ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Man City ជិតឈានដល់ការចុះហត្ថលេខាយកកីឡាករ Ruben Dias ពីក្លិប Benfica

ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខានាំយកកីឡាករ Ruben Dias ពីក្លិបBenfica របស់ព័រទុយហ្គាល់។ ក្លិបយក្សនៅ Premier League មួយនេះបានដេញថ្លៃកីឡាករ Jules ... Read More »

ក្រោយមេដឹកនាំប្រឆាំង អះអាងថា៖ ខ្លួន​មាន​សំឡេង​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ ,ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ថាការអះអាង​នេះ​ប្រហែល​គ្រាន់​ជា​សារ​នយោបាយ​ប៉ុណ្ណោះ​

អន្តរជាតិ៖ បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែលអះអាងថា៖ ​លោកបាន​ប្រមែ​ប្រមូល​សំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុង​សភា​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ហើយ ។ ប៉ុន្តែតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បានលើកឡើងថា ការអះអាង​នេះ​ប្រហែល​គ្រាន់​ជា​សារ​នយោបាយ​ប៉ុណ្ណោះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama ... Read More »

នាយករដ្ឋមន្រ្តីអូស្ត្រាលី ប្រកាសថា៖ បើខ្លួនអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ បានជោគជ័យ នឹងចែកចាយឲ្យបានទូទាំងពិភពលោក

អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះ លោក ស្កុត ម៉ូរីសុន(Scott Morrison) នាយករដ្ឋមន្រ្តីអូស្រ្តាលី បានទទូចថាប្រទេសណាដែលអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 បានជោគជ័យ ត្រូវចែករំលែកជាសកលព្រោះបើមិនដូច្នោះទេ ប្រវត្តិសាស្ត្រនឹងក្លាយទៅជាចៅក្រមកាត់ក្តីរឿងនេះមិនខាន។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA ... Read More »

ប្រមុខរដ្ឋ​វៀតណាម​ ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូងទាំងអស់ គោរព​តាមច្បាប់​អន្តរជាតិ និង​បញ្ឈប់​សកម្មភាព​ឯកតោភាគី

អន្តរជាតិ៖ លោក ង្វៀន ភូ​ជុង ប្រធានាធិបតី​វៀតណាម កាលពីថ្ងៃទី​២៤ ខែកញ្ញាថ្មីៗនេះ បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ គោរព​តាមច្បាប់​អន្តរជាតិនិង​បញ្ឈប់​សកម្មភាព​ឯកតោភាគី ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​នៅក្នុង​តំបន់​ដែនទឹក​ជម្លោះ ។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតីរូបនេះ ក៏បាន​ប្តេជ្ញា​រក្សា​ស្ថិរភាព សន្តិភាព ... Read More »

នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា ប្រកាសថា៖ ជប៉ុននិងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ ឲ្យខាងតែបាន ទោះបី COVID-19 មិនទាន់អាចគ្រប់គ្រងបានក៏ដោយ

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានអះអាងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) តា​ម​រ​យៈ​វី​ដេ​អូ​ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា៖ លោក បានប្តេជ្ញាចិត្តក្នុងការដឹកនាំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកដែលត្រូវពន្យារទៅឆ្នាំ ២០២១ឲ្យខាងតែបានទោះបី COVID-19 ... Read More »

មនុស្ស១.០០០នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងមួយថ្ងៃសម្រាប់ព្រឹត្តិការណ៍ French Open

អ្នកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍វាយតឺន្នីស French Open ឆ្នាំនេះត្រូវបានថយចុះមកនៅត្រឹម១.០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងប៉ារីសនិងនៅជុំវិញទីក្រុងប៉ារីស។ លោក Jean Castex នាយករដ្ឋមន្ត្រីបារាំងបានប្រាប់ទូរទស្សន៍បារាំងថា“យើងនឹងអនុវត្តច្បាប់ដូចគ្នានៅ Roland Garros និងកន្លែងផ្សេងទៀត។ យើងនឹងអនុវត្តពីចំនួន៥.០០០នាក់មកនៅត្រឹម១០០០នាក់។ ជាមួយនឹងស្ថានភាពជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ ... Read More »

Flamengo ស្នើសុំពន្យារពេលប្រកួត ខណៈកីឡាករ១៦នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិប Flamengo បានស្នើសុំសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ពន្យារពេលការប្រកួតរបស់ពួកគេជាមួយ ក្រុមPalmeiras នៅថ្ងៃអាទិត្យបន្ទាប់ពីមានកីឡាករចំនួន១៦នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ម្ចាស់ការពារតំណែងជើងឯកលីគកំពូលប្រេស៊ីល និង Copa Libertadores បានឲ្យដឹងថា ពួកគេមានតែកីឡាករ៩ នាក់ប៉ុណ្ណោះដែលអាចរកចូលលេងសម្រាប់ការប្រកួតជាមួយក្រុម Allianz ... Read More »

អាជ្ញាកណ្តាលជនជាតិអុីតាលីម្នាក់និងដៃគូរបស់គាត់ត្រូវគេចាក់សម្លាប់

អាជ្ញាកណ្តាលសញ្ជាតិអុីតាលីលោក Daniele De Santis និងដៃគូរបស់គាត់គឺអ្នកនាង Eleonora Manta ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះរបស់ពួកគេ។ ការចាក់សម្លាប់ដ៏ឃោរឃៅនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅជុំវិញប្រទេសអុីតាលីដែលជាកន្លែងដែលលោក De Santis គឺជាមន្ត្រីដែលទទួលបានការគោរពខ្ពស់នៅក្របខ័ណ្ឌអុីតាលី Serie C ។ ... Read More »

ពីរថ្ងៃជាប់គ្នា តៃវ៉ាន់ បាញ់​សាកល្បងមីស៉ីល២គ្រាប់ បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង ហោះ​ឆ្លង​ចូល​ដែនអាកាស​តៃវ៉ាន់​

អន្តរជាតិ៖ បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង បាន​ហោះ​ឆ្លង​ចូល​ដែនអាកាស​តៃវ៉ាន់​នាពេល​កន្លងទៅ​ ស្រាប់តែនៅ​យប់​ថ្ងៃទី​២៤និង២៥ខែកញ្ញា ឆ្នាំ២០២០នេះ យោធាតៃវ៉ាន បាន​បាញ់​សាកល្បងមី​ស៊ី​ល​ចំនួន២គ្រាប់ ដោយមួយ​គ្រាប់​នៅក្បែរ​ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួននិង​មួយ​គ្រាប់​ទៀត ត្រូវបាន​រំពឹងថា បាញ់​សាកល្បង​នៅ​មូលដ្ឋាន​យោធា Jiupeng ក្បែរ​ឆ្នេរ​ភាគខាងត្បូង​ ​។ តាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​នេសាទ​តៃវ៉ាន់ បាននិយាយថា ... Read More »

ទ្វីបអាស៊ីបានក្លាយទៅជាតំបន់ដែលមានករណីឆ្លងកូវីដ​-១៩ច្រើនជាងគេបង្អស់លើពិភពលោក

ទ្វីបអាស៊ី​បានឈានមុខទៅលើតំបន់អាមេរិកខាងជើង ក្លាយទៅជាតំបន់ដែលមានអ្នកឆ្លងកូវីដ​-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅទូទាំងទ្វីបអាស៊ី មានអ្នកឆ្លងសរុបដល់ទៅ ៩.៩៣៥.៩៧៣នាក់ និងស្លាប់ ១៨៤.២៤១នាក់ ។​ ចំណែកនៅតំបន់អាមេរិកខាងជើងវិញ មានករណីឆ្លង​សរុប ​៨.៥៦៧.៨១៨នាក់ និងស្លាប់ ៣០៣.៩៨១នាក់​។ តំបន់អាមេរិកខាងត្បូងមានអ្នកឆ្លង៧.៧៥២.៤០៣នាក់ ... Read More »

ឥណ្ឌានិងចិន​បានបង្កើនសកម្មភាពបញ្ជូនទាហានចេញពីតំបន់ព្រំដែនមានវិវាទ ក្នុងពេលរដូវរងាជិតមកដល់

នៅពេលរដូវរងាជិតមកដល់ ចិន និងឥណ្ឌាក៏បានប្រញាប់បញ្ជូនទាហានចេញពីតំបន់ព្រំដែន ដែលកំពុងតែមានវិវាទរយៈពេលកន្លងមក ។ តំបន់ព្រំដែនដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា នោះគឺមានកម្ពស់ពី​ទឹកសមុទ្រ​ដល់ទៅ​៤៥០០ម៉ែត្រ​ និងកង្វះអុកស៊ីហ្សែន​​ អាកាសធាតុធ្លាក់ចុះខ្លាំងនៅក្នុងខែតុលានេះ​ប៉ះពាល់យ៉ាងខ្លាំង​ដល់សកម្មភាពស្នាក់នៅរបស់យោធា​។ អ្នកឯកទេសយោធា Zhou Chenming នៅទីក្រុងប៉េកាំង ​បានលើកឡើងថា កម្លាំងទាហាន ... Read More »

ប៉ូលិសបារាំងចាប់ខ្លួនជនដៃដល់ប្រើកាំបិតវាយប្រហារនៅទីក្រុងប៉ារីសរបួស​៤នាក់

ប៉ូលិសបារាំង​បានប្រកាសឲ្យដឹងថា ជនដៃដល់​ប្រើកាំបិតវាយប្រហារ នៅតំបន់ជិតទីតាំងការិយាល័យ សារព័ត៌មាន​Charlie Hebdo នៅទីក្រុងប៉ារីស នាថ្ងៃទី​២៥ខែកញ្ញា ។ ប្រព័ន្ធផ្សព្វផ្សាយបារាំង​បានផ្សាយថា ក្រុមជំនាញរបស់បារាំង​បានបើកការស្រាវជ្រាវ​ និងសួរចម្លើយទៅលើជនសង្ស័យ​​ដែលបានចាប់ខ្លួននៅជិតមហោស្រព Bastille ក្នុងទីក្រុងប៉ារីស​។ ប៉ូលិសបារាំង​បានឲ្យដឹងថា នេះជា​ជនសង្ស័យ​តែម្នាក់គត់​ក្នុងករណីវាយប្រហារ​ខាងលើ​។ ... Read More »

លោក គីម ជុង​អ៊ុន ស​សេរ​លិខិត​សុំទោសទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង ​ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់

អន្តរជាតិ៖ នៅថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ មេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុង​អ៊ុន បា​នស​សេរ​លិខិតសុំទោស​ទៅកាន់លោក មូ​ន ជេ​អុីន ​ប្រធានាធិបតី​កូរ៉េខាងត្បូង ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​។ដោយលោក គីម អះអាងថា៖ រឿងនេះ​មិនគួរ​កើតឡើង​ឡើយ​។ ​ជាក់ស្តែងនៅក្នុង​លិខិត​ផ្ញើ​ដោយ​រណសិរ្ស​រួបរួម​កូរ៉េខាងជើង ... Read More »

ស្របពេល​នយោបាយ​ប្រទេសថៃ ហ៊ុមព័ទ្ធ​ដោយ​ការធ្វើបាតុកម្ម​ មេទ័ព​ជើងគោក​ថៃ​ថ្មី សន្យា​ស្តារ​សន្តិភាព​ក្នុងសង្គម

អន្តរជាតិ៖ ក្រោយចូលកាន់​មុខតំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ថៃថ្មីថ្មោង ឧ​ត្ត​ម​សេនីយ៍ Narongphan Jitkaewtae បាន​ប្ដេជ្ញា ស្តារ​សន្តិភាព​ក្នុងសង្គម គាំទ្រ​ការអភិវឌ្ឍ​ប្រទេស និង​ស្មោះត្រង់ ការពារ​មហាក្សត្រ​។ ការប្ដេជ្ញា​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ថ្មី​រូបនេះធ្វើឡើង​ចំពេល​ដែលប្រទេស​ថៃ​ កំពុង​រួមរឹត​ដោយ​ប្រជាជនធ្វើបាតុកម្ម​អស់​រយៈពេល​២​ខែ​ ដើម្បីទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ពី​តំណែង និង​កែទម្រង់​របបរាជានិយម​។ បើតាម​កាសែតថៃ​បាងកក​ប៉ុស្តិ៍ ... Read More »

បោះឆ្នោតអាមេរិក​៖ ផ្ទុះរថយន្តអ្នកគាំទ្រលោកត្រាំ ត្រូវគេលួចដុតបំផ្លាញ

អន្តរជាតិ៖គ្រួសារមួយនៅទីក្រុង Brooklyn បានឲ្យដឹងថា ផ្ទះសម្រាប់ចតរថយន្តដែលមានរថយន្តសម្រាប់ធ្វើដំណើរមួយគ្រឿងនិងរថយន្តដឹកទំនិញមួយគ្រឿង​ត្រូវក្រុមជនមិនស្គាល់មុខ​ដុតបំផ្លាញ​។ មូលហេតុដែលឈានដល់ការដុតបំផ្លាញនេះ គឺដោយសារតែមានទង់“Trump 2020”។ ក្រុមជំនាញ​FBI និង ATF ត្រូវបានហៅទៅស្រាវជ្រាវការដុតផ្ទះរបស់ លោក Denis និង Deana ... Read More »

ខ្សែប្រយុទ្ធវ័យជ្រេ Ibrahimovic រកឃើញមានផ្ទុកជំងឺកូវីដ-១៩

ក្លិប AC Milan បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករZlatanIbrahimovic នឹងខកខានការប្រកួតវគ្គជម្រុះជុំទី៣នៃពានរង្វាន់ Europa League បន្ទាប់ពីកីឡាករសញ្ជាតិស៊ុយអែតរូបនេះបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩។ កីឡាករនៅក្នុងក្លិប AC Milan ទៀតដូចជា កីឡាករ Rossoneri ... Read More »

ក្រុម BayernMunich ឈ្នះពានរង្វាន់ UEFA Super Cup ក្រោយឈ្នះ Sevilla២-១

ក្រុម Bayern Munich បានយកឈ្នះក្រុម Sevilla ក្នុងលទ្ធផល ២-១ ក្នុងការប្រយុទ្ធដ៏ស្វិតស្វាញមួយសម្រាប់ព្រឹត្តិការណ៍ UEFA Super Cup ដែលមានរយៈពេលរហូតដល់១២០នាទីកាលពីថ្ងៃព្រហស្បតិ៍។ នៅនាទីទី១៣ក្រុមអេស្ប៉ាញ Sevilla ទទួលបានបាល់ពិន័យ១១ម៉ែត្របន្ទាប់ពី ... Read More »

ក្រសួង​សេដ្ឋកិច្ច​ថៃ​ ស្នើ​សុំឱ្យ​ប៉ូលិស​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យាតាមច្បាប់​លើ​បណ្តាញ​សង្គម​ធំៗ ដែល​មិន​ព្រម​លុប​ព័ត៌មាន​ខុសច្បាប់​

អន្តរជាតិ៖ ​​កាលពីថ្ងៃទី​២៤ ខែកញ្ញាម្សិលមិញនេះ ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ថៃ បានស្នើ​សុំឱ្យ​ប៉ូលិស​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យាមាន​ចំណាត់ការ​លើ​បណ្ដាញ​សង្គម​ធំៗ​មាន Facebook ,YouTube និងTwitter ជាដើម បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ​ខកខាន​ក្នុងការ​ដកចេញ​រាល់​មាតិការខុសច្បាប់ ទោះ​រង​ការព្រមាន​ក្ដី​។​ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល លោក ... Read More »

ទាហានកូរ៉េខាងត្បូងត្រៀមលក្ខណៈធ្វើសង្គ្រាម​ក្រោយមន្ត្រីមួយរូបត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់

កូរ៉េខាងត្បូងបានដាក់ទាហានក្នុងស្ថានភាពត្រៀមលក្ខណៈធ្វើសង្គ្រាម ក្រោយពីទាហានកូរ៉េខាងជើងបាន បាញ់សម្លាប់មន្ត្រីជាន់ខ្ពស់​មួយរូប របស់ខ្លួននៅតំបន់សមុទ្រព្រំដែនប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី​២៥ ខែកញ្ញា​បានប្រកាសថា កម្លាំងទាហានទាំងអស់ស្ថិតនៅក្នុងការត្រៀមលក្ខណៈខ្ពស់ ។ តាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង​បានបញ្ជាក់ថា​ បច្ចុប្បន្ន​កម្លាំងទាហានត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់​បំផុតដល់សកម្មភាព​យោធារបស់កូរ៉េខាងជើង​ក៏ដូចជាត្រៀមលក្ខណៈធ្វើសកម្មភាព​ពេលមានសង្គ្រាមផ្ទុះឡើង។ ការប្រកាសខាងលើ​របស់ក្រសួងការពារជាតិ គឺក្រោយពេលកូរ៉េខាងត្បូង​បានបញ្ជាក់ថា មន្ត្រី​ទទួលបន្ទុកដែនសមុទ្រនិង​នេសាទកូរ៉េខាងត្បូង​ត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ពេលបំពេញបេសកកម្មនៅតំបន់សមុទ្រជាប់ព្រំដែនប្រទេសទាំងពីរ​។ មន្ត្រីដែលបាត់ខ្លួនមានអាយុ​៤៧ឆ្នាំ​។ ... Read More »

រដ្ឋមន្ត្រីការបរទេស​អាមេរិក ចោទ​ទីក្រុង​ប៉េកាំង​ថា៖ ញុះញង់​ឲ្យ​មានការ​តវ៉ា​ប្រកាន់ពូជសាសន៍​នៅ​អាមេរិក​

អន្តរជាតិ៖ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បានចោទ​ទីក្រុង​ប៉េកាំង​ថា ការណ៍​ដែល​រដ្ឋាភិបាលចិន ​រិះគន់​ការរើសអើង​ពូជសាសន៍​នៅ​អាមេរិក គឺជា​ការញុះញង់ឲ្យ​មានការ​តវ៉ា​កាន់តែខ្លាំង​នៅ​អាមេរិក​តែម្ដង​។​ ​ជាក់ស្តែងនៅ​ថ្ងៃទី​២៣ ខែកញ្ញាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះបានប្រាប់​សមាជិកសភា​នៃ​រដ្ឋ Wisconsin ថា៖ រដ្ឋាភិបាលចិន​ ... Read More »

ជើងហោះហើរអន្តរជាតិដំបូងគេបង្អស់របស់វៀតណាមបានមកដល់នៅថ្ងៃត្រង់ថ្ងៃទី២៥ខែកញ្ញា

នៅវេលាថ្ងៃត្រង់ថ្ងៃទី​២៥ ខែកញ្ញា ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ លើកដំបូងបង្អស់របស់វៀតណាម​បានចូលមកដល់អាកាសយានដ្ឋានអន្តរជាតិ ណូយបាយ (Noi Bai)នៅទីក្រុងហាណួយ ។ ជើងហោះហើរលេខ VN417 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គឺជាជើងហោះហើរអន្តរជាតិដំបូងក្រោយពីបានផ្អាកជាច្រើនខែដោយសារតែកូវីដ​-១៩ ។ ... Read More »

ជប៉ុន កំពុង​ពិចារណា​​ឲ្យនិស្សិត​ និង​បុគ្គលិក​ពេទ្យ​មកពីប្រទេសផ្សេងៗចូល​ប្រទេសខ្លួនវិញ តែ​ភ្ញៀវទេសចរ​បន្ត​ហាមឃាត់​

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន Asahi Shimbun បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី ២៣ ខែកញ្ញា​នេះ​ថា​៖រដ្ឋាភិបាលជប៉ុន កំពុង​ពិចារណា​ក្នុងការ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ស្នាក់នៅ​រយៈពេល​វែង​ឲ្យ​ចូលមកក្នុង​ប្រទេស​ឡើងវិញ​។ប៉ុន្តែ​ចំពោះ​ភ្ញៀវទេសចរ នៅ​មិនទាន់​អនុញ្ញាត​នោះទេ​។​ ខណៈដែលប្រទេស​ជប៉ុន ​កំពុង​គិតគូរ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​របស់​ជន​បរទេស ក្នុងស្ថានភាព​ជំងឺ COVID-19 នៅ​ប្រទេស​ហាក់​ធូរស្រាល​។ ចំពោះការអនុញ្ញាត​នេះ ... Read More »

ប៉ូលិស​ហុងកុង​ ឃាត់ខ្លួនសកម្មជន​វ័យក្មេងម្នាក់ ពាក់ព័ន្ធ​បាតុកម្ម​ឆ្នាំ​២០១៩

អន្តរជាតិ៖ ក្រុមប៉ូលិសហុងកុង កាលពីថ្ងៃទី២៤ ខែកញ្ញាម្សិលមិញនេះ បានឃាត់ខ្លួនលោក Joshua Wong ដែលជាសកម្មជនវ័យក្មេង​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង ពីបទ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅក្នុង​ឆ្នាំ​២០១៩​។ ក្រៅពី​សកម្មជន​រូបនេះ ហើយប៉ូលិស​ហុងកុង​ក៏បាន​ចាប់ខ្លួន​សកម្មជន​ជើងចាស់​ម្នាក់ទៀត​ផងដែ​រ​។ បើយោងតាមរយៈ​បណ្តាញ​សង្គម​Twitter របស់ខ្លួន សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ហុងកុងលោក Joshua ... Read More »

UEFA យល់ព្រមលើការប្តូរកីឡាករចំនួន៥នាក់នៅក្នុងការប្រកួតយូរ៉ូ ២០២១

គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានសំរេចចិត្តអនុញ្ញាតឱ្យប្រទេសនានាលេងបានចំនួន៣ប្រកួតជំនួសឱ្យការលេងចំនួន២ ប្រកួតក្នុងកំឡុងពេលប្រកួតអន្តរជាតិនាខែមីនា និងកញ្ញា ឆ្នាំ២០២១ ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយសមាគមក្លិបអឺរ៉ុប និងលីគនៅអឺរ៉ុបដើម្បីរកកាលបរិច្ឆេទដែលបានបាត់បង់ដោយសារការលុបចោលការឈប់សម្រាកអន្តរជាតិនៅខែមីនា ឆ្នាំ២០២០ និងការពន្យារពេលការប្រកួតជើងឯកយូរ៉ូឆ្នាំ២០២០ ។ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ... Read More »

សហរដ្ឋអាមេរិក៖ នឹងមានប្រទេសអារ៉ាប់ផ្សេងទៀតបង្កើនទំនាក់ទំនងជាមួយអុីស្រាអែល

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ​Kelly Craft បានប្រកាសឲ្យដឹងថា និឹងមានប្រទេសនៅតំបន់អារ៉ាប់ផ្សេងទៀត​ បង្កើនទំនាក់ទំនងល្អប្រសើរ​ជាមួយអុីស្រាអែល​ក្នុងពេលដ៏ខ្លីខាងមុខ​។ សារព័ត៌មាន​Al Arabiya បានដកស្រង់សម្តីមន្ត្រី​ស្ថានទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ​ដែលបានឲ្យដឹងថា​ «គម្រោងរបស់​យើង គឺ​ធ្វើយ៉ាង​ណាឲ្យមានប្រទេសជាច្រើន​បង្កើនទំនាក់ទំនងជាមួយ ប្រទេសអុីស្រាអែល ។ ឯកអគ្គរដ្ឋទូត Kelly ... Read More »

មន្រ្តីជាន់ខ្ពស់យោធាវៀតណាម ស្នើ​ឲ្យ​បង្កើត​សហគមន៍​ចារកិច្ច​យោធា​អាស៊ាន (AMIC)

អន្តរជាតិ៖ នា​កិច្ចប្រជុំ​ចារកិច្ច​យោធា​អាស៊ាន (AMIM) លើក​ទី​១៧​ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីជាន់ខ្ពស់វៀតណាម បានស្នើ​ឲ្យ​បង្កើត​សហគមន៍​ចារកិច្ច​យោធា​អាស៊ាន (AMIC) ​។ ព្រោះការបង្កើត​សហគមន៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជាទី​ប្រឹក្សា​សម្រាប់​រដ្ឋាភិបាលនិង​ក្រសួងការពារជាតិ​រប​ស់ប​ណ្តា​ប្រទេស​អាស៊ាន ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​។ ​ឧ​ត្ត​ម​សេនីយ៍​ឯក ... Read More »

ប្រធានាធិបតីពូទីនត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ​២០២១

សារព័ត៌មានRIA NOVOSTI នៅថ្ងៃទី​២៤ខែកញ្ញា បានផ្សាយថា សំណើររបស់លោកSergei Komkov ស្នើរទៅកាន់គណៈកម្មការពានរង្វាន់ណូប៊ែលសន្តិភាព​ ជ្រើសរើសលោកពូទីនជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាពក្នុងឆ្នាំ​២០២១។ សំណើរនោះត្រូវបានគណៈកម្មការ ពានរង្វាន់ណូប៊ែលអន្តរជាតិយល់ព្រម។ សាស្ត្រាចារ្យអក្សរសាស្ត្រ រុស្ស៊ី លោក​Sergei Komkov បានលើកឡើងថា​​«ថ្ងៃនេះ ... Read More »

បោះឆ្នោតអាមេរិក៖ «បើបងបោះឆ្នោតឲ្យលោកត្រាំ យើងនឹងលែងលះគ្នា»

ការបោះឆ្នោតអាមេរិកកាន់តែខិតជិតមកដល់ ហើយរឿងរ៉ាវប្លែកៗជាច្រើនពាក់ព័ន្ធនឹងការបោះឆ្នោត ក៏បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមពាសពេញ​ផងដែរ។ កន្លងមកថ្មីៗនេះ ស្ត្រីជនជាតិអាមេរិកម្នាក់ បានធ្វើឲ្យកក្រើកបណ្តាញសង្គមTwitter ដោយអ្នកស្រីបានប្រកាសថា «បើប្តី​បោះឆ្នោតឲ្យលោកត្រាំ​នោះ នឹងត្រូវលែងលះគ្នា​»។ អ្នកស្រីគឺជាអ្នកគាំទ្រយ៉ាងខ្លាំងដល់បេក្ខភាពចូ បៃឌិន។ តាមសារព័ត៌មានRT បានផ្សាយថា​​ស្ត្រីម្នាក់នៅរដ្ឋតិចសាស់ ដែលមានគណនីTwitter ឈ្មោះ​ ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ករណីកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងជារឿងមិនអាចលើកលែង​

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ​បានប្រកាសថា មន្ត្រីទទួលបន្ទុកដែនសមុទ្រនិងនេសាទ កូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់គឺជារឿងមិនអាចទទួលយកបានឡើយ​។ តាមការលើកឡើងរបស់ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកKang Min Seok នៅថ្ងៃទី​២៤ខែកញ្ញា បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាង មានសកម្មភាពទទួលខុសត្រូវពាក់ព័ន្ធ ... Read More »

សួន​កម្សាន្ត Disneyland ហុងកុង នឹង​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​អាជ្ញាធរ​ទីក្រុង​ចាប់ផ្ដើម​បន្ធូរ​វិធានការ​រឹតត្បិត

អន្តរជាតិ៖ បន្ទាប់ពី​អាជ្ញាធរ​ទីក្រុង​​ហុងកុង ចាប់ផ្ដើម​បន្ធូរ​វិធានការ​រឹតត្បិត​ ក្រុមហ៊ុន Disneyland របស់​ហុងកុង​ បាន​បញ្ជាក់​នៅ​ថ្ងៃទី​២២ ខែកញ្ញាថ្មីៗនេះថា សួន​កម្សាន្ត Disneyland នឹង​បើក​ដំណើរការ​ឡើងវិញ ។ ប៉ុន្តែវិធានការរបស់ក្រសួង​សុខាភិបាល នឹងត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត​ពេល​ដំណើរការ​សួន​កម្សាន្ត​នេះ​ឡើងវិញ ដោយសំដៅ​ទប់ស្កាត់​ការឆ្លង​ថ្មី​។​ ... Read More »