ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រៅពីក្រុមកីឡាករ កូរ៉េខាងជើងបានបញ្ជូនក្រុមសិល្បៈ ចម្រុះទៅចូលរួមសម្តែងនៅកូរ៉េខាងត្បូង

សិល្បៈវិប្បធម៌កូរ៉េខាងជើង តិចបានបង្ហាញដល់សហគមន៍អន្តរជាតិបានដឹង ដោយសារតែប្រទេសនេះ ស្ថិតនៅក្នុងប្រទេសអាថ៌កំបាំងបំផុតលើពិភពលោក គ្មានអ្នកណាម្នាក់ដឹងច្បាស់ពីកូរ៉េខាងជើងនោះឡើយ។ រាល់ការប្រកួតកីឡានៅកូរ៉េខាងត្បូង ឬចិនដែលជាប្រទេសជិតខាង កូរ៉េខាងជើងតែងតែបញ្ជូនក្រុមសិល្បៈចម្រុះរបស់ខ្លួនទៅសម្តែង ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនានានៅលើពិភពលោក។ នៅការប្រកួតកីឡាអូឡាំពិករដូវរងា នៅដើមខែកុម្ភៈ ខាងមុខនៅកូរ៉េខាងត្បូងកូរ៉េខាងជើង ក៏បានសម្រេចបញ្ជូនក្រុម សិល្បៈចម្រុះចំនួន១៤០នាក់ ក្នុងនោះមានក្រុមតន្ត្រីដ៏ល្បីរបស់កូរ៉េខាងជើងផងដែរ។ ... Read More »

Ryan Giggs អតីតខ្សែបម្រើស្លាប Man United នឹងទៅដឹកនាំក្រុមជម្រើសជាតិវេល

លោក Ryan Giggs អតីតខ្សែបម្រើស្លាបរបស់ក្លិបបិសាចក្រហម Manchester United ត្រូវបានជ្រើសរើសឲ្យក្លាយទៅជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិវេល។ Ryan Giggs ដែលមានវ័យ៤៤ឆ្នាំត្រូវបានសហព័ន្ធបាល់ទាត់របស់វេល ធ្វើពីធីបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃចន្ទដើម្បីមកជំនួសតំណែងលោក Chris Coleman ដែលបានលាឈប់ទៅដឹកនាំក្រុមបាល់ទាត់ Sunderland។ ... Read More »

ចិនចេញមុខការពារកិច្ចព្រមព្រៀងបរមាណូជាមួយប្រទេសអីុរ៉ង់ពេលដែលអាមេរិកស្នើឲ្យកែប្រែ

ចិនគឺជាប្រទេសមួយក្នុងចំណោម ប្រទេស5+1 ដែលបានព្រមព្រៀងលើកម្ម វិធីបរមាណូជាមួយអីុរ៉ង់ ពេលនេះបាន ចេញមុខការពារ និងបន្តអនុវត្ត នូវកិច្ចព្រម ព្រៀង នោះដដែល ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចង់កែតម្រូវ នូវកំហុសឆ្គង់ដ៏គ្រោះថ្នាក់ ... Read More »

អាជ្ញាកណ្តាលទាត់កីឡាកររបស់ Nantesមួយជើងហើយដកកាតក្រហមបណ្តេញចេញទៀត

រឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងពេលក្រុម Nantes ប្រកួតចាញ់ក្រុមជើងខ្លាំង Paris Saint-Germainនៅក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល1-0ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង។ លោក Tony Chapron អាជ្ញាករណ្តាលដែលកាត់សេចក្តីក្នុងការប្រកួតនោះ បានយកជើងទាត់ កីឡាករខ្សែការពារកណ្តាល Diego Carlos របស់ក្លិបNantes ហើយដកកាតក្រហមបណ្តេញចេញពីការប្រកួតតែម្តង។ ... Read More »

លោកត្រាំចេញមុខបកស្រាយតែមិនសុំទោសឡើយ

ក្រោយការរិះគន់យ៉ាងខ្លាំង ពីពលរដ្ឋ មកពីទ្វីបអាហ្រិ្វក និងនៅជុំវិញពិភពលោក ទីបំផុតលោកត្រាំបានចេញមុខបកស្រាយ ដើម្បីបញ្ចប់ស្ថានភាព ចៀសវាងហេតុ ការណ៍កាន់តែតានតឹងខ្លាំងឡើង តែលោក មិនធ្វើការសុំទោសនោះឡើយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ... Read More »

Man Cityស្គាល់បរាជ័យដំបូងក្រោមថ្វីជើង Liverpool នៅអង់គ្លេស Premier League

ក្រុម Manchester City ដែលជាក្រុមនាំមុខគេនៅអង់គ្លេស Premier League បានស្គាល់រសជាតិចាញ់ជាលើកដំបូងពេលប៉ះហង្សក្រហមLiverpool។ ការប្រកួតរវាងជើងខ្លាំងទាំងពីរនៅអង់គ្លេសក្នុងទឹកដី Anfieldនោះបានបញ្ចប់ដោយ ការស៊ុតបាល់បញ្ចូលទីគ្នាយ៉ាងជក់ចិត្តបំផុតរហូតដល់ទៅ៧គ្រាប់។ គ្រាប់ដំបូង កើតឡើងនៅនាទីទី៩ជាការអូសស៊ុតរបស់ Chamberlain។ប៉ុន្តែខ្សែបម្រើស្លាប Leroy Sane ... Read More »

នៅក្នុងឆ្នាំ២០១៨នេះប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទំាង១០អាចបន្តរក្សាតំណែងឬទេ?

តាមរបាយការណ៍របស់ធនាគារពិភព លោក WB បានចេញផ្សាយជាសាធារណៈបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក ចិន និងជប៉ុននៅតែជាប្រទេសដែលមានសេដ្ឋកិច្ច នាំមុខគេដដែលនៅលើពិភពលោក សម្រាប់ឆ្នាំ២០១៧កន្លងមក។ ប៉ុន្តែនៅឆ្នាំ ២០១៨ខាងនេះ តើប្រទេសទាំង៣នេះនៅតែបន្តរក្សាតំណែងកំពូលតារាងដែរឬទេ? ស្ថានភាពសេដ្ឋកិច្ចប្រែប្រួលដោយ សារតែគោលនយោបាយ ពិភពលោកប្រែ ... Read More »

Barcelonaបន្តចាយលុយបន្ថែមក្នុងខែមករាឆ្នាំ២០១៨ទិញខ្សែការពារ

ក្លិប Barcelona បានប្រកាសជាផ្លូវការអំពីការឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Palmeiras របស់ប្រេស៊ីលដើម្បីផ្ទេរយកខ្សែការពារកណ្ដាល Yerry Mina ក្នុងតម្លៃ១១,៨លានអឺរ៉ូ។ កីឡាករសញ្ជាតិកូឡុំប៊ីវ័យ២៣ឆ្នាំបានយល់ព្រមក្នុងកុងត្រា៥ឆ្នាំកន្លះ មានន័យថាគេនឹងត្រូវនៅ Camp Nou ដល់២០២៣។ កីឡាករដែលផ្ដើមអាជីពនៅក្លិប Deportivo ... Read More »

ផ្ទុះភ្នំភ្លើងនៅ Papua New Guinea ពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

អង្គការ កាកបាទក្រហមក្នុងប្រទេស Pabua New Guinea បានប្រកាសកាល ពីថ្ងៃទី១៤ ខែមករាថា មនុស្សប្រមាណ ១,៥០០នាក់ ត្រូវបានជម្លៀសចេញពីកោះមួយកន្លែងនៃភាគខាងជើងឆ្នេរប្រទេស ដែនកោះ Papua New Guinea ... Read More »

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកពិបាកសម្រេចគោលដៅកែប្រែកិច្ចព្រមព្រៀងបរមាណូជាមួយប្រទេសអីុរ៉ង់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានខិតខំដើម្បី កែប្រែកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ដោយលោកបានដាក់គំនាបទៅលើប្រទេសជាសម្ពន្ធមិត្តនៅតំបន់អឺរ៉ុប ក៏ដូចជា ប្រទេស5+1 ដែលបានព្រមព្រៀង ជាមួយអីុរ៉ង់។ សកម្មភាពរបស់លោកត្រាំបានបានទទួលរងបានការរិះគន់យ៉ាងខ្លាំង ដោយប្រទេសជាច្រើនមិនគាំទ្រឡើយ។ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំធ្លាប់បានគំរាម ... Read More »

ប្រទេសចំនួន២០ពិភាក្សាពីស្ថានការណ៍កូរ៉េខាងជើង

រដ្ឋមន្ត្រីការបរទេសប្រទេសចំនួន២០ បានចូលរួមពិភាក្សាគ្នានៅថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៨ នៅទីក្រុង Vancouver ប្រទេសកាណាដា ដើម្បីពិភាក្សាពីវិបត្តិនៅឧបទ្វីបកូរ៉េ។ នៅក្នុងកិច្ចពិភាក្សានោះ អវត្តមានប្រទេសរុស្ស៊ី និងចិន ដែលជា ប្រទេសតែងតែជួយដល់កូរ៉េខាងជើងទាំងចំហ និងសម្ងាត់។ ... Read More »

យន្តហោះដឹកអ្នកដំណើរ១៦២នាក់ដាំក្បាលវិះធ្លាក់ចូលសមុទ្រ

គ្រោះថ្នាក់ដ៏កម្រមួយបានកើតឡើង នៅអាកាសយានដ្ឋានអន្តរជាតិ Trabzon ប្រទេសទួរគី នៅពេលដែលយន្តហោះ Pegasus ដឹកអ្នកដំណើរ ១៦២នាក់បាន ធ្លាក់ចេញពីផ្លូវដាំក្បាលចូលសមុទ្រ ។ ដោយអស់ល្បឿនយន្តហោះ គឺជាប់កឿងនឹងចំណោទភ្នុំនៅទីនោះ។ យន្តហោះខាងលើ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Pegasus ... Read More »

វិភាគអន្តរជាតិ៖ ខកចិត្តចំពោះអឺរ៉ុបពលរដ្ឋអ៊ុយក្រែនច្រើនលាននាក់ទៅកាន់រុស្ស៊ី

រុស្ស៊ីគឺជាប្រទេសដើមរបស់ក្រុមជនជាតិអ៊ុយក្រែន នៅមុនសម័យសង្គ្រាមត្រជាក់ (សហភាពសូវៀត) ក្រោយមកក៏ត្រូវបែកបាក់ទៅជាប្រទេសតូចៗ ។នៅពេលនេះ ពលរដ្ឋអ៊ុយក្រែនមិនមែន ៤១លាននាក់ ដូចកាលពីមុនឡើយ ដោយសារតែមាន ពលរដ្ឋដល់ទៅ៨លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីវិបត្តិអ៊ុយក្រែនកើតឡើងនៅឆ្នាំ២០១៤។ ចំណុចទាំងនោះហើយដែលធ្វើឲ្យរុស្ស៊ីមិនអាចបោះបង់ ពលរដ្ឋអ៊ុយក្រែន បានក៏លូកដៃចូលទៅក្នុងវិបត្តិទាំងនោះបើទោះបីត្រូវប្រឈមនឹងទណ្ឌកម្មពីអឺរ៉ុបក្តី។ កន្លងមករុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀតាមការចង់បានរបស់ពលរដ្ឋនៅទីនោះជាង ... Read More »

ប្រធានាធិបតី ពូទីន សរសើរ គីម ជុងអ៊ុន មានភាពឆ្លាតវៃនិងចាស់ទុំក្នុងផ្នែកនយោបាយ

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានក្លាយជាអ្នកទទួលជ័យជំនះនៅក្នុងវិវាទឧបទ្វីបកូរ៉េ ហើយទីក្រុងព្យុងយ៉ាងបានស្វែងរកវិធីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ លោក ពូទីន មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំយល់ថា លោក គីម ជុងអ៊ុន ... Read More »

អីុតាលីជួយសង្គ្រោះជនភៀសខ្លួន២៦៤នាក់នៅលើដែនសមុទ្រ

កម្លាំងការពារដែនសមុទ្រប្រទេស អីុតាលីបានជួយសង្គ្រោះជនភៀសខ្លួនដល់ទៅ២៦៤នាក់ នៅលើទូកឈើមួយគ្រឿងនៅ តំបន់សមុទ្រ Calabria ។ តំបន់សមុទ្រ Calabria ជាទីកន្លែង ដែលក្រុមជួញដូរមនុស្ស តែងតែប្រើ ប្រាស់ទូកឈើតូចៗដើម្បី ដឹកជញ្ជូនជន អន្តោប្រវេសន៍ ក្នុងរយៈពេលកន្លងមក។ ... Read More »

ក្រុមឧទ្ទាមហូធីបន្តបាញ់មីស៊ីលទៅលើប្រទេសសាវឌីអារ៉ាប៊ី

កម្លាំងទាហានហូធីនៅក្នុងប្រទេសយេម៉ែន បានបើកការបាញ់ប្រហារដោយមីស៊ីលទៅលើទីតាំងយោធារបស់កម្លាំងពិសេស និងជាទីកន្លែងសម្រាប់ឧទ្ទសម្ភាគច័ក្រសាវឌីអារ៉ាប៊ីនៅខេត្ត Najran។ នៅពេលនេះកម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយប្រទេសសាវឌីអារ៉ាប៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញ សកម្មភាពបាញ់ប្រហារខាងលើនៅឡើយ។ ក្នុងពេលជាមួយគ្នានេះបណ្តាញទូរទស្សន៍ Al Arabiya បានផ្សាយថា កម្លាំងទាហានការពារដែនអាកាសរបស់សាវឌីអារ៉ាប៊ីបានបាញ់កម្ទេចមីស៊ីលរបស់ក្រុមហូធីនៅ Najran។ កាលពីសប្តាហ៍កន្លងមកកម្លាំងទាហានការពារដែនអាកាសសាវឌីអារ៉បីក៏បានវាយស្ទាក់មីស៊ីលរបស់ក្រុមហូធីផងដែរ។ ការបាញ់មីស៊ីលរបស់ក្រុមហូធីបានធ្វើឲ្យប៉ះពាល់តិចតូច ដល់ក្រុមហ៊ុនឯកជន។ ... Read More »

ដូណាល់ ត្រាំ បានធ្វើឲ្យប៉ះពាល់ដល់ក្រុមជនជាតិមកពីទ្វីបអាហ្វ្រិក

កន្លងមកបញ្ហាប្រកាន់ពូជសាសន៍ បង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំនៅអាមេរិកក្រោយពេលប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ។ ប៉ុន្តែនៅពេលនេះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រើពាក្យសម្តី មិនពីរោះស្តាប់ទៅលើ ក្រុមជនជាតិមកពី ទ្វីបអាហ្រ្វិក ។ សម្តីលោកត្រាំនឹងដុតរោល បង្កឲ្យមានការបាតុកម្មប្រឆាំងកើតឡើង។ លោកត្រាំបាននិយាយមើលងាយប្រទេសមួយចំនួន ថាគគ្រិច និងគួរឲ្យខ្ពើម ។ ... Read More »

រំលោភសម្លាប់កុមារីអាយុ៧ឆ្នាំធ្វើឲ្យកក្រើកប៉ាគីស្ថាន

កន្លងមកការរំលោភសម្លាប់នៅក្នុង ប្រទេសឥណ្ឌា មានការរំលោភបំពានលើ ស្ត្រីភេទ និងកុមារីច្រើនជាងគេបង្អស់បង្ក ឲ្យមានការតវា៉ប្រឆាំងនៅទូទាំងប្រទេស។ ប៉ុន្តែនៅពេលនេះមានការរំលោភសម្លាប់ទៅលើកុមារី អាយុទើបតែ៧ឆ្នាំនៅក្នុង ប្រទេសប៉ាគីស្ថាន បានធ្វើឲ្យពលរដ្ឋទាំង អស់មានការក្តៅក្រហាយយ៉ាងខ្លាំង ដោយ នាំគ្នាតវា៉ ទាមទាររកយុត្តិធម៌ដល់កុមារី។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ... Read More »

ខ្យល់ព្យុះទឹកជំនន់នឹងកើតឡើងខ្ពស់ដោយសារកម្តៅផែនដីកើតឡើង

ផែនដីឡើងកម្តៅខ្លាំង ជាហេតុបង្កឲ្យមានទឹកជំនន់ជាទ្រង់ទ្រាយធំ និងខ្យល់ ព្យុះសង្ឃរាកើតឡើង រួមទាំងគ្រោះរាំងស្ងួតនៅគ្រប់ទិសទីជុំវិញពិភពលោក គំរាម កំហែងដល់ជីវិតរស់នៅរបស់ពលរដ្ឋ ។ តាមការលើកឡើងរបស់ ក្រុមស្រាវ ជ្រាវនៃវិទ្យាស្ថាន Potsdam បានឲ្យដឹងថា ក្នុងអំឡុងពេល២០ឆ្នាំទៅមុខទៀត គ្រោះ ... Read More »

ប្រទេសឥណ្ឌាប្រើមីស៊ីលមួយបញ្ជូនផ្កាយរណប៣១គ្រឿងឡើងទៅតារាវិថីដោយជោគជ័យ

ឥណ្ឌាជាប្រទេសមួយទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យ អវកាស ពិសេសគឺការបញ្ជូនផ្កាយរណបឡើងទៅតារាវិថីផែនដី ដោយប្រើមីស៊ីលតែមួយបញ្ជូន ផ្កាយរណប៣១គ្រឿង ។ការបញ្ជូនបែបនេះគឺជួយកាត់បន្ថយការចំណាយជាច្រើនទៅលើប្រព័ន្ធមីស៊ីលបញ្ជូនផ្កាយរណប។ នៅថ្ងៃទី១២ខែមករាឆ្នាំ២០១៧ ប្រទេសឥណ្ឌាបានសម្រេចការបាញ់បង្ហោះ ផ្កាយ រណបចំរុះចំនួន ៣១គ្រឿង តាមរយៈ គ្រាប់រ៉ុក្កែតតែមួយ ទៅកាន់គន្លងតារាវិថី ដែលនេះនឹងក្លាយជាភាពជោគជ័យថ្មីមួយសម្រាប់វិស័យអវកាសឥណ្ឌា ... Read More »

ម៉ាឡេស៊ីមិនបោះបង់ការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនជិត៥ឆ្នាំកន្លងមកទេ

ការស្វែងរកយន្តហោះដឹកអ្នកដំណើរជាង២២០នាក់របស់ម៉ាឡេស៊ីដែលបាត់ ខ្លួន តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ រហូត មកទល់ពេលនេះ មិនទាន់រកឃើញនៅ ឡើយ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ី មិនបោះ បង់ចោលឡើយ ដោយបន្តចំណាយប្រាក់ រហូតដល់ ៥០លានដុល្លារ ... Read More »

កូរ៉េខាងជើងស្នើដល់កូរ៉េខាងត្បូងឲ្យឈប់ធ្វើសមយុទ្ធជាមួយអាមេរិក

កាលពីថ្ងៃទី១១ខែមករាកូរ៉េខាងជើង បានអំពាវនាវដល់កូរ៉េខាងត្បូង ឲ្យផ្អាកសកម្មភាពធ្វើសមយុទ្ធរួមជាមួយអាមេរិក ដោយកូរ៉េខាងជើង ចាត់ទុកថាសមយុទ្ធ នោះ ជាមូលហេតុចម្បង បង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់។ សារព័ត៌មាន Rodong Sinmun បាន ផ្សាយថា ប្រសិនបើរដ្ឋាភិបាលកូរ៉េខាង ត្បូង ... Read More »

កូរ៉េខាងត្បូងលក់យន្តហោះចម្បំាង៤គ្រឿងទៅឲ្យថៃ

កម្លាំងទាហានអាកាសថៃនឹងទទួល បានយន្តហោះចម្បាំងប្រភេទ T-50 ពីរគ្រឿង ពីកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ ដើម្បីជួយធ្វើទំនើបកម្មកម្លាំងទាហានអាកាសរបស់ខ្លួន បើទោះបីជាមានបញ្ហា ប្រឈមជាច្រើន និងឧបសគ្គថវិកាក៏ ដោយ។ នៅក្នុងកិច្ចព្រមព្រៀងទិញយន្តហោះ៤គ្រឿងរបស់រដ្ឋាភិបាលយោធាថៃ សប្តាហ៍ នេះយន្តហោះចម្បាំងប្រភេទ T-50 ចំនួន២ ... Read More »

នយោបាយមិនប្រាកដរបស់លោក ត្រាំ អាចធ្វើឲ្យបាត់បង់ទំនុកចិត្តពីសហគមន៍អន្តរជាតិ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា ជាអ្នកដឹកនាំនយោបាយ អាត្មានិយម ផ្តល់អាទិភាពដល់អាមេរិកជា ចម្បង គឺធ្វើអ្វីដើម្បីផលប្រយោជន៍ខ្លួនឯង។ គោលនយោបាយរបស់លោក ត្រាំ ដែលរងការរិះគន់ខ្លាំងជាងគេបំផុតនោះ គឺ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។ ដោយសារតែទទួលរងការរិះគន់ខ្លាំងពេកពីការខ្វះឆន្ទៈនៅក្នុងសកម្មភាពរួមការពារផែនដីក្នុងនាមជាប្រទេសមហាអំណាច ... Read More »

អាមេរិកបង្កើនការផលិតក្បាលគ្រាប់បរមាណូតែបង្ខំឲ្យប្រទេសផ្សេងទៀតបោះបង់ចោល

ស្ថានភាពពិភពលោកកាន់តែតានតឹង ហើយអាមេរិកកាន់តែឯកោដោយសារតែគោលនយោបាយអាត្មានិយមធ្វើឲ្យសម្ពន្ធមិត្តទាំងនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីបាត់ បង់ទំនុកចិត្តមកលើខ្លួន ព្រោះតែអាមេរិកគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ភាពឯកោ នឹងធ្វើឲ្យអាមេរិកកាន់តែជួបផលលំបាក ប្រសិនបើមានសង្គ្រាមកើតឡើង ប្រទេសដែលធ្លាប់ចូលរួមសង្គ្រាមជាមួយអាមេរិក អាចនឹងដកខ្លួនចេញ។ កត្តាទាំងនោះហើយ បានជាប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ ... Read More »

ឆ្នាំ២០១៧ អាមេរិករងការបាត់បង់ទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន,ឆ្នាំ២០១៨អាមេរិកនៅតែបន្តជួបគ្រោះធម្មជាតិ

នៅពេលនេះ មានអ្នកស្លាប់កើនឡើងរហូតដល់ទៅ១៧នាក់ហើយ នៅក្នុងគ្រោះ ទឹកជំនន់ និងការហូរភក់ល្បាប់ គ្រប ដណ្តប់នៅតំបន់ជាច្រើន ក្នុងរដ្ឋកាលីហ្វ័រ នីញ៉ា។ ក្រុមអ្នកជួយសង្រ្គោះអាមេរិករាប់រយ នាក់ កំពុងបន្តប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកមនុស្សជាច្រើននាក់ ដែល កំពុងបាត់ខ្លួននៅភាគខាងត្បូង ... Read More »

ឥណ្ឌានិងចិនកំពុងប្រជែងគ្នាពីឥទ្ធិពលយោធានៅលើដែនសមុទ្រ

ឥណ្ឌានិងចិន ជាប្រទេសមហាអំណាចបរមាណូនៅក្នុងតំបន់អាស៊ី ហើយប្រទេស ទាំងពីរ មានកម្លាំងទាហាន និងអាវុធទំនើបៗ ប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែនៅពេលនេះ ចិនក៏បានចាប់ផ្តើមផលិតនាវាផ្ទុកយន្តហោះទី៣ ដើម្បីពង្រឹងអំណាចគ្រប់គ្រងលើដែនសមុទ្រ ។ ចំពោះឥណ្ឌាវិញក៏បានខិតខំពង្រឹងវិស័យការពារដែនសមុទ្រ របស់ខ្លួនផងដែរ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ... Read More »

អាមេរិកលក់ប្រព័ន្ធការពារមីស៊ីលឲ្យជប៉ុនមានតម្លៃ១៣៣លានដុល្លារ

នៅក្នុងកិច្ចព្រមព្រៀង មានតម្លៃ១៣៣ លានដុល្លារ ក្នុងនោះអាមេរិក នឹងប្រគល់ ឲ្យជប៉ុន នៅមីស៊ីលការពារដែនអាកាស គឺអាច បាញ់កម្ទេចមីស៊ីលសត្រូវបាន ។ មីស៊ីលដែលអាមេរិកប្រគលឲ្យជប៉ុននោះមាន កាំជ្រួចមីស៊ីល SM-3Block IIA. និងជើងទម្រ ... Read More »

ចិន៖ ការបង្កើនវត្តមានកម្លាំងទាហាននៅសមុទ្រចិនភាគខាងត្បូងមិនបានគំរាមកំហែងដល់ប្រទេសណាឡើយ

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា វត្តមានរបស់កម្លាំងទាហានជើងទឹកចិននៅតំបន់សមុទ្រចិនភាគខាងត្បូង មិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយគឺជាកាតព្វកិច្ចការពារតែប៉ុណ្ណោះ ។ ប៉ុន្តែដោយសារតែតំបន់សមុទ្រចិនភាគខាងត្បូងនៅមានវិវាទ បានធ្វើឲ្យប្រទេសនៅក្នុងតំបន់បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពិសេសគឺប្រទេសហ្វុីលីពីន។ កាលពីថ្ងៃទី ៩ខែមករា ហ្វុីលីពីន បានសម្ដែងពីក្តីព្រួយបារម្ភរបស់ខ្លួន ទាក់ទងទៅនឹងសកម្ម ភាពយោធា របស់ចិន នៅសមុទ្រចិនខាង ... Read More »

វិភាគអន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង ៖ កូរ៉េខាងជើងអាចឋិតថេរបានដល់ពេលនេះអាស្រ័យលើបរមាណូ

ប្រទេសដែលជាសត្រូវរបស់អាមេរិក គឺមិនអាចរួចផុតពីការវាយប្រហារដាក់ គំនាប ពីអាមេរិកនោះឡើយ ប្រសិនបើ គ្មាន បរមាណូជារនាំងការពារទេនោះ ។ ដូច ​ អ្វីដែលមេដឹកនាំកូរ៉េខាងជើងបានលើកឡើង បរមាណូគឺជាវត្ថុទិព្វ ដែលអាច ការពារកូរ៉េខាងជើង រួចផុតពីការវាយ ... Read More »