ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កីឡាវាយកូនបាល់លើតុពិភពលោកគ្រោងរៀបចំកិច្ចប្រជុំចុងក្រោយថ្ងៃទី២៨ កញ្ញាខាងមុខដើម្បីត្រៀមរៀបចំការប្រកួត

សហព័ន្ធកីឡាវាយកូនបាល់លើតុពិភពលោក (WTT) បានរៀបចំសន្និសីទតាមវីដេអូមួយដើម្បីជូនដំណឹងដល់សមាគមជាសមាជិក ITTF ទាំងអស់អំពីការធ្វើបច្ចុប្បន្នភាពចុងក្រោយមុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ITTF (AGM) ដែលគ្រោងធ្វើនៅថ្ងៃទី ២៨ ខែកញ្ញាខាងមុខ។ នៅក្នុងសុន្ទរកថាបើករបស់ប្រធានក្រុមប្រឹក្សា WTT លោក LiuGuoliang ដែលជាប្រធានសមាគមកីឡាវាយកូនបាល់ ចិនផងដែរនោះបានមានប្រសាសន៍ថា ... Read More »

អ្នកចាំទី Alves ខកខានការវិលត្រឡប់ប្រកួតកម្មវិធី Copa Libertadores របស់ក្លិប Flamengo

ក្រុមការពារតំណែងជើងឯក Flamengo នឹងគ្មានអ្នកចាំទី Diego Alvesដែលរងរបួសសម្រាប់ការប្រកួត Copa Libertadores របស់ពួកគេដែលត្រូវប្រកួតជាមួយក្រុម Independiente del Valle និង Barcelona de Guayaquil ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិប Tottenham ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយក្លិបSouthampton ចង់យកខ្សែប្រយុទ្ធអង់គ្លេស Danny Ings វ័យ២៨ឆ្នាំ។ ២-ក្រុមបិសាចក្រហម ... Read More »

Bayern Munich សំពង Schalke04យ៉ាងចាស់ដៃនៅថ្ងៃបើកឆាក 8-0

​ម្ចាស់ជើងឯកចាស់Bayern Munich បានយកឈ្នះលើក្រុមSchalke 04 យ៉ាងចាស់ដៃដោយលទ្ធផល8-0នៅក្នុងការប្រកួតថ្ងៃដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់។ ​កីឡាករLeroy Saneដែលទើបតែផ្លាស់ពីក្លិបManchester Cityក្នុងតម្លៃខ្លួន 44.7លានផោន ស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់និង បញ្ចូនបាល់ឲ្យកីឡាករGnabryស៊ុតបញ្ចូលទីបាន២គ្រាប់។កីឡាករRobert Lewandowski, Leon Goretzka, Thomas Muller និង ... Read More »

ក្រុមបាតុករថៃ៖ អាចជាប្រភពចម្លង COVID-19 សារជាថ្មី ,នេះបើតាមការអះអាងពីលោកនាយករដ្ឋមន្រ្តីថៃ

អន្តរជាតិ៖ បើតាមការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានព្រមានថា៖ ការជួបប្រជុំរបស់ក្រុមបាតុករថៃ ប្រឆាំងរដ្ឋាភិបាល ដែលគ្រោងធ្វើនៅថ្ងៃទី១៩ នេះ អាចបង្កឲ្យមានការផ្ទុះរលកឆ្លងCOVID-19 ជាលើកទី២ នៅក្នុងប្រទេស។ ខណៈដែលការផ្ទុះនេះ ... Read More »

តើអ្នកចង់ដឹងអត់ថា៖ លោក គីម ជុងអ៊ុន មានតួនាទី និងតំណែងអ្វីខ្លះនៅកូរ៉េខាងជើង

អន្តរជាតិ៖ បច្ចុប្បន្ននេះលោក គីម ជុងអ៊ុន ត្រូវបានស្គាល់ជាទូទៅថាអ្នកដឹកនាំកូរ៉េខាងជើង ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាពុំបានដឹងច្បាស់ពីតួនាទី និងតំណែងរបស់លោក គីម នៅឡើយ។ បន្ទាប់ពីមេដឹកនាំកំពូលរបស់កូរ៉េខាងជើងរូបនេះ បានស្នងតំណែង និងអំណាចពីឪពុក គឺលោក គីមជុងអ៊ីលដែលទទួលមរណភាពកាលពីឆ្នាំ២០១១។ លោកគីម ... Read More »

ថៃមានករណីស្លាប់ថ្មីម្នាក់ដោយកូវីដ​-១៩ ក្រោយរយៈពេលជាង​១០០ថ្ងៃ

ប្រទេសថៃ៖ នៅថ្ងៃទី ១៨ខែកញ្ញា ថៃមានករណីស្លាប់ម្នាក់ដោយកូវីដ-​១៩ លើកដំបូង ក្រោយរយៈពេលជាង​១០០ថ្ងៃ មិនមានអ្នកស្លាប់ ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សំដីប្រធាន នាយកដ្ឋានទេសចរណ៍​ថៃលោក Somsak Akksilp បានលើកឡើងថា មានអ្នកជំងឺកូវី—​១៩ ម្នាក់ស្លាប់ ... Read More »

ហេតុអ្វីបានជាមិនមានអ្នកណាម្នាក់រិះគន់នាយករដ្ឋមន្ត្រីឥណ្ឌា បើទោះបីមានពលរដ្ឋជាង​៥លាននាក់ឆ្លងកូវីដ-​១៩….!

ប្រទេសឥណ្ឌា៖ ឥណ្ឌាកំពុងជួបវិបត្តិ ទ្រង់ទ្រាយធំ ដោយមានចំនួនអ្នកឆ្លងកូវីដ​-១៩ ច្រើនលំដាប់ទីពីរលើពិភពលោក ដោយមានអ្នកឆ្លងជាង ៥លាននាក់ហើយ​។ ជាមួយគ្នានេះដែរសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំង​។ ប៉ុន្តែ មិនមានពលរដ្ឋ ឬប្រទេសណាមួយ រិះគន់ ដល់នាយករដ្ឋមន្ត្រីឥណ្ឌាឡើយ ផ្ទុយពីអាមេរិក ប្រេស៊ីល ... Read More »

ព្យុះទី​៥បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងផ្ទះជាង​១៧០០ខ្នងរងការខូចខាតនៅទីក្រុង វ៉េ(Hue)

វៀតណាម៖ ព្យុះលេខ​៥ បានបោកបក់ចូលទីក្រុង វ៉េ (Hue)ប្រទេសវៀតណាមបង្កការខូចខាតយ៉ាងខ្លាំង ។ តាមតួលេខពីមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ គិតដល់ម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែកញ្ញា មានមនុស្សម្នាក់ស្លាប់ និង ២៣នាក់រងរបួស ហើយផ្ទះពលរដ្ឋជាង​១៧០០ខ្នងត្រូវខ្យល់បំប៉ើងដំបូល​។ គណៈកម្មការទីក្រុង ... Read More »

ចិនធ្វើសមយុទ្ធព្រមានកោះតៃវ៉ាន់ «កុំសុបិនទាំងកណ្តាលថ្ងៃ»

ចិនបានចាប់ផ្តើមធ្វើសមយុទ្ធនៅតំបន់សមុទ្រកោះតៃវ៉ាន់។ សកម្មភាពធ្វើសមយុទ្ធនេះកើតឡើងក្នុងពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដែលជាសញ្ញាបង្កឲ្យមានភាពតានតឹង។ កម្លាំងទាហានរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធនៅតំបន់សមុទ្រកោះតៃវ៉ាន់ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ​។ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថា ការធ្វើសមយុទ្ធរបស់កម្លាំងទាហានជើងទឹកចិន​ស្របទៅតាម​ច្បាប់អន្តរជាតិ។ ជាមួយគ្នានោះចិនបានព្រមានកោះតៃវ៉ាន់ពីគម្រោងប្រកាសឯករាជ្យថា​«កុំដេកសុបិនទាំងកណ្តាលថ្ងៃ»។ ចិនបានបង្កើនសកម្មភាពយោធានៅតំបន់សមុទ្រ​ជាប់កោះតៃវ៉ាន់ ខណៈដែលមេដឹកនាំកោះតៃវ៉ាន់ បានអំពាវនាវដល់អាមេរិកនិងសម្ព័ន្ធមិត្តជួយលើផ្នែកយោធា និងកិច្ចការបរទេសដើម្បីឈានទៅរកការឯករាជ្យភាព។ ចំណែកទីក្រុងប៉េកាំង ... Read More »

ជីវប្រវត្តិសង្ខេបនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Suga Yoshihide

ប្រទេសជប៉ុន៖ ប្រភពពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញាឆ្នាំ២០២០ បានផ្សាយពីជីវប្រវត្តិសង្ខេបនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Suga Yoshihide ដែលមានដូចការបញ្ជាក់ដូចខាងក្រោម៖ -ជីវប្រវត្តិសង្ខេបរបស់លោក Suga Yoshihide៖ -លោក Suga ... Read More »

សហគមន៍អឺរ៉ុបអំពាវនាវដល់កូរ៉េខាងជើងគោរពតាមការសន្យាឈប់សាកល្បងមីស៊ីលនិងបរមាណូ

អន្តរជាតិ៖សហគមន៍អឺរ៉ុប បានអំពាវនាវដល់កូរ៉េខាងជើងគោរពតាមការសន្យា ផ្អាក​រាល់សកម្មភាពសាកល្បងមីស៊ីល និងគ្រាប់បែកបរមាណូ។ ជាមួយគ្នានោះអឺរ៉ុបបានប្រកាសថា កូរ៉េខាងជើងនឹងមិនអាចក្លាយទៅជាប្រទេសបរមាណូនោះឡើយ តាមសន្ធិសញ្ញា NPT។ សហគមន៍អឺរ៉ុបបានអំពាវនាវដល់កូរ៉េខាងជើងគោរពទៅតាមការសន្យាផ្អាកការសាកល្បង​មីស៊ីលនិងបរមាណូ​។ តាមសន្ធិសញ្ញា​មិនរីកសាយភាយអាវុធបរមាណូពិភពលោក (NPT) គឺកូរ៉េខាងជើង មិនអាចក្លាយជាប្រទេសបរមាណូនោះឡើយ​។ នៅក្នុងសេចក្តីប្រកាសស្តីពី​ការមិនរីកសាយភាយអាវុធបរមាណូ​កាលពីដើមសប្តាហ៍​ សហគមន៍អឺរ៉ុបបានអំពាវនាវកូរ៉េខាងជើង ... Read More »

បាញ់ប្រហារនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក​ស្លាប់និងរបួស​៨នាក់

អន្តរជាតិ៖ នៅព្រឹកថ្ងៃទី​១៧ ខែកញ្ញា មានករណីបាញ់ប្រហារនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក ដោយជនដៃដល់បានបាញ់ដល់ទៅ៥៥គ្រាប់​នៅទីសាធារណៈ​បណ្តាលឲ្យមនុស្ស​២នាក់ស្លាប់និង​២នាក់ទៀតរងរបួស​។ បណ្តាញទូរទស្សន៍ KYW-TV បានផ្សាយថា ការបាញ់ប្រហារ កើតឡើងនៅវេលាម៉ោង​២២ និង​៣០នាទី ថ្ងៃទី ១៦ខែកញ្ញា (ពេលវេលានៅអាមេរិក) ... Read More »

អ្នកទោសជាង២០០នាក់អាក្រាតកាយហែកគុកនៅប្រទេសអ៊ុយហ្គង់ដា

អន្តរជាតិ៖ សារព័ត៌មាន​AP បានផ្សាយថា នៅថ្ងៃទី១៧ ខែកញ្ញា មានអ្នកទោសជាង​២០០នាក់បានហែកគុក នៅក្នុងមន្ទីរឃុំឃាំង​Moroto ប្រទេសអ៊ុយហ្គង់ដា(Uganda)។ ដើម្បីបញ្ចៀសការចាប់ខ្លួន និងចំណាំបានអ្នកទោសដែលហែកគុក បានដោះសម្លៀកបំពាក់​អ្នក​ទោសមានពណ៌លឿងចោលទាំងអស់ ។ ប៉ូលិសបានឲ្យដឹងថា អ្នកដឹកនាំក្នុងការហែកគុកបានសម្រុកចូលឃ្លាំងអាវុធ ហើយក្រោយមកក៏បានវាយប្រហារទៅលើឆ្មាំយាមល្បាត រួចនាំគ្នារត់ចេញតែម្តង។ ... Read More »

គ្រោះធម្មជាតិគឺជាសត្រូវធំបំផុត របស់មេដឹកនាំ គីម ​ជុងអ៊ុន

អ្នកឯកទេសវិភាគ Leonid Petrov ​បានលើកឡើងថា គ្រោះធម្មជាតិ និងជំងឺឆ្លងកូវីដ-១៩ គឺជាវិបត្តិទ្រង់ទ្រាយធំដែលមេដឹកនាំ គីម ជុងអ៊ុន ប្រឈមមុខខ្លាំងជាងគេ។ អ្នកឯកទេសស្រាវជ្រាវអន្តរជាតិ ជនជាតិអូស្ត្រាលី ស្តីពីបញ្ហាកូរ៉េខាងជើង លោក​Leonid Petrov ... Read More »

អាមេរិកនឹងមានវ៉ាក់សាំង​ប្រឆាំងកូវីដ-​១៩ ក្នុងរយៈពេល​១ខែទៀត

ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ បានប្រកាសថា វ៉ាក់សាំង​ប្រឆាំង កូវីដ​-១៩​ នឹងមានក្នុងរយៈពេល មិនដល់​១ខែទៀត​។ ចំណែកក្រុមហ៊ុន ផលិតវ៉ាក់សាំង​AstraZeneca ក៏បានតភ្ជាប់​ការធ្វើតេស្ដដំណាក់កាលចុងក្រោយ​។ មានប្រសាសន៍​ទៅកាន់ក្រុមអ្នកគាំទ្រ​ នៅរដ្ឋ Pennsylvania លោកត្រាំ បានបញ្ជាក់ថា ... Read More »

ឥណ្ឌាប្រឈមកង្វះ​បំពង់អុកស៊ីហ្សែនព្យាបាលជំងឺកូវីដ-១៩ ក្រោយមានអ្នកឆ្លងកើនឡើងជាង​៥លាននាក់​

សារព័ត៌មានរ៉យទ័របានផ្សាយថា ឥណ្ឌាមានករណីឆ្លងកូវីដ​-១៩ កើនឡើងជាង៥លាននាក់ហើយ មកដល់រសៀលថ្ងៃទី ១៦ ខែកញ្ញា នេះ។ ចំនួនអ្នកឆ្លងកើនឡើងធ្វើឲ្យមន្ទីរព្យាបាលនានាប្រឈមកង្វះ បំពង់អុកស៊ីហ្សែនសម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ដែលត្រូវប្រើម៉ាស៊ីនជំនួយដង្ហើម។ មន្ទីរពេទ្យជាច្រើនត្រូវស្វែងរកប្រភពផ្គត់ផ្គង់បំពង់អុកស៊ីហ្សែនដែលគួរឲ្យទុកចិត្តនិងគ្រប់គ្រាន់ទាន់ពេលវេលាសម្រាប់មន្ទីរពេទ្យរបស់ខ្លួន។ បច្ចុប្បន្ន រដ្ឋធំៗជាច្រើននៅឥណ្ឌាដូចជារដ្ឋMaharashtra, Gujarat និង Uttar ... Read More »

ចាប់ខ្លួនក្រុមដៃដល់ដុតបំផ្លាញជំរំជនភៀសខ្លួនធំបំផុតនៅតំបន់អឺរ៉ុប

កម្លាំងប៉ូលិសប្រទេសក្រិចនៅថ្ងៃទី១៦ខែកញ្ញា បានចាប់ខ្លួនក្រុម​ជនទុច្ចរិត​ជាប់ពាក់ព័ន្ធការដុតជំរំជនភៀសខ្លួន​Moria ដែលជាជំរំធំបំផុតនៅប្រទេសក្រិច និងជាជំរំធំបំផុត​នៅក្នុងតំបន់អឺរ៉ុបផងដែរ​។ ប៉ូលិសក្រិច បានចាប់ខ្លួនមនុស្ស​៦នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងការដុតបំផ្លាញជំរំជនភៀសខ្លួន Moria នៅលើកោះ Lesbos ។ ​តាមការប្រកាសពីកម្លាំងប៉ូលិស បានឲ្យដឹងថា គ្រោះអគ្គិភ័យ បានបំផ្លាញជំរំជនភៀសខ្លួនធំបំផុត​ក្នុងប្រទេសក្រិច ... Read More »

អារ៉ាប់រួម បារ៉ែន​ និងអុីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធ្វើឲ្យប្រសើរឡើងវិញទំនាក់ទំនង

ប្រទេស អារ៉ាប់រួម បារ៉ែន​និងអុីស្រាអែល កាលពីថ្ងៃទី​១៥ខែកញ្ញា (ពេលវេលាអាមេរិក) បានចុះកិច្ចព្រមព្រៀង ធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងការបរទេស​ កាន់តែប្រសើរឡើង ។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ​ ... Read More »

លោក Suga ត្រូវបានសភាបោះឆ្នោតគាំទ្រ ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនហើយ

ប្រទេសជប៉ុន៖ បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ នៅទីបំផុតលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវសភាជប៉ុន ... Read More »

យោធាកូរ៉េខាងជើង ហាត់សមដើម្បីធ្វើព្យុហយាត្រាអបអរថ្ងៃខួបកំណើតបក្សពលករលើកទី៧៥ នឹងធ្វើឡើងនៅខែតុលាខាងមុខ

អន្តរជាតិ៖ បើតាមរូបភាពដែលថតចេញពីផ្កាយរណបដែលផ្សាយដោយស្ថាប័នស្រាវជ្រាវមួយរបស់អាមេរិកកាលពី​ថ្ងៃទី២ ខែកញ្ញាកន្លងទៅបានបង្ហាញថា៖ យោធាកូរ៉េខាងជើង អមដោយរថពាសដែក និងរថយន្តយោធាជាច្រើនមុខ កំពុងហាត់សមដើម្បីចូលរួមក្នុងព្យុហយាត្រាអបអរថ្ងៃកំណើតបក្សពលករ ដែលជាបក្សកាន់អំណាច។ ខណៈដែលខួបកំណើតបក្សពលករលើកទី៧៥ នឹងធ្វើឡើងនៅខែតុលាខាងមុខហើយទំនងជាត្រូវរៀបចំក្នុងទ្រង់ទ្រាយធំផងដែរ។ បើតាមវេបសាយ 38 North ដែលជំនាញខាងកិច្ចការកូរ៉េខាងជើងវិញក៏បានបង្ហោះរូបភាព កងទ័ពកូរ៉េខាងជើង ... Read More »

អ្នកជំនាញចិន អះអាងថា៖ វ៉ាក់សាំង COVID-19 “អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ ជាសាធារណៈនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ”

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៥ខែកញ្ញា ឆ្នាំ២០២០នេះ បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់ប្រទេសចិន បានអះអាងថា៖ វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្រ្តចិន អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ ... Read More »

ឥណ្ឌា​មានករណីឆ្លងកូវីដ​-១៩ជាង៤លាននាក់ ឈរលំដាប់ទី២លើពិភពលោក

បច្ចុប្បន្ននៅលើពិភពលោក មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង ២៩,៤លាននាក់ ស្លាប់ ជាង ៩៣៣ពាន់នាក់ និងព្យាបាលជាសះស្បើយ ជាង ២១,៣លាននាក់ផងដែរ។ ប្រទេសដែលមានករណីឆ្លងលឿនជាងគេគឺឥណ្ឌា ដោយក្នុងរយៈពេលខ្លីឥណ្ឌាមានករណីឆ្លងខ្ពស់ ហក់ឡើងដល់លេខរៀងទីពីរ ក្នុងតារាងប្រទេសមានករណីឆ្លងច្រើនបំផុត បន្ទាប់ពីអាមេរិក។ ... Read More »

នៅទីបំផុតរុស្ស៊ី ទទួលបានសំណើពីអាមេរិក​និងអឺរ៉ុប​ សហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អន្តរជាតិ៖លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់(RDIF)របស់រុស្ស៊ី បានឲ្យដឹងថា បានទទួលសំណើ ពីអាមេរិក និងអឺរ៉ុប​​ សហការដើម្បីផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ។ លោក Kirill Dmitriev ... Read More »

ដបស្រាបៀរកែច្នៃរួចជាងមួយលានដប អាចសាងសង់ឡើងជា ព្រះវិហារដ៏អស្ចារ្យមួយក្នុងប្រទេសថៃ

អន្តរជាតិ៖ ពិតជាអស្ចារ្យមែន បន្ទាប់ពីព្រះវិហារដ៏ស្រស់ស្អាតមួយក្នុងប្រទេសថៃ ត្រូវបានគេប្រើប្រាស់ដបស្រាបៀរកែច្នៃជាងមួយលានដបយកមកកសាងឡើង។ ដោយគំនិតផ្ដួចផ្ដើមនេះ គឺកើតឡើងក្រោយព្រះសង្ឃក្នុងវត្តនៅខេត្តភាគឦសាននៃប្រទេសថៃ ធុញទ្រាន់នឹងគំនរដបស្រា និងប្លាស្ទិកដែលពុទ្ធបរិស័ទប្រើប្រាស់ ហើយបោះចោលពាសទឹកពាសដី។ បើយោងតាមកាសែតថៃ The Nation បានចេញផ្សាយថា ដំបូងឡើយព្រះសង្ឃថៃនៃវត្តនេះ បានផ្ដើមយុទ្ធនាការមួយឈ្មោះថា «ដបស្រាបៀរមួយរយកសាងជញ្ជាំងវត្ត»។ ... Read More »

ឥណ្ឌូនេស៊ី៖ អ្នកដែលមិនពាក់ម៉ាស់នៅទីសាធារណៈនឹងទទួលរងការផាកពិន័យជីកផ្នូរ​កប់សពជនរងគ្រោះស្លាប់ដោយកូវីដ​-១៩

នៅក្នុងខេត្ត(ជ្វា) Java ភាគខាងកើត ពលរដ្ឋដែលមិនពាក់ម៉ាស់​នៅទីសាធារណៈនឹងត្រូវទទួលការផាកពិន័យឲ្យជីកផ្នូរសម្រាប់កប់សពអ្នកស្លាប់ដោយកូវីដ​-១៩ ។ ការធ្វើបែបនេះ គឺដើម្បីឲ្យពលរដ្ឋ​មានការយល់ដឹងដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ ការមិនពាក់ម៉ាស់ គឺអាចបណ្តាលឲ្យស្លាប់បានគ្រប់ពេល ដោយការឆ្លងកូវីដ​-១៩​។ ដោយសារតែ​ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩ កើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយទីតាំងកប់សពនៅតែ១១០០ទៀតប៉ុណ្ណោះ។ នៅក្នុងភូមិ ... Read More »

COVID-19 បានផ្ទុះឡើងនៅតាមមហាវិទ្យាល័យរាប់ពាន់កន្លែងនៅសហរដ្ឋអាមេរិក ,នេះបើតាមកាសែតអាមេរិករបាយការណ៍

អន្តរជាតិ៖ បើតាមកាសែតញូយ៉កថែមស៍ (New York Times) បានធ្វើការស្រង់ស្ថិតិនៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកជាង ១,៦០០កន្លែងបានបង្ហាញឲ្យឃើញថា យ៉ាងហោចណាស់និស្សិត និងបុគ្គលិកសាលាសរុប ៨៨,០០០នាក់បានឆ្លងCOVID-19 ក្នុងនោះ៦០នាក់បានស្លាប់ ចាប់តាំងពីមានការរាតត្បាតនៃជំងឺសកលនេះ។ បើតាមសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ... Read More »

អុីរ៉ង់ប្តឹងអាមេរិកឡើងទៅកាន់ តុលាការអន្តរជាតិ

អន្តរជាតិ៖ អុីរ៉ង់បានប្តឹងអាមេរិកឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយសារតែ​អាមេរិកដកខ្លួនចេញពី​សន្ធិសញ្ញា​បរមាណូ ហើយអុីរ៉ង់ចាត់ទុកថាជាការបំពានសន្ធិសញ្ញាដែលបានចុះហត្ថលេខាកាលពីឆ្នាំ​១៩៥៥​។ ជាមួយគ្នានេះដែរ អុីរ៉ង់កំពុងប្រឈមមុខជាមួយអាមេរិកនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្រោយពេលប្រធានាធិបតី​ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសអុីរ៉ង់​។ ភាគីទាំងពីរនឹងជួបគ្នាផ្ទាល់នៅតុលាការអន្តរជាតិ ។ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានប្តឹងទីក្រុងវ៉ាស៊ីនតោនឡើងទៅកាន់តុលាការអន្តរជាតិ​(ICJ)តាំងពីឆ្នាំ​២០១៨ ក្រោយអាមេរិកដកកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់​ ហើយបន្តដាក់ទណ្ឌកម្មទៅលើប្រទេសនេះទៀត។ សកម្មភាពរបស់អាមេរិក​គឺជាការបំពានសន្ធិសញ្ញា​ដែលបានចុះហត្ថលេខាកាលពីឆ្នាំ​១៩៥៥។ ... Read More »

អាជ្ញាធរ​ថៃ ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​នានា ណែនាំ​ក្រុមនិស្សិត​ឲ្យ​ឈប់​តវ៉ា​ទាមទារ​កំណែទម្រង់​រប​ប​រាជានិយម​

អន្តរជាតិ៖ បើយោងតាម​ការ​បង្ហើប​រប​ស់​សមាជិក​ព្រឹទ្ធសភា​ថៃ នៅ​ថ្ងៃទី​១៣ខែកញ្ញា​ថ្មីៗនេះ បានបញ្ជាក់ថា អាជ្ញាធរ​ថៃ បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​នានា ណែនាំ​ក្រុមនិស្សិត​ឲ្យ​ឈប់​តវ៉ា​ទាមទារ​កំណែទម្រង់​រប​ប​រាជានិយម​។ ខណៈដែលក្រុមបាតុករ​ជា​យុវជនគ្រោង​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ខាងមុខនេះ​។ មិនតែប៉ុន្តែសមាជិក​ព្រឹទ្ធសភា​ថៃ ក៏បាន​ព្រមាន​ថា៖ ការទាមទារ​បែបនេះ នឹង​បណ្តាល​ឲ្យ​មាន​ហិង្សា​កើតឡើង​។​ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ... Read More »

ដើម្បី​ទប់ស្កាត់ COVID-19 រដ្ឋធានី​ហ្សា​ការ​តា សម្រេចបិទក្រុង​ម្ដងទៀត​ ប៉ុន្តែមិន​តឹងរ៉ឹង​ដូច​មុន

អន្តរជាតិ៖ បន្ទាប់ពី​ករណី​ឆ្លង​COVID-19 បាន​កើនឡើងយ៉ាងគំហុកសារ​ជាថ្មី​ អាជ្ញាធរទីក្រុង​ហ្សា​ការ​តា នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី​១៤ខែកញ្ញាម្សិលមិញនេះ បាន​សម្រេចបិទ​ក្រុងជា​លើក​ទី​ពីរ ។ ប៉ុន្តែ​ការបិទ​ក្រុង​ដែលមាន​រយៈពេល ២​សប្តាហ៍​នេះ គឺមាន​កម្រិត​ស្រាល​ជាងការបិទ​ក្រុង​កាលពី​លើក​ទី​១ ដែល​បានចាប់ផ្តើម​កាលពី​ខែមេសា ឆ្នាំ២០២០​កន្លងទៅ​។ ​បើយោងតាមរាយការណ៍​របស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី  បានប្រកាសថា៖ ... Read More »