ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ទីបំផុត! ចៅក្រម​អាមេរិក ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន​បម្រាម​ដែល​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​TikTok ពី App store និង Play store​

អន្តរជាតិ៖ ទីបំផុត! ​កម្មវិធី​TikTok ពី App store និង Play store ត្រូវបានចៅក្រម​សហព័ន្ធ​អាមេរិក នៅ​ថ្ងៃទី​២៧ ខែកញ្ញា​ ឆ្នាំ២០២០ ​ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន​បម្រាម​ដែល​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​ទាំងអស់នេះ ។ ... Read More »

ទាហានអាមេរិកធ្វើអត្តឃាតកើនឡើងខ្ពស់ក្នុងរដូវកាលកូវីដ​-១៩​

តាមតួលេខ​បង្ហាញឲ្យឃើញថា ចំនួនទាហានអាមេរិកធ្វើអត្តឃាត កើនឡើងខ្ពស់ជាងឆ្នាំ​២០១៩ ដល់ទៅ​២០ភាគរយ​ ដោយសារតែ​ការឆ្លងរាលដាលកូវីដ​-១៩​ នៅលើពិភពលោក​។ មន្ត្រីកម្លាំងទាហានជើងគោកអាមេរិក លោក​Ryan McCarthy បាននិយាយទៅកាន់សារព័ត៌មាន AP ថា​« យើងមិនអាចនិយាយ តាមបែបវិទ្យាសាស្ត្រ​ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺបញ្ហាសុខភាព​គឺជាហេតុផលបណ្តាលឲ្យទាហានធ្វើអត្តឃាតច្រើន។ ... Read More »

បាញ់ប្រហារនៅក្នុងបារ​ ប្រទេសម៉ិចស៊ីកូ ស្លាប់​១១នាក់​

យ៉ាងហោចណាស់ក៏មានមនុស្ស​១១នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅក្នុងបារ នៃរដ្ឋ​Guanajuato ប្រទេសម៉ិចសុីកូ នាយប់ថ្ងៃទី​២៧ខែកញ្ញា។ ស្នងការប៉ូលិសរដ្ឋ​Guanajuato បានឲ្យដឹងថា ការបាញ់ប្រហារ កើតឡើងនៅហាងបារក្នុងទីក្រុងJaral del Progreso សម្លាប់មនុស្ស​១១នាក់ និងរបួសជាច្រើនក្នុងនោះមានម្នាក់របួសធ្ងន់។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ​ ... Read More »

អូស្ត្រាលីកំពុងធ្វើតេស្ត «ស្ព្រាយបាញ់តាមច្រមុះ» ដែលអាចទប់ស្កាត់ការឆ្លងកូរ៉ូណាដល់ទៅ៩៦%

អន្តរជាតិ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បាននិយាយថា ក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី អេណា (Ena Respiratory) នៅថ្ងៃចន្ទនេះបានប្រកាសថា ស្រ្ពាយបាញ់តាមច្រមុះ (nasal spray) ... Read More »

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា​នេះ! ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ឡើងដល់​ជាង​១​លាន​នាក់​ហើយ

អន្តរជាតិ៖ បើគិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា​ ឆ្នាំ២០២០នេះចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ឡើងដល់​ជាង​១​លាន​នាក់​ហើយ ខណៈ​ករណី​សរុប​មាន​ជាង​៣៣​លាន​ករណី និង​សះស្បើយ​ជិត​២៥​លាន​នាក់​។ ​សូមជម្រាបថា ប្រទេស​ដែល​ឆ្លង​ច្រើនជាងគេ​៖ ១. សហរដ្ឋអាមេរិក​៖ ជាង​៧.៣​លាន​ករណី ២. ឥណ្ឌា​៖ ... Read More »

New York Times៖ ប្រធានាធិបតីដូណាល់ ត្រាំ អត់បង់ពន្ធ១សេនណាឡើយ​រយៈពេល១០ឆ្នាំកន្លងមក

ក្នុងរយៈពេល១៥ឆ្នាំមុនពេលលោកត្រាំជាប់ឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ​២០១៦ លោកត្រាំមិនបានបង់ពន្ធប្រាក់ចំណូលរបស់ខ្លួនឡើយ​។ សារព័ត៌មានNew York Times បានផ្សាយថា ការដែល លោកត្រាំ​មិនបង់ពន្ធ ដោយសារតែលោក​បានផ្តល់ព័ត៌មានពីការរកស៊ីខាតបង់ ។ នៅក្នុងឆ្នាំ​២០១៦ លោកត្រាំ​បាន​បង់ពន្ធតែ​៧៥០ដុល្លារប៉ុណ្ណោះពីប្រាក់ចំណូលរបស់ខ្លួន និងឆ្នាំ​២០១៧​ ក៏បង់ពន្ធ​៧៥០ដុល្លារដូចគ្នា​ដែរ។ ... Read More »

មន្រ្តីក្រុងព្យុងយ៉ាង ការរុករកសាកសពមន្រ្តីនេសាទនៅតំបន់ព្រំដែនសមុទ្រខាងលិចពីសំណាក់ទីក្រុងសេអ៊ូល គឺបានបំពានដែនទឹករបស់ខ្លួន

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា នៅថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ កូរ៉េខាងជើង បានបញ្ជាឲ្យកូរ៉េខាងត្បូង បញ្ឈប់ការរុករកសាកសពមន្រ្តីនេសាទនៅតំបន់ព្រំដែនសមុទ្រខាងលិច ព្រោះការរុករុកសាកសពពីសំណាក់ទីក្រុងសេអ៊ូល គឺបានបំពានដែនទឹករបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន KCNA បានបន្តថា កូរ៉េខាងត្បូង ... Read More »

កីឡាករ John Catlin លើកពាន Galgorm Castleជាលើកទី២

កីឡាករវាយកូនហ្គោលសញ្ជាតិអាមេរិក John Catlin បានឈ្នះពានរង្វាន់ European Tour ជាលើកទី ២ក្នុងរយៈពេល៣សប្តាហ៍ដោយទទួលបាន៦៤ពិន្ទុដែលធ្វើឱ្យរូបគេទទួលបានជ័យជំនះ២ដងក្នុងកម្មវិធី Irish Open នៅGalgorm។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចាប់ផ្តើមដំបូងមិនបានលទ្ធផលប៉ុន្មានទេ ប៉ុន្តែពេលចូលដល់វគ្គផ្តាច់ព្រ័ត្ររូបគេធ្វើបានល្អ ដោយឈ្នះកីឡាករ Aaron ... Read More »

Suarez រកបានគ្រាប់បាល់ដំបូងឲ្យ Atletico Madrid

កីឡាករ Luis Suarez បានស៊ុតបាល់បញ្ចូលទី២គ្រាប់និងបានបង្កើតការស៊ុតបញ្ចូលទី ១គ្រាប់ទៀតក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ក្លិប Atletico Madrid ជាមួយនឹងក្រុមGranada ក្នុងលទ្ធផល៦ទល់១ កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញាម្សិលមុិញនេះ។ ក្រុម Atletico Madrid បាននាំមុខ១គ្រាប់ទៅលើក្រុម ... Read More »

លោក ស៊ី ជិនភីង គាំទ្រគោលនយោបាយរបស់ខេត្តស៊ីនជាំង លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិច

អន្តរជាតិ៖ បន្ទាប់ពីសហគមន៍អន្តរជាតិ រិះគន់ពីការបង្រ្កាបលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត ប្រធានាធិបតីចិន លោកស៊ី ជិនភីងនៅថ្ងៃទី២៦ ខែកញ្ញា បានលើកឡើងពីការគាំទ្រគោលនយោបាយរបស់ខេត្តស៊ីនជាំង ។ បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី២៦ ខែកញ្ញាថ្មីៗនេះប្រធានាធិបតីចិន ... Read More »

Man City ចាញ់ Leicester City ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់២ទល់៥

ក្រុមខ្លាំងមេឃខៀវ Manchester City បានចាញ់ក្រុម​កញ្ជ្រោងខៀវ Leicester City ក្នុងលទ្ធផល២ទល់៥ នៅក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់មិនធ្លាប់មាន សម្រាប់រដូវកាលថ្មី២០២០-២០២១ កាលពីរាត្រីម្សិលមិញ។ ២គ្រាប់របស់ក្រុម​ម្ចាស់ផ្ទះ Man City រកបានដោយកីឡាករ Mahrez ... Read More »

ប្រើប្រាស់យន្តហោះយោធាខុសគោលដៅ រដ្ឋមន្ត្រីការពារជាតិ អាហ្វ្រិកខាងត្បូងត្រូវប្រធានាធិបតីកាត់ប្រាក់ខែ៣ខែ

រដ្ឋមន្ត្រីក្រសួងការពារជាតិ​ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានប្រធានាធិបតីផាកពិន័យ កាត់ប្រាក់ខែ​៣ខែ ដោយសារតែប្រើប្រាស់យន្តហោះយោធា ហើយអនុញ្ញាតឲ្យអ្នកគ្មានភារកិច្ចចូលរួមធ្វើដំណើរតាមយន្តហោះនោះទៅកាន់ប្រទេសហ្ស៊ីមបាវេ (Zimbabwe)។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិ​​អាហ្វ្រិកខាងត្បូងបានប្រកាសឲ្យដឹងថា ប្រធានាធិបតីCyril Ramaphosa បានស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Nosiviwe Mapisa-Nqakula ហើយបានកាត់ប្រាក់ខែ​៣ខែ​ ដោយសារតែគាត់អនុញ្ញាតឲ្យគណៈប្រតិភូទៅកាន់ប្រទេសហ្ស៊ីមបាវេជិះយន្តហោះរបស់កម្លាំងទាហានអាកាស។ ... Read More »

កូរ៉េខាងត្បូង-ចិន​ ប្រារព្ធពិធី​ប្រគល់ធាតុទាហាន​១១៧នាក់

កូរ៉េខាងត្បូង នៅថ្ងៃទី ២៧ខែកញ្ញា បានប្រារព្ធពិធីប្រគល់ធាតុទាហានចិន​១១៧នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ នៅឆ្នាំ​១៩៥០-១៩៥៣។ នេះជាពិធីប្រគល់ធាតុទាហានចិនលើកទី​៧ហើយតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីឆ្នាំ​២០១៤។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹង​ថា ក្រៅពីធាតុទាហានទាំង​១១៧រូប នៅមាន​ សម្ភារ វត្ថុបុរាណ​ដល់ទៅ​ ១.៣៦៨ ... Read More »

កូរ៉េខាងត្បូងបញ្ជូននាវា​៣៩គ្រឿងស្វែងរកសពមន្ត្រីដែលត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់

កម្លាំងទាហានការពារដែនសមុទ្រកូរ៉េខាងត្បូងបានបញ្ជូននាវាដល់ទៅ ៣៩គ្រឿងស្វែងរកសាកសពមន្ត្រីគ្រប់គ្រងដែនសមុទ្រនិងនេសាទ ដែលត្រូវទាហានកូរ៉េខាងជើង បាញ់សម្លាប់ធ្លាក់ចូលក្នុងទឹកសមុទ្រ។ ក្រៅពីនាវាទាំង​៣៩គ្រឿង​នៅមាន យន្តហោះ៦គ្រឿងផងដែរ បានស្វែងរកនៅតាមតំបន់សមុទ្រជិតព្រំដែនមានវិវាទ ជាទីកន្លែងដែល មន្ត្រីវ័យ​៤៧ឆ្នាំបាត់ខ្លួនកាលពីថ្ងៃទី​២១ខែកញ្ញា​។ ភាគីកូរ៉េខាងជើងបានស្នើដល់កូរ៉េខាងត្បូងឲ្យបញ្ចប់សកម្មភាពស្វែងរក ដោយ​បញ្ជាក់ថា ការស្វែងរកបានចូលដល់ដែនសមុទ្រ​របស់កូរ៉េខាងជើង​។ សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី​២៧ខែកញ្ញា​បានផ្សាយដោយដកស្រង់សម្តីមន្ត្រី​កូរ៉េខាងជើងដែលបានបញ្ចាក់ថា​«យើងនឹងមិនលើកលែងរាល់សកម្មភាពឈ្លានពានទឹកដីពីកូរ៉េខាងត្បូងនោះឡើយ​ ... Read More »

ក្រុមគ្រូពេទ្យគុយបា “Henry Reeve” ជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព​

គណៈកម្មការសន្តិភាពពិភពលោក (WPC) បានបានស្នើបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពដល់ក្រុមគ្រូពេទ្យ​របស់គុយបា មានឈ្មោះថា”Henry Reeve” សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២០ ដោយសារតែក្រុមគ្រូពេទ្យខាងលើខិតខំទប់ស្កាត់ជំងឺឆ្លង​​កូវីដ​-១៩ ។ នៅក្នុងសារលិខិត​ផ្ញើទៅកាន់​គណៈកម្មការពានរង្វាន់ណូបែលសន្តិភាព នៅប្រទេស ន័រវេស លិខិតរបស់(WPC) បានបញ្ជាក់យ៉ាងច្បាស់​ថា ក្រុមគ្រូពេទ្យ​គុយបា ... Read More »

មន្រ្តីជាន់ខ្ពស់ថៃ ប្រកាសថា៖ នៅខែវិច្ឆិកាខាងមុខនេះសម្រាប់ភ្ញៀវទេសចរបរទេស អាចនឹងធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃ

អន្តរជាតិ៖ បើតាមកាសែតបាងកកប៉ុស្តិ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បានអះអាងកាលពីថ្ងៃទី២៥ខែកញ្ញាថ្មីៗនេះថា នៅខែវិច្ឆិកាខាងមុខនេះសម្រាប់ភ្ញៀវទេសចរបរទេស អាចនឹងធ្វើចត្តាឡីស័កត្រឹមតែរយៈ៧ថ្ងៃប៉ុណ្ណោះ ប្រសិនបើមិនមានករណីឆ្លង COVID-19 ក្នុងចំណោមភ្ញៀវបរទេស ដែលនឹងមកដល់ថៃនៅខែតុលាខាងមុខ។ចាប់ពីថ្ងៃទី១ ខែតុលា អាជ្ញាធរថៃ អនុញ្ញាតឲ្យភ្ញៀវបរទេសចូលទឹកដីខ្លួនជាថ្មី ... Read More »

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក មហា​ធៀ ប្រកាសថា៖ លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ

អន្តរជាតិ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ីគ្រោងនឹងរៀបចំនៅឆ្នាំ២០២៣ខាងមុខនេះ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីមហា​ធៀមហាម៉ាត់ ដែលមានវ័យ៩៥ឆ្នាំ បានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះថា លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ ប្រសិនបើការបោះឆ្នោតនោះរៀបចំទៅតាមកាលកំណត់។ លោក មហាធៀ មហាម៉ាត់ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមណ្ឌលបោះឆ្នោតសហព័ន្ធLangkawi ដោយប្រកាសដំណឹងថា លោកនឹងមិនចូលរួមការបោះឆ្នោតខាងមុខឡើយ ប្រសិនបើរៀបចំតាមកាលកំណត់នោះ ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-កីឡាកររបស់ក្រុមមាន់ខ្នាយមាស Tottenham បានស្រឡាំងកាំងបន្ទាប់ពីខ្សែបម្រើអង់គ្លេស Dele Alli ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Paris St-Germain ... Read More »

Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor

អ្នកតំណាងកីឡាប្រដាល់ហ្វីលីពីនបានប្រាប់ AFP ថា អ្នកប្រដាល់ Manny Pacquiao កំពុងពិចារណាការប្រកួតជាមួយតារាក្បាច់គុនចម្រុះសញ្ជាតិអៀរឡង់ Conor McGregor នៅពេលដែលគាត់គ្រោងវិលមកសង្វៀនប្រកួតវិញ។ លោក Sean Gibbons ប្រធានក្រុមតំណាងកីឡាករ Manny ... Read More »

ព្រឹត្តិការណ៍អូឡាំពិក​នៅតែ​ធ្វើ​នៅ​ឆ្នាំក្រោយទោះជាប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ក៏ដោយ

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Thomas Bach បាន​ប្រកាសថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ បើ​ទោះ​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺឆ្លងកូវីដ-១៩ និងមានបញ្ហាប្រឈមដោយសារវិបត្តិជំងឺឆ្លងមួយនេះក៏ដោយ។  លោក Thomas Bach បាន​ធ្វើការប្តេជ្ញា​នៅ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ជាមួយ​អ្នករៀបចំ​កម្មវិធី​កីឡា​អូ​ឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ២០២០ របស់​ម្ចាស់ផ្ទះ​ជប៉ុនដោយលោកសង្ឃឹមយ៉ាងមុតមាំថា ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ឆ្នាំ២០២១នេះ ... Read More »

មិនទាន់ចប់ទេ! ករណីបាញ់សម្លាប់ និងដុតកម្ទេចសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់, កូរ៉េខាងត្បូងនឹងស្នើឲ្យកូរ៉េខាងជើង បើកការស៊ើបអង្កេតរួមគ្នា

អន្តរជាតិ៖ បើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចេអ៉ីន នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសថា ជុំវិញការបាញ់សម្លាប់ និងដុតសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់ លោកនឹងស្នើឱ្យកូរ៉េខាងជើងបើកស៊ើបអង្កេតរួមគ្នាមួយ ខណៈរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធពីក្រុមគណបក្សប្រឆាំង និងសាធារណមតិនៅក្នុងប្រទេស ... Read More »

ប្រទេសចិន ផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង រយៈពេល៤សប្តាហ៍ ដោយសារតែCOVID-19

អន្តរជាតិ៖ បន្ទាប់ពីមន្ត្រីជំនាញរបស់ចិន បានរកឃើញត្រីក្លាសេមានផ្ទុកវីរុសកូរ៉ូណា នៅលើកញ្ចប់វេចខ្ចប់ផ្នែកខាងក្រៅ ។ ពេលនេះប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រ ពីនាវារុស្ស៊ីពីរគ្រឿងសម្រាប់រយៈពេល ៤សប្តាហ៍ ។ បើតាមមន្រ្តីការិយាល័យគយចិន បានប្រាប់សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ... Read More »

លោក ស៊ូហ្កា និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាពប្រទេសទាំងពីរ

អន្តរជាតិ៖ បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ (Suga Yoshihide )នៅថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះថា៖លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបន្តរក្សាកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែករក្សាស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ ... Read More »

ទ្វីបអាស៊ីមានករណីឆ្លងកូវីដ​-១៩ ជាង​១០លាននាក់ហើយ

តាមតួលេខរបស់គេហទំព័រ Worldometers គិតមកដល់វេលាម៉ោង​១២ថ្ងៃទី​២៦ខែកញ្ញា​ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងជាង​ ​៣២,៧៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់​៩៩៣.០០០នាក់​។ ទ្វីបអាស៊ី​ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ​ដោយមានពលរដ្ឋដល់ទៅជាង​១០លាននាក់ហើយឆ្លងកូវីដ​-១៩ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក​ពិភពលោករកឃើញអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ៣១៩.០០០នាក់ ក្នុងនោះមានអាមេរិក ឥណ្ឌា និងប្រេស៊ីលមានចំនួនអ្នកឆ្លងច្រើនជាងគេបង្អស់​។ ... Read More »

មេដឹកនាំបណ្តាប្រទេសអាមេរិកឡាទីន ស្នើសុំឲ្យអាមេរិក និងចិនឈប់ឈ្លោះគ្នា និងអំពាវនាវឲ្យUN ចែកចាយវ៉ាក់សាំងកូវីដ-១៩«ដោយមិនគិតថ្លៃ»

អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញាឆ្នាំ២០២០នេះ បានចុះផ្សាយថា មេដឹកនាំបណ្តាប្រទេសនៅអាមេរិកឡាទីនបានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ (UN) ឲ្យមានការចែកចាយវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃនាពេលខាងមុខនេះ និងទទូចដល់ប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក និងប្រទេសចិនឈប់ឈ្លោះគ្នាដើម្បីចែករំលែកចំណេះដឹងរបស់ពួកគេលើបញ្ហានេះ ... Read More »

ទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ គម្រោងផ្លូវដែកធុនស្រាលដោយគាំទ្រពីជប៉ុន ត្រូវប្រធានាធិបតីស្រីលង្កាបញ្ជាឲ្យលុបចោល

អន្តរជាតិ៖ គម្រោងផ្លូវដែកធុនស្រាលមានតម្លៃ ១,៥ពាន់លានដុល្លារ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុប្រទេសជប៉ុន ដោយកិច្ចព្រមព្រៀងផ្លូវដែកនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលមុន ក៏ត្រូវប្រធានាធិបតីស្រីលង្កាបច្ចុប្បន្នលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចេញបញ្ជាឲ្យលុបចោលនូវគម្រោងផ្លូវដែកនេះ ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីស្រីលង្ការូបនេះ ... Read More »

អូស្ត្រាលីប្រកាសនៅអង្គការសហប្រជាជាតិថា​ ពិភពលោកត្រូវការដឹងពីប្រភពនៃ​វីរុសកូវីដ​-១៩

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ​ផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាតិ​​ថា លោកបានស្នើឲ្យពិភពលោកត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ពីប្រភពកូវីដ​-១៩​ឲ្យបានច្បាស់លាស់។ តាមការលើកឡើងរបស់​លោក Scott Morrison ការស្រាវជ្រាវជាសាកលនឹងត្រូវបានធ្វើឡើងដើម្បីបង្ហាញឲ្យពិភពលោកបានដឹងច្បាស់ពីប្រភពកូវីដ​-១៩​។ លោក​Scott Morrison ​បានបញ្ជាក់ថា វីរុស​កូវីដ​-១៩ បានឆ្លងរាលដាល​ដល់មនុស្សជុំវិញពិភពលោកជាង​៣២លាននាក់ ... Read More »

ក្រុមហ៊ុន Google ប្រកាសជាផ្លូវការថា៖ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិកទាំងអស់ត្រូវហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្ម

អន្តរជាតិ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ក្រុមហ៊ុនយក្ស Google  បានផ្ញើអ៉ីម៉ែលទៅកាន់អ្នកផ្សព្វផ្សាយដោយក្រុមហ៊ុនមួយនេះប្រកាសផ្លូវការថា៖ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងមិនត្រូវបានអនុញ្ញាត ឬដំណើរការនោះទេ។ បើទោះជាបេក្ខភាពឈរឈ្មោះបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត ។ ជាក់ស្តែងនៅក្នុងអ៉ីម៉ែលរបស់ក្រុមហ៊ុន Google ក៏បានបញ្ជាក់បន្ថែមទៀតថា ... Read More »

នាយករដ្ឋមន្រ្តីជប៉ុនថ្មីត្រៀមខ្លួនជួបលោកគីម ជុងអ៊ុន«ដោយគ្មានលក្ខខណ្ឌ»

នាយករដ្ឋមន្ត្រីថ្មីជប៉ុន​បានប្រកាសថា លោកបានត្រៀមខ្លួនដើម្បីជួបពិភាក្សា​ជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី​ ដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ ។ នៅក្នុងសារ «វីដេអូ» ដែលបានផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី​២៥ ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោកYoshihide Suga បានប្រកាសថា លោកបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីជួបពិភាក្សា​ជាមួយលោកគីម ជុងអ៊ុន​ដោយគ្មានលក្ខខណ្ឌ។ ... Read More »

យន្តហោះយោធាអ៊ុយក្រែនសម្រាប់ហ្វឹកហាត់បានធ្លាក់សម្លាប់មនុស្ស២២នាក់

អន្តរជាតិ៖យន្តហោះ​សម្រាប់ហ្វឹកហាត់កម្លាំងទាហាននៅអ៊ុយក្រែនបានជួបគ្រោះថ្នាក់ធ្លាក់ពេលព្យាយាមចុះចតជាបន្ទាន់ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅសម្លាប់មនុស្ស ២២នាក់​។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅយប់ថ្ងៃទី​២៥ខែកញ្ញា ពេលនោះយន្តហោះយោធាប្រភេទAn-26 របស់កម្លាំងទាហានអាកាសអ៊ុយក្រែន បានធ្លាក់នៅតំបន់ Kharkov ស្ថិតនៅភាគខាងជើង​ប្រទេសនេះ សម្លាប់មនុស្ស ២២នាក់​។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន ប្រទេសអ៊ុយក្រែន​បានឲ្យដឹងថា យន្តហោះ ដឹកជញ្ជូនយោធាមានមនុស្ស ... Read More »