ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អាជ្ញាធរអង់គ្លេសអនុញ្ញាតឲ្យ ក្រុមហ៊ុន AstraZeneca ចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំង COVID-19 ឡើងវិញ

អន្តរជាតិ៖ បន្ទាប់ពីវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ត្រូវបានផ្អាកកាលពីដើមសប្ដាហ៍ កន្លងទៅ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាពនោះ ។ ពេលនេះត្រូវអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសបានសម្រេចឲ្យធ្វើតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ លើមនុស្សរបស់ក្រុមហ៊ុនមួយនេះ និងចាប់ផ្ដើមឡើងវិញហើយ ។ ... Read More »

ខណៈរដ្ឋាភិបាលបារ៉ែន សម្រេចស្តាទំនាក់ទំនងឡើងវិញជាមួយអ៉ីស្រាអែល ប្រទេសអ៉ីរ៉ង់និងប៉ាឡេស្ទីនចេញមុខថ្កោលទោស

អន្តរជាតិ៖ ប្រទេសអ៉ីរ៉ង់ និងប៉ាឡេស្ទីន បានចេញមុខថ្កោលទោសរដ្ឋាភិបាលបារ៉ែន ដែលទើបតែបានចុះកិច្ចព្រមព្រៀងគ្នាជាមួយអ៉ីស្រាអែលដើម្បីស្តាទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅរកសភាពប្រក្រតីឡើងវិញ ។ខណៈដែលអេមីរ៉ាត់អារ៉ាប់រួម ក៏បានសម្រេចធ្វើដូចគ្នាកាលពីមួយខែមុន នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយអាមេរិក។ បើតាមទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញាឆ្នាំ២០២០នេះ បានចេញផ្សាយថា៖ ... Read More »

ក្រោយអាជ្ញាធរចិន ឃុំឃាំងជនស៊ីវិលឥណ្ឌា៥នាក់ នៅក្បែរតំបន់ព្រំដែនជម្លោះរវាងចិននិងឥណ្ឌា ពេលនេះត្រូវបានដោះលែងវិញហើយ

អន្តរជាតិ៖ បើយោងតាមកងទ័ពឥណ្ឌា អះអាងនៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ២០២០ថា៖ ជនស៊ីវិលឥណ្ឌា៥នាក់ ដែលត្រូវបានអាជ្ញាធរចិនឃុំឃាំងនៅក្បែរតំបន់ព្រំដែនជម្លោះរវាងចិននិងឥណ្ឌា ត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរឥណ្ឌាវិញហើយ ។ អ្នកនាំពាក្យកងទ័ពជើងគោកឥណ្ឌា លោក Harsh Wardhan Pande  បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-កីឡាករអន្តរជាតិស្កុតឡេន Ryan Fraser វ័យ២៦ឆ្នាំបានយល់ព្រមចូលរួមជាមួយក្លិប Newcastle បន្ទាប់ពីចាកចេញពី Bournemouth នៅរដូវក្តៅ ... Read More »

Naomi Osaka យកឈ្នះ Victoria Azarenka លើកពានរង្វាន់ Grand Slam លើកទី ៣

កីឡាការិនី Naomi Osaka បានបង្ហាញពីភាពចាស់ទុំរបស់នាងក្នុងការប្រកួតជាមួយនឹងកីឡាការិនី Victoria Azarenka ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធីវាយតឺន្នីស US Open ដើម្បីឈ្នះពានរង្វាន់Grand Slamជាលើកទី ៣ របស់នាង។ កីឡាការិនី Osaka ... Read More »

កាំភ្លើងធំ Arsenal បំបាក់ក្រុមម្ចាស់ផ្ទះFulhamក្នុងថ្ងៃបើកឆាករដូវកាលថ្មី ខណៈហង្សក្រហមLiverpoolឈ្នះ Leeds United ៤ទល់៣ទាំងលំបាក

ក្រុមភ្ញៀវកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះFulham ដោយលទ្ធផល៣ទល់០ ក្នុងការប្រកួត ក្របខ័ណ្ឌ Premier League រដូវកាលថ្មី២០២០-២០២១ កាលពីយប់មិញដែលជាថ្ងៃបើកឆាកប្រកួតដំបូងក្នុងលីគកំពូលមួយនេះ។ ៣គ្រាប់របស់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal រកបានដោយកីឡាករ Lacazette នៅនាទីទី៨ ... Read More »

តាលីបង់និងអាហ្វហ្គានីស្ថាន​ខិតខំឆ្ពោះទៅរក​កិច្ចព្រមព្រៀងឈប់បាញ់​

អន្តរជាតិ៖ នៅថ្ងៃទី​១២ ខែកញ្ញា ដំណើរការស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងថ្នាក់ដឹកនាំក្រុមតាលីបង់​ បានជួបពិភាក្សាគ្នា​នៅប្រទេសកាតារ គឺជាពេលវេលាដ៏សំខាន់ដើម្បីស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួន។ មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំនៅទីក្រុង Doha គណៈប្រតិភូទាំងពីរដឹកនាំដោយអាមេរិក បានប្រកាសទទួលស្គាល់ថា នឹងនៅមានបញ្ហាជាច្រើន​នៅខាងមុខ ប៉ុន្តែភាគីពាក់ព័ន្ធនឹងខិតខំ​ដើម្បីធានាដល់សន្តិភាព​នៅអាហ្វហ្គានីស្ថាន ។ ក្នុងពេលជាមួយគ្នានេះដែរ ... Read More »

ដើរតាមគន្លង​អារ៉ាប់ ប្រទេសបារ៉ែន​ បានបង្កើនទំនាក់ទំនងជាមួយអុីស្រាអែល​

អន្តរជាតិ៖នៅថ្ងៃទី១២ ខែកញ្ញា ប្រទេសបារ៉ែន បានដើរតាមប្រទេសអារ៉ាប់រួម​(UAE) ដោយបង្កើនទំនាក់ទំនង ជាមួយ​អុីស្រាអែល​។ សកម្មភាពខាងលើ​បង្កក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសអុីរ៉ង់​ ក្រោយប្រទេសសម្បូរប្រេង​នៅតំបន់អារ៉ាប់បង្កើនទំនាក់ទំនងជាមួយអុីស្រាអែល ដើម្បីប្រឆាំងអុីរ៉ង់។ នៅលើបណ្តាញសង្គម​ Twitter ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានទូរស័ព្ទជាមួយព្រះមហាក្សត្រប្រទេស ... Read More »

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចុះត្រួតពិនិត្យការដ្ឋានសាងសង់ឡើងវិញ នៅតំបន់ដែលទើបរងគ្រោះដោយសារព្យុះទីហ្វុង

អន្តរជាតិ៖ លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ឡើងវិញ នៃតំបន់ដែលរងគ្រោះដោយទឹកជំនន់នៅភាគខាងជើង ខេត្តវ៉ាងហេង (Hwanghae)។ នេះបើតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសៅរ៍ទី១២ ... Read More »

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

នាយករដ្ឋមន្ត្រី​ជប៉ុនលោកអាបេ​ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ​នៃមហាវិទ្យាល័យ Keio ។ ការចូលព្យាបាលក្នុងមន្ទីរពេទ្យ​គឺ ក្រោយលោកអាបេប្រកាសលាលែងចេញពីតំណែងបានពីរសប្តាហ៍ប៉ុណ្ណោះ ។ កន្លងមក លោកអាបេបាននៅក្នុងមន្ទីរពេទ្យ​Keio នាថ្ងៃទី​​២៤ខែសីហា ដើម្បីត្រួតពិនិត្យសុខភាព​។ ក្រោយការត្រួតពិនិត្យ​ក្រុមគ្រូពេទ្យបានស្នើឲ្យលោកលាឈប់ពីការងារដើម្បីព្យាបាលជំងឺ​។ នាយករដ្ឋមន្ត្រី​អាបេ បានបញ្ជាក់ថា ... Read More »

យោធាថៃ ដាក់ពង្រាយលួសបន្លាតាមបណ្តោយព្រំដែន ដើម្បីកុំឲ្យមានការលួចឆ្លងដែនខុសច្បាប់ ខណៈករណីឆ្លងកូវីដនៅមីយ៉ាន់ម៉ាកើនឡើងយ៉ាងគំហុក

អន្តរជាតិ៖ អាជ្ញាធរប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បានសហការគ្នាបើកយុទ្ធនាការធ្វើតេស្តរក COVID-19 និងអនុវត្តរឹតបន្តឹងវិធានការសន្តិសុខនៅតាមបណ្តោយព្រំដែនរបស់ខ្លួន នៅក្នុងតំបន់រៀងៗខ្លួន ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ ខណៈដែលករណីឆ្លងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានការកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រទី១១ ខែកញ្ញាឆ្នាំ២០២០។ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកនៅប្រទេសថៃ ... Read More »

ទីក្រុងបេកាំង៖ សុខចិត្តឲ្យទិកតុកផ្អាកដំណើរ​ប្រសើជាងលក់ឲ្យទីក្រុងវ៉ាស៊ីនតោន

មន្ត្រីទីក្រុងប៉េកាំងបានឲ្យដឹងថា​ ចិនប្រឆាំង​ការលក់ទិកតុក​ ឲ្យអាមេរិក ដោយសុខចិត្ត​ ឲ្យអាមេរិក ដាក់ទណ្ឌកម្ម ។ សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលទីក្រុង​ប៉េកាំង​​បានបង្ហាញពីគោលជំហររបស់ខ្លួនថា ប្រសិនបើលក់ទិកតុកឲ្យទៅអាមេរិកនោះគឺជាការទន់ខ្សោយចំពោះអាមេរិក​។ ទាំងនោះហើយទើបចិន សុខចិត្តឲ្យអាមេរិកដាក់ទណ្ឌកម្ម មិនលក់ឲ្យឡើយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ... Read More »

សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយយ៉ាងតិច១៥៣លានដុល្លារ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ

អន្តរជាតិ៖ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក Stephen Biegun ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ–សហរដ្ឋអាមេរិកលើកទី១ នៅថ្ងៃទី ១១ ខែកញ្ញាម្សិលមិញនេះ បានប្រកាសថា នឹងផ្ដល់ជំនួយជិត ១៥៣,៦លានដុល្លារសម្រាប់គម្រោងសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការបណ្ដាលប្រទេសតាមតំបន់មេគង្គ។ ដោយជំនួយនេះ មានគោលដៅសម្រាប់បម្រើដល់កិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្ដួច ។ ... Read More »

អតីតភរិយាតួឯកថៃប្រុសលោក Sornram ហៅឈ្មោះក្រៅលោក” ផា” ចេញមកនិយាយទាំងទឹកភ្នែក មូលហេតុគ្រួសារបែកបាក់គ្នាព្រោះតែនាងញៀនល្បែង

អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ តារាថៃស្រីនាង Tik Kanissarin អតីតភរិយារបស់តួឯកប្រុសជើងចាស់ល្បីឈ្មោះមួយរូបក្នុងភាពយន្ត គឺថៃលោកSornram Teppitak ដែលគេស្គាល់នឹងតែងតែហៅឈ្មោះក្រៅលោក” ផា” បានចេញមុខមកនិយាយក្នុងកម្មវិធីមួយក្នុងប៉ុស្ដិ៍ទូរទស្សន៍ថៃ ដើម្បីសារភាពទាំងទឹកភ្នែក មូលហេតុដែលធ្វើឲគ្រួសារបែកបាក់។ សូមជម្រាបថា រឿងរ៉ាវខាងលើនេះ ... Read More »

តៃវ៉ាន់ ត្រូវតែត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​ចិន​ ,នេះបើតាមការអះអាងពីក្រសួងការពារជាតិ​តៃវ៉ាន់

អន្តរជាតិ៖ បន្ទាប់ពី​ចិន​ បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​នៅក្បែរ​ឆ្នេរ​ភាគ​និរតីនិង​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះចូល​ដែនអាកាស​របស់​តៃវ៉ាន់​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​។ លោក Yeh Kuo-hui អនុប្រធាននាយកដ្ឋាន​គម្រោង និង​ប្រតិបត្តិការ​នៃ​ក្រសួងការពារជាតិ​តៃវ៉ាន់ កាលពីថ្ងៃទី​១០ ខែកញ្ញា​ ឆ្នាំ២០២០ បានប្រកាសថា៖ តៃវ៉ាន់ ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ... Read More »

ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខន្ធ​ ថ្ងៃទី​១១ កញ្ញានៅអាមេរិក

អន្តរជាតិ៖ កាលពីយប់មិញ(ពេលវេលានៅកម្ពុជា ត្រូវនឹងព្រឹកថ្ងៃទី​១១ខែកញ្ញានៅអាមេរិក​) ថ្នាក់ដឹកនាំ​និងពលរដ្ឋ​អាមេរិក​បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលើកទី​១៩ឆ្នាំ ថ្ងៃវាយប្រហារភេរវកម្ម ១១ខែកញ្ញាឆ្នាំ​២០០១។ ប៉ុន្តែពិធីរៀបចំគោរពវិញ្ញាណក្ខន្ធគឺខុសពីរាល់ឆ្នាំ ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។ ព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម ធ្វើឲ្យផ្លាស់ប្តូរទឹកដីអាមេរិក គឺពលរដ្ឋជុំវិញពិភពលោកបានដឹងជុំវិញព័ត៌មានទាំងនោះ ដោយសារតែវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទឹកដីអាមេរិក​ ហើយក៏ជាការចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិកផងដែរ ។ សង្គ្រាមប្រឆាំងភេរវកម្ម និងការកើតឡើងនៃក្រុមភេរវកម្ម ... Read More »

ក្រសួងការបរទេស​ចិន៖ ព្រមានទៅទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​និស្សិត​ចិន ​ដែល​កំពុង​រៀនសូត្រ​នៅ​ទឹកដី​អាមេរិក

អន្តរជាតិ៖ ក្រោយ​ពីសហរដ្ឋអាមេរិក​ បានដកហូត​ទិដ្ឋាការ​ពី​និស្សិត និង​អ្នកស្រាវជ្រាវ​ចិន ​ប្រមាណ​ជា១០០០​នាក់​ក្រោម​ហេតុផល​ថា លួច​ស៊ើបការណ៍​ឲ្យ​រដ្ឋាភិបាល​ចិននោះ ។ ក្រសួងការបរទេស​ចិន បានប្រតិកម្មទៅវិញភ្លាមៗ ដោយស្នើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​និស្សិត​ចិន ​ដែល​កំពុង​រៀនសូត្រ​នៅ​ទឹកដី​អាមេរិក ព្រោះ​វា​ប៉ះពាល់​ដល់​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​ ។ មិនតែប៉ុណ្ណោះអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ... Read More »

Paris Saint-Germain ចុះហត្ថលេខាលើខ្សែបម្រើ Alessandro Florenzi ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Roma

ក្លិបយក្ស Paris Saint-Germain បានពង្រឹងខ្សែបម្រើស្តាំជាមួយនឹងការមកដល់របស់កីឡាករ Alessandro Florenzi មកពី Roma ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករសញ្ជាតិអុីតាលីរូបនេះបានចូលរួមក្នុងកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល១រដូវជាមួយនឹងជម្រើសក្នុងការទិញផ្តាច់។ យោងតាមរបាយការណ៍ PSG បានបង់ថ្លៃឲ្យ Roma ចំនួន១លានអឺរ៉ូសម្រាប់ប្រាក់ Florenzi ... Read More »

Higuain ធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចូលរួមជាមួយក្លិប Inter Miami

ខ្សែប្រយុទ្ធ Gonzalo Higuain កំពុងតែឈានទៅរកការបញ្ចប់ការផ្លាស់ទៅកាន់ក្លិប Inter Miami នៅលីគកំពូលរបស់អាមេរិក។ កីឡាករវ័យ៣២ឆ្នាំដែលបានចូលរួមជាមួយក្រុមសេះបង្កង់ Juventus កាលពីឆ្នាំ២០១៦រូបនេះនឹងតាមពីក្រោយអតីតមិត្តរួមក្រុមកីឡាករ Blaise Matuidi ដែលកំពុងលេងនៅលីគកំពូលអាមេរិក MLS ដែរ។ ... Read More »

Fiorentina ទិញបានអតីតខ្សែបម្រើក្រុម AC Milan កីឡាករBonaventura

អតីតខ្សែបម្រើ Giacomo Bonaventura របស់ក្រុម AC Milan បានចូលរួមជាមួយ Fiorentina ជាផ្លូវការហើយ។ កីឡាករអន្តរជាតិអុីតាលីវ័យ៣១ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លិប Fiorentina ។ Bonaventura បង្ហាញខ្លួនបានជាង១៨០ប្រកួតឱ្យក្លិប Rossoneri ... Read More »

Barcelona កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី

Barcelona នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្លិបនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំក្រោយ។ លោក Josep Maria Bartomeu ដែលមិនមានសមត្ថភាពឈរឈ្មោះបោះឆ្នោតឡើងវិញបន្ទាប់ពីចំណាយពេល២អាណត្តិជាប់គ្នានៅក្នុងការិយាល័យក្លិបបានបញ្ជាក់ថាក្លិបនឹងរៀបចំការបោះឆ្នោតនៅចន្លោះខែមករា និងចុងខែមីនាបន្ទាប់ពីបដិសេធការអំពាវនាវឱ្យមានការបោះឆ្នោតក្នុងឆ្នាំនេះ។ ក្លិបយក្សនៅអេស្ប៉ាញមួយនេះបានប្រកាសថា ការបោះឆ្នោតនឹងត្រូវបានធ្វើឡើងនៅទីតាំងផ្សេងនៅជុំវិញទឹកដី ហើយការបោះឆ្នោតតាមប្រៃសណីយនឹងត្រូវបានអនុញ្ញាតដោយសារតែហានិភ័យដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យសមាជិកដែលមានសិទ្ធិបោះឆ្នោតមិនអាចមកប្រជុំគ្នានៅទីកន្លែងតែមួយបាន។ ... Read More »

តារាសម្ដែងហុងកុងល្បីឈ្មោះម្នាក់ គឺលោក ទិនហ្វី ដែមានទ្រព្យាសម្បតិវាល់លាន តាមពិតជាមនុស្សគួរឲ្យអាណិតទៅវិញ….

អន្តរជាតិ៖ បើយោងតាមសារព័ត៌មានស៊ីណា បានចេញផ្សាយកាលពីថ្ងៃទី៨ខែកញ្ញា កន្លងទៅនេះថា លោក Stephen Chow ដែលប្រិយមិត្តបានស្គាល់ឈ្មោះក្រៅហៅថា៖ “ទីនហ្វី ” ដែលជាតារាសម្តែង​ និងជាផលិតករដ៏ល្បីឈ្មោះមួយរូប ត្រូវបានគេប្រទះឃើញលោកនៅព្រលានយន្ថហោះតែម្នាក់ឯង មើលទៅដូចជាកំសត់និងឯកោខ្លាំងណាស់ ព្រោះលោកធ្វើខ្លួនដូចជាមនុស្សសាមញ្ញបំផុត ... Read More »

ប្លែកៗ ពិតជាមិនគួរឲ្យជឿសោះ! បវរកញ្ញាភេទទី៣ប្រុសចរិតស្រីម្នាក់ កែខ្លួនជាស្រីហើយ ត្រឡប់មកធ្វើជាមនុស្សប្រុសវិញ ក្រោយកែបាន៦ឆ្នាំ

អន្តរជាតិ៖ បច្ចុប្បន្នលើពិភពលោកតែងតែមានរឿងប្លែកៗជាច្រើន ដែលមើលទៅមិនគួរឲ្យជឿសោះ ។ ព្រោះជាក់ស្តែង មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់បវរកញ្ញាកែភេទប្រុសចរិតស្រីគាត់ឈ្មោះ Trithipnipa Thippaphada ដែលជាប់ឈ្មោះ ជាបរវកញ្ញា Tiffany  Universe​ របស់ប្រទេសថៃ និងទទួលបានជ័យលាភីបរវកញ្ញា Trans ... Read More »

តំបន់ដែលមានអ្នកឆ្លងកូវីដ​-១៩ច្រើនជាងគេគឺអាមេរិក​ឡាទីន

អន្តរជាតិ៖ គិតមកដល់វេលាម៉ោង​៧និង​៣០ នាទីយប់ថ្ងៃទី១១ខែកញ្ញានៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩កើនឡើងដល់ទៅ​ជិត​២៨,៤លាននាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើងដល់ទៅជាង​៩សែននាក់ហើយ។ សារព័ត៌មាន​​​ Channel News Asia ​នៅថ្ងៃទី​១១ខែកញ្ញា​បានផ្សាយថា​ តំបន់ដែលមានករណីឆ្លងកូវីដ​-១៩ច្រើនជាងគេគឺអាមេរិកឡាទី​នដោយមានអ្នកឆ្លងកើនលើស៨លាននាក់ហើយ ធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតនៅលើពិភពលោក។ គេហទំព័រ worldometerបានផ្សាយថា ប្រទេសប្រេស៊ីល គឺជាប្រទេសដែលមានចំនួនអ្នកឆ្លង ... Read More »

រុស្ស៊ីធ្វើសមយុទ្ធកម្លាំងទាហានអាកាសជាមួយ​​៦ប្រទេស ដោយមានយន្តហោះជាង​៦០គ្រឿងចូលរួម​

រុស្ស៊ីបានធ្វើសមយុទ្ធកម្លាំងទាហានអាកាសជាមួយ​៦ប្រទេស ស្ថិតនៅក្នុងសហគមន៍(ប្រទេសទទួលបានឯករាជ្យចេញពីសហភាពសូវៀត)។ ការធ្វើសមយុទ្ធនោះ គឺធ្វើឡើងនៅលើដែនអាកាសទាំង​៧ប្រទេស ដោយមានយន្តហោះចម្បាំង​៦០គ្រឿង​ចូលរួម​។ ការធ្វើសមយុទ្ធ​នៅថ្ងៃទី​១១ខែកញ្ញា​ គឺជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតនៅលើដែនអាកាស​ ក្នុងគោលដៅ​ការពាររួមជាទ្រង់ទ្រាយធំ​ សម្រាប់ប្រទេសឯករាជ្យចេញពីអតីតសហភាពសូវៀត។ ក្រៅពីនេះ នៅមានទីបញ្ជាការ​ជួរមុខ ១៣០កន្លែង​នៅក្នុងប្រទេសរុស្ស៊ី Armenia, Belarus, Kazakhstan, ... Read More »

ក្រុមហ៊ុនបំផ្លាញស្លាកស្នាមប្រវត្តិសាស្ត្រ៤៦.០០០ឆ្នាំនៅអូស្ត្រាលី អគ្គនាយក​៣នាក់បាត់តំណែង

កាលពីខែឧសភា ឆ្នាំ​២០២០ ក្រុមហ៊ុន Rio Tinto បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង​ពីមហាជន ពេលបំផ្ទុះភ្នំបំផ្លាញស្លាកស្នាមប្រវត្តិសាស្ត្រមានអាយុកាលដល់ទៅ​៤៦ពាន់ឆ្នាំរបស់ក្រុមកុលសម្ព័ន្ធដំបូងគេបង្អស់នៅអូស្ត្រាលី ។ នៅថ្ងៃទី​១១ ខែកញ្ញានេះ ក្រុមហ៊ុនបានប្រកាសថា នាយកក្រុមហ៊ុន​៣រូបនឹងត្រូវបាត់បង់តំណែង​។ អង្គការ យូនីស្កូ ធ្លាប់បានលើកឡើងថា ... Read More »

កាន់តែធ្ងន់ធ្ងរហើយឥណ្ឌាពេលនេះ៖ ខណៈត្រឹមមួយថ្ងៃសោះ បន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង៩ម៉ឺននាក់ និងស្លាប់ជាង១ពាន់នាក់

អន្តរជាតិ៖ រយៈពេល២ថ្ងៃជាប់ៗនេះ គេសង្កេតឃើញថា ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន៩៦,៥៥១ករណីបន្ថែមទៀត ដែល នាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ៤.៥លានករណី។ ... Read More »

ព្រៃឈើទាំងអស់នៅកាលីហ្វ័រនីញ៉ាត្រូវបិទដោយសារតែភ្លើងឆេះព្រៃ

អន្តរជាតិ៖ចំនួនភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ាបានកើនឡើងខ្ពស់​​ បង្ខំឲ្យមន្ត្រីក្នុងរដ្ឋនេះបិទទ្វារតំបន់ព្រៃឈើទាំងអស់​ដើម្បីការពារធានាដល់អាយុជីវិតរបស់ពលរដ្ឋ ។ កាលពីថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានគ្រប់គ្រងព្រៃឈើក្នុងរដ្ឋ កាលីហ្វ័រនីញ៉ា​​អាមេរិក បានប្រកាសឲ្យដឹងថា មានព្រៃឈឺចំនួន​១០កន្លែងទៀតនៅក្នុងរដ្ឋនេះត្រូវបានបិទ ដើម្បីទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់កើតឡើងដល់អាយុជីវិត។ ក្នុងថ្ងៃជាមួយគ្នានេះដែរ តំបន់ ទេសចរណ៍ដ៏ល្បីល្បាញParadise ស្ថិតនៅភាគខាងជើង ... Read More »

ភាគីចិន និងឥណ្ឌា យល់ព្រមព្រៀងគ្នា​ជាថ្មី ដើម្បីទប់ស្កាត់ការខ្វែងគំនិតលើបញ្ហាព្រំដែន

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក វ៉ាង យីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានបើកកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌា គឺលោក ចៃហ្សាំងការ (Jaishankar) ស្ដីពីស្ថានភាពបច្ចប្បន្ននៅឯតំបន់ព្រំដែន និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ... Read More »

អង្គការសហប្រជាជាតិ៖ អំពាវនាវជួយផ្តល់ថវិកា “១៥ពាន់លានដុល្លារ” ដើម្បីទប់ទល់នឹងជំងឺ COVID-19

អន្តរជាតិ៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ដែលបានសម្លាប់មនុស្សច្រើនជាង ៩០០,០០០នាក់ក្នុងរយៈពេលជាង៦ខែមកនេះ ។ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកញ្ញា ឆ្នាំ២០២០ បានអំពាវនាវឲ្យមានការផ្តល់ជំនួយជាទឹកប្រាក់ជាបន្ទាន់ សម្រាប់៣ខែខាងមុខ ។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ... Read More »