ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកនៅផ្សារទំនើបទីក្រុង Saint Petersburg រុស្ស៊ីរបួសយ៉ាងតិច១០នាក់

គ្រាប់បែកកែច្នៃមួយបានផ្ទុះឡើងនៅផ្សារទំនើបនៅក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ីបណ្តាលឲ្យរងរបួសមនុស្ស១០នាក់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការស៊ើបអង្កេតរុស្ស៊ី លោកស្រី Svetlana Petrenko ដែលជាអ្នកនាំពាក្យបានថ្លែងថា យោងតាមព័ត៌មានបឋម ហេតុការណ៍ផ្ទុះនេះកើតឡើងនៅអគារមួយ​ ហើយឧបករណ៍ផ្ទុះនោះមិនស្គាល់អត្តសញ្ញាណឡើយ។ ... Read More »

ទំនាក់ទំនងរវាងវេណេហ្សុ៊យអេឡានឹងកាណាដាកាន់តែតានតឹងក្រោយបណ្តេញមន្ត្រីការទូត

ភាពតានតឹងរវាងវេណេហ្សុ៊យអេឡា នឹងកាណាដាកាន់តែតានតឹងក្រោយពេលប្រទេសទាំង២ បានបណ្តេញមន្ត្រីស្ថាន ទូតគ្នាទៅវិញទៅមក។ ហេតុការណ៍ការ ខាងលើកើតឡើងក្រោយពេលដែលវេណេហ្សុ៊យអេឡា បានចោទប្រកាន់កាណាដាថាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងមិនទទួលស្គាល់ស្ថាប័នបង្កើតច្បាប់ (សភា)។ ជាមួយគ្នានេះ ក្រសួងការ បរទេសប្រេស៊ីល ក៏មានសកម្មភាពតបតគ្នាដូចនឹងប្រទេសកាណាដាផងដែរ។ ប្រទេសកាណាដាបានប្រកាសថា ខ្លួនបានបណ្តេញឯកអគ្គរដ្ឋទូតវេណេហ្សុ៊យអេឡានៅរដ្ឋធានីអូតាវ៉ា ... Read More »

ចិនឈប់នាំប្រេងលក់ឲ្យកូរ៉េខាងជើងជាការគោរពច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

ក្រុមហ៊ុនប្រេងចិនបានប្រកាសតួលេខបង្ហាញឲ្យឃើញថា ចាប់តាំងពីខែវិច្ឆិកា មកទល់ពេលនេះ ចិនមិនបានលក់ប្រេងទៅឲ្យកូរ៉េខាងជើងនោះឡើយ។ តាម តួលេខពីក្រសួងពន្ធដារចិនបានបង្ហាញឲ្យឃើញថា ទីក្រុងប៉េកាំងមិនបាននាំប្រេង មួយតំណក់ណាឡើយ ទៅកាន់កូរ៉េខាង ជើង។ ក្រៅពីនេះ ចិនក៏មិនបាននាំចូល ធ្យូងថ្មពីកូរ៉េខាងជើងផងដែរ។ ក្រៅពីនេះចំនួនប្រេងឆៅដែលចិននំាទៅកាន់កូរ៉េខាងជើង ក៏បានថយចុះរហូតដល់ទៅ៨២ភាគរយនៅក្នុងខែវិច្ឆិកា ... Read More »

រុស្ស៊ីចោទប្រកាន់ប្រទេសលោកខាងលិចនិងមជ្ឈិមបូពា៌ហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម IS

អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឧត្តម សេនីយ៍ Valery Gerasimov បានចោទ ប្រកាន់ប្រទេសលោកខាងលិច និងប្រទេស តំបន់មជ្ឈិមបូព៌ាថា ជាអ្នកហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម IS ។ សារព័ត៌មាន Spuniknews កាលពី ... Read More »

អីុស្រាអែលទំនាក់ទំនងអូសទាញប្រទេសជាមិត្តប្តូរស្ថានទូតទៅកាន់តំបន់ហ្ស៊េរុយសាឡឹមវិញ

សារព័ត៌មាន AFP បានដកស្រង់សម្តី​រដ្ឋមន្ត្រីការបរទេសអីុស្រាអែល លោកស្រី Tzipi hotovely បានបញ្ជាក់ថា «យើងកំពុងតែទំនាក់ទំនងជាមួយប្រទេស ចំនួន១០ដែលជាសម្ពន្ធមិត្តរបស់អីុស្រាអែល ក្នុងការផ្លាស់ប្តូរស្ថានទូតទៅកាន់តំបន់ហ្ស៊េរុយសាឡឹមវិញបន្ទាប់ពីអាមេរិក និង Guatemala បានប្រកាសដើរតាមអាមេរិកប្តូរស្ថានទូតទៅទីនោះដែរ។ អីុស្រាអែលបានបញ្ជាក់ថា បានទំនាក់ ... Read More »

នៅឆ្នាំ២០៣៥ចិននឹងក្លាយជាប្រទេស មហាអំណាចលើវិស័យពាណិជ្ជកម្ម

ចិនមានសុទិដ្ឋិនិយម នៅក្នុងវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនដោយបានកំណត់គោលដៅ ឲ្យក្លាយជាប្រទេស មហាអំណាច ពាណិជ្ជកម្ម សកលនៅ ក្នុងឆ្នាំ២០៣៥។ ការកំណត់គោលដៅ ខាងលើក្នុងពេលដែលវិស័យពាណិជ្ជកម្ម របស់ចិនកំពុងតែរីកចម្រើនយ៉ាងខ្លាំង។ ដោយចិនបានបង្កើនទំនាក់ទំនងពាណិជ្ជកម្មនៅជុំវិញពិភពលោក។ រដ្ឋមន្ត្រីពាណិជ្ជកម្មចិន បាននិយាយថា ប្រទេសចិនបានកំណត់គោលដៅ ... Read More »

វិភាគអន្តរជាតិ៖ បញ្ហាមីស៊ីលរបស់កូរ៉េខាងជើងគឺក្តៅជាងគេបំផុតនៅក្នុងឆ្នាំ២០១៧

បើប្រៀបធៀបនឹងតំបន់ទាំងអស់នៅជុំវិញពិភពលោក នាឆ្នាំ២០១៧នេះ បញ្ហា កូរ៉េខាងជើង គឺក្តៅជាងគេបំផុត ដោយសារតែការសាកល្បងកាំជ្រួចមីស៊ីលនិង បរមាណូលើកទី៦។ ក្រៅពីនេះគឺសង្គ្រាមពាក្យសម្តីរវាងមេដឹកនាំដូណាល់ ត្រាំនឹង លោកគីម ជុងអ៊ុន ជាសង្គ្រាមសម្តីខ្លាំងបំផុតមិនធ្លាប់មាន។ ចំណុចទំាងនោះហើយបានជាតំបន់ក្តៅជាងគេបំផុតលើពិភពលោក នៅឆ្នាំ ២០១៧បានធ្លាក់មកលើកូរ៉េខាងជើងទៅវិញ ... Read More »

អតីតគ្រូបង្វឹកជម្រើសជាតិហុល្លង់មកជួយក្លិបចាស់ Sparta Rotterdam

លោក Dick Advocaat បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់រំជើបរំជួលចិត្តយ៉ាងខ្លាំង ដោយបានយល់ព្រមមកដឹកនាំក្រុមចាស់របស់គាត់ Sparta Rotterdam ដែលកំពុងតែត្រដាបត្រដួលក្នុងតំបន់គ្រោះថ្នាក់នៃក្របខ័ណ្ឌកំពូលរបស់ហុល្លង់។ គ្រូបង្វឹកវ័យ៧០ឆ្នាំ Dick Advocaat បានលាឈប់ពីក្រុមជម្រើសជាតិហុល្លង់ កាលពីខែមុន ហើយបានចុះហត្ថលេខាដឹកនាំក្រុម Sparta ... Read More »

កីឡាករ Charlie Austin របស់ក្លិប Southampton ជាប់បំរាមចំនួន៣ប្រកួត

កីឡាករ Charlie Austinខ្សែប្រយុទ្ធរបស់ក្លិប Southamptonជាប់បំរាមចំនួន៣ ប្រកួតដោយសារតែបានទាត់មុខរបស់អ្នកចាំទី Jonas Losslរបស់ក្លិប Huddersfield។ អ្នកចាំទី Jonas Losslបានរងរបួសឈាមហូរពេញមុខហើយសង្ស័យថា បាក់ក្តោងច្រមុះទៀតពេលប៉ះទង្គិចគ្នាជាមួយនឹងជើងរបស់កីឡាករCharlie Austinក្នុងការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយលទ្ធផល 1-1 ។ ... Read More »

ខ្សែប្រយុទ្ធ Mohamed Salah ប្តេជ្ញាជួយហង្សក្រហមឲ្យឈ្នះពាន

ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah បានថ្លែងថាគាត់អាចជួយ ក្រុមហង្សក្រហម Liverpoolឲ្យឈ្នះពានរង្វាន់ខណៈក្រុមនេះពុំទាន់បានឈ្នះ ជើងឯកណាមួយឡើយក្នុងរយៈពេល៥ឆ្នំាចុងក្រោយនេះ។ កីឡាករវ័យ២៥ឆ្នាំ Mohamed Salahទើបតែផ្លាស់ពីក្រុម Romaមកកាន់ប្រទេស អង់គ្លេសលេងឲ្យក្រុមហង្សក្រហមដោយស៊ុតបាល់បាន២១គ្រាប់ក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់ ហើយឈរកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអង់គ្លេសPremier Leagueស្មើនឹងខ្សែប្រយុទ្ធ Harry ... Read More »

កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ពាក់កណ្តាលរដូវកាលនេះ

ការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុបបានឈានចូលដល់ពាក់កណ្តាលរដូវកាលហើយ ហើយនៅ ខែមករាខាងមុខនឹងមានការទិញដូរកីឡាករដែលអាចនឹងមានកីឡាករមួយចំនួនទទួលបាន តម្លៃខ្លួនខ្ពស់ ដោយសារតែពួកគេបានសាងភាពល្បីល្បាញនៅក្នុងក្លិបចាស់ និងរកគ្រាប់បាល់ បានច្រើនផងដែរ ។ សម្រាប់កីឡាករមួយចំនួនដែលមានសមត្ថភាព និងបង្ហាញភាពខ្លាំងក្នុងការប្រជែងយកស្បែក ជើងមាស(ពានរង្វាន់កីឡាករស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ) នៅលីករបស់ខ្លួនកំពុង លេង។ ខាងក្រោមនេះគឺជាឈ្មោះកីឡាករតាមលីកកំពូលនីមួយៗនៅតំបន់អឺរ៉ុបដែលរក គ្រាប់បាល់បានច្រើនជាងគេ៖ ... Read More »

Kevin Trapp ចង់ចាកចេញពី PSG ព្រោះមានឱកាសតិចតួច

អ្នកចាំទីក្រុម Paris Saint Germain (PSG) កីឡាករ Kevin Trapp ចង់ចាកចេញពីក្រុមកំពូលតារាង Ligue 1 រដូវកាល(2017-2018) នេះនាខែមករាខាងមុខ ក្រោយពីមានឱកាសតិចតួចក្នុងការបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូង ។ ... Read More »

កីឡាករ​ដែល​បង្ហាញ​ខ្លួន​​បាន​ច្រើន​ជាង​គេ​ទាំង១០រូបក្នុង​ឆ្នាំ​​២០១៧

ស្របពេលដែលការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុបឈានចូលដល់ពាក់កណ្តាលរដូវកាល ហើយការទិញដូរកីឡាករក៏ជិតឈានចូលមកដល់ដែរនោះ សម្រាប់លីកកំពូលៗនៅតំបន់អឺរ៉ុប មានកីឡាករជាច្រើនដែលបានបង្ហាញខ្លួននៅលើវាលស្មៅ សម្រាប់ក្លិបដែលកីឡាករទាំង នោះលេងឲ្យ។ គិតត្រឹមដើមរដូវកាល(២០១៧-២០១៨) មានកីឡាករ១០រូបដែលបានបង្ហាញខ្លួនបានច្រើន ជាងគេក្នុងការប្រកួតប្រចាំឆ្នាំ២០១៧ទាំងបម្រុង និងចូលលេងក្នុងជម្រើស១១នាក់ដំបូង។ ក្នុងនោះកីឡាករជើងចាស់ Scott Brown ជាអ្នកដែលបានបង្ហាញខ្លួនច្រើនជាងគេរហូតដល់ ៧៤ប្រកួតសម្រាប់ឆ្នាំនេះ ... Read More »

គូប្រជែងខ្លាំងបំផុតរបស់លោកពូទីនត្រូវបានហាមប្រាមចូលរួមបោះឆ្នោត

មេដឹកនាំក្រុមប្រឆាំងរុស្ស៊ីលោក Alexei Navalny ត្រូវបានហាមប្រាមជាផ្លូវការនៅក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ គណៈកម្មាធិការរៀបចំការបោះឆ្នោត រុស្ស៊ី បានបញ្ជាក់ថា លោក Navalny មេដឹកនាំក្រុមប្រឆាំង មិនមានលក្ខណៈ គ្រប់គ្រាន់ ក្នុងការឈរឈ្មោះជាបេក្ខភាព ប្រធានាធិបតីឡើយ ដោយលោកជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ... Read More »

ស្ថានភាពនៅឧបទ្វីបកូរ៉េតានតឹងជប៉ុនបង្កើនការចំណាយទៅលើសកម្មភាពការពារជាតិ

ដោយសារតែភាពតានតឹងនៅក្នុងតំបន់កើនឡើងខ្ពស់អាចផ្ទុះសង្គ្រាមគ្រប់ពេល វេលា បានធ្វើឲ្យប្រទេសនៅក្នុងតំបន់ ពិសេសគឺជប៉ុនបង្កើនថវិកាដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង ។សូម បញ្ជាក់ផងដែរថាប្រទេសជប៉ុនគឺស្ថិតនៅត្រង់ចំណុចផ្លូវនៃការហោះហើររបស់មីស៊ីលកូរ៉េខាងជើង ពេលបាញ់សាកល្បង ក៏ដូច ជាពេលមានសង្គ្រាម។ ដោយហេតុនោះរដ្ឋាភិបាលជប៉ុន ទើបបានសម្រេចអនុម័តគម្រោងថវិកា ចំណាយ ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ គេសង្កេតឃើញថា ... Read More »

វិភាគអន្តរជាតិ៖ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដឹកនាំប្រទេសធ្វើឲ្យពលរដ្ឋស្លាប់គរជើងគ្នា

ការដឹកនាំប្រទេស មីយ៉ាន់ម៉ា របស់ គណបក្ស សម្ពន្ធជាតិប្រជាធិបតេយ្យ របស់ លោកស្រីអ៊ុងសាន ស៊ូជី ពេលនេះបាន ទទួលរងការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋាន ជុំវិញពិភពលោក ដោយសារ ការដឹកនាំ ដែល ... Read More »

កូរ៉េខាងត្បូងស្នើពិភាក្សាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ

សារព័ត៌មាន Sputnik បានផ្សាយថា កូរ៉េខាងត្បូង នៅតែបង្ហាញពីគោលបំណងចង់ពិភាក្សាជាមួយកូរ៉េខាងជើង បញ្ចប់ ភាពតានតឹងដោយគ្មានលក្ខខណ្ឌ ដើម្បី កសាងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ រដ្ឋមន្ត្រីឯកភាពជាតិកូរ៉េខាងត្បូងលោក Cho Myung Gyon បានបញ្ជាក់ថា ប្រទេស ... Read More »

អុីស្រាអែលប្រកាសដកខ្លួនចេញពីអង្គការ UNESCO ដោយសារតែរងការ«វាយប្រហារជាប្រព័ន្ធ»

ការសម្រេចរបស់អង្គការ UNESCO ធ្វើឲ្យអុីស្រាអែលខឹងសម្បាយ៉ាងខ្លាំង ដោយសារតែបានធ្វើឲ្យបាត់បង់នូវការ ផ្សារភ្ជាប់របស់ក្រុមជនជាតិជ្វីហ្វ ជាមួយ នឹងតំបន់ហ្ស៊េរុយសាឡឹម និងទីក្រុង Hebron។ កាលពីថ្ងៃទី២២ ខែធ្នូ អុីស្រាអែលបាន ប្រកាសថា នឹងដកខ្លួនចេញពីអង្គការអបរំ វិទ្យាសាស្ត្រវប្បធម៌របស់អង្គការសហប្រជាជាតិ ... Read More »

Marek Hamsik តាមស្មើកំណត់ត្រាស្តេចបាល់ទាត់ Maradona

ខ្សែប្រយុទ្ធក្រុម Napoli សញ្ជាតិឆេកូស្លូវ៉ាគីកីឡាករ Marek Hamsik បានតាមស្មើកំណត់ត្រារបស់ស្តេចបាល់ទាត់ និងជាវីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Dieog Maradona បន្ទាប់ពីខ្សែប្រយុទ្ធ រូបនេះរកបានគ្រាប់បាល់នៅនាទីទី៣០ ក្នុងជំនួបជាមួយក្រុម Torino នៅក្របខ័ណ្ឌ SerieA ... Read More »

Ajax បញ្ចប់តំណែងគ្រូបង្វឹក Marcel Keizer និងជំនួយការ២នាក់

ក្រោយធ្លាក់ចេញពីពានរង្វាន់ហុល្លង់ Dutch Cup ក្រុម Ajax បានសម្រេចចិត្តចែកផ្លូវគ្នា ជាមួយគ្រូបង្វឹកលោក Marcel Keizer និងជំនួយការគ្រូបង្វឹក២រូបផ្សេងទៀតគឺ អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Dannis Bergkamp ... Read More »

កាំភ្លើងធំតាមត្រឹមស្មើហង្សក្រហមក្នុងទឹកដីសម្រាប់សប្តាហ៍ទី១៩

ក្រុមកាំភ្លើងធំ Arsenal បានប្រកួតស្មើជាមួយក្រុមហង្សក្រហម Liverpool ៣-៣ សម្រាប់សប្តាហ៍ទី១៩នៃក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរាត្រីថ្ងៃសុក្រ ទី២២ ខែធ្នូ នៅកីឡដ្ឋាន Emirates Stadium  របស់ក្រុមកាំភ្លើងធំ ... Read More »

វិបត្តិនយោបាយបន្តកើនឡើងនៅតំបន់កាតាឡូនៀ ក្រោយពេលក្រុមអ្នកគាំទ្រផ្តាច់ខ្លួនទទួលជ័យជម្នះ

ក្រុមអ្នកគាំទ្រផ្តាច់ខ្លួននៅតំបន់កាតាឡូនៀ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត តំបន់កាលពីថ្ងៃទី២១ ខែធ្នូបាន ធ្វើឲ្យវិបត្តិនយោបាយ នៅក្នុងប្រទេសអេស្បា៉ញកាន់តែធ្ងន់ថែមទៀត នឹងបង្ក ផលលំបាកដល់ នាយករដ្ឋមន្ត្រីអេស្បា៉ញ Mariano Rajoy ក៏ដូចជាប្រទេសសហ គមន៍អឺរ៉ុប។ នាយករដ្ឋមន្ត្រី Rajoy ... Read More »

លោក David Moyes អះអាងថា អាចដឹកនាំក្រុមណាមួយក៏បានដែរនៅលើលោកនេះ

លោក David Moyes បានអួតអាងថា គាត់អាចដឹកនាំក្រុមណាមួយក៏បានដែរនៅលើលោកនេះ ហើយគេអាចមើលឃើញសមត្ថភាពរបស់លោកបាននៅក្នុងក្លិប West Ham។ ក្រោយចូលកាន់តំណែងកាលខែមុនមក ក្រុមញញួរធំបានងើបពីតំបន់គ្រោះថ្នាក់ ហើយ៣ប្រកួតចុងក្រោយមិនទាន់ចាញ់នៅឡើយទេ។ ជាក់ស្ដែងក្រុមមានមូលដ្ឋាននៅក្រុងឡុងដ៍ បានឈ្នះ Stoke City, ... Read More »

ខ្សែប្រយុទ្ធMessi ឈ្នះពានកីឡាករល្អរបស់កាសែត Marca ជាលើកទី៤

កីឡាករLionel Messi ខ្សែប្រយុទ្ធក្លិបFC Barcelona ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតឈ្នះពានរង្វាន់ Pichichi ជាលើកទី៤ ដែលរៀបចំដោយសារព័ត៌មានកីឡា Marca របស់អេស្ប៉ាញ។ កីឡាករអាហ្សង់ទីនដែលទើបជួយក្លឹបឈ្នះ Deportivo ៤-០ កាលពីថ្ងៃអាទិត្យ បានថតរូបអបអរកាន់ពាន ... Read More »

Wayney Rooney រកបាន៨គ្រាប់ហើយនៅ Everton

ខ្សែប្រយុទ្ធចាស់វស្សា Wayney Rooney រកគ្រាប់បាល់៨គ្រាប់ហើយក្នុងពេល ចូលលេងឲ្យក្រុមស្ករគ្រាប់ Everton ដែលជាក្រុមចាស់ខ្លួនក្រោយពីផ្ទេរចេញ ពីក្រុមបិសាចក្រហមនៅដើមរដូវកាលនេះ។ បច្ចុប្បន្នកីឡាកររូបនេះលេងបាន៩ ប្រកួតស៊ុតបញ្ចូលទីបាន៨គ្រាប់ និង Assist បាន២គ្រាប់ផងដែរ។ គ្រាប់បាល់ទី៨របស់ខ្សែប្រយុទ្ធ Wayne ... Read More »

អត់បានលេងបាល់៣ប្រកួតPaul Pogba មកលេងម៉ូដសក់វិញ

តារាបាល់ទាត់ Paul Pogbaរបស់ក្លិបManchester Unitedបានបង្ហាញម៉ូដសក់ថ្មីរបស់ខ្លួនខណៈដែលកំពុងតែជាប់បំរាមមិនអាចលេងបាល់ទាត់៣ប្រកួតនៅក្របខ័ណ្ឌអង់គ្លេសPremier League។ ខ្សែបម្រើសញ្ជាតិបារាំងវ័យ២៤ឆ្នាំរូបនេះជាធម្មតាផ្លាស់ប្តូរម៉ូតសក់របស់ខ្លួនមុនពេលប្រកួតម្តងៗ ហើយពេលនេះក៏បានបង្ហោះរូបម៉ូតសក់ថ្មីនៅលើបណ្តេញសង្គម Instagramឲ្យអ្នកគាំទ្ររបស់ខ្លួនចំនួន១៩,៦លាននាក់បានឃើញ។ Pogbaបានរងពិន័យ៣ប្រកួតក្រោយទទួលកាតក្រហមដោយជាន់ជើងខ្សែការពារ Hector Bellerinរបស់ក្លិបកាំភ្លើងធំArsenal។ រូបគេត្រូវអវត្តមានពេលប៉ះ Bournemouth, West Brom ... Read More »

លោក Conte អាចជំនួសបើសិនគ្រូបង្វឹក Zidane ធ្វើមិនបានល្អរដូវកាលនេះ

ក្លិប Real Madrid កំពុងតែចាប់អារម្មណ៍គ្រូបង្វឹកក្រុមតោខៀវលោក Antonio Conte ដើម្បីជំនួសតំណែងលោក Zinedine Zidane ប្រសិនបើគ្រូបង្វឹករូបនេះដឹកនាំក្រុមមិនបានល្អនៅចុងរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane កំពុងរងសម្ពាធខ្លាំងខណៈដឹកនាំ ក្រុមស្តេចសឈរនៅលេខ៤ក្នុងតារាង ... Read More »

ក្រុមខ្លាំង Celtic ស្គាល់រសជាតិចាញ់ក្រោយឈ្នះ៧០ប្រកួត

កំណត់ត្រាមិនដែលចាញ់ជិត៧០ប្រកួតរបស់ Celtic ត្រូវបានក្រុម Hearts បំបាក់ក្នុងលទ្ធផល ៤-០ កាលពីរាត្រីថ្ងៃអាទិត្យ ក្រោយពីរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងស្រុកក្នុងលីកកំពូលស្កុតឡេន ។ គ្រាប់បាល់ដំបូងរបស់ Hearts សម្រេចបានដោយកីឡាករវ័យ១៦ឆ្នាំ Harry Cochrane ខណៈបីគ្រាប់ទៀតរកបានដោយ ... Read More »

អតីតខ្សែបម្រើជម្រើសជាតិប្រេស៊ីល Kaka ប្រកាសចូលនិវត្តន៍

កីឡាករសញ្ជាតិប្រេស៊ីល Kaka អតីតខ្សែបម្រើក្លិបAC Milan និង Real Madridបានសម្រេចចិត្តចូលនិវត្តន៍ពីការលេងបាល់ទាត់អាជីពហើយ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់នៅក្នុងស្រុកកំណើតរបស់ខ្លួនជាមួយនឹងក្រុម Sao Paulo ហើយបានបញ្ចប់អាជីពវិញជាមួយនឹងក្រុម Orlando City នៅសហរដ្ឋអាមេរិក។ Kaka ... Read More »

គ្រូ Manchester United ប្តេជ្ញាប្រយុទ្ធដល់ប្រកួតចុងក្រោយ ខណៈLiverpoo lវិលត្រឡប់មកលេខ៤វិញ

លោក Jose Mourinho អ្នកចាត់ការទូរទៅក្លិបបិសាចក្រហម Manchester Unitedបានប្តេជ្ញាចិត្តថាក្រុមរបស់គាត់នឹងព្យាយាមប្រយុទ្ធរហូតដល់ប្រកួតចុងក្រោយបន្ទាប់ពីពួកគេបានវិលត្រលប់មកតាមពីក្រោយក្រុមលេខ១តែ១១ពិន្ទុវិញ។ ក្រោយយកឈ្នះលើក្រុមWest Brom ២ទល់នឹង១អ្នកចាត់ការជនជាតិ​ព័រទុយហ្គាល់​បានថ្លែងថា “​រាល់​ការ​ប្រកួត យើងត្រូវតែព្យាយាម​ឈ្នះ​។ ខ្ញុំ​ដឹងថា មាន​ការចោទ​សួរដដែលៗ ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ដដែលៗ​។ ប្រកួតចុងក្រោយ​នៅ​ ... Read More »