងផ្ទះជិត ១ពាន់ខ្នងរងផលប៉ះពាល់ខូចខាត ដោយសារគ្រោះជំនន់ទឹកភ្លៀងលិចលង់នៅឥណ្ឌូនេស៊ី

អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ថា ដោយសារតែជំនន់ទឹកភ្លៀង នៅខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៉ី បានធ្វើឲ្យលិចលង់ផ្ទះប្រជាជនចំនួន ៩៤៦ខ្នងបានរងការខូចខាត ក្នុងចំណោមផ្ទះសរុបចំនួន២,១៨០ខ្នង ។ ជាក់ស្តែង ... Read More »

មន្ត្រីប៉ូលិស​៣រូបក្នុងទីក្រុងបាងកកត្រូវផ្អាកការងារដោយសារទុកឲ្យបាតុករឡោមព័ទ្ធក្បួនព្រះទីនាំងព្រះមហាក្សត្រ

មន្ត្រីប៉ូលិស​៣រូប​នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី​១៥ខែតុលាត្រូវបានផ្អាកការងារ ដោយសារតែ​មិនអាចបំពេញភារកិច្ចបានល្អ ទុកឲ្យក្បួនព្រះទីនាំងរបស់ព្រះមហាក្សត្រ ប្រឈមនឹងក្រុមបាតុករ ។ ​គេហទំព័រKhaosod បានផ្សាយថា​ប៉ូលិស​ដែលត្រូវ​ផ្អាកការងារគឺ ស្នងការរងប៉ូលិសទីក្រុងបាងកក​ លោក Somprasong Yenthuam, ទីពីរគឺលោកPrasai Jittasonthi ... Read More »

មន្រ្តីជាន់ខ្ពស់​រុស្ស៊ី ចង់​បញ្ជូន​កង​រក្សា​សន្តិភាព​របស់ខ្លួន​ទៅ​ឃ្លាំមើល​បទ​ឈប់​បាញ់​អា​មេ​នី​-​អា​ស៊ែ​បៃ​ហ្ស​ង់​

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov ​បាន​លើក​ជា​សំណើកាលពីថ្ងៃទី​១៤ តុលា​ថ្មីៗនេះ​ថា រុស្ស៊ី​ចង់​បញ្ជូន​កងទ័ពយោធា​របស់ខ្លួន​ទៅ​សង្កេតមើល​បទ​ឈប់​បាញ់​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​។ ការលើកឡើង​របស់​ប្រមុខ​ការបរទេស​រុស្ស៊ី​នេះ ធ្វើឡើង​ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​ជាថ្មី​រវាង​ប្រទេស​ទាំង​២ ដែលជា​ការបំពាន​បទ​ឈប់​បាញ់​ឯកភាពគ្នា​នៅ​រុស្ស៊ី ស្រប​ពេលដែល​ជម្លោះ​បានអូសបន្លាយ​ជិត​បី​សប្តាហ៍​មកហើយ​។​ លោក Sergei ... Read More »